Dave Branon

You are here:
ក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ

ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ។ ២កូរិនថូស ២:១៥ ខ្ញុំ​មិនមែន​ជា​អ្នកចូលចិត្ត​ញាំ​កាហ្វេ តែ​ពេលណា​ខ្ញុំ​បាន​ហិតក្លិន​គ្រាប់​កាហ្វេ​តែ​បន្តិច ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ធូរស្បើយ​ក្នុងចិត្ត ហើយ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏បាន​នឹកឃើញ​អនុស្សាវរីយ​ដ៏​ក្រៀមក្រំ​ផង​ដែរ។ កាល​កូនស្រី​វ័យ​ជំទង់​របស់ខ្ញុំ ឈ្មោះ​មែ​លី​សា(Melissa) កំពុង​រៀបចំ​បន្ទប់គេង​របស់​នាង តាម​ចំណង​ចំណូលចិត្ត​ នាង​បាន​យក​ចានគោម​មួយ​មក ដាក់គ្រាប់​កាហ្វេ​ចូល​ពេញ ដើម្បី​បង្ហើរ​ក្លិន​ឈ្ងុយ​របស់​វា​ក្នុង​បន្ទប់គេង​របស់​នាង។ ជីវិត​របស់​មែ​លី​សា​នៅ​លើ​ផែនដី បាន​បញ្ចប់​ជិត២ទសវត្សរ៍​ហើយ ដោយសារ​គ្រោះថ្នាក់​រថយន្ត ពេល​នាង​មាន​អាយុ១៧ឆ្នាំ តែ​យើង​នៅតែ​រក្សាទុក​ចានគោម​ដាក់​កាហ្វេ​នោះ នៅក្នុង​ផ្ទះ​យើង។ ក្លិន​របស់​វា​បាន​បន្ត​ធ្វើឲ្យ​យើង​នឹក​ចាំ អំពី​ពេល​ដែល​មែ​លី​សា​កំពុង​រស់នៅ​ជាមួយ​យើង។ ព្រះគម្ពីរ​បាន​ចែងថា ក្លិន​នាំឲ្យមាន​ការ​នឹក​ចាំ​។ កណ្ឌ​គម្ពីរ​បទចម្រៀង​សាឡូម៉ូន​បាន​ចែង​អំពី​ក្លិន ដែល​ជា​និមិត្តរូប​នៃ​សេចក្តី​ស្រឡាញ់ រវាង​បុរស និង​ស្ត្រី​មួយ​គូរ(មើល ១:៣ ៤:១១,១៦)។ ក្នុង​កណ្ឌ​គម្ពីរ​ហូសេ ការ​អត់ទោស​របស់​ព្រះ សម្រាប់​ប្រជាជាតិ​អ៊ីស្រាអែល គឺ​ប្រៀប​បាន​នឹង ក្លិន​នៅ​ព្រៃ​ល្បា​ណូន(ហូសេ ១៤:៦)។ ហើយ​ការដែល​នាង​ម៉ារា​បាន​ចាក់​ប្រេង​ក្រអូប ពីលើ​ព្រះបាទ​ព្រះយេស៊ូវ​​ បាន​នាំឲ្យមាន​ក្លិនក្រអូប​សាយ​ភាព​ពេញផ្ទះ​របស់​នាង និង​បងប្អូន​នាង(យ៉ូហាន ១២:៣) ជា​ការ​ឆ្លុះ​បញ្ចាំង​ជាមុន អំពី​ការ​សុគត​របស់​ព្រះយេស៊ូវ​​(មើល ខ.៧)។ សេចក្តី​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ក្លិន​ក៏​អាច​ជួយ​ក្រើន​រំឭក​យើង ឲ្យ​មានការ​ប្រុងប្រយ័ត្ន នៅក្នុង​ការ​រស់​នៅ ធ្វើជា​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ ដល់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​បកស្រាយ​ថា “ដ្បិត​យើងខ្ញុំ​ជា​ក្លិនក្រអូប​នៃ​ព្រះគ្រីស្ទ​ដល់​ព្រះ នៅក្នុង​ពួក​មនុស្ស​ដែល​កំពុងតែ​បាន​សង្គ្រោះ ហើយ​ក្នុង​ពួក​អ្នក​ដែល​កំពុងតែ​វិនាស​ទៅ​ដែរ​”(២កូរិនថូស…

Read article
មេរៀននៃការស៊ូទ្រំា

មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូទ្រាំ​នឹង​សេចក្តី​ល្បួង។ យ៉ាកុប ១:១២ គេ​បាន​ប៉ាន់ប្រមាណ​ថា ជា​រៀងរាល់ថ្ងៃ គេ​បាន​លក់​គ្រាប់​ជ័រ​ឡេហ្គោ​បាន​ជាង ៧៥ពាន់​លាន​គ្រាប់ ក្នុង​មួយឆ្នាំ បាន​សេចក្តី​ថា បើ​គេ​លក់​ឲ្យ​មនុស្ស​ម្នា​ក់ៗនៅ​លើ​ផែនដី​នេះ នោះ​ក្នុង១នាក់ ទទួល​បាន​គ្រាប់​ជ័រ​ឡេហ្គោ១០គ្រាប់។ ប៉ុន្តែ បើ​មិនមែន​ដោយសារ​ការ​តស៊ូ​របស់​លោក អូ​លេ ឃើក គ្រីស្ទាន​ស៊ែ​ន(Ole Kirk Christiansen) ដែល​ជា​អ្នក​ផលិត​ប្រដាប់​ក្មេង​លេង នៅ​ប្រទេស​ដាណឺម៉ាក​ទេ នោះ​គេ​ក៏​គ្មាន​គ្រាប់​ជ័រ​ឡេហ្គោ​លេង ក្នុង​ពេល​បច្ចុប្បន្ន​ដែរ។ លោក​គ្រីស្ទាន​ស៊ែ​នបាន​ធ្វើការ​យ៉ាង​ហត់នឿយ ក្នុង​ទីក្រុង​ប៊ី​លុន ប្រទេស​ដាណឺម៉ាក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ មុន​ពេល​គាត់​បង្កើត ប្រដាប់ក្មេងលេង លេក ហ្កត់(Leg Godt) ដែល​មានន័យថា “លេងសប្បាយ”។ រោងជាង​របស់​គាត់​បាន​ជួប​គ្រោះ​អគ្គីភ័យ​២​លើក។ គាត់​បាន​ស៊ូទ្រាំ​នឹង​ការ​ក្ស័យ​ធន់ និង​សង្រ្គាម​លោក​លើក​ទី២ ដែល​បណ្តាល​ឲ្យ​មានការ​ខ្វះខាត​វត្ថុធាតុដើម។ ទីបំផុត នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៩៤០ គាត់​ក៏បាន​មានគំនិត​បង្កើត​ដុំ​ជ័រ​តូចៗ ដែល​អាច​ផ្គំ​ចូលគ្នា។ ពេល​ដែល​គាត់​បាន​លាចាក​លោក នៅ​ឆ្នាំ១៩៥៨ ពាក្យ​ឡេហ្គោ ​ហៀបនឹង​ក្លាយជា​ពាក្យ ដែល​ក្រុម​គ្រួសារ​នី​មួយៗ នៅ​លោកខាងលិច​បាន​ស្គាល់។ ការ​អត់ធ្មត់ ក្នុង​ពេល​ដែល​មាន​បញ្ហា​ប្រឈម ក្នុង​ការងារ និង​ជីវិត អាច​មានការ​ពិបាក។ បញ្ហា​នេះ​ក៏​កើតមាន​ក្នុង​ជីវិត​ខាងវិញ្ញាណ​ផង​ដែរ…

Read article
កំណប់ទ្រព្យដែលមិនអាចរាប់បាន

អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់ តើមាន​អ្នកណា​នឹង​ស្ទង់​បាន ហើយ​ផ្លូវ​ទ្រង់ តើមាន​អ្នកណា​នឹង​រក​តាម​បាន។ រ៉ូម ១១:៣៣ មាន​ពេល​មួយ អ្នក​វិទ្យាសាស្រ្ត​បាន​ពង្រីក​រូបភាព ក្នុង​តេ​ឡេស្កូប ឃើញ​អាចម៍​ផ្កាយ​មួយ កំពុង​ស្ថិតនៅ​លើ​គន្លង នៅចន្លោះ​ភព​ព្រះអង្គារ និង​ភព​ព្រះ​ហស្ប​ត្តិ៍ ដែល​មាន​តម្លៃ​១ពាន់ ប៊ី​លាន​ដុល្លា។ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា អាចម៍​ផ្កាយ​ឈ្មោះ ១៦សាយ ផ្សំ​ឡើង​ពី​លោហធាតុ ដែល​មាន​ដូចជា មាស ដែក នីកែល និង​ផ្លាទីន ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ដ៏​ច្រើន​មិន​អាច​គណនា​បាន។ សព្វថ្ងៃ​នេះ មនុស្ស​នៅ​លើ​ផែនដី​មិនទាន់​បាន​ទៅ​ជីក​យក​រ៉ៃ​ដ៏​សម្បូរហូរហៀរ​នោះ​នៅឡើយ​ទេ តែ​សហរដ្ឋអាមេរិក​កំពុង​មាន​គម្រោង​បញ្ជូន​យាន​ស៊ើបអង្កេត​មួយ​គ្រឿង ដើម្បី​សិក្សា​អំពី​ផ្ទាំង​ថ្ម​ដ៏​មាន​តម្លៃ​នោះ។ ការសន្យា​អំពី​ទ្រព្យសម្បត្តិ​មហាសាល ដែលគេ​មិន​អាច​ទៅដល់ អាច​ធ្វើឲ្យ​យើង​មាន​ចិត្ត​ចង់​បាន​វា ហើយក៏​មានចិត្ត​នឿយ​ណាយ​ផង​ដែរ។ ជា​ការពិត​ណាស់ នៅពេល​ណា​មួយ នឹង​មាន​មនុស្ស​ដែល​អាច​នាំមុខ​គេ នៅក្នុង​ការ​ធ្វើដំណើរ​ទៅ​ដល់​អាចម៍​ផ្កាយ១៦សាយ ដើម្បី​ជីក​យក​កំណប់​ទ្រព្យ​។ ចុះ​ចំណែក​ឯ​កំណប់​ទ្រព្យ ដែល​យើង​អាច​ឈោង​ទៅដល់? តើ​មនុស្ស​មា្នក់ៗ នឹង​ទៅ​រក​កំណប់​នោះ​ទេ? កាល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម នៅ​សតវត្សរ៍​ទី១ គាត់​ក៏បាន​និយាយ អំពី​កំ​ណប់​ទ្រព្យ​ដែល​ពួក​គេ​អាច​ទទួល​បាន គឺ​កំណប់ទ្រព្យ​ដែល​យើង​អាច​រក​ឃើញ ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “អើហ្ន៎​ប្រាជ្ញា និង​ចំណេះ​ដ៏​បរិបូរ​របស់​ព្រះ​ជ្រៅ​ណាស់​តើ ឯព្រះ​ដំ​រិះ​របស់​ទ្រង់…

Read article
ពន្លឺបណ្តេញភាពងងឹត

  ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។ ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។ ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ…

Read article
រត់គេចចេញពីអំពើបាប

ចូរ​ឲ្យ​រត់​ពី​សេចក្តី​ស្រើបស្រាល​របស់​ក្មេងៗ​ចេញ ហើយ​ដេញ​តាម​សេចក្តី​សុចរិត សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្រី ជា​មួយ​នឹង​អ្នក​អស់​អ្នក​ដែល​អំពាវនាវ​ដល់​ព្រះអម្ចាស់ អំពី​ចិត្ត​ដ៏​បរិសុទ្ធ​វិញ។ ២ធីម៉ូថេ ២:២២ ក្នុង​រដូវ​ក្តៅ​ឆ្នាំ​នេះ ខ្ញុំ​បាន​រង​គ្រោះ ដោយសារ​រុក្ខ​ជាតិ​ពុល​ពីរ​ដង។ ក្នុង​ពេល​ទាំង​ពីរ​លើក​នោះ រឿង​នេះ​បាន​កើត​ឡើង នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ដក​រុក្ខជាតិ​ដែល​គ្មាន​ប្រយោជន៍​ចេញ​ពី​ទីធ្លា​ផ្ទះ​ខ្ញុំ។ ហើយ​ពេល​នោះ ខ្ញុំ​ក៏​បាន​ឃើញ​រុក្ខជាតិ​មាន​ស្លឹក​ឆែក​ជា​៣ ដែល​ប្រៀប​ដូច​ជា​ខ្មាំង​សត្រូវ​ដ៏​កាច​សាហាវ កំពុង​លាក់​ខ្លួន​នៅ​ក្បែរ​នោះ។ ខ្ញុំ​គិត​ស្មាន​ថា ខ្ញុំ​អាច​ចូល​ទៅ​ជិត​វា ដោយ​មិន​មាន​គ្រោះ​ថ្នាក់។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​បាន​គិត​ខុស​ហើយ។ ខ្ញុំ​មិន​ត្រូវ​ចូល​ទៅ​ក្បែរ​រុក្ខជាតិ​មួយ​ដើម​តូច ដែល​មាន​ជាតិ​ពុល​នោះ​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​វា។ ក្នុង​សម័យ​គ្រា​សញ្ញា​ចាស់ នៅ​ក្នុង​រឿង​របស់​លោក​យ៉ូសែប យើង​ឃើញ​គំរូ នៃ​ការ​រត់​គេច​ចេញ​ពី​អំពើ​បាប ដែល​គ្រោះ​ថ្នាក់​ជាង​រុក្ខជាតិ​ពុល​ទៅ​ទៀត។ កាល​គាត់​កំពុង​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ប៉ូទីផា ដែល​ជា​នាម៉ឺន​ម្នាក់ នៅ​នគរ​អេស៊ីព្ទ ប្រពន្ធ​របស់​ចៅហ្វាយ​នោះ​បាន​ព្យាយាម​ល្បួង​គាត់ តែ​លោក​យ៉ូសែប​មិន​បាន​ចូល​ទៅ​ជិត​នាង​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​គេច​ចេញ​វិញ។ ទោះ​នាង​បាន​ចោទ​បង្ខូច​គាត់ ហើយ​ឲ្យ​គេ​ដាក់​គុក​គាត់​ក៏​ដោយ ក៏​គាត់​នៅ​តែ​រក្សា​សេចក្តី​បរិសុទ្ធ ក្នុង​អំឡុង​ពេល​នោះ។ ហើយ​តាម​បទ​គម្ពីរ លោកុប្បត្ដិ ៣៩:២១ យើង​ឃើញ​ថា “ព្រះ​អម្ចាស់​បាន​គង់​នៅ​ជា​មួយ​គាត់”។ ព្រះ​ទ្រង់​អាច​ជួយ​យើង​គេច​ចេញ​ពី​សកម្ម​ភាព និង​ស្ថាន​ភាព​ដែល​អាច​នាំ​យើង​ចេញ​ឆ្ងាយ​ពី​ព្រះ​អង្គ ដោយ​ដឹក​នាំ​យើង ឲ្យ​រត់​ចេញ​ពី​អំពើ​បាប។ ក្នុង​បទ​គម្ពីរ…

Read article
ការតយុទ្ធរបស់ដើមផ្កាឈូករ័ត្ន

​អ្នក​រាល់​គ្នា​ក៏​ពេញលេញ​ក្នុង​ទ្រង់ ដែល​ទ្រង់​ជា​សិរសា​លើ​អស់​ទាំង​ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​ប៉ុន្មាន។ កូល៉ុស ២:១០ សត្វ​ក្តាន់ នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​ការ​យល់​ឃើញ អំពី​ផ្កា​ឈូករ័ត្ន​ខុស​ពី​ខ្ញុំ។ ពេល​ដែល​ខ្ញុំ​ដាំ​ដើម​ផ្កា​ឈូក​រ័ត្ន​រៀងរាល់​រដូវ​ផ្ការីក ខ្ញុំ​តែង​តែ​រង់​ចាំ​មើល​សម្រស់​ផ្កា​ឈូក​រ័ត្ន​រីក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សត្វ​ក្តាន់​មិន​ខ្វល់​អំពី​លទ្ធ​ផល​ចុង​ក្រោយ​នៃ​ដំណាំ​ប្រភេទ​នេះ​ឡើយ។ ពួក​វា​គ្រាន់​តែ​ចង់​ទំពារ​ដើម និង​ស្លឹក​របស់​ដើម​ផ្កា​ឈូក​រ័ត្ន ទាល់​តែ​គ្មាន​សល់​អ្វី​សោះ។ ដូចនេះ នៅ​រដូវ​ក្តៅ រៀង​រាល់​ឆ្នាំ ខ្ញុំ​តែង​តែ​តយុទ្ធ ដោយ​ខិត​ខំ​ថែរក្សា​ដើម​ផ្កា​ឈូក​រ័ត្ន ដើម្បី​ឲ្យ​បាន​ឃើញ​ពួក​វា​លូតលាស់​ពេញ​វ័យ មុន​ពេល​ដែល​​សត្វ​ជើង​បួន​ទាំង​នោះ​ មក​ស៊ី​បំផ្លាញ​ពួក​វា។ ជួន​កាល ខ្ញុំ​ឈ្នះ ជួន​កាល សត្វ​ក្តាន់​ឈ្នះ។ ពេល​ដែល​យើង​គិត​អំពី​ជីវិត​យើង ក្នុង​នាម​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​ងាយ​នឹង​មើល​ឃើញ​សង្គ្រាម​ស្រដៀង​នេះ​ដែរ រវាង​យើង និង​សាតាំង ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង។ គោលដៅ​របស់​យើង គឺ​ដើម្បី​ឲ្យ​មាន​ការ​លូតលាស់​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ ដែល​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​យើង​បាន​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ អារក្ស​ចង់​បំផ្លាញ​ជំនឿ​យើង ហើយ​រារាំង​យើង​មិន​ឲ្យ​លូត​លាស់។ តែ​ព្រះយេស៊ូវ​មាន​អំណាច​លើស “ពួក​គ្រប់​គ្រង និង​អំណាច​ទាំង​អស់” ហើយ​អាច​នាំ​ឲ្យ​យើង “មាន​ភាព​ពេញ​លេញ”(កូល៉ុស ២:១០) ដែល​បាន​សេចក្តី​ថា ព្រះ​អង្គ​ធ្វើ​ឲ្យ​យើង​ពេញ​លេញ។ ជ័យ​ជម្នះ​របស់​ព្រះគ្រីស្ទ​នៅ​លើ​ឈើ​ឆ្កាង អនុញ្ញាត​ឲ្យ​យើង​ឈរ​យ៉ាង​មាំមួន ក្នុង​លោកិយ ដូច​ផ្កា​ឈូករ័ត្ន​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​ផង​ដែរ។​ កាល​ព្រះយេស៊ូវ​បាន​យក​ទោស​នៃ​អំពើ​បាប​របស់​យើង ទៅ​ដំ​ជាប់​ឈើ​ឆ្កាង(ខ.១៤) ព្រះអង្គ​បាន​បំផ្លាញ​អំណាច​ដែល​បាន​គ្រប់​គ្រង​យើង។ យើង​ក៏​បាន​ចាក់​ឫស…

Read article
មនុស្ស៧នាក់ទៀតក៏សំខាន់ដែរ

បង​ប្អូន​អើយ កុំ​ឲ្យ​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ។ យ៉ាកុប ២:១ សោកនាដកម្ម​បាន​កើត​ឡើង នៅ​ក្បែរ​ទីក្រុង​ឡូស អែនជែលេស កាល​ពី​ខែ​មករា ឆ្នាំ ២០២០ ពេល​ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​ធ្លាក់ បណ្តាល​ឲ្យ​មនុស្ស​៩​នាក់​បាត់​បង់​ជីវិត។ នៅ​ពេល​នោះ សារព័ត៌មាន​ភាគ​ច្រើន​បាន​ផ្សាយ​ថា “លោក​កូប ប្រាយអិន(Kobe Bryant) ដែល​ជា​កំពូល​កីឡាករ​របស់​ក្រុម NBA និង​កូន​ស្រី​ឈ្មោះ ជីអាណា(Gianna មាន​ឈ្មោះ​ក្រៅ ‘Gigi’)” និង​មនុស្ស​៧​នាក់​ទៀត បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នោះ”។ វា​ជា​រឿង​ធម្មតា ហើយ​ស្រួល​យល់​ទេ ដែល​គេ​ផ្តោត​ទៅ​លើ​អ្នក​ដែល​ឈ្មោះ​ល្បី នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ដូច​នេះ ហើយ​ការ​បាត់​បង់​ជីវិត​របស់​លោក​កូបេ និង​កូន​ស្រី​វ័យ​ជំទង់​របស់​គាត់ ឈ្មោះ​ជីជី គឺ​ពិត​ជា​គួរ​ឲ្យ​សោក​សៅ លើស​ពាក្យ​ពណ៌នា។ ប៉ុន្តែ យើង​ត្រូវ​តែ​ចាំ​ថា ក្នុង​រូបភាព​ដ៏​ធំ​នៃ​ជីវិត គ្មាន​ខ្សែ​បន្ទាត់​ពុះ​ចែក​ណា​មួយ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់ “មនុស្ស​៧​នាក់​ទៀត” (Payton, Sarah, Christina, Alyssa, John, Keri, និង Ara)  សំខាន់​តិច​ជាង​នោះ​ឡើយ។ ជួន​កាល យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​សំខាន់…

Read article
បានលាងស្អាតហើយ

ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។ ១កូរិនថូស ៦:១១ មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ប៊ីល (Bill) បាន​រៀប​រាប់​ថា លោក​ជ័ររ៉ាដ(Gerard) ដែល​ជា​មិត្ត​ភក្តិ​របស់​គាត់ បាន​ចេញ​ឆ្ងាយ​ពី​ព្រះ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ ថ្ងៃ​មួយ លោក​ប៊ីល​បាន​ជួប​លោក​ជ័ររ៉ាដ ហើយ​ពន្យល់​ប្រាប់​គាត់ អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​បើក​ផ្លូវ​ឲ្យ​យើង​ទទួល​សេចក្តី​សង្រ្គោះ។ លោក​ជ័ររ៉ាដ​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ។ គាត់​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ទាំង​ទឹក​ភ្នែក ហើយ​ក៏​បាន​ថ្វាយ​ជីវិត​គាត់​ដល់​ព្រះ​គ្រីស្ទ។ ក្រោយ​មក លោក​ប៊ីល​ក៏​បាន​សួរ​លោក​ជ័ររ៉ាដ អំពី​អារម្មណ៍​របស់​ខ្លួន។ លោក​ជ័ររ៉ាដ​គ្រាន់​តែ​បាន​ឆ្លើយ​ទាំង​ទឹក​ភ្នែក​ថា គាត់​មាន​អារម្មណ៍​ថា “បាន​ជ្រះ​ស្អាត” ហើយ។ នេះ​ជា​ការ​ឆ្លើយ​តប ដ៏​ប្រសើរ​ណាស់! នេះ​ជា​អត្ថន័យ​នៃ​សេចក្តី​សង្រ្គោះ ដែល​ព្រះ​ទ្រង់​បាន​បើក​ទ្វារ​ឲ្យ​យើង​ចូល​មក​ទទួល ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ និង​ការ​លះបង់​របស់​ព្រះ​អង្គ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា។ ក្នុង​បទ​គម្ពីរ ១កូរិនថូស ជំពូក​៦ បន្ទាប់​ពី​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា ការ​មិន​ស្តាប់​បង្គាប់​ព្រះ​នាំ​ឲ្យ​យើង​ដាច់​ចេញ​ពី​ព្រះ​អង្គ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ឯ​ពួក​អ្នក​រាល់​គ្នា​ខ្លះ ពី​ដើម​ក៏​ជា​មនុស្ស​យ៉ាង​ដូច្នោះ​ដែរ តែ​បាន​លាង​ស្អាត​ហើយ ក៏​បាន​ញែក​ជា​បរិសុទ្ធ ហើយ​រាប់​ជា​សុចរិត​ផង ដោយ​នូវ​ព្រះនាម​ព្រះអម្ចាស់យេស៊ូវ និង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា”(ខ.១១)។ ពាក្យ…

Read article
មេរៀនដែលព្រះប្រទានក្នុងធម្មជាតិ

តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​អញ​ចាប់​តាំង​បង្ក​ផែនដី​ឡើង? យ៉ូប ៣៨:៤ ពី​ដំបូង​យើង​គ្រាន់​តែ​ដើរ​កម្សាន្ត នៅ​ក្នុង​ធម្មជាតិ ក្នុង​រដូវ​ផ្ការីក តែ​រឿង​នេះ​ក៏​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​រឿង​ពិសេស ខណៈ​ពេល​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​កំពុង​តែ​ដើរ​តាម​មាត់​ស្ទឹង នៃ​ស្រុក​កំណើត​របស់​យើង។ ពេល​នោះ យើង​បាន​កត់​សំគាល់​ឃើញ​មិត្ត​ចាស់​មួយ​ចំនួន នៅ​លើ​កំណាត់​ឈើ​ធំ​មួយ លើ​ផ្ទៃ​ទឹក​រលក​អង្កាញ់​ៗ​ ។ ពួក​គេ​គឺ​ជា​សត្វ​អណ្ដើក​ធំ​ៗ​៥ ឬ​៦​ក្បាល កំពុង​សំដិល​ថ្ងៃ។ យើង​ក៏​បាន​ញញឹម​ដាក់​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​សត្វ​ល្មូន​ទាំង​នោះ ដែល​យើង​ខាន​ឃើញ​​ពួក​វា​ជា​ច្រើន​ខែ​មក​ហើយ។ យើង​សប្បាយ​ចិត្ត ដែល​បាន​ឃើញ​ពួក​វា​ត្រឡប់​មក​វិញ ហើយ​យើង​ក៏​បាន​អបអរ​ពេល​ដ៏​មាន​អំណរ ចំពោះ​ស្នា​ព្រះ​ហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ។​ ព្រះ​ទ្រង់​ក៏​ធ្លាប់​បាន​នាំ​លោក​យ៉ូប​ដើរ នៅ​ក្នុង​ធម្មជាតិ​ផង​ដែរ​(មើល យ៉ូប ៣៨)។ បុរស​ដែល​កំពុង​ជួប​ទុក្ខ​សោក​នេះ​ ត្រូវ​ការ​ចម្លើយ​មួយ ពី​ព្រះ​អាទិករ​របស់​ខ្លួន សម្រាប់​បញ្ហា​របស់​គាត់​(ខ.១)។ ហើយ​ការ​អ្វី​ដែល​គាត់​បាន​ឃើញ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​គាត់ ជា​មួយ​ព្រះ និង​មើល​ទៅ​ស្នា​ព្រះ​ហស្ត​ទ្រង់ បាន​នាំ​ឲ្យ​គាត់​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត ដែល​គាត់​​ត្រូវ​ការ ក្នុង​គ្រា​លំបាក។​ សូម​យើង​ស្រមៃ​អំពី​ការ​ភ្ញាក់​ផ្អើល​របស់​លោក​យ៉ូប ពេល​ដែល​ព្រះ​ទ្រង់​រំឭក​គាត់ អំពី​ការ​រចនា​ទ្រង់​ទ្រាយ​ធំ ដែល​ទ្រង់​មាន​សម្រាប់​ពិភព​លោក។ លោក​យ៉ូប​ក៏​បាន​ស្តាប់​ការ​បក​ស្រាយ​មុន​គេ អំពី​ពិភព​ធម្មជាតិ ពេល​ដែល​ព្រះ​អង្គ​សួរ​គាត់​ថា “តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី តើ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ក្នុង​កាល​ដែល​ផ្កាយ​ព្រឹក​បាន​ច្រៀង​ជា​មួយ​គ្នា ហើយ​អស់​ទាំង​កូន​ព្រះ​បាន​ស្រែក​អរ​សាទរ?”(ខ.៦-៧)។ គាត់​ក៏​បាន​សិក្សា​មេរៀន​ភូមិវិទ្យា ដែល​និយាយ​អំពី​ដែន​កំណត់​នៃ​សមុទ្រ ដែល​ទ្រង់​បាន​ដាក់​(ខ.១១)។ ព្រះ​អាទិករ​បាន​បន្ត​ប្រាប់​លោក​យ៉ូប អំពី​ពន្លឺ​ដែល​ព្រះ​អង្គ​​បាន​បង្កើត…

Read article
ជម្លោះក្នុងពេលបច្ចុប្បន្ន

ពេល​ដែល​អ្នក​ដាក់​ចំណិត​នំប៉័ង​ចូល​ក្នុង​ឧបករណ៍​ដុត​នំប៉័ង អ្នក​អាច​នឹក​ចាំ​ថា ឧបករណ៍​នេះ​គឺ​ជា​លទ្ធ​ផល នៃ​ជម្លោះ​ដ៏​ជូរចត់​មួយ នៅ​ចុង​សតវត្សរ៍​ទី​១៩។ នៅ​សម័យ​នោះ អ្នក​ច្នៃ​បង្កើត​ពីរ​នាក់ ​គឺ​លោក​ថូម៉ាស អេឌីសិន(Thomas Edison) និង​នីកូឡា ថេស្លា(Nikola Tesla) មាន​ការ​ប្រជែង​គ្នា អំពី​ប្រភេទ​នៃ​ចរន្ត​អគ្គិសនី​សម្រាប់​ការអភិវឌ្ឍន៍ គឺ​ចរន្ត​ជាប់(DC) ដែល​មាន​ដូចជា​ចរន្ត​អគ្គិសនី ចេញ​ពី​ថ្មពិល ចូល​ទៅ​ក្នុង​ពិល​ជាដើម និង​ចរន្ត​ឆ្លាស់(AC) ដែល​ចេញ​ពី​ម៉ាស៊ីន​ភ្លើង។ ទី​បំផុត គំនិត​របស់​លោក​ថែស្លា អំពី​ចរន្ត​ឆ្លាស់ បាន​ទទួល​ជោគ​ជ័យ ហើយ​ត្រូវ​បាន​គេ​យក​មក​ប្រើ​ប្រាស់ ដើម្បី​ផ្គត់​ផ្គង់​អគ្គីសនី ដល់​ផ្ទះ កន្លែង​អាជីវកម្ម និង​សហគមន៍ នៅ​ទូទាំង​ពិភព​លោក។ ចរន្ត​ឆ្លាស់ AC ក៏​មាន​ប្រសិទ្ធ​ភាព​ជាង នៅ​ក្នុង​ការ​បញ្ជូន​ចរន្ត​អគ្គីសនី ទៅ​តំបន់​ឆ្ងាយ​ៗ និង​ជា​ជម្រើស​ដែល​ឆ្លាត​វ័យ​ជាង។ ជួន​កាល យើង​ត្រូវ​ការ​ប្រាជ្ញា ខណៈ​ពេល​ដែល​យើង​ជួប​បញ្ហា​ជម្លោះ​រវាង​អ្នក​ជឿ​(មើល​រ៉ូម ១៤:១-១២)។ សាវ័ក​ប៉ុល​បាន​បង្រៀន​យើង ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ ដើម្បី​ឲ្យ​យើង​មាន​ការ​យល់​ច្បាស់ ក្នុង​បញ្ហា​ទាំង​នោះ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ”(ភីលីព ៣:១៥)។ ក្នុង​ពីរបី​ខ​បន្ទាប់​មក​ទៀត យើង​ឃើញ​លទ្ធផល​របស់​មនុស្ស​ពីរ​នាក់ ដែល​បែក​បាក់​គ្នា ដោយសារ​ការ​ខ្វែង​គំនិត​គ្នា បាន​ជា​សាវ័ក​ប៉ុល​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ប្រាប់​ពួក​គេ​ថា…

Read article