Dave Branon

You are here:
ផែនការណ៍ព្រះ មិនមែនផែនការណ៍យើង

ពួក​អ៊ីស្រា​អែល និ​ង​ពួក​ភីលីស្ទីន​សុទ្ធ​តែ​មាន​ការ​យល់​ច្រឡំ អំពី​ហិប​សញ្ញា​(គឺ​ហិប​​ក្នុង​​រោងឧ​បោសថ ដែល​ជា​តំណាង​ឲ្យ​បល្ល័ង្ក​ព្រះ)។ បន្ទាប់​ពី​ពួក​អ៊ីស្រា​អែល​បាន​ទទួល​បរា​ជ័យ នៅ​ក្នុង​ចម្បាំង​ជា​មួយ​ពួក​ភីលី​ស្ទីន ពួក​គេ​ក៏​បាន​ចាត់​អ្នក​នាំ​សារ​ម្នាក់ ឲ្យ​ទៅ​ក្រុង​ស៊ីឡូរ ដើម្បី​សុំ​ឲ្យ​គេ​សែង​ហិប​សញ្ញា មក​អេបើន-អេស៊ើរ ដែល​ជា​កន្លែង​បោះ​ជំរុំ​ទ័ព​របស់​ពួក​គេ។ ពេល​ដែ​ល​គេ​សែង​ហិប​សញ្ញា​មក​ដល់ ពួក​អ៊ីស្រា​អែល​ក៏​បាន​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​រំពង បាន​ជា​ពួក​ខ្មាំង​សត្រូវ​ក៏​បាន​ស្តាប់​ឮ ពី​តំបន់​អា​ផែក។ ការ​មក​ដល់​នៃ​ហិប​សញ្ញា​ បាន​ធ្វើ​ឲ្យ​ពួក​ភីលី​ស្ទីន​មាន​ការ​ភ័យ​ខ្លាច ហើយ​ពួក​អ៊ីស្រាអែល​ក៏​មាន​ចិត្ត​ក្លាហា​ន​​ឡើង​។ ពួក​គេ​សុទ្ធ​តែ​មាន​ការ​យល់​ខុស​​អំពីហិប​សញ្ញា។ ពួកអ៊ី​ស្រាអែ​ល​បាន​យក​ហិប​សញ្ញា​ចូល​ក្នុង​​សម​រភូមិ ហើយ​ក៏​បាន​ចាញ់​ពួក​ភីលីស្ទីន​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ពួក​ភីលី​ស្ទីន​ក៏​ ដណ្តើម​យក​ហិប​សញ្ញា​ទៅ​បាត់ ដែល​នោះ​ជា​ការ​ប្រព្រឹត្ត​ខុស​មួយ​ទៀត ក្នុង​សម័​យសង្រ្គាម​នោះ។ ពួក​ភីលីស្ទីន​ក៏​មាន​ជម្ងឺ ហើយ​រូ​ប​ព្រះ​ក្លែង​ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បំផ្លាញ​។ យើង​អាច​យល់​អំពី​កំហុស​ដែល​ពួក​ភីលី​ស្ទីន​មាន នៅ​ក្នុង​ការ​ដណ្តើម​យក​ហិប​សញ្ញា ព្រោះ​ពួក​គេ​ជា​ពួក​ថ្វាយ​បង្គំ​រូប​ព្រះ។ ប៉ុន្តែ ពួក​អ៊ីស្រា​អែល​គួរ​តែ​មាន​ការ​យល់​ដឹង​ច្បាស់​ជាង តែ​បែរ​ជា​បាន​ប្រើ​ហិប​សញ្ញា ដោយ​មិន​បាន​ប្រឹក្សា​ជា​មួយ​ព្រះ​ជា​មុន។ ពួក​អ៊ីស្រា​អែល​បាន​ដឹង​ថា កាល​ពី​សម័យ​មុន គេ​បាន​សែង​ហិប​សញ្ញា​ចូល​ក្នុង​សមរភូមិ​(យ៉ូស្វែ ៦) តែ​ពួក​គេ​មិន​បាន​យល់​ទេ​​ថា ពួក​អ៊ីស្រា​អែល​អាច​ដណ្តើម​យក​ក្រុង​យេរីខូ​បាន ដោយសា​រតែ​​ផែនការណ៍របស់ព្រះ គឺ​មិនមែន​ដោយសារ​ហិប​សញ្ញា​នោះ​ទេ។ ទោះ​បី​ជា​យើង​មាន​ធន​ធាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ទទួល​បរាជ័យ​ដដែល បើ​សិន​ជា​យើង​មិន​បាន​ប្រើ​វា​តាម​ផែន​ការណ៍​របស់​ព្រះ​ទេ​នោះ។ សូម​យើង​សិក្សា​ព្រះ​បន្ទូល​ព្រះ អធិស្ឋាន​សូម​ឲ្យ​ទ្រង់​បង្ហាញ​ផ្លូវ ហើយ​មាន​ការ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​ទ្រង់​(ទំនុក​តម្កើង ៩១:២) មុន​ពេល​យើង​បោះ​ជំហាន​ចេញ ទៅ​ឆ្លង​កាត់​ការ​លំបាក​ដោយ​ជំនឿ។-Dave Branon

Read article
លាក់ខ្លួននៅក្នុងថ្មដា

នេះ​ជា​រឿង​ដែល​ដំណាល​អំពីលោក​​គ្រូ​អធិប្បាយ​ វ័យ​ក្មេង​ម្នាក់ ឈ្មោះ អ័គូស្ទូស ថូផ្លាឌី(Augustus Toplady)។ ពេល​គាត់​កំពុង​ដើរ​កម្សាន្ត​ នៅ​ទីជនបទ​នៃ​ប្រទេស​អង់​គ្លេស ស្រាប់​តែ​មាន​ព្យុះ​ភ្លៀង​មួយ​បាន​បក់​បោក​កាត់​តាម​ទីវាល​នោះ។ លោក​ថូផ្លាឌី​ក៏​បាន​ក្រឡេច​ទៅ​ឃើញ​ផ្ទាំ​ង​ថ្ម​ធំ​ៗ​ត្រៀប​ត្រា ហើយ​មាន​ច្រក​ចូល​មួយ ដែល​ជាជ្រលង ហើយ​គាត់​ក៏​បាន​ចូ​ល​ទៅ​ជ្រក​នៅ​ក្នុង​នោះ រហូត​ដល់​ពេល​ដែល​ខ្យល់​ព្យុះ​បាន​ស្ងប់។ ពេល​គាត់​កំពុង​អង្គុយ​ជ្រក ក្នុង​ពេល​មាន​ព្យុះ​ភ្លៀង​នោះ គាត់​ក៏​បាន​ ជញ្ជឹង​គិត អំពី​ទំនាក់​ទំនង​រវាង​ទីជម្រក​នេះ នឹង​ជំនួយ​របស់​ព្រះនៅ​ពេល​ជីវិត​ជួប​ព្យុះភ្លៀ​ង។ គាត់​គ្មាន​ក្រដាស់​សរសេរ​ទេ តែ​គាត់​ឃើញ​ក្រដាស់​បៀ​មួយ​សន្លឹក នៅ​លើ​ដី នៅ​ក្នុង​កន្លែង​ដែល​មាន​សណ្ឋាន​ដូច​រូង​ភ្នំ​នោះ ហើយ​ក៏ចាប់​ផ្តើម​ និពន្ធ​ទំនុក​បរិសុទ្ធ​មួយ​បទ ដែល​​មាន​ចំណង​ជើង​ថា “ថ្មដាដ៏ស្ថិតស្ថេរ”។ ទំនុក​បរិសុទ្ធ​នេះ ត្រូវ​បាន​និពន្ធ​នៅ​ក្នុង​ថ្ងៃ​ដែល​មាន​ព្យុះភ្លៀ​ងនោះ ក្នុង​ឆ្នាំ១៧៧៥ ហើយ​ទំនុក​បរិសុទ្ធ​នេះ​ បាន​ក្លាយ​ជា​ប្រភព​នៃ​កម្លាំង​សម្រាប់​គ្រីស្ទ​បរិស័ទ​ ចាប់​តាំង​ពី​ពេល​នោះ​មក។ ឱថ្មដាដ៏ស្ថិតស្ថេរ ជាជ្រលងសម្រាប់ខ្ញុំ សូមឲ្យទូលបង្គំបានជ្រកនៅក្នុងទ្រង់ សូមឲ្យទឹក នឹងព្រះលោហិត ដែលហូរចេញពីជំហៀងទ្រង់ សម្អាតអំពើបាបទូលបង្គំ ឲ្យរួចពីសេចក្តីក្រោធ ហើយសូមជួយឲ្យទូលបង្គំបានបរិសុទ្ធ។ សូម​ពិចារណា​អំពី​ការ​តស៊ូ​របស់​អ្នក។ តើ​អ្ន​កត្រូវ​ការ​កន្លែង​ពួន​ទេ? តើ​អ្នក​ត្រូវ​ការ​ជម្រក​របស់​នរណាម្នាក់ ពេល​អ្នក​ទទួល​​ការ​វាយ​ប្រហារ​ក្នុង​ជីវិត​ទេ? តើ​អ្នក​ត្រូវ​ការ​ការ​ធានា​ថា អ្នក​នឹង​បាន​ទទួល​ការ​អត់​ទោស​បាប​ឬ​ទេ? តាម​បទ​ពិសោធន៍​របស់​លោល​ថូផ្លាឌី យើង​អាច​រក​បាន​ទី​ជម្រក និង​ការ​ធានា​ពី​ព្រះ។ ចូរ​កុំ​ឈរ​នៅ​ក្នុង​ព្យុះនៃ​ជីវិត​តែ​ម្នាក់​ឯង​ឡើយ។ ចូរ​ស្វែង​រ​ក​ទីជ្រក​កោន​របស់​ព្រះ។ ចូរ​សូម​ឲ្យ​ទ្រង់​ការពារ​អ្នក។…

Read article
ជីវិតនីមួយៗ ជាអំណោយ

ស្រី​ក្រមុំ​ម្នាក់​បាន​មាន​ផ្ទៃ​ពោះ ដោយ​មិន​បាន​រៀប​ការ។ ទោះ​បី​ជា​នាង​កំពុង​រស់​នៅ​ក្នុង​សង្គម ដែល​មិន​បាន​ឲ្យ​តម្លៃ​ខ្ពស់ ដល់​កូន​ដែល​មិន​ទាន់​កើត​ក៏​ដោយ ក៏​នាង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆ្លាត​​វ័យ ដោយ​អនុញ្ញាត​ឲ្យ​កូន​របស់​នាង​មាន​ជីវិ​ត​រស់។ កូន​ដែល​​នាង​បាន​រក្សា​ទុក​ដោយ​ចិត្ត​សប្បុរស សម្រាប់​ឲ្យ​គេ​យក​ទៅ​ចិញ្ចឹម បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃគ្រួសារ​គ្រីស្ទ​បរិស័ទ​ដែល​មាន​សេចក្តី​ស្រឡាញ់ ដែល​បាន​ចិញ្ចឹម​បី​បាច់​កូន​ស្រី​ដ៏មា​នតម្លៃ​មួយ​នេះ និង​បាន​ស្រឡាញ់​នាង ហើយ​បង្ហាញ​នាង​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ​គ្រីស្ទ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្មេង​ស្រី​នេះ​ក៏​បាន​បាត់​បង់​ជីវិត មុន​ពេល​នាង​ពេញ​វ័យ។ ការ​ស្លាប់​របស់​នាង​បាន​បន្សល់​ទុក​នូវ​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ នៅ​ក្នុង​ជីវិ​តនៃ​គ្រួសារ​នាង ប៉ុន្តែ​ក៏​បាន​បន្សល់​ទុក​អនុស្សាវរីយ៍​នៃ​ក្តី​អំណរ​កាល​វ័​យ​កុមារ និង​ភាព​ក្លៀវ​ក្លា​នៃ​យុវ​ភាព​។ ជា​ការ​ពិត​ណាស់ សេចក្តី​ស្លាប់​របស់​នាង​បាន​បង្កើត​ឲ្យ​មាន​ចន្លោះ​ប្រហោង​មួយ នៅ​ក្នុង​ចិត្ត​របស់​អ្នក​ដែល​បាន​ស្រឡាញ់​នាង ប៉ុន្តែ សូម​នឹក​ស្រម៉ៃ​ថា​ ពួក​គេ​នឹង​នឹក​នាង​ខ្លាំង​ប៉ុណ្ណា នៅ​ពេល​ដែល​ពួក​គេ​ធ្លាប់​ឱប​នាង​កាល​នៅ​តូច ចែក​ចាយ​អំពី​ព្រះយេស៊ូវ​ដល់​នាង សើច​ជា​មួយ​នាង បង្រៀន​នាង និ​ង​ថែរក្សា​ការពារ​នាង​ដោយ​សេចក្តី​ស្រឡាញ់។ ជីវិត​របស់​ក្មេង​ម្នាក់​ៗ សុទ្ធ​តែ​ជា​ស្នា​ព្រះ​ហស្ថ​ដ៏​អស្ចារ្យ​របស់​ព្រះ(ទំនុក​តម្កើង ១៣៩)។ មនុស្ស​ម្នាក់​ៗ​ត្រូវ​បាន​បង្កើត​មក​ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ(លោកុប្បត្តិ ១:២៧) និង​ជា​កូន​ចៅ​ជំនាន់ក្រោយ​របស់​អាដាំម ដែល​ជា​ឳពុក​ដំបូង​គេ​ដែល​ព្រះ​បាន​ដាក់​ខ្យល់​ដង្ហើម​ឲ្យ​មាន​ជីវិត។ សេចក្តី​ស្លាប់​បាន​ប្លន់​យក​ភាព​ពេញ​លេញ ដែល​យើង​ប្រាថ្នា​ចង់​បាន​ក្នុង​ជីវិត ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​អំពី​តម្លៃ​នៃ​ជីវិត​​មនុស្ស​ម្នាក់​ៗដែល​ព្រះ​បាន​បង្កើត​(កូល៉ុស ១:១៦)។ ចូរ​ថែរក្សា​ការពារ​អំណោយ​ទាន​នៃ​ជីវិត ហើយ​រក្សា​សេចក្តី​អំណរ​ចំពោះ​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ។-Dave Branon

Read article
ចូរកុំសើចចម្អកឲ្យគេ

ការ​បើក​បរឡាន​ដឹក​ទំនិញ​ធំៗ​​ នៅ​លើ​ផ្លូវ​ដែល​មានទឹកកក នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋអាឡាស្កា ហាក់​ដូច​ជា​កិច្ចការ​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​កម្សាន្ត​សប្បាយខ្លះៗ​។ ប៉ុន្តែ នៅ​ពេល​ដែល​អ្នក​បើក​បរ​ម្នាក់​បាន​ឮ​អ្នក​បើក​បរ​ម្នាក់​ទៀត​ឈ្មោះ អាលិច សើច​ញឹក​ញាប់ ហើយ​ឮ​ៗ តាមវិទ្យុទាក់​ទង ​រវាង​​ឡាន​​ដឹក​​ទំនិញ​​មួយ​​នឹ​ង​ឡាន​មួយទៀត អ្នកបើក​បរ​រូបនោះ​ក៏​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់។ ដូច​នេះ គាត់​ក៏​និយាយ​បង្អាប់​អាលិច និង​បង្អាប់​សម្លេង​ឮ​ៗ ដែល​ជា​បុគ្គលិក​លក្ខណៈ​របស់​គាត់។ មិន​យូរ​ប៉ុន្មាន អ្នក​បើក​បរ​ដែល​បាន​និយាយ​រិះ​គន់​គេនេះ ក៏​បាត់​បង់​ការ​បញ្ជា​រ​ថយន្ត​ដ៏​ធំ​របស់​ខ្លួន ហើយ​ក៏​ធ្លាក់​ចូល​ក្នុង​ស្នាម​ភ្លោះ ជាប់​នៅ​ក្នុង​ព្រឹល​រហូត​ដ​ល់​ភ្លៅ​រថយន្ត​របស់​ខ្លួន។ ហើយ​តើ​យើង​យល់​ថា មាន​អ្នក​បើក​បរ​ណាដែល​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដាច់​ស្រយ៉ាល​មួយ​នេះ ហើយ​បាន​ឃើញ​គាត់​ជួប​ស្ថាន​ភាព​ដ៏​លំបាក​នេះ? ជា​ការ​ពិត​ណាស់ មាន​តែ​អាលិច​ទេ ដែល​បើក​តាម​នោះ។ ដូចនេះ បើ​អ្នក​ជា​អាលិច​វិញ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច? តើ​អ្នក​នឹង​បន្ត​បើក​បង្ហួស ដោយ​សើច​យ៉ាង​ខែង​រ៉ែង ចំពោះ​បញ្ហា​របស់​អ្នក​ដ​ទៃ​ឬ? ប៉ុន្តែ អាលិចមិន​​បាន​ធ្វើដូចនេះ​ទេ។ គាត់​បាន​ឈប់ ហើយ​ចំណាយ​ពេល​បី​បួន​ម៉ោង ដើម្បី​ជួយ​ជីក​ព្រឹល​ចេញ​ពី​ឡាន​របស់​ឲ្យ​​អ្នក​រិះ​គន់​របស់​គាត់។ ពេល​​គាត់​បានបា​នជួយ​សព្វ​គ្រប់​ហើយ គាត់​គ្រាន់​តែនិយាយ​ថា “បើ​ខ្ញុំ​អាច​មាន​ឱកាស​កែ​ប្រែ នោះ​ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការ​កែ​ប្រែ”។ បន្ទាប់​មក គាត់​ក៏​សើច​ទៀត។ នេះ​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។ តើ​នេះ​មិ​ន​មែន​ជា​អ្វី​ដែល​ព្រះ​គ្រីស្ទ​បានបង្គាប់​ឲ្យ​យើ​ង​ធ្វើ ក្នុង​ព្រះ​គម្ពីរ​លូកា​ជំពូ​ក​៦ គឺ​ឲ្យ​ជួយ​អ្នក​ដទៃ ទោះ​គេ​ជា​ខ្មាំង​សត្រូវ​របស់​យើងក៏​ដោយ? នៅ​ពេល​ក្រោយ បើ​មាន​នរណា​ម្នាក់​និយាយ​អ្វី​អំពី​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ចូល​ចិត្ត នោះ​សូម​គិត​ដល់​អាលិច ហើយ​កុំ​សើច​ចម្អក​ឲ្យ​អ្នក​នោះ​ឡើយ។…

Read article
ការថ្វាយបង្គំខុសឆ្គង

ប្រសិ​ន​បើ អ្នក​ពិត​ជា​ចង់​ឱ្យ​មនុ​ស្ស​ជា​ច្រើន​មា​នកា​រ​ជំពប់​ចិត្ត នោះអ្នក​ត្រូ​វគំ​រាម​កំហែ​ង​ដល់​សេ​ដ្ឋ​​កិច្ចរ​បស់​ពួក​គេ។ សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ធ្វើ​ឱ្យអ្ន​ក​នយោបាយ​ធ្លាក់​ចេញ​ពី​ដំណែ​ង រីឯ​កា​ររ​ក​ស៊ី​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ប៉ូល​ជិត​ត្រូវ​គេប​ណ្តេញ​ចេ​ញ​ពី​ទីក្រុ​ងអេ​ភេ​សូ។ មាន​រឿង​អី​កើ​តឡើ​ង​នៅត្រ​ង់​នេះ។ លោក​ប៉ូល​បាន​ចូល​ទៅ​ក្នុង​ក្រុ​ង ហើយ​ក៏​បាន​ចាប់​ផ្តើម “ជជែក​ពន្យល់ និង​បញ្ចុះបញ្ចូ​ល​មនុស្ស … ពី​នគ​រព្រះ​”(កិច្ចការ 19:8)។ គាត់​បាន​ចាប់​ផ្តើម​ផ្សាយដំ​ណឹង​ល្អ​នៅទីនោះជា​ង​2​ឆ្នាំ ក៏​មា​នមនុស្សច្រើ​ន​សន្ឋឹក​ចាប់​ផ្តើម​ដើ​រ​តាម​ព្រះ​យេស៊ូវ ។ ខណៈ​ពេល​លោ​កប៉ូល ទទួល​បាន​ជោគ​ជ័​យ​ក្នុងកា​រ​នាំម​នុស្ស​ឱ្យ​យល់​ឃើ​ញថា​​ មា​ន​​ព្រះពិ​ត​តែ​មួ​យប៉ុ​ណ្ណោះ ធ្វើឱ្យ​អ្នក​ក្រុង​អេ​ភេសូជា​ច្រើ​ន ឈប់​ថ្វាយ​ប​ង្គំ​រូប​ព្រះ​ឌី​អាន។ នេះ​គឺ​ជា​ដំណឹ​ងអា​ក្រក់សំ​រា​ប់ជា​ង​ប្រាក់ និង​អស់​អ្ន​ក​ណា ​ដែល​ប្រក​ប​របប​ធ្វើ​រូ​បច​ម្លា​ក់​នាង​ឌី​អា​ន សំរា​ប់​ល​ក់​ចិញ្ចឹម​ជីវិត​របស់​ពួ​កគេ​នៅ​ក្នុ​ង​ទីក្រុ​ង​នោះ​។ ប្រសិន​បើ​មាន​ម​នុស្ស​ច្រើន​ល្មម​ឈប់​ជឿ​លើនា​ង​ឌី​អាន ​អាច​ធ្វើ​ឱ្យមុ​ខរ​បប​នេះបិ​ទ​ទ្វារ។ កាល​គេ​ដឹង​ពី​សេចក្តី​នេះ ហើយ​ក៏​កើត​មា​នភា​ព​រំជើប​រំជួ​ល​ជា​ខ្លាំង និង​សម្រែក​បាន​ផ្ទុះ​ឡើ​ង ។ ឧប្បត្តិ​ហេតុ​ដែល​កើត​មាន​ឡើ​ង​នៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។ យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon

Read article
ជៀសវាងសំបក

ហ្អា៎ ជីវិត​សត្វ​ជ្រូក! ​ពីមួ​យ​ថ្ងៃ​ទៅមួ​យថ្ងៃ​ វា​គ្មាន​អ្វី​ធ្វើ​ទេ វា​គិត​តែន​នាល​​នៅក្នុ​ង​ភក់ ហើយ​និង​ស៊ីអា​ហារ​យ៉ាងស​ប្បាយ​ចិត្ត។ តើ​ពួក​វា​ស៊ី​អ្វី​ខ្លះ! ស្លឹក​ពោត ស្រួយ ឬ​ក៏ស៊ី​អាហារ​ដែល​នៅស​ល់​ពី​ផ្ទះ​បាយ ។ តើ​ជា​រឿង​ល្អឬ​? មិន​ល្អ? ប្រ​ហែល​ជារឿង​មិន​ល្អ​ចំពោះ​រឿង​កូន​ពៅវ​ង្វេ​ង​ទេមើល​ទៅ ។ គាត់​បា​​នញ៉ាំ​អា​ហារ​ជាមួ​យ​ស​ត្វ​ជ្រូក តែ​ពី​មុន​គាត់​មាន​គ្រា​យ៉ាង​កក់​ក្តៅ មាន​មរត​មាន​តម្លៃ មាន​ឪពុក​ពេញដោ​យ​សេចក្តី​ស្រឡាញ់ មាន​អានាគត​ភ្លី​ស្វា​ង ហើយ​ប្រហែល​ជា​មាន​អាហារ​ល្អបរិភោគ​ដែរ។ ប៉ុន្តែ​ការ​ទាំង​នេះ ​នៅតែមិ​នល្ម​ម​ចិត្ត​គា​ត់សោះ។ គាត់​ចង់​រក​ក្តី​សប្បាយ។ គាត់ច​ង់គ្រ​ប់គ្រ​ង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់​ និង​ធ្វើ​អ្វី​ៗ​តាម​តែ​គាត់​ប្រាថ្នាច​ង់បា​ន។ វា​បាន​លទ្ឋ​ផល​មក​វិញ គឺ​ញ៉ាំអា​ហារ​ជ្រូក ។ ល្គឹក​ណា មនុស្ស​ជំទង់​មិន​យក​ចិ​ត្តទុ​ក​ដាក់ចំពោះ​ដំបូន្មាន​ឪពុក​ម្តាយ និង​សេច​ក្តីប​ង្រៀន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់ ​នោះប្រហែ​ល​ជា​ជួប​ប្រទះនឹ​ងល​ទ្ឋ​ផល​ស្រដៀ​ង​នេះ។ រឿង​ដែល​តែង​តែ​ធ្វើ​ឱ្យ​ខ្ញុំត​ក់​ស្ល​ត់ទៅ​ទៀ​ត នៅ​ពេល​អ្នក​ណាម្នា​ក់​អះ​អា​ង​ថា ខ្លួន​ស្គាល់ព្រះ​យេ​ស៊ូវ តែ​រ​ស់នៅ​មិ​ន​តាម​ការ​បង្រៀន​របស់​ព្រះ​ជា​ម្ចាស់។ មិន​ថា ពួក​គេ​ជ្រើស​រើស​ធ្វើ​បា​បខា​ង​ផ្លូវ​ភេទ ប្រព្រឹត្ត​សារ​ធាតុ​ញៀន​ផ្សេង​ៗ ​លោភ​ចង់​បាន ឬ​ក៏​រឿង​មិន​ល្អ​ផ្សេ​ងៗ​ទៀត ព្រម​ទាំ​ងធ្វើ​ស​កម្ម​ភាព​ណាមួ​យ​ដែល​បោះ​បង់​ចោល​ព្រះជា​ម្ចា​ស់ នោះនឹ​ង​មាន​ហានិភ័​យយ៉ា​ង​អាក្រ​ក់​នៅ​ទីបញ្ចប់។ ប្រសិន​​បើ​យើង​នៅ​តែមិ​ន​ដឹង​ច្បាស់​ពី​ក្រម​សិលធម៍​ក្នុ​ងព្រះគ​ម្ពីទេ​ ហើយ​ធ្វេស​ ​​ប្រហែស​​នូ​វទំនាក់​ទំនង​ជាមួ​យ​ព្រះ​ជា​ម្ចាស់ នោះ​បញ្ហាប្រា​កដ​ជា​សំដៅ​មក​យើង​ជា​មិន​ខាន។ ​លោក​លូកា​ប្រាប់​យើង​ថា មនុស្ស​ជំទ​ង់នឹ​ងបា​ន​កែរ​ប្រែនូ​វរឿ​ង​អ្វី មួយ​ឱ្យ​ប្រសើរ​ឡើង​វិញ ​បន្ទាប់​ពី​គាត់​ភ្ញាក់​ដឹ​ង​ខ្លួន​ដោយ​ខ្លួន​ឯង(លូកា 15:17)។ ចូរ​រក្សា​នូវ​ចិត្ត​គំនិត​រ​បស់អ្ន​ក និង​រស់…

Read article
រស់នៅកុំឱ្យក្តៅចិត្ត

បង​ប្អូន​អើយ​មាន​ឃើញ​ទេ​ថា តើ​មាន​គេ​ខំ​ចំណាយ​កម្លាំង​ប៉ុណ្ណា ដើម្បី​ឱ្យ​មនុស្ស​ធ្វើ​ការ​អាក្រក់​នៅ​សព្វថ្ងៃ​នេះ? ប្រហែល​ជា​មាន​តារា​ភាព​យន្ត​ជា​អ្នក​ដើម​ហេតុ​ ខណៈ ពេល​មាន​ការ​យ​ល់ព្រ​មនូវ​ទស្សនៈ​គ្មាន​សិលធម៌​ មក​ក្នុង​ចម្រៀង ខ្សែ​ភាព​យន្ត និង​កម្មវិ​ធី​ផ្សេង​ៗរ​បស់​ពួក​គេ។ ឬ​ក៏​វា​អាចប​ណ្តាល​មក​ពី​អ្នក​ដឹក​នាំ​ទាំង​នោះ ជា​​អ្នក​ដែ​លចំអ​កឡ​ក​ឡើយ ចំពោះកា​រ​រស់​នៅ​ត្រឹម​ត្រូវរ​បស់​ពួក​គេ​ ដោយ​បើក​ចំហរ។ វា​ងាយស្រួ​លនឹ​ង​ក្តៅ​ចិត្ត​អំពី​កា​រ​នេះណា​ស់ហើយ​ងាយ​ស្រួល​នឹ​ងខូច​ចិត្ត​ដែរ ប៉ុន្តែ ទំនុក​ដំកើង ជំពូក ​៣៧ បាន​ណែ​នាំ​នូវ​វិធី​សាស្ត្រ​ល្អ​ៗ​ពី​រឿង​នេះ។ ចូរ​ស្តាប់​នូវ ​ដំបូន្មាន​ប្រកប​ដោយ​ប្រាជ្ញា​រ​បស់​ដាវី​ឌចុះ​ “កុំ​ឱ្យ​ក្តៅចិ​ត្ត ​ចំពោះ​មនុស្ស​ប្រព្រឹ​ត្ត​អាក្រ​ក់ឡើ​យ ឬ​ក៏​កុំ​ឱ្យ​ច្រណែន​នឹង​ពួក​ដែល​ធ្វើកា​រទុច្ចរឹត​ដែរ” (ខ ១)។ ចំណែក​ឯ​ការ​ដែល​ត្រឹម​ត្រូ​វនោះ គឺ​ត្រូវ​ធ្វើ​ជា ​“អំបិល និង​ពន្លឺ” ម៉ាថាយ 5:13-14 នៅ​ក្នុង​លោកីយ​បាត់​ជាតិ​ប្រៃ និង​ពន្លឺ។ ចូ​រ​ខំ​ធ្វើ​ការ​តយុទ្ឋជា​មួ​យអំ​ពើបាប​ ដោយ​ការ​ជញ្ផឹង​គិត​ក្នុង​ពន្លឺរ​បស់​ព្រះ​គ្រីស្ទ អ្វី​ក៏​ដោយ​ក៏អា​ចកើ​ត​ឡើង​បាន​ដែរ។ យើងមិន​អា​ចប​ណ្តោយ​ឱ្យ​កម្លាំង​អវិជ្ផមាន​ណាមួ​យ​នឹង​នាំយើ​ងឱ្យរស់នៅ​ក្នុ​ងកំ​ហឹង និ​ងសេ​ចក្តី​ឃោឃៅ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​យើង​ត្រូវ​ពឹង​ជ្រក​ក្នុង​ព្រះ​ជាម្ចា​ស់ដើ​ម្បី​ឱ្យ​មនុ​ស្សធ្វើ​អា​ក្រក់ “ពួក​គេ​នឹង​ត្រូវ​ច្រូត​កាត់​ដូច​ជា​ស្មៅ ហើយ​នឹង​ក្រៀម​ស្វិត​ទៅដូ​ច​ជា​ស្មៅ​ខ្ចីដែ​រ”(ខ២) មុន​នឹង​កា​រនេះ​កើត​ឡើង នោះ​យើង​គួរ​តែ​ធ្វើតា​ម​ការ​បង្រៀន​របស់​ដាវិឌ៖(១)“ជឿទុក​ចិត្ត​នឹង​ព្រះអ​ម្ចាស់​ហើយ​ប្រព្រឹត្តកា​រ​ល្អចុះ​។” (២)“ចម្អែត​ខ្លួន ដោយ​សេច​ក្តីពិ​តរ​ប​ស់ទ្រ​ង់។” (៣)“យ​កព្រះ​អ​ម្ចាស់ជា​សេ​ចក្តី​អំណ​ររ​បស់​ខ្លួន។”(៤)“ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះអម្ចាស់។” (៥)“ស្ងៀម​ចំពោះ​ព្រះ​អម្ចា​ស់”(ខ.៣-៧)។ យើង​ប្រហែល​ជា​មិន​ចូល​ចិត្ត​នូវ​អ្វីដែ​លយើ​ងបាន​ឃើញ បាន​ឮ​ពី​ទិដ្ឋភាព​មួយ​ចំនួន​របស់​សង្គ​មនេះ​ទេ ប៉ុន្តែ ចូរ​នឹក​ចាំថា ព្រះ​ជា​ម្ចាស់​ដឹង​គ្រប់កា​រ​ទាំង​អស់។ ចូរ​ទុក​ចិត្ត​លើ​ទ្រង់ ទាំ​ង​ធ្វើកា​រ​អ្វី​ដែល​ត្រឹ​មត្រូ​វ…

Read article
តើអ្នកកំសត់ទុគ៌តមែនទេ?

មិនថា​អ្នក​ប្រើ​ក្នុង​ស្ថានភាព​មួយ​ណា យើង​អាច​យកទំនុក​ដំកើង​ ៨៦:១ ដែល​ព្រះបា​ទដា​វីឌ​មាន​ព្រះបន្ទូល​ថា «ទូល​បង្គំ​ទាល់​ក្រ ហើយ​ខ្វះខា​ត»។ សូម្បី​តែអ្នក​មាន​នៅ​ក្នុង​ចំណោម​យើង​រាល់​គ្នា ក៏​យល់​ថាភា​ព​ក្រខ្សត់​នៅទី​នេះសំ​ដៅទៅ​លើអ្នក​ក្រ​ខ្សត់​ខាងវិ​ញ្ញាណ ជាង​អ្នក​ក្រ​ខ្សត់​មាស​ប្រាក់។ មហាសេ​ដ្ឋីឈ្មោះ​ រីក​ឌីវ៉ូស​តែង​តែនិ​យាយ​ថា៖ «ខ្ញុំ​ជាម​នុស្សមា​ន​បាប តែ​បាន​សង្រ្គោះដោ​យ​សា​រ​ព្រះ​គុណ​ព្រះអង្គ»។ បទ​គម្ពីរ​ទំនុក​ដំកើ​ង៨​៦​ ប្រាប់យើ​ង​ថា ជំនួយ​មក​ពីព្រះ​ជាម្ចា​ស់មិ​ន​អាច​វាស់​វែង​បា​ន​ ដោយ​បញ្ជី​កត់​ចំណូល​នោះទេ​។ បើយើ​ងទ​ទួល​ស្គាល់​ការ​នេះមែ​ន នោះ​យើង​ជា​អ្នក​កំស​ត់ទុ​រគ៌ត នោះព្រះ​ជាម្ចា​ស់នឹ​ង​មិន​ប្រទាន​របស់​មាន​តម្លៃ​មក​ឲ្យ​យើង​ទេ។ ទេ ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​របស់​មាន​តម្លៃ​ថែម​ទៀត​មក​យើង។ តើ​ព្រះជា​ម្ចា​ស់បា​ន​ធ្វើ​អ្វីខ្លះ​ស​ម្រាប់​មនុស្ស​កំសត់​ទុគ៌ត? ទ្រង់​នឹង​ទុក​ជីវិត​យើង ​សង្រ្គោះ​ជី​វិ​​តអ​ស់​អ្ន​​ក ដែ​​លទុ​ក​ចិត្ត​​​លើ​​ព្រះអ​​ង្គ(ខ.២) ទ្រង់​នឹ​ង​ផ្ត​ល់​ក្តីមេ​ត្តា និង​អត់​ទោស​ជា​និច្ច(ខ.៣ ខ.៥)។ ទ្រង់​នឹង​ស្តាប់​ព្រម​ទាំង​ឆ្លើយ​តប​ពាក្យ​អធិស្ឋានរ​បស់​យើង(ខ.៦-៧)។ តែ​យើង​មិន​ត្រឹម​តែ​ទទួល​ព្រះ​ពរ​ពី​ព្រះ​ជាម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​យើង​ចេះ​ថ្វាយ​ទ្រង់ ​វិញ។ យើង​រៀន​តា​មរ​បៀប​ព្រះ​​អង្គ ដើរ​ក្នុង​សេចក្តី​ពិត គោរ​ព​កោត​ខ្លាច​ព្រះ​អង្គ សរសើរ​ព្រះ​អម្ចាស់ និង​ថ្វាយ​សិរីរុ​ងរឿ​ង​ដល់​ព្រះ​នាម​ទ្រង់ (ខ.១១-១២)។ តើអ្ន​ក​ចាត់​ទុក​ខ្លួ​នឯ​ងថាជា​ម​នុស្ស​កំសត់​ទុគ៌ត​ទេ? បើ​អញ្ចឹង​មែន យើង​សូម​ស្វាគមន៍​។ សូម​កុំឲ្យ​យើ​ងភ្លេ​ច​ពី​ព្រះ​ពរ​ខាង​វិញ្ញាណ​ណាមួ​យ ដែល​ព្រះអ​ង្គ​បាន​ប្រទាន​មក​យើង ហើយ​នឹង​ការ​ឆ្លើយ​តប​ចំ​ពោះព្រះ​ទ័យ​សប្បុរស​រប​ស់ព្រះ​អ​ង្គ​ឡើយ ។-Dave Branon

Read article
ផ្លូវនាំទៅរកព្រះពរ

លោករ៉ូប៊ីន និង​លោក​ស្ទីវ មាន​ព័ន្ធ​កិច្ច​ផ្តល់​ការ​ប្រឹក្សា​យោ​បល ដែល​ពួក​គាត់​រក​ប្រាក់ចំ​ណូល​បាន​តិច​តួច។ ពេល​ថ្មី​ៗ​នេះ មាន​គ្រួសារ​មួយ​ជួប​វិបត្តិ​គ្រួសារ បង្ខំ​ឲ្យពួ​ក​គាត់​ត្រូវ​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ទាំង​ទៅ​ទាំង​មក​សរុប​ជាង​៥០០០​ម៉ាយ។ បន្ទាប់​ពីបា​នដោះ​ស្រា​យប​ញ្ហារួ​ច​ហើយ ពួក​គេ​ក៏​ត្រឡប់​មក​ផ្ទះវិ​ញ។ ពេល​បើក​បាន​២០០​០​ម៉ាយ រថ​យន្ត​ក៏ចា​ប់​ផ្តើម​មាន​ឮស​ម្លេង​ខុស​ពីធ​ម្មតា​នៅ​ត្រង់​ម៉ាស៊ីន។ ជាង​ឡាន​ក៏ឆែ​ក​មើល ហើយ​ប្រាប់​គាត់​ថា៖ «ធ្វើ​វា​រួច​ហើយ តែអ្នក​ត្រូវ​តែ​ទិ​ញម៉ាស៊ី​នថ្មី​​មក​ផ្លាស់»។ ពួកគេ​គ្មា​នល​ទ្ធភាព​ទិញ​ម៉ាស៊ីន​ថ្មី​ទេ ដូច្នេះ​ក៏​បង្ខំ​ចិត្ត​បើក​រថយ​ន្ត​មក​ផ្ទះ​វិញ។ ក្នុង​ពេល​បី​ថ្ងៃ គម្រប​ប្រេង​ម៉ាស៊ីន​ក៏​បាត់ ។ ពួក​គេអ​ធិស្ឋា​នទៅ​រ​ក​ព្រះ​អង្គ។ ក្រោយ​មក​ពួក​គេ​ដើរ​យឺត​ៗ​តា​មផ្លូ​វចូ​ល​ផ្ទះ។ ស្រាប់​តែ​ពួក​គេ​បា​នឮ​រថយន្ត​បេសក​ជន ដែល​ជួយ​ប្រជាជ​ន​នៅ​ទីនោះ។ ពួក​គេ​​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ត​ជាខ្លាំ​ងដោ​យសា​រ គេ​ប្តូរ​ម៉ាស៊ីន​ថ្មី​ឲ្យ​ដោយ​មិន​គិត​លុយ។ បើសិ​ន​លោក​ស្ទីវ​ត្រូវ​ជួស​ជុល​រថយន្ត​របស់​គាត់​នៅតា​មផ្លូ​វ​វិញ គាត់​នឹង​ចំណាយ​លុយ​រាប់​ពាន់​ផោន ដែលគាត់​គ្មាន​លទ្ធ​ភាព​សោះ។ នៅ​ក្នុង​គម្ពីរ​និក្ខ​មនំ​១៥ ពេល​ជន​ជាតិ​អ៊ីស្រាអែ​លនៅ​វាល​​រហោ​ស្ថាន មាន​ពេល​មួយ​នោះពួ​កគេ​អ​ត់ទឹ​ក​ប្រើ​ប្រាស់​៣​ថ្ងៃ ហើយ​មិន​ដឹង​ទៅ​រក​ទីណា។ ប៉ុន្តែ​ព្រះជា​ម្ចាស់​ជ្រាប​ពី​បញ្ហា​នេះ។ ចម្លើយ​រង​ចាំ​ពួក​គេ​នៅ​ម៉ារ៉ា (ខ.២៥) និង អេលីម (ខ.២៧)។ ចូរ​ចង​ចាំថា​ ព្រះ​ជាមា្ចស់​មិន​ត្រឹម​តែ​ផ្គត់​ផ្គង់​ទឹក​តាម​តម្រូវ​ការ​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ឲ្យ​គេ​បាន​សម្រាក​ទៀត​ផង។ មិន​ថាស្ថា​នភាព​អ្នក​លំបាក​លំបិន​ប៉ុណ្ណា​ យើង​ជឿទុ​ក​ចិត្ត​ថា ព្រះ​អង្គនៅ​តែ​ដឹ​ក​នាំ​យើង។ ព្រះអ​ង្គជ្រា​ប​ថា យើង​ពិត​ជាត្រូ​វ​ការ​អ្វី ហើយ​ទៅ​រក​នៅ​កន្លែ​ង​ណា។-Dave Branon

Read article
ចូរស្វែងរកទឹក

ប្រ ទេស​អាមេរិ​ក​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​មហិមា ក្នុង​ការ​ស្វែង​រក​ប្រភព​ទឹ​ក​នៅ​ភព​អង្គារ។ ពីរ​បី​ឆ្នាំមុន​នេះ អង្គការ​ណាសា​បាន​បញ្ជូន​មនុស្ស​យន្ត​ពីរ​ទី​មួយ​ឈ្មោះ អប់ព័រជូនីធី និង​ស្ពីរីត ដើម្បី​អោយ​ដឹង​ប្រាកដថា​តើ នៅ​ភព​អង្គារ​មាន​​ប្រភព​ទឹក ឬ​ធ្លាប់​មាន​ពីមុន​មក​ឬ​អត់​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ស្រាវ​ជ្រាវ​រឿ​ងនេះ? អ្នក​វិទ្យា​សាស្រ្ត​កំ​ពុងពិ​និត្យ​ទិន្ន​ន័យ​យ៉ាង​ផ្ចិត​ផ្ចង់​ ក្រែង​លោ​ធ្លាប់​មាន​ជីវិត​រស់​នៅ​ពី​មុ​នម​ក។ ពួក​គេដឹ​ងប្រា​កដ​ថា ពិត​ជា​មាន​ប្រភព​ទឹក​មែន។ បើ​គ្មាន​ទឹក ក៏​គ្មាន​ជីវិត​ដែរ។ ជាង​ពី​រ​ពាន់​ឆ្នាំ​មុន មាន​ស្រ្តី​ម្នាក់​បាន​ជួប​បុរស​ម្នាក់នៅ​ក្រៅ​ក្រុ​ងសា​ម៉ារី ដើម្បី​ស្វែង​រក​ទឹក។ ម្នាក់​គឺ​ជា​ស្រ្តី​ដែល​រស់​​នៅក្បែ​រនោះ​ ហើយម្នា​ក់​ទៀត​គឺ​ជាអ្ន​កម​ក​ពី​ស្រុក ​កាលីឡេ។ ពួក​គេបា​ន​ជួប​គ្នា​នៅអ​ណ្តូងទឹ​ក​ក្បែ​រភូ​មិ​ស៊ូខារ។ ព្រះយេស៊ូវ​រក​ទឹក​ឃើញ ហើយ​ស្រ្តីនោះក៏​រ​ក​ទឹក​ឃើញ​ដែរ ​គឺជា​ទឹក​ដែល​នាងមិ​ន​ដឹង​ថានា​ង​ត្រូវ​ការ​(យ៉ូហាន ៤:៥-១៥)។ ទឹក​មាន​សារ​សំខាន់​ណាស់ សម្រាប់​ទ្រ​ទ្រង់ ​សរីរាង្គ​កាយ និង​ជីវិតខា​ង​វិញ្ញាណ។ ព្រះ​យេស៊ូវ​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល​នៅ​អណ្តូង​ទឹក។ ព្រះ​យេស៊ូវ​ប្រទាន​ទឹក​ផ្តល់​ជីវិត​ដល់​នាង គឺ​ជា​ព្រះ​អង្គ​ផ្ទាល់។ «ទឹក​ដែល​ខ្ញុំ​ឲ្យ នឹង​ត្រឡប់​ជា​រន្ធ​ទឹក នៅ​ក្នុង​អ្នក​នោះ ដែល​ផុស​ឡើង​ដល់​ទៅ បាន​ជីវិត​អស់​កល្ប​ជានិ​ច្ច។» (យ៉ូហាន ៤:១៤)។ តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​ណាត្រូ​វ​ការ​ទឹក? ​គឺអ្ន​ក​ស្រេក​ទឹក​ខាង​វិញ្ញាណ។ ចូរ​ណែនាំគេ​ឲ្យ​ទៅព្រះ​យេស៊ូវ ដែល​ជា​ទឹក​រស់។ អ្ន​ក​គិត​ថាជា​កា​រ​មែន​ទេ? -Dave Branon

Read article