Dave Branon

You are here:
បម្រើឲ្យបានល្អ ដោយអំណរ

កាល​ពី១១​ឆ្នាំមុ​ន ថ្ងៃ​២៨ សីហា គឺ​ជា​ថ្ងៃ ដែល​មិត្ត​សម្លាញ់រ​បស់​ខ្ញុំ គឺលោ​ក ខឺត ឌើហាន(Kurt De Haan)បាន​ចេញ​ទៅក្រៅ​ ដើម្បីរត់ហា​ត់​​ប្រាណ​ នៅ​ពេល​បាយ​ថ្ងៃត្រ​ង់ ហើយ​គាត់​ក៏បា​ន​លាចា​កលោក​ លែង​ត្រឡប់​មក​វិញ ជារៀ​ង​រហូត។ គាត់ជា​អ្ន​កគ្រ​ប់គ្រ​ង ផ្នែក​កែសម្រួលអត្ថប​ទនៃ​ សៀវ​ភៅនំ​ម៉ា​ណា​ប្រចាំ​ថ្ងៃ ។ គាត់​បាន​ទទួល​មរណៈ​ភាព ដោយសារ​ជម្ងឺ​គាំង​បេះដូ​ង នៅថ្ងៃ​អ​ង្គារ៍ នា​រដូវ​​ក្តៅ។ ក្នុង​ចំណោម​ពួក​យើង​ ដែល​ធ្លាប់​ធ្វើកា​រ​ជាមួ​យ​លោកខឺត មាន​អ្នក​ខ្លះ នៅ​តែដា​ក់​តាំ​ង​វត្ថុ​អនុស្សាវ​រីយ​​រ​បស់​គាត់នៅក្នុង​ការិ​យាល័យ ដើម្បីនឹ​ក​ចាំពី​គាត់។ តួយ៉ា​ង ​​នៅលើ​ជញ្ជាំ​ងខ័​ណ្ឌនៃ​កូ​នប​ន្ទ​ប់​ធ្វើ​ការ​រ​បស់​ខ្ញុំ ​ខ្ញុំ​បាន​ដា​ក់តាំ​ង​វត្ថុ​​អ​នុស្សាវរីយ​ចុង​ក្រោយ​ ​ដែល​​​​ខ្ញុំ​បាន​ទទួល​ពីលោ​ក​ខឺត កាល​គាត់​នៅ​រ​ស់។ វា​បា​ន​រំឭក​ខ្ញុំ អំពី​ភាព​ហ្មត់​​ច​ត់​ដែល​គា​ត់​មាន​ ក្នុង​នាម​ជាអ្ន​ក​កែសម្រួល​អត្ថ​បទ​ម្នាក់ ដែល​​ច​ង់ប​កស្រា​យព្រះ​​​បន្ទូ​ល​​​​ព្រះ ឲ្យ​ត្រឹម​ត្រូវ និង​ល្អប្រសើរ។ មិត្ត​រួម​ការងាររ​បស់​យើង​ម្នា​ក់ទៀ​ត ក៏បា​ន​​ដា​ក់​​តាំ​ងសំ​ណុំស​ន្លឹក​សៀវ​ភៅ​ចុង​ក្រោយ​មួយ​ដុំ ដែល​លោក​ខឺត​បា​ន​ឆ្មូល ហើយ​បោះទៅ​កន្លែ​ងធ្វើ​កា​រ​រប​ស់​នាង ហើយ​សំណុំ​ក្រដាស់​មួយ​នោះ បាន​ធ្វើឲ្យ​នា​ងនឹ​កចាំ​ថា​ គាត់​ជាម​នុ​ស្សដែ​ល​ចូ​លចិ​ត្ត​ភាព​រី​ក​រា​យក្នុ​ង​ជីវិត។ គ្រប់​ពេល​ដែល​យើ​ងនិ​យា​យគ្នា អំពី​លោក​ខឺ​ត និង​អំពី​ទំ​ហំនៃ​ការ​​​នឹក​​រឭក ដែល​យើង​មាន​ចំពោះគា​ត់ យើង​ក៏បា​ន​ពិភា​ក្សាគ្នា​ អំពី​ការ​ដែល​គា​ត់មា​នបុ​គ្គ​លិក​លក្ខណៈ​ចូល​ចិត្ត​ភាព​រីក​រាយ ​ទន្ទឹម​នឹង​ពេ​លដែ​ល​គាត់​ខំ​សង្វា​ត​ធ្វើកា​រ​ឲ្យបា​ន​ល្អប្រ​សើរ​បំផុត។ គាត់​ខិត​ខំ​ធ្វើ​ការ​ងារ ហើយ​ក៏​ស្រឡាញ់​ជីវិ​ត​រ​បស់​គាត់​ផង​ដែរ​។…

Read article
អ្នកឈ្នះ និងអ្នកចាញ់

ពេល​ដែល​ការ​ប្រកួត​កីឡា​បាល់​ឱប អិន​អេហ្វ​អ៊ែល(NFL)បាន​បញ្ចប់ ក្រុម​ឆ្នេ​រ​បៃត​ង ភែកឃ័រ(Green Bay Packers) បាន​អប​អរ​សាទរ​ជ័យ​ជម្នះ ដែល​ខ្លួន​ដណ្តើម​បាន​ពី​ក្រុម​ខ្លា​ឃ្មំឈី​កាហ្កូ(Chicago Bears)។ ពេល​នោះ លីសា(Lisa)កូន​ស្រីរ​ប​ស់​ខ្ញុំ​ បាន​កត់​សំគាល់​​ឃើញ​​ថា អេលីណា(Eliana)កូន​ស្រីរ​បស់​នាង ដែល​មាន​អាយុ​៤​ឆ្នាំកំពុង​តែ​យំ ក្នុង​ព្រឹត្តិ​ការណ៍​នោះ​។ ការ​នេះដូ​ច​ជាចម្លែក ព្រោះ​ឪពុ​កម្តា​យរ​នាងមិន​បាន​ខ្វល់​ថា ​ក្រុម​ណាឈ្នះ​​​ឬ​​ចា​ញ់​ឡើយ។ ពេល​ដែល​​លីសា​សួរ​អេលីណា​ថា ហេតុ​អ្វី​បាន​ជា​នា​ង​យំ នាង​ក៏​ឆ្លើយ​ថា “ព្រោះ​ខ្ញុំអាណិត​ក្រុម​ខ្លាឃ្មំ​។ មើលទៅពួក​គេ ដូចជា​​ស្រងូ​ត​ស្រង៉ាត់​​ណាស់”។ ត្រង់​ចំណុច​នេះ តើ​ក្មេង​តូច​​ដែល​មិន​ទាន់​​បាន​ចូលរៀននេះ​សាលា​មេត្តេយ្យ​នេះ បាន​បង្រៀន​យើង​អ្វី​ខ្លះ អំពី​ការ​អាណិត​អាសូរ​? ក្នុង​ពិភព​លោក​នេះ គេ​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្ន​កឈ្នះ​ ខណៈ​ពេល​ដែល​អ្នក​ចាញ់ត្រូវ​គេ​បដិសេធ បំភ្លេច និង​ត្រូវ​គេ​និយាយ​អាក្រក់ តែ​ទន្ទឹម​នឹង​នោះ យើង​ចាំ​បា​ច់ត្រូវ​ចាំ​ថា មនុស្ស​ត្រូវ​ការ​ការ​អាណិត​អាសូរ​។ ពេល​ដែល​យើង​ឃើ​ញ​អ្ន​ក​ដទៃ​ កំពុង​បាត់​បង់​អ្វី​មួយ តើ​យើង​នឹង​ស្ម័គ្រ​ចិត្ត​សម្រក់​ទឹក​ភ្នែក​ជា​មួយ​ពួក​គេ និង​ឱប​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឬ​ទេ? មានបទ​គម្ពីរ​ជា​ច្រើន  ដែល​បាន​លើ​កទឹ​ក​ចិ​ត្ត​យើង  ​ឲ្យ​ប្រព្រឹត្ត​ចំពោះ​អ្នក​​ដទៃ  ដោយ​ចិត្ត​​ក្តួល​អាណិត។ បទ​គម្ពី​រ​ភីលីព ២:១-៣ បាន​ប្រាប់​យើង ឲ្យ​គិត​អំ​ពីប្រ​យោជន៍​អ្នក​ដទៃ ឲ្យ​លើស​ជាង​ខ្លួ​ន​ឯង គឺ​មិន​ត្រូ​វ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើ​យ។ ប​ទ​គម្ពីរ ១​ពេត្រុស ៣:៨-១២ បាន​រំឭក​យើងថា​…

Read article
តើមកពីភពព្រះអង្គារឬ?

អ្នកវិទ្យាសាស្រ្ត​បាន​​​ជឿ​ថា ​​ជីវិត​អាច​កើតមាន​ដំបូង​បំផុត​នៅ​ភព​ព្រះ​អង្គារ ហើយ​ផ្លាស់​ទីមក​ភព​ផែន​ដី។ ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ មាន​​អ្ន​ក​អាវ​កាសម្នា​ក់ បាន​សន្និ​ដ្ឋាន​ថា ​“មី​ក្រុប​ដែល​មក​ពី​ភព​អ​ង្គារ បាន​ធ្លាក់​មក​លើ​ផែន​ដី បន្ទាប់​ពីផែន​ដី​ទើប​តែ​ករ​កើត​ជា​ភព ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​នៃ​មីក្រុប​នោះ កំពុ​ង​តែ​បន្តមា​ន​ជីវិត​នៅ​លើផែ​ន​ដីនេះ ហើយ​កូន​ចៅ​រប​ស់​មីក្រុ​បនោះ​ គឺ​​យើ​ងរា​ល់គ្នា​ហ្នឹ​ង​ឯង”។ មាន​អ្នក​វិទ្យា​សាស្ត្រ​ប្រុស​ស្រីមួ​យចំ​នួន កំពុង​មើល​ទៅ​អាវ​កាស នៅ​ខាង​ក្រៅ​ភព​ផែន​ដី ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​ថា​តើជី​វិត​នៅ​ផែ​ន​ដីមា​នប្រ​​ភព​មក​ពី​ណា។ ពួក​គេ​មិន​បាន​ជឿ​ការ​បក​ស្រាយរ​បស់​ព្រះ​គម្ពីរ​ដែល​បាន​ចែង​ថា ព្រះ​បាន​ដាក់​ជីវិតមនុស្ស សត្វ និង​រុក្ខ​ជាតិ នៅ​លើ​ផែន​ដី តាម​រយៈ​ការ​បង្កើត តាម​របៀប​ដ៏​អស្ចារ្យទេ​។ ប៉ុន្តែ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ជីវិត​មីក្រុ​ប​ដែល​គេបា​ន​សន្និ​ដ្ឋា​ន​នោះ អាច​ចាប់​ផ្តើមមាន​នៅ​លើ​ភព​ដ៏​យ៉ាប់​យ៉ឺន​​នោះបា​ន? សំណួរ​​​ដែល​សំខាន់​ជាង​នេះ ដែល​យើង​ត្រូវ​សួ​រ​នោះ​គឺ​ :​​ តើហេ​តុអ្វី​បា​ន​ជាគេ​ពិ​បាក​ទទួល​ស្គាល់​ម្ល៉េះថា​ ពិភព​ផែន​ដី(ដែលជា​​កន្លែង​​​ដ៏​ពិសេស​​ខុ​សគេ ដែល​អាច​ឲ្យជី​វិត​កើត​មាន​បាន) គឺ​ជាក​ន្លែង​ដែល​ព្រះ​បាន​បង្កើត និង​ដាក់​មនុស្ស និង​សត្វ​ឲ្យ​រស់​នៅ? មនុស្ស​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ទទួល​ស្គាល់​ថា ជីវិត​រប​ស់​មនុស្ស​បាន​កើត​ឡើង ពី​ខ្យល់​ដង្ហើ​មរ​បស់​ព្រះ​តាម​របៀប​ដ៏​អស្ចារ្យ(លោកុប្បត្តិ​ ២:៧)​ តែ​ទន្ទឹ​មនឹ​ង​នោះ ពួក​គេ​បាន​សម្រេច​ចិ​ត្ត​ជឿ​លើកា​រអ​ស្ចារ្យ មួយ​ប្រភេ​ទទៀ​ត​ ដែល​មាន​លក្ខណៈ​ខុស​ស្រឡះ ពី​ការ​អស្ចារ្យ​របស់​ព្រះ គឺ​ពួក​គេ​ជឿ​លើ​​ការ​អស្ចារ្យ​នៃ​ជីវិត ដែលកើតឡើងដោយ​ឯក​ឯង ដោយ​គ្មានកា​រប​ណ្តាល។ ពួក​គេ​ប្រហែ​ល​ជា​ត្រូវ​ស្តាប់​យោបល់ ដែល​ព្រះមា​ន​ម​ក​កា​ន់​លោក​យ៉ូប​ថា “ឱ​យ៉ូប​អើយ សូម​ស្តាប់​សេចក្តី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង…

Read article
បណ្តាលមកពីអ្វី?

មាន​ពេល​មួយ ទី​ធ្លាខា​ង​មុខ​ផ្ទះ​រ​បស់​ខ្ញុំបា​ន​ជួប​បញ្ហា​មួយ។ ខ្ញុំ​មិន​អាច​មើល​ដឹង​ថា​ វា​កំពុង​មាន​បញ្ហា​អ្វីទេ ប៉ុន្តែ ខ្ញុំ​ដឹង​ថា មាន​អ្វី​ម្យ៉ាង​កំពុង​បង្ករ​ឲ្យ​មាន​ការ​ខូច​ខាត​នេះ។ បន្ទាប់​ពី​បាន​តាម​ដាន​មើ​ល​យ៉ាង​ដិត​ដល់ ខ្ញុំ​ក៏​រក​ឃើញ​ថា បញ្ហានោះ​​គឺ​កំពុង​តែ​បង្ក​រ​ឡើងដោ​យព​ពួ​ក​សត្វកំពីង​ដូង។ កាល​ពីពេ​ល​កន្ល​ង​ម​ក ​​ខ្ញុំ​បា​​ន​កា​ត់​​តម្រឹម​​ស្មៅក្នុងទីធ្លា​រប​ស់ខ្ញុំ​បា​នយ៉ា​ង​ស្អាត តែ​ពពួក​សត្វ​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​ទាំង​នោះ បាន​វា​ចុះឡើ​ង​ៗ​ស្វែង​រកអាហារ​ ក្នុង​រន្ធ​ក្រោម​​ទីធ្លា​នោះ​ ធ្វើ​ឲ្យខូច​ស្មៅរ​បស់​ខ្ញុំ​។ យ៉ាង​ណាមិ​ញ ពួ​ក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​ជួប​បញ្ហា ដែល​បង្ករ​ឡើង ​ដោយ​ការ​អ្វី​ដែល​គេ​បាន​ធ្វើ​ ដោយ​លាក់កំបាំង​ផង​ដែ​រ(យ៉ូស្វេ ៧)។ ពេល​ដែល​ពួក​គេ​កំពុង​ប្រឈម​មុន​នឹង​បញ្ហា​នោះ​ ពួក​គេ​មិន​អាច​មើល​ដឹង​ថា មូល​ហេតុ​ បណ្តាល​មក​​ពី​​​អ្វី​​ទេ។ មាន​ការ​អ្វី​មួ​យ ដែល​ត្រូវ​បាន​ធ្វើ​ដោយ​កំបាំង​ពី​ភ្នែ​កពួ​ក​គេ ដែល​កំពុង​បណ្តាល​ឲ្យ​មាន​ការ​ខូច​ខាត​ដ៏​ធ្ងន់​ធ្ងរ។ បញ្ហា​នោះ​​មា​​ន​ល​ក្ខណៈ​គួ​រ​​ឲ្យ​ចាប់​អារម្មណ៍ ពេល​​ដែល​​លោ​ក​​យ៉ូស្វេ​​បា​ន​បញ្ជូន​​ទ័ព​​៣ពាន់​នាក់ ចូល​វាយ​លុក​ស្រុក​អៃយ។ ទោះ​ពួក​គេមា​ន​​គ្មាន​ល្មម​នឹង​អាច​វាយ​ឈ្នះក​ងទ័​ព​ដ៏​តូច​របស់​សាសន៍​អៃយ​ក៏​ដោយ ក៏ពួ​កគេ​នៅ​តែ​ទ​ទួលបរា​ជ័យ​ដដែល។ ពួក​សាសន៍​អៃយក៏​បាន​ស្ទាក់​វាយ​ពួក​អ៊ីស្រាអែល ធ្វើឲ្យ​ពួ​កគេ​ស្លា​ប់អ​ស់​៣៦​នាក់ ហើយ​ក៏បា​នប​ណ្តេញ​ពួក​គេ​ឲ្យ​ត្រ​ឡប់​ទៅវិ​ញ។ ពេល​នោះ លោក​យ៉ូស្វេមិ​នបា​ន​ដឹង​ថា ហេតុ​អ្វី​បាន​ជា​មាន​រឿង​បែ​ប​នេះកើ​ត​ឡើងទេ។ បន្ទា​ប់ម​ក ​ព្រះ​ទ្រង់​ក៏​បាន​ព​ន្យល់​អំ​ពីបញ្ហា​លា​ក់កំ​បាំង​នោះ​ថា ​ក្នុង​ចំណោម​ទ័ព​របស់​គាត់ មានបុ​រសម្នា​ក់​ឈ្មោះ អេកាន បាន​បំពា​នព្រះ​រាជ​​បញ្ជា​ដែ​ល​បា​ន​ដា​ក់​ចេញ​យ៉ាង​ច្បាស់ ហើយ​បាន​លួច​យក “រប​ស់​ដែល​ត្រូវ​បណ្តា​សារ” ​ពីក្រុ​ង​យេ​រី​ខូម​ក(យ៉ូស្វេ ៧:១១)។ ដូច​នេះ ទាល់​តែ​ពួក​គេបា​ន​រក​ឃើ​ញ​អំពើ​បាប​ដែល​បា​នលា​ក់កំ​បាំ​ងនោះ​ ហើយ​យក​វាម​កដោះ​ស្រា​យ ទើប​ពួក​អ៊ីស្រាអែ​ល​ទទួល​បាន​ជ័យ​ជម្នះ។ អំពើ​បាប​ដែល​លាក់​កំបាំង…

Read article
មិត្តភ័ក្ររបស់ខ្ញុំ ឈ្មោះវីលាម

មាន​ពេល​មួយ​យើង​បាន​ធ្វើ​ដំណើរ ​ទៅ​សួរ​សុខ​ទុក្ខកុមា​រ​ពិការ​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត នៅ​ក្នុងមជ្ឈ​មណ្ឌល​មួ​យ ក្នុង​ក្រុង​ខូបស៍(Copse) ប្រទេសចាម៉ៃកា(Jamaica)។ ពេល​​យើង​​ចេ​ញ​​ពី​ឡាន​ក្រុង ចូ​ល​ទៅ​ក្នុង​ផ្ទះនោះ ខ្ញុំ​មិន​បានរំ​ពឹង​ថា បាន​ជួប​កីឡាករ​បាល់​ទាត់​ណា​ម្នាក់ឡើយ។ ខណៈពេ​លដែ​ល​ក្រុម​ចម្រៀង​ក្មេង​ជំទង់ និង​អ្នក​មើល​ខុស​ត្រូវ​យុវជ​ន​ដទៃ​ទៀត​បាន​បំបែក​ជួរ ហើយ​បាន​ដើរ​ទៅ​រក​ក្មេង​ៗ​ដើម្បី​ឱប ដើម្បី​បង្ហាញ​សេចក្តី​ស្រ​ឡាញ់ និង​លេង​ជា​មួយ​ពួក​គេ ខ្ញុំ​ក៏​បាន​ជួប​យុ​វ​ជន​ម្នាក់​ឈ្មោះវីលាម(William)។ កាលនោះ ខ្ញុំ​មិ​​នបា​នដឹ​ង​ច្បាស់​ថា គ្រូ​ពេទ្យ​បាន​រក​ឃើញ​​ថា ​វីលាម​​មាន​ជម្ងឺអ្វី​ទេ​ ប៉ុន្តែ មើល​ទៅ​គាត់ ហាក់​ដូច​ជាកំ​ពុង​មា​នជ​ម្ងឺ​ពិការ​ផ្នែក​សតិ​បញ្ញា។ មុន​នោះ ខ្ញុំ​បាន​យក​បាល់​ទាត់​មួយ​ចេញ​ពី​ក្នុង​ឡាន​ក្រុង ដូចនេះ​ ខ្ញុំ​ក៏​បាន​បោះ​បាល់​នោះ​ទៅ​វីលាម​ថ្មម​ៗ តែ​គាត់​ចាប់​មិន​ជាប់ ហើយ​បាល់​ក៏​ធ្លាក់​ទៅ​ដី។ ប៉ុន្តែ ពេល​ដែល​ខ្ញុំរើ​ស​បាល់​នោះឡើ​ង ហើ​យដា​ក់​វា​នៅក្នុ​ង​ដៃរ​បស់​គាត់ គាត់​ក៏​បាន​កាន់​វា​យឺត​ៗ រហូត​ដល់​ពេល​ដែល​គាត់​ត្រូវ​ចិត្ត។ បន្ទាប់​មក វីលាម​ក៏​បាន​ផ្អែក​ទៅ​លើជ​ញ្ជាំង​របង ដើម្បីទ​ប់ខ្លួ​ន​ឲ្យ​នឹង រួ​ចក៏​បា​ន​បោះបា​ល់​នោះមក​ខ្ញុំ ដោយ​បង្វិល​បាល់​យ៉ាងល្អឥតខ្ចោះ។ យើង​ក៏​បាន​លេង​បោះបា​ល់​ទៅ​វិ​ញ​ទៅ​មក អស់​រយៈ​ពេល​៤៥​នាទី។ នៅ​ថ្ងៃ​នោះ គាត់​បា​ន​ធ្វើ​ឲ្យ​ខ្ញុំមា​ន​ការ​ប៉ះពា​ល់ចិ​ត្តយ៉ា​ង​ខ្លាំង ហើយ​ខ្ញុំ​ជឿជា​ក់​ថា ខ្ញុំ​ក៏​បា​ន​ធ្វើ​ឲ្យ​គាត់​ប៉ះ​ពាល់​ចិត្ត​ផង​ដែរ។ គាត់​បាន​ធ្វើ​ឲ្យខ្ញុំ​រៀ​នបា​នថា​ យើង​គ្រប់​គ្នាសុ​ទ្ធ​តែមា​ន​ភាព​ចាំបា​ច់ នៅ​ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ដែល​ជាពួ​ក​ជំនុំ(១កូរិនថូស ១២:២០-២៥)។ ជា​ញឹក​ញាប់ មនុស្ស​យើ​ងច្រើ​ន​តែ​បដិសេធ​អ្នក​ណាដែ​ល​មាន​ភាព​ខុស​ប្លែក​ពី​ខ្លួន។ ប៉ុន្តែ អ្វីដែ​លយើ​ង​អាច​រៀន​សូត្រ​បា​នពី​វីលា​មនោះ​​ គឺ​ថា…

Read article
គ្រូ​បង្រៀន​ ដែល​ល្អ​បំ​ផុត

ពេល​ខ្ញុំជ​ជែក​គ្នា​ជាមួយ​យុវជន អំពី​ការ​រៀប​ចំ​ខ្លួន​សម្រាប់​ពេល​អនា​គត ខ្ញុំ​ក៏​បាន​ឮ​ពួក​គេនិ​យាយ យ៉ាង​ដូច​នេះថា​ “យើង​ត្រូវ​ចូល​ប្រលូកក្នុ​ងលោ​​កិយ ដើម្បីដ​ក​ពិសោធន៍​នឹ​ង​ស្ថាន​ភាព​ដែល​មាន​ការ​មិន​គោរព​ប្រតិ​បត្តិ​ព្រះ និង​ដក​ពិសោធន៍​ជាមួ​យ​មនុ​ស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ ដើម្បី​មាន​ការ​រីក​លូត​លាស់​ឲ្យ​កាន់​តែ​រឹ​ង​មាំ​ឡើង​”។ ការ​មាន​គំនិត​បែប​នេះ បាន​លេប​ត្របាក់​គ្រីស្ទ​បរិស័​ទ​ជា​ច្រើន​ ដែល​មិន​ទាន់​ពេញ​វ័យ​ខាង​វិញ្ញាណ ហើយ​នៅ​ទី បំ​ផុត​ក៏បាន​នាំ​ឲ្យ​ពួក​គេ ​ងាក​មក​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ។ ជា​ការពិ​ត​ណាស់ យើង​កំពុង​រស់​នៅ​ក្នុង​លោកិយ​ស្រាប់​ហើយ​(យ៉ូហាន ១៧:១៥) ហើយ​យើង​ក៏​បាន​ចូល​ទៅ ក្នុ​ងស្ថាន​ភាព​ជាច្រើន​របស់​អ្នក​មិន​ជឿ​ព្រះ​ ដូច​ជា នៅ​​សាលា​​រៀន នៅ​កន្លែង​ធ្វើ​ការ និង​នៅក្នុង​តំបន់​យើងរស់នៅជាដើម តែ​យើង​ចាំបា​ច់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ព្រោះកា​រចូល​ទៅ​ក្នុង ស្ថានភាព​ទាំង​នេះ អាច​នាំ​ឲ្យ​យើងឱប​ក្រសោប​យក ទស្សន​វិជ្ជា​ដែល​មិន​គោរព​ប្រតិ​បត្តិ​ព្រះ។ តែ​យើង​គ្រប់​គ្នា​អាច​មាន​ភាព​ពេល​វ័​យ​ឆាប់​រហ័ស​ជាង ពេល​យើង​​អនុវត្ត​តាម​សេចក្តីបង្រៀន​រប​ស់​ព្រះ ដូច​ដែល​បាន​ចែង​ក្នុង​ទំនុក​តម្កើង ១:១។ ទីមួយ យើង​​មិន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត និង​ជ្រើស​រើស តាម​ “ការ​ប្រឹក្សា​របស់​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ​ឡើយ”។​ ទីពីរ យើង​មិន​គួរ​ចូល​ទៅ​ក្នុង​កន្លែង ដែល​មនុស្ស​មិន​ស្គាល់​ព្រះ​យេស៊ូវ អាច​ជះឥ​ទ្ធិ​ពល​អាក្រក់ ម​ក​លើ​ការ​ពិចារ​ណា​របស់​យើង​ឡើយ។ ទីបី យើង​មិន​គួរ​ទុក​ចិត្ត និង​មាន​ការ​យល់​ស្រប ចំពោះ​អ្នក​ដែល​ចម្អ​ក​ឲ្យ​ព្រះ ព្រះ​ប​ន្ទូល​ទ្រង់ និង​តួ​នាទី​ដែល​​ទ្រង់​​មាន​ ​ក្នុង​​ជីវិ​ត​របស់​យើង​ឡើយ ពុំនោះទេ យើង​នឹង​យល់​ថា គំនិត​របស់​គេហា​ក់​ដូច​ជា​ត្រឹម​ត្រូវ​ចំពោះ​យើងហើយ។ ការ​ប្រឹក្សា​ដែល​មាន​ប្រភព​មក​ពី​មនុស្ស​ដែល​មិន​កោត​ខ្លាច​ព្រះ នាំ​ឲ្យ​យើង​ដើរ​ចេញ​ពី​ព្រះ។ ផ្ទុយ​ទៅ​វិញ…

Read article
របៀប​ចូល​នគរ​ស្ថានសួគ៌

កាល​ខ្ញុំ​កំពុង​ធ្វើ​ការ​ជាគ្រូ​បង្រៀន​សិស្ស​ថ្នាក់​ទី​២ និង​ទី​៣ នៅ​ឯ​សាលា​ព្រះ​គម្ពី​រ​វិស្សម​កាល របស់​ពួក​ជំនុំ​យើ​ង ខ្ញុំបាន​សម្រេច​ចិត្ត​ឲ្យ​អំណោយ ដល់​សិស្ស​ទាំង​២៥​នាក់ ​នៅ​ថ្ងៃចុ​ង​ក្រោយ។ ប៉ុន្តែ ខ្ញុំ​បា​នប្រាប់​ពួក​គេ​ថា ដើម្បី​ទទួ​ល​បាន​នូវ​រង្វា​ន់នេះ​ ពួក​គេ​ម្នាក់​ៗ​ត្រូវ​ឆ្លើយ​សំណួរ​មួយ គឺ “តើ​ម​នុ​ស្ស​ម្នាក់​ៗ​អាច​ឡើង​នគរ​ស្ថាន​សួគ៌​បាន​​ដោយ​របៀប​ណា​? វា​ពិត​ជា​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ពេ​ល​ដែល​បា​ន​ឮ​ក្មេង​អាយុ​៩ និង​១០​ឆ្នាំឆ្លើយ​សំ​ណួរ​មួយ​នេះ។ មាន​ពួក​គេ​ជា​ច្រើន​នាក់​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា មនុស្ស​អាច​ទទួល​ សេចក្តី​សង្គ្រោះ តាម​រ​យៈ​សេច​ក្តី​ជំនឿលើ​ព្រះ​យេស៊ូវ​គ្រីស្ទ ប៉ុន្តែ ក្នុង​ចំណោម​ក្មេង​ទាំង​នេះ មាន​អ្នក​ខ្លះ​មិន​ទាន់​យល់​អត្ថ​ន័យ​នៃ​ដំណឹង​ល្អ​នៅ​ឡើយ បាន​ជាមា​ន​ម្នាក់​ឆ្លើ​យថា​ “យើង​ត្រូវ​ធ្វើ​ជា​មនុ​ស្ស​ល្អ ហើយ​ទៅ​រៀន ក្នុង​ថ្នាក់​រៀន​ថ្ងៃ​អាទិត្យ”។ ហើយ​មាន​ម្នាក់​ទៀត​បាន​សួរ ទាំង​ស្ទាក់ស្ទើ​រ “តើ​យើង​ត្រូវ​អធិស្ឋាន​ទៅ​ព្រះ​មែន​ទេ?” ហើយ​នៅមា​ន​ម្នាក់​ទៀត​ឆ្លើយ​ថា “បើ​យើង​ប្រព្រឹត្ត​ល្អ ចំពោះមិ​ត្តភ័​ក្រ ហើយ​ស្តាប់​បង្គា​ប់ម៉ាក់​ប៉ាក នោះ​យើង​នឹង​បាន​សង្រ្គោះហើ​យ”។ ខ្ញុំ​ក៏​បាន​ព្យាយា​មព​ន្យល់​ក្មេង​ៗ​ទាំង​អស់​នោះ ដោយ​សុភាព អំពី​សេច​ក្តី​សង្រ្គោះ ដែល​យើង​ទទួល​បាន តាម​រយៈ​ជំនឿ​លើព្រះ​​គ្រី​ស្ទ ដែល​ទ្រង់​បាន​សុគត ដើ​ម្បី​លោះបា​ប​យើង ហើយ​បាន​រ​ស់​ពី​សុគត​ឡើង​វិញ​។ ទន្ទឹម​នឹង​នោះ ខ្ញុំក៏​យ​ល់​ថា ក្មេង​ៗ​ទាំង​នេះ គឺ​ជា​ដំណាង​ឲ្យ​មនុស្ស​ជា​ច្រើន​សណ្ឋិក នៅ​ក្នុង​លោកិយ​នេះ ដែល​មិន​ទាន់​បាន​យល់​អត្ថ​ន័យ នៃ​ដំណឹង​ល្អ​នៅ​ឡើយ។ ចុះ​ចំណែក​អ្ន​កវិ​ញ? តើ​ការ​យល់​ដឹង​របស់​អ្នក អំពី​សេចក្តី​សង្គ្រោះ ផ្អែក​ទៅ​លើ​សេចក្តី​ពិត​ក្នុង​ព្រះ​​គម្ពីរ​ឬ? ចូរ​ពិចារណា​អំពី​សារៈ​សំខាន់​នៃ​កា​រអ្វី…

Read article
តើឈប់សិន ឬទៅមុខទៀត?

មាន​ពេល​មួយ​ រាស្រ្ត​​អ៊ីស្រា​អែល​បាន​ជួប​ភាពទាល់​​ ច្រក។  បន្ទាប់ពី​ពួក​គេបា​នរួ​ច​ចេញ​ពី​ភាព​ជា​ទាសករ និង​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ពួក​គេ​ក៏​បាន​ក្រឡេច​មក​ក្រោយ ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់​ចិត្ត។ ពេ​ល​នោះ​ពួក​គេ​ឃើញ​ដីហុ​យទ្រលោម​ពី​ចម្ងាយ ​កំពុ​ង​បោះពួ​យ​សំដៅម​ក​រ​ក​ពួក​គេ ហើយ​នៅ​ក្នុង​ដី​ហុយទ្រលោម​នោះ ឃើញ​មាន​កង​ទ័ព​ដ៏​ច្រើ​ន​សណ្ឋឹក។ “ជម្ងឺ”​របស់​ស្តេច​ផារ៉ោន​បាន​រើ​ឡើ​ងទៀ​ត​ហើយ គឺ​ជម្ងឺ​នៃចិ​ត្ត​រឹង​ទទឹង​(និក្ខមនំ ១៤:៨)។ នៅ​ទី​បំផុត ស្តេច​ផារ៉ោន ក៏​បាន​បញ្ជា​រទោះច​ម្បាំង ឲ្យ​ដេញ​តាម​លោក​ម៉ូសេ និងពួក​​បណ្តា​ជនរបស់​គាត់។ ពេល​កង​ទ័ពអេស៊ីព្ទ​ដេញ​តាម​ពួកគេ​​ជិត​ទាន់ហើយ អ្វី​ៗ​គ្រប់​យ៉ាង​ហាក់​ដូច​ជា​ត្រូវ​បាត់​បង់។ ពួក​គេ​ទាល់ច្រក​ហើយ ព្រោះមាន​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ នៅខាងមុខ ហើយ​នៅ​ខាង​ក្រោយ​ មាន​ទ័ព​សត្រូវ​ដ៏​ច្រើន​សណ្ឋឹក។ ពួក​គេ​ភ័យ​ស្ល​ត់យ៉ា​ង​ខ្លាំង ហើយ​ស្រែក​ឲ្យ​លោក​ម៉ូសេ និង​ព្រះ​ជួយ។ លោក​​ម៉ូសេ និង​​​ព្រះអ​ម្ចាស់​ក៏បា​ន​ឆ្លើយ​តប ដោយ​បង្គាប់​ដល់​ពួក​គេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេថា​ “ចូរ​ឈរ​ឲ្យ​នឹង ចាំមើ​លសេចក្តី​សង្គ្រោះរ​បស់​ព្រះអ​ម្ចាស់”(១៤:១៣)។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ដើ​រទៅ​មុ​ខ”(ខ.១៥)។ បើ​ស្តាប់​មួយ​ភ្លែត​ទៅ ការ​បង្គា​ប់​ទាំង​ពីរ​​នេះ​ហាក់ដូចជា​មា​នភា​ពផ្ទុ​យ​គ្នា ប៉ុន្តែ ការ​បង្គាប់​ទាំង​ពីរ​នេះ​សុទ្ធ​តែចេ​ញ​មក​ពី​ព្រះ​អម្ចាស់​ដូច​គ្នា ហើយ​សុទ្ធ​តែត្រឹ​មត្រូ​វ។ ជា​បឋម ពួក​គេ​ត្រូវ “ឈ​រ​ឲ្យ​នឹង” ឬ“ឲ្យ​មាំមួន” ដើម្បី​រង់​ចាំ​ទទួល​ការ​បង្គាប់​មក​ពី​ព្រះ​អម្ចាស់។ ចុះ​បើ​សិន​ជា​ពួក​គេ​ស្រាប់​តែ​នាំ​គ្នាស​ម្រុក​ចូល​សមុទ្រ​ក្រហម ​ដោយ​មិន​បាន​ទូល​សួ​រ​ព្រះ​ជាមុ​នសិ​ន តើនឹ​ង​មាន​រឿ​ងអ្វី​កើ​តឡើ​ង? ប៉ុន្តែ ពេល​ដែល​ពួក​គេ​ឈរ​នឹង​មួយ​កន្លែង ពួក​គេ​ក៏​បាន​ទទួល​សេចក្តី​បង្គាប់​​ពី​ព្រះ​អម្ចាស់។ ពេល​នោះ​អ្វី​ដែ​លពួក​គេ…

Read article
ការរៀបចំពេលវេលារបស់ព្រះអម្ចាស់

នៅឆ្នាំ​២០០៥ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ​របស់​លោកគ្រូ​គង្វាល អូដលេយ ប្លេក(Audley Black) ដែល​មា​នទី​តាំង​ជិត​ឆ្នេរ​​សមុទ្រ​ខាង​ត្បូង នៃ​ប្រទេស​ចា​ម៉ៃកា(Jamaica)។ កាល​នោះ ពួក​គេ​បាន​ចាប់​ផ្តើម​កម្ម​វិធី​សង់​ពង្រីក​កន្លែង​ថ្វាយ​បង្គំ​របស់​ពួក​គេ។ ជា​រៀង​រាល់​ពេ​លដែ​ល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ទី​នោះវិ​ញ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ដំណើរ​ការ​សាង​សង់​របស់​ពួក​គេ​ មាន​ការ​រីក​ចម្រើ​ន​ទៅ​មុខ​បន្តិច​​ម្តង​ៗ​។ ទោះ​គម្រោង​សាង​សង់​នេះ​ បាន​ដំណើរ​ការ​អស់​ជា​ច្រើន​ឆ្នាំ ទំរាំតែ​បា​ន​ចប់​សព្វ​គ្រ​ប់​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​មាន​ការ​ខក​ចិត្ត​ដែរ! ព្រោះ​លោក​គ្រូ​គង្វាល​ប្លេក(Black) និង​ពួក​ជំនុំរ​បស់​គាត់​មាន​ការ​អត់​ធ្មត់ ចំពោះ​​ពេល​​វេលា​​ដែល​​ព្រះ​​អម្ចាស់​​បា​ន​​រៀ​​ប​ចំ  ហើយ​ពួក​គេ​មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ការ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ។ ជាញឹ​កញា​ប់ យើង​ច្រើ​ន​តែ​ខ្វះ​ការ​អត់​ធ្មត់។ យើង​ចង់​ឲ្យ​ពួក​ជំនុំ​រីក​លូ​ត​លាស់ យ៉ាង​ឆាប់​រហ័ស យើង​ចង់​ឲ្យ​ក្រុម​យុវ​ជន​របស់​យើង ឆាប់​មាន​ភាព​ពេញ​វ័​យខា​ង​វិញ្ញាណ ហើយ​យើង​ច​ង់​ឲ្យ​បញ្ហា​ទាំង​អស់ ដែល​យើង​មាន ត្រូវ​បាន​ដោះស្រា​យ​នៅ​ថ្ងៃនេះ​តែម្ត​ង។ ប្រហែល​ជា​យើង​ចាំបា​ច់ត្រូវ​ចាំ​ថា ក្នុង​រឿង​ខ្លះ យើង​ត្រូវ​ការ​ពេល​វេលា គឺ​ពេល​វេលា​ដែល​ព្រះ​បាន​កំណត់។ ជា​តួយ៉ាង នៅ​ពេល​ដែល​ពួក​សាសន៍​អ៊ីស្រាអែ​ល​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​បាន​ដឹក​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដីស​ន្យា តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ(និក្ខមនំ ១៣:១៧-១៨)។ ហើយ​ក្នុង​ពេល​នោះ ព្រះ​អម្ចាស់​បាន​រៀប​ចំ​ពួក​គេ បង្រៀន​ពួក​គេ និង​ល្បង​ល​ពួក​គេ។ ក្នុង​សម័យ​ជឿន​លឿន​នៃ​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​តែង​​តែ​ច​​​ង់ឲ្យកា​រ​អ្វី​គ្រប់​យ៉ាង​សម្រេច​ភ្លាម​​ៗ​។ ប៉ុន្តែ ជួន​កាល ព្រះអ​ម្ចាស់​មិន​មាន​ផែនការ​យ៉ាង​ដូ​ច​នោះ​ឡើយ។ ដូច​នេះ ចូរ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះអ​ម្ចាស់ ហើយ​រៀន​សម្រ​បខ្លួ​នតា​មកា​រ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់។—Dave Branon

Read article
តើខ្ញុំត្រូវដើរផ្លូវមួយណា?

សូ​ម​យើង​ពិចារណា អំពី​ការ​ចាប់​គូរ​ពិភាក្សា​រវាង​មនុស្ស​ពី​រ​នាក់ដែលមា​នក​ម្រឹត​បញ្ញា​ផ្សេង​គ្នា តាម​របៀ​ប​ដ៏​អាក្រ​ក់​បំផុត​មួយ​។ ឧបម៉ាថា យើង​ឲ្យលោ​កអា​ល់បឺត អាញ​ស្តាញ(Albert Einstein)ដែល​ជា​អ្នក​ប្រាជ្ញ ទៅ​អង្គុយ​ក្នុង​បន្ទប់ ជា​មួយ​ជាកូ​ន​សិស្ស​ថ្នាក់​ទី​មួយ​ ដើម្បី​ជជែក​វែក​ញែក​ពីទ្រឹ​ស្តីនៃ​ទំ​នាក់​ទំនង​រូប​ធាតុ តើនឹ​ងមា​ន​រឿង​អ្វីកើ​ត​ឡើង? ​ចុះ​បើ​យើងឲ្យ​លោក​លោកច​ច វ៉ាស៊ីនតុន ខាវ័រ(George Washington Carver) ជជែក​វែក​ញែក​គ្នាជា​មួ​យសិ​ស្ស​អនុ​វិទ្យាល័យ អំពី​ជីវ​គីមី​វិស្វកម្ម​វិញ​ តើយ៉ា​ង​ម៉េច​ដែរ។ ការ​ចាប់​គូ​ម​នុស្ស​ពីរ​នាក់​ ឲ្យជជែក​ដេញ​ដោល តាម​របៀប​ខាង​លើនេះ គឺជា​ទង្វើដ៏​ល្ង​ង់ខ្លៅ​។ ព្រោះ​ថា​ អ្នក​ម្នាក់​ជា​កំពូល​អ្នក​ប្រាជ្ញ រី​ឯ​ម្នាក់​ទៀត​មាន​ការ​យល់​ដឹង​តិច​ពេក ឬ​មិន​យល់​ទាល់​តែសោះ​អំពីប្រ​ធាន​បទ​នៃកា​រពិ​ភាក្សា។ យ៉ាង​ណា​មិញ បើសិ​ន​ជាយើ​ងចង់​ឲ្យ​ព្រះ​អម្ចាស់​ទៅ​​ ជជែ​កដេញដោ​យ​ជាមួ​យម​នុស្សណា​ម្នា​ក់ ដែល​មិន​យល់ស្រប​ចំពោះ​ផែន​ការណ៍ ដែល​ទ្រង់​មាន​សម្រាប់​មនុ​ស្សជាតិ នោះ​មា​ន​ន័យថា​ យើង​កំពុ​ង​តែចង់​ចាប់គូរ​ពិភាក្សា​ខុស​ហើយ! ប៉ុន្តែ ជា​ញឹក​ញាប់​ យើង​ឮ​គេ​ព្យា​យាម​បក​ស្រាយ អំពី​ប្រាជ្ញា​ដ៏​គ្មាន​គូរ​ប្រៀប​របស់​ព្រះ ​ដោយ​លើក​ឡើង​ថា ផ្លូវ​របស់​ពួក​គេ ល្អ​ជាង​ផ្លូវ​របស់​ព្រះ​ទៅ​វិញ។ ខ្ញុំ​ធ្លាប់​ទទួលសំ​បុត្រ​ពីអ្ន​កទោ​សម្នា​ក់ ដែល​គាត់​​បាន​សរសេរ​​ប្រាប់​ខ្ញុំ​​ថា​ “ខ្ញុំដើ​រ​ដល់​ចំណុច​មួយ ក្នុង​ផ្លូវ​ជីវិត ដែល​នៅ​ទី​បំផុត ខ្ញុំបា​ន​ទទួល​ស្គាល់​ការ​ពិត​ថា ព្រះពិ​តជា​មា​ន​មែ​ន ហើយ​ទ្រង់​ជាព្រះ​អទិក​រដែ​លប​ង្កើត​អ្វី​ៗទាំង​អស់​។ ខ្ញុំ​នឿយ​ណាយ​នឹង​ការ​ខំប្រ​ព្រឹត្ត តាម​ផ្លូវ​រប​ស់​ខ្ញុំ។ ពេល​ខ្ញុំចា​ប់ផ្តើ​ម​បន្ទា​បខ្លួ​ន ហើយ​ទទួល​ព្រះប​ន្ទូល​ទ្រង់ ខ្ញុំ​ក៏បា​នរ​ក​ឃើញច​ម្លើយ​នៃជី​វិត”។ តើ​យើង​ល្ងង់​ដល់​កម្រិ​តណា…

Read article