Dave Branon

You are here:
អំណាចនៃការអត់ទោស

ដ្បិត​ឱ​ព្រះអម្ចាស់​អើយ ទ្រង់​ល្អ ទ្រង់​បំរុង​តែ​នឹង​អត់ទោស ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ចំពោះ​អស់អ្នក​ណា​ដែល​អំពាវនាវ​ដល់​ទ្រង់។ ទំនុកដំកើង ៨៦:៥ កាលពី​ឆ្នាំ២០២១ មាន​ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា បេសកជន១៧នាក់ ត្រូវ​ជនពាល​មួយ​ក្រុម​ចាប់ជំរិត។ ពួក​ជនពាល​បាន​គំរាម​ថា នឹង​សម្លាប់​បេសកជន​មួយ​ក្រុម​នេះ(រាប់បញ្ចូល​ទាំង​ក្មេងៗ​ផង) បើសិនជា​ពួក​គេ​មិនបាន​ទទួល​ប្រាក់​លោះ​ទេ​នោះ។ រឿង​មិន​គួរឲ្យ​ជឿ​ក៏បាន​កើតឡើង ពេល​ដែល​បេសកជន​ទាំងអស់​បាន​រត់គេច​ខ្លួន ឬ​ត្រូវ​គេ​ដោះលែង ឲ្យ​មាន​សេរីភាព​ឡើងវិញ។ បន្ទាប់ពី​បាន​ទៅដល់​កន្លែង​សុវត្ថិភាព​ហើយ ពួក​គេ​ក៏បាន​ផ្ញើ​សារ​មួយ ទៅ​ពួក​ចាប់​ជំរិត​ទាំង​នោះ​ថា “ព្រះយេស៊ូវ​បាន​បង្រៀន​យើងខ្ញុំ តាមរយៈ​ព្រះបន្ទូល និង​គំរូ​របស់​ព្រះអង្គ​ថា អំណាច​នៃ​សេចក្តី​ស្រឡាញ់​ដែល​មានការ​អត់ទោស គឺ​ខ្លាំង​ជាង​សេចក្តី​សម្អប់​ដែល​មាន​អំពើ​ហិង្សា។ ដូចនេះ យើងខ្ញុំ​បាន​អត់ឱន​ទោស​ឲ្យ​ក្រុម​របស់​អ្នក​ហើយ”។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ច្បាស់​ថា ការ​អត់ទោស​មានអំណាច​ណាស់។ គឺ​ដូចដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ដ្បិត​បើ​អ្នករាល់គ្នា​អត់ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្សលោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់ទោស​ឲ្យ​អ្នករាល់គ្នា​ដែរ”(ម៉ាថាយ ៦:១៤)។ ក្រោយមក ពេល​សាវ័ក​ពេត្រុស​សួរ​ព្រះអង្គ​ថា គាត់​ត្រូវ​អត់ទោស​ឲ្យ​គេ​ប៉ុន្មាន​ដង ព្រះអង្គ​ក៏បាន​មាន​បន្ទូល​ឆ្លើយ​ថា “ខ្ញុំ​មិនថា ឲ្យ​អ្នក​អត់ទោស​ត្រឹមតែ៧ដង​ទេ គឺ​ដល់៧ចិតសិប​ដង​ទៅទៀត”(១៨:២២ មើល ខ.២១-៣៥)។ ហើយ​នៅ​លើ​ឈើឆ្កាង ព្រះអង្គ​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​អត់ទោស​បាប ដោយ​អធិស្ឋាន​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​អត់ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិនដឹងជា​គេ​ធ្វើអ្វី​ទេ”(លូកា ២៣:៣៤)។ ការ​អត់ទោស​ដ៏​ពេញលេញ​អាច​កើតមាន ពេលណា​ភាគ​គី​ទាំង​សង្ខាង​បោះជំហាន​ឆ្ពោះទៅ​រក​ការ​ប្រោស​ឲ្យ​ជា…

Read article
តើពេលណាវាមានប្រយោជន៍?

ឯ​ក្រឹត្យ​វិន័យ​របស់​ព្រះយេហូវ៉ា​នោះ​គ្រប់លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើងវិញ។ ទំនុកដំកើង ១៩:៧ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជួយ​ចៅ​ខ្ញុំ​ឈ្មោះ ឡូ​ហ្គិន (Logan) ធ្វើ​កិច្ចការ​សាលា ដ៏​ពិបាក​មួយចំនួន ដែល​ជា​លំហាត់​គណិតវិទ្យា​ថ្នាក់​ទី៦ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ក្តី​ស្រមៃ​ចង់​ធ្វើជា​វិស្វករ។ បន្ទាប់ ពី​យើង​បាន​ធ្វើលំ​ហាត់ ដែល​មាន​អក្សរ x និង y គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “តើ​យើង​រៀន​ធ្វើលំ​ហាត់​ទាំងអស់​នេះ​ដើម្បីអ្វី តើ​វា​នឹង​មានប្រយោជន៍​អ្វី​សម្រាប់​ពេល​អនាគត?” ខ្ញុំ​ក៏បាន​ញញឹម ហើយ​ឆ្លើយ​ប្រាប់​គាត់​ថា លំហាត់​ទាំងអស់​នោះ គឺជា​អ្វី​ដែល​គាត់​នឹង​ប្រើ​នៅពេល​គាត់​ក្លាយ​ជា​វិស្វករ។ កាល​នោះ គាត់​មិនទាន់​បានដឹង​អំពី​ទំនាក់ទំនង​រវាង​គណិតវិទ្យា និង​ការងារ​ជា​វិស្វករ​ដែល​គាត់​ចង់បាន សម្រាប់​ពេល​អនាគត​ទេ។ ជួនកាល យើង​ក៏​មាន​ទស្សនៈ​ដូចនេះ អំពី​ព្រះគម្ពីរ​ផង​ដែរ។ ពេលណា​យើង​ស្តាប់​គ្រូគង្វាល​អធិប្បាយ​ព្រះបន្ទូល និង​អាន​ខគម្ពីរ​ណាមួយ យើង​ប្រហែលជា​ឆ្ងល់​ថា តើ​យើង​នឹង​បាន​ប្រើការ​បង្រៀន ឬ​ខគម្ពីរ​នោះ នៅពេល​ណា? ស្តេច​ដាវីឌ ដែល​ជា​អ្នកនិពន្ធ​កំណាព្យ មាន​ចម្លើយ​ខ្លះៗ សម្រាប់​សំណួរ​នេះ។ ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ពិត​របស់​ព្រះ​ដែល​មាន​ក្នុង​ព្រះគម្ពីរ កែ​ព្រលឹង​យើង​ឡើងវិញ ធ្វើឲ្យ​មនុស្ស​ខ្លៅ​មាន​ប្រាជ្ញា ហើយ​ធ្វើឲ្យ​ចិត្តរីករាយ​ឡើង (ទំនុកដំកើង ១៩:៧-៨)។ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទាំង៥ដំបូង ដូចដែល​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៩ បាន​លើកឡើង (ក៏ដូចជា​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល) បាន​ជួយ​យើង​ឲ្យ​ពឹងផ្អែក​…

Read article
បុរសដែលឯកោបំផុតនៅលើពិភពលោក

ហើយក៏​យក​គាត់​ទៅ​ដាក់គុក … តែ​ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​យ៉ូសែប ហើយក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រមទាំង​ធ្វើឲ្យ​មេ​ភូ​ឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង។ លោ​កុប្បត្តិ ៣៩:២០-២១ កាល​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ លោក​នេល អាម​ស្រ្តង(Neil Armstrong) និង​លោ​កប៊ូស អាល​ឌី្រន(Buzz Aldrin) បាន​បោះជំហាន​ចេញពី​យាន​ចុះចត​នៅ​លើ​ស្ថាន​ព្រះចន្ទ ហើយក៏​បាន​ក្លាយជា​មនុស្ស​ទី១ ដែល​បាន​ដើរ​នៅ​លើ​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះចន្ទ។ តែ​ជា​ញឹកញាប់ យើង​មិនបាន​គិត​អំពី​មនុស្ស​ទី៣ នៅក្នុង​ក្រុម​របស់​ពួក​គេ គឺ​លោក​ម៉ៃ​ឃល ខូ​លីន(Michael Collins) ដែល​ជា​អ្នកបើកបរ​យានអវកាស​អា​ប៉ូ​ឡូ​ទី១១។ បន្ទាប់ពី​មិត្ត​រួម​ក្រុម​របស់​លោក​ខូ​លីន​បាន​ចុះ​តាម​ជណ្តើរ ដើម្បី​ធ្វើតេស្ត​ផ្ទៃ​ខាងលើ​នៃ​ស្ថាន​ព្រះ​ចន្ទ គាត់​បាន​រង់ចាំ​ម្នាក់ឯង នៅ​ពីលើ​ផ្នែក​ម្ខាងទៀត​ដ៏​សែន​ឆ្ងាយ​នៃ​ស្ថាន​ព្រះចន្ទ។ ក្នុងអំឡុងពេល​នោះ គាត់​មិន​មានការទាក់ទង​ជាមួយ​លោក​នេល និង​លោក​ប៊ូស ឬ​មនុស្ស​ណា​ម្នាក់​នៅ​ផែនដី​ឡើយ។ ទីបញ្ជាការ​របស់​អង្គការ​ណា​សា​ក៏បាន​ធ្វើ​អត្ថាធិប្បាយ​ថា “ចាប់តាំងពី​សម័យ​លោក​អ័ដាម​មក មិនដែល​មាន​មនុស្ស​ណា​ម្នាក់​ដែល ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ​តែម្នាក់ឯង ដូច​លោក​ម៉ៃ ខូ​លីន​ឡើយ”។ មាន​ពេលខ្លះ​យើង​មាន​អារម្មណ៍​ឯកោ​ទាំងស្រុង។ សូម​យើង​ស្រមៃ​ថា តើ​លោក​យ៉ូសែប ដែល​ជា​កូន​របស់​លោក​យ៉ាកុប មាន​អារម្មណ៍​យ៉ាងណា ពេល​ដែល​គាត់​ត្រូវ​គេ​ពង្រត់​ចេញពី​ស្រុកកំណើត ទៅ​ទឹកដី​អេស៊ីព្ទ បន្ទាប់ពី​ពួក​បង​ៗ​របស់​គាត់​បាន​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ(លោ​កុប្បត្តិ ៣៧:២៣-២៨)។ បន្ទាប់មក គាត់​កាន់តែ​មាន​ភាព​ឯ​កោ​មួយ​កំរិត​ទៀត ពេល​ដែលគេ​ចាប់​គាត់​ដាក់គុក ដោយសារ​ការ​ចោទ​បង្ខូច(៣៩:១៩-២០)។ តើ​លោក​យ៉ូសែប​អាច​មានជីវិត​រស់​យ៉ាងដូច​ម្តេច នៅក្នុង​គុក…

Read article
ការរង់ចាំ៧នាទីដ៏គួរឲ្យភ័យខ្លាច

ដូច្នេះ ត្រូវឲ្យ​យើង​រាល់គ្នា មកដល់​បល្ល័ង្ក​នៃ​ព្រះគុណ ដោយ​ក្លាហាន ដើម្បីនឹង​ទទួល​សេចក្តី​មេត្តា ហើយ​រកបាន​ព្រះគុណ​សំរាប់​នឹង​ជួយ​ដល់ពេល​ត្រូវការ​ចុះ។ ហេព្រើរ ៤:១៦ យាន​រុករក ដែលគេ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា ស៊ូទ្រាំ បាន​ចុះចត​នៅ​លើ​ភព​អង្គារ ដែល​ជា​ភព​ពណ៌ក្រហម នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ពេលនោះ ក្រុមការងារ​ដែល​ពិនិត្យមើល​ការ​ចុះចត​របស់​វា បាន​អត់ទ្រាំ​នឹង​បញ្ហា​ដែល​គួរឲ្យ​ភ័យខ្លាច ​មាន​រយៈពេល​៧​នាទី។ បន្ទាប់ពី​យានអវកាស​នោះ​ បាន​បញ្ចប់​ការ​ធ្វើដំណើរ​ពី​ផែនដី​មក​ភព​អង្គារ ដែល​មាន​ចម្ងាយ៤៦៩លាន​គីឡូម៉ែត្រ វា​ត្រូវ​ធ្វើការ​ចុះចត ដោយ​ទម្រង់ការ​ដ៏​ស្មុគ​ស្មាញ ដោយខ្លួនឯង។ ការ​បញ្ជូន​សញ្ញា​ពី​ភព​អង្គារ ត្រូវ​ចំណាយ​ពេល​បួន​ប្រាំ​នាទី​ទំ​រាំ​មកដល់​ផែនដី ដូចនេះ អង្គការ​ណា​សា​មិនបាន​ទទួល​ដំណឹង​អ្វី​ពី​យាន​រុករក​នោះ ក្នុង​អំឡុង​ពេល​ចុះចត​ឡើយ។ ការ​មិន​អាច​ទំនាក់ទំនង​នេះ បាន​ធ្វើឲ្យ​ក្រុមការងារ​មាន​ការ​ភ័យ​ខ្លាច ដោយ​សារ​ពួក​គេ​បាន​ចំណាយ​កម្លាំង និង​ធនធាន​ជា​ច្រើន ដើម្បី​ធ្វើ​បេសកកម្ម​នេះ។ ជួនកាល យើង​ប្រហែល​មាន​អារម្មណ៍​ភ័យខ្លាច ពេលណា​យើង​មិនបាន​ទទួលការ​ឆ្លើយតប​ពី​ព្រះ ចំពោះ​ការអធិស្ឋាន​របស់​យើង។ ក្នុង​ព្រះ​គម្ពីរប៊ីប យើង​ឃើញថា មាន​មនុស្សជា​ច្រើន​ដែល​បាន​ទទួលការ​ឆ្លើយ​តប​ភ្លាម​ៗ​ពី​ព្រះ(មើល ដានីយ៉ែល ៩:២០-២៣) ហើយ​អ្នក​ផ្សេងទៀត ក៏បាន​រង់ចាំ​ការ​ឆ្លើយតប​របស់​ព្រះ អស់​រយៈ​យ៉ាង​យូរ(មើល​រឿង​របស់​នាង​ហាណា ក្នុង ១សាំ​យ៉ូអែល ១:១០-២០)។ តែ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ឆ្លើយតប​មួយ ដែល​បាន​ធ្វើឲ្យ​នាង​ម៉ារា និង​ម៉ាថា​​មានការ​ភ័យខ្លាច​យ៉ាង​ខ្លាំង គឺ​នៅពេល​ដែល​ពួក​គេ​សូម​ព្រះយេស៊ូវ​ឲ្យ​ជួយ​ប្រោស​ជំងឺ​លោក​ឡា​សា…

Read article
រត់ទៅរកកន្លែងជ្រកកោនរបស់យើង

ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា …ជាទី​ជ្រកកោន​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នកជួយ​សង្គ្រោះ ដែល​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួចពី​អំណាច​អាក្រក់។ ២សាំ​យ៉ូអែល ២២:២-៣ ការប្រកួត​កីឡា​វាយ​កូន​បាល់​របស់​សិស្ស​ថ្នាក់​ទី៦ មានដំណើរ​ការ​ល្អ។ ឪពុក​ម្តាយ និង​ជីដូនជីតា​ទាំងឡាយ​កំពុងតែ​លើកទឹកចិត្ត​កូន ឬ​ចៅ​របស់​ខ្លួន​ដែល​កំពុង​ប្រកួត ខណៈ​ពេល​ដែល​ប្អូនៗ​របស់​ក្មេង​ក្នុង​ក្រុម​ទាំង​នោះ កំពុង​លេង​នៅក្នុង​ផ្លូវ​ដើរ​ក្នុង​សាលា។ ភ្លាម​ៗ​នោះ សម្លែង​ស៊ីរ៉ែន​ក៏បាន​បន្លឺ​ឡើង ហើយ​មាន​ពន្លឺ​ភ្លឹបភ្លែត​ៗ នៅក្នុង​កន្លែង​ហាត់ប្រាណ​ក្នុង​សាលា។ មាន​នរណា​ម្នាក់​បាន​ប៉ះ​ប៊ូតុង​បញ្ចេញ​សម្លេង​ប្រកាស​អាសន្ន​អគ្គីភ័យ។ មិនយូរ​ប៉ុន្មាន ក្មេង​តូច​ៗ​ទាំងនោះ​ក៏បាន​ប្រញាប់​ចូល​ទៅ​ក្នុង​កន្លែង​ហាត់ប្រាណ ដោយចិត្ត​តក់ស្លុត ដើម្បី​ស្វែងរក​ឪពុក​ម្តាយ​របស់​ខ្លួន។ តាមពិត គ្មាន​អគ្គីភ័យ​កើតឡើង នៅ​ថ្ងៃ​នោះ​ទេ។ មាន​គេ​បាន​ប៉ះ​ប៊ូតុង​ធ្វើឲ្យ​សម្លេង​ប្រកាស​អាសន្ន​បន្លឺ​ឡើង ដោយ​អចេតនា។ តែ​ពេល​ដែល​ខ្ញុំ​មើលទៅ​ហេតុការណ៍​នោះ ខ្ញុំ​មានការ​ភ្ញាក់ផ្អើល ពេល​បាន​ឃើញ​ក្មេង​ៗ​ទាំងនោះ​ប្រញាប់​រត់​ទៅ​ឱប​ឪពុក​ម្តាយ​ខ្លួន ដោយ​គ្មាន​ការ​អៀនខ្មាស ដោយ​គិតស្មាន​ថា មានរឿង​វិបត្តិ​អ្វីមួយ​កំពុង​កើតមាន។ ទិដ្ឋភាព​នេះ​បាន​បង្ហាញថា ពួក​គេ​កំពុង​មានទំនុក​ចិត្ត​លើ​អ្នក​ដែល​អាច​ផ្តល់​សុវត្ថិភាព និង​ការធានា ក្នុង​ពេល​ដែល​មានការ​ភ័យខ្លាច។ ព្រះគម្ពីរ​បាន​ចែង​អំពី​ពេល​ដែល​ស្តេច​ដាវីឌ​បាន​ជួប​ការភ័យខ្លាច​យ៉ាង​ខ្លាំង។ ស្តេច​សូល និង​ខ្មាំងសត្រូវ​ជាច្រើន​ទៀត កំពុង​តាម​សម្លាប់​ទ្រង់(២សាំ​យ៉ូអែល ២២:១)។ បន្ទាប់ពី​ព្រះ​ទ្រង់​រំដោះ​ស្តេច​ដាវីឌ​ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់ ទ្រង់​ក៏បាន​ច្រៀង​សរសើរ​ព្រះ​យ៉ាង​ពិរោះ ដោយ​ការ​ដឹងគុណ។ ទ្រង់​ច្រៀង​ថា ព្រះអម្ចាស់​ជា “ថ្មដា ហើយ​ជា​បន្ទាយ​នៃ​ទូលបង្គំ ទ្រង់​ជា​អ្នកជួយ​ទូលបង្គំ​ឲ្យ​រួច”(ខ.២)។ ពេល​ដែល “ខ្សែ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់” និង “ខ្សែរូត​នៃ​សេចក្តី​ស្លាប់” បាន​រុំ​ព័ទ្ធជុំវិញ(ខ.៦)…

Read article
កេរដំណែលនៃមិត្តភាព

មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់វេលា ឯ​បងប្អូន​ក៏​កើតមក​សំរាប់​គ្រាលំបាក​ដែរ។ សុភាសិត ១៧:១៧ ខ្ញុំ​បាន​ជួប​គាត់ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០ កាល​ខ្ញុំ​កំពុង​បង្រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស និង​កីឡា​បាល់បោះ នៅ​វិទ្យាល័យ ហើយ​គាត់​ជា​សិស្ស​ដែល​មាន​កម្ពស់​ខ្ពស់ និង​មាឌធំ។ មិនយូរ​ប៉ុន្មាន គាត់​ក៏បាន​ចូលក្នុង​ក្រុមកីឡា​បាល់បោះ​របស់ខ្ញុំ ហើយក៏​បាន​ចូលរៀន​ក្នុង​ថ្នាក់​ដែល​ខ្ញុំ​បង្រៀន។ មិត្តភាព​ក៏បាន​កើតមាន​រវាង​យើង​ទាំងពីរ។ មិត្តភក្ដិ​ដដែល​នេះ​ក៏បាន​បម្រើការ ជាមួយ​ខ្ញុំ ជា​អ្នក​កែសម្រួល​អត្ថបទ​ជាមួយ​ខ្ញុំ អស់​ជាច្រើន​ឆ្នាំ។ ក្នុង​ពិធី​ចូលនិវត្តន៍​របស់ខ្ញុំ គាត់​ក៏បាន​ឡើង​ចែកចាយ អំពី​កេរដំណែល​នៃ​មិត្តភាព​ដែល​យើង​មាន​ជាមួយគ្នា តាំង​ពី​យូរ​មក​ហើយ។ ចុះ​ចំណែក​ឯ​មិត្តភក្តិ​ដែល​មាន​ចំណងទាក់ទង​ ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​លើកទឹកចិត្ត​យើង និង​នាំយើង​ចូល​ទៅ​ជិត​ព្រះយេស៊ូវ​? បទ​គម្ពីរ​សុភាសិត​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា មិត្តភាព​មាន​ធាតុផ្សំ​ពីរ​យ៉ាង ដែល​បាន​លើកទឹកចិត្ត​យើង។ ទីមួយ មិត្ត​ភក្តិ​ពិតប្រាកដ​ផ្តល់​ឲ្យ​យើង​នូវ​យោបល់​ដ៏​មានតម្លៃ ទោះ​វា​ជា​យោបល់ ដែល​គាត់​ពិបាក​ឲ្យ ឬ​យើង​ពិបាក​ទទួល​ក៏ដោយ(២៧:៦) គឺ​ដូច​មាន​សេចក្តី​ចែងថា : “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ”។ ទីពីរ មិត្ត​ភក្តិ​ដែល​នៅ​ក្បែរ​យើង ហើយ​ងាយ​ទំនាក់ទំនង មាន​សារៈសំខាន់ ក្នុង​ពេល​ដែល​មានរឿង​វិបត្តិ គឺ​ដូច​មាន​សេចក្តី​ចែងថា : “អ្នកមួយ​ដែល​នៅ​ជិតខាង​ខ្លួន នោះ​វិសេស​ជាង​បងប្អូន​ដែល​នៅ​ឆ្ងាយ​វិញ”(ខ.១០)។ ការ​ធ្វើដំណើរ​ក្នុង​ជីវិត តែម្នាក់ឯង មិនមែន​ជាការល្អ​ទេ។ គឺ​ដូចដែល​ស្តេច​សាឡូម៉ូន​បាន​កត់សំគាល់​ថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅតែ​ឯង ពីព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការនឿយហត់​របស់​ខ្លួន”(សាស្ដា…

Read article
ក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ

ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ។ ២កូរិនថូស ២:១៥ ខ្ញុំ​មិនមែន​ជា​អ្នកចូលចិត្ត​ញាំ​កាហ្វេ តែ​ពេលណា​ខ្ញុំ​បាន​ហិតក្លិន​គ្រាប់​កាហ្វេ​តែ​បន្តិច ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្នុងចិត្ត ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏បាន​នឹកឃើញ​អនុស្សាវរីយ​ដ៏​ក្រៀមក្រំ​ផង​ដែរ។ កាល​កូនស្រី​វ័យ​ជំទង់​របស់ខ្ញុំ ឈ្មោះ​មែ​លី​សា(Melissa) កំពុង​រៀបចំ​បន្ទប់គេង​របស់​នាង តាម​ចំណង​ចំណូលចិត្ត​ នាង​បាន​យក​ចានគោម​មួយ​មក ដាក់គ្រាប់​កាហ្វេ​ចូល​ពេញ ដើម្បី​បង្ហើរ​ក្លិន​ឈ្ងុយ​របស់​វា​ក្នុង​បន្ទប់គេង​របស់​នាង។ ជីវិត​របស់​មែ​លី​សា​នៅ​លើ​ផែនដី បាន​បញ្ចប់​ជិត២ទសវត្សរ៍​ហើយ ដោយសារ​គ្រោះថ្នាក់​រថយន្ត ពេល​នាង​មាន​អាយុ១៧ឆ្នាំ តែ​យើង​នៅតែ​រក្សាទុក​ចានគោម​ដាក់​កាហ្វេ​នោះ នៅក្នុង​ផ្ទះ​យើង។ ក្លិន​របស់​វា​បាន​បន្ត​ធ្វើឲ្យ​យើង​នឹក​ចាំ អំពី​ពេល​ដែល​មែ​លី​សា​កំពុង​រស់នៅ​ជាមួយ​យើង។ ព្រះគម្ពីរ​បាន​ចែងថា ក្លិន​នាំឲ្យមាន​ការ​នឹក​ចាំ​។ កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន​បាន​ចែង​អំពី​ក្លិន ដែល​ជា​និមិត្តរូប​នៃ​សេចក្តី​ស្រឡាញ់ រវាង​បុរស និង​ស្ត្រី​មួយ​គូរ(មើល ១:៣ ៤:១១,១៦)។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ការ​អត់ទោស​របស់​ព្រះ សម្រាប់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​ប្រៀប​បាន​នឹង ក្លិន​នៅ​ព្រៃ​ល្បា​ណូន(ហូសេ ១៤:៦)។ ហើយ​ការដែល​នាង​ម៉ារា​បាន​ចាក់​ប្រេង​ក្រអូប ពីលើ​ព្រះបាទ​ព្រះយេស៊ូវ​​ បាន​នាំឲ្យមាន​ក្លិនក្រអូប​សាយ​ភាព​ពេញផ្ទះ​របស់​នាង និង​បងប្អូន​នាង(យ៉ូហាន ១២:៣) ជា​ការ​ឆ្លុះ​បញ្ចាំង​ជាមុន អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​​(មើល ខ.៧)។ សេចក្តី​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ក្លិន​ក៏​អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅក្នុង​ការ​រស់​នៅ ធ្វើជា​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បកស្រាយ​ថា “ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅក្នុង​ពួក​មនុស្ស​ដែល​កំពុងតែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុងតែ​វិនាស​ទៅ​ដែរ​”(២កូរិនថូស…

Read article
មេរៀននៃការស៊ូទ្រំា

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង។ យ៉ាកុប ១:១២ គេ​បាន​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ គេ​បាន​លក់​គ្រាប់​ជ័រ​ឡេហ្គោ​បាន​ជាង ៧៥ពាន់​លាន​គ្រាប់ ក្នុង​មួយឆ្នាំ បាន​សេចក្តី​ថា បើ​គេ​លក់​ឲ្យ​មនុស្ស​ម្នា​ក់ៗនៅ​លើ​ផែនដី​នេះ នោះ​ក្នុង១នាក់ ទទួល​បាន​គ្រាប់​ជ័រ​ឡេហ្គោ១០គ្រាប់។ ប៉ុន្តែ បើ​មិនមែន​ដោយសារ​ការ​តស៊ូ​របស់​លោក អូ​លេ ឃើក គ្រីស្ទាន​ស៊ែ​ន(Ole Kirk Christiansen) ដែល​ជា​អ្នក​ផលិត​ប្រដាប់​ក្មេង​លេង នៅ​ប្រទេស​ដាណឺម៉ាក​ទេ នោះ​គេ​ក៏​គ្មាន​គ្រាប់​ជ័រ​ឡេហ្គោ​លេង ក្នុង​ពេល​បច្ចុប្បន្ន​ដែរ។ លោក​គ្រីស្ទាន​ស៊ែ​នបាន​ធ្វើការ​យ៉ាង​ហត់នឿយ ក្នុង​ទីក្រុង​ប៊ី​លុន ប្រទេស​ដាណឺម៉ាក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ មុន​ពេល​គាត់​បង្កើត ប្រដាប់ក្មេងលេង លេក ហ្កត់(Leg Godt) ដែល​មានន័យថា “លេងសប្បាយ”។ រោងជាង​របស់​គាត់​បាន​ជួប​គ្រោះ​អគ្គីភ័យ​២​លើក។ គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​ក្ស័យ​ធន់ និង​សង្រ្គាម​លោក​លើក​ទី២ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​វត្ថុធាតុដើម។ ទីបំផុត នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០ គាត់​ក៏បាន​មានគំនិត​បង្កើត​ដុំ​ជ័រ​តូចៗ ដែល​អាច​ផ្គំ​ចូលគ្នា។ ពេល​ដែល​គាត់​បាន​លាចាក​លោក នៅ​ឆ្នាំ១៩៥៨ ពាក្យ​ឡេហ្គោ ​ហៀបនឹង​ក្លាយជា​ពាក្យ ដែល​ក្រុម​គ្រួសារ​នី​មួយៗ នៅ​លោកខាងលិច​បាន​ស្គាល់។ ការ​អត់ធ្មត់ ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម ក្នុង​ការងារ និង​ជីវិត អាច​មានការ​ពិបាក។ បញ្ហា​នេះ​ក៏​កើតមាន​ក្នុង​ជីវិត​ខាងវិញ្ញាណ​ផង​ដែរ…

Read article
កំណប់ទ្រព្យដែលមិនអាចរាប់បាន

អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់ តើមាន​អ្នកណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើមាន​អ្នកណា​នឹង​រក​តាម​បាន។ រ៉ូម ១១:៣៣ មាន​ពេល​មួយ អ្នក​វិទ្យាសាស្រ្ត​បាន​ពង្រីក​រូបភាព ក្នុង​តេ​ឡេស្កូប ឃើញ​អាចម៍​ផ្កាយ​មួយ កំពុង​ស្ថិតនៅ​លើ​គន្លង នៅចន្លោះ​ភព​ព្រះអង្គារ និង​ភព​ព្រះ​ហស្ប​ត្តិ៍ ដែល​មាន​តម្លៃ​១ពាន់ ប៊ី​លាន​ដុល្លា។ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា អាចម៍​ផ្កាយ​ឈ្មោះ ១៦សាយ ផ្សំ​ឡើង​ពី​លោហធាតុ ដែល​មាន​ដូចជា មាស ដែក នីកែល និង​ផ្លាទីន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ដ៏​ច្រើន​មិន​អាច​គណនា​បាន។ សព្វថ្ងៃ​នេះ មនុស្ស​នៅ​លើ​ផែនដី​មិនទាន់​បាន​ទៅ​ជីក​យក​រ៉ៃ​ដ៏​សម្បូរហូរហៀរ​នោះ​នៅឡើយ​ទេ តែ​សហរដ្ឋអាមេរិក​កំពុង​មាន​គម្រោង​បញ្ជូន​យាន​ស៊ើបអង្កេត​មួយ​គ្រឿង ដើម្បី​សិក្សា​អំពី​ផ្ទាំង​ថ្ម​ដ៏​មាន​តម្លៃ​នោះ។ ការសន្យា​អំពី​ទ្រព្យសម្បត្តិ​មហាសាល ដែលគេ​មិន​អាច​ទៅដល់ អាច​ធ្វើឲ្យ​យើង​មាន​ចិត្ត​ចង់​បាន​វា ហើយក៏​មានចិត្ត​នឿយ​ណាយ​ផង​ដែរ។ ជា​ការពិត​ណាស់ នៅពេល​ណា​មួយ នឹង​មាន​មនុស្ស​ដែល​អាច​នាំមុខ​គេ នៅក្នុង​ការ​ធ្វើដំណើរ​ទៅ​ដល់​អាចម៍​ផ្កាយ១៦សាយ ដើម្បី​ជីក​យក​កំណប់​ទ្រព្យ​។ ចុះ​ចំណែក​ឯ​កំណប់​ទ្រព្យ ដែល​យើង​អាច​ឈោង​ទៅដល់? តើ​មនុស្ស​មា្នក់ៗ នឹង​ទៅ​រក​កំណប់​នោះ​ទេ? កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី១ គាត់​ក៏បាន​និយាយ អំពី​កំ​ណប់​ទ្រព្យ​ដែល​ពួក​គេ​អាច​ទទួល​បាន គឺ​កំណប់ទ្រព្យ​ដែល​យើង​អាច​រក​ឃើញ ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់…

Read article
ពន្លឺបណ្តេញភាពងងឹត

  ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។ ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។ ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ…

Read article