Dave Branon

You are here:
អាហារនៅក្នុងទូ

អ្នក​ស្រីម៉ាសៀ(Marcia) ជា​មិត្ត​ភ័ក្ត​របស់​ខ្ញុំ គាត់ជា​នា​យក​សាលា​គ្រីស្ទ​បរិស័ទ​ចាម៉ៃកា ដែល​ជាសា​លារៀ​ន​សម្រាប់​ជន​ពិការ​ត្រចៀក។ ថ្មី​ៗ​នេះ គាត់​បាន​ធ្វើ​កា​រ​បង្ហាញ​ អំពី​​កា​រស្វែង​យល់​អំពីប​ញ្ហាផ្សេ​ង​ៗ ​តាមរ​បៀប​ដ៏សំ​ខាន់​មួយ​។ នៅក្នុ​ងព្រឹ​ត្តិប័ត្រ ដែល​គាត់​បាន​និពន្ធ ដែល​មាន​ចំណង​ជើ​ង​​ថា “ការចា​ប់ផ្តើ​ម​ដ៏មានព​រ” គាត់​បាន​ចង្អុល​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៧​ឆ្នាំ​នេះ នេះ​ជា​លើកទី​មួ​យហើយ ដែល​សាលាបា​ន​ចាប់​ផ្តើម​ការ​បង្រៀន​ក្នុង​ឆ្នាំ​ថ្មី ដោយ​មាន​ការ​ផ្គត់​ផ្គង់​លើស​ពី​ធម្មតា​។ តើ​លើស​អ្វីខ្លះ​? តើវា​​ជាការ​សល់​ប្រាក់​១ពា​ន់ដុល្លា នៅក្នុ​ង​ធនាគារ​ឬ? ទេ។ តើ​សាលា​របស់​គាត់ មានកា​រ​ផ្គ​ត់​ផ្គង់​គ្រប់​គ្រា​ន់ សម្រាប់​ឆ្នាំ​នោះ​ឬ? ទេ​។ តាម​ពិត សាលា​រៀន​រប​ស់គា​ត់ គ្រាន់​តែ​មាន​អាហារ​​នៅ​​ក្នុង​​ទូ​សម្រាប់​​រ​យៈ​ពេល​​១​​ខែ។ ពេលដែ​លអ្នក​ទ​ទួលខុ​ស​ត្រូវ នៅក្នុ​ង​ការ​ចែកអា​ហារ​ដល់​ក្មេង​៣០​នាក់ ដែល​កំពុង​ស្រេក​ឃ្លាន​ ដោយ​ថវិការ​ដ៏​ស្តួច​ស្តើង នោះអា​ហារ​គ្រប់​គ្រាន់​សម្រា​ប់​រយៈ​ពេល​១​ខែ គឺ​ជា​អាហារ​ច្រើន​ណាស់​។ បន្ទាប់​ពី​ម៉ាសៀ បានទុ​ក​ចិត្ត​លើ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ សម្រាប់​ក្មេង​ៗ និង​បុគ្គលិក​នៅ​សាលារៀ​ន បាន​មួយ​ឆ្នាំ ​នៅក្នុ​ងព្រឹ​ត្ត​ប័ត្រនេះ​ នាង​ក៏បា​នដា​ក់​ខគ​ម្ពីរ ១​របាក្សត្រ ១៦:៣៤ ដែល​បាន​ចែង​ថា​ “ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​នៃ​ទ្រង់​នៅ​អស់​កល្ប​ជានិច្ច”។ នាង​មិន​សូវ​មា​នកា​រ​ផ្គត់​ផ្គង់ច្រើ​ន​ទេ មិន​ថាតែ​ទឹ​ក អាហារ ឬ​សម្ភារៈ​សាលា​ក៏​ដោយ​។ តែ​នាង​នៅ​តែដឹ​ងគុណ​ព្រះជា​និច្ច សម្រាប់កា​រ​ដែល​ព្រះ​អង្គ​បាន​ផ្ញើរ​មក ហើយ​នាង​នៅ​តែ​ជឿជាក់ ដោយ​ចិត្ត​ស្មោះត្រ​ង់ថា​…

Read article
អរព្រះគុណព្រះ ៣១ថ្ងៃ

តាម​ប្រតិ​ទិន​​របស់​សហ​រដ្ឋ​អាមេរិក ខែ​មករា​ជា​ខែ​​នៃ​ការ​ដឹ​ង​គុណ ប្រចាំ​ប្រទេស។​ ជា​ការ​ពិត​ណាស់ ប្រទេស​ផ្សេង​ទៀត ក៏​ងាយ​នឹង​ចម្ល​ងប្រ​ពៃណី​នេះ​ផង​ដែរ ដូច​នេះ គេ​ប្រហែល​ជា​គួរ​តែ​ហៅ​ខែ​មករា​ថា ខែ​​នៃ​ការ​ដឹង​គុណ​ទូទាំង​ពិភព​លោក។ សម្រាប់​យើង​ជា​គ្រីស្ទ​បរិស័ទ​វិញ ដើម្បី​ឲ្យយើ​ង​អាច​អប​អរ​ពិធី​បុណ្យ​អរ​ព្រះគុ​ណ ឲ្យ​បាន​ល្អ​បំផុត ជា​ដំបូង យើង​ចាំ​បាច់​ត្រូវ​ស្វែង​យល់​ថា ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​ខ្លះអំពី​ការ​អរ​ព្រះ​គុណ​។ បទ​គម្ពីរទំនុក​ដំកើង ជំពូក​១៣៦ បាន​ចាប់​ផ្តើម​ និ​ង​បញ្ចប់​ដោយ​ពាក្យ​ថា “ឱ​​សូ​ម​​អរ​ព្រះគុណ​​ដល់​​ព្រះយេហូវ៉ា”(ខ.១,២៦)។ បទ​គម្ពីរ​មួយ​ជំពូក​នេះ បាន​រំឭក​យើង​ម្តង​ហើយ​ម្តង​ទៀត ឲ្យ​អរ​ព្រះគុ​ណ​ព្រះ ដ៏​ធំ​ប្រសើរ​នៃ​យើង ព្រោះ​“សេចក្តី​​សប្បុរស​​របស់​​ទ្រង់​​ស្ថិត​ស្ថេរ​​នៅ​​ជា​​ដរាប”។ សេចក្តី​សប្បុរស​របស់​ព្រះអ​ង្គ ជា​មូល​ហេតុដ៏​សំខាន់​បំផុត ដែល​យើង​ត្រូវ​​អរ​ព្រះ​គុណ​ព្រះ។ យើង​​អាច​​ចំណាយ​ពេល​ពេញ​មួយ​ខែ ក្នុង​ការ​ស្វែង​យល់ អំពី​ការ​អរ​ព្រះគុ​ណ​ព្រះ​អង្គ ដែល​មាន​ចែង​ក្នុង​ទំនុក​ដំកើង ជំពូក​១៣៦។ អ្នក​និពន្ធ​ទំនុក​ដំកើងបាន​រំឭក​យើង អំពី​“ការអស្ចារ្យ​ដ៏​ធំ” ដែល​ព្រះអ​ង្គ​បាន​ធ្វើ(ខ.៤)។ គាត់​​បាន​ពិពណ៌នា​ អំពី​ស្នា​ព្រះ​ហស្ត​ដ៏​ស្រស់​បំព្រង ដែល​ព្រះ​អង្គ​បានប​ង្កើត​ដោយ​ប្រាជ្ញា​(ខ.៥)។ បន្ទាប់​មក គាត់​ក៏​បាន​រៀប​រាប់ អំពី​ការ​ដែល​ព្រះ​អ​ង្គ​បាន​រំដោះ​រាស្ត្រ​ទ្រង់ ចេញ​ពីពួក​ខ្មាំង​សត្រូវ​ជា​ច្រើន​លើក​ច្រើន​សារ​(ខ.១០-២២)។ ពេល​ដែល​យើង​ពិចារ​ណា អំពី​ទិដ្ឋ​ភាព​នៃ​ការ​បង្កើត និង​ការ​រំដោះ​របស់​​ព្រះ​អង្គ ដែល​មាន​ចែង​ក្នុង​ទំនុក​ដំកើង ជំពូក១៣៦ នោះ​យើង​ងាយ​នឹង​អរ​ព្រះគុ​ណ​ព្រះអ​ង្គ សម្រាប់​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើសម្រាប់​យើងជា​រៀង​រាល់​ថ្ងៃ ក្នុង​ខែ​នៃ​ការ​អរ​ព្រះ​គុណ​។ ដើម្បី​ចាប់​ផ្តើម​ដំណើរ​ជីវិត​យើង ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​គ្មាន​វិធី​សាស្រ្តអ្វី​ ដែល​ប្រសើ​​រ​ជាង​ការ​ផ្តោត​ទៅ​លើ​ការ​ថ្វាយ​ការ​អរ​ព្រះគុ​ណ…

Read article
សេចក្តីស្រឡាញ់ និងការ​ឧបត្ថម្ភ

ខ្ញុំ​បាន​ទទួល​សារ​ដ៏​ខ្លី​មួយ​ច្បាប់ មក​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំម្នា​ក់ ដែល​កំពុង​ធ្វើ​ការ​បម្រើ​ព្រះ នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ក្នុង​ប្រទេ​សកំពុង​អភិវឌ្ឍន៍​មួយ ដែល​ក្នុង​សារ​នោះ គាត់​បាន​សរសេរ​ថា “កាល​ពីថ្ងៃ​ម្សិល​មិញ ពេល​ដែលខ្ញុំ​​កំពុងអ​ង្គុយ​ធ្វើ​កិច្ច​ការ​នៅ​​​តុការិយ៉ា​ល័យ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​បាន​ឃើញ​សត្វ​ស្រម៉ោច​រាប់​ពាន់ កំពុង​តែ​វា​ពាស​ពេញ​ លើ​ផ្ទៃជ​ញ្ជាំង​អគារ​ការិយ៉ា​ល័យ​របស់​យើង ទាំង​ខាង​ក្នុង និ​ង​ខាង​ក្រៅ។ ពួក​វា​បានរោ​ម​របស់​របរ នៅ​ក្នុង​បន្ទប់​។ តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ការ​ជា​ធម្មតា។ ប្រ​ហែល​ជា​ជិត​​កន្លះ​ម៉ោង​ក្រោយ​មក សត្វ​ស្រម៉ោច​ក៏​បាន​ចេញ​ទៅ​វិញ​អស់”។        បន្ទាប់​ពី​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ បាន​រៀប​រាប់​អំពី​រឿង​សត្វ​ស្រម៉ោច​ចប់​ហើយ គាត់​ក៏​បាន​សរសេរ​ទៀត​ថា“ចំណែក​ឯ​អ្នក​វិញ តើអ្ន​ក​មាន​សុខ​ទុក្ខ​យ៉ាង​ណាដែរ នៅ​កន្លែង​ធ្វើ​ការ?”​ ជួន​កាល យើង​ត្រូវ​ការ​ការ​ក្រើន​រំឭក អំពី​សេចក្តី​ត្រូវ​ការ​របស់​អ្នក ដែល​​បាន​លះ​ចោល​ភាព​ស្រណុក​ស្រួល ​ទៅ​បម្រើ​ព្រះ​នៅប្រទេ​ស​ក្រី​ក្រ។ ព្រះ​ត្រាស​ហៅ​មនុស្ស​ម្នាក់​ៗ ឲ្យ​ទៅតា​ម​ផ្លូវ​ខុស​ៗ​គ្នា ហើយ​ក្នុង​នោះ អ្នក​ខ្លះ​ត្រូវ​ទៅ​តាម​ផ្លូវដែ​ល​រលាក់​ខ្លាំង ពិបាក​ធ្វើ​ដំណើរ។ គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ការ ក្នុង​ការិយ៉ាល័យ ដែល​មាន​សត្វ​ស្រម៉ោច​រោម​ពេញប​ន្ទប់​ឡើយ ប៉ុន្តែ មិត្តភ័​ក្រ​របស់​ខ្ញុំ​ម្នាក់​នេះ មិន​បាន​ធ្វើ​ការ​នៅ​កន្លែង​នោះ ដើម្បី​រក​ផល​កម្រៃ​ឡើយ។ គាត់ និង​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះគ្រី​ស្ទ ហើយបា​នគិ​ត​ថា ការ​លះប​ង់ភាព​ស្រណុក​ស្រួល “ដ៏​សំខាន់”​ ដើម្បី​ចេញ​ទៅ​ធ្វើ​ការ​បម្រើព្រះ​អង្គ គឺគ្រា​ន់​តែជាកា​រ​លះ​បង់​ដ៏​តូច ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដែល​បាន​ស្រឡាញ់​យើង​រាល់​គ្នា ជា​មុន។ ពួក​គេ​ត្រូវ​ការការ​​គាំទ្រ​ពីយើ​ង…

Read article
សហព័ន្ធទៀងត្រង់

មាន​កីឡាករ​មួយ​ក្រុម ត្រូវ​បាន​គេ​ដាក់​ឈ្មោះឲ្យក្រុម​របស់​ខ្លួន​ថា សហ​ព័ន្ធ​ទៀង​ត្រង់ ប៉ុន្តែ តាម​ពិត ​កីឡា​ករ​មួយ​ក្រុម​នេះ​​គ្រាន់​តែ​ជា​បុរសមួ​យ​ក្រុម ដែល​មក​ជួប​ជុំគ្នា នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​លេង​បាល់​បោះប៉ុណ្ណោះ។ ពេលកីឡា​​ករ​ប្រកួត​ម្តង​ៗ ពួក​គេ​មិន​ខ្លាច​ការ​ត្មេះ​តិះ​ដៀល ទាំង​ព្យាយាម​ជៀស​វាង​កំហុស​ណាមួ​យ ដែល​ធ្វើឲ្យ​ទស្ស​និក​ជន​ផ្ទុះកំហឹង ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​ពួក​គេ​ព្យាយាមប្រ​កួត​ដោយ​យុត្តិ​ធម៌ និង​បង្ករ​នូវ​ភាព​សប្បាយ​រីក​រាយ​។ ពួក​គេ​ចូល​ចិត្ត​ប្រកួត​ប្រជែង ហើយ​មិន​ចង់​ចាញ់​គេទេ​ ប៉ុន្តែ ពួកគេ​សុទ្ធ​​តែទទួលស្គា​ល់ថា​ ភាព​ទៀង​ត្រង់ និង​ភាព​ស្មោះត្រ​ង់ ជាចំ​ណុច​សំខាន់​បំផុត ដែល​គួរ​តែ​គ្រប​ដណ្តប់​បរិយ៉ា​កាស​នៃ​ការ​ប្រកួត​។ យ៉ាង​ណាមិ​ញ ព្រះគ​ម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខា​ន់​នៃភា​ព​ទៀងត្រ​ង់។ ហើយ​កាល​ណាយើង​មាន​ភាព​ទៀង​ត្រង់ នោះ​មាន​ន័យ​ថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះហើ​យ។ ព្រះ​ទ្រង់​បាន​បង្ហាញ​អំពី​មូល​ហេតុ ដែល​យើង​ត្រូវ​ “ដើរ ដោយភា​ព​ទៀង​ត្រង់ ឬដោ​យ​ចិត្ត​​ដែល​គ្រប់​លក្ខណ៍”(ទំនុក​ដំកើង ២៦:១១)។ អ្នកដែ​លប្រព្រឹត្តដោ​យទៀ​ងត្រ​ង់ នោះ​ក៏​ដើរ​ដោយ​ទុក​ចិត្ត ដោយ​សន្តិ​ភាព​នៅក្នុ​ង​ចិត្ត ដែល​គេមិ​ន​ឃើញ​មាន ក្នុង​ជីវិតរ​បស់ “អ្នក​ណា​ដែ​ល​បង្ខូច​ផ្លូវ​ខ្លួន”(សុភាសិត ១០:៩)។ អ្នក​ដើរ​តាម​ព្រះ ដែល​រស់​នៅ​ដោយ​ភាព​ទៀង​ត្រង់ បាន​ទទួល​ការ​ការ​ពារ​ពី​ព្រះ ដោយ​សារ​ពួក​គេមា​នការ​ទុក​ចិត្ត​​លើ​ព្រះ ដ្បិត​អ្នក​នោះរ​​ង់ចាំ​ជំនួយ​ពី​ព្រះ​អង្គ ក្នុង​ការ​​រស់​នៅ ជា​ជាង​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង​(ទំនុក​ដំកើង ២៥:២១)។ ហើយ​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ នឹង​បាន​ទទួល​ការ​ដឹក​នាំ និង​ទិស​ដៅ​ច្បាស់​លាស់​ពី​ព្រះ(សុភាសិត ១១:៣)។ ហេតុ​អ្វី​បាន​ជា​យើង​គួ​រតែ…

Read article
ឈ្មោះ​នោះ

មេគគី(Maggie) ចៅ​ស្រីតូ​ចរ​បស់​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​នាង បាន​ធ្វើ​ដំណើរ​ត្រឡ​ប់​មក​ផ្ទះ ក្នុង​រដ្ឋ​មីសូរី​វិញ បន្ទាប់​ពីធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​យើង ក្នុង​ក្រុង​ហ្គ្រែន រេ​ភីត រ​ដ្ឋ​មីឈីហ្គិ​ន។ ម្តាយ​របស់​នាង បាន​ប្រាប់​យើង​ថា បន្ទាប់​ពី​មេគគី​ត្រឡប់​មក​ផ្ទះវិញ​បាន​ពីរ​បី​ថ្ងៃ នាងដើ​រ​ជុំ​វិញ​ផ្ទះ ហើយ​និយាយ​យ៉ាង​រីក​រាយ​ថា “មីឈីហ្គិន! មីឈីហ្គិន!” មីឈីហ្គិន ជា​ឈ្មោះ​ដែ​លមាន​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​មេគគី​ចាប់​អារម្មណ៍។ តើអា​ច​មក​ពី​ឈ្មោះ​នេះ​ពិរោះ​ឬ​? ឬ​អាច​មក​ពី​នាង​ធ្លាប់​មាន​ពេល​ដ៏​សប្បាយ​រីក​រាយ កាល​ពី​មុន ក្នុង​រដ្ឋ​មីឈី​ហ្គិ​ន? យើង​ពិបាក​នឹង​ប្រាប់ ​ពី​មូល​ហេតុដែ​ល​ក្មេង​ស្រី​អាយុ​១​ឆ្នាំ​នេះ ចូល​ចិត្ត​ឈ្មោះ​មួយ​នេះ​ ប៉ុន្តែ ឈ្មោះ “មីឈីហ្គិន” ពិត​ជា​មាន​ឥទ្ធិ​ពល​ម​ក​លើ​នាង​ណាស់ បាន​ជា​នាង​និយាយ​ពី​ឈ្មោះ​មួយ​នេះ​មិន​ឈប់​សោះ​។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ឈ្មោះ​មួយ​ទៀត ដែល​ជា​ព្រះ​នាម​ព្រះយេ​ស៊ូវ “ជា​នា​ម​ប្រសើរលើ​ស​អស់​ទាំង​នាម”(ភីលីព ២:៩)។ បទ​ចម្រៀង​មួយ​បទ ដែ​ល​ច្រៀង​ដោយ​លោក​ប៊ីល(Bill) និង​អ្នក​ស្រី ក្លូរា ហ្គាយធ័រ(Gloria Gaither) បាន​​រំ​​ឭ​ក​យើង អំពី​មូលហេតុ​ដែល​យើង​ស្រឡាញ់​ព្រះ​នាម​រប​ស់ព្រះ​អង្គ​ខ្លាំង​យ៉ាង​នេះ។ ព្រះ​អ​ង្គ​ជា “ព្រះ​អម្ចាស់” និង​​ជា “ព្រះ​សង្រ្គោះ”។ ជា​ការ​ពិត​ណាស់ ព្រះ​អម្ចាស់​នៃ​យើង​ពិត​ជា​មាន​ព្រះនាម​ដែល​មានអត្ថ​​ន័យ​ជ្រាល​ជ្រៅ​បំផុត។ ពេល​ដែល​យើង​និយាយ​អំ​ពី​ព្រះនា​ម​ដ៏​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ ទៅ​កាន់​អ្នក​ដែល​ត្រូវ​ការទទួល​ព្រះ​អង្គ​ជា​ព្រះ​សង្រ្គោះ នោះ​យើង​អាច​រំឭ​កពួ​ក​គេ អំពី​ការ​ដែល​ព្រះអ​ង្គ​បាន​ធ្វើស​ម្រាប់​យើង​។ ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ​របស់​យើង។ ព្រះ​អង្គ​បាន​ប្រោស​លោះយើ​ង ដោយ​ព្រះ​លោហិត…

Read article
ជ័យ​ជម្នះ​នៅ​កន្លែ​ង​ពីរ​ផ្សេង​គ្នា

មាន​​ពេល​​មួយ ស្តេច​ដាវីឌ ត្រូវ​ប្រឈម​មុខ​ជា​មួយ​នឹង​ខ្មាំង​សត្រូវ   ដែល​ទ្រង់​ធ្លាប់​យក​ឈ្នះ​កាល​ពី​មុន។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទ្រង់​បាន​ផ្តួល​កូលីយ៉ាត ដែល​ជា​កំពូល​អ្នក​ប្រយុទ្ធ​របស់​សាសន៍​ភីលីស្ទីន ដោយ​ប្រើក្រួ​ស​រលីង​ៗ​មួយ​ដុំ ដែល​​កា​ល​​នោះ ទ្រង់​គ្រាន់​តែ​​​​ជា​​ក្មេង​​គង្វាល​ចៀមប៉ុណ្ណោះ(១សាំយ៉ូអែល​ ១៧)។ ​ពេល​ដែល​​ដាវីឌ​​​ក្លាយ​ជា​ស្តេច​នៃ​​​អ៊ីស្រាអែល ទ្រង់​​ក៏​ត្រូវ​តទល់​នឹង​សាសន៍​​ភីលីស្ទីន​​ម្តង​​ទៀត! ពួក​គេបា​ន​ដឹង​ថា ទ្រង់​បាន​ក្លាយ​ជា​ស្តេចនៃ​​នគរ​អ៊ីស្រាអែល​ហើយ បាន​​ជា​​​ពួក​​គេ​​សម្រេច​​​ចិត្ត​​លើក​​ទ័​ព​​មក​​ម្តង​​​ទៀត(២សាំយ៉ូអែល ៥:១៧)។ តើ​យើង​ត្រូ​វ​ធ្វើ​អ្វី​មុន​គេ ពេល​ដែល​មានប​ញ្ហា​កើត​ឡើង? ពេ​ល​នោះ យើង​អាច​មាន​ការ​តក់​ស្លត់។ យើង​អាច​រិះ​រក​វិធី​ដោះ​ស្រាយ។ ពុំ​នោះ​ទេ យើង​អាច​អធិស្ឋាន ជា​មុនសិ​ន   តាម​គំរូ​របស់​ស្តេច​ដាវីឌ។ “ស្តេចដា​វីឌ​បានទូ​លសួ​រ ដ​ល់​ព្រះ​អម្ចាស់”(ខ.១៩) ហើយ​ព្រះ​អង្គ​ក៏​បាន​ដឹក​នាំ​ស្តេចអ​ង្គ​នេះ។ កាល​នោះ ស្តេច​ដាវីឌ​ត្រូ​វ​ធ្វើសង្រ្គាម​នឹង​ពួក​ភីលីស្ទីន នៅក​ន្លែង​ពីរ​ផ្សេង​គ្នា គឺ​នៅបា​ល-ពេរ៉ាស៊ីម និង​​វាល​​ច្រ​ក​​ភ្នំ​​រេផែម​។ ​ជាការ​ប្រសើរ​ណាស់ ដែល​ទ្រង់​បាន​ប្រឹក្សា​យោបល​ជា​មួយ​ព្រះ​អម្ចាស់ ព្រោះ​ក្នុង​សមរ​ភូមិ​ទាំង​ពីរ​នោះ ទ្រង់​ត្រូវ​ប្រើ​យុទ្ធ​សាស្រ្ត​ពីរ​ផ្សេង​គ្នា​។ ព្រះ​អង្គ​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ ដោយ​ព្រះអង្គ​ទ្រង់​ផ្ទាល់ ក្នុង​កន្លែង​ទីមួ​យ បាន​ជាស្តេ​ចដា​វីឌ​មានប​ន្ទូល​ថា ព្រះ​អម្ចាស់​បាន​ទម្លាយ​មក​លើ​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ទឹក​ធ្លាយទំ​នប់​(ខ.២០)។ ហើយ​នៅ​កន្លែង​មួយ​ទៀត ព្រះ​អម្ចាស់​បាន​ឲ្យស្តេច​ដាវីឌ​អនុវត្ត​តាម​ផែន​ការ​របស់​ព្រះ​អង្គ ហើយ​ពេល​ដែល​ទ្រង់​អនុវត្ត​តាម​ព្រះ​អង្គ​ ពួក​អ៊ីស្រាអែល​ក៏​បាន​ទទួល​ជ័យជម្នះ(ខ.២៣-២៥)។ ជា​រៀង​រាល់​ថ្ងៃ យើងជួ​ប​ប្រទះ​បញ្ហាជា​ច្រើ​ន ដែ​លត្រូវ​ឆ្លង​កាត់។ ទោះ​បី​ជា បញ្ហា​ទាំង​អស់​មិន​មាន​ដំណោះ​ស្រាយ​ដូ​ច​គ្នា​ក៏​ដោយ ក៏​យើងត្រូវ​តែ​ប្រឹក្សា​យោល​ជា​មួយ​នឹ​ង​ព្រះជា​និច្ច​មុន​នឹ​ង​សម្រេច​ចិត្ត​ដោះ​ស្រាយ​បញ្ហា​នីមួយ​ៗ​។ បន្ទាប់ម​ក…

Read article
ឱថ្ងៃដ៏រុងរឿង!

ថ្ងៃ​មួយ ក្រុម​បាល់ទាត់​ដែល​ខ្ញុំចូ​លចិ​ត្ត បាន​ប្រកួត​ចាញ់​គេ ក្នុង​វគ្គ​ផ្តាច់ព្រា​ត់ ហើយ​ក្តី​ស្រម៉ៃ​ដែល​ចង់​ឃើញ​ក្រុម​នោះ ក្លាយ​ជា​ក្រុម​ជើង​ឯក ក៏​ត្រូវ​រលាយ។​ ស្អែក​ឡើង ខ្ញុំ​បាន​ចេ​ញទៅ​​ធ្វើ​ការ ទាំ​ងចិ​ត្តសោក​ស្តាយ។ ខ្ញុំមិ​ន​គួរ​ខ្វល់​អំពី​បញ្ហា​នេះ​ច្រើន​ទេ តែ​ខ្ញុំ​ហាក់​ដូច​ជា​បាន​បណ្តោយ​ឲ្យ​ថ្ងៃ​នេះ ក្លាយ​ជា​ថ្ងៃ​ច័ន្ទ​ដ៏​តប់​ប្រម៉ល់។ តែ​ពេល​ខ្ញុំកំពុង​បើក​ប​រ​តាម​ផ្លូវ មាន​បទ​ចម្រៀង​មួយ​បទ បាន​បន្លឺ​ឡើង​ក្នុង​វិទ្យុ ដែល​ធ្វើ​ឲ្យ​ខ្ញុំមា​ន​អារម្មណ៍ស្រ​ស់ថ្លា​ឡើ​ង​វិញ។ ប​ទ​ចម្រៀង​នោះ ជាបទ​របស់​ក្រុម​​ខាស់​ស្ទីង​ក្រោន ដែល​មាន​ចំណង​ជើង​ថា “ថ្ងៃ​ដែល​មាន​សិរីល្អ”។ ក្នុង​ឃ្លាដំបូង ពូក​គេ​ច្រៀង​ថា “ថ្ងៃមួ​យ គេបា​នប​ណ្តើ​រព្រះ​យេស៊ូវ​ឡើង​ភ្នំ​កាល់វ៉ារី នៅ​ថ្ងៃ​នោះ គេបា​ន​ព្យួរ​ព្រះអង្គ នៅ​លើ​ឈើឆ្កាង”។ ឃ្លានេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​បណ្តើរ​ៗ​ហើយ​​។ ប៉ុន្តែ បន្ទាប់​មក បទ​ចម្រៀង​នេះ ក៏បា​ន​ចូល​​ដល់វ​គ្គ​ដែល​ពិពណ៌នា អំពី​ដំណឹង​ល្អ​នៃកា​រ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះគ្រីស្ទ និង​អំពី​ការ​ដែល​ព្រះអង្គ​បាន​ឈ្នះអំ​ពើបា​ប​ យ៉ាង​ដូច​នេះថា​ នៅ​ថ្ងៃ​ដ៏​អាក្រក់​បំផុត ភាព​ងងឹត​បាន​កើត​មាន ក្នុង​ពេល​ថ្ងៃ ​នៅ​លើ​ភ្នំ​នៃ​ក្រុង​យេរូសាឡិម មាន​សេចក្តី​សង្ឃឹម​ដ៏​ពិត បាន​ប្រទាន​មក​ដល់​មនុស្ស​ជាតិ។ ព្រោះ​ព្រះ​យេស៊ូវ​បាន “ទទួល​រង​ការ​ដំដែក​គោល​​ជួស​ខ្ញុំ​”។ ប​ទច​ម្រៀង​នេះបា​នប​ន្តទៀ​តថា​ “ព្រះ​អង្គ​បាន​ដក​អំពើ​បាប​ ឲ្យ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ”។ ហើយ​នៅ​ថ្ងៃ​មួយ ព្រះ​អង្គ​នឹង​យាង​មក​វិញ “ក្នុង​ថ្ងៃ​ដែ​ល​មាន​សិរីល្អ!” ប្រហែល​ជា នៅ​ថ្ងៃ​នេះ អ្នក​មិន​បាន​ក្រោក​ឡើង ដោយ​អារម្មណ៍ល្អ​ទេ​។ អ្នក​ប្រហែ​ល​ជា​កំពុង​ជួប​បញ្ហាជា​ច្រើន…

Read article
“ស្រស់ស្អាតនៅខាងក្នុង”

ពេល​ខ្ញុំធ្វើ​ដំ​ណើរ​តាម​ផ្លូ​វដ៏​មមា​ញឹកមួ​យ ខ្ញុំបា​ន​ចាប់​អារម្មណ៍​ចំពោះ​ផ្ទះមួ​យ​ខ្នង។ វា​មិន​មាន​ការ​តុប​តែង​អ្វី​ទេ ដូច​នេះ កម្រ​មាន​គេ​ចាប់អា​រម្មណ៍​នឹង​វា​ណាស់​។ តែ​ពេល​ខ្ញុំ​ធ្វើដំណើរ​កាត់​ផ្ទះ​នោះ កាល​ពី​ថ្ងៃមុ​ន ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ខាង​មុ​ខ​ផ្ទះ​នោះ មាន​ផ្លាក ដែល​គេ​សរ​សេរ​ថា   “ផ្ទះល​ក់”។ ផ្លាក​នោះ មាន​ភ្ជាប់​ទៅ​ដោយ​អក្ស​តូច​ៗ ដែ​លគេ​បាន​សរសេរ​ថា “ផ្ទះ​នេះមា​នភាព​ស្រស់​ស្អាត​នៅ​ខាង​​ក្នុង”។ កាល​នោះ ខ្ញុំ​មិន​មែ​នជា​អ្ន​កដើ​រ​រក​ទិញផ្ទះ​ទេ​ ប៉ុន្តែ ផ្លាក​លក់​ផ្ទះនោះ​ ធ្វើឲ្យ​ខ្ញុំ​​មាន​ការ​ចាប់​អារម្មណ៍​ណាស់។ តើផ្ទះ​​ដ៏សាមញ្ញ​មួយ​នេះ មាន​អ្វី​ដែល​ស្រស់​ស្អាតនៅខា​ងក្នុ​ង? ការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំឆ្ង​ល់ផ​ងដែ​រថា​ ក្នុង​នាម​ជាអ្ន​ក​ដើរតា​ម​ព្រះយេស៊ូវ តើ​យើង​អាច​រៀន​សូត្រ​បាន​អ្វី​ខ្លះ ពី​ផ្លាក​នោះ? សូម​ពិចារណា​អំពី​ការ​នេះចុះ​។ ទោះបី​​ជាសម្បក​ក្រៅរ​បស់​យើង មាន​លក្ខណៈ​ដូច​ម្តេច​ក៏ដោ​យ តើយើ​ង​មិន​គួរ​មាន​សម្រស់ នៅ​ខាង​ក្នុង ដែល​បង្ហាញ​ពីសេ​ចក្តី​ស្រឡាញ់​របស់​ព្រះ និង​កិច្ចកា​រ​ដែល​ព្រះអ​ង្គបា​ន​ធ្វើ ក្នុង​ជីវិត​យើង​ទេឬ​? តើ​ព្រះគ​ម្ពី​របាន​ចែង​យ៉ាង​ដូច​ម្តេចខ្លះ អំពី​សម្រស់​នៅខាងក្នុង​? ដើម្បី​ឆ្លើយ​សំណួរ​នេះ ជា​បឋម សូម​យើង​មើល​បទ​គម្ពី​ររ៉ូ​ម ៧:២២ ដែលបា​នចែ​ង​ថា “តាម​ប៉ែក​ខាង​ក្នុង ខ្ញុំ​ត្រេកអរ​ចំពោះ​ក្រឹត្យវិន័យ​របស់​ព្រះ”។ ក្នុងប​ទគ​ម្ពីរ​ជាប​ន្ត​ប​ន្ទាប់​ទៀត សាវ័ក​ប៉ុ​លបា​ន​មាន​ប្រសាសន៍ អំពី​គំនិត ដែលមា​ន​ព្រះវិ​ញ្ញាណ​ដឹក​នាំ ដែល “មាន​ជីវិត និង​សន្តិ​ភាព” ជា​លក្ខណៈ​ពិសេស។ ហើយ​ក្នុង​ព្រះ​គម្ពី​រកាឡាទី យើងឃើ​ញ​ថា ការ​អនុញ្ញាតឲ្យ​ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ដឹក​នាំជីវិត​ខាង​ក្នុង​របស់យើង…

Read article
កែវយឺតហាប់ប៊ល សួនសត្វ និងក្មេងៗដែលច្រៀងសរសើរ

តើ​កែវ​យឺត​អវកាស​ហាប់​ប៊ល​(Hubble)​សម្រាប់​មើល​ផ្កាយ សួន​សត្វ និង​ក្មេង​ៗ​ដែល​កំពុង​ច្រៀង មាន​លក្ខណៈអ្វី​ដែលដូ​ច​គ្នា? តាម​ការ​បង្រៀន ក្នុង​បទ​គម្ពីរ​ទំនុក​​ដំកើង ជំពូក១៤៨ យើង​អាច​សន្និ​ដ្ឋាន​ថា ពួក​គេ​សុទ្ធ​តែ​ចង្អុល​បង្ហាញ ឲ្យ​គេ​មើល​ទៅ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។ គេ​ច្រើ​ន​តែ​ចោទ​ជាសំ​ណួរ​ជា​ញឹក​ញាប់ អំ​ពី​ទស្សនៈ​ដែល​យល់​ថា ព្រះ​បាន​បង្កើត​ពិភ​ព​លោក​យើង ដូច​នេះ ពេល​នេះ​អាច​ជា​ពេល​ដ៏​ល្អ ដែល​យើង​ត្រូវ​​ចាំ​ថា ​យើង​ត្រូវ​ថ្វាយ​ការ​សរសើរ​ដំកើង​ដ៏​ខ្ពស់ ដល់​ព្រះ​វរ​បិតា​នៃ​យើង សម្រាប់​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ។ កែវ​យឺត​អវ​កាស​ហាប់​ប៊ល អាច​ជួយ​ឲ្យ​យើង​មើល​ឃើញ​រូប​ភាព​ដ៏​ស្អាត​អស្ចារ្យ​នៃ​ចក្រ​វាឡ ដែល​យើង​មិន​អាច​មើល​នឹង​ភ្នែក​ទទេ។ រូប​ភាព​នីមួ​យ​ដែលកែ​វ​យឺត​នោះ​ថត​បាន​     ដោយ​ភាព​ឆ្លាត​វ័យ គឺ​សុទ្ធ​តែ​បង្អុល​បង្ហាញ​ហ្វូង​តារា ដែល​នាំ​ឲ្យ​យើង​ផ្តោត​អារម្មណ៍​ទៅ​លើ​អំណាច​ដ៏​អស្ចារ្យ ដែល​ព្រះ​មាន​ក្នុង​ការ​បង្កើត​ផ្កាយ​ទាំង​នោះ​មក។ គឺ​ដូច​ដែល​មាន​ចែង ​នៅក្នុង​ខ.៣ថា “អស់​​ទាំង​​ផ្កា​យ​​ដែ​ល​​ភ្លឺ​​អើយ ចូរ​​សរសើរ​​ដ​ល់​​ទ្រង់”។ ពេល​យើង​ទៅ​កម្សា​ន្ត​ក្នុង​សួន​សត្វ យើង​អាច​ឃើញ​សត្វ​ជា​ច្រើន​ប្រភេទ ដែល​ព្រះអង្គ​បាន​បង្កើត។ យើង​អាច​មើល​ទៅ​ខ.៧ និង ខ.១០ ហើយ​និយាយ​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​បង្កើត​ឲ្យ​មាន សត្វ​សមុទ្រ សត្វ​ព្រៃ សត្វ​ល្អិត និង​បក្សី។ ហើយកា​រ​ចំណាយ​ពេល​មើល​ក្មេង​តូច​ៗ​ច្រៀង​សរសើរ​ដំកើង​ព្រះ ជា​និមិត្ត​សញ្ញា​ដែល​តំណាង​ឲ្យ​សេចក្តី​ពិត​ដែល​ថា មនុស្ស​ទាំង​អស់ នៅ​លើ​ផែន​ដី​នេះ គួរ​តែលើ​ក​សម្លេង​ឡើង ​ដើម្បី​សរសើរ​ដំកើង​ព្រះអា​ទិករ​របស់​យើង​(ខ.១១-១៣)។ ផ្កាយ សត្វ និង​ក្មេង​ៗ “ត្រូវ​​សរសើ​រ​​ដ​ល់​​ព្រះនាម​ព្រះយេហូវ៉ា​ទាំងអស់គ្នា ដ្បិត​មាន​តែ​ព្រះនាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរ”(ខ.១៣)។…

Read article
ថ្ងៃពិសេស

តើ​ថ្ងៃ​ទី​៤ ខែ​កញ្ញា មានអ្វីពិ​សេស? បើ​ថ្ងៃ​នេះ​ជាថ្ងៃខួ​ប​កំ​ណើត​ ឬខួប​អាពាហ៍​ពិពាហ៍​រប​ស់​អ្នក នោះថ្ងៃ​នេះអា​ច​ជា​​ថ្ងៃ​ពិសេស​ហើយ​។ សម្រាប់​អ្នក​រស់​នៅសហរ​ដ្ឋ​អាមេរិក ថ្ងៃ​នេះ​ប្រហែល​ជា​ថ្ងៃបុណ្យជា​តិ ដែល​គេច​ង់​រំឭក​ អំពី​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​។ ឧទាហរណ៍ ក្នុង​ឆ្នាំ១​៧៨១ ទីក្រុងឡូ​ស អែនជិឡេស នៅ​រដ្ឋ​កាលីហ្វូញ៉ា ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ថ្ងៃ​នេះ​ឯង។ ពុំ​នោះ​ទេ នៅ​ថ្ងៃ​នេះ ​ក្នុង​ឆ្នាំ ១៩៩៣ មានព្រឹ​ត្តិ​ការណ៍​ដ៏​គួរ​ឲ្យភ្ញា​ក់​ផ្អើល​មួយ បាន​កើត​ឡើង ពេល​ដែល​លោក ជីម អេបបត់ (Jim Abbott) ជា​អ្នក​គប់​បាល់បេសប៊ល​​​ឲ្យ​ក្រុម ញូយ៉ក យែងឃីស៍ បាន​គប់​បាល់​ជា​ច្រើន​គ្រាប់ ​ដោយ​មិន​ឲ្យ​គូប្រកួត​វាល​ត្រូវ​បាល់​សូម្បី​តែ​មួយ​គ្រាប់ ហើយ​គាត់​ជាជ​ន​ពិការ​​ ដែល​កំបុត​ដៃ​ស្តាំតាំ​ង​ពី​កំណើត។ ហើយ​សម្រាប់​អ្នកដែលចូ​ល​ចិត្ត​មើល​ទូរទស្សន៍​ នៅអា​មេរិក​វិញ ក្នុង​ឆ្នាំ ១៩៥១ មានការ​ផ្សាយ​ទូរទស្សន៍​បន្ត​​ផ្ទា​ល់លើក​ដំបូង ជា​ប្រវត្តិ​សាស្រ្ត ចេញ​ពី​ទី​ក្រុង សាន់ហ្វ្រាន់​ ស៊ីស្កូ។ ប៉ុន្តែ បើ​ព្រឹត្តិ​ការណ៍​ជា​ប្រវត្តិ​សាស្រ្ត​ទាំង​អស់​នេះ ដែល​បានកើត​ឡើ​ងនៅ​ថ្ងៃទី៤​កញ្ញា មិន​មាន​អ្វីពិ​សេស​សម្រាប់​អ្ន​ក​ទេ នោះ​សូម​​សាក​ល្បង​ពិចារណា​អំពី​សេចក្តី​ដែល​មាន​ដូច​តទៅ : នៅ​ថ្ងៃ​នេះ ព្រះ​​​​ប្រទាន​ឲ្យ​​អ្ន​ក​មាន​ឱកាស​ថ្មី​មួយ​ទៀត ដើម្បី​សរសើរ​ដំកើង​ព្រះ​អង្គ​។ បទ​គម្ពីរ​ទំនុក​ដំកើង​ ១១៨:២៤…

Read article