Dave Branon

You are here:
រដូវកាលដ៏ល្អ

ថ្ងៃ​នេះ ជា​ថ្ងៃ​ទី​មួយនៃ​រដូវ​ផ្កា​រីក ក្នុង​តំបន់​ខាង​ជើង នៃ​ពិភព​លោក។ បើ​អ្នក​កំពុង​រស់​នៅ ក្នុង​ប្រទេស​អូស្រ្តាលី ថ្ងៃ​នេះជា​ថ្ងៃ​ទី​មួយ នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះនៅ​តំបន់​ខាង​ត្បូង​នៃ​ពិភព​លោក។ នៅ​ថ្ងៃ​នេះ ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ចំ​ពី​លើ​ខ្សែបន្ទាត់​អេក្វា​ទ័រ ហើយ​ម៉ោង​នៅ​ពេល​ថ្ងៃ និង​ម៉ោង​នៅ​ពេល​យប់ ស្ទើរ​តែ​មាន​ចំនួន​ស្នើ​គ្នា នៅ​ទូទាំង​ពិភព​លោក។ រដូវ​ថ្មី​មាន​សារៈ​សំខាន់​ចំពោះ​មនុស្ស​ជា​ច្រើន។ អ្នក​ខ្លះ​បាន​រាប់​ថយ​ក្រោយ នូវ​ចំនួន​ថ្ងៃដែល​នៅ​សល់ ព្រោះ​ពួក​គេ​សង្ឃឹម​ថានឹង​បាន​អ្វី​មួយ ពេល​រដូវ​កាល​ថ្មី​មក​ដល់។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​គូស​ចំណាំ ពី​លើ​ប្រតិ​ទិន សម្រាប់​រដូវ​ផ្ការីក នៅ​រដ្ឋ​វីសខុនស៊ីន ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​បញ្ចប់ ​នៃ​រដូវ​រងា។ ពុំ​នោះ​ទេ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទី​ក្រុងមេល​បូន ពួក​គេ​កំពុង​រង់​ចាំ​រដូវ​ស្លឹក​ឈើជ្រុះ​យ៉ាង​អន្ទះ​សារ ដែល​នឹង​មកបញ្ចប់​រដូវ ដែល​មាន​កម្តៅ​ព្រះអាទិត្យ​ដ៏​ក្តៅ​នៅប្រទេស​អូស្រ្តាលី។ យើង​ក៏​ឆ្លង​កាត់​រដូវ​កាល​នៃ​ជីវិត ដែល​មិន​ជាប់​ទាក់​ទង​នឹង​អាកាស​ធាតុ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​បាន​ប្រាប់​យើង​ថា មាន​រដូវ​កាល​សម្រាប់​សកម្ម​ភាព​នីមួយ​ៗ នៅ​ក្រោម​ពន្លឺ​ថ្ងៃ គឺ​ពេល​ដែល​ព្រះ​ទ្រង់​បាន​កំណត់​ទុក សម្រាប់​ឲ្យ​ជីវិត​យើង​រស់​នៅ(៣:១-១១)។ លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ អំពី​រដូវ​កាល​ថ្មី​មួយ ក្នុង​ជីវិត​គាត់ បន្ទាប់​ពី​គាត់​បាន​ដឹក​នាំ​រាស្រ្ត​អ៊ីស្រា​អែល កាត់​តាម​វាល​រហោស្ថាន​(ចោទិយកថា ៣១:២) ហើយ​គាត់​ត្រូវ​ប្រគល់​ការ​ដឹក​នាំ​របស់​គាត់ ឲ្យ​លោក​យ៉ូស្វេ។ ចំណែក​លោក​ប៉ុល​វិញ គាត់​បាន​ជួប​រដូវ​កាល​ដ៏​ឯក​កោ ខណៈ​ពេល​ដែល​គាត់​កំពុង​ជាប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ នៅ​ទី​ក្រុង​រ៉ូម ដោយគាត់​បាន​សូម​ឲ្យ​គេ​មក​សួរ​សុខ​ទុក្ខ​គាត់ តែ​គាត់​ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​គង់​នៅ​ក្បែរ​គាត់​ជា​និច្ច(២ធីម៉ូថេ ៤:១៧)។ ទោះ​ជីវិត​យើង​ស្ថិត​ក្នុង​រដូវ​កាល​ណា​ក៏​ដោយ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ…

Read article
ភក្តីភាពដែលគ្មានភាពអាម៉ាស់

អ្នក​គាំ​ទ្រ​ទាំង​ឡាយ ចូ​លចិ​ត្ត​ស​រសើរ​ក្រុម​កីឡាករ​ដែល​ខ្លួន​ចូ​ល​ចិត្ត។ ពួក​គេ​ពាក់​ឡូហ្គោ និង​បង្ហោះ​រូប​ភាព ឬ​សំណេរ​នៅ​ក្នុង​ទំព័​រហ្វេ​ស​ប៊ុក អំពី​ក្រុម​ជា​ទីស្រឡាញ់​រប​ស់ពួ​ក​គេ ឬ​ជជែក​ជាមួ​យ​មិ​ត្តភ​ក្តិ អំពី​ក្រុម​នោះ ដោយ​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ភក្តី​ភាព ដែល​ខ្លួន​មា​ន​ចំពោះ​ក្រុម​នោះ។ ពេល​ខ្ញុំ​ពាក់​មួក អាវ​យឺត ដែល​មាន​ឡូហ្គោ​របស់​ក្រុម​ដេត្រយ ថៃហ្គើ និង​សន្ទនា​គ្នា​អំពី​ក្រុម​មួ​យនេះ​ គឺ​ខ្ញុំ​កំ​ពុង​តែ​បង្ហាញ​ថា ខ្ញុំ​ក៏​កំពុង​មាន​ភក្តី​ភាព​ចំពោះ​ក្រុម​នោះ។ ភក្តី​ភាព​ដែល​យើង​មាន​ចំ​ពោះ​ក្រុម​កីឡា​ណា​មួយ អាច​រំឭក​យើង​ថា យើង​ត្រូវ​មាន​ភក្តី​ភាព ដែល​ពិត​ប្រាកដ និង​ប្រសើរ​បំផុត ចំពោះ​ព្រះ​អម្ចាស់​នៃ​យើង។ ភក្តី​ភាព​ដែល​យើង​មាន​ចំពោះ​ព្រះ គឺ​គ្មាន​ភាព​អាម៉ាស់​ឡើយ។ ខ្ញុំ​គិត​អំពី​ភក្តី​ភាព​ចំពោះ​ព្រះ ពេល​ដែល​ខ្ញុំ​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៣៤ ដែល​ក្នុង​នោះ ស្តេច​ដាវីឌ​បាន​ផ្តោត​ចិត្ត​ទៅ​លើព្រះ​មួយ​អង្គ ដែល​សំខាន់​លើស​អ្វី​ៗ​ទាំង​អស់ នៅ​លើ​លោក​នេះ។ ពេល​ស្តេច​ដាវីឌ​មាន​បន្ទូល​ថា “ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះយេហូវ៉ា​គ្រប់​ពេល​វេលា”(ខ.១) តើ​យើង​ឆ្ងល់​ដែរ​ឬ​ទេ​ថា ការ​រស់​នៅ​របស់​យើង​មាន​ចន្លោះ​ប្រហោង​ច្រើន​ប៉ុណ្ណា ខណៈ​ពេល​ដែល​យើង​បាន​រស់​នៅ តាម​បែប​ដដែល ហាក់​ដូច​ជា​គិត​ថា ព្រះ​ទ្រង់​មិន​មែន​ជា​ប្រភព​នៃ​សេចក្តី​ពិត ពន្លឺ និង​សេចក្តី​សង្រ្គោះ​របស់​យើង​នោះ? ពេល​ស្តេច​ដាវីឌ​មានបន្ទូល​ទៀត​ថា “សេចក្តី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជានិច្ច”(ខ.១) តើ​យើង​បាន​គិត​ដែរ​ឬទេ​ថា មាន​ពេល​ប៉ុន្មានដង​ហើយ ដែល​យើង​បាន​សរសើរ​អ្វី​ៗ​ក្នុង​លោកិយ​នេះ ច្រើន​ជាង​សរសើរ​ដំកើង​ព្រះ​អម្ចាស់? ហើយ​ពេល​ដែល​ទ្រង់មាន​បន្ទូល​ថា “ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះយេហូវ៉ា”(ខ.២) តើ​យើង​ដឹង​ដែរ​ឬ​ទេ​ថា យើង​បាន​អួត​អំពី​ជោគ​ជ័យ​ដ៏តូច​របស់​យើង…

Read article
មាននៅគ្រប់ទីកន្លែង និងនៅទីណាក៏គ្មាន

មាន​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ បាន​បាត់​បង់​កូន​វ័យ​ជំទង់​ម្នាក់ ក្នុង​គ្រោះ​ថ្នាក់​រថ​យន្ត​បុក​គ្នា ដូច​គ្រួសារ​ខ្ញុំ​ដែរ។ ពួកគេ​បាន​សរសេរ​សេចក្តី​រំឭក​អំពី​កូន​ស្រី​របស់​ពួក​គេ ឈ្មោះ លីនសេយ(Lindsay) ក្នុង​ការ​សែត​ប្រចាំ​តំបន់​មួយ។ ខ្លឹម​សារ​មួយ ក្នុង​ចំណោម​ខ្លឹម​សារ​ដែល​មាន​ន័យ​បំផុត នៅ​ក្នុង​សំណេរ​របស់​នាង គឺ​ជា​ការ​រៀប​រាប់​ថា : បន្ទាប់​ពីនា​ង​បាន​ប្រាប់​គេ​ថា នាង​បាន​បិទ​រូប​ថត និង​វត្ថុ​អនុស្សាវ​រីយ​របស់​លីនសេយ​ជា​ច្រើន នៅ​ក្នុង​ផ្ទះ​មក នាង​ក៏បា​ន​សរសេរ​ថា “ក្នុង​ផ្ទះ​ខ្ញុំ នៅ​កន្លែង​ណា​ក៏​មាន​រូបលីន​សេយ​ដែរ ប៉ុន្តែ គ្មាន​កន្លែង​ណា​ដែល​មាន​វត្ថ​មាន​ពិត​របស់​នាង​ទេ”។ ទោះ​បី​ជា​កូន​ស្រី​របស់​គ្រួសារ​ទាំង​ពីរ នៅ​តែ​ញញឹម​ចេញ​ពី​រូប​ថត​ក៏​ដោយ វត្ត​មាន​​​ពិត​របស់​ក្មេង​ស្រី​ទាំង​ពីរ នៅ​តែមិន​ឃើញ​មាន នៅ​​កន្លែង​ណា​មួយ​ឡើយ។ រូបរបស់​ពួក​​​គេ​មាន​នៅ​គ្រប់​កន្លែង​ទាំង​អស់នៅក្នុង​ផ្ទះ ទាំង​នៅ​ក្នុង​ចិត្ត គំនិត និង​រូប​ថត​ទាំងនោះ ប៉ុន្តែ យើងមិនឃើញវត្តមានដ៏ពិតរបស់ពួកគេទេ។ ប៉ុន្តែ ដោយ​ផ្អែក​លើ​ព្រះ​គម្ពីរ យើងអាចជឿ​ជាក់​​ថា វត្ត​មាន​ពិត​នៃ​លីនសេយ និង​មែលសីស្សា គឺ​មាន​នៅ​ទី​កន្លែង​មួយ។ ពួកគេ​កំពុង​នៅ​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​យេស៊ូវ(២កូរិនថូស ៥:៨)។ វត្ត​មាន​ដ៏​ពិត​របស់​ពួក​គេ កំពុង​នៅ​ជាប់​ជា​មួយ​ព្រះ​មួយ​អង្គ ​ដែល​គង់​នៅ​គ្រប់​ទី​កន្លែង។ យើង​មើល​មិន​ឃើញ​សាច់​ឈាម​របស់​ព្រះ​ទេ។ យើង​ពិត​ជា​មិន​មាន​រូប​ថត​របស់​ទ្រង់ នៅ​លើ​ជញ្ជាំង​របស់​យើង​ទេ។ តាម​ពិត បើ​យើង​មើល​ជុំវិញ​ផ្ទះ​យើង យើង​ប្រហែល​ជា​គិត​ថា យើង​​មិន​ឃើញ​ព្រះ​វត្ត​មាន​ទ្រង់​។ ប៉ុន្តែ ទ្រង់​គ​ង់​នៅ​គ្រប់​ទី​កន្លែង។ ទោះ​ជា​យើង​ទៅ​ទី​ណា​ក៏​ដោយ ក្នុង​ផែន​ដី​នេះ…

Read article
ពិតជាអស្ចារ្យណាស់!

តាម​និស្ស័យ​សាច់​ឈាម​របស់​យើង យើង​រាល់​គ្នា​ខ្វះ​មិន​ដល់​សិរីល្អ​របស់​ព្រះ​​ឡើយ(រ៉ូម ៣:២៣)។ ព្រះយេស៊ូវ ជា​រស្មីដែល​ភ្លឺ​ចេញ​ពី​សិរីល្អ​របស់​ព្រះ(ហេព្រើរ ១:៣) ហើយ​អ្នក​ដែល​ស្គាល់​ទ្រង់ ក៏​បាន​ឃើញ​សិរីល្អ​ទ្រ​ង់​(យ៉ូហាន ១:១៤)។ នៅ​គ្រា​សញ្ញា​ចាស់ សិរីល្អ​បាន​ស្ថិត​នៅ​ពេញ​រោង​ឧបោសថ(និក្ខមនំ ៤០:៣៥-៣៥) ហើយ​ក៏​បាន​ដឹក​នាំ​ពួក​អ៊ីស្រាអែល ក្នុង​វាល​រហោស្ថាន​ផង​ដែរ។ ហើយ​យើង​ក៏បា​នទទួ​លព្រះ​បន្ទូល​សន្យា​ថា នៅ​ចុង​បញ្ចប់ នគរ​ស្ថាន​សួគ៌​នឹង​បញ្ចេញ​ពន្លឺ នៃ​សិរីល្អ​ព្រះ តាម​របៀប​ដ៏អស្ចារ្យ បាន​ជា​យើង​មិន​ត្រូវ​ការ​ពន្លឺ​ថ្ងៃ នៅ​នគរ​ស្ថាន​សួគ៌​ឡើយ​(វិវរណៈ ២១:២៣)។ ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល បាន​ប្រាប់​យើង​ថា យើង​អាច​អរ​សប្បាយ​នឹង​សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​បាន​សម្តែង​មកឲ្យ​យើង​ឃើញ​តែ​បន្តិច ខណៈ​ពេល​ដែល​យើង​កំពុង​រស់​នៅ ក្នុង​ផែន​ដី​ដែល​ទ្រង់​បាន​បង្កើត​។ សិរីល្អ​របស់​ព្រះ​ជា​ការបង្ហាញ​ចេញ​នូវ​ផ្នែក​ខាង​ក្រៅនៃ​ព្រះ​អង្គ​ទ្រង់។ ដោយ​សារ​យើង​មិន​អាច​មើល​ឃើញ​ព្រះ នោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​ឃើញ​រូប​ភា​ព​ដ៏​ច្បាស់ នៃ​ព្រះ​វត្ត​មាន​ទ្រង់ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​ធ្វើ នៅក្នុង​ការ​ជា​ច្រើន ដូច​ជា​វិសាល​ភាព​នៃចក្រ​វាល ភាព​អស្ចារ្យ​នៃ​សេចក្តី​សង្រ្គោះ​ និង​ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ជីវិត​យើង​ជា​ដើម។ នៅ​ថ្ងៃ​នេះ ចូរ​យើង​រក​មើល​សិរីល្អ​របស់​ព្រះ ដើម្បី​ឲ្យ​បាន​ឃើញ​ភស្តុតាង​នៃ​ភាព​អស្ចារ្យ​របស់​ទ្រង់។ អ្នក​នឹង​បាន​ឃើញ​សិរីល្អ​ទ្រង់ នៅ​ក្នុង​សម្រស់​ធម្ម​ជាតិ សំណើច​របស់​ក្មេង និង​ការ​ស្រឡាញ់​អ្នក​ដទៃ​ជា​ដើម។ ព្រះ​ទ្រង់​នៅ​តែ​បន្ត​បំពេញ​ផែន​ដី ដោយ​សិរីល្អ​របស់​ទ្រង់​។-DAVE BRANON

Read article
សេចក្តីស្រឡាញ់ដែលបានបណ្តាលចិត្ត

នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ២០១៦ អ្នក​ស្រី​ខារីសសា(Carissa) បាន​បង្ហោះ​រូប​ភាព នៅ​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​អំពី​ទឹក​ជំនន់​ដ៏​កាច​សាហាវ ក្នុង​រដ្ឋ​លូវីសស៊ីអាណា។ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​បន្ថែម​សារ​ខ្លី​មួយ ដោយ​ដកស្រង់​សំណេរ​របស់​មនុស្ស​ម្នាក់ កំពុង​អង្វរ​សូម​ជំនួយ ​ក្នុង​តំបន់​ទឹក​ជំនន់​នោះ។ ៥​ម៉ោង​ក្រោយ​មក នាង និង​លោក​​បប់ប៊ី ដែល​ជា​ស្វាមី​របស់​នាង ក៏​បាន​អំពាវ​នាវ​អ្នក​ដទៃ​ទៀត ឲ្យ​ចូល​រួម​ជា​មួយ​ពួក​គេ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​ជួយ​ជន​រង​គ្រោះ ដែល​បាត់​បង់​ផ្ទះ​សម្បែង ដោយ​សារ​ទឹក​ជំនន់​ធ្វើ​ឲ្យ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បណ្តាល​ចិត្ត​ពួក​គេ ឲ្យ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​បើក​បរ​រថយន្ត ១៧​ម៉ោង ដើម្បី​នាំ​សម្ភារៈ ​ជួយ​រៀប​ចំ​ជម្រក ហើយ​ផ្តល់​ក្តី​សង្ឃឹម ក្នុង​កន្លែង​ដែល​ពួក​គេ​មិន​ដែល​បាន​ទៅ​ពី​មុន? ទាំង​អស់​នេះ គឺ​ដោយសារ​សេចក្តី​ស្រឡាញ់។ នៅ​ក្នុង​ការ​អំពាវ​នាវ​សូម​ជំនួយ តាម​បណ្តាញ​សង្គម​នោះ នាង​ក៏​បាន​ដាក់​ខគម្ពីរ​ដែល​បាន​ចែង​ថា “ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះ ថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច”(ទំនុកដំកើង ៣៧:៥)។ សូមយើង​ពិចារណា​អំពី​បទ​គម្ពីរ​នេះ។ ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង ជា​ពិសេស​នៅ​ពេល​ដែល​យើង ធ្វើ​តាម​ការ​ត្រាស​ហៅ​របស់​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “បើ​អ្នក​ណា ​… ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន”(១យ៉ូហាន ៣:១៧)។ វា​អាច​ជា​កិច្ច​ការ​ដ៏​សំខាន់ ប៉ុន្តែ…

Read article
សិរីល្អដែលគួរឲ្យរមិលមើល

ការ​ទៅ​ទស្សនា​ព្រះ​វិហារ​ធំ​ៗ ក្នុង​ទេស​ភាព​ដ៏​ស្រស់​បំព្រង ស្ថិត​ក្នុង​ចំណោម​សកម្ម​ភាព​ដ៏​រីក​រាយ ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ទ្វីប​អឺរ៉ុប។ ព្រះ​វិហារ​ធំ​ៗ​ទាំង​នោះ ពិត​ជា​គួរ​ឲ្យ​គយ​គន់​មែន ដោយ​មានសំណង់​អគារ​ខ្ពស់​ត្រដែត​ឡើង​ទៅ​រក​ផ្ទៃ​មេឃ។ ស្ថាបត្យ​កម្ម សិល្បៈ និង​និមិត្ត​រូប ដែល​គេ​ឃើញ​មាន ក្នុង​អគារ​ដ៏​អស្ចារ្យ​ទាំង​នោះ បាន​នាំ​ឲ្យ​ភ្ញៀវ​ទេស​ចរណ៍​មាន​បទ​ពិសោធន៍​ដែល​មិន​អាច​ដក​ចិត្ត​រួច ពី​ភាព​អស្ចារ្យ និង​ស្រស់​បំព្រង​។ ខ្ញុំ​ក៏​បាន​គិត​អំពី​ការ​ពិត​ដែល​ថា សំណង់​អគារ​ទាំង​នេះ ត្រូវ​បាន​គេ​សាង​សង់​ឡើង ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ត្រចះ​ត្រចង់​របស់​ព្រះ និង​ភាព​រុង​រឿង​របស់​ទ្រង់។ គេ​ជាប់​ចិត្ត​នឹង​សម្រាស់​នៃ​ព្រះ​វិហារ​ធំ​ៗ នៅអឺរ៉ុប តែទន្ទឹមនឹងនោះ ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​មាន​ការ​ជាប់​ចិត្ត នឹង​ភាព​គួរ​ឲ្យ​ស្ងើច​សរសើរ និង​ភាព​ធំ​ប្រសើរ​របស់​ទ្រង់ ហើយ​នឹក​ចាំ​អំពី​ទ្រង់? វិធី​មួយ ដើម្បី​ឲ្យ​យើង​អាច​ជាប់​ចិត្ត​នឹង​ភាព​ធំ​ប្រសើរ​របស់​ព្រះ គឺ​យើង​ត្រូវ​មើល​បង្ហួស​សំណង់​ដ៏​ធំ និង​ខ្ពង់​ខ្ពស់​របស់​មនុស្ស ហើយ​ជញ្ជឹង​គិត​អំពី​ភាព​ធំ​ប្រសើរ​នៃ​ការ​អ្វី​ដែល​ព្រះ​បាន​បង្កើត។ ចូរ​មើល​ទៅ​ផ្ទៃ​មេឃ​ពេល​យប់ ដែល​មាន​ផ្កាយ​ព្រោង​ព្រាត ហើយ​គិត​អំពី​អំណាច​របស់​ព្រះ ដែល​បាន​មាន​បន្ទូល​ឲ្យ​ចក្រ​វាល​កើត​មាន​រូប​រាង​រហូត​មកដល់​សព្វ​ថ្ងៃ។ ពេល​អ្នក​បាន​ពរ​កូន​តូច​ដែល​ទើប​កើត​ក្នុង​ដៃ​អ្នក នោះ​ចូរ​​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ភាព​អស្ចារ្យ​នៃ​ជីវិត​មនុស្ស។ ចូរមើល​ទៅ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ទឹក​កក នៅ​រដ្ឋ​អាឡាស្កា ឬ​មើល​ទៅ​មហា​សមុទ្រ​អាត្លង់​ទិច​ដ៏​ធំ​ធេង ដែល​ជា​ជម្រក​នៃ​សត្វ​រាប់​លាន​ប្រភេទ ដែល​ព្រះ​បាន​បង្កើត ហើយ​ស្រមៃ​អំពី​អំណាច​ចេស្តា ដែល​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​អេកូឡូហ្ស៊ី​មាន​ដំណើរ​ការ។ មនុស្ស​បាន​សាង​សង់​អគារ​ដ៏​ធំ​ស្កឹម​ស្កៃ​ខ្ពស់​ត្រដែត ទៅ​រក​ផ្ទៃ​មេឃ។ បើ​សិន​ជា​ពួក​គេ​បាន​សាង​សង់ ដើម្បី​នាំ​គេ​ឲ្យ​គិត​ដល់​ព្រះ គឺ​មាន​ន័យ​ថា ការ​សាង​សង់​ទាំង​នោះ​មិន​មាន​ការ​ខុស​ឆ្គង​ឡើយ។ ប៉ុន្តែ…

Read article
និមិត្តរូបនៃព្រឹលទឹកកក

ក្នុង​អំឡុង​ពេល​រដូវ​រងា ដែល​មាន​ភាព​ត្រជាក់​មុត​សាច់ ក្នុង​តំបន់​ដែល​យើង​រស់​នៅ ក្នុង​រដ្ឋ​មីឈីហ្គិន យើង​មាន​អារម្មណ៍​លាយ​ឡំ​គ្នា​ជា​ច្រើន ចំពោះ​អាកាស​ធាតុ។ ពេល​ដែល​ព្រឹល​បាន​បន្ត​ធ្លាក់​ក្នុង​រដូវ​រងា រហូត​ដល់​ខែ​មិនា មនុស្ស​ភាគ​ច្រើន​នៅ​តំបន់​នោះ​មាន​ការ​ណាយ​ចិត្ត​នឹង​ព្រឹល​ដែល​ចេះ​តែ​ធ្លាក់​មិន​ព្រម​ឈប់ ហើយ​ក៏​មាន​ការ​រអ៊ូរទាំ​ ពេល​គេ​ព្យាករណ៍​ឧតុ​និយម​ថា អាកាស​ធាតុ​ត្រជាក់​នៅ​មាន​រយៈ​ពេល​យូរ​ទៀត។ ប៉ុន្តែ សម្រស់​ដ៏​អស្ចារ្យ​នៃ​ព្រឹល នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រីក​រាយ។ ទោះ​ខ្ញុំ​ត្រូវ​លំបាក​យកប៉ែល​ចូក​ព្រឹល​ចេញ​ពី​ផ្លូវ នៅ​មុខ​ផ្ទះ​ខ្ញុំ ដាក់​នៅ​លើ​គំនរ​ព្រឹល​អម​សង្ខាង​ផ្លូវ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ស្ងើច​ចំពោះ​វត្ថុ​ពណ៌​ស​ក្បុស​នេះ។ នៅ​ថ្ងៃ​មួយ មាន​ដុំ​ទឹក​កក​តូច​ៗ ថ្លា​ដូច​គ្រីស្ទាល់​បាន​ធ្លាក់​ពី​លើ​មេឃ ចុះ​មក​ទើ​នៅ​លើ​គំនរ​ព្រឹល​ចាស់​ៗ។ ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​បាន​ដើរ​កាត់​តាម​ទេស​ភាព​ព្រឹល​ទឹកកក​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ មើល​ទៅ​ហាក់​ដូច​ជា​មាន​កំទេច​គ្រាប់​ពេជ្យ​ចាំង​ពន្លឺ​ផ្លេក​ៗ ពាស​ពេញ​ទី​វាល។ ​ព្រះ​គម្ពីរ ហាក់​ដូច​ជា​បាន​និយាយ​អំពី​ព្រឹល​ក្នុង​ន័យ​ខុស​ៗ​គ្នា។ ព្រះ​ទ្រង់​បាន​បង្គាប់​ឲ្យ​ព្រឹល​ធ្លាក់​ចុះ​មក ជា​សញ្ញា​បង្ហាញ​អំពីភាព​ធំ​ប្រសើរ​របស់​ទ្រង់​(យ៉ូប ៣៧:៦ ៣៨:២២-២៣)។ កំពូល​ភ្នំ​ខ្ពស់​ៗ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រឹល បាន​ធ្វើ​ជា​ប្រភព​ទឹក​ដែល​ហូរ​ចុះ​មក ស្រោច​ស្រព​តាម​ជ្រលង​ដង​អូរ ដែល​នៅ​តំបន់​វាល​ទំនាប។ តែ​ដែល​កាន់​តែ​អស្ចារ្យ​ជាង​នេះ​ទៀត​នោះ គឺ​ព្រះ​បាន​ប្រទាន​ព្រឹល​មក ជា​និមិត្ត​រូប​ដំណាង​អំពី​ការ​អត់​ទោស​បាប​ឲ្យ​យើង​រាល់​គ្នា។ ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​បាន​បើក​ផ្លូវ​ ឲ្យ​យើង​បាន​ទទួល​ការ​សម្អាត​អំពើ​បាប​យើង និង​ដើម្បី​ឲ្យ​ចិត្ត​យើង​បាន​ប្រែ​ជា “ស​ជាង​ព្រឹល”ផង​(ទំនុកដំកើង ៥១:៧ អេសាយ ១:១៨)។ លើក​ក្រោយ ពេល​អ្នក​បាន​ឃើញ​ព្រឹល​ដោយ​ផ្ទាល់​ភ្នែក ឬ​នៅ​ក្នុង​រូប​ថត សូម​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ការ​អត់​ទោស​បាប និង​ប្រទាន​សេរី​ភាព ឲ្យ​យើង​រួច​ពី​ទោស​នៃ​អំពើ​បាប ដែល​ជា​អំណោយ​សម្រាប់​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​សង្រ្គោះ​នៃ​យើង។-Dave…

Read article
រួចពីការព្រួយបារម្ភ ឬក្តៅចិត្ត

ការ​ព្យាយាម​តាម​ដាន​ពត៌​មាន​ថ្មី​ៗ ក៏​មាន​គុណ​វិបត្ត​ផង​ដែរ ព្រោះ​ពត៌​មាន​ដែល​និយាយ​ពី​ការ​អាក្រក់ ​មាន​ការ​ពេញ​និយម ជាង​ពត៌​មាន​ដែល​ល្អ។ យើង​ងាយ​​នឹង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ អំពី​អំពើ​ឧក្រឹដ្ឋ​របស់​បុគ្គល របស់​ហ្វូង​មនុស្ស ក៏​ដូច​ជា​របស់​រដ្ឋា​ភិបាល ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន។ ត្រង់​ចំណុច​នេះ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៣៧ បាន​បង្រៀន​យើង អំពី​ការ​ឆ្លើយ​តប​ដែល​យើង​ត្រូវ​មាន  ចំពោះ​ពត៌​មាន​ដែល​យើង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ។  គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ចាប់​ផ្តើម​​ទំនុក​មួយ​នេះ ដោយ​ពាក្យ​ថា “កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ”(ខ.១)។ បន្ទាប់​មក ក្នុង​ខ​ដែល​មាន​ជា​បន្ត​បន្ទាប់ ទ្រង់​ក៏​បាន​ប្រាប់​ឲ្យ​យើង​មាន​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ពត៌​មាន​អវិជ្ជ​មាន​ក្នុង​ពិភព​លោក ជា​ជាង​មាន​ការ​ភ័យ​ខ្លាច​ ឬ​ក្តៅ​ចិត្ត។ តើ​មាន​អ្វី​កើត​ឡើង បើ​យើង​សម្រេច​ចិត្ត​ថា យើង​ទុក​ចិត្ត​ព្រះ​អម្ចាស់ ជា​ជាង​ព្រួយ​បារម្ភ​អំពី​ហេតុ​ការណ៍ ដែល​យើង​មិន​អាច​គ្រប់​គ្រង​បាន?(ខ.៣) តើ​យើង​នឹង​បាន​ទទួល​ប្រយោជន៍​ច្រើន​ប៉ុណ្ណា ពេល​ដែល​យើង “យក​ព្រះ​អម្ចាស់​ជា​ក្តី​អំណរ”(ខ.៤) ជា​ជាង​មាន​ចិត្ត​ក្តៅ ឬ​ព្រួយ​បារម្ភ​ឥត​ឈប់​ឈរ? ចូរ​យើង​ពិចារណា​អំពី សេរីភាព​រួចពី​ការ​ព្រួយ​បារម្ភ ដែល​យើង​អាច​មាន ពេល​ដែល​យើង “ទុក​ដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអម្ចាស់”(ខ.៥)។ ហើយ​តើ​យើង​នឹង​មាន​ចិត្ត​ស្ងប់​ប៉ុណ្ណា ពេល​ដែល​យើង​រៀន “​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ ដោយចិត្តអត់ធ្មត់”(ខ.៧)។ ពត៌​មាន​អំពី​ការ​អាក្រក់ ដែល​យើង​មិន​អាច​កែ​ប្រែ​បាន គឺ​ជា​ឱកាស​សម្រាប់​ឲ្យ​យើង​ដាក់​ព្រំ​ដែន​សម្រាប់​ការ​ព្រួយ​បារម្ភ​របស់​យើង។ កាល​ណា​យើង​ទុក​ចិត្ត​ព្រះ ទុក​ដាក់​ផ្លូវ​យើង​នៅ​នឹង​ទ្រង់ ហើយ​សម្រាក​ក្នុង​ទ្រង់ ទស្សនៈ​របស់​យើង​នឹង​មាន​ភាព​ភ្លឺ​ស្វាង​ឡើង។ ការ​តស៊ូ និង​ទុក្ខ​លំបាក​ប្រហែល​ជា​មិន​រលាយ​បាត់​អស់​ទេ…

Read article
ធ្វើតាមការណែនាំ

ពេល​ត្រូវ​ការ​ដំឡើង​គ្រឿង​អេឡិច​ត្រូនិច គ្រឿង​សង្ហារឹម និង​សម្ភារៈ​អ្វី​ផ្សេង​ទៀត កូន​ប្រុស​ខ្ញុំ​មាន​របៀប​ធ្វើ​ខុស​ពី​ខ្ញុំ។ ស្ទីវ(Steve) មាន​អំណោយ​ទាន​ផ្នែក​មេកានិច ដូច​នេះ គាត់​ច្រើន​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ដំឡើង​ភ្លាម​ៗ ដោយ​មិន​ចាំ​បាច់​មើល​សៀវ​ភៅ​ណែ​នាំ​អំពី​របៀប​ដំ​ឡើង។ ខណៈ​ពេល​ដែល​គាត់​បាន​ផ្គុំផ្នែក​ផ្សេង​ៗ​ចូល​គ្នា​បាន​ជិត​ពាក់​កណ្តាល​ទៅ​ហើយ​នោះ។ ជួន​កាល យើង​អាច​ធ្វើ​កិច្ច​ការ​អ្វី​មួយ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​សៀវ​ភៅ​ណែនាំ។ តែ​ពេល​ដែល​យើង​ត្រូវ​ផ្គុំ​ផ្នែក​ផ្សេង​ៗ​នៃ​ជីវិត​យើង ដើម្បី​ឆ្លុះ​បញ្ចាំង ឲ្យ​គេ​ឃើញ​សេចក្តី​ល្អ និង​ប្រាជ្ញា​របស់​ព្រះ នោះ​យើង​មិន​អាច​​ព្រងើយ​កន្ទើយ នឹង​ការ​ណែ​នាំ ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ឡើយ។ សូម​យើង​ស្វែង​យល់​អំពី​គំរូ​ដ៏​ល្អ របស់​ពួក​អ៊ីស្រាអែល​ដែល​បាន​វិល​ត្រឡប់​មក​ទឹក​ដី​កំណើត​របស់​ខ្លួន​វិញ បន្ទាប់​ពី​ត្រូវ​ពួក​បាប៊ីឡូន​ចាប់​ជា​ឈ្លើយ​សង្រ្គាម។ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​បង្កើត​កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ​ឡើង​វិញ នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ពួក​គេ​បាន​ត្រៀម​ខ្លួន​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់​នេះ “តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ”(អែសរ៉ា ៣:២)។ ពួក​គេ​ក៏​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ព្រះ យ៉ាង​ត្រឹម​ត្រូវ ដោយ​សាង​សង់​អាសនា និង​ប្រារព្ធ​ពិធី​បុណ្យ​បារាំ តាម​ការ​បង្គាប់​របស់​ព្រះ ក្នុង​បទ​គម្ពីរ​លេវីវិន័យ ២៣:៣៣-៤៣។ ព្រះ​គ្រីស្ទ​ក៏​បាន​ប្រទាន​នូវ​ការ​បង្រៀន និង​ព្រះ​រាជ​បញ្ជា សម្រាប់​អ្នក​ដើរ​តាម​ទ្រង់​ផង​ដែរ។ ​គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង” ហើយ “ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេល​យើង​ជឿ​ទ្រង់ យើង​ចូល​ទៅ​រក​ទ្រង់ នោះ​ទ្រង់​ក៏​បង្ហាញ​យើង​នូវ​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ។ ព្រះ​ដែល​បាន​បង្កើត​យើង​មក ទ្រង់​ជ្រាប​ថា ជីវិត​យើង​ត្រូវ​រស់​នៅ​បែប​ណា ឲ្យ​បាន​ត្រឹម​ត្រូវ ពោល​គឺ​ទ្រង់​ស្គាល់​យើង…

Read article
ទឹក និងជីវិត

ពេល​ដែល​លោក​ដេវ មូលល័រ(Dave Mueller) បាន​​​ឈោង​ចាប់មូល​បើក​ក្បាល​រ៉ូប៊ីណេ ​ទឹក​ក៏​បាន​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ ចូល​ទៅ​ក្នុង​ធុង​ទឹក​ពណ៌​ខៀវ​មួយ។ មនុស្ស​ម្នា​ដែល​ឈរ​នៅ​ជុំវិញ​គាត់​ក៏​បាន​ទះ​ដៃ​ឡើង។ ពួក​គេ​បាន​ទះ​ដៃ​អប​អរ ដោយសារ​ពួក​គេ​បាន​ឃើញ​ទឹក​ស្អាត ហូរ​ចូល​ទៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ជា​លើក​ដំបូង។ ប្រភព​ទឹក​ស្អាត​នេះ​បាន​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ការ​រស់​នៅ របស់​ប្រជា​ជន​មួយ​ក្រុម​នេះ ក្នុង​ប្រទេស​កេនយ៉ា។ លោក​ដេវ និង​​ប្រពន្ធ​គាត់​ឈ្មោះ​ជយ(Joy) បាន​ខិត​ខំ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ជន​ទាំង​នោះ ដោយ​ជួយ​ឲ្យ​ពួក​គេ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។ តែ​ពួក​គេ​មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​នូវ​ទឹក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ។ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួយ​ប្រជា​ជន​ឲ្យ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់ ពួក​គេ​ក៏​បាន​យក​ឱកាស​ពេល​នោះ ដើម្បី​ផ្សាយ​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះយេស៊ូវ ដល់​ពួក​គេ។ ជាង​ពីរ​ពាន់​ឆ្នាំ​មុន គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ​ឈរ​នៅ​ក្បែរ​អណ្តូង​ទឹក​របស់​សាសន៍​សាំម៉ារី ហើយ​ក៏​បាន​ជជែក​ជា​មួយ​ស្រ្តី​ម្នាក់ ដែល​បាន​មក​ដង​ទឹក​ស្អាត​នៅ​ទីនោះ សម្រាប់​សុខ​ភាព​ខាង​រូបកាយ​​របស់​ខ្លួន។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​នាង​ថា នាង​មិន​គ្រាន់​តែ​ត្រូវ​ការ​ទឹក​ស្អាត​ខាង​សាច់​ឈាម​ប៉ុណ្ណោះ​ទេ តែ​នាង​ក៏​ត្រូវ​ការ​ទឹក​ដ៏​រស់ សម្រាប់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​នាង​ផង​ដែរ។​ ប្រវត្តិ​សាស្រ្ត​នៅ​តែ​បន្ត​ទៅ​មុខ​ឥត​ឈប់ ហើយ​មនុស្ស​ជាតិ​បាន​រក​ឃើញ​បច្ចេក​វិទ្យា​កាន់​តែ​ជឿន​លឿន តែ​ជីវិត​ទាំង​ឡាយ នៅ​តែ​ជៀស​មិន​ផុត​ពី​សេចក្តី​ពិត ដែល​ថា : យើង​នឹង​ស្លាប់ បើ​សិន​ជា​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ទេ​នោះ។ ជាង​នេះ​ទៅ​ទៀត បើ​គ្មាន​ព្រះ​យេស៊ូវ ដែល​ជា​ប្រភព​នៃ​ទឹក​ដ៏​រស់​ទេ យើង​នឹង​ស្លាប់​នៅ​ក្នុង​អំពើ​បាប​របស់​យើង​មិន​ខាន។​ ទឹក​មាន​សារៈ​សំខាន់​ចំពោះ​ជីវិត​យើង គឺ​ទឹក​ខាង​សាច់​ឈាម និង​ទឹក​ខាង​វិញ្ញាណ ដែល​ជា​អង្គ​ព្រះ​យេស៊ូវ។ តើ​អ្នក​បាន​ភ្លក់​រស់​ជាតិ​ទឹក​ដ៏​រស់ ដែល​ព្រះយេស៊ូវ ដ៏​ជា​ព្រះ​សង្រ្គោះ បាន​ប្រទាន​ហើយ​ឬ​នៅ?-Dave Branon

Read article