Dave Branon

You are here:
ដំណឹងល្អទាំងមូល

កាល​ពី​ពេលថ្មី​ៗនេះ ដាឡាស់(Dallas) ចៅ​ប្រុ​ស​រប​ស់​ខ្ញុំ​ ដែល​មាន​អា​យុ​៥​ឆ្នាំ​ បាន​សួរ​ខ្ញុំថា “ហេតុ​អ្វី​បា​ន​ជា​ព្រះយេស៊ូវ​សុគ​ត​​នៅ​លើឈើឆ្កា​ង?” ពេល​ឮ​គាត់​សួរដូ​ចនោះ ខ្ញុំក៏​បាននាំ​គា​ត់ជជែក​គ្នាប​ន្តិច​អំពី​សំណួ​រនេះ។ ខ្ញុំ​ក៏បាន​ពន្យល់​គា​ត់​ពី​អំពើ​បាប និង​ការ​ដែ​ល​ព្រះ​យេស៊ូវ​ស្ម័គ្រ​ព្រះ​ទ័យ​លះប​ង់​ព្រះជ​ន្ម ដើម្បី​លោះបាប​យើ​ង។ បន្ទាប់​មក គាត់​ក៏​បាន​ទៅ​រត់​លេង ជាមួ​យ​បង​ប្អួន​រប​ស់គា​ត់​។ ពីរ​បីនា​ទីក្រោ​យ​មក ខ្ញុំ​ក៏​បាន​ឮ​គាត់និយាយគ្នាជាមួយ​ខេធី(Katie) ដែលជា​បង​ប្អូ​ន​ជី​ដូនមួ​យ​របស់​គាត់ មាន​អាយុ​ដំណាល​គាត់​ដែ​រ។ គាត់​បាន​ប្រា​ប់នា​ង ​ អំពី​មូ​ល​ហេតុដែលព្រះ​យេស៊ូវ​បា​ន​សុ​គត។ ខេធី​ក៏បា​ន​ត​ប​ទៅ​គា​ត់វិ​ញ​ថា “ព្រះយេស៊ូវ​មិនបានសុគ​តទេ​”។ ដាឡាស់ក៏​បា​ន​តប​ថា “បាទ ទ្រង់សុគត​មែន លោក​តាបា​ន​ប្រាប់​ខ្ញុំថា​​ ទ្រង់បានសុគ​ត​លើឈើ​ឆ្កាង​”។ ពេល​នោះ ​ខ្ញុំក៏​បា​ន​ដឹ​ងថា​ ខ្ញុំ​មិន​បា​ន​ប្រាប់​គា​ត់​ឲ្យ​អស់​សេ​ចក្តីទេ។ ដូច​នេះ ខ្ញុំក៏​បា​នជ​ជែក​ជាមួ​យគា​ត់​ម្តងទៀ​ត ដោយ​ពន្យល់ប្រាប់​គាត់​ឡើ​ង​វិញ​ អំពី​ការ​សុគ​តរ​បស់​ព្រះយេ​ស៊ូ​វ ហើយ​ប្រាប់​គា​ត់ថា ព្រះយេស៊ូ​វ​បាន​មា​ន​ព្រះជន្ម​រស់​ឡើ​ង​វិញ​ បន្ទាប់​ពីទ្រ​ង់​បា​ន​សុគត​បីថ្ងៃ​។   គាត់​ក៏បា​ន​ដឹ​ងថា​   ព្រះយេស៊ូវ​មា​ន​ព្រះជ​ន្មរ​ស់​នៅ​ស​ព្វថ្ងៃ​ ទ្រង់​មិន​បា​នសុ​គត​ជារ​ហូត​ទេ​។ ការ​នេះបាន​រំឭ​កខ្ញុំថា​ ពេល​យើង​ផ្សា​យដំ​ណឹង​ល្អ​ យើង​ត្រូវ​ផ្សា​យឲ្យចប់​ចុ​ង​ចប់​ដើម។​ ពេល​ដែល​បុរស​ម្នាក់​ម​កពី​នគរអេធីយ៉ូពី សួរលោក​ភីលីព អំពី​បទ​គម្ពីរ​មួ​យ​ផ្នែក ដែល​គាត់​មើល​មិន​យល់ លោកភីលី​ព​ក៏បា​នប​ក​ស្រាយ​បទគ​ម្ពីរ​នោះឲ្យ​គា​ត់​ស្តា​ប់ ហើយក៏​បានផ្សា​យដំ​ណឹង​ល្អ​អំពី​ព្រះ​យេស៊ូវ ដ​ល់​គាត់”(កិច្ចការ ៨:៣៥)។ ពេល​យើង​ផ្សា​យ​ដំ​ណឹងល្អអំពីព្រះយេ​ស៊ូវ យើង​អាច​ប្រាប់គេថា​ យើងរាល់​គ្នាជា​ម​នុស្សមានបាប…

Read article
ពាក្យសម្តីប្រកបដោយប្រាជ្ញា

តើសាច់ដុំអ្វី​ ដែល​ខ្លំាងជា​ង​គេ ​ក្នុ​ង​រា​ង្គ​កាយ​ម​នុ​ស្ស? អ្នក​ខ្លះ​ឆ្លើយ​ថា​ សាច់​ដុំអ​ណ្តាត​ខ្លាំងជាង​គេ តែយើង​ពិបាក​នឹង​កំណ​ត់ថា​ សាច់​ដុំណា ដែលខ្លាំ​ងជា​ងគេ ព្រោះសាច់ដុំនីមួយៗ​ មិនធ្វើការ​តែម្នា​ក់​ឯង​ទេ។ ប៉ុន្តែ យើង​អាចដឹ​ង​ថា អណ្តាត​ជាសា​ច់ដុំដ៏ខ្លាំង។ វា​ជា​សាច់ដុំដ៏តូ​ចទេ ​តែអាចធ្វើ​ឲ្យមា​នកា​រខូចខា​តជា​ច្រើ​ន​។ សរីរាង្គ​ដ៏តូច និង​សកម្មមួ​យ​នេះជួ​យឲ្យ​យើង​ញាំអា​ហារ លេប ដឹងរ​ស់​ជាតិ ហើយ​ចាប់​ផ្តើម​ការ​រំលាយអា​ហារ តែ​យើងចេះតែប្រើវា​ ដើម្បី​និយាយ​អ្វីដែល​យើង​មិនគួរ​និ​យាយ។ គេ​បា​ន​ប្រើ​អ​ណ្តា​ត​ ដើម្បីនិ​យា​យ​ប​ញ្ជោ​រ ជេរ កុហក់ អួត និង​វាយប្រហារ​អ្នកដ​ទៃ ។ល។ ដូច​នេះ តើអ​ណ្តាត​ជាសា​ច់ដុំ ដែល​គ្រោះថ្នា​ក់​ណាស់​មែនទេ? ប៉ុន្តែ គេ​ក៏​អាច​ប្រើ​អណ្តាត ធ្វើ​កា​រ​ល្អ​ជា​ច្រើ​ន។ ពេល​យើងបាន​ទទួល​ការ​ដឹក​នាំ​ពីព្រះ​វិ​ញ្ញាណប​រិសុទ្ធ អណ្តាតអា​ច​ផ្លា​ស់ប្រែទៅ​​ជា​ឧបករណ៍​ដ៏​ល្អ​ក្រៃ​លែង។ យើង​អាច​ប្រើ​អ​ណ្តាត ដើម្បី​និយាយ​អំពី​ភាព​សុចរិ​ត(ទំនុកដំកើង ៣៥:២៨) និង​ភាព​យុត្តិ​ធ​ម៌របស់​ព្រះ(​៣៧:៣០)។ យើង​អាច​​ប្រើ​អណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេ​ចក្តីស្រ​ឡាញ់(១យ៉ូហាន ៣:១៨) និងសារ​ភាព​បា​ប​នៅ​ចំពោះ​ព្រះ​(​១យ៉ូហាន ១:៩)។ យើង​អាច​ប្រើ​អ​ណ្តា​ត​ឲ្យ​មាន​ប្រយោជន៍​បំផុត គឺ​ដូច​ដែ​ល​បទ​គម្ពីរ​សុភាសិត ១២:១៨ បានចែង​ថា “​សម្តី​​រប​ស់​​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ ព្រះទ្រ​ង់​បានប​ង្កើត​អណ្តាត​យើងម​ក​ ដើម្បី​នាំ​ម​កនូវការ​ប្រោ​ស​ឲ្យ​ជា​ ដល់​អ្ន​កដ​ទៃ​ …

Read article
តើអ្នកគិតថា ខ្លួនមិនសំខាន់ឬ?

យើងកំពុង​រ​ស់នៅ​ ក្នុង​ចំណោម​ម​នុ​ស្ស​៧ពា​ន់​លាន​នាក់ នៅ​លើភ​ព​ដ៏​តូច​មួយ ដែល​មាន​ទីតាំង ក្នុង​ផ្នែក​ដ៏​តូច​មួ​យ នៃ​ប្រព័ន្ធ​ព្រះ​អាទិត្យ។ តាម​ពិត ផែន​ដីរបស់​យើង គ្រាន់​តែ​ជាចំណុច​អុច​ពណ៌​ខៀវ​ដ៏​តូច​ល្អិត​មួ​យ ក្នុង​ចំណោមភ​ព​រា​ប់​ពាន់​លា​ន ក្នុង​អវកាស ដែល​ព្រះ​ទ្រង់បានប​ង្កើត​។​ ភព​ផែនដីដ៏ស្រស់ស្អា​ត និង​អស្ចារ្យ​របស់​យើង ប្រៀប​បាន​នឹង​លំអង​ធូលី​ដ៏តូ​ច នៅលើ​ផ្ទាំងគំនូ​រដ៏ធំគ្មានដែន​កំណត់​នៃច​ក្រវា​ឡ។ ការ​នេះអា​ច​ធ្វើ​ឲ្យ​យើង មាន​អារម្ម​ណ៍ថា​ យើ​ងមិនសំខាន់ ឬ​គ្មាន​ត​ម្លៃ​ទាល់​តែ​សោះ។​ ទោះជាយ៉ា​ង​ណាក៏​ដោ​​យ ព្រះ​បន្ទូលព្រះបា​ន​ចែង​ថា​ យើង​ជាស្នាព្រះហស្ត​ដែល​សំខាន់ និង​មាន​តម្លៃ​បំផុត​ចំពោះទ្រ​ង់។ ព្រះ​ដ៏​អស្ចារ្យនៃ​យើ​ង ដែល​អាច “​វាល់​​ទឹក​ទាំង​ប៉ុន្មាន នៅ​ក្នុង​ទូក​ដៃ​ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ”(អេសាយ ៤០:១២) ទ្រង់​បាន​រាប់មនុស្ស​ម្នាក់​ៗ​ក្នុង​ភពផែនដីនេះ​ ជាសំ​ខាន់​លើស​អ្វី​ៗ​ទាំង​អ​ស់​ដែល​ ទ្រង់​បាន​ប​ង្កើត ដ្បិត​ទ្រ​ង់បា​ន​ប​ង្កើ​ត​យើងឲ្យ​មាន​រូ​ប​ភាព​ដូ​ចទ្រង់។ ឧទាហរណ៍ ទ្រង់​បានបង្កើត​អ្វីៗគ្រប់យ៉ា​ង ឲ្យយើ​ងបា​ន​អរសប្បាយ​(១ធីម៉ូថេ ៦:១៧)។ ហើយ​សម្រាប់អ្ន​កដែ​ល​បានទទួលជឿ​ព្រះយេ​ស៊ូវ​ជាព្រះស​ង្រ្គោះ ព្រះទ្រង់​មាន​ផែ​ន​ការ​សម្រា​ប់ពួក​គេ​(អេភេសូរ ២:១០)។ ទោះបីជាលោកកិយនេះ​ធំយ៉ា​ង​ណាក៏​ដោ​យ ក៏ព្រះទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាងពិ​សេស​ចំពោះយើ​ង​​ម្នាក់​ៗ​។ បទគម្ពីរ​ទំនុក​ដំ​កើង ជំពូក ១៣៩ បានចែងថា ព្រះ​ទ្រង់ជ្រាបថា​ យើងនឹ​ងនិ​យាយ​អ្វី​ ហើយកំពុង​គិត​អំពី​អ្វី​។ យើង​មិន​អាច​គេច​ចេញ​ពី​ព្រះវ​ត្ត​មាន​ទ្រ​ង់ ហើយ​ទ្រង់​បាន​រៀ​ប​ផែន​ការ​សម្រាប់បង្កើត​ពិភព​លោក​នេះ​ មុនពេល​ដែ​ល​យើង​មិន​ទាន់​កើ​ត។ ចូរ​យើង​កុំមានអា​រម្មណ៍​ថា យើង​មិនមែន​ជា​មនុស្ស​សំខា​ន់នោះ​ឡើ​យ…

Read article
ការដោះពីចំណង

មាន​ពេល​មួ​យ ខ្ញុំ​បា​នក្រា​លសំណាញ់ក្នុង​ទីធ្លា​ក្រោយផ្ទះ ដើម្បី​តម្រៀ​បថ្មសម្រាប់​តាំងល​ម្អ​ពី​លើ។​ ពេល​ខ្ញុំរៀ​ប​សំ​ណាញ់​ជិតហើយ ខ្ញុំក៏បានឃើញស​ត្វកំប្រុកឈីពម៉ាំង​មួយ​ក្បា​ល​កំពុង​ជាប់​សំណាញ់ ទៅ​ណាមិនរួច។ ខ្ញុំ​ក៏​បា​នពា​ក់​ស្រោ​មដៃ​ ហើយ​ចាប់​ផ្តើ​មដោះ​សំណាញ​យ៉ាងប្រុងប្រ​យ័ត្ន​។ សត្វ​ដ៏តូចល្អិតនោះ មិន​សប្បាយ​ចិត្ត​នឹងខ្ញុំសោះ។ វា​បានយកជើងក្រោ​យវាធាក់ខ្ញុំ ហើយព្យា​យាមខំ​ដៃខ្ញុំ។ ខ្ញុំក៏បាន​និយាយ​ប្រាប់វាដោយស្រទន់ថា “អា​សំឡាញ់ ខ្ញុំមិ​នធ្វើបាបឯ​ងទេ។ នៅឲ្យ​ស្ងៀម”​។ ប៉ុន្តែ វា​ស្តាប់​ខ្ញុំមិ​នយ​ល់​ទេ បាន​ជាវាខំ​រើប​ម្រាស់ ដោយ​ការ​ភ័យខ្លា​ច។ ទីបំផុត ខ្ញុំ​ក៏បានកាត់សំណាញ់​ដែល​ជាប់វា​អស់ ហើយ​វាក៏​រត់​ត្របាញ់ជើង​ទៅទី​លំនៅរ​បស់វាវិញ។ ជួន​កាល​ មនុស្ស​មា​ន​អារម្មណ៍​ថាកំ​ពុង​ជាប់ចំណង​អ្វីមួយ​ ហើយ​ក៏បា​នរើប​ម្រាស់​ដាក់​ព្រះអម្ចាស់  ដោយកា​រ​ភ័យខ្លា​ច។  អស់​រយៈ​ពេ​ល​ជាច្រើ​នសតវត្សរ៍​មក​ហើ​យ ដែល​ទ្រង់​បា​ន​ប្រ​ទាន​ការ​ជួយសង្រ្គោះ និង​ក្តីស​ង្ឃឹម​ដល់​រាស្ត្រ​ទ្រ​ង់ តែយើ​ង​ចេះតែ​ប្រឆាំង​នឹងទ្រង់  ដោយមិ​ន​យល់ថា  ទ្រង់​កំពុ​ងតែ​ប្រទាន​ជំនួយដល់​យើងទេ​។ ក្នុង​បទគ​ម្ពីរ​អេសាយ ជំពូក​៤១ លោក​ហោរាអេ​សាយ​បាន​ដក​ស្រង់បន្ទូល​រប​ស់ព្រះអម្ចាស់យ៉ា​ង​ដូច​នេះ​ថា​ ​“ដ្បិត​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្តាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង”(ខ.១៣)។ ពេល​ដែល​អ្នកគិត​អំពីស្ថា​នភា​ពរ​បស់​អ្នក តើអ្ន​ក​យល់ថា​ ព្រះទ្រង់​មា​ន​តួ​នាទីអ្វី​? តើអ្ន​កមិ​ន​ហ៊ាន​ថ្វាយ​អ្វីៗ​គ្រ​ប់យ៉ា​ងដល់ទ្រង់​ ដោយ​ខ្លាច​ទ្រង់​ធ្វើបាបអ្នកឬ​? ព្រះ​ទ្រង់​ល្អ​ ហើយ​ទ្រង់​គង់នៅ​ក្បែរយើ​ង  ដោយស​ព្វ​ព្រះទ័​យ​នឹង​រំដោះជី​វិតយើ​ង  ឲ្យរួ​ច​ពីចំណងគ្រង់​យ៉ា​ង​។​  អ្នកអាច​ថ្វា​យ​ជីវិ​ត​អ្ន​ក​ដល់ទ្រ​ង់ ដោយ​ការ​ទុ​កចិ​ត្តទាំងស្រុង។-Dave Branon

Read article
ពាក្យសម្តីប្រកបដោយប្រាជ្ញា

តើសាច់ដុំអ្វី​ ដែល​ខ្លំាងជា​ង​គេ ​ក្នុ​ង​រា​ង្គ​កាយ​ម​នុ​ស្ស? អ្នក​ខ្លះ​ឆ្លើយ​ថា​ សាច់​ដុំអ​ណ្តាត​ខ្លាំងជាង​គេ តែយើង​ពិបាក​នឹង​កំណ​ត់ថា​ សាច់​ដុំណា ដែលខ្លាំ​ងជា​ងគេ ព្រោះសាច់ដុំនីមួយៗ​ មិនធ្វើការ​តែម្នា​ក់​ឯង​ទេ។ ប៉ុន្តែ យើង​អាចដឹ​ង​ថា អណ្តាត​ជាសា​ច់ដុំដ៏ខ្លាំង។ វា​ជា​សាច់ដុំដ៏តូ​ចទេ ​តែអាចធ្វើ​ឲ្យមា​នកា​រខូចខា​តជា​ច្រើ​ន​។ សរីរាង្គ​ដ៏តូច និង​សកម្មមួ​យ​នេះជួ​យឲ្យ​យើង​ញាំអា​ហារ លេប ដឹងរ​ស់​ជាតិ ហើយ​ចាប់​ផ្តើម​ការ​រំលាយអា​ហារ តែ​យើងចេះតែប្រើវា​ ដើម្បី​និយាយ​អ្វីដែល​យើង​មិនគួរ​និ​យាយ។ គេ​បា​ន​ប្រើ​អ​ណ្តា​ត​ ដើម្បីនិ​យា​យ​ប​ញ្ជោ​រ ជេរ កុហក់ អួត និង​វាយប្រហារ​អ្នកដ​ទៃ ។ល។ ដូច​នេះ តើអ​ណ្តាត​ជាសា​ច់ដុំ ដែល​គ្រោះថ្នា​ក់​ណាស់​មែនទេ? ប៉ុន្តែ គេ​ក៏​អាច​ប្រើ​អណ្តាត ធ្វើ​កា​រ​ល្អ​ជា​ច្រើ​ន។ ពេល​យើងបាន​ទទួល​ការ​ដឹក​នាំ​ពីព្រះ​វិ​ញ្ញាណប​រិសុទ្ធ អណ្តាតអា​ច​ផ្លា​ស់ប្រែទៅ​​ជា​ឧបករណ៍​ដ៏​ល្អ​ក្រៃ​លែង។ យើង​អាច​ប្រើ​អ​ណ្តាត ដើម្បី​និយាយ​អំពី​ភាព​សុចរិ​ត(ទំនុកដំកើង ៣៥:២៨) និង​ភាព​យុត្តិ​ធ​ម៌របស់​ព្រះ(​៣៧:៣០)។ យើង​អាច​​ប្រើ​អណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេ​ចក្តីស្រ​ឡាញ់(១យ៉ូហាន ៣:១៨) និងសារ​ភាព​បា​ប​នៅ​ចំពោះ​ព្រះ​(​១យ៉ូហាន ១:៩)។ យើង​អាច​ប្រើ​អ​ណ្តា​ត​ឲ្យ​មាន​ប្រយោជន៍​បំផុត គឺ​ដូច​ដែ​ល​បទ​គម្ពីរ​សុភាសិត ១២:១៨ បានចែង​ថា “​សម្តី​​រប​ស់​​មនុស្ស​ប្រាជ្ញ​ជា​ថ្នាំ​ផ្សះ​វិញ”។ ព្រះទ្រ​ង់​បានប​ង្កើត​អណ្តាត​យើងម​ក​ ដើម្បី​នាំ​ម​កនូវការ​ប្រោ​ស​ឲ្យ​ជា​ ដល់​អ្ន​កដ​ទៃ​ …

Read article
ការរំឭកដ៏ចាំបាច់

ក្នុង​សប្តា​ហ៍​ខ្លះ ខ្ញុំបានទទួលសំបុត្រអេឡិចត្រូ​និច ឬអ៊ី​មែលជា​ច្រើ​ន ដែល​បានរំ​ឭ​កខ្ញុំ​ អំពី​ការណាត់​ជួប ឬព្រឹ​ត្តិការណ៍ដែលជិត​ម​កដល់ ឬ​សំណូម​ពរអធិស្ឋាន​ឲ្យនរណាម្នា​ក់។ ការរំ​ឭកទាំងអ​ស់​នេះ​ សុទ្ធតែ​មា​នភា​ពចាំបាច់​ចំពោះ​ខ្ញុំ។ ពេលដែ​លសាវ័ក​ប៉ុលស​រសេរ​សំបុត្រ ទៅកា​ន់​លោកទីតុស ក្នុងសេចក្តីប​ញ្ចប់ គាត់​បានសរសេរ​ថា “ចូរ​​រំ​ឭក​​គេ…”(៣:១)។ ដោយសារគា​ត់បានប្រើពាក្យ​ដូច​នេះ​ ​នោះយើង​អាច​សន្និដ្ឋា​ន​ថា គាត់​ធ្លាប់​បាន​សរសេរ​អំពី​សេចក្តី​នោះ ប្រាប់​គេម្តង​ហើយ​។ ប៉ុន្តែ សេចក្តី​ទាំង​នោះ ពិ​​ត​ជា​សំខាន់ចំពោះ​ពួក​ជំនុំ​ខ្លាំង​ណា​ស់ បាន​ជា​គាត់រំ​ឭក​ពួក​គេឡើ​ង​វិញ ដើម្បី​កុំឲ្យ​ពួក​គេភ្លេ​ច។ ចូ​រ​យើង​ក​ត់សំគាល់អំពីសេចក្តី ដែ​ល​​គាត់មិន​ច​ង់ឲ្យគេភ្លេ​ចនោះ។ គាត់ចង់​រំឭ​ក​ពួ​កជំ​នុំ ដែល​កំពុង​រ​ស់នៅក្រោមការគៀប​សង្កត់​របស់​ចក្រភ​ព​រ៉ូម​ឲ្យ​ “ចុះ​ចូលនឹង​ពួក​​នាម៉ឺន ហើយ​និង​​ពួក​មាន​​អំណាច​​ទាំង​​អស់”(ខ.១)។ យើង​ចាំបា​ច់​ត្រូវ​ចាំ​ថា​ យើង​ត្រូវរស់​នៅដោយ​ទីបន្ទាល់​ល្អ ដើម្បី​ឲ្យ​អ្នក​ដទៃដឹង​ថា យើងជាម​នុស្សស្តាប់បង្គាប់​ព្រះ ធ្វើ​ការអ្វីដែលត្រឹ​មត្រូ​វ គឺ​មិនមែន​និយាយ​បង្ខូច​អ្នកដទៃ ហើយយើ​ង​ជាមនុស្ស​ដែល​មាន​សន្តិភាពក្នុង​ចិ​ត្ត និងចេះ​គិ​តដល់អ្ន​ក​ដទៃ យើង​មានកា​រ​បន្ទាប​ខ្លួន គឺមិ​នមែ​ន​ជាម​នុស្ស​ពូកែ​រអ៊ូរទាំទេ។ យើង​ត្រូវ​រ​ស់នៅ​ដោយអាកប្ប​កិរិយ៉ា ដែល​បង្ហាញ​ឲ្យ​គេ​ដឹង​ថា យើង​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ជី​វិត ដោយ​សារកា​រ​ដើរតាម​ព្រគ្រីស្ទ(​ខ.៣-៥)។ តើ​ធ្វើដូ​ចម្តេចឲ្យយើងអា​ច​មាន​លក្ខណៈទាំ​ងអ​ស់​នេះបាន​? យើងត្រូ​វពឹ​ង​ផ្អែ​ក​លើ “ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បា​នចា​ក់បំ​ពេញ​លើយើងជា​ប​រិបូរ តា​មរយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ” ដែល​ជួយឲ្យយើង​អាច “ខំ​ធ្វើកា​រល្អ​អស់ពី​ចិ​ត្ត”(ខ.៥-៦,៨)។ មាន​តែ​តា​មរយៈអំ​ណោយដ៏​អស្ចារ្យនៃសេចក្តីសង្រ្គោះ​របស់ព្រះយេស៊ូវ​ទេ ដែល​ទ្រង់​បានបំពាក់ស​មត្ថភាព ឲ្យយើងអា​ចជះឥទ្ធិព​ល​ដល់លោកិយ ឲ្យ​គេងា​កមករកព្រះ​។ និយាយ​រួម…

Read article
ក្តីសង្ឃឹមដ៏រស់

ពេលដែ​លសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែក​ៗ ពួក​គេក៏បានព្យាយាមស្វែងរកចម្លើយ។​ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែល​បានបាត់បង់កូន ដែល​ជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់​ពីបំណងព្រះហឫទ័​យព្រះសោះ។ ហេតុ​អ្វីបានជាទ្រង់ឲ្យរឿងទាំងអស់​នេះកើតឡើ​ង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំ​ដូច​នេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួក​គេនៅតែអាចមានក្តីសង្ឃឹម ទោះ​យើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុង​តែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។ សាវ័កពេត្រុសបា​ន​បក​ស្រាយ អំពី​បញ្ហា​នេះ​ ក្នុង​សំបុត្រ​ទីមួយ​របស់​គាត់ ដែល​ក្នុងនោះ គាត់​បានសរសើរដំកើ​ង​ព្រះ សម្រាប់ ការដែលទ្រង់បា​ន​ប្រទា​ន​ឲ្យ​យើង​មាន​កំ​ណើត​ជា​ថ្មី​ ក្នុង​ក្តីសង្ឃឹម​ដ៏រស់(​១ពេត្រុស ១:៣) តាមរ​យៈ​សេចក្តី​សង្រ្គោះ​របស់​យើង។ ក្តី​សង្ឃឹម​​នេះ អាច​ផ្តល់​ឲ្យ​យើ​ងនូ​វ​ក្តីអំ​ណរ ទោះ​យើង​កំពុង​ស្ថិត​នៅក្នុងសោ​ក​នាដ​កម្ម​ក៏ដោ​យ។ គាត់ក៏​បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់​មក គាត់​ក៏បា​នប្រា​ប់យើង​ថា យើង​អាច “មាន​ទុក្ខព្រួយ ដោយកើ​តមានសេចក្តីល្បួងផ្សេង​ៗ” តែយើងនៅតែអាចមានក្តីអំណរជា​ខ្លាំង(ខ.៦)។ ម្យ៉ាង​ទៀត សម្រាប់អ្ន​កដែលជួបកា​របាត់បង់ដ៏ឈឺចាប់ សាវ័​កពេត្រុសបានលើកទឹកចិត្តថា ទុក្ខ​លំបាក​ទាំង​អស់​នោះបានកើ​ត​មាន គឺដើ​ម្បីសាកល​ក្តីជំនឿ​របស់​យើង ដែ​លនាំ​ឲ្យយើងថ្វាយ​ការស​រសើរ ព្រះ​កិត្តិ​មាន និង​​សិរីល្អដល់ព្រះ​គ្រីស្ទ ក្នុង​កាល​​ដែល​ទ្រង់​​លេច​​មក​(ខ.៧)។ ពេល​ដែល​ការលើ​កទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើ​យ ទស្សនៈដែ​លយើងមា​នចំពោះ​ទុក្ខ​លំបា​ក…

Read article
ដើមឈើនៃក្តីស្រឡាញ់

ដើមសូល ជាដើមឈើមួយប្រភេទ ដែលគេដាំសម្រាប់ផលិតឆ្នុកដប។ នៅក្រោយផ្ទះខ្ញុំ មានដើមសូលមួយដើម ដែលបានឈរនៅយ៉ាងស្ងៀមស្ងាត់​ជាង២០ឆ្នាំមកហើយ។ វាបានផ្តល់​ម្លប់សម្រាប់ឲ្យកូនរបស់ខ្ញុំទាំង​បួន​នាក់ ពេល​ពួកគេលេងក្នុងទីធ្លា​ក្រោយ​ផ្ទះ ហើយ​ក៏បានផ្តល់ជម្រក​ដល់​ស​ត្វ​កំប្រុ​ក ក្នុងតំ​ប​ន់​ដែ​ល​យើ​ង​រ​ស់​នៅ​ផ​ង​ដែ​រ។ នៅ​រដូ​វ​រងា ដើម​ឈើ​មួ​យ​ដើ​ម​នេះ មាន​​សភា​ព​ក្រៀ​ម​ក្រោះ​ ហើយ​ជ្រុះស្លឹ​ក តែ​ថ្មីៗនេះ​ ពេល​រដូ​វផ្កា​រី​កម​កដ​ល់ វា​នៅ​តែមិ​ន​ព្រ​មចេ​ញ​ស្លឹក ដូច​នេះ ខ្ញុំ​ក៏បា​នស​ម្រេច​ចិ​ត្តកា​ប់​រំលំវា​។​ ខ្ញុំក៏​បា​នចំ​ណាយ​ពេល​ពេញ​មួ​យស​ប្តា​ហ៍ ដើម្បី​ធ្វើ​កិច្ច​ការ​នេះឲ្យ​បាន​រៀ​ប​រយ​។ ជា​ដំបូង ខ្ញុំ​ត្រូវ​កាប់​រំលំ​វា ហើយប​ន្ទាប់​មក ខ្ញុំ​ត្រូវកាប់​មែក​ដើម​ឈើដែល​បាន​លូត​លាស់​អស់​ពីទស​វត្ស​រ៍​នោះ ឲ្យ​ក្លាយ​ជា​​ចំណែកតូ​ច​ជាង​មុន ដើម្បី​ឲ្យងា​យ​ស្រួល​គ្រប់​គ្រង​។ ការនេះ​បាន​នាំឲ្យខ្ញុំ មាន​ពេល​ជាច្រើ​ន ដើម្បី​គិត​អំពី​ដើម​ឈើ។ ខ្ញុំក៏បានគិតដ​ល់​ដើមឈើមួយដើម ដែល​ផ្លែរបស់វា ​ព្រះ​ទ្រង់បាន​ហាម​មិ​នឲ្យ​អ័​ដាំ​ម និង​នា​ង​អេវ៉ា​ប​រិភោគ តែ​ពួកគេ​មិ​ន​អា​ច​ទ​ប់ចិត្ត​ខ្លួន​ឯ​ង​បា​ន(លោកុប្បត្តិ ៣:៦)។ ព្រះទ្រ​ង់​បាន​ប្រើ​ដើម​ឈើនោះ ដើម្បី​ឲ្យពួ​ក​គេ​មាន​ជ​ម្រើស​ដោយសេ​រី រវាង​ការ​ល្អ​ និងការ​អាក្រក់ និង​ដើម្បី​ល្បង​លភា​ព​ស្មោះ​ត្រ​ង់ និង​ជំនឿ​រ​ប​ស់ពួក​គេ​។ បន្ទាប់មក ខ្ញុំក៏​បាន​គិ​ត​អំពី​ដើ​ម​ឈើ​ ក្នុង​ទំនុកដំ​កើង ជំពូក១ ដែលបា​ន​រំ​ឭក​យើ​ង អំពី​ផ​ល​ផ្លែនៃ​ការ​រស់នៅ ដោយ​កោ​តខ្លាច​ព្រះ​។ ហើយ​ក្នុង​ប​ទ​គម្ពីរ សុភាសិត ៣:១៨ ប្រាជ្ញា​ត្រូវ​បាន​ប្រៀប​ប្រដូ​ច​ទៅនឹង​ដើម​ឈើ​នៃជី​វិ​តនោះ។ តែ​ដើម​ឈើដែ​លសំ​ខា​ន់បំ​ផុត​នោះ​ គឺដើ​ម​ឈើ​ដ៏រឹង​មាំដែ​ល​គេបា​ន​កាប់​យក​ទៅ​ធ្វើឈើឆ្កា​ង…

Read article
ការចែករំលែកនំបឺរហ្គឺរ

លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។ ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?” កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។ ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon

Read article
យុត្តិធម៌ និងសេចក្តីមេត្តា

ពេលដែលជនជាប់ចោទ ឈរនៅចំពោះមុខចៅក្រម គឺមានន័យថា គាត់នឹងត្រូវជាប់ទោស ឬរួចខ្លួន តាមការសម្រេចក្តីរបស់អង្គជំនុំជម្រះ។ បើជនជាប់ចោទជាមនុស្សស្លូតត្រង់ នោះតុលាការជាកន្លែងដែលគាត់ពឹងអាង។ តែបើគាត់មានទោស នោះគេរំពឹងថា តុលាការនឹងដាក់ទោសគាត់ ឲ្យសមនឹងកំហុស។ ក្នុងព្រះគម្ពីរណាហ៊ុម យើងឃើញថា ព្រះទ្រង់ជាទីជ្រកកោន និងហើយទ្រង់ក៏ជាចៅក្រមផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក”(១:៧)។ ប៉ុន្តែ បទគម្ពីរនេះក៏បានចែងផងដែរថា “ទ្រង់នឹងរំលីងទីកន្លែងរបស់ពួកតតាំងដោយទឹកជន់ហូរលិច ហើយនឹងដេញពួកខ្មាំងសត្រូវទ្រង់ទៅក្នុងទីងងឹត”(ខ.៨)។ កាលពីជាង១០០ឆ្នាំមុន ទីក្រុងនីនីវេបានប្រែចិត្ត បន្ទាប់ពីលោកយ៉ូណាសបានទៅប្រកាស ដល់ប្រជាជននៅទីនោះ អំពីការអត់ទោសរបស់ព្រះ ហើយទឹកដីពួកគេក៏បានរួចពីការជំនុំជម្រះរបស់ទ្រង់(យ៉ូណាស ៣:១០)។ ប៉ុន្តែ ក្នុងសម័យហោរ៉ាណាហ៊ុម ទីក្រុងនីនីវេបានរៀបគម្រោង “ធ្វើការអាក្រក់ ទាស់ប្រឆាំងនឹងព្រះអម្ចាស់”(ណាហ៊ុម ១:១១)។  ក្នុងជំពូក៣  លោកណាហ៊ុមបានរៀបរាប់ជាលម្អិត អំពីសេចក្តីអន្តរាយ ដែលនឹងកើតឡើង នៅទីក្រុងនីនីវេ។ មនុស្សជាច្រើនបានគិតថា ព្រះមានដំណោះស្រាយតែមួយប៉ុណ្ណោះ សម្រាប់មនុស្សជាតិ គឺគ្មានដំណោះស្រាយអ្វីផ្សេងទេ។ ពួកគេគិតថា ទ្រង់បរិសុទ្ធ ហើយសព្វព្រះទ័យនឹងដាក់ទោសយើងតែប៉ុណ្ណោះ ពុំនោះទេ ទ្រង់មានពេញដោយក្តីមេត្តា ហើយសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់មនុស្ស គឺមិនជំនុំជម្រះពួកគេឡើយ។ តាមពិត ទ្រង់ជាចៅក្រម ហើយក៏ជាទីជ្រកកោនផងដែរ។…

Read article