Bill Crowder

You are here:
ការទទួលស្វាគមន៍ក្នុងព្រះគ្រីស្ទ

នៅចុង​ទសវត្សរ៍​ឆ្នាំ១៨០០ និង​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ពេល​នាវា​ទាំង​ឡាយ​ចូល​សំចត ​នៅ​កំពុង​ផែសាវ៉ាណាហ រដ្ឋ​ចច​ជា គេ​តែង​តែ​ឃើញ​រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ម៉ាទូស(Florence Martus) កំពុង​ឈរ​ស្វាគមន៍។ គេ​បាន​ហៅ​រូប​ចម្លាក់​នេះ​ថា “នារី​គ្រវី​កូន​កន្សែង”។ អស់​រយៈ​ពេល​៤៤​ឆ្នាំ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន​បាន​ទទួល​ស្វាគមន៍​នាវា​ធំ​ៗ មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភព​លោក ដោយ​គ្រវី​កូន​កន្សែង​ដៃ​នៅ​ពេល​ថ្ងៃ ឬ​កាន់​ចង្កៀង​នៅ​ពេល​យប់។ សព្វ​ថ្ងៃ​នេះ រូប​ចម្លាក់​អ្នក​ស្រី​ផ្លរិន ឈរ​ជា​មួយ​រូប​ចម្លាក់​សត្វ​ឆ្កែ​ដ៏​ស្មោះ​ត្រង់​របស់​គាត់ នៅ​សួន​ច្បារ​ម៉ូរែល ក្នុង​កំពង់​ផែរ​សាវ៉ាណាហ ដោយ​ទទួល​ស្វាគមន៍​នាវា ដែល​ចូល​សំចត។ ការ​ស្វាគមន៍​ដ៏​កក់​ក្តៅ គឺ​ជា​សញ្ញា​បញ្ចាក់​ពី​ការ​ទទួល​គ្នា​ឲ្យ​ចូល​ក្នុង​សហគមន៍​ ឬ​ក្រុម​របស់​ខ្លួន។ ក្នុងបទគម្ពីរ រ៉ូម ១៥:៧ សាវ័ក​​ប៉ុល​បាន​ជំរុញ​អ្នក​អាន​របស់​គាត់ ឲ្យ  “​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះគ្រីស្ទ​បាន​ទទួល​យើង​ដែរ”។ត្រង់​ចំនុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​នាម​ជា​បង​ប្អូន ក្នុង​ព្រះ​គ្រីស្ទ ដ្បិត​ក្នុង​ខ.៥-៦ គាត់​បាន​ប្រាប់​យើង ឲ្យ​រស់​នៅ​ជា​មួយ​គ្នា ដោយ​ភាព​សុខ​ដុម។ មាន​ន័យ​ថា យើង​ត្រូវ “មាន​គំនិត​តែ​១ តាម​ព្រះគ្រីស្ទយេស៊ូវ ដើម្បី​ឲ្យយើង​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា”។ ការ​ទទួល​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​ក្នុង​ព្រះគ្រីស្ទ មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​អំពី​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ របស់​ព្រះ ដែល​បាន​ទទួល​ស្វាគមន៍​យើង…

Read article
ភាពមិនអាចទាយស្មានបាននៃជីវិត

នៅក្នុង​ការ​ប្រកួត​ជើង​ឯក​កីឡា​វាយ​កូន​ហ្គោល​របស់​ស្រ្តី នៅ​សហ​រដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ២០០៣ អ្នក​ស្រី​ហ៊ីលឡារី លូងគ៍(Hilary Lunke) មិន​មែន​ជា​កីឡាករ​ដែល​ធ្លាប់​មានឈ្មោះ​ល្បី​ទេ តែ​គាត់​ដណ្តើម​បាន​ពាន​រង្វាន់​ធំ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​កីឡា​វាយកូនហ្គោល​របស់ស្រ្តី។ គាត់​មិន​គ្រាន់​តែ​បាន​វាយ​កូន​ហ្គោល​បញ្ចូល​រុន្ធ​ទាំង​១៨ ក្នុង​ការ​ប្រកួត​បើក នៅ​សហ​រដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ​  តែ​នេះ​ថែម​ទាំង​ជា​ជ័យ​ជម្នះ​តែ​មួយ​គត់ ក្នុង​អាជីព​របស់​គាត់​ជា​កីឡាករ​វាយ​កូនហ្គោល។ គេ​មិន​នឹក​ស្មាន​សោះ​ថា គាត់​នឹង​ទទួល​ជ័យ​ជម្នះ​យ៉ាង​ដូចនេះ។  ជ័យ​ជម្នះ​របស់​គាត់  ជា​ជ័យ​ជម្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​បាន​ជម្រុញ​ចិត្ត​អ្នក​ដទៃ ដែល​ស​បញ្ជាក់​ផង​ដែរ​ថា ផ្នែក​ដែល​រំភើប​រីក​រាយ​បំផុត​នៅ​ក្នុង​វិស្ស័យ​កីឡា គឺ​ភាព​មិន​អាច​ទាយ​ស្មាន​របស់​កីឡា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​មិន​អាច​ទាយ​ស្មាន ដែល​កើត​មានក្នុង​ជីវិត​មនុស្ស មិន​តែង​តែ​មាន​ភាព​រំភើប​រីក​រាយ​យ៉ាង​ដូច​នេះ​ឡើយ​។ យើង​ប្រើ​គំនិត​យោបល ហើយ​ប្រើ​យុទ្ធ​សាស្រ្ត។ យើង​ធ្វើ​ផែន​ការ ធ្វើ​ការ​ប៉ាន់​ស្មាន ហើយ​ធ្វើ​ការ​ស្នើរ​សុំ នូវ​ការ​អ្វី​ដែល​យើងចង់​ឲ្យ​កើត​ឡើង  ក្នុង​ជីវិត តែ​ជា​ញឹក​ញាប់ យើង​គ្រាន់​តែ​អាច​ទាយ​ស្មាន​ប៉ុណ្ណោះ។ យើង​មិន​ដឹង​ថា ខ្លួន​នឹង​ទទួល​លទ្ធ​ផល​យ៉ាង​ណា នៅ​ឆ្នាំ​ក្រោយ ខែ​ក្រោយ សប្តាហ៍​ក្រោយ ឬ​ថ្ងៃ​ក្រោយ​ឡើយ។ ដូច​នេះ យើង​ត្រូវ​អធិស្ឋាន ហើយ​ធ្វើផែន​ការ ហើយ​បន្ទាប់​មក យើង​ត្រូវ​ទុក​ចិត្ត​ព្រះ ដែល​ជ្រាប​ទាំង​ស្រុង គ្មាន​កន្លែង​ចន្លោះ អំពី​ការ​អ្វី​ដែល​យើង​មិន​អាច​ទាយ​ស្មាន​បាន។ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្រឡាញ់​ព្រះ​បន្ទូល​សន្យា​ក្នុង​បទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែល​បាន​ចែង​ថា “ចូរ​បង្អង់​សិន…

Read article
ទ្រង់បានស្វែងរកខ្ញុំ

ខ្សែភាព​យន្ត​ហូលីវូដ ដែល​មាន​ចំណង​ជើង​ថា ព្រះ​គុណ​អស្ចារ្យ និយាយ​អំពី​រឿង​ដែល​បានកើត​ឡើង នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៧០០។ រឿង​នេះ​ដំណាល​អំពី​លោក​វីលៀម វីលប៊ើហ្វ៊ស(William Wilberforce) ដែល​ជា​អ្នក​នយោបាយ​ម្នាក់ ដែល​បាន​ទទួល​ការ​បណ្តាល​ចិត្ត ដោយ​សារ​ជំនឿ​លើ​ព្រះ​គ្រីស្ទ ឲ្យ​លះ​បង់​ទ្រព្យ​សម្បត្តិ និង​កម្លាំង ដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ទាសករ ក្នុង​ចក្រ​ភព​អង់​គ្លេស នៅ​សម័យ​នោះ។ មាន​ពេល​មួយ មេ​ការ ក្នុង​ផ្ទះ​លោក​វីលៀម បាន​ឃើញ​គាត់កំពុង​អធិស្ឋាន។ មេការ​រូប​នោះ​ក៏​បាន​សួរ​គាត់​ថា “តើ​លោក​បាន​រក​ឃើញ​ព្រះ​ទេ?” លោក​វីលៀម​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​យល់​ថា គឺ​ទ្រង់​ទេ​ដែល​រក​ឃើញ​ខ្ញុំ”។ ព្រះ​គម្ពីរ​បាន​ប្រៀប​ប្រដូច​មនុស្ស​ជាតិ ទៅ​នឹង​សត្វ​ចៀម​ដ៏​រឹង​ចចេស ដែល​ដើរ​វង្វេង​ទៅ​តាម​ផ្លូវ​របស់​ខ្លួន។ គឺ​ដូច​មាន​សេចក្តី​ចែង​មក​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​  ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ តាម​ពិត ភាព​រឹង​ចចេស​នេះ បាន​ចាក់​ឫស​ចូល​យ៉ាងជ្រៅ ក្នុង​យើង​ម្នាក់​ៗ បាន​ជា​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ”(រ៉ូម ៣:១០-១២)។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះយេស៊ូវ​ទ្រង់​យាង​មក។ យើង​មិន​ដែល​ទៅ​រក​ទ្រង់​មុនទេ ហេតុ​នេះ​ហើយ​ជា​ទ្រង់​យាង​មក​ស្វែង​រក​យើង។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ប្រកាស​បេសកកម្ម​របស់​ទ្រង់​ថា “ដ្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​រក ហើយ​ជួយ​សង្គ្រោះ​ដល់​មនុស្ស​បាត់បង់”(លូកា ១៩:១០)។…

Read article
ការដាក់ទុនសម្រាប់ ពេលអនាគត

លោក​ចេសិន បូញ(Jason Bohn) ជា​និស្សិត​ម្នាក់ ដែល​បាន​វាយ​កូន​ហ្គោល ចូល​រន្ធ ដោយ​វាយ​​កូន​ហ្គោល​ផ្លោង​ពី​​ចម្ងាយ​ឆ្ងាយ តែ​មួយ​ដង​ប៉ុណ្ណោះ ហើយ​វា​ក៏​បាន​ធ្លាក់និង​រមៀលចូរ​រន្ធ​តែ​ម្តង។ កាល​នោះ ​គាត់​ក៏​ឈ្នះ​បាន​ប្រាក់​ជា​ច្រើន ។​​ មនុស្ស​ជា​​ច្រើន​បាន​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ប្រាក់​ ដែល​ខ្លួន​រក​បាន តែ​លោក​បូញ​មិន​​មាន​គម្រោង​ដូចនេះ​ទេ ។​​ គាត់​ចង់​ក្លាយ​ជា​កីឡាករ​វាយ​កូន​ហ្គោល​អាជីព ដូចនេះ​ គាត់​បាន​ចំណាយ​ប្រាក់​​​នោះ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​ប្រចាំថ្ងៃ និងសម្រាប់​​ការ​ហ្វឹក​ហាត់​  ដើម្បី​ឲ្យ​ជំនាញ​វាយ​កូន​ហ្គោល​រ​បស់​ខ្លួន កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត ។​​ ប្រាក់​កាស​ទាំង​នោះ បាន​ក្លាយ​ជា​ទុន សម្រាប់​អនាគត​របស់​គាត់ គឺ​ជា​ទុន​ដែល​នាំ​​មក​នូវ​​ផល​ចំណេញ​ជា​ច្រើន នៅ​ពេល​គាត់​បាន​ឈ្នះ​ការ​ប្រកួត​ដ៏​ធំ​មួយ ។ ​គាត់​​បាន​ធ្វើ​កា​រ​សម្រេច​​ចិត្ត​ដ៏​ឆ្លាត​វ័យ ​ដោយ​បាន​ដាក់​ទុនសម្រាប់​អនាគត​របស់​ខ្លួន ជា​ជាង​ចាយវាយ​ប្រាក់​នោះឲ្យ​អស់​។​ យ៉ាង​ណា​មិញ ព្រះ​​យេស៊ូវ​​ទ្រ​ង់​​បាន​​ត្រាស់​​ហៅ​​យើង ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដូចនេះ​ឯង ។​ ព្រះ​ទ្រង់​បាន​ផ្ទុក​ផ្តាក់​នឹង​យើង នូវ​ធនធាន ​ដូច​ជា ​ពេលវេលា សមត្ថភាព និង​ឱកាស​ជា​ដើម ហើយ​យើង​ត្រូវ​សម្រេច​ចិត្ត​​ប្រើ​ប្រាស់ធន​ធាន​ទាំង​នោះ ឲ្យបានត្រឹមត្រូវ ។​ យើង​ចាំ​បាច់​ត្រូវ​​ឆក់​ឱកាស​ប្រើប្រាស់​ធនធាន​ទាំង​នោះ ជា​ទុន សម្រាប់​ពេល​អនាគត ដ៏​វែង​ឆ្ងាយ​ខាង​មុខ ។​ ព្រះ​យេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ការ​នេះ ក្នុង​ព្រះ​គម្ពីរ ម៉ាថាយ ៦:២០…

Read article
ឈ្មោះដែលបានដាក់ឲ្យ

គ្រួសារ​ភាគ​ច្រើន​មាន​រឿង​ផ្សេង​ៗ​ប្រចំា​គ្រួសារ។ ជាក់​ស្តែង ក្រុម​គ្រួសារ​ខ្ញុំ​ក៏​មាន​រឿង​មួយ ដែល​ប្រាប់​ពី​របៀប​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ។ ក្នុង​អំឡុង​ពេល​ដំបូង នៃ​ជីវិតអាពាហ៍​ពិពាហ៍​របស់​ឪពុក​ម្តាយ​ខ្ញុំ ពួក​គាត់​ប្រហែល​ជា​មាន​ការ​មិន​យល់​ស្របគ្នា នៅ​ក្នុង​ការ​ដា​ក់ឈ្មោះ​ឲ្យ​កូន​ប្រុស​ដំបូង​របស់​ពួក​គាត់។ ម្តាយ​របស់​ខ្ញុំ​ចង់​បាន​កូន​ប្រុស​ម្នាក់ ដែល​មាន​ឈ្មោះ​ដូចឪពុក​របស់​ខ្ញុំ តែ​ឪពុក​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ប្រុស​គាត់​មាន​ឈ្មោះ​ដូច​គាត់​ទេ។ បាន​ជា​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជា​ច្រើន​មក ពួក​គាត់​ក៏​បាន​ព្រម​ព្រម​គ្នា​ថា បើ​កូន​ប្រុស​ពួក​គាត់ កើត​នៅ​ថ្ងៃ​ដូច​ឪពុក​ខ្ញុំ ពួក​គាត់​នឹង​ដាក់​ឈ្មោះ​ឲ្យ​ដូច​ឪពុក​ខ្ញុំ។ ខ្ញុំ​ក៏​បាន​កើត​នៅ​ចំ​ថ្ងៃ​កំណើតរបស់​ឪពុក​ខ្ញុំ។ រឿង​នេះ ពិត​ជា​អស្ចារ្យ​ណាស់។ ហើយ​ខ្ញុំ​ក៏​មានឈ្មោះ​ដូច​គាត់ ដោយ​គ្រាន់​តែ​បន្ថែម​ឈ្មោះ​ពី​ក្រោយ​ថា “ជូនា”​(Junior) ដែល​ប្រែ​មក​ថា “តូច”។ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន ក៏​ជា​ការ​សំខាន់​ផង​ដែរ ដែល​មាន​តាំង​ពី​សម័យ​ដើម​មក។ ពេល​លោក​យ៉ូសែប​បាន​ទទួល​ដំណឹង​ថា នាង​ម៉ារា ដែល​ជា​គូដណ្តឹង​មាន​ផ្ទៃ​ពោះ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​។ ពេល​នោះ មាន​ទេវ​តា​មួយ​អង្គ​បាន​យាងមក​ជួប​គាត់ ដើម្បី​ប្រាប់​គាត់ អំពី​ព្រះទ័យ​ព្រះ​វរបិតា នៅ​ក្នុង​ការ​ដាក់​ឈ្មោះ​ឲ្យ​បុត្រដែល​នឹង​ប្រសូត្រ​នោះ ដោយ​មាន​បន្ទូល​ថា “នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប”(ម៉ាថាយ ១:២១)។ ត្រង់​ចំណុច​នេះ ទេវតា​មិន​គ្រាន់​តែ​បាន​ប្រាប់​ឲ្យ​ដាក់​ឈ្មោះ​បុត្រ​តូច​នោះ​ថា យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​នាម​ទ្រង់​បញ្ជាក់​​ប្រាប់​ពី​មូល​ហេតុ ដែល​ទ្រង់​យាង​មក​ក្នុងលោកិយ : គឺ​ដើម្បី​ទទួល​ទោស​នៃ​អំពើ​បាប ដែល​យើង​សក្តិ​សម​នឹង​ទទួល។ គោល​បំណង​ដែល​ទ្រង់​បាន​យាង​មក​ប្រសូត្រ នៅ​ក្នុង​ក្រោល​សត្វ គឺ​បាន​បង្ហាញ នៅ​ក្នុង​ព្រះ​នាម​របស់​ទ្រង់…

Read article
ការឆែកពិនិត្យពាក្យសម្តី

ពេល​ដែល​ខ្ញុំ​កំពុង​បើក​បរ​​​ត្រឡប់​មក​ផ្ទះ​វិញ ខ្ញុំ​បាន​ស្តាប់​ការ​ផ្សាយ​ពាណិជ្ជ​កម្មដ៏គួរ ​ឲ្យ​ចាប់​អារម្មណ៍ តាម​វិទ្យុ ។  ពេល​​នោះ គេ​​កំពុង​ផ្សាយ​អំពី​កម្ម​វិធី​កំព្យូទ័រ​មួយ ដែល​ឆែក​ពិនិត្យ​​​​សារ​​អេឡិច​ត្រូនិច ដែល​​គេ​សរសេរ​ ។​ ខ្ញុំ​មាន​ការ​យល់​ដឹង​​ច្រើនអំពី​កម្មវិធី “ឆែក​មើល​​ការ​ប្រកប​ពាក្យ” និង​កម្មវិធី “ឆែក​មើល​វេយ្យករណ៍” ដែល​​គេ​​សរសេរ​​នៅ​​ក្នុង​​កំព្យូទ័រ ប៉ុន្តែ កម្ម​វិធី​ថ្មី​នេះ​ គឺ​មិន​ដូច​នោះ​ទេ ព្រោះ​វា​ជា “កម្ម​វិធី ឆែក​​មើល​ពាក្យ​​សម្តី”។​ កម្ម​វិធី​នេះ ពិនិត្យ​​មើល​​ពាក្យ​សម្តី ដែល​គេ​ប្រើ​នៅ​ក្នុង​សារ​អេឡិច​ត្រូ​និច ដើម្បី​ឲ្យ​អ្នក​សរសេរ​ដឹង ថា​តើ​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​សរសេរ មាន​​ភាព​ព្រ​ហើន អសុរោះ ឬ​គ្រោត​គ្រាតឬទេ ។ ពេល​ដែល​ខ្ញុំ​បាន​ស្តាប់ អ្នក​ផ្សាយ​ពាណិជ្ជកម្ម ពិពណ៌នា​អំពី​លក្ខណះ​ពិ​សេស​ៗ នៃ​កម្មវិធី​នេះ ខ្ញុំ​ក៏​បាន​សួរ​ខ្លួន​ឯង​ថា បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ ។​ តើ​មាន​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​មិន​ពិរោះ​ស្តាប់ ហើយ​ក្រោយ​មក ក៏​មាន​ការ​សោក​ស្តាយ ចំពោះ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​? ជា​ការ​ពិត​ណាស់ បើ​សិន​ជា​មាន​កម្មវិធី​សម្រាប់​ឆែក​ពិនិត្យ​ពាក្យ​សម្តី ដែល​ខ្ញុំ​និយាយ​ចេញ​ពី​មាត់​ខ្ញុំ នោះ​ខ្ញុំ​មិន​បាច់​​ឆ្លើយ​តប ដោយ​ភាព​ល្ងីល្ងើ​ឡើយ ។​ សាវ័កប៉ុល​បាន​ដឹង​ថា អ្ន​ក​ជឿ​ព្រះ​ត្រូវ​ការ​ឆែក​ពិនិត្យ​ពាក្យ​សម្តីរ​​បស់​ខ្លួន ជា​ពិសេស​នៅពេល​យើង​និយាយ ទៅ​កាន់​អ្នក​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ ។​…

Read article
ភាពងងឹត និងពន្លឺ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​យក​កាសែត​ទៅ​ដាក់​តាម​ផ្ទះ ប្រហែល​១៤០​ផ្ទះ នៅ​តាម​ដង​ផ្លូវ​ពីរ​ខ្សែ ដែល​តភ្ជាប់​គ្នា ដោយ​វិមាន​បញ្ចុះ​សព​មួយ​កន្លែង។​ ដោយ​សារ​ខ្ញុំ​ត្រូវ​យក​កាសែតសម្រាប់​ពត៌​មាន​ពេល​ព្រឹក ទៅ​ដាក់​តាម​ផ្ទះ ដូច្នេះ​​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ នៅ​ម៉ោង​៣​ទៀប​ភ្លឺ ដោយ​ដើរ​កាត់​តាម​កន្លែង​បញ្ចុះ​សព​នោះ ពេល​ដែល​មេឃ​នៅ​ងងឹត​នៅ​ឡើយ។ ជួន​កាល ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង បាន​ជា​ខ្ញុំ​រត់​កាត់​កន្លែង​បញ្ចុះ​សព​នោះ​យ៉ាង​លឿន ទាល់​តែ​ខ្ញុំ​បាន​ទៅ​ឈរ​នៅ​ក្រោម​បង្គោល​ភ្លើង នៅ​តាម​ផ្លូវ​នៅ​ចុង​ម្ខាង​ទៀត ទើប​ខ្ញុំ​លែង​ខ្លាច។ ដូច​នេះ ពន្លឺបាន​បណ្តេញ​ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ខ្លាច ឲ្យ​ចេញ​ឆ្ងាយ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​យល់​អំពី​ទំនាក់​ទំនង រវាង​ការ​ភ័យ​ខ្លាច និង​ភាព​ងងឹត តែ​គាត់​ក៏​ដឹង​ផង​ដែរ​ថា​ ព្រះ​ទ្រង់​ធំ​ជាងការ​ភ័យ​ខ្លាច។ បាន​ជា​គាត់​សរសេរ​ថា “ឯង​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ ទោះ​ទាំង​សេចក្តី​ស្ញែង​ខ្លាច​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬ​សេចក្តី​វេទនា​ដែល​តែង​មាន​នៅ​ក្នុង​ទី​ងងឹត”(ទំនុកដំកើង ៩១:៥-៦)។ យើង​មិន​ត្រូវ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ភាពងងឹត​នៅ​ពេល​យប់ ឬ​ការ​អាក្រក់ ក្នុង​ភាព​ងងឹត​ឡើយ។ យើង​មាន​ព្រះ​មួយ​អង្គ ដែល​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ ដែល​ជា​ពន្លឺ​នៃ​លោកិយ​(យ៉ូហាន ៨:១២)។ ក្នុង​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​សេចក្តី​ពិត​របស់​ព្រះ យើង​អាច​រក​បាន​នូវ​សេចក្តី​ក្លាហាន ជំនួយ និង​កម្លាំង សម្រាប់​រស់​នៅ​ថ្វាយ​ទ្រង់។-Bill Crowder

Read article
ឪពុកដែលមានក្តីស្រឡាញ់

មាន​ពេលមួយ​ខ្ញុំ​បាន​ឃើញគ្រួសារមួយ ដែល​ឪពុកម្តាយកំពុងមានការនឿយហត់ នៅ​ក្នុងការ​មើល​កូ​នតូចៗ​ដ៏រពិសទាំងពីរ​នាក់ ដែល​ជា​សិ​ស្ស​សាលា​មត្តេយ្យ​។ អ្នក​ទាំង​ពីរ​មាន​ការ​ពិបាក នៅ​ក្នុង​ការអូ​ស​នាំពួ​ក​វា ​ចេញ​ចូល​អា​កាស​យាន្ត​​ដ្ឋាន និង​ចេញ​ចូលយន្ត​ហោះ ហើយពេល​នោះ ជើងហោះ​ហើ​រ​ចុងក្រោ​យរបស់ពួ​ក​គេ​ក៏ត្រូ​វបាន​ពន្យា​ពេលទៀ​ត។ ពេល​ខ្ញុំ​មើល​ក្មេងប្រុស​ទាំងពី​រកំ​ពុ​ងរត់ចុះឡើ​ង ក្នុង​ចំណោម​ហ្វូង​មនុស្ស​ដ៏អ៊ូអរ នៅ​កន្លែ​ងច្រ​កទ្វា​រ ខ្ញុំក៏​បា​នឆ្ង​ល់​ថា ឪពុក​ម្តាយ​រប​ស់ពួ​ក​គេ នឹង​ធ្វើ​ឲ្យពួក​គេ​អង្គុយនៅ​ស្ងៀម​ ក្នុង​យន្ត​ហោះ ឲ្យបាន​កន្លះម៉ោ​ង ក្នុងដំណើរ​ទៅ​ទីក្រុង​គ្រែន រេភីត ដោយ​របៀប​ណា។ ពេលយើ​ងបា​ន​ចូល​អង្គុយ​ក្នុងយ​ន្តហោះ​ ខ្ញុំក៏​បាន​កត់សំគា​ល់ឃើញ​ថា បុរ​សជាឪពុក​កំពុង​អង្គុយ នៅ​​​លើកៅ​អី​ខាង​ក្រោយ​ខ្ញុំ ជាមួ​យកូ​ន​ប្រុស​របស់គាត់ម្នា​ក់ ហើយ​ម្នាក់​ទៀតអង្គុយ​ជាមួយម្តាយវា នៅ​ជួរ​ផ្សេង។​ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ឮឪ​ពុក​ដ៏​ហត់​នឿយ​រូបនោះ​​បបួល​កូន​ប្រុស​គា​ត់ ឲ្យ​ស្តាប់​គាត់​អាន​សៀវ​ភៅរឿ​ង ឲ្យវាស្តា​ប់​​។ ក្នុង​អំឡុង​​ពេល​នៃ​ការ​ហោះ​ហើរកន្លះម៉ោង​​ ​ឪពុក​ដែល​មា​ន​ក្តី​ស្រឡាញ់នោះ​ ក៏បា​ន​អា​ន​ឲ្យកូ​នរបស់ខ្លួ​នស្តា​ប់ ដោយ​សម្លេង​ស្រ​ទន់ និង​ការ​អត់ធ្ម​ត់ ធ្វើ​ឲ្យ​វានៅ​ស្ងៀម ហើយ​ស្តាប់​គាត់​អាន​រឿង​យ៉ាង​ជក់​ចិ​ត្ត។ ក្នុង​ចំណោម​បទ​គម្ពីរ​ទំនុក​ដំកើង ដែលស្តេ​ច​ដាវី​ឌបាន​និ​ពន្ធ មានទំនុក​មួយ​បាន​ប្រកា​ស​ថា​ “ព្រះយេហូវ៉ា​​ទ្រ​ង់​មាន​ព្រះហឫទ័យ​​អាណិត​​ដល់​​អស់​អ្នក ដែល​កោតខ្លាច​ទ្រង់ ដូច​ជា​ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​ដែរ”(ទំនុកដំកើង ១០៣:១៣)។ បទ​គម្ពីរនេះបា​នប្រា​ប់ឲ្យយើងដឹងថា ព្រះវរ​បិតា​នៃ​យើង​ ដែលគង់​នៅស្ថា​នសួ​គ៌ ទ្រង់បា​នស្រ​ឡាញ់កូ​នទ្រង់ខ្លាំ​ង​ប៉ុណ្ណា ហើយ​ក៏បា​នរំឭ​កថា​ យើង​មាន​ពរ​ណាស់ ដែល​អាច​មើ​ល​ទៅទ្រង់​ ហើយ​ស្រែកឡើង​ថា ​“ឱអ័ប្បា…

Read article
មនុស្សដែលមិនសមទំនង

អ្នក​ស្រី​ហ្វេននី ខេមប៊ល(Fanny Kemble) ជា​តារា​ភា​ព​យ​ន្ត​អ​ង់គ្លេ​ស ដែល​បា​ន​ផ្លា​ស់​ទី​លំ​នៅ មក​សហរដ្ឋ​អាមេរិក ក្នុង​ដើម​ទ​សវត្ស​រ៍​ឆ្នាំ ១៨០០ ហើយក៏​បា​នរៀប​កា​រជា​មួ​យ​ម្ចាស់​ចំការ​ម្នាក់ ឈ្មោះ ភាស បាត់ធ្លើ(Pierce Butler) នៅ​ភាគ​ខា​ង​ត្បូ​ង​​នៃស​ហ​រដ្ឋ​អាមេរិ​ក​។  អ្នក​ស្រីហ្វេន​​នី​មាន​ចិត្តអរស​ប្បា​យ ក្នុងកា​រ​រ​ស់​នៅ​ ដោយ​សារ​ទ្រ​ព្យ​សម្បត្តិ​ទទួល​បាន​ពីចំការនោះ តែក្រោយ​មក គាត់​ក៏បា​នបាត់អំណរ ពេល​ដែល​បា​ន​ដឹងថា​ ខ្លួន​កំពុង​មាន​ភាពហ៊ឺហា​រ នៅ​លើគំ​នរទុក្ខរ​បស់​ពួ​កទា​ស​ករ ដែល​កំពុង​ធ្វើ​កា​រក្នុ​ង​ចំការ​របស់​ស្វាមី​គាត់​។​ អ្នក​ស្រីហ្វេន​នី​ក៏បា​នលែ​ង​លះ​ស្វាមីរ​ប​ស់​គាត់​ បន្ទា​ប់​ពីគា​ត់​បា​នសរសេរ​កំណត់​ហេតុ​រៀប​រាប់ អំពីភាព​សាហាវ​ព្រៃ​ផ្សៃ  ដែល​ពួក​ទាសក​រ​ច្រើន​តែបា​ន​ទទួ​ល​រ​ង។  គេក៏​បានចែ​ក​​ផ្សាយ​កំណត់​ហេតុ​រ​បស់​គាត់​យ៉ាង​ទូ​លំ​ទូលាយ ក្នុង​ចំណោម​អ្នក​ប្រឆាំង​នឹងរ​បបទា​សភា​ព ហើយ​កំណត់​ហេតុ​នោះ​ត្រូ​វបាន​គេបោះ​ពុ​ម្ពផ្សា​យ ក្នុ​ង​ឆ្នាំ ១៨៦៣ ដោយ​មាន​ចំណង​ជើង​ថា កំណត់​ហេតុរ​បស់គេ​ហដ្ឋាន ក្នុងចំការមួយ នៅរដ្ឋចចចាហ៍ ពីឆ្នាំ១៨៣៨ ដល់១៨៣៩​ ។ ដោយ​សារ​អ​តី​តភ​រិយារ​បស់​ម្ចាស់​ទាស​ករម្នាក់​នេះ ប្រឆាំង​នឹង​រប​ប​ទា​សភាព គេក៏​បា​ន​ហៅគា​ត់​ថា​​ “អ្នកប្រឆាំង​របប​ទាស​ភាព ដែល​មិន​សម​ទំ​នង”​។ ក្នុង​រូប​កា​យ​ព្រះ​គ្រីស្ទ ជា​ញឹក​ញា​ប់​ ​ព្រះ​ទ្រ​ង់​បា​ន​ធ្វើ​ឲ្យ​យើ​ង​មាន​ការ​ភ្ញាក់​ផ្អើ​ល​ ដោយ​កា​រ​អ​ស្ចារ្យ។ ជា​ទៀ​ងទា​ត់​ ទ្រង់​បាន​ប្រើ​ម​នុ​ស្ស និ​ងស្ថា​ន​ភា​ព ដែល​មិ​នស​ម​ទំនង ដើម្បីស​ម្រេច​បំ​ណ​ង​ព្រះ​ទ័​យ​រ​បស់ទ្រង់​។ គឺ​ដូច​ដែ​ល​សាវ័ក​ប៉ុល​បា​នស​រសេរ​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់ល្ងើ​នៅ​លោកីយ៍​នេះ…

Read article
ពន្លឺក្នុងភាពងងឹត

ក្នុងអំឡុ​ងពេល​ដំណើរ​កម្សាន្ត នៅ​ប្រទេស​ពេរូ ខ្ញុំបាន​ទៅ​មើល​រូង​ភ្នំមួ​យ ក្នុង​ចំណោម​រូង​ភ្នំ​ជាច្រើន ដែ​ល​គេ​ឃើ​ញ​មាន នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ដែល​សំបូរ​ទៅដោ​យ​តំប​ន់​ភ្នំ។ អ្នកនាំ​ផ្លូវ​យើង​បា​ន​ប្រាប់​យើង​ថា​ គេ​បាន​ចូល​រុក​រក ក្នុង​រូង​ភ្នំ​ប្រភេទ​នេះ បាន​ជម្រៅ​ជា​ង ១៤គីឡូ​ម៉ែត្រ​ហើយ នៅ​តែមិ​ន​ទាន់​ទៅដ​ល់​បាត​រប​ស់​វា​។ យើង​បាន​ចូល​មើ​ល​សត្វ​ប្រជៀវ​ដ៏​គួ​រ​ឲ្យ​ចា​ប់​ចិត្ត សត្វ​បក្សី​រាត្រី​ចរ និង​ផ្ទាំង​ថ្ម ដែល​មាន​រូប​រាង្គ​ចម្លែ​ក​ៗ​។​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​ទៅ​ដ​ល់ក​ន្លែង​ដែល​ងងឹត​ខ្លាំង ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​ចូល​ទៅ​ជ្រៅ​ជាង​នោះ​ទៀ​ត ហើយយើង​ស្ទើរ​តែ​ថប់​ដង្ហើ​មផ​ង បាន​ជាយើ​ង​ប្រញាប់​ចេញ​មក​ក្រៅ​វិញ​។ ខ្ញុំ​មាន​អា​រ​ម្មណ៍​ធូរស្រាលយ៉ា​ងខ្លាំង​ ពេល​ដែល​យើង​បាន​វិ​ល​ត្រឡប់​មក​ខា​ង​ក្រៅរូ​ង​ភ្នំ​ ហើយ​បានឃើញ​ពន្លឺ​ថ្ងៃ​ឡើងវិ​ញ។ បទពិ​សោធន៍​នៅ​ថ្ងៃ​នោះ​ បាន​រំឭ​ក​ខ្ញុំថា​ តើភា​ពងងឹត​នាំ​ឲ្យ​មាន​ការភ័យខ្លា​ចកំ​រិ​តណា​ ហើយ​យើង​ម្នាក់​ៗ​ត្រូវ​កា​រពន្លឺ​ខ្លាំងប៉ុណ្ណា​។ យើង​កំពុងរ​ស់​នៅ​ក្នុ​ង​ពិភព​លោក ដែល​ប្រែ​ជាងងឹត ដោយ​សារ​អំពើ​បាប គឺ​លោកិ​យ​ដែល​បាន​ទាស់​ប្រឆាំ​ងនឹ​ងព្រះដែ​លបានបង្កើត​ខ្លួន។ ហើយ​យើងត្រូវ​ការ​ពន្លឺ​។ ព្រះ​យេស៊ូវ​ទ្រ​ង់​ក៏​បាន​យា​ង​ម​ក  ដើម្បី​ស្អាង​អ្វី​ៗ​ឡើ​ង​វិ​ញ  ជាពិសេសគឺ​ស្រោច​ស្រង់​មនុ​ស្ស​ជា​តិ ឲ្យ​បាន​​ចូល​ទៅ​រស់​នៅក្នុ​ង​ពន្លឺ​របស់ទ្រង់​(យ៉ូហាន ៨:១២)។​ គឺដូចដែលទ្រង់បានមានបន្ទូលថា “ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​ជា​ពន្លឺ​ភ្លឺ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ត្រូវ​នៅ​ក្នុង​សេចក្តី​ងងឹត​ឡើយ”(យ៉ូហាន ១២:៤៦)។ នៅ​ក្នុង​ទ្រ​ង់ យើង​មិនគ្រាន់តែទទួលបាននូវពន្លឺ​នៃសេចក្តី​សង្រ្គោះ​ប៉ុណ្ណោះទេ​ តែ​ថែម​ទាំ​ង​បាន​ទទួ​​លពន្លឺ ដែល​នាំ​ឲ្យ​យើង​ដើរ​តាម​ផ្លូវទ្រ​ង់ កាត់​តាម​ភាពង​ងឹត​ខាង​វិញ្ញាណ​របស់​លោកិយ​។-Bill Crowder

Read article