Dave Branon

You are here:
ត្រៀមខ្លួនជានិច្ច

ក្នុង​អំឡុង​ពេល​ដែល​កូន​ប្រុស​រប​ស់​ខ្ញុំ មក​លេង​ផ្ទះ សម្រាប់​រយៈ​ពេល​វែង មាន​ពេល​ព្រឹក​ថ្ងៃមួ​យ គាត់​ក៏​បាន​គោះទ្វារ​បន្ទ​ប់​ធ្វើការ​របស់​ខ្ញុំ ហើយ​សួរ​ខ្ញុំថា​ តើ​ខ្ញុំ​កំពុង​ធ្វើអ្វី​។ ខ្ញុំប្រា​ប់គា​ត់​ថា “ប៉ា​កំពុង​រៀប​ចំមេ​រៀន​សម្រាប់​បង្រៀនក្នុ​ង​សាលា​រៀន​ថ្ងៃ​អាទិត្យ”។ បន្ទាប់ម​ក ពេល​ដែល​ខ្ញុំពិចារណា​អំពី​ការ​ដែ​លខ្ញុំចំ​ណាយ​ពេល​ជា​ច្រើន ក្នុង​បន្ទប់​ធ្វើការ​នោះ ខ្ញុំក៏​​ប្រាប់​គាត់​ថា “ប៉ា​ហាក់​ដូច​ជា តែង​តែ​រៀប​ចំ​ខ្លួន​សម្រា​ប់​ការ​នេះ​ការ​នោះជា​​និច្ច”។ ខ្ញុំសូ​ម​អរ​ព្រះគុ​ណព្រះ​អ​ម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស ឈោង​ចាប់​អ្នក​ដទៃ។ ទោះយ៉ា​ង​ណាក៏​ដោ​យ យើង​អា​ចមាន​ការ​តប់​ប្រម៉ល់​ខ្លះ​ៗ ពេល​ដែល​យើង​ចេះ​តែ​រៀប​ចំ​អ្វីមួយ សម្រាប់​អ្នក​ដទៃ​ជានិ​ច្ចនោះ​។ យើង​មាន​ការ​ពិបាក​នៅក្នុ​ងកា​រ​ដាក់​អាទិ​ភាព ពេល​ដែល​គំនិត​របស់​យើង ​ទទួល​រង​សំពាធ​នៃ​ការ​រៀប​ចំ​មេរៀ​ន សេចក្តី​អធិ​ប្បាយ ឬ​ឯកសា​រ​អ្វីមួ​យឥ​ត​ឈប់​ឈរ​នោះ។ ការ​ត្រៀម​ខ្លួ​ន​ឥត​ឈប់​ឈរនេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំមា​នចម្ងល់ ដូច​នេះ ខ្ញុំ​ក៏​បើក​មើល​ព្រះគម្ពីរ ដើម្បី​រក​មើល​បទ​គម្ពី​រដែ​លនិ​យាយ​អំពី​ការ​​នេះ។ ខ្ញុំ​ក៏​​រកឃើ​ញថា​ ព្រះ​បាន​ត្រាស់​ហៅ​យើង ឲ្យ​មាន​ការត្រៀ​ម​ខ្លួន​ជានិច្ច។ សូម​យើង​ពិចារណា​អំពីចំ​ណុច​សំខាន់​ៗ ដែល​ទាក់​ទង​នឹង​ការ​ត្រៀម​ខ្លួន ដែល​មាន​ដូច​តទៅ : ចិត្ត​ដែលមា​ន​ការប្តេជ្ញាថ្វា​យព្រះ​ ត្រូវ​តែមា​នការ​ត្រៀម​ខ្លូន​បម្រើ​ទ្រង់ (១សាំយ៉ូអែល ៧:៣)។ យើង​ត្រូវ​ត្រៀម​ខ្លួ​ន​ធ្វើកា​រ​ល្អ​(២ធីម៉ូថេ ២:២១) ហើយការ​ពារ​សេចក្តី​ពិត​នៃ​ព្រះ​គម្ពីរ(១ពេត្រុស ៣:១៥)។ ហើយ​សាវ័ក​ប៉ុល​បាន​រំឭក​យើង​ថា សូម្បីតែ​កា​រ​ធ្វើ​អំណោយ​ឲ្យ​អ្នក​ដទៃ ក៏យើង​ត្រូវ​មាន​គម្រោង​ផង​ដែរ(២កូរិនថូស ៩:៥)។ នេះ​គ្រាន់​តែ​ជាចំ​ណុច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ ក្នុង​ជីវិត​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ យើង​ត្រូវ​មាន​ការ​ត្រៀមខ្លួ​ន​ខាង​ផ្លូវ​ចិត្ត…

Read article
ការ​ផ្តល់ឲ្យដ៏អស្ចារ្យ

ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដែលគេបានផ្ញើសារមក ក្នុងប្រអប់អ៊ីមែលរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំថា ខ្ញុំបានត្រូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនមិនគួរឲ្យជឿ។ ថ្មីៗនេះ ខ្ញុំបានរាប់ចំនួនប្រាក់រង្វាន់ ដែលគេបាននិយាយនៅក្នុងសំបុត្រទាំងនោះ ក្នុងរយៈពេល១សប្តាហ៍ ឃើញថា មានទាំងអស់ ២៦លានដុល្លា។ ប៉ុន្តែ ការឲ្យរង្វាន់នោះ គឺជាអំពើបោកប្រាស់ប៉ុណ្ណោះ។ រង្វាន់ នៅក្នុងសំបុត្រនីមួយៗ ដែលមានចាប់ពី១ទៅ៧លានដុល្លា គឺគ្រាន់តែជាការកុហក់​របស់ជនខិលខូច ដែលចង់បោកយកប្រាក់ពីខ្ញុំប៉ុណ្ណោះ។ យើងម្នាក់ៗសុទ្ធតែងាយរងគ្រោះ នឹងការផ្តល់ឲ្យដ៏អស្ចារ្យ ពីគម្រោងបោកប្រាស់ ដែលតាមពិតគ្មានអ្វីឲ្យ យើង ក្រៅពីបញ្ហាឡើយ។ គេផ្តល់ឲ្យយើងនូវក្តីសង្ឃឹមក្លែងក្លាយ ហើយនៅទីបញ្ចប់ក្តីស្រមៃយើងត្រូវរលាយអស់។ ទោះជាយ៉ាងណាក៏ដោយ មានការផ្តល់ឲ្យមួយ ដែលជាការផ្តល់ឲ្យដ៏ពិត ទោះបីជាវាជាការផ្តល់ឲ្យដ៏អស្ចារ្យមិនគួរឲ្យជឿក៏ដោយ។ ការផ្តល់ឲ្យ​ដ៏អស្ចារ្យនេះ ជាការប្រទាននូវសេចក្តីសង្រ្គោះ ដែលព្រះសព្វព្រះទ័យឲ្យយើងទទួល ដោយទទួលជឿលើព្រះយេស៊ូវ ដែល​បានសម្រេចព្រះរាជកិច្ចសង្រ្គោះ នៅលើឈើឆ្កាយ គឺដូចដែលមានសេចក្តីចែងថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ នេះជាការផ្តល់ឲ្យ ដែលទ្រង់បានធ្វើ ដោយការលះបង់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍យើងរាល់គ្នា។​ កណ្ឌគម្ពីររ៉ូមបានចែងថា “ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត”(៤:២៥)។ ពេលដែលយើងទទួលសេចក្តីសង្រ្គោះ យើងអាចមានសេចក្តីសង្ឃឹម (ទីតុស ១:២)…

Read article
និយាយអំពីលុយ

អ្នក​ស្រី​ម៉ារីលីន(Marilyn) និង​លោក​ស្ទីវិន(Steven) បាន​រៀប​កា​រ​អស់​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ហើយ។ មាន​ពេល​មួយ​ពួក​គេ​មាន​កា​រ​ពិបាក​ផ្នែក​ហិរញ្ញ​វត្ថុ។ ប៉ុន្តែ ពេល​ដែល​អ្នក​ស្រី​ម៉ារីលីន​មើល​ទៅ​កម្រាល​ពូក ដែល​ចាស់​កណ្តាច ​គាត់​ក៏​ចង់​ប្តូ​រ​កម្រា​លពូ​ក​នោះ​។ ដូច​នេះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ទិញ​កម្រាល​ពូក​ថ្មី​មួយ ដោយ​ប្រើ​កាត​ក្រេ​ឌីត ដោយ​សង្ឃឹម​ថា នឹង​រក​បាន​ប្រា​ក់​ដើម្បីស​ងប្រាក់​ដែល​គាត់​បាន​ខ្ចីតាម​រយៈកា​ត​ក្រេឌីត​នោះ។ គាប់ជួ​ន​នៅថ្ងៃ​នោះ​ អត្ថ​បទដែលគា​ត់​អាន​ប្រ​ចាំ​ថ្ងៃ​ បាន​និយាយ​អំ​ពី​ប​ទ​គម្ពីរ សុភាសិត ២២:២៧ បាន​ធ្វើ​ឲ្យគា​ត់មា​ន​កា​រ​ភ្ញា​ក់​ផ្អើល ព្រោះ​បទ​គម្ពីរ​នោះ​បាន​ចែង​ថា “​បើ​ឯង​គ្មាន​អ្វី​នឹង​សង​គេ នោះ​ចង់​ឲ្យ​គេ​មក​កន្ត្រាក់​យក​គ្រែ​ពី​ក្រោម​ឯង​ទៅ​ធ្វើ​អី”។ អ្នក​ស្រីម៉ា​រីលីន​ក៏បា​នស​ម្រេច​ចិត្ត​ថា នឹង​មិន​ទៅ​ទិញ​កំរាល​ពូក​នោះឡើ​យ ព្រោះគាត់​លែង​ច​ង់​ជំពាក់​ប្រាក់​ក្នុ​ងកាត​នោះទៀត​ហើយ។​ ពេលដែ​លយើ​ង​ស​ម្រេច​ចិត្តចំណាយ​ប្រាក់​រប​ស់​យើង តាម​របៀប​ណាមួ​យ នោះ​ការ​សម្រេច​ចិ​ត្ត​នោះ​ជា​បញ្ហា​ផ្ទាល់ខ្លួន ដែល​យើង​មាន​ជា​មួយ​ព្រះអម្ចាស់ ហើយ​អាចជា​ការ​សម្រេច​ចិត្ត​ដ៏ពិបាក។ ប៉ុន្តែ ព្រះ​ទ្រង់​មិន​បា​នទុ​ក​យើង​ចោល ដោយមិនបាន​ជួយ​យើ​ងនោះ​ឡើ​យ។ ដ្បិត​ទ្រង់​បានមាន​បន្ទូល​ប្រាប់​យើង​ថា​ “ចូរ​​ថ្វា​យ​​កិត្តិ​នាម ដល់​​ព្រះ​យេ​ហូវ៉ា ដោយ​​ទ្រព្យ​​សម្បត្តិ”(សុភាសិត ៣:៩) ហើយ​ “អ្នក​​រាល់​​គ្នា​​ពុំ​​អា​ច​នឹង​​គោរព​​ដល់​​ព្រះ និង​​ទ្រព្យ​សម្បត្តិ​​ផង​​បាន​​ទេ”(ម៉ាថាយ ៦:២៤)។ នេះ​ជាសេ​ចក្តី​ពិ​ត ដែលយើ​ង​ត្រូវ​ចង​ចាំ ពេល​ដែ​ល​យើង​បើក​មើល​ព្រះ​បន្ទូល​ទ្រង់ ដើម្បី​ស្វែង​រក​ជំនួយ នៅ​ក្នុងកា​រប្រើ​ប្រា​ស់ប្រា​ក់កា​ស យ៉ាង​ឆ្លាត​វ័យ។ ដ្បិតព្រះ​យេ​ស៊ូវ​បាន​មាន​​បន្ទូលថា “ចូរ​​ប្រយ័ត្ន ហើយ​​ខំ​ចៀ​ស​​ពី​​សេ​ចក្តី​លោភ​​ចេញ ដ្បិត​​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យសម្បត្តិ​ជា​បរិបូរ​ទេ”(លូកា ១២:១៥)។ ហើយ​ក៏មា​ន​បទ​គ​ម្ពីរ​ផ្សេងទៀ​តដែ​ល​ចែង​ថា “អ្នក​​ណា​ដែល​ខ្ចី​គេ…

Read article
មិនត្រូវការអ្នកជំនួស

ពេល​ដែល​ខ្ញុំ​ទៅ​លេង​ស្ទីវ(Steve) កូន​របស់​ខ្ញុំ នៅ​ក្រុង​សាន ឌីអេហ្គោ(San Diego) យើង​បាន​ឈ្លាត​ឱកាស​ទៅ​ព្រះវិ​ហារ​សាដូ ម៉ោនធីន(Shadow Mountain) ដើម្បី​ស្តាប់​បណ្ឌិត ដាវីឌ ចេរេមា​អធិប្បាយ​ព្រះបន្ទូល។ កាល​នោះ ខ្ញុំនឹ​ង​កូន​ប្រុស​ខ្ញុំ​បាន​ក្រោក​ពី​ព្រលឹម នៅ​ពេល​ព្រឹ​ក​ថ្ងៃ​អាទិត្យ ហើយ​បាន​បើក​ឡាន​អស់​មួយ​ម៉ោង ទៅ​កាន់​ព្រះ​វិហារ​នោះ។ តែ​ការ​រំពឹង​គិត​របស់​យើង ក៏​បានប្រែ​ក្លាយ​ជា​ការ​ខក​ចិត្ត​ទៅវិ​ញ ពេល​ដែ​ល​យើង​ដឹង​ថា បណ្ឌិត​ដាវីឌ មិន​មាន​វត្ត​មាន​នៅ​ព្រះ​វិហារ​នោះ​ទេ ហើយមាន “អ្នក​ផ្សេង” អធិ​ប្បាយ​ព្រះ​បន្ទូល​ជំនួស​គាត់។ ពីរ​បី​សប្តាហ៍​ក្រោយ​មក គេ​បាន​ឲ្យ​ខ្ញុំរៀ​ប​ចំ​ពេល ដើម្បី​ទៅអ​ធិប្បា​យព្រះ​បន្ទូល​ព្រះ ក្នុង​ព្រះវិ​ហារ​មួ​យ នៅ​ក្រុង​ហ្គ្រែន រេភីត(Grand Rapids) ជា​ព្រះវិហារ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​ចូលរួម​ជា​មួយ​ភរិយា​របស់​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ឡើ​ង​ទី​ឈរ នៅ​ពីមុខ​ពួក​ជំ​នុំ ខ្ញុំ​ក៏​បា​នដឹ​ង​ថា ពេល​នោះខ្ញុំ​គ្រា​ន់​តែ​ជា “អ្នកផ្សេង” ដែល​មក​អធិប្បាយ​ជំនួ​ស​គ្រូគ​ង្វាល​នៃព្រះ​វិ​ហា​រ​នោះ ហើយ​ពួក​គេប្រ​ហែ​ល​ជាខ​ក​ចិត្ត ព្រោះពួកគេ​បា​ន​ម​ក​ដើ​ម្បី​ស្តាប់​គ្រូគង្វាល​​អធិប្បាយ គឺមិ​ន​មែ​ន​មក​ស្តា​ប់​ខ្ញុំអ​ធិ​ប្បា​យ​ទេ។ ការ​នេះបា​នបង្រៀន​ខ្ញុំថា​ ពេល​ដែលយើ​ង​​ស្វែង​រក​ការ​កម្សាន្តចិ​ត្តពី​ម​នុស្ស ដែល​យើង​ធ្លាប់តែពឹង​ផ្អែក នោះ​នឹង​មា​នពេ​ល​ដែ​ល​អ្នក​នោះ​នឹ​ង​អវត្តមា​ន ហើយ​ត្រូវ​មាន​អ្នក​ដទៃ​ទៀ​ត​មកជំនួស​គាត់​វិញ។​ ​តែ​ព្រះមួ​យអ​ង្គ​ដែ​ល​យើ​ងត្រូ​វ​កា​រ​ជា​ទី​បំ​ផុត​ គឺ​ជា​ព្រះដែ​ល​យើង​ពឹ​ង​ផ្អែ​ក​ពេញ​មួយជី​វិត ដែល​ទ្រង់​តែង​តែ​គង់​នៅ​ជាមួ​យ​យើ​ងមិន​ដែល​ខា​ន​ឡើយ(ទំនុកដំកើង ១៣៩:៧-៨)។ ពេល​ដែល​យើង​មាន​បំណង​ចង់ ចូល​ក្នុង​ព្រះ​វ​ត្ត​មាន​ព្រះ ដោយកា​រ​អធិស្ឋាន នោះ​ទ្រង់​តែងត្រៀ​ម​ខ្លួន​ជា​ស្រេច​សម្រា​ប់យើង គឺ​ដូច​ដែ​ល​មា​ន​សេ​ចក្តី​ចែ​ង​ថា​…

Read article
មិនអាចធ្វើគ្រប់ការទាំងអស់បានទេ

អេលីណា(Eliana) ជា​ក្មេង​ស្រីអា​យុ៤ឆ្នាំម្នា​ក់ ដែល កំពុងតែ​ជួ​យម្តា​យរប​ស់​នាង រៀប​ចំរ​បស់​រ​បរ​នាង នៅកន្លែងដើ​ម​វិញ​ មុន​ពេ​លចូល​គេ​ង។ ពេល​ដែល​ម្តាយ​នាង ប្រាប់ឲ្យ​យក​ខោ​អាវ​ទុកដា​ក់ក​ន្លែ​ង​ដើ​ម​វិ​ញ នាង​គិត​ថា ម្តាយ​នាង​បា​ន​ឲ្យនា​ងធ្វើការ​ច្រើនពេ​ក​ហើ​យ។ បាន​ជា​នាងបែរ​ក្រោយ ហើយ​ច្រត់ច​ង្កេះ រួច​ប្រា​​ប់​ម្តាយ​នា​ងថា​ “ម៉ាក់​ឲ្យខ្ញុំធ្វើ​អីច្រើ​ន​ណាស់​”។ តើ​អ្នក​ធ្លាប់មាន​អារ​ម្មណ៍​បែ​បនេះ​ ចំពោះកិ​ច្ចការ​ដែល​ព្រះបា​នត្រាស់ហៅ​ឲ្យអ្ន​កធ្វើ​ឬ​ទេ?​ វាជា​រឿ​ង​ធម្ម​តា​ទេ ដែល​យើងមា​នអារ​​ម្ម​ណ៍ថា យើងមា​នប​ន្ទុក​ធ្ង​ន់ពេ​ក នៅក្នុង​កា​ររួ​ម​​ចំណែ​​កកា​រងា​រ​ព្រះ​វិ​ហារ ការធ្វើ​បន្ទា​ល់ និងកា​រ​រកស៊ីចិញ្ចឹ​មគ្រួ​សា​រជា​ដើ​ម។ យើង​ប្រហែ​លជា​ដក​ដ​ង្ហើម​​ធំ ហើយ​អ​ធិស្ឋានថា“ព្រះអម្ចា​ស់​អើយ​ ទូលបង្គំ​មិ​ន​អាច​ធ្វើ​កា​រ​​ច្រើន​ពេ​ក​បា​​នទេ”។ ប៉ុន្តែ សេចក្តីប​ង្រៀន​រប​ស់ព្រះ​ បានប​ង្ហាញ​ថា ​ព្រះ​អង្គមិ​នមា​នកា​ររំ​ពឹង​ហួស​ហេតុឡើ​យ។ ឧទាហរណ៍ ចំពោះ​ការ​ដែលយើ​ងទំ​នាក់​ទំ​នង​​ជាមួ​យអ្ន​ក​ដទៃ ទ្រង់បា​ន​ប​ង្រៀនយើងថា​ “ខាងឯ​ពួ​ក​​អ្នក​រាល់​គ្នា នោះ​ខំ​ឲ្យ​នៅ​ជាមេ​ត្រី​នឹងមនុស្ស​ទាំង​អ​ស់​ចុះ ​បើ​សិ​នជា​បា​ន​”(រ៉ូម ១២:១៨)។ ព្រះ​ទ្រង់ជ្រា​បថា​​ សមត្ថ​ភា​ព​យើង​មា​នកំ​ណ​ត់។​ ម្យ៉ាង​ទៀត​ទ្រ​ង់​ប​ង្រៀន​ថា “កា​រ​អ្វីដែ​លត្រូវ​ធ្វើក៏​ដោយ ចូរ​ធ្វើ​ឲ្យអស់ពី​ចិត្ត​ ទុកដូ​​ចជា​ធ្វើ​ថ្វា​យ​ដ​ល់ព្រះ​អ​ម្ចា​ស់ ​មិ​​នមែ​ន​ដ​ល់​មនុ​ស្ស​ទេ​”(កូល៉ុស ៣:២៣)។ ព្រះអ​ង្គមិ​ន​បា​ន​ប្រា​ប់យើង ឲ្យ​ធ្វើ​ខ្លួន​​ឯ​ង ឲ្យមាន​ភាព​​​​ល្អឥត​ខ្ចោះ ​ដែល​អ្ន​ក​ដទៃ​នឹ​ងសរសើ​រយើ​ង​នោះ​ទេ ​ប៉ុន្តែ ទ្រង់សព្វ​ព្រះ​ទ័យ​​ឲ្យ​យើង​លើ​ក​ព្រះកិ​ត្តិនា​ម​ទ្រង់​ ក្នុង​គ្រប់​​កិច្ច​ការ​ដែលយើ​ងធ្វើ​។​ ជាងនេះ​ទៅ​ទៀ​ត ​“ចូរ​ឲ្យ​គ្រ​ប់គ្នា​ល្ប​ងល​ការ​ដែ​ល​ធ្វើរៀង​ៗ​ខ្លួ​ន នោះនឹ​ងមា​​ន​សេច​ក្តីអំនួ​តចំ​ពោះ​តែខ្លួ​នឯង…

Read article
គេកំពុងមើលខ្ញុំ

មាន​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​កី​ឡា​មួ​យ នៅវិ​ទ្យាល័​យ បានធ្វើឲ្យខ្ញុំ​ងើប​មុ​ខ​លែ​ងរួ​ច កាល​ពីប៉ុ​ន្មា​ន​ទ​ស​វត្សរ៍កន្លង​ទៅ។​ ការ​ប្រកួ​ត​កី​ឡាពិត​ជា​មា​ន​ន័យណា​ស់ ចំពោះខ្ញុំ។ ខ្ញុំបា​នផ្តោ​ត​ទៅលើកី​ឡាបា​ល់បោះ​ ​ហើយ​ថែម​ទាំ​ង​​បានចំណាយ​ពេល​រា​ប់​រ​យ​ម៉ោង នៅក្នុង​កា​រហ្វឹ​ក​ហា​ត់​។ ខ្ញុំ​បាន​ចូល​រួម​ក្នុ​ង​ក្រុ​ម​កីឡា​ករ​បាល់​បោះ​មួ​យ តាំង​ពី​នៅ​អនុវិទ្យាល័យ តែ​ពេល​ចូ​ល​ដល់​ម​ហាវិទ្យាល័​យ​ គេ​មិ​នបា​ន​ឲ្យ​ខ្ញុំចូល​រួមប្រកួត​ទៀត​ ដូចនេះ​ខ្ញុំ​មាន​កា​រ​ឈឺចា​ប់យ៉ា​ង​ខ្លាំ​ង។ ទោះ​ជាយ៉ា​ង​ណា​ក៏​ដោ​យ ខ្ញុំ​នៅ​តែ​បន្ត​ចូ​ល​រួ​មក្នុ​ង​ក្រុម ទាំងកា​រ​ខក​ចិ​ត្ត និង​កា​រ​យ​ល់​ច្រឡំ​។ គេ​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ជា​​អ្នកស្រង់​ស្ថិតិក្នុ​ងក្រុ​ម តែខ្ញុំ​នៅ​តែ​ទៅចូ​លរួម​​ទស្សនា​ការ​ប្រកួតរបស់​ពួក​គេ ហើយ​បាន​ក​ត់​ត្រា​លម្អិ​ត អំពី​​ការ​បោះ​បា​ល់ចូល​កន្ត្រក ក៏ដូចជាការ​បោះ​មិនចូ​ល​កន្ត្រ​ក ដែល​មិត្ត​ភ័ក្រ​របស់​ខ្ញុំបា​ន​ធ្វើ​ នៅក្នុ​ង​កា​រប្រ​កួ​ត​ជ​ម្រើ​សរដ្ឋ ដែល​​ខ្ញុំ​​មិនបាន​ចូល​រួម​​ប្រ​កួ​ត។ និយាយដោ​យស្មោះ​ត្រ​ង់​ ខ្ញុំមិ​ន​ដែ​លខ្វ​ល់​ថា​ពួកគេ​គិត​យ៉ា​ង​ណា​ ចំពោះ​ខ្ញុំទេ​។ ពោល​គឺ​ខ្ញុំនៅ​​តែប​ន្ត​​ចូលរួមជា​មួយ​ពួ​ក​គេ​ជា​ធ​ម្មតា​។ ហេតុ​ដូច្នេះ​ហើ​យ បាន​ជា​ពេល​ថ្មីៗនេះ ​ខ្ញុំមាន​កា​រភ្ញា​ក់​ផ្អើ​ល​យ៉ា​ងខ្លាំ​ង ដែល​បា​ន​ដឹ​ងថា ​សិស្សរួ​ម​ថ្នាក់​ខ្ញុំ​បួ​នប្រាំ​នាក់​បា​ន​ប្រាប់​ប​ង​ប្អូ​ន​ខ្ញុំ​ថា ពួក​គេ​បានស​ង្កេ​តឃើ​ញ​ថា​​ ​ខ្ញុំ​នៅ​តែ​មាន​កា​រឆ្លើ​យ​ត​បជា​វិ​ជ្ជ​មាន ទោះបីជាខ្ញុំ​មា​នកា​រឈឺ​ចា​ប់​ក៏​ដោ​យ ដែលនោះមេ​រៀ​ន​ នៅក្នុ​ង​ជំនឿ​រ​បស់​គ្រី​ស្ទ​បរិ​ស័​ទ ដែល​ឆ្លុះ​ប​ញ្ចាំ​ង​អំ​ពីព្រះ​គ្រី​ស្ទ​។ ដែល​ខ្ញុំ​និយាយ​នេះ គឺគ្មា​ន​​បំ​ណង​ច​ង់ប្រា​ប់​ឲ្យ​អ្ន​កធ្វើ​ដូ​​ច​ខ្ញុំទេ​ ​ពីព្រោះ​ កាលនោះ​ ខ្ញុំមិ​នបា​ន​ដឹ​ង​ច្បាស់ថា ខ្លួនឯ​ងកំ​ពុង​ធ្វើ​អ្វី​ទេ​។​ តែដែលសំ​ខា​ន់នោះ​ ​គឺយើង​ត្រូវ​ដឹង​ថា​ មនុស្សនៅ​ជំវិញ​ខ្លួ​ន​យើង កំពុង​មើល​ទី​ប​ន្ទា​ល់រ​ប​ស់​យើ​ង។ ក្នុង​បទ​គម្ពី​រ​ទីតុស ៣:១-៨ សាវ័កប៉ុ​លបា​ន​ព​ន្យ​ល់ថា​ ព្រះបា​ន​ប្រ​ទា​នជី​​វិ​ត​ឲ្យ​យើ​ងរ​ស់នៅ…

Read article
មកុដនៃសិរីល្អ

យានអវកាសវ៉ូ​យអ៊ិជ័រទី១(Voyager 1) ដែ​លគេ​បានបា​ញ់​បង្ហោះ​ ឡើង​ទៅ​ក្នុង​អាវ​កាស​ ក្នុង​ឆ្នាំ ១៩៧៧ កំពុង​តែ​ស្ថិ​ត​នៅ​ជាយ​ខាងក្រៅ នៃ​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើ​ង ដែលមា​នច​ម្ងាយ​ប្រ​ហែ​លជា​ង ​១៦​ពាន់លានគីឡូ​ម៉ែត្រ​។ ក្នុងខែ​កុ​ម្ភៈ ឆ្នាំ ១៩៩០ ពេលដែ​លយា​ន​អវកា​សវ៉ូយអ៊ិជ័រទី១ មានច​ម្ងាយ​ជិ​ត​៦ពាន់លានគីឡូម៉ែត្រពីយើង អ្នកវិទ្យា​សាស្រ្ត​បា​នប​ញ្ជា​វាពី​ច​ម្ងា​យ ដោយ​ឲ្យ​វាបង្វែរ​ម៉ាស៊ីន​ថត​រូ​ប​រប​ស់​វា​ មក​រ​ក​ផែន​​ដី ហើយថ​ត​យ​ក​រូបភាពមួ​យ​ចំនួ​ន​ ​ដែល​ប​ង្ហា​ញថា​ ​ភព​ផែ​ន​ដីរ​បស់​យើ​ងស្ទើ​រ​តែប្រៀបដូ​​ច​ជា​ចំណុ​ច​ព​ណ៌​ខៀវ​ដ៏​តូច​ដែ​ល​មិ​នអា​ច​ពិ​​ពណ៌នាបាន នៅ​ក្នុ​ង​មហា​សាគ​រ​ដ៏ធំ​ឥ​តកោះ​ត្រើ​យ​ នៃអាវកាស។​ បើ​​យើង​ប្រៀ​បធៀ​ប​ផែ​ន​ដី នឹ​​ងស​កលោក​ដ៏​ធំ​មិ​ន​អាច​វា​ស់បាន​​រ​ប​ស់​យើ​ង នោះផែ​នដី​គ្រា​ន់​តែ​ជា​ចំ​ណុ​ច​​ដ៏​​តូចល្អិត​ជាទីបំផុ​ត។ ហើយ​មាន​ម​នុ​ស្ស​៧​ពាន់​លា​ន​នាក់​ ​កំពុង​តែរ​ស់នៅ ក្នុង​គ្រាប់​ខ្សាច់​​ដ៏តូ​ច​មួ​យ​នេះ ដែល​ស្ថិត​​នៅក្នុ​ង​ម​ហាសមុទ្រ​នៃ​កាឡាក់ស៊ី​។ បើកា​រប្រៀ​បធៀ​ប​នេះ​ ធ្វើឲ្យ​អ្នក​មា​ន​អារ​ម្មណ៍ថា ​អ្នក​មិន​មា​នសារៈ​សំ​ខា​ន់ ​នោះព្រះ​​ទ្រង់មាន​ដំណឹង​ល្អ​សម្រា​ប់​អ្ន​ក។ ក្នុងទំនុ​ក​ដំកើ​ង​រ​បស់ស្តេ​ចដា​វី​ឌ មាន​សំណួរ​ដ៏​គួ​រឲ្យ​ចាប់​អារ​ម្មណ៍មួយ​ ដែល​អាច​អ​នុញ្ញា​ត​ឲ្យអ្ន​ក​បោះ​ជំហាន​ចេ​ញ​ ទៅ​យក​ខ្យល់​នៅ​ពេល​រាត្រី គយ​គន់​ផ្កាយ​នៅ​លើមេឃ ដោ​យអំ​ណ​រ។ បទ​គម្ពី​រ​ទំនុ​ក​ដំកើ​ង ៨:៣-៥ បា​នប្រា​ប់​យើ​ងថា​ ​យើងគឺ​ជា​ដួងតារា​ដ៏អស្ចារ្យ នៅចំ​ពោះព្រះ​នេ​ត្រ​ទ្រ​​ង់ ​​គឺដូចដែលមា​ន​សេ​ចក្តី​ចែ​ង​ថា ​“កាល​​ណា​​​ទូ​លប​ង្គំ​​​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះហស្ត​ទ្រង់​បាន​ធ្វើ … នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ? … ក៏​បាន​បំពាក់​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​ឲ្យ ទុក​ជា​មកុដ”។…

Read article
សេចក្តីពិតដ៏អាថ៌កំបាំង

ព្រះទ្រង់​គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើ​ក​ស​ម្តែង​គំ​និ​ត​រ​ប​ស់​​ទ្រង់ ដល់​មនុស្សដែលមា​ន​ដែ​ន​កំ​ណត់ នោះ​គំ​និ​ត​រប​​ស់​ទ្រង់​ជាការ​អាថ៌​កំបាំង​។ ឧទាហរណ៍ : ក្នុង​កណ្ឌ​ទំនុកដំកើ​ង មាន​ខ​គម្ពីរប្រកប​ដោយ​ប្រាជ្ញា​មួ​យ ដែល​ហាក​ដូច​ជា​ធ្វើ​ឲ្យ​យើង​មានសំណួរ ជា​ជាង​ទ​ទួលបា​ន​នូវ​ចម្លើយ គឺ​ខដែ​លចែង​ថា​ “ការ​ស្លាប់​​រប​ស់​​ពួ​ក​​អ្នក​បរិសុទ្ធ​នៃ​​ព្រះយេ​ហូវ៉ា ជា​​ការ​​វិសេស​​ដល់​ព្រះ​នេត្រ​​ទ្រង់”(១១៦:១៥)។ ពេល​ដែល​ខ្ញុំ​បាន​អា​ន​ប​ទ​គម្ពីរ​នេះ ខ្ញុំក៏​គ្រវី​ក្បាល ដោយកា​រងឿ​ង​ឆ្ង​ល់​ថា ​ហេតុអ្វី​បាន​ជាការស្លា​ប់រប​ស់​ពួក​ប​រិ​សុទ្ធ ជា​កា​រវិ​សេ​សដ​ល់​ព្រះ​នេត្រ​ទ្រង់​។​ ខ្ញុំ​បាន​មើ​លឃើ​ញ​អ្វី​ៗ​ ដោយភ្នែ​កដែ​ល​ជា​ប់ចំ​ណងនឹងលោកិយ​ បានជា​ខ្ញុំ​ពិ​បា​កយ​ល់​អំពី​ប​ទ​គ​ម្ពីរ​នេះ នៅពេល​ដែល​កូ​នស្រី​រ​បស់​យើ​ង​បានបា​ត់ប​ង់​ជី​វិត ក្នុ​ង​គ្រោះថ្នាក់​រថ​យន្ត ក្នុង​អាយុ​១​៧​ឆ្នាំ​។ និយាយ​រួម យើងពិ​បាក​យល់​អំពី​កា​រ​នេះ ពេល​ដែល​យើ​ងបា​ត់​ប​ង់​មនុ​​ស្ស​​ជា​ទីស្រ​ឡាញ់​របស់យើ​ង។​ ប៉ុន្តែ ប​ទគ​ម្ពីរ​នេះ​មិ​ន​មែន​ជាអា​ថ៌កំបាំងសម្រាប់​យើ​ងទៀ​ត​ឡើ​យ ពេល​ដែល​យើង​ត្រឹះ​រិះពិចារ​​ណា ហើយដឹ​ង​ថា ការ​អ្វីដែ​លមា​នត​ម្លៃដ៏​វិសេស ចំពោះ​ព្រះ​អម្ចាស់ គឺមិ​នជា​ប់​ជំពា​ក់​នឹង​លោកិ​យឡើយ​។ បទ​គម្ពី​​​រមួ​យនេះ​ ​តម្រូ​វ​​ឲ្យយើងមានទស្សនៈ បែប​នគរស្ថានសួគ៌។​ ឧទាហរណ៍ តាមប​ទ​គម្ពីរ ទំនុក​ដំកើង ១៣៩:១៦ ខ្ញុំត្រូវមា​នទ​ស្ស​នៈយ​ល់​ឃើញ​ថា មែលីស្សា(Melissa) កូន​ស្រីរ​ប​ស់​ខ្ញុំបា​ន​ឡើង​ទៅ​ដល់​នគរស្ថា​នសួ​គ៌ ដូចកា​ររំ​ពឹង​គិ​ត​របស់​យើង​មែន​។ ព្រះបានរង់ចាំ​ទ​ទួល​នា​ង ហើយ​នោះជា​កា​រវិ​សេ​ស​ណា​ស់ នៅក្នុ​ង​ព្រះ​នេ​ត្រ​ទ្រ​ង់។ ហើយសូម​យើ​ងស្រ​មៃ​ថា ព្រះវ​របិ​តា​មា​នអំ​ណ​រ​យ៉ា​ងណា​ ពេលដែ​ល​ទ្រ​ង់ស្វា​គមន៍​កូន​របស់ទ្រង់​ ចូលផ្ទះ​នៅស្ថា​ន​សួគ៌ ហើយទ​តឃើ​ញ​ថា​ ពួក​គេ​មាន​អំ​ណរ​ជា​ទី​បំ​ផុត…

Read article
កន្លែងដែលមនុស្សមានបាបទៅ

មាន​ពេល​មួយ មិត្តភ័ក្ររ​បស់​ខ្ញុំបា​ន​សន្ទ​​នា ជា​មួយ​បុរសម្នា​ក់ ដែលមិ​ន​សូវ​ចូ​ល​ចិ​ត្តនិ​យា​យ​ល្អ​ អំពី​ជំនឿរ​បស់​គ្រី​ស្ទ​បរិ​ស័ទ។ មិត្តភ័​ក្រ​រ​បស់​ខ្ញុំ​ដឹ​ងថា​ ​បើសិន​ជា​គាត់ “ជជែ​កអំ​ពី​ជំនឿ​ស៊ីជម្រៅ​ពេក​” គាត់នឹ​​ងបា​ត់​​ប​ង់​ឱកាស​ធ្វើ​បន្ទាល់​ជាមិ​ន​ខា​ន។​ ដូចនេះ​ ពេល​ដែល​គាត់​បា​នជជែកគ្នា​បាន​យូ​រប​ន្តិ​ច គាត់ក៏និ​យា​យ​ថា ​“លោក​បប់ តើ​លោក​ដឹង​ទេ​ថា​ មនុស្ស​មាន​បាប​នឹ​ង​ទៅក​ន្លែង​ណា?” លោក​បប់​ក៏​ឆ្លើយ​ថា “ស្រួល​ឆ្លើយ​ទេ​។ អ្នក​ចង់​ថា​ ពួក​គេត្រូ​វទៅ​ស្ថា​ន​ន​រកមែ​ន​ទេ​?” មិត្ត​ភ័ក្រ​ខ្ញុំក៏​ត​ប​វិញ​ថា​ “ទេមិ​ន​មែន​ទេ​។​ ពួក​គេ​ត្រូវ​ទៅ​ព្រះ​វិហារ”។ លោក​បប់​ក៏រ​កពា​ក្យ​និ​យាយ​មិ​ន​ចេ​ញ ព្រោះមិ​ន​នឹក​ស្មានថា​ មិត្ត​ភ័ក្រ​ខ្ញុំ​នឹង​ឆ្លើ​យដូ​ច​នេះ​ទេ។​​ គាត់មិ​ន​បាន​ត្រៀមចិ​ត្ត ដើម្បី​ស្តាប់​គ្រី​ស្ទ​បរិស័ទ ដែល​ដឹង​ថា គាត់មិន​មែន​ជាម​នុស្ស​ល្អ​ឥ​ត​ខ្ចោះឡើ​យ​។​ ពេល​​នោះ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏មាន​ឱ​កា​ស​ចែកចា​យ​ថា​ គ្រីស្ទ​បរិស័ទ​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​មាន​បា​ប ហើយត្រូ​វការ​ការស្អា​ងវិញ្ញាណ​ឡើង​​វិញ ជាប់​​ជា​​និច្ច។ ហើយ​គា​​ត់​ក៏បាន​ពន្យល់អំពី​ព្រះគុ​ណថា​ ព្រះទ្រង់​ស្រឡាញ់​យើ​ង​រាល់​គ្នា​ ទោះ​បី​ជាយើ​ង​ជាម​នុ​ស្ស​មាន​បា​បយ៉ា​ង​ណា​ក៏ដោ​​យ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។ ជួនកា​ល យើង​ប្រហែល​ជា​មិន​បា​នពន្យល់​ប្រាប់​​​អ្នក​មិន​ជឿព្រះ​ ​ឲ្យបាន​ដឹ​ង​ច្បា​ស់ អំពី​មូល​ហេតុ​ដែល​យើងជួ​ប​ជុំ​គ្នា នៅ​ក្នុង​​ព្រះវិ​ហា​រ​ឡើ​យ។ ពួក​គេប្រ​​ហែល​ជាមិ​នបា​ន​ដឹង​ថា យើង​បាន​ទៅជួ​បជុំ​គ្នា​នៅព្រះ​វិហារ ដើម្បីស​រសើរ​ដំ​កើង​ព្រះស​ង្រ្គោះ ដែលបា​ន​ប្រ​ទាន “ការ​ប្រោស​លោះ ​គឺជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិតទ្រ​ង់”នោះ​ឡើ​យ​(កូល៉ុស ១:១៤)។…

Read article
យុទ្ធសាស្រ្តឈ្នះ

ក្នុងអំឡុង​ពេល​ ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​ ជា​គ្រូ​បង្វឹក​កីឡាបាល់​បោះ ខ្ញុំ​បាន​ធ្វើ​នូ​វកំ​ហុស​ដ៏​ធំមួ​យ។ ខ្ញុំ​បាន​ចាត់​កីឡាករ​មួ​យ​ចំនួន ក្នុង​ក្រុម​របស់​ខ្ញុំ ឲ្យ​ទៅ​ស៊ើប​មើល​គូ​ប្រកួត​របស់​យើង។ ពួក​គេ​ក៏បា​ន​វិល​ត្រ​ឡប់​ម​កវិញ ហើយ​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ថា​ យើង​អាច​យក​ឈ្នះ​លើ​ពួក​នោះ​យ៉ាងងាយ។ ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត​ លើក​ខ្លួន​ឯង​​ខ្លាំង​ពេក យើង​ក៏បា​ន​ចាញ់​ក្រុម​មួយ​នោះ។ តើ​អ្ន​កធ្លា​ប់ជួ​ប​ប្រទះ​បញ្ហា​ដូច​នេះ​ទេ​? សម្រាប់​ខ្ញុំ ស្ថាន​ភាព​របស់​ខ្ញុំ​ មិន​ខុស​ពី​ស្ថាន​ភាព​របស់​លោក​យ៉ូសេ្វ ពេល​ដែល​គា​ត់បា​ន​ចាត់​ពួក​ស៊ើប​ការណ៍ ឲ្យ​ទៅ​មើល​ស្រុក​អៃយ ហើយ​គាត់​ក៏បា​ន​យល់​ខុស​ពីក​ម្លាំងរ​បស់​សត្រូ​វ។ ប៉ុន្តែ បរា​ជ័យ​នៅស្រុ​កអៃ​យ គឺ​មិន​គ្រាន់​តែ​បណ្តាល​មក​ពីការ​ស៊ើបកា​រណ៍​ខុស​ប៉ុណ្ណោះទេ។​ ពួក​អ៊ីស្រា​អែល​បាន​ចាញ់​សង្រ្គាម​ ហើយ​បា​ត់​បង់​ជី​វិ​តទា​ហាន​អស់​៣៦​នាក់ ​គឺ​ដោយ​សារ​មូល​ហេតុ​មួយ​ចំ​នួន ដែល​យើង​អាច​យ​ក​មក​សិ​ក្សា។ មុន​ពេល​ពួក​គេ​ទទួល​បរា​ជ័យ​នៅស្រុ​ក​អៃ លោក​យ៉ូស្វេ​បាន​ដឹក​នាំទ័​ព​របស់​ខ្លួន យ៉ាង​ជោគ​ជ័យ ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុង​យេរីខូ ដោយ​សារពេ​លនោះ​ គាត់​ដឹង​ថា​ ព្រះ​ ​មាន​ផែនកា​រ​ឲ្យ​ពួកគេ​លើ​កទ័​ព​វាយ​យក​ក្រុង​នោះ។ ប៉ុន្តែ លោក​យ៉ូស្វេ​មិន​បាន​ទូល​សួ​រ​ព្រះអ​ម្ចាស់ មុន​ពេល​លើកទ័​ពចូ​ល​ស្រុក​អៃយ​ឡើយ​។ មុន​ពេល​ធ្វើ​​សង្រ្គា​មនៅ​ក្រុង​យេ​រីខូ ពួក​ប្រុស​ៗ​បានញែ​កខ្លួ​ន​ជា​បរិសុទ្ធ នៅ​ចំពោះ​ព្រះ​(យ៉ូស្វេ ៥:២-៨)។ ប៉ុន្តែ ពួក​ទ័ព​របស់​លោ​កយ៉ូ​ស្វេ​មិន​មាន​ការ​រៀប​ចំ​ខាង​វិញ្ញាណ មុន​ពេល​ចូល​វាយ​​ស្រុក​អៃយ​ឡើយ។ ហេតុនេះ​ហើយ​ បា​នជា​ព្រះ​គម្ពីរ​បាន​បញ្ជា​ក់ថា មូល​ហេតុ​ដែល​ពួក​អ៊ីស្រា​អែល​ទទួល​បរា​ជ័យ គឺ​ដោយ​សា​រ​ពួក​គេ​មានអំ​ពើបា​ប នៅក្នុ​ង​បន្ទាយ​ទ័ព។ កាល​នោះ អេកាន​បាន​លួច​របឹបពី​ស្រុ​កយេ​រីខូ​មក(៧:១)។ ពួក​គេមិ​នអា​ច​ប្រយុទ្ធ​​ឈ្នះ​ស្រុកអៃ​យ​បាន​ឡើយ បើ​សិន​ជា​មិន​មាន​ការ​លន់​តួបា​ប ហើយ​ពួក​បណ្តាជ​នបា​នស​ម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​ទេនោះ​(៧:១៦-២៦)។…

Read article