Dave Branon

You are here:
ព្រះ​ដែល​យើង​គួរ​ស្ញប់​ស្ញែង

អេសាយ ៥៣:២,៥ ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:១-៦ អស់​រយៈ​ពេល​ជាង១៣០ឆ្នាំ​ហើយ ដែល​ប៉ម​អេហ្វ៊ែល (ឬ​ទួ​អេហ្វ៊ែល) បាន​ឈរ​ខ្ពស់​ត្រដែត នៅ​លើ​ទឹក​ដី​នៃ​ទីក្រុង​ប៉ារីស ក្នុង​លក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​វ័យ​ឆ្លាត និង​សម្រស់​ផ្នែក​ស្ថាបត្យកម្ម​របស់​ជនជាតិ​បារាំង​។ ទីក្រុង​ប៉ារីស​បាន​លើក​ដំកើង​ប៉ម​មួយ​នេះ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រុងរឿង​របស់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ កាល​គេ​កំពុង​សាង​សង់​ប៉ម​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ឲ្យ​តម្លៃ​វា​ទេ​។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជា​អ្នក​និពន្ធ​ជនជាតិ​បារាំង​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​និយាយ​ថា “ទួអេហ្វ៊ែល​មាន​រាង​ស្ដួច​ ហើយ​ស្តើង ដូច​បំពង់​ផ្សែង​របស់​រោង​ចក្រ​អញ្ចឹង”។ គាត់​មិន​អាច​មើល​ឃើញ​សំណង់​មួយ​នេះ មាន​ភាព​ស្រស់​ស្អាត​ត្រង់ណា​ទេ​។ អ្នក​ដែល​បាន​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ ដោយ​ទទួល​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ បាន​ចាត់​ទុក​ព្រះ​អង្គ​ថា ជា​ព្រះ​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​។ ប៉ុន្តែ ហោរា​អេសាយ​បាន​លើក​ឡើង​ថា “ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ”(៥៣:២)។ ប៉ុន្តែ ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង មាន​ភាព​ខ្ពង់ខ្ពស់​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ព្រះអង្គ ក្នុង​ទម្រង់​ដែល​ពិត​បំផុត…

Read article
ព្រះ​ដែល​យើង​គួរ​ស្ញប់​ស្ញែង

ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ … យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់​។ អេសាយ ៥៣:២,៥ អស់​រយៈ​ពេល​ជាង១៣០ឆ្នាំ​ហើយ ដែល​ប៉ម​អេហ្វ៊ែល (ឬ​ទួ​អេហ្វ៊ែល) បាន​ឈរ​ខ្ពស់​ត្រដែត នៅ​លើ​ទឹក​ដី​នៃ​ទីក្រុង​ប៉ារីស ក្នុង​លក្ខណៈ​គួរ​ឲ្យ​ស្ញប់​ស្ញែង ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​វ័យ​ឆ្លាត និង​សម្រស់​ផ្នែក​ស្ថាបត្យកម្ម​របស់​ជនជាតិ​បារាំង​។ ទីក្រុង​ប៉ារីស​បាន​លើក​ដំកើង​ប៉ម​មួយ​នេះ ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ភាព​រុងរឿង​របស់​ខ្លួន​។ ទោះជា​យ៉ាងណា​ក៏ដោយ កាល​គេ​កំពុង​សាង​សង់​ប៉ម​នេះ មាន​មនុស្ស​ជា​ច្រើន​មិន​សូវ​បាន​ឲ្យ​តម្លៃ​វា​ទេ​។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជា​អ្នក​និពន្ធ​ជនជាតិ​បារាំង​ដ៏​ល្បី​ល្បាញ ធ្លាប់​បាន​និយាយ​ថា “ទួអេហ្វ៊ែល​មាន​រាង​ស្ដួច​ ហើយ​ស្តើង ដូច​បំពង់​ផ្សែង​របស់​រោង​ចក្រ​អញ្ចឹង”។ គាត់​មិន​អាច​មើល​ឃើញ​សំណង់​មួយ​នេះ មាន​ភាព​ស្រស់​ស្អាត​ត្រង់ណា​ទេ​។ អ្នក​ដែល​បាន​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ថ្វាយ​ចិត្ត​ដាច់​ដល់​ព្រះអង្គ ដោយ​ទទួល​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ បាន​ចាត់​ទុក​ព្រះ​អង្គ​ថា ជា​ព្រះ​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះអង្គ​ជា​នរណា និង​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​យើង​។ ប៉ុន្តែ ហោរា​អេសាយ​បាន​លើក​ឡើង​ថា “ទ្រង់​ឥតមាន​ទ្រង់ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ”(៥៣:២)។ ប៉ុន្តែ ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង មាន​ភាព​ខ្ពង់ខ្ពស់​គួរ​ឲ្យ​ស្ញប់​ស្ញែង​បំផុត ដោយ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​យើង​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ព្រះអង្គ ក្នុង​ទម្រង់​ដែល​ពិត​បំផុត និង​បរិសុទ្ធ​បំផុត ដែល​មនុស្ស​ធ្លាប់​បាន​ស្គាល់…

Read article
ការ​ដាក់​ដង្វាយ ដោយ​ចិត្ត​សប្បុរស

២របាក្សត្រ ៩:៦-១១ ចូរ​ឲ្យ​គ្រប់​គ្នា​ធ្វើ​តាម​ដែល​សំរេច​ក្នុង​ចិត្ត​ចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ​។ ២កូរិនថូស ៩:៧ ភរិយា​ខ្ញុំ ឈ្មោះស៊ូ(Sue)បាន​ធ្វើ​ការ​មួយ​សប្តាហ៍​ម្តង ក្នុង​ក្លិប​សិក្សា​ព្រះ​គម្ពីរប៊ីប​សម្រាប់​សិស្ស​សាលា​។ នៅ​ទីនោះ គេ​បាន​លើក​ទឹក​ចិត្ត​ក្មេងៗ​ឲ្យ​ដាក់​ដង្វាយ ដើម្បី​ជួយ​ដល់​កុមារ ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ទទួលរង​ការ​បំផ្លិច​បំផ្លាញ ដោយសារ​សង្គ្រាម​។ រយៈ​ពេល១សប្តាហ៍ បន្ទាប់​ពី​ស៊ូ​បាន​ប្រាប់​មែគី(Maggie) ជា​ចៅ​ស្រី​របស់​យើង មាន​អាយុ១១ឆ្នាំ អំពី​គម្រោង​នេះ យើង​ក៏បាន​ទទួល​សំបុត្រ​មួយ​ច្បាប់​ពី​គាត់​។ ក្នុង​ស្រោម​សំបុត្រ​នោះ យើង​ឃើញ​មានលុយ៣.៤៥ដុល្លា ភ្ជាប់​ជា​មួយ​ក្រដាស​មួយ​សន្លឹក ដែល​គាត់​បាន​សរសេរ​ពី​លើ​ថា “ចៅ​មាន​លុយ​សម្រាប់​ជួយ​ក្មេងៗ​នៅ​ប្រទេស​អ៊ុយ​ក្រែន តែ​ប៉ុណ្ណេះ​ទេ​។ ចៅ​នឹង​ផ្ញើ​ថែម​ទៀត នៅពេល​ក្រោយ”។ ស៊ូ​មិន​បាន​ប្រាប់​មែគី ឲ្យ​ជួយ​ដល់​ក្មេងៗ​ទាំង​នោះ​ទេ តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ប្រហែល​ជា​បាន​បណ្តាល​ចិត្ត​នាង​។ ហើយ​មែគី​ស្រឡាញ់​ព្រះយេស៊ូវ ហើយ​បាន​ព្យាយាម​រស់នៅ​ថ្វាយ​ព្រះអង្គ ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បណ្តាល​ចិត្ត​នេះ​។ យើង​អាច​រៀន​សូត្រ​បាន​ច្រើន​ណាស់ នៅពេល​ដែល​យើង​គិត​អំពី​អំណោយ​ដ៏​តូច ដែល​នាង​បាន​ឲ្យ​ដល់​ចិត្ត​ដ៏​ធំ​ទូលាយ​។ ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ២កូរិនថូស ជំពូក៩​។ ទីមួយ សាវ័ក​ប៉ុល​បាន​បង្រៀន​ថា យើង​ត្រូវតែ​ព្រោះ “ដោយ​ចិត្ត​សប្បុរស”(ខ.៦)។ អំណោយ​ដែល​បាន​ឲ្យ​ដោយ​មិន​សោក​ស្តាយ គឺជា​អំណោយ​សប្បុរស​។ សាវ័ក​ប៉ុល​ក៏បាន​បង្រៀន​ផង​ដែរ​ថា យើង​ត្រូវ​ឲ្យ​អំណោយ ដោយ​អំណរ តាម​ការ​បណ្តាល​ចិត្ត​របស់​ព្រះ និង​តាម​លទ្ធ​ភាព​របស់​យើង គឺ​មិនមែន​ដោយ​បង្ខំ​ចិត្ត​នោះ​ទេ(ខ.៧)។…

Read article
ទៅ​ប្រាប់​គេ អំពី​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ

២កូរិនថូស ៥:១២-២១ ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះគ្រីស្ទ … គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បានជា​មេ​ត្រី​នឹង​ព្រះ​ចុះ​។ ២កូរិនថូស ៥:២០ លោក​ប៊ីល ថូបៀស(Tobias) មិត្ត​ភក្តិ​របស់​ខ្ញុំ ដែល​រៀន​ជាមួយ​គ្នា​នៅ​មហា​វិទ្យាល័យ​។ គាត់​បាន​ទៅ​ធ្វើ​ការ​បម្រើ​ព្រះ ជា​បេសកជន នៅ​លើ​កោះ​មួយ ក្នុង​មហា​សមុទ្រ​បាស៊ីហ្វិក អស់​ជា​ច្រើន​ឆ្នាំ​។ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​យុវជន​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ចាក​ចេញពី​ស្រុក​កំណើត ទៅ​ស្វែងរក​ភាព​មាន​បាន​។ តែ​មិត្ត​ភក្តិ​គាត់​ម្នាក់​បាន​នាំ​គាត់ ទៅ​ព្រះវិហារ ដែល​នៅ​ទីនោះ គាត់​បាន​ឮ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ ហើយ​គាត់​ក៏​បាន​ទទួល​ជឿ​ព្រះអង្គ​ជា​ព្រះ​អង្គ​សង្រ្គោះ​។ យុវជន​នោះ​ចង់​នាំ​ដំណឹង​ល្អ​ទៅ​ចែក​ចាយ​ដល់​ប្រជាជន​គាត់ ដែល “កំពុង​ផុង​ខ្លួន​ជ្រៅ​ក្នុង​អំពើ​មន្តអាគម” ដូច​នេះ គាត់​ក៏បាន​ស្វែងរក​បេសកជន​ម្នាក់ ឲ្យ​ទៅ​ឈោង​ចាប់​ពួកគេ​។ ប៉ុន្តែ មាន​បេសកជន​ម្នាក់​បាន​ប្រាប់​គាត់ ឲ្យ​ចេញទៅ​ប្រាប់​ពួកគេ អំពី​ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់(មើល​ម៉ាកុស ៥:១៩)។ គាត់​ក៏បាន​ធ្វើ​តាម​ការ​ណែនាំ​របស់​បេសកជន​រូប​នោះ​។ មនុស្ស​មួយ​ចំនួន​ក្នុង​ស្រុក​កំណើត​របស់​គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ តែ​ភាព​ផុសផុល​ធំ​បំផុត​កើត​មាន នៅពេល​ដែល​មេ​ធ្មប់​ម្នាក់ ប្រចាំ​តំបន់​នោះ បាន​ដឹង​ថា ព្រះយេស៊ូវ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត(យ៉ូហាន ១៤:៦)។ មេ​ធ្មប់​នោះ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ក៏​បាន​ចែក​ចាយ​អំពី​ព្រះអង្គ នៅ​ទូ​ទាំង​តំបន់​ដែល​ពួកគេ​រស់នៅ​។ ក្នុងរយៈ​ពេល៤ឆ្នាំ ការ​ធ្វើ​បន្ទាល់​របស់​យុវជន​នោះ ​នាំ​ឲ្យ​មាន​ការ​បង្កើត​ពួក​ជំនុំ បាន៧កន្លែង ក្នុង​តំបន់​នោះ​។…

Read article
ព្រះវត្តមាន​ក្នុង​ពេល​បច្ចុប្បន្ន និង​ជា​រៀង​រហូត

សា​ស្តា ៣:១-១១ ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ​។ សា​ស្តា ៣:១១ ម៉ូនិច(Monique) កំពុង​ជួប​ការ​លំបាក​។ នាងមាន​មិត្ត​ភក្តិ​ជា​អ្នកជឿ​ព្រះយេស៊ូវ ហើយ​នាង​បាន​ឲ្យ​តម្លៃ​មក​លើ​របៀប​ដែល​ពួកគេ​ប្រឈម​មុខ​ដាក់​ទុក្ខ​លំបាក​ក្នុង​ជីវិត​។ នាង​ថែម​ទាំង​មាន​ចិត្ត​ច្រណែន​បន្តិច មក​លើ​ពួកគេ​។ ប៉ុន្តែ ម៉ូនិច​មិន​បាន​គិតថា នាង​អាច​រស់នៅ​ដូច​ពួកគេ​ឡើយ ព្រោះ​នាង​គិតថា ការ​ជឿ​ព្រះគ្រីស្ទ គឺជា​ការ​អនុវត្ត​តាម​ក្រិត្យ​វិន័យ​ជា​ច្រើន​។ ទី​បំផុត មិត្ត​រួម​ថ្នាក់​នាង​ម្នាក់​នៅ​មហាវិទ្យាល័យ ក៏​បាន​ជួយ​ពន្យល់​នាង​ថា ព្រះ​ទ្រង់​មិន​សព្វ​ព្រះទ័យ​ឲ្យ​នាង​ធ្វើ​អ្វី​តាម​ចិត្ត​ឡើយ ផ្ទុយ​ទៅវិញ ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​នាង​រស់នៅ​ឲ្យ​បាន​ល្អ​បំផុត ទោះ​នាង​ជួប​ការ​លំបាក និង​មាន​ក្តី​អំណរ​យ៉ាងណា​ក៏ដោយ​។ នៅពេល​ដែល​នាង​បាន​យល់​អំពី​រឿង​នេះ នាង​ក៏បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ ហើយ​ក៏​បាន​ឱប​ក្រសោប​យក​សេចក្តី​ពិត អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​នាង​។ ស្តេច​សាឡូម៉ូន​ក៏​អាច​ផ្តល់​ឲ្យ​ម៉ូនិច​នូវ​យោបល់​ស្រដៀង​នេះ​ផង​ដែរ​។ ទ្រង់​ទទួល​ស្គាល់​ថា លោកិយ​នេះ ពិតជា​មាន​ទុក្ខ​ព្រួយ​មែន​។ ជា​ការ​ពិត​ណាស់ មាន​ពេល​សម្រាប់​គ្រប់​ការ​ទាំង​អស់(សា​ស្តា ៣:១) “មាន​ពេល​សំរាប់​សោយ​សោក និង​ពេល​សំរាប់​លោត​កព្ឆោង”(ខ.៤)។ ប៉ុន្តែ ជាង​នេះ​ទៅទៀត ព្រះអម្ចាស់​ក៏បាន “ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ”(ខ.១១)។ ពេល​ដ៏​អស់​កល្ប​ជានិច្ច គឺជា​ពេល​ដែល​ពួកគេ​នឹង​បាន​ទៅ​រស់នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​អស់​កល្ប​ជានិច្ច​។ ម៉ូនិច​ក៏បាន​ទទួល​ជីវិត​ពេញ​បរិបូរ នៅពេល​ដែល​នាង​ទទួល​ជឿ​ព្រះយេស៊ូវ(យ៉ូហាន ១០:១០)។ ប៉ុន្តែ នាង​ទទួល​បាន​លើស​នេះ​ទៀត! ដោយ​សេចក្តី​ជំនឿ នាង​មាន“ចិត្ត​ដែល​សង្ឃឹម​ដល់​អស់​កល្ប​ទៅមុខ”(សា​ស្តា…

Read article
អំណោយ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់

និក្ខមនំ ១៩-២០ និង ម៉ាថាយ ១៨:២១-៣៥ អេភេសូរ ៤:៤-៨ តែ​មាន​ព្រះ​គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ​។ អេភេសូរ ៤:៧ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​កែ​ក្រដាស​ប្រឡង​សំណេរ​អត្ថបទ​របស់​និស្សិត ដែល​ខ្ញុំ​បង្រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​មាន​ការ​ស្ញប់​ស្ញែង​ចំពោះ​អត្ថបទ​ដែល​សិស្ស​ម្នាក់​បាន​សរសេរ​។ គាត់​សរសេរ​បាន​ល្អ​ណាស់! មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា សំណេរ​នោះ​ល្អ​ពេក គាត់​មិន​ទំនងជា​បាន​សរសេរ​ដោយ​សមត្ថ​ភាព​ខ្លួនឯង​ទេ​។ ខ្ញុំ​ក៏បាន​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច​បន្តួច ក៏​បាន​ដឹង​ថា តាម​ពិត គាត់​បាន​ចម្លង​អត្ថបទ​នោះ​ពី​ប្រភព​នៅ​តាម​អនឡាញ​។ ខ្ញុំ​ក៏បាន​ផ្ញើ​អ៊ីមែល​ទៅ​សិស្ស​ម្នាក់​នោះ ដើម្បី​ឲ្យ​នាង​បាន​ដឹង​អំពី​កំហុស​របស់​នាង​។ នាង​នឹង​ទទួល​បាន​ពិន្ទុ​សូន្យ សម្រាប់​អត្ថបទ​នោះ តែ​នាង​អាច​សរសេរ​អត្ថបទ​ថ្មី​មួយ​ទៀត ដើម្បី​ឲ្យ​បាន​ពិន្ទុ​ខ្លះ​។ នាង​ក៏​បាន​ឆ្លើយ​តប​ថា នាង​មាន​ការ​សោក​ស្តាយ​ចំពោះ​កំហុស​របស់​នាង ហើយក៏​បាន​អរគុណ​ខ្ញុំ ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​នាង ទោះ​នាង​មិន​សមនឹង​ទទួល​ឱកាស​នោះ​ក៏ដោយ​។ ខ្ញុំ​ក៏បាន​ប្រាប់​នាង​ថា យើង​រាល់​គ្នា​សុទ្ធតែ​ទទួល​ព្រះ​គុណ​ពី​ព្រះយេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដូច​នេះ ខ្ញុំ​មិន​អាច​បដិសេធន៍​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​នាង​ឡើយ​។ ព្រះគុណ​ព្រះ​បាន​ជួយ​ឲ្យ​ជីវិត​យើង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​តាម​មធ្យោបាយ​ជា​ច្រើន ហើយ​ប្រោស​លោះ​យើង​ឲ្យ​រួច​​ពី​បាប​។ លោក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “យើង​ជឿ​ថា បាន​សង្គ្រោះ​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវ ដូចជា​គេ​ដែរ”(កិច្ចការ ១៥:១១)។ ដូច​នេះ ព្រះគុណ​ព្រះ​បាន​នាំមក​នូវ​សេចក្តី​សង្គ្រោះ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​ផង​ដែរ​ថា “ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រឹត្យ​វិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ”(រ៉ូម ៦:១៤)។ បាន​សេចក្តី​ថា ព្រះគុណ​ព្រះ​អង្គ​ជួយ​យើង មិន​ឲ្យ​រស់នៅ​ក្រោម​អំណាច​របស់​បាប​ទៀត​ទេ​។…

Read article
ការ​ប្រកប​គ្នា ដែល​មិន​អាច​ខ្វះ​បាន

១ថែស្សាឡូនិច ៥:១១-១៥ ចូរ​កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញ​ទៅមក ដូចជា​អ្នក​រាល់​គ្នា​កំពុងតែ​ធ្វើ​ហើយ​នោះ​ដែរ​។ ១ថែស្សាឡូនិច ៥:១១ ខ្ញុំ​មិន​ដឹង​ច្បាស់​ថា នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បិទ​ភ្លើង និង​បិទ​ទ្វារ ហើយ​ចាក់​សោ​ព្រះវិហារ បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​នៅពេល​ព្រឹក​ថ្ងៃ​អា​ទិត្យ​បាន​បញ្ចប់​។ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​ដឹង​ថា គាត់​នឹង​មាន​ការ​យឺត​យ៉ាវ នៅ​ក្នុង​ការ​ទៅ​ញាំ​អាហារ​ពេល​ល្ងាច​ថ្ងៃ​អា​ទិត្យ​។ មូល​ហេតុ​គឺ​ដោយសារ​មនុស្ស​ជា​ច្រើន ចូល​ចិត្ត​ជួប​ជុំ​គ្នា បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​បាន​បញ្ចប់ ហើយក៏​បាន​ជជែក​គ្នា អំពី​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ក្នុង​ជីវិត បញ្ហា​នៅ​ក្នុង​ចិត្ត និង​ការ​លំបាក​ដទៃ​ទៀត ។​ល​។ ខ្ញុំ​មាន​អំណរ​ណាស់ ពេល​ដែល​បាន​ឃើញ មនុស្ស​ជា​ច្រើន​នៅតែ​ចូល​ចិត្ត​ចំណាយ​ពេល​ប្រកប​គ្នា បន្ទាប់ពី​កម្មវិធី​ថ្វាយបង្គំ​ព្រះ​បាន​បញ្ចប់ ២០នាទី​ហើយ​។ ការ​ប្រកប​គ្នា គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ការ​រស់នៅ តាម​គំរូ​ព្រះគ្រីស្ទ​។ បើ​គ្មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដោយ​ការ​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ទេ យើង​នឹង​ខកខាន​មិន​បាន​ទទួល​អត្ថ​ប្រយោជន៍​ជា​ច្រើន ពី​ការ​រស់នៅ​ជា​អ្នកជឿ​ព្រះ​។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ឲ្យ “កំសាន្ត ហើយ​ស្អាង​ចិត្ត​គ្នា ទៅវិញ​ទៅមក”(១ថែស្សាឡូនិច ៥:១១)។ កណ្ឌ​គម្ពីរ​ហេព្រើរ ក៏បាន​ប្រាប់​យើង មិន​ឲ្យ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ជួប​ជុំ​គ្នា​នោះ​ឡើយ ព្រោះ​យើង​ចាំបាច់​ត្រូវ “លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅមក”(១០:២៥)។ ហើយ​ពេលណា​យើង​ប្រកប​គ្នា យើង “យើង​ពិចារណា​មើល​គ្នា​ទៅវិញ​ទៅមក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ”(ខ.២៤)។ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​បាន​ប្ដេជ្ញា​ចិត្ត​រស់នៅ​ថ្វាយ​ព្រះយេស៊ូវ យើង​ចាំបាច់​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់…

Read article
ស្មើ​ភាព​គ្នា នៅ​ចំពោះ​ព្រះ

រ៉ូម ៣:២១-២៦ ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះយេហូវ៉ា​ដែល​ទ្រង់​បង្កើត​គេ​គ្រប់​គ្នា​។ សុភាសិត ២២:២ កាល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សម​កាល យើង​ចូល​ចិត្ត​ជិះ​កង់ នៅពេល​ព្រឹក​ព្រលឹម​។ មាន​ផ្លូវ​មួយ​កាត់​តាម​តំបន់​ដែល​មាន​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លា​។ យើង​បាន​ឃើញ​មនុស្ស​មាន​សកម្ម​ភាព​ផ្សេងៗ​គ្នា​។ ខ្លះ​បណ្តើរ​សត្វ​ឆ្កែ ខ្លះ​ជិះ​កង់ ហើយ​មាន​កម្មករ​កំពុង​សាង​សង់ផ្ទះ​ថ្មីៗ ឬ​កំពុង​ថែ​សួន​ជាដើម​។ មនុស្ស​មាន​ថានៈ​ខុស​គ្នា កំពុង​រស់នៅ​ចម្រុះ​គ្នា ក្នុង​តំបន់​តែមួយ ហើយ​ខ្ញុំ​ក៏បាន​នឹក​ចាំ​អំពី​ការ​ពិត​ដ៏​មាន​តម្លៃ​ដែល​ថា យើង​មាន​ចំណុច​ដែល​ដូច​គ្នា ទោះ​យើង​មាន​ឬ​ក្រ មាន​ប្រាក់​ចំណូល​ខុស​គ្នា​យ៉ាងណា ហើយ​មាន​គេ​ស្គាល់ ឬ​មិន​ស្គាល់​ក្តី​។ មនុស្ស​ទាំង​អស់​នៅ​លើ​ផ្លូវ នៅពេល​ព្រឹក​នោះ សុទ្ធតែ​មាន​ចំណុច​ដូច​គ្នា ​ត្រង់​ចំណុច​ដែល​ថា ពួក​គេ​សុទ្ធតែ​ជា​ស្នា​ព្រះ​ហស្ត​ដែល​ព្រះអង្គ​បាន​បង្កើត(សុភាសិត ២២:២)។ ទោះ​យើង​មាន​ចំណុច​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​បាន​បង្កើត​យើង​រាល់​គ្នា​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់(លោកុប្បតិ្ត ១:២៧)។ ជាង​នេះ​ទៅទៀត ភាព​ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ ក៏​មានន័យថា ទោះ​យើង​មាន​ស្ថានភាព​សេដ្ឋកិច្ច ថានៈ​ក្នុង​សង្គម ឬ​ជាតិ​សាសន៍​ខុស​គ្នា​យ៉ាងណា​ក៏ដោយ ក៏​យើង​រាល់​គ្នា​សុទ្ធតែ​មាន​បាប​ពី​កំណើត គឺ​ដូច​មាន​សេចក្តី​ចែងថា “គ្រប់​គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ”(រ៉ូម ៣:២៣)។ យើង​រាល់​គ្នា​សុទ្ធតែ​មិន​ស្តាប់​បង្គាប់​ព្រះ និង​មាន​ទោស​ស្មើ​គ្នា នៅ​ចំពោះ​ព្រះអង្គ ហើយ​យើង​ត្រូវ​ការ​ព្រះយេស៊ូវ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង។ ជា​ញឹក​ញាប់ យើង​បាន​បែង​ចែក​មនុស្ស​ជា​ក្រុម​ផ្សេង​គ្នា ដោយសារ​ហេតុផល​ផ្សេងៗ​។…

Read article
ព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់យើង

២របាក្សត្រ ២០:១-៧ នោះ​ទ្រង់​ក៏​បែរ​ព្រះ​ភក្ត្រ​ទៅ​ឯ​ជញ្ជាំង អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​។ ២របាក្សត្រ ២០:២ មាន​ស្រ្តី​ម្នាក់​បាន​ក្លាយ​ជា​ស្រ្តី​មេម៉ាយ ដោយសារ​ស្វាមី​គាត់​បាន​បាត់បង់​ជីវិត ក្នុង​ពេល​ថ្មីៗ​នេះ​។ គាត់​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន ដោយសារ​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ក្នុង​ការ​ដក​ប្រាក់​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​។ គាត់​ត្រូវ​ការ​ព័ត៌មាន​សំខាន់ៗ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បាន​ឆក់​យក​ជីវិត​ស្វាមី​គាត់​។ គាត់​បាន​ទៅ​ជួប​មន្រ្តី​ប៉ូលិស​ម្នាក់ ដែល​បាន​សន្យា​ថា នឹង​ជួយ​គាត់ តែ​គាត់​បាន​បាត់​នាម​ប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​នោះ​ហើយ​។ ដូច​នេះ​គាត់​ក៏​បាន​អធិស្ឋាន ទូល​អង្វរ​សូម​ព្រះ​អម្ចាស់​ជួយ​។ បន្តិច​ក្រោយមក ពេល​គាត់​ទៅ​ព្រះវិហារ គាត់​ដើរ​ក្បែរ​បង្អួច ឃើញ​នាម​ប័ណ្ណ​របស់​មន្ត្រី​ប៉ូលិស​នោះ នៅ​លើ​ស៊ុម​បង្អួច​។ គាត់​មិន​ដឹង​ថា វា​នៅ​លើ​ស៊ុម​បង្អួច​នោះ ដោយ​របៀបណា​ទេ តែ​គាត់​ដឹង​ថា ហេតុ​អ្វី​។ គាត់​ក៏​បាន​អធិស្ឋាន យ៉ាង​ខ្ជាប់​ខ្ជួន​។ ព្រោះ​ព្រះ​គម្ពីរ​បាន​ចែងថា ព្រះ​អម្ចាស់​កំពុងតែ​ផ្ទៀង​ព្រះ​កាណ៌​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​យើង​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ព្រះ​នេត្រ​នៃ​ព្រះអម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ​កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ”(១ពេត្រុស ៣:១២)។ ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍​ជា​ច្រើន ដើម្បី​បង្រៀន​យើង​អំពី​របៀប​ដែល​ព្រះ​ទ្រង់​ឆ្លើយតប​ការ​អធិស្ឋាន​។ សូម​យើង​មើល​ឧទាហរណ៍ អំពី​ស្តេច​ហេសេគា ជា​ស្តេច​យូដា ដែល​កំពុង​មាន​ជំងឺ​។ ទ្រង់​បាន​ទទួល​បទ​ទំនាយ​ពី​ហោរា​អេសាយ​ថា ទ្រង់​នឹង​សុគត​។ ពេល​នោះ ស្តេច​អង្គ​នេះ​ជ្រាប​ថា ទ្រង់​ត្រូវ​ធ្វើ​អ្វី​។ ទ្រង់​ក៏​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់(២ពង្សាវតាក្សត្រ ២០:២)។ ភ្លាមៗ​នោះ ព្រះអម្ចាស់​ក៏បាន​ប្រាប់​ហោរា​អេសាយ ឲ្យ​ទៅ​ទូល​ស្តេច​ហេសេគា​ថា…

Read article
អ្នកដែលរកបានជីវិតអស់កល្ប

១យ៉ូហាន ៥:១-៥ អស់​អ្នកណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក​។ ១យ៉ូហាន ៥:១ វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ដែល​ប្រេត(Brett) បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​របស់​គ្រីស្ទបរិស័ទ និង​បាន​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​។ គាត់​បាន​នៅ​ក្បែរ​មនុស្ស​ដែល​ស្គាល់​ព្រះយេស៊ូវ ពេញ​មួយ​ជីវិត​គាត់​ហើយ ទោះ​នៅ​ផ្ទះ នៅ​សាលា​រៀន និង​នៅ​ព្រះវិហារ​ក្តី​។ គាត់​ថែម​ទាំង​បាន​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ក្នុង​គោលបំណង ដើម្បី​ទៅ​ធ្វើ “ការងារ​គ្រីស្ទបរិស័ទ” នៅពេល​អនាគត​ផង​ដែរ​។ ប៉ុន្តែ ពេល​គាត់​មាន​អាយុ២១ឆ្នាំ គាត់​បាន​ទៅ​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ ជាមួយ​ពួក​ជំនុំ​តូច​មួយ ក្នុង​ព្រះវិហារ​ជនបទ​ចាស់​មួយ​ខ្នង ហើយក៏​បាន​ស្តាប់​គ្រូ​គង្វាល​ចែក​ចាយ​ព្រះបន្ទូល ក្នុង​បទ​គម្ពីរ​យ៉ូហាន​ខ្សែទី១ ហើយក៏​មាន​ការ​ភ្ញាក់រឭក​។ គាត់​ក៏​បាន​ដឹង​ថា គាត់​កំពុង​តែ​ពឹង​ផ្អែក​ទៅលើ​ចំណេះ​ដឹង និង​ការ​បង្រៀន​របស់​សាសនា ហើយ​មិន​ដែល​ទទួល​សេចក្តី​សង្រ្គោះ​ពិត​ប្រាកដ​ឡើយ​។ គាត់​មាន​អារម្មណ៍​ថា ព្រះ​យេស៊ូវ​កំពុងតែ​មាន​បន្ទូល​មក​កាន់​ចិត្ត​គាត់​នៅ​ថ្ងៃ​នោះ យ៉ាង​ស្ងាត់​ស្ងៀម​ថា គាត់​មិន​ទាន់​បាន​ស្គាល់​ព្រះអង្គ​នៅឡើយ​ទេ​។ សាវ័ក​យ៉ូហាន​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា “អស់​អ្នកណា​ដែល​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក”(១យ៉ូហាន ៥:១)។ យើង​អាច “ឈ្នះ​លោកិយ” ដោយ​ជំនឿ​លើ​ព្រះយេស៊ូវ គឺ​ដូច​ដែល​សាវ័ក​យ៉ូហាន​បាន​បង្រៀន​ហើយ(ខ.៤)។ គឺ​មិនមែន​ដោយ​ចំណេះ​ដឹង​អំពី​ព្រះអង្គ តែ​ដោយ​ជំនឿ​ដ៏​ជ្រាល​ជ្រៅ និង​ស្មោះ​ត្រង់ គឺ​ជំនឿ​ទៅលើ​ការ​អ្វី​ដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​យើង នៅ​លើ​ឈើ​ឆ្កាង​។ នៅ​ថ្ងៃ​នោះ ប្រេត​ក៏​បាន​ទទួល​ជឿ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ និង​ព្រះ​អង្គ​សង្រ្គោះ​។ សព្វថ្ងៃ​នេះ…

Read article