Dave Branon

You are here:
សេចក្តីពិតដ៏អាថ៌កំបាំង

ព្រះទ្រង់​គ្មានដែនកំណត់ឡើយ។ ជួនកាល ពេលទ្រង់បើ​ក​ស​ម្តែង​គំ​និ​ត​រ​ប​ស់​​ទ្រង់ ដល់​មនុស្សដែលមា​ន​ដែ​ន​កំ​ណត់ នោះ​គំ​និ​ត​រប​​ស់​ទ្រង់​ជាការ​អាថ៌​កំបាំង​។ ឧទាហរណ៍ : ក្នុង​កណ្ឌ​ទំនុកដំកើ​ង មាន​ខ​គម្ពីរប្រកប​ដោយ​ប្រាជ្ញា​មួ​យ ដែល​ហាក​ដូច​ជា​ធ្វើ​ឲ្យ​យើង​មានសំណួរ ជា​ជាង​ទ​ទួលបា​ន​នូវ​ចម្លើយ គឺ​ខដែ​លចែង​ថា​ “ការ​ស្លាប់​​រប​ស់​​ពួ​ក​​អ្នក​បរិសុទ្ធ​នៃ​​ព្រះយេ​ហូវ៉ា ជា​​ការ​​វិសេស​​ដល់​ព្រះ​នេត្រ​​ទ្រង់”(១១៦:១៥)។ ពេល​ដែល​ខ្ញុំ​បាន​អា​ន​ប​ទ​គម្ពីរ​នេះ ខ្ញុំក៏​គ្រវី​ក្បាល ដោយកា​រងឿ​ង​ឆ្ង​ល់​ថា ​ហេតុអ្វី​បាន​ជាការស្លា​ប់រប​ស់​ពួក​ប​រិ​សុទ្ធ ជា​កា​រវិ​សេ​សដ​ល់​ព្រះ​នេត្រ​ទ្រង់​។​ ខ្ញុំ​បាន​មើ​លឃើ​ញ​អ្វី​ៗ​ ដោយភ្នែ​កដែ​ល​ជា​ប់ចំ​ណងនឹងលោកិយ​ បានជា​ខ្ញុំ​ពិ​បា​កយ​ល់​អំពី​ប​ទ​គ​ម្ពីរ​នេះ នៅពេល​ដែល​កូ​នស្រី​រ​បស់​យើ​ង​បានបា​ត់ប​ង់​ជី​វិត ក្នុ​ង​គ្រោះថ្នាក់​រថ​យន្ត ក្នុង​អាយុ​១​៧​ឆ្នាំ​។ និយាយ​រួម យើងពិ​បាក​យល់​អំពី​កា​រ​នេះ ពេល​ដែល​យើ​ងបា​ត់​ប​ង់​មនុ​​ស្ស​​ជា​ទីស្រ​ឡាញ់​របស់យើ​ង។​ ប៉ុន្តែ ប​ទគ​ម្ពីរ​នេះ​មិ​ន​មែន​ជាអា​ថ៌កំបាំងសម្រាប់​យើ​ងទៀ​ត​ឡើ​យ ពេល​ដែល​យើង​ត្រឹះ​រិះពិចារ​​ណា ហើយដឹ​ង​ថា ការ​អ្វីដែ​លមា​នត​ម្លៃដ៏​វិសេស ចំពោះ​ព្រះ​អម្ចាស់ គឺមិ​នជា​ប់​ជំពា​ក់​នឹង​លោកិ​យឡើយ​។ បទ​គម្ពី​​​រមួ​យនេះ​ ​តម្រូ​វ​​ឲ្យយើងមានទស្សនៈ បែប​នគរស្ថានសួគ៌។​ ឧទាហរណ៍ តាមប​ទ​គម្ពីរ ទំនុក​ដំកើង ១៣៩:១៦ ខ្ញុំត្រូវមា​នទ​ស្ស​នៈយ​ល់​ឃើញ​ថា មែលីស្សា(Melissa) កូន​ស្រីរ​ប​ស់​ខ្ញុំបា​ន​ឡើង​ទៅ​ដល់​នគរស្ថា​នសួ​គ៌ ដូចកា​ររំ​ពឹង​គិ​ត​របស់​យើង​មែន​។ ព្រះបានរង់ចាំ​ទ​ទួល​នា​ង ហើយ​នោះជា​កា​រវិ​សេ​ស​ណា​ស់ នៅក្នុ​ង​ព្រះ​នេ​ត្រ​ទ្រ​ង់។ ហើយសូម​យើ​ងស្រ​មៃ​ថា ព្រះវ​របិ​តា​មា​នអំ​ណ​រ​យ៉ា​ងណា​ ពេលដែ​ល​ទ្រ​ង់ស្វា​គមន៍​កូន​របស់ទ្រង់​ ចូលផ្ទះ​នៅស្ថា​ន​សួគ៌ ហើយទ​តឃើ​ញ​ថា​ ពួក​គេ​មាន​អំ​ណរ​ជា​ទី​បំ​ផុត…

Read article
កន្លែងដែលមនុស្សមានបាបទៅ

មាន​ពេល​មួយ មិត្តភ័ក្ររ​បស់​ខ្ញុំបា​ន​សន្ទ​​នា ជា​មួយ​បុរសម្នា​ក់ ដែលមិ​ន​សូវ​ចូ​ល​ចិ​ត្តនិ​យា​យ​ល្អ​ អំពី​ជំនឿរ​បស់​គ្រី​ស្ទ​បរិ​ស័ទ។ មិត្តភ័​ក្រ​រ​បស់​ខ្ញុំ​ដឹ​ងថា​ ​បើសិន​ជា​គាត់ “ជជែ​កអំ​ពី​ជំនឿ​ស៊ីជម្រៅ​ពេក​” គាត់នឹ​​ងបា​ត់​​ប​ង់​ឱកាស​ធ្វើ​បន្ទាល់​ជាមិ​ន​ខា​ន។​ ដូចនេះ​ ពេល​ដែល​គាត់​បា​នជជែកគ្នា​បាន​យូ​រប​ន្តិ​ច គាត់ក៏និ​យា​យ​ថា ​“លោក​បប់ តើ​លោក​ដឹង​ទេ​ថា​ មនុស្ស​មាន​បាប​នឹ​ង​ទៅក​ន្លែង​ណា?” លោក​បប់​ក៏​ឆ្លើយ​ថា “ស្រួល​ឆ្លើយ​ទេ​។ អ្នក​ចង់​ថា​ ពួក​គេត្រូ​វទៅ​ស្ថា​ន​ន​រកមែ​ន​ទេ​?” មិត្ត​ភ័ក្រ​ខ្ញុំក៏​ត​ប​វិញ​ថា​ “ទេមិ​ន​មែន​ទេ​។​ ពួក​គេ​ត្រូវ​ទៅ​ព្រះ​វិហារ”។ លោក​បប់​ក៏រ​កពា​ក្យ​និ​យាយ​មិ​ន​ចេ​ញ ព្រោះមិ​ន​នឹក​ស្មានថា​ មិត្ត​ភ័ក្រ​ខ្ញុំ​នឹង​ឆ្លើ​យដូ​ច​នេះ​ទេ។​​ គាត់មិ​ន​បាន​ត្រៀមចិ​ត្ត ដើម្បី​ស្តាប់​គ្រី​ស្ទ​បរិស័ទ ដែល​ដឹង​ថា គាត់មិន​មែន​ជាម​នុស្ស​ល្អ​ឥ​ត​ខ្ចោះឡើ​យ​។​ ពេល​​នោះ មិត្ត​ភ័ក្រ​របស់​ខ្ញុំ ក៏មាន​ឱ​កា​ស​ចែកចា​យ​ថា​ គ្រីស្ទ​បរិស័ទ​ដឹង​ថា​ ខ្លួន​ជា​មនុស្ស​មាន​បា​ប ហើយត្រូ​វការ​ការស្អា​ងវិញ្ញាណ​ឡើង​​វិញ ជាប់​​ជា​​និច្ច។ ហើយ​គា​​ត់​ក៏បាន​ពន្យល់អំពី​ព្រះគុ​ណថា​ ព្រះទ្រង់​ស្រឡាញ់​យើ​ង​រាល់​គ្នា​ ទោះ​បី​ជាយើ​ង​ជាម​នុ​ស្ស​មាន​បា​បយ៉ា​ង​ណា​ក៏ដោ​​យ(រ៉ូម ៥:៨-៩ អេភេសូរ ២:៨-៩)។ ជួនកា​ល យើង​ប្រហែល​ជា​មិន​បា​នពន្យល់​ប្រាប់​​​អ្នក​មិន​ជឿព្រះ​ ​ឲ្យបាន​ដឹ​ង​ច្បា​ស់ អំពី​មូល​ហេតុ​ដែល​យើងជួ​ប​ជុំ​គ្នា នៅ​ក្នុង​​ព្រះវិ​ហា​រ​ឡើ​យ។ ពួក​គេប្រ​​ហែល​ជាមិ​នបា​ន​ដឹង​ថា យើង​បាន​ទៅជួ​បជុំ​គ្នា​នៅព្រះ​វិហារ ដើម្បីស​រសើរ​ដំ​កើង​ព្រះស​ង្រ្គោះ ដែលបា​ន​ប្រ​ទាន “ការ​ប្រោស​លោះ ​គឺជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិតទ្រ​ង់”នោះ​ឡើ​យ​(កូល៉ុស ១:១៤)។…

Read article
យុទ្ធសាស្រ្តឈ្នះ

ក្នុងអំឡុង​ពេល​ ដែល​ខ្ញុំ​កំពុង​ធ្វើ​ការ​ ជា​គ្រូ​បង្វឹក​កីឡាបាល់​បោះ ខ្ញុំ​បាន​ធ្វើ​នូ​វកំ​ហុស​ដ៏​ធំមួ​យ។ ខ្ញុំ​បាន​ចាត់​កីឡាករ​មួ​យ​ចំនួន ក្នុង​ក្រុម​របស់​ខ្ញុំ ឲ្យ​ទៅ​ស៊ើប​មើល​គូ​ប្រកួត​របស់​យើង។ ពួក​គេ​ក៏បា​ន​វិល​ត្រ​ឡប់​ម​កវិញ ហើយ​រាយ​ការណ៍​ប្រាប់​ខ្ញុំ​ថា​ យើង​អាច​យក​ឈ្នះ​លើ​ពួក​នោះ​យ៉ាងងាយ។ ដោយ​សារ​យើង​មាន​ទំនុក​ចិត្ត​ លើក​ខ្លួន​ឯង​​ខ្លាំង​ពេក យើង​ក៏បា​ន​ចាញ់​ក្រុម​មួយ​នោះ។ តើ​អ្ន​កធ្លា​ប់ជួ​ប​ប្រទះ​បញ្ហា​ដូច​នេះ​ទេ​? សម្រាប់​ខ្ញុំ ស្ថាន​ភាព​របស់​ខ្ញុំ​ មិន​ខុស​ពី​ស្ថាន​ភាព​របស់​លោក​យ៉ូសេ្វ ពេល​ដែល​គា​ត់បា​ន​ចាត់​ពួក​ស៊ើប​ការណ៍ ឲ្យ​ទៅ​មើល​ស្រុក​អៃយ ហើយ​គាត់​ក៏បា​ន​យល់​ខុស​ពីក​ម្លាំងរ​បស់​សត្រូ​វ។ ប៉ុន្តែ បរា​ជ័យ​នៅស្រុ​កអៃ​យ គឺ​មិន​គ្រាន់​តែ​បណ្តាល​មក​ពីការ​ស៊ើបកា​រណ៍​ខុស​ប៉ុណ្ណោះទេ។​ ពួក​អ៊ីស្រា​អែល​បាន​ចាញ់​សង្រ្គាម​ ហើយ​បា​ត់​បង់​ជី​វិ​តទា​ហាន​អស់​៣៦​នាក់ ​គឺ​ដោយ​សារ​មូល​ហេតុ​មួយ​ចំ​នួន ដែល​យើង​អាច​យ​ក​មក​សិ​ក្សា។ មុន​ពេល​ពួក​គេ​ទទួល​បរា​ជ័យ​នៅស្រុ​ក​អៃ លោក​យ៉ូស្វេ​បាន​ដឹក​នាំទ័​ព​របស់​ខ្លួន យ៉ាង​ជោគ​ជ័យ ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុង​យេរីខូ ដោយ​សារពេ​លនោះ​ គាត់​ដឹង​ថា​ ព្រះ​ ​មាន​ផែនកា​រ​ឲ្យ​ពួកគេ​លើ​កទ័​ព​វាយ​យក​ក្រុង​នោះ។ ប៉ុន្តែ លោក​យ៉ូស្វេ​មិន​បាន​ទូល​សួ​រ​ព្រះអ​ម្ចាស់ មុន​ពេល​លើកទ័​ពចូ​ល​ស្រុក​អៃយ​ឡើយ​។ មុន​ពេល​ធ្វើ​​សង្រ្គា​មនៅ​ក្រុង​យេ​រីខូ ពួក​ប្រុស​ៗ​បានញែ​កខ្លួ​ន​ជា​បរិសុទ្ធ នៅ​ចំពោះ​ព្រះ​(យ៉ូស្វេ ៥:២-៨)។ ប៉ុន្តែ ពួក​ទ័ព​របស់​លោ​កយ៉ូ​ស្វេ​មិន​មាន​ការ​រៀប​ចំ​ខាង​វិញ្ញាណ មុន​ពេល​ចូល​វាយ​​ស្រុក​អៃយ​ឡើយ។ ហេតុនេះ​ហើយ​ បា​នជា​ព្រះ​គម្ពីរ​បាន​បញ្ជា​ក់ថា មូល​ហេតុ​ដែល​ពួក​អ៊ីស្រា​អែល​ទទួល​បរា​ជ័យ គឺ​ដោយ​សា​រ​ពួក​គេ​មានអំ​ពើបា​ប នៅក្នុ​ង​បន្ទាយ​ទ័ព។ កាល​នោះ អេកាន​បាន​លួច​របឹបពី​ស្រុ​កយេ​រីខូ​មក(៧:១)។ ពួក​គេមិ​នអា​ច​ប្រយុទ្ធ​​ឈ្នះ​ស្រុកអៃ​យ​បាន​ឡើយ បើ​សិន​ជា​មិន​មាន​ការ​លន់​តួបា​ប ហើយ​ពួក​បណ្តាជ​នបា​នស​ម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​ទេនោះ​(៧:១៦-២៦)។…

Read article
ការលើកទឹកចិត្ត ដែលគេ​មិននឹកស្មានដល់

តើ​អ្នក​កំពុង​ស្វែង​រក ការ​លើក​ទឹក​ចិត្ត​ឬ? តើ​អ្នក​ត្រូវ​ការ​កម្លាំង​ជា​បន្ថែម នៅ​ថ្ងៃ​នេះ​​ទេ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​អាក្រក់​ហើយ​នោះ? បទ​ទំនុក​ដំកើង ដែល​ស្តេច​ដាវីឌ​ទ្រង់​បាន​និពន្ធ អាច​លើក​វិញ្ញាណ​រ​បស់​អ្នក​ឡើង តាម​របៀប​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់ តាម​រយៈ​ពាក្យ​ពេចន៍ ដែល​យើង​ច្រើន​តែ​គិត​ថា​ ជា​ពាក្យ​អវិជ្ជ​មាន​នោះ។ ពេល​យើង​អាន​បទគម្ពីរ​​ទំនុក​ដំកើង ជំពូក១៩ យើង​សង្កេត​ឃើញ​ថា ព្រះ​អម្ចាស់​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ អំពី​“ក្បួន​ច្បាប់​” ឬ​ខ្នាត​គំរូ​សម្រា​ប់កា​រ​រស់​នៅ ដែលអា​ច​នាំ​មក​នូវ​លទ្ធ​ផល​ជាវិ​ជ្ជ​មាន។ អ្នក​ខ្លះមិ​ន​បាន​យល់​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ឡើ​យ ព្រោះពួ​ក​គេ​យល់​ថា ខ្នាត​គំរូ​ដែល​ព្រះ​ប្រទាន មាន​ភាព​តឹង​រឹង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​ពួ​ក​គេ​បា​​ត់ប​ង់​សុភ​មង្គល​។ នៅ​ក្នុង​ការ​បក​ស្រាយ​អំពី​ខ្នាតគំ​រូ​រប​ស់ព្រះ​ អ្នក​និពន្ធ​ទំនុក​ដំកើ​ង​បាន​ប្រើ​ពាក្យ​ដូ​ច​ជា “​ក្រឹត្យ​វិន័យ​​រ​បស់​​ព្រះយេហូវ៉ា”(ខ.៧)​“សេចក្តី​​បន្ទាល់​”(ខ.៧) “សេចក្តី​​បញ្ញត្ត​”(ខ.៨)​ “ក្រឹត្យក្រម”(ខ.៨) “សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា”(ខ.៩) “​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​”(ខ.៩)។ មាន​មនុស្ស​ជា​​ច្រើនមា​នកា​រភ័​យ​ខ្លាច ពេល​បាន​ឮ​ពាក្យ​ទាំង​អស់​នេះ បាន​ជា​ពួក​គេខំ​ជៀ​សវា​ង ឬ​បដិសេធ​ខ្នាត​គំរូ​របស់​ព្រះ។ ប៉ុន្តែ សូម​កត់​សំគា​ល់ថា ​ចំពោះ​អ្នក​ណា​ដែល​មា​នចិ​ត្តជឿ​ និង​ស្តាប់​បង្គាប់​ព្រះ ខ្នាត​គំរូ​ទាំង​អស់​នេះ​ នឹង​នាំ​ឲ្យអ្ន​កនោះ​ទ​ទួល​បាន​​នូវ​ការ​ផ្លាស់​ប្រែនៃ​វិ​ញ្ញាណ ប្រាជ្ញា សេចក្តី​អំណរ​ក្នុង​ចិត្ត ភាពប​រិសុទ្ធ​នៃ​ជីវិត ភ្នែក​ដែល​ភ្លឺច្បា​ស់ ការ​អត់​ធ្មត់ សេចក្តីពិ​ត និង​សេចក្តី​សុច​រិត​(ខ.៧-៩)។ ទាំង​នេះ​សុទ្ធតែ​ជាកា​រលើ​កទឹ​​កចិ​ត្ត​ដ៏​អស្ចារ្យ​ដល់​យើង​រាល់​គ្នា។ ហេតុ​នេះហើ​យ​បាន​ជា​ស្តេច​ដាវី​ឌ បាន​មាន​បន្ទូល​ថា ក្រឹត្យ​វិន័យ​ដែល​ព្រះប្រ​ទាន “គួរ​​ច​ង់​បាន​​លើស​​ជា​ង​មាស អើ…

Read article
ការអធិស្ឋានរបស់យើងនិងបំណងព្រះទ័យព្រះ

មាន​ពេល​មួយ ខ្ញុំ​បាន​អាន​សំណូម​ពរ​អធិ​ស្ថាន ដ៏​គូ​រ​ឲ្យស​ង្វែក​ចិត្ត​រប​ស់ស្រ្តី​ម្នា​ក់ ដែល​កំពុង​មាន​សភាព​ដ៏​ធ្ងន់​ធ្ងរ។ គាត់​បាន​សរសេរ​ថា “សូ​មជួយ​អធិ​ស្នាន​ឲ្យខ្ញុំ ខ្ញុំ​មាន​រោគ​រឹង​សារ​ពាង្គកា​យជា​ច្រើ​នក​ន្លែង សាច់​ដុំ​របស់​ខ្ញុំ​ខ្សោយ ខ្ញុំ​ពិបាកលេ​ប​អាហារ ការ​ឈឺចា​ប់កា​ន់​តែ​ខ្លាំង​ឡើង ភ្នែក​ក៏​កាន់​តែស្រ​វាំង​ទៀត”។ ដូច​នេះ រាង​កាយ​របស់​គាត់ ​កំពុង​តែ​ទ្រុឌ​ទ្រោម ហើយ​ពាក្យ​ពេចន៍​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា គាត់​កំពុង​តែ​អស់​សង្ឃឹម​ហើយ។ ប៉ុន្តែ នៅ​ក្នុង​ឃ្លាបន្ទាប់ គាត់​បាន​បង្ហាញ​ពី​សេច​ក្តី​សង្ឃឹម ដែល​ជា​កម្លាំ​ង​ជម្នះការ​ខូ​ចខា​ត និង​ភាព​ទ្រុឌទ្រោមនៃរូបកាយ ដោយពា​ក្យដូ​ច​នេះ​ថា​ “ខ្ញុំដឹ​ង​ថា ព្រះ​អង្គសង្រ្គោះដែលប្រកបដោ​យ​ព្រះ​ពរ ទ្រង់គ្រ​ប់គ្រ​ង​លើ​ស្ថាន​ការណ៍​នេះទាំ​ង​ស្រុង។ បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់ គឺសំខាន់​បំផុត​សម្រាប់​ខ្ញុំ”។ ស្រ្តី​ម្នាក់​នេះត្រូ​វការ​សេចក្តី​អធិស្ថានរ​បស់​ខ្ញុំ ប៉ុន្តែ គាត់ក៏​មា​នអ្វី​ម្យ៉ា​ង ដែល​ខ្ញុំ​​ចាំ​បា​ច់ត្រូវ​មាន​ផង​ដែរ គឺ​ការ​ទុក​ចិត្ត​ព្រះ ដោយ​គ្មាន​រារេ។ សំណូម​ព​​រ​អធិ​ស្ឋាន​​របស់​គាត់ បាន​​ធ្វើ​​ឲ្យ​​ខ្ញុំ​នឹ​ក​ចាំអំ​ពី​​សេចក្តី​​បង្រៀន​​ដែ​ល​​ព្រះមា​ន ចំពោះសា​វ័ក​ប៉ុល ពេ​លដែ​លគា​ត់ទូ​លសូ​ម​ឲ្យ​ទ្រង់​ជួយ ឲ្យ​គាត់ធូរស្បើ​យពី​កា​រលំ​បាក ដែល​គាត់​បា​នប្រ​ដូច​ទៅ​នឹង “បន្លា​នៅក្នុ​ង​សាច់”(២កូរិនថូស ១២:​​​​​​៧)។ ព្រះទ្រ​ង់មិ​នបា​ន​ឆ្លើយ​ត​ប តាម​ពាក្យ​ទូល​អង្វរ​រប​ស់គា​ត់​ទេ​ ព្រោះទ្រ​ង់​សព្វ​ព្រះ​ទ័យ​ឲ្យ​គាត់ដឹ​ង​ថា គុណ​​រប​ស់​ទ្រង់​បា​ន​​ល្មម​​​ដ​ល់គា​ត់​ ហើយ​គេនឹ​ងបា​នឃើ​ញកំ​ឡាំង​​ទ្រង់​​បា​ន​​ពេញ​ខ្នាត តាម​រយៈ​​សេចក្តី​​កម្សោយ​របស់​គាត់ ដូច្នេះ គាត់​​​ស៊ូ​​អួត​​ពី​​សេចក្តី​​កំសោយ​​របស់​​គាត់ ដោយ​​អំណរ​​ជា​​ខ្លាំង ដើម្បី​​​ឲ្យ​ព្រះចេស្តា​​នៃ​​​ព្រះគ្រី​ស្ទ​​បាន​​សណ្ឋិត​​នៅ​​នឹ​ង​​គាត់(ខ.៩)។ នេះ​ជាមេ​រៀន​ដ៏​មានត​ម្លៃ​សម្រាប់​យើង​រាល់​គ្នា។ ក្នុងខ​ណៈពេ​ល​ដែល​យើង​បើក​ចំ​ហរ​ចិត្ត ទៅ​ចំពោះ​ព្រះ…

Read article
កេរដំណែល

ថ្ងៃ​មួយ ភរិយា​រប​ស់​ខ្ញុំបា​ន​ទូ​រស័​ព្ទម​ក ពេល​​ដែល​ខ្ញុំ​កំពុង​ធ្វើ​កា​រ​។ នាងប្រា​ប់​ខ្ញុំថា​ “អ្នក​ជិត​ខា​ងយើ​ង កំពុង​មាន​រឿង​អ្វី​ហើយ បាន​ជា​មា​នឡាន​ជាច្រើ​ន ចត​នៅមុ​​ខ​ផ្ទះ​គាត់ ​យ៉ាង​ដូច​នេះ”។ ពេល​នោះ ខ្ញុំគិ​តថា​ លោក​ត្រេវ៉ូ ស្លុត(Trevor Slot) ដែល​ជា​អ្នក​ជិត​ខា​ង​រប​ស់​យើង ប្រហែល​ជាមាន​គ្រោះថ្នា​ក់អ្វី​ហើ​យ ព្រោះគា​ត់​មាន​មុ​ខរបរ​ជាប៉ូ​លីស។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏បា​ន​ដឹ​ង​ថា អ្នក​ជិត​ខា​ង​រូប​នេះ បាន​បាត់​បង់​ជីវិ​ត​នៅ​ក្នុង​កា​របំពេញ​តួ​នាទី ពេលដែ​ល​គា​ត់​ព្យា​យាម​រារាំង​ការ​រត់​គេច​របស់​ចោរ​ប្លន់​ធនាគា​២នាក់។ ពេល​នោះ​សហគម​ន៍​របស់​យើង​មាន​ការ​តក់​ស្ល​ត់​យ៉ាង​ខ្លាំ​ង។ លោក​ត្រេវ៉ូរ គ្មាន​ពេល​សម្រាប់​រៀប​ចំ​ខ្លួន សម្រាប់​ការ​ស្លាប់​នៅ​ពេល​នោះ​ឡើយ។ ​ប៉ុន្តែ គាត់​បាន​ប្រុង​ប្រៀប​ជា​ស្រេច ដើម្បី​ទៅ​នៅជា​មួ​យ​ព្រះ​។ គាត់​​​ជា​មនុស្ស​​ដែល​​មាន​ជំនឿ​រឹ​ង​មាំ​ ហើយ​គាត់​បាន​ប​ន្សល់​ទុក​នូ​វ​កេរ្តិ៍​ឈ្មោះដ៏​ល្អ។នៅ​ក្នុង​ពិធី​បុណ្យ​សព​រ​បស់​គាត់ មាន​ប៉ូលិស​ដែល​ជា​មិត្ត​រួម​ការងារ​រាប់​រយ​នា​ក់ បាន​មក​ចូល​រួម ហើយ​គូរ​កន​របស់​គាត់ ​គឺ​លោក​ប្រេនឌីន ហូហ្គេល(Brandyn Heugel) បាន​ឡើង​ថ្លែង​សន្ទរ​កថា​ថា “គាត់ជា​ម​ន្រ្តីប៉ូ​លិស​ម្នាក់​ ដែល​ប្តូរ​ប្តេជ្ញ​នឹង​ការ​ងារ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុតនោះ​គឺ ​គាត់​ជា​ស្វា​មីដែ​លពេ​ញ​ដោយ​សេចក្តី​ស្រឡាញ់ របស់​អ្នក​ស្រីគីម(Kim) ហើយ​ក៏ជា​ឪពុក​ជា​ទី​ស្រ​ឡាញ់ របស់​ខេត​លី​ន(Kaitlyn) និង​អាបេ(Abbie)”។ ជា​ការ​ពិ​ត​ណាស់ សន្ទរ​កថា នេះបា​នផ្តោ​តទៅ​លើ​បុ​គ្គលិក​ល​ក្ខណៈ​ដ៏ប្រ​សើរ​រ​បស់​លោ​កត្រេ​វ៉ូរ និង​ទៅ​លើក្តី​ស្រ​ឡាញ់ ​ក៏ដូ​ចជា​កា​រយ​​​កចិ​ត្ត​ទុក​ដា​ក់ ដែលគា​ត់​មាន​ចំពោះ​គ្រូសារ។ ដំណើរ​ជីវិ​តរ​បស់​លោក​ត្រេវ៉ូរ​គឺជា​គំ​រូដ៏​ល្អ ដែលស្រ​បតា​ម​បទ​គ​ម្ពីរ…

Read article
មានអារម្មណ៍ថា ព្រះបាន បោះបង់អ្នកចោលឬ​?

តើ​អ្នក​ដឹង​ទេ​ថា ក្នុង​ព្រះ​គម្ពី​រ​ទំនុក​ដំកើង តើ​ជំពូ​ក​មួយ​ណា ដែល​ត្រូវ​បាន​យ​ក​មក​ប្រើ​ញឹក​ញាប់​ជាង​គេ នៅ​ក្នុង​ព្រះ​គម្ពី​រស​ញ្ញាថ្មី​? អ្នក​ប្រហែល​ជា​ស្មាន​ថា ជំពូក​២៣ ​ជាជំ​ពូក​ដែ​លបា​ន​ប្រើច្រើ​ន​ជាង​គេ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ហើយ ព្រោះគេបា​ន​ស្គាល់​ និង​ពេ​ញ​និ​យម​ជំពូ​ក​នេះ​ជា​ង​គេ ប៉ុន្តែ តាម​ពិ​ត​គឺ ជំពូក​២២​ទៅវិ​ញ​​ទេ។ ជំពូក​នេះ​បាន​​ផ្តើមដោ​យពា​ក្យ​ទំ​នួញ​ដ៏​សង្វែ​ករ​ប​ស់​ស្តេ​ចដា​វីឌ ហើយ​យេស៊ូវ​​ទ្រង់​បាន​យក​ពាក្យ​ទំនួញ​នេះ​មក​ប្រើ ពេល​​កំពុ​ង​ជាប់​​ឆ្កាង ដោយ​បន្ទូល​​ថា “ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ?” (ម៉ាថាយ ​២៧:៤៦​ ម៉ាកុស១៥:៣៤)។ សូម​យើង​នឹក​ស្រ​ម័យ អំពី​ហេតុ​ការណ៍​ដែល ​ស្តេច​ដាវី​ឌបា​ន​ជួ​ប​ប្រទះ ដែល​បាន​បណ្តាល​ឲ្យ​ទ្រង់​ស្រែក​ដង្ហើយ​រក​ព្រះ យ៉ាង​កំសត់ដូ​ច​នេះ។ សូម​កត់​សំគាល់​ថា ស្តេច​ដាវីឌ​​មាន​អារម្មរ​ណ៍​ថា ព្រះ​បាន​បំ​ភ្លេច និង​បោះប​ង់​ចោល​ទ្រ​ង់ហើ​យ បាន​ជា​ទ្រ​ង់មា​ន​ប​ន្ទូល​ថា “ហេតុ​អ្វី​បាន​ជា​ទ្រង់​លះចោ​ល​ទូល​ប​ង្គំ ហើយគ​ង់ឆ្ងា​យ​ឥត​ជួយ​ទូល​បង្គំ?”​(ទំនុកដំកើង ២២:១)។ ទ្រង់​ក៏មា​​ន​អារ​ម្ម​ណ៍​ថា ព្រះ​មិន​យកព្រះ​ទ័​យទុ​ក​ដា​ក់​ចំពោះ​ទ្រ​ង់ទេ​ បាន​ជាទ្រ​ង់​មា​នប​ន្ទូ​ល​ថា “ឱ​​ព្រះ​​នៃ​​ទូ​ល​ប​ង្គំ​​អើ​យ ទូលបង្គំ​អំពាវនាវ​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​មាន​ព្រះបន្ទូល​ឆ្លើយ​មក​សោះ”(ខ​.២)។ តើ​អ្នក​​​ធ្លា​​ប់​មា​នអារ​ម្មណ៍ដូ​ចនេះ​ទេ? តើអ្ន​ក​ធ្លាប់បា​ន​សម្លឹ​ង​មើ​លទៅ​មេ​ឃ ហើយ​ឆ្ងល់​ថា ​ហេតុអ្វី​បាន​ជា​ព្រះ​ហា​ក់បី​ដូច​ជា​​បោះប​ង់​អ្ន​ក​ចោល ឬ​មិន​អើ​ពើ​ចំ​ពោះអ្ន​ក​ឬ​ទេ​? បើ​អ្នក​មានអា​រម្មណ៍ដូ​ច​នេះ​មែន​ សូម​ស្វែង​យល់​អំ​ពី​ដំណើ​​រជី​វិ​ត​រប​ស់​ស្តេ​ចដា​វី​ឌ​ចុះ។ ជា​រៀង​រាល់​ពេ​ល​ដែល​​ស្តេ​ច​ដាវីឌ​មានប​​ន្ទូល អំពី​ទុក​សោ​ករ​ប​ស់​ទ្រង់ ទ្រង់​ក៏​បា​ន​មាន​ប​ន្ទូ​លផ​ង​​ដែរ អំពី​បុគ្គ​លិក​លក្ខណៈរ​បស់​ព្រះ ដែលបា​ន​ជួ​យ​ទ្រ​ង់​ឲ្យ​រួច​ពី​ទុ​ក្ខសោ​ក​នោះ​។ តាម​រយៈ​ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​ស្តេច​ដាវី​ឌបា​​នឆ្លង​កាត់…

Read article
សូម្បីតែនាងឬ?

សូម​ស្រមៃ​ថា អ្នក​កំពុង​បើក​មើល​​បញ្ជី​​ពង្សាវ​តានៃ​គ្រួសារ​​រ​បស់​​​អ្នក ហើយ​ក៏​ឃើញ​មា​នកា​រពណ៌​នា​​​យ៉ាង​ដូច​នេះ​ថា “បុព្វ​បុរ​សរ​ប​ស់អ្ន​ក​ជា​ស្រ្តីរ​ក​ស៊ី​ផ្លូវ​ភេទ ​នាង​​បា​នលា​ក់បំ​ពួ​នពួ​កខ្មាំ​ងស​ត្រូវ​​រ​បស់​រ​ដ្ឋាភិ​បា​ល នៅ​ក្នុងផ្ទះរប​ស់នា​ង។ នៅ​ពេល​ពួក​អា​ជ្ញា​ធ​រ​​បា​ន​​ម​ក​​សា​កសួ​រ​នាង ​នោះនា​ងក៏​បា​ន​និយា​យ​កុ​ហក​​​អំ​​ពី​​​កា​រ​នោះ។” តើ​អ្នក​នឹ​ងធ្វើ​ដូ​ចម្តេច ពេល​បាន​ដឹ​ងអំ​ពី​ប្រ​វត្តិ​របស់​គាត់​ហើយ? តើអ្ន​ក​នឹង​លា​ក់​​​រឿង​​​រប​ស់គា​ត់ ពេល​ដែល​គេ​មក​សួរ​អំ​ពីប្រ​វត្តិ​គ្រួសា​ររ​បស់​​អ្នក​ឬ​? ឬ​ក៏និ​យា​យ​ដោយ​បើក​ចំហ​រអំ​ពីរឿ​ង​ពិ​តរ​ប​ស់​គាត់​ ហើយ​​សរសើរ​គាត់ នៅ​ក្នុង​ប្រវត្តិ​​នៃ​គ្រួ​សារ​​រប​ស់​​​អ្នក? យ៉ាង​ណាមិ​ញ ព្រះ​គម្ពីរ​ក៏បា​ន​ចែង​អំ​ពីខ្សែ​លោហិត​មួយ ដែល​មាន​នាង​រ៉ាហា​បជា​បុ​ព្វបុ​រស។ បើ​សិន​យើ​ង​គ្រាន់​តែអាន​អំពី​ប្រ​វត្តិរ​បស់នា​ង ដែល​មាន​ក្នុងប​ទគ​ម្ពីរ​ យ៉ូស្វេ​ ជំពូក២ ​នោះ​យើង​​​ប្រ​ហែល​ជា​រា​ប់ប​ញ្ចូ​លនា​ង ​​ទៅក្នុ​ង​ចំ​ណោម​ពួក​ម​នុស្ស​ដែល​ក្ប​ត់​ជាតិ​សាសន៍ខ្លួ​ន និង​ពួក​មា​ន​គំរូ​អា​ក្រក់ ​នៅ​ក្នុង​​ព្រះ​គម្ពីរ។ ប៉ុន្តែ ប្រវត្តិរ​បស់នា​ងមិ​ន​មែន​មា​ន​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​បទ​គម្ពី​រ​ម៉ាថាយ ១:៥-៦ បានបើក​ប​ង្ហាញ​ថា​ នា​ង​​​គឺជា​​​យាយ​​លួត​​នៃ​ហ្លួង​​ដាវីឌ ​ហើយថា​នាង​ក៏​មា​ន​ឈ្មោះ​​នៅ​ក្នុ​ងជំ​នួរ​វ​ង្ស​​នៃ​ព្រះ​យេ​ស៊ូវ​ ដ៏ជា​អ​ង្គ​សង្រ្គោះ​នៃ​យើ​ងផ​ង​​​ដែរ។ ជាង​នេះ​ទៅ​ទៀត​ បទ​គម្ពី​រ​ហេ​ព្រើរ ១១:៣១ បាន​រាប់​នា​ង​រ៉ាហាប​ ​ជា​ស្ត្រី​​នៃ​សេ​ចក្តី​ជំ​នឿ ដែល​​បាន​ទទួ​ល​​កា​រ​ស​ង្រ្គោះ ពេល​ក្រុង​យេរីខូរដួ​ល​រលំ(មើល យ៉ូស្វេ ៦:១៧)។ ក្នុង​បទ​គ​ម្ពីរ យ៉ាកុប ​២:២៥ ការ​ដែល​នា​ង​​បា​ន​ធ្វើ ​ដើម្បី​ជួយ​សង្រ្គោះ​ពួ​កស៊ើ​ប​ការ គឺ​ជាភ​ស្តុតា​ង​​ដែ​លប​ញ្ជាក់​ថា ​នាងជាម​នុស្ស​​សុចរិត ដោយ​សារ​​ជំនឿរ​បស់​នាង។ សេចក្ដីស្រ​ឡាញ់​រ​ប​ស់ព្រះ​ពិ​ត​ជាអ​ស្ចា​រ្យណា​ស់​។ ទ្រ​ង់​​អា​ច​ប្រើ​​​មនុ​ស្ស​​ដែ​ល​​​មាន​កេ​រ្តិ៍​ឈ្មោះ​អាក្រក់ ហើយ​កែ​ប្រែ​​ជីវិត​រ​បស់​ពួ​ក​គេ ព្រម​ទាំ​ងធ្វើ​ឲ្យ​ពួ​កគេ​ក្លា​យ​ជា​គំ​រូ…

Read article
មុនដើមដំបូង

កាល​ស្ទីវ(Steve) នៅ​វ័យ​ជំទង់ គាត់​​បា​ន​សួរ​​​នូវ​​សំណួរ​មួយ ដែល​ស្ថិត​ក្នុង​ចំណោម​សំណួរ ​ដែល​​ខ្ញុំចាំ​បា​ច់ត្រូ​វ​ខំរ​ក​ច​ម្លើយ ក្នុង​នាម​ជាឳ​ពុក​របស់​គាត់។ កាល​នោះគា​ត់បា​ន​សួរខ្ញុំ​ថា​ “ប៉ា បើ​ព្រះ​ពិត​ជា​​បាន​គ​ង់​នៅ​​​តាំង​ពី​មុន​អស់​កល្បជា​និ​ច្ចមែ​ន តើទ្រ​ង់​កំពុ​ង​ធ្វើ​អ្វីខ្លះ​​ មុន​​ពេល​​ដែល​ទ្រង់​បា​នប​ង្កើត​ស​ក​ល​លោ​ក​ទាំ​ង​មូល?” ដូច​នេះ តើ​មាន​អ្វី​ខ្លះ​កើតឡើ​ង ក្នុង​រយៈ​ពេល​ដ៏​វែង ​​មុន​ពេល​ដែ​ល “ព្រះបា​ន​បង្កើ​ត​ផ្ទៃ​មេឃ​ និង​ផែ​ន​ដី?”(លោកុប្បត្តិ ១:១)។ ទី​មួយ យើង​​អាច​ដឹង​ថា​ ​ព្រះទ្រ​ង់​មាន ​“ប្រាជ្ញា​”​ជា​ស្រេច មុន​​នឹ​ងប​ង្កើត​រ​បស់​ស​ព្វសា​រ​​ពើ គឺ​ប្រាជ្ញា​​ដែល​មាន​ក្នុង​បុគ្គ​លិកលក្ខណៈ​ទ្រង់​ផ្ទាល់។ ក្នុង​បទ​​គ​ម្ពីរ​​​សុភា​​សិត ៨:២៣ ប្រាជ្ញាបានថ្លែងថា ព្រះ​​ទ្រង់​​បា​ន​សិត​អញ(ប្រាជ្ញា)​តាំង​​​ពីអ​ស់ក​ល្ប​​រៀង​មក គឺ​ពីកាល​នៅដើម​ឡើយ មុន​ដែល​មាន​ផែន​ដី​​ផង។ ម៉្យាង​ទៀត យើង​ក៏​អាច​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​មាន​ផែន​ការ​ប្រទាន​សេចក្តី​សង្រ្គោះ​ ដោយ​ព្រះ​គុ​ណ​ទ្រង់ តាំង​ពី​មុន​ពេល​ដែល​ទ្រង់​បានដា​ក់ផែ​នដី​ នៅ​ក្នុង​កន្លែង​រ​បស់​វា។ បទ​គម្ពីរ ២​ធីម៉ូថេ ១:៩ បាន​ចែងថា​ ព្រះបា​នប្រ​ទាន​ព្រះគុណម​កយើ​ង​ក្នុង​​ព្រះ​​គ្រី​ស្ទយេ​ស៊ូវ មុន​អស់​ទាំង​កល្ប។ បទ​គម្ពីរ​ ទីតុស ១:២ ក៏​បាន​ចែង​ផង​ដែ​រថា​ ព្រះបា​ន​សន្យា​ប្រទានជី​វិ​តអ​ស់ក​ល្បជា​និច្ច​​ តាំង​ពី​មុន​អស់​ទាំង​កល្ប។ ហើយយើង​ក៏​​ដឹង​ផង​ដែរ​ថា​ ព្រះ​វ​​របិ​តាបានដំ​កើ​ងព្រះ​យេស៊ូវ​ឡើង ដោយ​សិរី​ល្អ ​ហើយ​​ព្រះ​វ​បិ​​តា​​​បាន​​ស្រ​ឡា​​ញ់​ទ្រ​​ង់​​ “ក្នុង​​កា​ល​​ដែល​លោកី​យ​​មិន​ទាន់​បាន​កើត​នៅឡើ​យ”(យ៉ូហាន ១៧:៥ និងមើល…

Read article
នៅតែបង្កើតផលផ្លែ

មាន​ពេល​ខ្លះ ការ​ប្រមូ​លផ​ល​ដំណាំមា​នភា​ព​យឺតយ៉ាវ។ ជួន​កាល ​លោ​ក​អ្នក​បា​​​ន​ព្រោះ​​គ្រាប់ពូ​ជ ​នៃ​សេចក្តី​សង្ឃឹម ​ដោយ​​មិ​ន​​ដឹ​ងខ្លួ​ន។ ពេ​លខ្លះ​ ​ ផ​លផ្លែ​នៃជី​វិត​របស់​​លោ​កអ្ន​ក កើត​មាន​តាម​របៀប និង​នៅ​ពេល​ដែល​​ខុស​ពី​ការ​រំពឹង​ទុករ​​បស់​អ្នក។ កូន​ស្រីរ​បស់​ខ្ញុំគឺ ​មេលីសា(Melissa) បាន​ទទួល​អំ​ណោយ​​ទាន​​នៃ​សេច​ក្តី​សង្រ្គោះ​​របស់​ព្រះ​ តាំ​​ងពី​ក្មេ​ង។ ប៉ុន្តែ ​នាង​​មិន​ដែល​យល់​ថា ខ្លួន​នា​ង​​គឺ​ជា​គ្រីស្ទ​បរិស័ទ​ដ៏​អស្ចា្យ ​ដែល​អា​ច​នាំអ្ន​ក​ដ​ទៃ ឲ្យ​មាន​ជីវិ​តផ្លា​ស់​ប្រែ​ទេ។ នាង​​គ្រាន់​តែ​​ជា​​សិស្សអ​នុ​វិទ្យាល័​យម្នា​ក់ ដែល​ខំគិ​ត​ពីរឿ​ង​​កា​រ​ងារ ការ​សិក្សា និង​កីឡា ហើយ​ទន្ទឹម​នឹង​នោះ​ នាង​​​ខំ​​រក្សា​​​មិត្ត​​ភាពឲ្យបាន​ល្អ។ និយាយ​រួម នាង​​គ្រាន់​តែ​​​ជាក្មេ​ង​ម្នាក់​​ ដែល​​កំ​ពុង​​ខំ​រស់​នៅ តាមដែលព្រះ​​​សព្វ​ព្រះ​ហ​ឫទ័យ​។ ប៉ុន្តែ នៅ​ឆ្នាំ២​០០២ ពេល​​ដែ​ល​​ទ្រ​ង់​បាន​ទទួ​លស្វា​គមន៍​នាង​ ឲ្យចូ​លម​ក​រស់​នៅក្នុ​ងនគរ​ស្ថានសួ​គ៌ ពេលនា​ងទើ​ប​តែមា​ន​អា​យុ១​៧ឆ្នាំ​ សេចក្តីជំ​នឿ​ដែ​លនា​ង​មាន​ចំ​ពោះ​​ព្រះ​គ្រី​ស្ទ ព្រម​ទាំង​​ជីវិ​ត​​​ដ៏​ស្មោះ​ត្រង់​​​រប​ស់​​​នាង ក៏នៅ​តែ​ប​ន្ត​បង្កើត​ផល​ផ្លែ។ សេចក្តី​ស្លាប់​បាន​ម​កដ​ល់ ដោយ​មិន​បាន​ឲ្យ​ដំណឹ​ងជា​មុ​ន។ នាង​ក៏លែ​ង​មា​នពេ​ល​​​ដោះ​ស្រាយ​​ប​ញ្ហា​ជាមួ​យ​អ្ន​ក​ឯទៀ​ត។ ហើយ​នាងក៏​លែ​ង​មាន​ឱ​កាស ដើម្បី “បង្កើត​ផល​ឲ្យ​បាន​ច្រើន” ដូច​មុន​ទៀ​ត(យ៉ូហាន ១៥:៨)។ កាល​មេលីសានៅរ​ស់​ នាង​បាន​ខំរ​ស់​នៅ​​ដើម្បី​​​គាប់​​​ព្រះហ​ឫទ័​យ​ព្រះ ហើយស​ព្វ​ថ្ងៃនេះ នាងនៅ​តែ​បន្តប​ង្កើត​ផ​លផ្លែ​ ទោះ​នាង​បាន​លាចាក​លោ​កហើ​យ​ក៏​ដោយ។ ជាក់​ស្តែ​ង នៅ​ពេល​ថ្មីៗ​នេះ ​ខ្ញុំ​​បា​ន​ឮដំ​ណឹ​ងថា​ មាន​យុវ​ជន​វ័​យ​ក្មេង​ម្នា​ក់…

Read article