Dave Branon

You are here:
ត្រូវ​ជួសជុស ឬ​​ផ្លាស់​ប្ដូរ

មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ជួស​ជុស​រឹម​បង្អួច​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​បាន​កោស រួច​ខាត់​ថ្នាំ​របស់​រឹម​បង្អួច​ទាំង​នោះ ហើយ​បៀក​កាវ​លាយ​ជា​មួយ​កំទេច​ឈើ នៅ​ត្រង់​ស្នាម​ប្រេះ មុន​នឹង​ចាប់​ផ្តើម​លាប​ថ្នាំ​ថ្មី​ពី​លើ។ ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​អស់​ពី​លទ្ធ​ភាព ដោយ​លាប​ថ្នាំ​ទ្រនាប់ ហើយ​លាប​ថ្នាំ​ថ្លៃ​ៗ​ពី​លើរឹម​ទាំង​អស់​នោះហើយ ឃើញ​ថា រឹម​បង្អួច​នោះ ហាក់​ដូច​ជា​ស្អាត​គួរ​សម​ដែរ។ ប៉ុន្តែ វា​មើល​ទៅ​មិន​​ស្អាត​ដូច​ថ្មី​ទេ។ មាន​វិធី​មួយ ដើម្បី​ធ្វើ​ឲ្យ​រឹម​បង្អួច​មើល​ទៅ​ដូច​ថ្មី គឺ​ត្រូវ​ផ្លាស់​ប្ដូរ​រឹម​ចាស់​ៗ​ចោល។ រឹម​បង្អួច​ដែល​បាន​ខូច​ដោយ​សារ​អាកាស​ធាតុ អាច​ប្រែ​ជា​មាន​សម្រស់ “ស្អាត​គួរ​សម” ដោយ​សារ​ការ​ជួស​ជុល ដូច​នេះ ខ្ញុំ​មិន​ចាំ​បាច់​ផ្លាស់​រឹម​ចាស់​ចោល​ក៏​បាន។ ប៉ុន្តែ បើ​ចិត្ត​គំនិត​របស់​យើង​ ដែល​ត្រូវ​បាន​បំផ្លាញ ដោយ​សារ​អំពើ​បាប​ហើយ នោះ​ការ​ខិត​ខំ​ជួស​ជុល​ចិត្ត​នោះ​ឡើង​វិញ​តែ​ម្យ៉ាង គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ  ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី​តែ​ម្តង ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ប្រែ​ជា​ថ្មី​ឡើង(២កូរិនថូស ៥:១៧)។ នោះ​ហើយ​ជា លក្ខណៈ​ពិសេស​នៃ​សេចក្តី​សង្រ្គោះ ​ដែល​មនុស្ស​អាច​ទទួល​បាន​ដោយ​សេចក្តី​ជំនឿ​ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ធ្វើជា​យញ្ញបូជា ជំនួសអំពើបាបរបស់​យើង ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ​ដើម្បី​សម្តែង​ឲ្យ​ឃើញ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដែល​បាន​ឈ្នះ​អំពើ​បាប និង​សេចក្តី​ស្លាប់។ ព្រះ​ទ្រង់​បាន​ទត​មក​ឃើញ​ថា យើង​បាន“កើត​ជា​ថ្មី” បន្ទាប់​ពី​យើង​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ(២កូរិនថូស ៥:១៧) ហើយ​ជីវិត​ចាស់​របស់​យើង ត្រូវ​បាន​ជំនួស​ដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូច​នេះ…

Read article
ចេះឈឺឆ្អាលចំពោះអ្នកក្រ

កាល​ពី​ឆ្នាំ ១៧៨០ លោក​រ៉ូបឺត រៃគ៍(Robert Raikes) មាន​ចិត្ត​ឈឺ​ឆ្អាល​ចំពោះ​ក្មេង​ក្រីក្រ ​ដែល​មិន​មាន​ការ​អប់​រំ ក្នុង​តំបន់​ដែល​គាត់​រស់​នៅ ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់​គ្លេស។ គាត់​បាន​កត់​សំគាល់​ឃើញ​ថា គេ​មិន​បាន​ធ្វើ​អ្វី​សោះ ដើម្បី​ជួយ​ដល់​ក្មេង​ៗ​ទាំង​នេះ ដូច​នេះ គាត់​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក។ គាត់​បាន​ជួល​ស្រ្តី​មួយ​ក្រុម ឲ្យ​បើក​សាលា​រៀន សម្រាប់​ក្មេង​ៗ​ទាំង​នោះ នៅ​ថ្ងៃ​អាទិត្យ។ គ្រូ​បង្រៀន​ទាំង​នោះ​បាន​យក​ព្រះ​គម្ពីរ ប្រើ​ជា​សៀវភៅ​មេរៀន ​ដើម្បី​បង្រៀន​ក្មេង​ក្រី​ក្រ​បំផុត​នៅ​ទីក្រុង​ឡុង ឲ្យ​ចេះ​អាន និង​បាន​បង្ហាត់​ពួក​គេ ឲ្យ​ស្គាល់​ប្រាជ្ញា​នៃ​ព្រះ​គម្ពីរ​ផង​ដែរ។ មិន​យូរ​ប៉ុន្មាន មាន​ក្មេង​ប្រហែល​១០០​នាក់ បាន​ចូល​រៀន​ក្នុង​ថ្នាក់​រៀន​ទាំង​នោះ ហើយ​ក៏​បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដោយ​រីក​រាយ ក្នុង​បរិស្ថាន​ស្អាត និង​មាន​សុវត្ថិ​ភាព។ គេ​ក៏​បាន​ហៅ​សាលា​រៀន​ទាំង​នោះ​ថា “សាលា​រៀន​ថ្ងៃ​អាទិត្យ” ដែល​បាន​ប៉ះ​ពាល់​ជីវិត​ក្មេង​ប្រុស​ស្រី​រាប់​ពាន់​នាក់។ មក​ដល់​ឆ្នាំ ​១៨៣១ សាលា​រៀន​ថ្ងៃ​អាទិត្យ ក្នុង​ចក្រ​ភព​អង់​គ្លេស បាន​ទទួល​សិស្ស​ឲ្យ​ចូល​រៀន​បាន​ដល់​ចំនួន​១​លាន​នាក់ ទាំង​អស់​នេះ គឺ​ដោយ​សារ​បុរស​ម្នាក់ ដែល​បាន​យល់​អំពី​សេចក្តី​ពិត ដែល​បាន​ចែង​មក​ថា “មនុស្ស​សុចរិត​រមែង​ពិចារណា​យល់​ហេតុ​នៃ​មនុស្ស​ទាល់​ក្រ”(សុភាសិត ២៩:៧)។ ជា​ការ​ពិត​ណាស់ ព្រះ​យេស៊ូវ​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក់។ ក្នុង​បទ​គម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់​បាន​បង្រៀន​ថា អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​យាង​មក​វិញ​នៃ​ព្រះ​អម្ចាស់…

Read article
ពាក្យសម្តី និងសកម្មភាព

កាល​ខ្ញុំ​នៅ​បង្រៀន​ក្នុង​ថ្នាក់​សំណេរ​កំរិត​មហា​វិទ្យា​ល័យ មាន​សិស្ស​របស់​ខ្ញុំ​ម្នាក់ បានផ្ញើសារមកខ្ញុំ ដោយ​មាន​ការ​បន្ទាន់​ចង់​ប្រាប់​ខ្ញុំ។ ដោយសារ​គាត់​មិន​បាន​ទទួល​ពន្ទុះ​ល្អ​នៅ​ដំណាច់​ឆមាស គាត់​ក៏​បាន​សុំ​ប្រឡង​សង ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្មម​នឹង​អាច​ឲ្យ​គាត់​ចូល​រួម​ក្នុង​ក្រុម​កីឡា។ តើ​ខ្ញុំ​គួរ​ជួយ​គាត់​យ៉ាង​ដូច​ម្តេច? គាត់​បាន​ខក​ខាន​មិន​បាន​ធ្វើ​តែង​សេចក្តី​មួយ​ចំនួន​ ដូច​នេះ ខ្ញុំ​ក៏​បាន​ទុក​ពេល​ឲ្យ​គាត់​២​ថ្ងៃ ដើម្បី​សរសេរ​បញ្ចប់​តែង​សេចក្តី​ទាំង​នោះ ដើម្បី​ឲ្យ​បាន​ពន្ទុះ​ល្អ​ជាង​មុន។ គាត់​ក៏​បាន​អរ​គុណ​ខ្ញុំ ហើយ​សន្យា​ថា​ គាត់​នឹង​ធ្វើ​តែង​សេចក្តី​នោះ​ឲ្យ​ចប់ ហើយ​ផ្ញើ​មក​ខ្ញុំ។       ពីរ​ថ្ងៃក្រោយ​មក ពេល​កំណត់​ក៏​បាន​ហួស​ទៅ ហើយ​ខ្ញុំ​នៅ​តែ​មិន​ឃើញ​គាត់​យក​ក្រដាស់​មក​ប្រគល់​ឲ្យ​ខ្ញុំ​ទៀត។ គាត់​មិន​បាន​ធ្វើ  ដូច​ពាក្យសម្តី​របស់​គាត់​ទេ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​យុវ​ជន​ម្នាក់ ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​សិស្ស​របស់​ខ្ញុំ​ដែរ។​ ឪពុក​គាត់​បាន​ឲ្យ​គាត់​ធ្វើ​ការងារ​ខ្លះ ក្នុង​ចំការ​ទំពំាង​បាយ​ជូរ។ គាត់​ក៏​បាន​ប្រាប់​ឪពុក​គាត់​ថា គាត់​នឹង​ទៅ​ធ្វើ​កិច្ច​ការ​ទាំង​នោះ(ម៉ាថាយ ២១:៣០)។ តែ​គាត់​បានតែ​និយាយ មិន​ឃើញ​ធ្វើ​អ្វី​សោះ។ ពេល​ដែល​លោក​ម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើ​ការ​ពន្យល់​អំពី​រឿង​ប្រៀប​ប្រដូច​នេះ គាត់​បាន​បក​ស្រាយ​ថា “ផ្កា​ក្រពុំ និង​ផ្ការ​ដែល​រីក មិន​មែន​ជា​ផ្លែ​ឈើ​ទេ”។ បាន​សេចក្តី​ថា ពាក្យ​សម្តី​យើង​ជា​ផ្កា​ក្រពុំ និង​ផ្កា​រីក តែ​បើ​យើង​មិន​ធ្វើ​តាម​ពាក្យ​សម្តី​យើង​ទេ នោះ​ពាក្យ​សម្តី​យើង​គ្មាន​ផល​ផ្លែ គ្មាន​តម្លៃ​អ្វី​ឡើយ។​ ព្រះ​យេស៊ូវ​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ សំដៅ​ទៅ​លើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ចម្បង ព្រោះ​ពួក​គេ​អួត​ថា ខ្លួន​ស្តាប់​បង្គាប់​ព្រះ តែ​មិន​ព្រម​អនុវត្ត​តាម​ព្រះ​បន្ទូល​ទ្រង់ ដោយ​ការ​ប្រែ​ចិត្ត​ចេញ​ពី​បាប​ឡើយ។ តែ​ព្រះ​បន្ទូល​ទ្រង់​ក៏​មាន​ន័យ ចំពោះ​យើង​ផង​ដែរ។​ កាល​ណា​យើង​ដើរ​តាម​ព្រះ “ដោយ​ការ​ប្រព្រឹត្ត…

Read article
ដើម្បីឲ្យដឹងថាពិតឬអត់

មាន​សត្វ​ពីង​ពាង​ពិស​ដ៏​សាហាវ​មួយ បាន​ផ្លាស់​ទី​ចូល​ទៅ​ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក ហើយ​វា​កំពុង​សម្លាប់​មនុស្ស​ម្នា។ នេះ​ជា​ដំណឹង​ដែល​គេ​បាន​ផ្ញើ​មក​ខ្ញុំ និង​អ្នក​ដទៃ​ទៀត ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​អ៊ីមេល​របស់​ខ្ញុំ។ រឿង​នេះ​ហាក់​ដូច​ជា​គួរ​ឲ្យ​ជឿ ដោយ​សារ​វា​បាន​ប្រើ​ឈ្មោះ​បែប​វិទ្យា​សាស្ត្រ និង​និយាយ​អំពី​ស្ថាន​ភាព​នៃ​ជីវិត​ពិត។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ពិនិត្យ​រក​មើល​វា នៅ​ក្នុង​គេហ​ទំព័រ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​ពិត​ទេ គឺ​វា​គ្រាន់​តែ​ជា​ពត៌​មាន​បោកប្រាស់​តាម​អ៊ីន​ធើណិត​ប៉ុណ្ណោះ។ គេ​អាច​ដឹង​ថា ពត៌​មាន​ណា​មួយ​ពិត​ឬ​ក៏​អត់ ដោយ​ផ្ទៀត​ផ្ទាត់​ជា​មួយ​នឹង​ប្រភព​ពត៌​មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ នៅ​សតវត្សរ៍​ទី​១ គ្រីស្ទ​បរិស័ទ​មួយ​ក្រុម ដែល​កំពុង​រស់​នៅ​ក្នុងនគរ​ម៉ាសេដូន មាន​ការ​យល់​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​បញ្ជាក់ អំពី​សេចក្តី​អ្វី​ដែល​ពួក​គេ​កំពុង​ស្តាប់។   ​ជាក់​ស្តែង ពួក​អ្នក​នៅ​ក្រុងបេរ៉ា “ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះបន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្តី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ”(កិច្ចការ ១៧:១១)។ កាល​នោះ ពួក​គេ​កំពុង​ស្តាប់​សាវ័ក​ប៉ុល​ចែក​ចាយ​ព្រះ​បន្ទូល ហើយ​ចង់​ដឹង​ឲ្យ​ច្បាស់​ថា ការ​បង្រៀន​របស់​គាត់ មាន​ភាព​សម​ស្រម​នឹង​ការ​បង្រៀន ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ឬ​អត់។ គាត់​ប្រហែល​ជា​កំពុង​ប្រាប់​ពួក​គេ​ថា មាន​ភស្តុ​តាង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​បញ្ជាក់​ថា ព្រះ​មែស៊ី​នឹង​រង​ទុក្ខ ហើយ​សុគត់​ដើម្បី​លោះ​បាប​មនុស្ស។ បាន​ជា​ពួក​គេ​ចាំ​បាច់​ត្រូវ​យក​បទ​គម្ពីរ​សញ្ញា​ចាស់​មក​ផ្ទៀត​ផ្ទាត់ ឲ្យ​ដឹង​ថា ការ​បង្រៀន​របស់​គាត់​ត្រឹម​ត្រូវ​ឬ​អត់។ ពេល​យើង​បាន​ទទួល​ការ​បង្រៀន​ខាង​វិញ្ញាណ​ដែល​រំខាន​ចិត្ត​យើង យើង​ចាំ​បាច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន។ យើង​អាច​ពិនិត្យ​មើល​ក្នុង​ព្រះ​គម្ពីរ ដោយ​ខ្លួន​ឯង​បាន ដោយ​ស្តាប់​តាម​ប្រភព​នៃ​ការ​បង្រៀន​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​ស្វែង​រក​ប្រាជ្ញា​ពី​ព្រះ​យេស៊ូវ ដ៏​ជា​ព្រះ​អម្ចាស់​នៃ​យើង។-Dave Branon

Read article
កិច្ចការដែលត្រូវធ្វើសម្រាប់គ្រួសារ

កាល​ពី​សម័យ​សង្រ្គាម​លោក​លើក​ទី​២ ឪពុក​របស់​ខ្ញុំ​បាន​រង​របួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​ត្រូវ​គ្រាប់​កំា​ភ្លើង ពេល​គាត់​ដឹក​នំា​ទ័ព វាយ​ដំណ្តើម​ទួល លេខ៦០៩ ក្នុង​តំបន់​អាហ្វ្រិក​ខាង​ជើង។ ចាប់​តាំង​ពី​ពេល​នោះ​មក  គាត់​មិន​មាន​កាយ​សម្បទា​មួយ​រយ​ភាគ​រយ​ទៀត​ឡើយ។ ​បួន​ប្រាំ​ឆ្នំា​ក្រោយ​មក ​ខ្ញុំ​ក៏​បាន​ចាប់​កំណើត ហើយ​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​មិន​ដែល​ដឹង​ថា គាត់​ធ្លាប់​ត្រូវ​របួស​ឡើយ ទាល់​តែ​មាន​គេ​ប្រាប់​ខ្ញុំ នៅ​ពេល​ក្រោយ​មក​ទៀត។​ ទោះ​បី​ជា​ជើង​គាត់​មាន​ការ​ឈឺ​ចាប់​ជាប់​ជា​និច្ច​ក៏​ដោយ ក៏​គាត់​មិន​ដែល​ត្អូញ​ត្អែរ ហើយ​ក៏​មិន​ដែល​យក​វា​ជា​លេស ដើម្បី​គេច​ចេញ​ពី​ការ​ចិញ្ចឹម​គ្រួសារ​នោះ​ឡើយ។ ឪពុក​ម្តាយ​ខ្ញុំ​ស្រឡាញ់​ព្រះ​ដ៏​ជា​ព្រះ​សង្រ្គោះ ហើយ​បាន​ចិញ្ចឹម​អប់​រំ​ខ្ញុំ ឲ្យ​ស្រឡាញ់ ទុក​ចិត្ត និង​បម្រើ​ទ្រង់។ ពួក​គាត់​បាន​ទុក​ចិត្ត​ព្រះ ខិត​ខំ​ធ្វើ​ការ ហើយ​ស្រឡាញ់​ដោយ​គ្មាន​លក្ខខ័ណ្ឌ ទោះ​ជា​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក​យ៉ាង​ណា​ក្តី។ បទ​គម្ពីរ​សុភាសិត ១៤:២៦ បាន​ចែង​ថា “មនុស្ស​ដែល​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​មាន​ទី​ពឹង​មាំមួន ហើយ​កូន​ចៅ​របស់​គេ​នឹង​បាន​ទី​ពំនាក់​ដែរ”។ ឪពុក​របស់​ខ្ញុំ​បាន​បំពេញ​នូវ​កិច្ច​ការ​ទាំង​នេះ​ឯង សម្រាប់​ក្រុម​គ្រួសារ​។ ទោះ​គាត់​ជួប​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ គាត់​នៅ​តែ​ផ្តល់​កន្លែង​ដ៏​មាន​សុវត្ថិ​ភាព​សម្រាប់​យើង ទាំង​ខាង​វិញ្ញាណ ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវ​កាយ។ ឪពុក​ម្តាយ​របស់​ខ្ញុំ​អាច​ផ្តល់​ឲ្យ​នូវ​កន្លែង​ដ៏​សុខ​សាន្ត សម្រាប់​ក្រុម​គ្រួសារ ដោយ​សារ​ជំនួយ​មក​ពី​ព្រះ​វរ​បិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដែល​ក្តី​ស្រឡាញ់​ទ្រង់ មាន​ភាព​ជ្រាលជ្រៅ ហើយ​ស្ថិត​ស្ថេរ​អស់​កល្ប​ជា​និច្ច។-Dave Branon

Read article
ទឹកភ្នែកនៃក្តីអាណិត

ពេល​ខ្ញុំ​កំពុង​អង្គុយ​ជា​មួយ​ក្មេង​ជំទង់​៤​នាក់ និង​បុរស​អនាថា ដែល​មាន​អាយុ​ប្រហែល​២០​ឆ្នំា នៅ​កន្លែង​ចែក​អាហារ​ដល់​អ្នក​ក្រ នៅ​រដ្ឋ​អាឡាស្កា ខ្ញុំ​មាន​ការ​ប៉ះ​ពាល់​ចិត្ត ដោយ​បាន​ឃើញ​ក្មេង​ជំទង់​ទាំង​នោះ​មាន​ចិត្ត​អាណិត​ចំពោះ​បុរស​អនាថា​នោះ។ ពួក​គេ​បាន​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​គាត់​និយាយ​អំពីជំនឿ​របស់​គាត់ ហើយ​បន្ទាប់​មក ពួក​គេ​ក៏​បាន​ផ្សាយ​ដំណឹង​ល្អ​ដល់​គាត់ ដោយ​ចិត្ត​សុភាព ដោយ​ផ្តល់​ឲ្យ​គាត់​នូវ​ក្តី​សង្ឃឹម ក្នុង​ព្រះយេស៊ូវ ដោយ​ក្តី​ស្រឡាញ់។ គួរ​ឲ្យ​ស្តាយ​ណាស់ ពេល​នោះ បុរស​នោះ​មិន​ចង់​ស្តាប់​ដំណឹង​ល្អ​ទេ។ ពេល​យើង​កំពុង​ចាក​ចេញ​ទៅ ក្នុង​ចំណោម​ក្មេង​ស្រី​ជំទង់​ទាំង​នោះ មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហ្គ្រេស(Grace) បាន​បង្ហាញ​អារម្មណ៍​ តាម​រយៈ​ទឹក​ភ្នែក​របស់​នាង ឲ្យ​គេ​ដឹង​ថា នាង​មិន​ចង់​ឲ្យ​បុរស​នោះ ស្លាប់​ទៅ​ដោយ​មិន​បាន​ស្គាល់​ព្រះយេស៊ូវ​ទេ។ នាង​ក៏​បាន​ទួញ​យំ​ចេញ​ពី​ចិត្ត សម្រាប់​បុរស​ម្នាក់​នេះ ដែល​កំពុង​តែ​បដិសេធន៍​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​សង្រ្គោះ នៅ​ពេល​នោះ។ ទឹក​ភ្នែក​របស់​ក្មេង​ជំទង់​ម្នាក់​នេះ បាន​រំឭក​ខ្ញុំ​អំពី​សាវ័ក​ប៉ុល ដែល​បាន​បម្រើ​ព្រះ​អម្ចាស់ ដោយ​ការ​បន្ទាប​ខ្លួន ហើយ​មាន​ទុក្ខ​សោក​នៅ​ក្នុង​ចិត្ត ចំពោះ​ជន​រួម​ជាតិ​របស់​គាត់ ព្រោះ​គាត់​ចង់​ឲ្យ​ពួក​គេ​ទទួល​ជឿ​ព្រះ​គ្រីស្ទ(រ៉ូម ៩:១-៥)។ សេចក្តី​អាណិត​របស់​សាវ័ក​ប៉ុល និង​ការ​ដែល​គាត់​ខ្វល់​ពី​អ្នក​ដទៃ ប្រាកដ​ជា​បាន​នាំ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ដង។ បើ​យើង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ចំពោះ​អ្នក​ដទៃ ដែល​មិន​ទាន់​បាន​ទទួល​អំណោយ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ តាម​រយៈ​ព្រះ​គ្រីស្ទ យើង​នឹង​ស្វែង​រក​វិធី​ចែក​ចាយ​អំពី​សេចក្តី​សង្រ្គោះ​របស់​ព្រះ​ដល់​ពួក​គេ​មិន​ខាន។ ចូរ​យើង​ប្រើ​ជំនឿ និង​ក្តី​អាណិត​របស់​យើង ដើម្បី​នាំ​ដំណឹង​ល្អ​ទៅ​ផ្សាយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ព្រះ​សង្រ្គោះ។-Dave Branon

Read article
សិលាចារិករបស់ស្តេចស៊ីរូស

ក្នុង​ឆ្នាំ ១៨៧៩ ក្រុម​បុរាណ​វត្ថុ​វិទូ បាន​រក​ឃើញ​វត្ថុ​តូច​មួយ ដែល​មាន​លក្ខណៈ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​តំបន់​មួយ ដែល​សព្វ​ថ្ងៃ នេះ​គេ​ហៅ​ថា ប្រទេស​អ៊ីរ៉ាក់(ក្នុង​សម័យ​សញ្ញា​ចាស់ គេហៅ​ថា ចក្រ​ភព​បាប៊ីឡូន)។ គេ​បាន​ដាក់​ឈ្មោះ​សិលា​ចារិក ដែល​មានប្រវែង​ប្រហែល ២២សង់​ទីម៉ែត្រ​នោះ​ថា Cyrus Cylinder(ប្រែ​មក​ថា​ស៊ីឡាំង របស់​ស្តេច​ស៊ីរូស)។ សិលា​ចារិក​នោះ​បាន​កត់ត្រា​អំពី​ការ​អ្វី ដែលស្តេចស៊ីរូស នៃ​ចក្រ​ភព​ពើរស៊ី​បាន​ធ្វើ​កាល​ពី ២៥០០​ឆ្នាំ​មុន។ សិលា​ចារិក​នោះបាន​ចែង​ថា ស្តេច​ស៊ីរូស​បានអនុញ្ញាត​ឲ្យមនុស្ស​មួយក្រុ​ម វិល​ត្រឡប់​ទៅស្រុក​កំណើតរ​បស់​ខ្លួន ដើម្បី​កសាង “ទីក្រុង​បរិសុទ្ធ”របស់​ខ្លួន​ឡើង​វិញ។ រឿង​នេះ​ក៏​មាន​ចែង នៅ​ក្នុង​បទ​គម្ពីរ អែសរ៉ា ជំពូក​១​ផង​ដែរ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​ព្រះយេហូវ៉ា​ទ្រង់​បណ្តាល​ព្រះទ័យ​ស៊ីរូស ជា​ស្តេច​ពើស៊ី ឲ្យ​ទ្រង់​បាន​ចេញ​ព្រះរាជឱង្ការ ផ្សាយ​ទៅ​គ្រប់​ក្នុង​នគរ​ទ្រង់”(ខ.១)។ ស្តេច​ស៊ីរូស​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ដោះលែង​ពួក​ឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន ឲ្យ​វិល​ត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ដើម្បី​កសាង​ស្រុក​កំណើត និង​សង់​ព្រះ​វិហារ​របស់ខ្លួន​ឡើង​វិញ(ខ.២-៥)។ ប៉ុន្តែ​រឿង​នេះ មិន​ទាន់​ចប់​តែ​ប៉ុណ្ណេះ​ទេ។ ដានី​យ៉ែល​បាន​សារភាព​អំពើ​បាប​របស់​គាត់ និង​អំពើ​បាប​របស់​ប្រជា​ជន​គាត់ ហើយ​ក៏​បាន​ទូល​អង្វរ​សូម​ឲ្យ​ព្រះ​ទ្រង់​បញ្ចប់​ភាព​ជាឈ្លើយ​សឹក ក្នុង​ចក្រ​ភព​បាប៊ីឡូន​(ដានីយ៉ែល ៩)។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ចាត់​ទេវតា​ ឲ្យ​យាង​ចុះ​មក​មាន​បន្ទូល ទៅ​កាន់​ដានី​យ៉ែល​(ខ.២១)។ ក្រោយ​មក ទ្រង​ក៏​បាន​ធ្វើ​ការក្នុង​ចិត្ត​ស្តេច​ស៊ីរូស ដើម្បី​ឲ្យ​ទ្រង់​ដោះ​លែង​ជន​ជាតិ​ហេព្រើរ។(មើល…

Read article
ដំណឹងល្អទាំងមូល

កាល​ពី​ពេលថ្មី​ៗនេះ ដាឡាស់(Dallas) ចៅ​ប្រុ​ស​រប​ស់​ខ្ញុំ​ ដែល​មាន​អា​យុ​៥​ឆ្នាំ​ បាន​សួរ​ខ្ញុំថា “ហេតុ​អ្វី​បា​ន​ជា​ព្រះយេស៊ូវ​សុគ​ត​​នៅ​លើឈើឆ្កា​ង?” ពេល​ឮ​គាត់​សួរដូ​ចនោះ ខ្ញុំក៏​បាននាំ​គា​ត់ជជែក​គ្នាប​ន្តិច​អំពី​សំណួ​រនេះ។ ខ្ញុំ​ក៏បាន​ពន្យល់​គា​ត់​ពី​អំពើ​បាប និង​ការ​ដែ​ល​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះ​ទ័យ​លះប​ង់​ព្រះជ​ន្ម ដើម្បី​លោះបាប​យើ​ង។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រត់​លេង ជាមួ​យ​បង​ប្អួន​រប​ស់គា​ត់​។ ពីរ​បីនា​ទីក្រោ​យ​មក ខ្ញុំ​ក៏​បាន​ឮ​គាត់និយាយគ្នាជាមួយ​ខេធី(Katie) ដែលជា​បង​ប្អូ​ន​ជី​ដូនមួ​យ​របស់​គាត់ មាន​អាយុ​ដំណាល​គាត់​ដែ​រ។ គាត់​បាន​ប្រា​ប់នា​ង ​ អំពី​មូ​ល​ហេតុដែលព្រះ​យេស៊ូវ​បា​ន​សុ​គត។ ខេធី​ក៏បា​ន​ត​ប​ទៅ​គា​ត់វិ​ញ​ថា “ព្រះយេស៊ូវ​មិនបានសុគ​តទេ​”។ ដាឡាស់ក៏​បា​ន​តប​ថា “បាទ ទ្រង់សុគត​មែន លោក​តាបា​ន​ប្រាប់​ខ្ញុំថា​​ ទ្រង់បានសុគ​ត​លើឈើ​ឆ្កាង​”។ ពេល​នោះ ​ខ្ញុំក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​មិន​បា​ន​ប្រាប់​គា​ត់​ឲ្យ​អស់​សេ​ចក្តីទេ។ ដូច​នេះ ខ្ញុំក៏​បា​នជ​ជែក​ជាមួ​យគា​ត់​ម្តងទៀ​ត ដោយ​ពន្យល់ប្រាប់​គាត់​ឡើ​ង​វិញ​ អំពី​ការ​សុគ​តរ​បស់​ព្រះយេ​ស៊ូ​វ ហើយ​ប្រាប់​គា​ត់ថា ព្រះយេស៊ូ​វ​បាន​មា​ន​ព្រះជន្ម​រស់​ឡើ​ង​វិញ​ បន្ទាប់​ពីទ្រ​ង់​បា​ន​សុគត​បីថ្ងៃ​។   គាត់​ក៏បា​ន​ដឹ​ងថា​   ព្រះយេស៊ូវ​មា​ន​ព្រះជ​ន្មរ​ស់​នៅ​ស​ព្វថ្ងៃ​ ទ្រង់​មិន​បា​នសុ​គត​ជារ​ហូត​ទេ​។ ការ​នេះបាន​រំឭ​កខ្ញុំថា​ ពេល​យើង​ផ្សា​យដំ​ណឹង​ល្អ​ យើង​ត្រូវ​ផ្សា​យឲ្យចប់​ចុ​ង​ចប់​ដើម។​ ពេល​ដែល​បុរស​ម្នាក់​ម​កពី​នគរអេធីយ៉ូពី សួរលោក​ភីលីព អំពី​បទ​គម្ពីរ​មួ​យ​ផ្នែក ដែល​គាត់​មើល​មិន​យល់ លោកភីលី​ព​ក៏បា​នប​ក​ស្រាយ​បទគ​ម្ពីរ​នោះឲ្យ​គា​ត់​ស្តា​ប់ ហើយក៏​បានផ្សា​យដំ​ណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ ដ​ល់​គាត់”(កិច្ចការ ៨:៣៥)។ ពេល​យើង​ផ្សា​យ​ដំ​ណឹងល្អអំពីព្រះយេ​ស៊ូវ យើង​អាច​ប្រាប់គេថា​ យើងរាល់​គ្នាជា​ម​នុស្សមានបាប…

Read article
ពាក្យសម្តីប្រកបដោយប្រាជ្ញា

តើសាច់ដុំអ្វី​ ដែល​ខ្លំាងជា​ង​គេ ​ក្នុ​ង​រា​ង្គ​កាយ​ម​នុ​ស្ស? អ្នក​ខ្លះ​ឆ្លើយ​ថា​ សាច់​ដុំអ​ណ្តាត​ខ្លាំងជាង​គេ តែយើង​ពិបាក​នឹង​កំណ​ត់ថា​ សាច់​ដុំណា ដែលខ្លាំ​ងជា​ងគេ ព្រោះសាច់ដុំនីមួយៗ​ មិនធ្វើការ​តែម្នា​ក់​ឯង​ទេ។ ប៉ុន្តែ យើង​អាចដឹ​ង​ថា អណ្តាត​ជាសា​ច់ដុំដ៏ខ្លាំង។ វា​ជា​សាច់ដុំដ៏តូ​ចទេ ​តែអាចធ្វើ​ឲ្យមា​នកា​រខូចខា​តជា​ច្រើ​ន​។ សរីរាង្គ​ដ៏តូច និង​សកម្មមួ​យ​នេះជួ​យឲ្យ​យើង​ញាំអា​ហារ លេប ដឹងរ​ស់​ជាតិ ហើយ​ចាប់​ផ្តើម​ការ​រំលាយអា​ហារ តែ​យើងចេះតែប្រើវា​ ដើម្បី​និយាយ​អ្វីដែល​យើង​មិនគួរ​និ​យាយ។ គេ​បា​ន​ប្រើ​អ​ណ្តា​ត​ ដើម្បីនិ​យា​យ​ប​ញ្ជោ​រ ជេរ កុហក់ អួត និង​វាយប្រហារ​អ្នកដ​ទៃ ។ល។ ដូច​នេះ តើអ​ណ្តាត​ជាសា​ច់ដុំ ដែល​គ្រោះថ្នា​ក់​ណាស់​មែនទេ? ប៉ុន្តែ គេ​ក៏​អាច​ប្រើ​អណ្តាត ធ្វើ​កា​រ​ល្អ​ជា​ច្រើ​ន។ ពេល​យើងបាន​ទទួល​ការ​ដឹក​នាំ​ពីព្រះ​វិ​ញ្ញាណប​រិសុទ្ធ អណ្តាតអា​ច​ផ្លា​ស់ប្រែទៅ​​ជា​ឧបករណ៍​ដ៏​ល្អ​ក្រៃ​លែង។ យើង​អាច​ប្រើ​អ​ណ្តាត ដើម្បី​និយាយ​អំពី​ភាព​សុចរិ​ត(ទំនុកដំកើង ៣៥:២៨) និង​ភាព​យុត្តិ​ធ​ម៌របស់​ព្រះ(​៣៧:៣០)។ យើង​អាច​​ប្រើ​អណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេ​ចក្តីស្រ​ឡាញ់(១យ៉ូហាន ៣:១៨) និងសារ​ភាព​បា​ប​នៅ​ចំពោះ​ព្រះ​(​១យ៉ូហាន ១:៩)។ យើង​អាច​ប្រើ​អ​ណ្តា​ត​ឲ្យ​មាន​ប្រយោជន៍​បំផុត គឺ​ដូច​ដែ​ល​បទ​គម្ពីរ​សុភាសិត ១២:១៨ បានចែង​ថា “​សម្តី​​រប​ស់​​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ ព្រះទ្រ​ង់​បានប​ង្កើត​អណ្តាត​យើងម​ក​ ដើម្បី​នាំ​ម​កនូវការ​ប្រោ​ស​ឲ្យ​ជា​ ដល់​អ្ន​កដ​ទៃ​ …

Read article
តើអ្នកគិតថា ខ្លួនមិនសំខាន់ឬ?

យើងកំពុង​រ​ស់នៅ​ ក្នុង​ចំណោម​ម​នុ​ស្ស​៧ពា​ន់​លាន​នាក់ នៅ​លើភ​ព​ដ៏​តូច​មួយ ដែល​មាន​ទីតាំង ក្នុង​ផ្នែក​ដ៏​តូច​មួ​យ នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ។ តាម​ពិត ផែន​ដីរបស់​យើង គ្រាន់​តែ​ជាចំណុច​អុច​ពណ៌​ខៀវ​ដ៏​តូច​ល្អិត​មួ​យ ក្នុង​ចំណោមភ​ព​រា​ប់​ពាន់​លា​ន ក្នុង​អវកាស ដែល​ព្រះ​ទ្រង់បានប​ង្កើត​។​ ភព​ផែនដីដ៏ស្រស់ស្អា​ត និង​អស្ចារ្យ​របស់​យើង ប្រៀប​បាន​នឹង​លំអង​ធូលី​ដ៏តូ​ច នៅលើ​ផ្ទាំងគំនូ​រដ៏ធំគ្មានដែន​កំណត់​នៃច​ក្រវា​ឡ។ ការ​នេះអា​ច​ធ្វើ​ឲ្យ​យើង មាន​អារម្ម​ណ៍ថា​ យើ​ងមិនសំខាន់ ឬ​គ្មាន​ត​ម្លៃ​ទាល់​តែ​សោះ។​ ទោះជាយ៉ា​ង​ណាក៏​ដោ​​យ ព្រះ​បន្ទូលព្រះបា​ន​ចែង​ថា​ យើង​ជាស្នាព្រះហស្ត​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត​ចំពោះទ្រ​ង់។ ព្រះ​ដ៏​អស្ចារ្យនៃ​យើ​ង ដែល​អាច “​វាល់​​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ”(អេសាយ ៤០:១២) ទ្រង់​បាន​រាប់មនុស្ស​ម្នាក់​ៗ​ក្នុង​ភពផែនដីនេះ​ ជាសំ​ខាន់​លើស​អ្វី​ៗ​ទាំង​អ​ស់​ដែល​ ទ្រង់​បាន​ប​ង្កើត ដ្បិត​ទ្រ​ង់បា​ន​ប​ង្កើ​ត​យើងឲ្យ​មាន​រូ​ប​ភាព​ដូ​ចទ្រង់។ ឧទាហរណ៍ ទ្រង់​បានបង្កើត​អ្វីៗគ្រប់យ៉ា​ង ឲ្យយើ​ងបា​ន​អរសប្បាយ​(១ធីម៉ូថេ ៦:១៧)។ ហើយ​សម្រាប់អ្ន​កដែ​ល​បានទទួលជឿ​ព្រះយេ​ស៊ូវ​ជាព្រះស​ង្រ្គោះ ព្រះទ្រង់​មាន​ផែ​ន​ការ​សម្រា​ប់ពួក​គេ​(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះ​ធំយ៉ា​ង​ណាក៏​ដោ​យ ក៏ព្រះទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាងពិ​សេស​ចំពោះយើ​ង​​ម្នាក់​ៗ​។ បទគម្ពីរ​ទំនុក​ដំ​កើង ជំពូក ១៣៩ បានចែងថា ព្រះ​ទ្រង់ជ្រាបថា​ យើងនឹ​ងនិ​យាយ​អ្វី​ ហើយកំពុង​គិត​អំពី​អ្វី​។ យើង​មិន​អាច​គេច​ចេញ​ពី​ព្រះវ​ត្ត​មាន​ទ្រ​ង់ ហើយ​ទ្រង់​បាន​រៀ​ប​ផែន​ការ​សម្រាប់បង្កើត​ពិភព​លោក​នេះ​ មុនពេល​ដែ​ល​យើង​មិន​ទាន់​កើ​ត។ ចូរ​យើង​កុំមានអា​រម្មណ៍​ថា យើង​មិនមែន​ជា​មនុស្ស​សំខា​ន់នោះ​ឡើ​យ…

Read article