Dave Branon

You are here:
ពិតឥតក្លែងក្លាយ

នៅ​សហ​រដ្ឋ​អាមេរិក ជួន​កា​ល ចៅៗអា​ច​ទទួល​ផលចំ​ណេញក​ប់ក្តោ​ង ពីការ​បោស​សម្អាត​បន្ទប់​តូច​របស់​ជីតាខ្លួន។ រឿង​នេះ​បាន​កើត​ឡើង​ចំពោះ​បុរស​ម្នាក់ ក្នុង​រដ្ឋ​អូហៃយ៉ូ នៅពេ​លដែ​លគា​ត់បា​នបោ​សស​ម្អាតប​ន្ទប់តូ​ចរ​បស់ជី​តា​គា​ត់ ហើយ​រក​ឃើញ​កាត​កីឡា​វាយ​កូន​បាល់​បេស​ប៊ល​ដ៏ចំណាស់​មួយ​ឈុត ដែល​មាន​អាយុ​១០០ឆ្នាំ។ អ្នកវា​យ​តម្លៃបា​ន​ប្រាប់​គា​ត់​ថា កាត​មួយ​ឈុត​នោះមា​ន​តម្លៃ​ប្រហែល​៣​លានដុល្លា។ បាន​ជាកា​តទាំ​ង​នោះមា​នតម្លៃខ្ព​ស់​យ៉ា​ងនេះ គឺដោ​យសារ​កាត​ទាំងនោះត្រូ​វបា​នគេរ​ក្សា​ទុក​បាន​ល្អ ហើយ​ជាង​នេះទៅទៀ​ត កាត​ទាំង​នោះជាកា​ត​ពិត​។ បើ​កា​ត់​ទាំង​នោះ ជា​កាត​ក្លែងក្លាយ​​ ឬច​ម្លង នោះពួ​កវាមាន​តម្លៃ​មិ​នស្មើនឹងក្រ​ដាស​រឹង​មួយ​សន្លឹក​ផង ទោះបី​ជាកា​ត​ទាំង​​នោះស្អា​ត​យ៉ាង​ណាក៏​ដោយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ​ អំពី​សេចក្តី​បង្រៀន​របស់​សាវ័​កប៉ុ​ល អំពី​តម្លៃ​ដ៏​ពិត​នៃ​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ។ គាត់​បាន​មាន​ប្រសាសន៍​ថា ជំនឿ​របស់​យើង​នឹង​មិន​មាន​តម្លៃ​អ្វី​សោះឡើ​យ បើ​សិន​ជា​ព្រះ​គ្រីស្ទ​ពិត​ជា​មិន​បាន​មាន​ព្រះ​ជន្ម​ឡើង​វិញ​ទេ​នោះ។ សាវ័ក​ប៉ុល​មានចិត្ត​ក្លាហាន និង​បាន​ទុក​ចិត្ត​លើ​ផែន​ការ​របស់​ព្រះ បាន​ជាគា​ត់​អាច​មាន​ប្រសាសន៍​ថា “​​​បើ​​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស ១៥:១៤) ហើយ “បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើ​បាប​នៅ​ឡើយ”(ខ.១៧)។ សេចក្តី​ជំនឿ​របស់​គ្រីស្ទប​រិស័ទ គឺ​ផ្អែក​ទៅលើ​ការ​ពិត​ដែលបានបញ្ជាក់​ថា​ ព្រះយេស៊ូវបា​ន សុ​គត នៅលើ​ឈើ​ឆ្កា​ង ហើយ​មាន​ព្រះ​ជន្មរ​ស់ឡើ​ងវិ​ញ។ ចូរយើ​ងស​រសើរ​ដំកើង​ព្រះ ដែលបា​នប្រ​ទា​ន​នូវ​ភ​ស្តុ​តាង​ ដែលប​ញ្ជាក់ថា​ ព្រះយេ​ស៊ូវ​ពិតជា​បា​ន​សុគត និង​រស់​ឡើង​វិញមែន​(ខ.៣-៨)។ នេះ​ជាសេ​ចក្តីពិ​ត​ ដែ​លឥ​តមា​នកា​រក្លែង​បន្លំ​ឡើយ បាន​ជា​យើង​អា​ចផ្ញើ​រ​ជោគវាស​នាដ៏​អស់​កល្បរ​បស់​យើង ហើយ​អាច​ពឹង​ផ្អែកលើព្រះ​ទាំងស្រុ​ង ដោយ​ផ្អែក​ទៅ​លើ​សេចក្តីពិត​នេះ។—Dave…

Read article
ព្រះ​ទ្រង់ចាំជួយ

បន្ទាប់​ពី​កញ្ញាហ្គា​ប៊ី ដូកឡាស(Gabbu Douglas) ដែល​ជា​កីឡាករ​កាយ​សម្ព័ន្ធ​​អូឡាំពិក ​ឈ្នះបា​ន​​មេដាយ​មាស​ពីរ ក្នុង​ការ​ប្រកួត​នៅ​ទី​ក្រុង​ឡុង ឆ្នាំ២០១២ នាង​បាន​ប្រកាស​ថា “ព្រះ​មិន​ដែល​ខា​ង​នឹងជួ​យ​អ្នក​ឡើយ។ ព្រះ​អង្គ​តែង​តែជួ​យអ្នក​ជានិ​ច្ច”។ ជួន​កាល ការ​ថ្លែង​ពាក្យ​ពេចន៍​ដូចនេះ​ អាច​ធ្វើ​ឲ្យ​គេមាន​ការ​យល់​ច្រឡំ។ ពាក្យស​ម្តី​នេះ ​អាច​ធ្វើ​ឲ្យ​គេយល់ថា​ បើសិ​ន​ជា​ខ្ញុំ​ប្រកួត​ជា​មួយ​អ្នក ក្នុង​កីឡា​ណា​មួយ ហើយ​ខ្ញុំ​មាន​ជំនួយ​មក​ពី​ព្រះ នោះ​ខ្ញុំ​មិន​អាច​បរា​ជ័យ​បាន​ឡើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​បទ​គម្ពីរ ទំនុក​ដំកើង ១១៨:៥-៦ នោះ​យើងនឹង​​បាន​​យល់​ច្បាស់ថា ពាក្យស​ម្តី​របស់​កញ្ញា​ហ្គាប៊ី មាន​ន័យ​ដូច​ម្តេច។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បទ​គម្ពីរ​​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​ខ្ញុំ ព្រះយេហូវ៉ា​ទ្រង់​ក៏​ទទួល​ស្តាប់ ហើយ​បាន​ដាក់​ខ្ញុំ​ទុក​នៅ​ទី​ធំ​ទូលាយ ព្រះយេហូវ៉ា​ទ្រង់​កាន់​ខាង​ខ្ញុំៗ​នឹង​មិន​ខ្លាច​អ្វី​ឡើយ”។ យើង​អាចនិ​យាយ​បាន​ម្យ៉ាង​ទៀត​ថា​ “ព្រះអង្គគង់នៅជាមួយយើង”(ខ.៦)។ បាន​សេចក្តី​ថា ពេល​ដែ​លបញ្ហាចូ​ល​មក​ក្នុងជីវិត​យើង ព្រះ​ដែល​ពេញ​ដោ​យសេ​ចក្តីស​ប្បុរស និង​សេ​ចក្តី​ស្រឡាញ់ (ដែល “ស្ថិត​ស្ថេរ​ជា​រៀង​ដរាប”ខ.៤) នឹង​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះយើងជានិច្ច ហើយប្រ​ទាន​នូ​វ​ការកា​រ​ពារ ដែល​យើង​ត្រូវ​ការ។ យើង​អាច​រៀន​សូត្រ ពី​កីឡា​ករ​ជើង​ឯក​អូឡាំ​ពិក​រូ​ប​នេះ។ ពេល​ដែល​សេដ្ឋ​កិច្ច​មាន​ការ​ធ្លាក់​ចុះ ហើយ​យើង​មាន​ការ​ខ្វះខាត នោះ​យើង​អាច​នឹក​ចាំពា​ក្យ​លើកទឹ​ក​ចិត្ត​រប​ស់កញ្ញាហ្កា​ប៊ី ដែល​ថា “ព្រះ​​មិន​ដែលខា​ននឹ​ង​ជួយ​អ្នក​ឡើយ”។ ពេល​ដែល​ទំនា​ក់​ទំនង​ដែល​យើង​ខំ​ថែ​រក្សា ដោយ​​ក្តីស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ បាន​បែក​បាក់ នោះក្នុ​ង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ យើង​ត្រូវ​ដឹង​ថា…

Read article
“ខ្ញុំ…សុំ..ទោស”

ឲ្យ​តែ​មាន​បុគ្គល​ដែល​មាន​ឈ្មោះល្បីណា​ម្នា​ក់ បាន​ធ្វើ​អ្វី​មួយ​ខុស ហើយ​បន្ទាប់​មក ក៏​បាន​សារភា​ព​ជា​សាធារណៈ ជា​ធម្មតា សារព​ត៌​មាន​ប្រញាប់​ចុះ​ផ្សាយ​អំពី​រឿង​នោះជាល​ម្អឹត ឲ្យសា​ធារណៈជ​ន​បាន​ដឹ​ង។ អ្នក​ដែល​ល្បី​ឈ្មោះ​នោះ អា​ច​ជា​កីឡា​ករ ដែល​គេ​ប៉ូលីស​បាន​ចាប់​ខ្លួន ដោយ​សារ​បើក​បរ​ដោយ​មានជាតិ​ស្រវឹង។ ឬ​អាចជា​អ្នក​នយោ​បាយណា​ម្នាក់​ ដែល​បាន​ធ្វើអ្វីមួ​យ​លួច​លាក់​ ត្រូវ​គេទា​ន់។ ពេល​ដែ​លយើ​ង​ឮ​អ្នក​ទាំងនោះ​និយាយ​​ទាក់​ៗ​ថា “ខ្ញុំ …សូម…ទោស” នោះ​យើង​ប្រហែ​ល​ជាឆ្ង​ល់​ថា ពួក​​គេ​ពិ​តជាច​ង់កែ​ខ្លួន​មែន ឬគ្រាន់តែនិយាយសូមទោស ដើម្បី​ដោះខ្លួ​ន​ឲ្យរួ​ចតែ​មួ​យពេ​ល​នោះ។ ត្រង់​ចំណុច​នេះ មាន​តែ​ព្រះ​ទេ​ដែល​ជ្រាប​អំពី​ចិត្ត​រប​ស់​មនុស្ស​ម្នាក់​ៗ​។ ពេល​ដែល​យើង​អាន​បទគម្ពី​រ ដែ​លចែ​ង​អំ​ពីកា​រ​សារ​ភាព​របស់​ស្តេច​ដាវីឌ ដែល​ជា​ស្តេច​ដ៏​ល្បីល្បា​ញ យើង​ឃើញ​ថា ការ​ប្រែ​ចិត្ត​ដ៏​ពិត​មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ ក្នុង​ការ​មាន​បន្ទូល​បើក​ចំហរ អំ​ពី​អំពើ​បាប​របស់​ទ្រង់​ ក្នុង​បទ​គម្ពីរទំនុក​ដំកើង ៥១ ក្សត្រ​ដ៏អាម៉ាស់​អង្គ​នេះ បាន​ទូលសូ​ម​​សេចក្តី​មេត្តា​ពី​ព្រះ បន្ទាប់​ពី​បាន​បិទ​បាំងអំពើបា​បរ​បស់​ខ្លួន អស់​មួយ​រយៈ​ពេល​មក(២សាំយ៉ូអែល ១២:១-១៣ ទំនុកដំកើង ៣២:៣-៥)។ ទ្រង់​បាន​ទទួ​ល​ស្គា​ល់​ថា ទ្រង់​ត្រូវ​ការ​ការ​លាង​សម្អាត​របស់​ព្រះ(ខ.៧-១០) ហើយ​ទ្រង់​ក៏​បាន​អប​អរ​សាទរ​ការ​ស្អាង​ឡើង​វិញ​ តាម​រយៈ​ការ​បម្រើ និង​ការ​ថ្វាយ​បង្គំ(ខ.១១-១៧)។ យើង​រាល់គ្នា​បា​នធ្វើបាប ខ្វះមិន​ដល់​សិរីល្អរបស់​ព្រះ។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា មាន​បន្ទុក​នៃ​អំពើ​បាប​ដ៏​ធ្ងន់ កំពុង​សង្កត់​មក​លើយើ​ង នោះ​យើង​ចាំបាច់​ត្រូវ​លន់​តួ​បាប ដើម្បី​សូម​ការ​អត់​ទោស​ពី​ព្រះ ហើយ​ព្រះអ​ង្គ​នឹង​លើក​យើង​ឡើង​(១យ៉ូហាន ១:៩)។ ព្រះ​ដ៏​ធំប្រសើរ​នៃ​យើង បានធ្វើ​​ឲ្យ​អំពើ​បាប​របស់​យើង…

Read article
ការចាក់ឫស

មាន​កន្លែងដ៏​តូ​ចមួយ ក្នុងទី​ធ្លា​មុខ​ផ្ទះរ​បស់​ខ្ញុំ ដែល​ហាក់​ដូច​ជា​មិ​នអា​ចមា​នភា​ព​ស្រស់​ស្អាត​សោះ។ ស្មៅហាក់​ដូច​ជា​នៅ​តែ​ដុះ​រ៉ុយ​ៗ ក្នុង​ចំណុច​មួ​យ​នោះ ទោះបី​ជា​ខ្ញុំបា​នព្យាយាម​ស្រោច​ទឹក​វា យ៉ាង​ណា​ក៏ដោ​យ។ ដូច​នេះ ថ្ងៃមួ​យ ខ្ញុំ​ក៏បា​ន​យកប៉ែ​ល​មក​ចូក​មើលក​ន្លែង​ដែលមា​ន​បញ្ហា​នោះ​ ហើយ​ក៏រ​ក​ឃើញ​មូលហេតុ ដែល​ធ្វើ​ឲ្យស្មៅ​ដុះមិ​ន​បាន​ល្អ។ នៅពី​ក្រោ​មស្មៅ​នោះ​ មានថ្ម​មួ​យ​ស្រទា​ប់ ដែល​មាន​កម្រាស់​ជិត​មួយ​ទឹក។ ខ្ញុំ​ក៏​បាន​គាស់ថ្មនោះ​ចេ​ញ ហើយយក​ដី​ដ៏មាន​ជីរជា​តិ ​មក​ចា​ក់បំ​ពេញ ដើម្បី​ឲ្យ​គ្រាប់​ពូ​ជថ្មី​អាច​ចា​ក់ឫ​ស​ដុះបាន​ល្អ។​ ការ​នេះ​បា​ន​ធ្វើ​ឲ្យខ្ញុំ​នឹក​​ចាំ​ អំពី​ការ​ដែ​លព្រះ​យេស៊ូវ​មាន​បន្ទូ​ល​អំពី​គ្រាប់​ពូជ និង​ដី។ ក្នុង​រឿង​ប្រៀប​ប្រដូច ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​១៣ ព្រះ​អង្គ​បាន​មាន​បន្ទូ​ល អំ​ពី​គ្រា​ប់ពូ​ជនៃ​ដំណឹង​ល្អ ដែល​ត្រូវ​បាន​សាប​ព្រោះ នៅ​លើ​ដី​ប្រភេទ​ខុស​ៗ​គ្នា។ ព្រះអ​ង្គ​មាន​បន្ទូល​ថា គ្រាប់​ពូជ​ដែល ​ធ្លាក់​​ទៅ​​ក្នុង​​កន្លែង​​ថ្ម​ ដែល​​មាន​​ដី​​​រាក់​​ពេក ស្រាប់​​តែ​​ដុះ​​​ឡើ​ង​​ភ្លា​ម ព្រោះ​​ដី​​មិ​ន​​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស(ខ.៥-៦)។ ត្រង់ចំ​ណុច​នេះ ព្រះ​អង្គកំពុ​ង មា​ន​បន្ទូ​ល អំពី​អ្នក​ដែល​បា​ន​ឮ​ដំណឹងល្អ​ ហើយទ​ទួល​ជឿ តែព្រះ​បន្ទូ​ល​ព្រះមិ​នបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​ពួក​គេឡើ​យ។ បាន​ជា​ពេល​ដែល​គាត់ ជួបប​ញ្ហា គាត់ក៏​​រវាត​ចិត្ត​ចេញ ដោយ​សារគា​ត់​មិន​មែន​ជាអ្នក​ជឿពិត​ប្រាកដ​។ ព្រះយេ​ស៊ូវ​ក៏បា​នមា​នបន្ទូលស​ន្និ​ដ្ឋា​ន​ថា “​អ្នក​ដែ​ល​​ទទួ​ល​ពូ​ជ​ក្នុ​ង​​ដី​​ល្អ​​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ…

Read article
ត្រង់​ហ្នឹង​ហើយ ដែល​និយាយ​អំ​ពី​ព្រះ​យេស៊ូវ

ម៉ៃឃល ប្រោន(Michael Brown) ជា​ក្មេ​​ង​ប្រុ​​សជ​​ន​​ជាតិ​យូ​ដា​ម្នាក់ ដែលបា​នច​ម្រើន​វ័យ​ធំ​ឡើង ក្នុង​ក្រុង​ញូយ៉ក។ កាល​​នោះ គាត់​មិន​មាន​ចំណាប់​អារម្មណ៍នឹងកា​រ​ខាងវិ​ញ្ញាណ​ទេ។ គាត់​បាន​ក្លា​យជា​អ្នក​វាយស្គ​រ ក្នុង​ក្រុមត​ន្រ្តីមួ​យ ហើយ​ក៏​ក្លាយ​ជា​អ្ន​កញៀ​ន​ថ្មាំ។ បន្ទាប់​មក មាន​មិត្ត​ភ័ក្ររ​បស់​គាត់​ខ្លះ បាន​អញ្ជើញ​គាត់ឲ្យ​ទៅព្រះ​វិហារ ដែល​នៅ​ទីនោះ ពួក​ជំនុំ​បាន​បង្ហាញ​ចេ​ញ​នូវ​ក្តី​ស្រឡាញ់ និង​អធិស្ឋាន​​ឲ្យគា​ត់ ដែល​ធ្វើ​ឲ្យគា​ត់​មិន​អាច​បដិសេធ​បានឡើ​យ។ បន្ទាប់​ពីលោក​ម៉ៃឃ​លមាន​កា​រតយុទ្ធ​ខាងវិ​ញ្ញាណ អស់​មួយ​រយៈ​ពេ​លខ្លីម​ក គាត់​ក៏បា​នទ​ទួ​ល​ជឿព្រះ​យេស៊ូវ ជា​ព្រះ​សង្គ្រោះ។ នេះជា​ការ​ផ្លាស់​ប្រែដ៏​ប្រសើ​រ នៅ​ក្នុង​ជីវិត​របស់​ក្មេ​ងជំ​ទ​ង់សា​សន៍យូ​ដាម្នា​ក់​នេះ​     ដែលធ្លា​ប់​តែ​ជា​មនុ​ស្ស​មានៈ​។ ថ្ងៃមួ​យ គាត់បា​នប្រា​ប់ឪ​ពុក​រ​ប​ស់គា​ត់​ថា​ គាត់​បាន​ឮ អំពី​បទ​គម្ពី​រស​ញ្ញា​ចា​ស់ ដែល​បានចែង​អំពី​ព្រះ​យេស៊ូ​វ។ ឪពុក​គាត់​មិន​ជឿ​គា​ត់ទេ​ បានជា​សួ​រគា​ត់​ថា​ “បទ​គម្ពី​រមួ​យណា?​” លោក​មៃឃ​លក៏បា​ន​យក​ព្រះ​គម្ពី​រគាត់​ម​ក បើក​ចំ​ព្រះ​គម្ពី​រ​អេសាយ ជំពូក​៥៣។ ពួកគេក៏​បា​ន​អា​នប​ទ​គម្ពី​រ​នោះជា​មួ​យគ្នា​ ហើយពេ​ល​អាន​ដ​ល់​ចំ​ណុច​ដែ​ល​និ​យា​យអំ​ពី​ព្រះ​យេស៊ូវ លោក​ម៉ៃឃល​ក៏លា​ន់​មាត់​ថា​ “ត្រង់​ហ្នឹងហើយ ដែលនិ​យាយអំ​ពី​ព្រះ​អង្គ​ គឺនិយា​យ​អំពី​ព្រះ​យេស៊ូវ”។ ជាការ​ពិត​ណាស់ បទ​គម្ពី​រ​នោះ ​ ពិត​ជា​បាន​និយាយ​សំដៅ​ ទៅ​រក​ព្រះ​យេស៊ូវ​មែន។ តាម​រយៈជំ​នួយរ​បស់​គ្រីស្ទ​បរិស័ទ និង​ការ​ដឹក​នាំ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ប្រោន ដែល​ជា​ឪពុក​របស់​លោ​ក​ម៉ៃឃល បាន​ទទួល​ស្គាល់​ព្រះ​មែស៊ីដែ​ល​បាន​ចែង ក្នុងប​ទ​គម្ពីរ​អេសាយ ជំពូក​៥៣ ហើយ​សព្វ​ថ្ងៃ​នេះ…

Read article
ការអស្ចារ្យ​ដែល​ហោះ​ហើរ

ក្នុង​ចំណោម​ស្នាព្រះ​ហស្ត​ទាំ​ង​ឡាយ​របស់​ព្រះ សត្វមេ​អំបៅ ស្ថិត​ក្នុង​ចំណោម​សត្វដ៏​​ស្រស់​ស្អាត​បំផុត ដែល​ព្រះអង្គ​បា​ន​បង្កើត! សត្វ​មេ​អំបៅ​ហោះហើរ​យ៉ាង​ស្រទន់ ដោយ​ទទះស្លា​ប​ដែល​មាន​ពណ៌ច​ម្រុះ ហើយ​ពេល​ដែល​យើង​ស្វែងយ​ល់​ពី​របៀប​នៃ​ការ​បន្លាស់​ទីលំនៅ​ របស់​ពួក​វា យើង​ប្រហែល​ជា​យល់​ថា ពួក​វា​ជា​ស្នា​ព្រះ​ហស្ត​ឯក នៃ​ពិភព​ធម្ម​ជាតិ។ សត្វ​ល្អិត​ដែ​ល​ចេះ​ហើរនេះ​ មិ​ន​គ្រាន់​តែបាន​នាំមក​នូ​វ​ការមើ​ល​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែទន្ទឹម​នឹង​នោះ ក៏បា​ន​ផ្តល់​ឲ្យ​យើង​នូវ​គំរូ​នៃ​ភាព​អស្ចារ្យ ​នៃ​ស្នាព្រះហស្ត​ដ៏​ប៉ិន​ប្រសប់​របស់​ព្រះ។ ឧទាហរណ៍ សត្វ​មេ​អំបៅ​ស្តេច​ដ៏​អស្ចារ្យ​ អាចធ្វើ​ដំណើរ​​៤៨០០​គីឡូ​ម៉ែត្រ ក្នុង​ការផ្លា​ស់​ទី​លំនៅ ពី​សហ​រដ្ឋ​អាមេរិក ទៅ​តំបន់​អាមេរិក​កណ្តាល ដែលនៅ​ទី​បំផុត ពួក​វា​ក៏​បាន​ទៅដ​ល់​ដើម​ឈើ ដែល​ឪពុក​ម្តាយ ឬ​ជីដូន​ជីតា​វា​ធ្លាប់​ទំ​នៅ កាល​ពី​​ជំនាន់​មុន​ៗ។ ការ​ផ្លាស់​ទី​លំ​នៅនេះ ​ត្រូវបា​ន​ទទួល​ការ​បញ្ជា ដោយ​ខួរ​ក្បាល​របស់​ពួក​វា ដែល​មាន​ទំហំ​ប៉ុន​ក្បាល​ប៊ិច​។ ម្យ៉ាង​ទៀត យើង​អាច​ពិចារ​ណា​   អំពី​ការ​ប្រែ​រូប​កាយ ​ របស់​សត្វ​មេ​អំបៅស្តេច​ពី​សត្វ​​ដង្កូវ។ ពេល​ដែល​សត្វ​ដង្កូវ​ធ្វើ​សូត្រ​ព័ទ្ធ​ជុំវិញ​ខ្លួន​​វា វា​បញ្ចេញ​ជាតិ​គីមី​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្នុង​ខ្លួន​វា​ប្រែ​ក្លាយ​ជា​មាន​សភាព​ទន់ ដោយ​គ្មាន​រូប​រាង្គ​អ្វីមួ​យ​ច្បា​ស់លា​ស់។ ប៉ុន្តែ វា​ក៏​ដុះចេញ​ជា​ខួរ​ក្បាល គ្រឿង​ក្នុង ក្បាល ជើង និង​ស្លាប​​សត្វ​មេអំបៅ។ មាន​អ្នក​ឯក​ទេសខា​ង​សត្វ​មេអំបៅ​ម្នាក់ ​បាន​មាន​ប្រសាសន៍​ថា “ការ​លូត​លាស់​នៃ​រូប​កាយ​រ​បស់​​សត្វ​​ដង្កូវ ក្លាយ​ជា​សត្វមេ​អំបៅ ដែល​មាន​ខ្លួន និង​ស្លាប គឺ​ពិត​ជា​ស្ថិត​ក្នុង​ចំណោម​ភាព​អស្ចារ្យ នៃ​ជីវិត​នៅ​លើ​ផែន​ដីនេះ​”។ មាន​អ្នក​ឯកទេ​សម្នា​​ក់ទៀត…

Read article
បញ្ហាប្រព័ន្ធទឹក

មាន​ពេល​មួយ ពួក​ជំនុំរ​បស់​ខ្ញុំមាន​ចិត្ត​រំភើប​រីក​រាយ​យ៉ាង​​ខ្លាំង នៅពេ​លបា​ន​ឃើញ​ថា មាន​ការ​សាង​សង់ នៅ​ក្នុង​ព្រះវិហារ​ថ្មីរ​បស់យើ​ង។ ជារៀ​ង​រាល់​ថ្ងៃ​អាទិត្យ ​យើងមា​ន​ចិត្ត​អន្ទះ​សារ ចង់ឃើ​ញ​ទឹក​បាញ់​ចេញ​ពី​ក្នុង​អាង​ទឹក​ដ៏​ធំ ក្នុង​សួន​ច្បារ​ព្រះវិហារ​របស់​យើង​។​ ប៉ុន្តែ ដំណើរ​ការ​នៃ​ការ​សាង​សង់ ហាក់​ដូច​ជា​មាន​ភាព​យឺត​យ៉ាវ។​ បញ្ហា​គឺ​ដោយសា​រ​ការ​រៀប​ចំ​ប្រព័ន្ធ​ទឹក​ក្រោម​ដី​មិន​បាន​ល្អ។ ទឹក​មិន​បានបា​ញ់ចេ​ញ​ខ្លាំង​ពេក តាមរ​ន្ធ​ខ្លះ ធ្វើឲ្យ​រន្ធ​ផ្សេង​ទៀត​ខ្វះទឹក​។ ការ​សាង​សង់​មិន​អាច​ដំណើរ​ការ​បាន​ឡើយ ដរាប​ណា​អ្នក​ត្រួត​ពិនិត្យ មិនឃើ​ញទឹ​ក​បាញ់​ចេញ​បាន​ល្អ​ទេនោះ។ ទន្ទឹម​នឹង​នោះ មន្ត្រី​សាលាក្រុ​ង បាន​ប្រាប់​យើង​ថា ទឹកដែ​ល​ផ្គត់​ផ្គង់​អគារ​ព្រះវិ​ហារ​រប​ស់យើ​ង មិន​មាន​កម្លាំង​ល្មម​​នឹ​ង​អាច​ឲ្យយើ​ងសា​ងស​ង់​ទឹក​បាញ់ ក្នុង​សួន​ច្បារ​នោះ​បានឡើ​យ ដូចនេះ​ គេត្រូ​វតប្រព័ន្ធទឹ​ក​មួយ​ខ្សែទៀ​ត ដើម្បី​ឲ្យមា​នកម្លាំ​ង​ទឹក​កា​ន់​តែ​ខ្លាំង។ យើង​មិន​ចង់​ឲ្យ​គម្រោង​សាង​សង់​នេះ​មាន​ភាព​យឺត​យ៉ាវ ដោយសារ​បទ​បញ្ជា​នេះឡើ​យ ប៉ុន្តែ យើង​ក៏​ដឹង​ផង​ដែរ​ថា បើ​យើង​មិន​ធ្វើ​តាម​ការ​រៀប​ចំនេះ​ទេ នោះយើ​ងនឹ​ង​ជួបប្រ​ទះប​ញ្ហាធ្ង​ន់ធ្ង​រ ក្នុង​ពេល​អនាគត​ជា​មិន​ខាន​​ឡើយ។​ ជួន​កាល​យើង​មាន​ការ​រអ៊ូ​រទាំ ចំពោះ​រដ្ឋា​ភិបាល និង​មន្ត្រី​រាជ​ការ​ដទៃ​ទៀត។ ប៉ុន្តែ ការ​គោរព​រដ្ឋ​អំណាច​ឲ្យ​បាន​ត្រឹម​ត្រូវ គឺ​ជា​ការ​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ។ សាវ័​ក​ប៉ុល​ក៏​មាន​បញ្ហា​ជាមួ​យរ​ដ្ឋ​អំណាចផ​ង​ដែរ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​គ្រប់​ទាំង​មនុស្ស​ចុះ​ចូល​នឹង​រាជការ”(រ៉ូម ១៣:១)។ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា “ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​(ពួករដ្ឋអំណាច)នឹង​​ពោល​​សរសើរ​​ដ​ល់​​អ្នក​​ហើយ”(ខ.៣)។ កាល​ណា​​ព្រះវិញ្ញាណទ្រង់​​ប​ង្រៀន​យើង នោះ​យើង​អាច​មាន​អាកប្ប​កិរិយ៉ា​ល្អ ចំពោះ​រដ្ឋា​ភិបាល​។ ការ​នេះគឺ​ដើ​ម្បី​ជាប្រ​យោជន៍​យើង និង​ជាប​ន្ទាល់​នៃ​សេចក្តី​ជំនឿ ហើយ​ដែល​សំខាន់​បំផុត​នោះ គឺ​យើង​បាន​ថ្វាយ​ព្រះ​កិត្តិ​នាម​ដ​ល់​ព្រះ។–Dave…

Read article
ការស្តាប់បង្គាប់ គឺជា ការថ្វាយបង្គំព្រះ

ពេលដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយក្រុមចម្រៀង មក​ពីសា​លាវិ​ទ្យាល័​យគ្រី​ស្ទប​រិស័ទ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ដែលបា​ន​ឃើញ​សិស្ស​សាលា​ទាំង​នោះ សរសើរ​ដំកើ​ងព្រះ នៅក្នុ​ងការ​ដឹក​នាំក​ម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ ដែល​យើង​បាន​ម​ក​ធ្វើ​ទស្ស​នៈ​កិច្ច​។ ​តែ​មាន​ការ​មួយ ដែល​កាន់​តែ​គួ​រ​ឲ្យ​ចាប់​អារម្ម​ណ៍​ជាង​នេះ​ទៀត ដែល​បាន​កើ​តឡើ​ង​នៅ​ក​ន្លែង ដែល​នៅមិ​ន​ឆ្ងាយ​ពី​ព្រះវិហា​រនោះ​។ ថ្ងៃ​មួយ សិស្ស​សាលាមួ​យក្រុ​ម​នេះ​ បាន​ដឹង​ថា ស្រ្តីម្នាក់​មិន​មា​ន​លុយ​ចា​ក់​សាំ​ង​ឡាន​ទេ​ ហើយ​ព្រះ​ក៏បាន​ប៉ះ​ពា​ល់ចិ​ត្ត​ពួ​ក​គេ ​ឲ្យ​រ៉ៃប្រា​ក់​ដង្វា​យ សម្រាប់​ជួយ​នាង​។ ពួក​គេ​ក៏ប្រ​មូ​លបា​ន​ប្រា​ក់ ​ដែល​ល្មម​នឹ​ងឲ្យ​នា​ងចាក់​សាំង​ឡាន​នាង បាន​ដ​ល់ពី​រ​បី​លើ​ក។ ការ​ថ្វាយ​បង្គំ និ​ងស​រសើរ​ដំកើ​ង​ព្រះ ក្នុង​ព្រះវិហារ គឺ​ជារឿ​ងដ៏​សំ​ខាន់ ទន្ទឹ​មនឹ​ង​នោះ ការ​ចេ​ញទៅ​ពិ​ភ​ពពិ​ត​ខាង​ក្រៅ ហើយ​ថ្វាយ​ប​ង្គំទ្រ​ង់ តាម​រ​យៈ​ការ​ស្តា​ប់ប​ង្គា​ប់​ជា​ប្រចាំ​ថ្ងៃ ក៏​ជារឿ​ង​សំខា​ន់ណា​ស់​ដែ​រ។ គំរូដ៏​ល្អរ​បស់​សិ​ស្សសា​លា​ទាំ​ងនោះ​ បាន​បណ្តាល​ចិត្ត​យើង ឲ្យ​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង។ ​តើយើងថ្វា​យប​ង្គំព្រះ​តែ​នៅ​ក្នុង​ព្រះវិ​ហារទេ​ឬ​? ពុំនោះទេ​ តើយើ​ងប​ន្ត​ថ្វាយ​បង្គំទ្រ​ង់ នៅ​ខាង​ក្រៅព្រះ​វិហា​រ​ទៀត ដោយ​ការ​ស្តាប់​បង្គា​ប់​ទ្រង់ នៅ​ក្នុង​កា​ររ​ស់នៅ​ប្រចាំ​ថ្ងៃរ​ប​ស់យើ​ង ដោយ​ស្វែង​រក​ឱកាស​បម្រើទ្រ​ង់​ឬ​ទេ? ក្នុងប​ទ​គម្ពីរ ១សាំយ៉ូអែល១៥ យើង​ឃើញ​ថា ព្រះអ​ម្ចា​ស់បា​នឲ្យ​ស្តេ​ច​សូល​ធ្វើ​កិច្ច​ការ​មួយ​ ប៉ុន្តែ ទ្រង់​បា​ន​ធ្វើខុ​ស(ខ.២០-២១) ដោយ​ប្រើកា​រ​ថ្វាយ​ប​ង្គំ(ការ​ថ្វាយ​យ​ញ្ញបូ​ជា) ជា​លេស សម្រាប់​បន្ត​ធ្វើ​ខុស ដោយមិ​ន​ស្តា​ប់ប​ង្គា​ប់ព្រះ​ទៅ​វិញ​។ ព្រះទ្រ​ង់​ក៏​បា​នឆ្លើ​យ​តប​ថា ​“ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញបូជា”(ខ.២២)។…

Read article
ការសម្តែងចេញនូវសិរីល្អរបស់ព្រះ

ខ្ញុំ​ចូល​ចិត្ត​កីឡា​វាល​បាល់​បេស​ប៊ល ហើយ​ខ្ញុំ​ជា​អ្នក​គាំ​ទ្រកីឡា​នេះ តាំង​ពី​ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​តូច​។ ជា​ពិសេស ខ្ញុំ​ចូល​ចិត្ត​តាម​ដា​នការ​ប្រកួត​របស់​ក្រុម​ខ្លា ដេត្រយ(Detroit Tigers)។ តែ​ក្នុង​អំឡុង​ពេល​រដូវ​កាល​នៃ​ការ​ប្រកួត​ថ្មី​ៗ​នេះ ក្រុមខ្លា​ ដេត្រយ​ប្រកួត​មិន​បាន​ល្អ ហើយ​បាន​ចាញ់​ការ​ប្រកួត ធ្វើ​ឲ្យ​បាត់​បង់​កំណត់​ត្រា ក្នុង​ពេល​ដើម​ដំបូង​នៃ​រដូវ​កាល​នៃ​ការ​ប្រកួត។ ការ​នេះបា​ន​ធ្វើ​ឲ្យ​ខ្ញុំ​មិនស​ប្បាយ​ចិត្ត​យ៉ាង​ខ្លាំង។ ដូច​នេះ​ដើម្បី​សុខុមាល​ភាព​របស់​ខ្ញុំ ខ្ញុំក៏​បា​នផ្អា​កកា​រ​តាម​ដាន​ការ​ប្រកួត​នោះ។ ខ្ញុំ​ព្យាយាម​ឈប់​ខ្វល់​​ ពីក្រុម​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ អស់រ​យៈ​ពេល​៤ថ្ងៃ​។ ក្នុងអំឡុង​ពេល​៤​ថ្ងៃនោះ​ ខ្ញុំ​ចាប់​ផ្តើម​ជញ្ជឹង​​គិត​អំពី​ការពិ​បាក ដែល​មនុស្សយើង​មាន ពេល​យើង​ព្យា​​យាម​លះចោល​របស់​អ្វី​មួ​យ ដែល​យើង​ធ្លាប់​តែ​ស្រឡាញ់។ មាន​ពេល ដែល​យើង​ត្រូ​វលះចោ​ល​អ្វី​មួយ តាម​បំណង​ព្រះ​ទ័យ​ព្រះ។   ឧទាហរណ៍ យើង​ប្រហែល​ជា​បាន​ចូល​រួម​សកម្ម​ភា​ព​អ្វី​មួយ ដែល​យើង​កំ​ពុង​មាន​ការ​ងប់​ងល់​ខ្លាំង ហើយ​យើ​ងក៏​ដឹ​ង​ដែរ​ថា យើង​ត្រូវ​កាត់​បន្ថយ​ការ​ចូល​រួមក្នុ​ងស​កម្ម​ភាព​នោះ (១កូរិនថូស​ ៦:១២)។ ពុំ​នោះទេ​ យើង​ប្រហែល​ជា​មាន​ទម្លាប់ ឬ​ការ​អនុវត្តន៍ ដែល​យើង​ដឹង​ថា វា​មិន​បាន​ធ្វើ​ឲ្យ​ព្រះស​ព្វ​ព្រះ​ទ័យ​ឡើយ ហើយ​យើង​ដឹង​ថា យើង​ចាំបា​ច់ត្រូ​វ​លះចោ​លទ​ម្លាប់ ឬ​ការ​អនុវត្តន៍​នោះ ព្រោះយើ​ង​ស្រឡាញ់ទ្រ​ង់ ហើយ​ចង់​ឲ្យ​ព្រះ​នាម​ទ្រង់ដំ​កើង​ឡើង តាម​រយៈ​យើង (១៥:៣៤)។ ពេល​​​​យើងរ​កឃើ​ញថា​ ការ​អ្វី​មួយ​ដែលយើង​ចូ​លចិ​ត្ត បាន​រារាំង​ទំនាក់​ទំន​ងដែល​យើង​មានជា​មួយ​ព្រះ​អម្ចា​ស់ នោះ​យើ​ង​អាច​ពឹង​ផ្អែ​ក​លើទ្រ​ង់ ដើម្បី​បញ្ឈប់​កា​រ​នោះ។ ព្រះផ្គ​ត់​ផ្គង់​យើង តាម​តម្រូវ​ការ(១កូរិនថូស ១០:១៣)…

Read article
លោក ឲ្យខ្ញុំសុំទោស

ពេល​ដែល​ខ្ញុំទៅ​មើល​ការ​ប្រកួត​កីឡា​មួយ ជា​មួយ​អេវីង​(Ewing) ដែល​ជា​កូន​ប្រសា​របស់​ខ្ញុំ យើង​បាន​ទស្សនា​ការ​ប្រកួត និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង យ៉ាង​សប្បាយ​រីក​រាយ។ ក្នុង​ចំណោម​នោះ មាន​មនុស្ស​ម្នាក់​បាន​បង្ហាញ​អំពី​ផ្នែក​អាក្រក់ និងផ្នែ​ក​ល្អរ​បស់​មនុស្ស​ជាតិ។ បុរស​ម្នាក់​នោះ​បាន​វង្វេង​កន្លែង​អង្គុយ​របស់​ខ្លួន។ ពេល​ដែល​គាត់​កំពុង​រក​កន្លែង​អង្គុយរ​បស់​គាត់ គាត់​ក៏​បាន​ឈរ​បាំ​ង​ពី​មុខ​យើង ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ការ​ប្រកួត​កើត។ បុរស​ម្នាក់​ដែល​អង្គុយ​ជួរ​មុ​ខ​យើង ក៏ត្រូ​វ​គាត់​បាំង​ដែរ បាន​ជា​គាត់​ប្រាប់​បុរស​នោះថា​ “លោក​ឈរ​បាំង​ខ្ញុំ​ហើយ តើ​លោក​អាច​ទៅឈ​រ​កន្លែ​ងផ្សេង​បាន​ទេ?” បុរស​ដែល​វង្វេង​កន្លែង​អង្គុយ​នោះក៏​បា​ន​តប ដោយ​ពាក្យ​ចម្អក​ថា “យ៉ាប់​មែន”។ ពេល​ដែល​គេប្រា​ប់​គាត់​ជា​លើក​ទីពីរ គាត់​ក៏​បាន​ឆ្លើយ​តប ​ដោយ​ពាក្យ​សម្តី​កាន់​តែ​ក្តៅ​​ក្រហាយ​ជាង​មុន។​ នៅ​ទី​បញ្ចប់ ​បុរស​នោះ​ក៏បាន​ដើរ​ចេញ។ ក្រោយ​មក យើងក៏​​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែ​ល​ឃើញ​គាត់​ត្រឡប់​មក​វិញ ហើយ​ប្រាប់​បុរ​ស​ដែល​គាត់​បាន​ឈរ​បាំង​នោះថា​ “លោក ឲ្យខ្ញុំ​សុំ​ទោស​។ មុន​នោះ ខ្ញុំ​កំពុង​តែ​មិន​សប្បាយ​ចិត្ត ដោយសារ​រក​កៅ​អី​អង្គុយ​មិន​ឃើញ”។ ពួក​គេ​ក៏​បាន​ចាប់​ដៃគ្នា​ ហើយ​រឿ​ង​នេះ​ក៏​បានប​ញ្ចប់​ទៅ​យ៉ាង​ងាយ​ស្រួល។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យខ្ញុំ​គិ​ត​ថា មាន​ពេល​ខ្លះ ពេល​ដែល​យើង​កំពុង​ខិត​ខំ​ស្វែង​រក​ផ្លូវ​ដើរ ក្នុងដំ​ណើរ​ជីវិត​របស់​យើង ស្រាប់​តែ​មា​ន​អ្វី​មួយ​មក​ធ្វើឲ្យ​យើង​ខឹង ជា​ហេតុ​បណ្តាល​ឲ្យយើ​ង​ឆ្លើយ​តប​ដាក់​អ្នក​ដទៃ តាម​របៀប​ដែល​ខុស​នឹ​ង​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ។​ បើ​សិ​នជា​យើង​ប្រព្រឹត្ត​ដូច​នោះមែ​ន នោះ​យើង​ចាំ​បាច់​ត្រូវ​សូម​ឲ្យ​ព្រះប្រ​ទា​នឲ្យ​យើង​មាន​សេចក្តី​ក្លាហា​ន ដើម្បី​សុំ​អភ័យ​ទោស ចំពោះអ្ន​ក​ដែល​យើង​បាន​ធ្វើ​ខុស​នោះ។ ​ព្រះយេ​ស៊ូវ​បាន​បញ្ជាក់​ហើយ​ថា ការថ្វាយ​បង្គំរ​បស់​យើង គឺ​អាស្រ័យ​ទៅ​លើ​កា​រផ្សះ​ផ្សាគ្នា​នោះ​ឯង (ម៉ាថាយ ៥:២៣-២៤)។ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ ពេល​ដែល​យើង​ផ្សះផ្សាជា​មួយ​អ្នក​ដទៃ…

Read article