Dave Branon

You are here:
សេចក្តីស្រឡាញ់ចាប់ផ្តើមពីយើងទៅ

កូនស្រីរបស់ខ្ញុំ ឈ្មោះមែលីសា(Melissa) មានទម្លាប់សរសេរកត់ត្រា ក្នុងព្រះគម្ពីររបស់នាង ជាជំនួយឲ្យនាងអនុវត្តតាមបទគម្ពីរនោះ ក្នុងការរស់នៅ។ ឧទាហរណ៍ : នៅក្នុងបទគម្ពីរម៉ាថាយ ជំពូក ៧ នាងបានគូរប្រអប់ជុំវិញខ.១ និងខ.២ ដែលចែងថា យើងមិនត្រូវថ្គោលទោសដទៃ ពីព្រោះនៅពេលដែលអ្នកធ្វើដូច្នេះ “គេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង”។ នាងក៏បានសរសេរការពន្យល់នៅក្បែរខគម្ពីរនោះថា “សូមពិនិត្យមើលអ្វីដែលអ្នកកំពុងធ្វើ មុននឹងមើលទៅអ្នកដទៃ”។ មែលីសាជាក្មេងជំទង់ “ដែលចេះគិតពីអ្នកដទៃ”។ នាងបានរស់នៅ តាមព្រះបន្ទូលនៅក្នុងបទគម្ពីរ ភីលីព ២:៤។ មិត្តរួមថ្នាក់របស់នាង ឈ្មោះម៉ាត(Matt) បានស្គាល់នាង តាំងពីនៅក្មេងៗ នៅឯព្រះវិហារ រហូតដល់ថ្ងៃចុងក្រោយនៃជីវិតរបស់មែលីសា កាលរៀននៅថ្នាក់ទី១១ ពេលដែលនាងបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍។ ម៉ាតបានឡើងនិយាយនៅឯពិធីបុណ្យសពរបស់នាងថា “ខ្ញុំធ្លាប់តែឃើញមែលីសាញញឹមជានិច្ច ហើយនាងតែងតែធ្វើឲ្យអ្នកដទៃសប្បាយចិត្ត”។ មិត្តភក្តិរបស់នាង ឈ្មោះតារ៉ា(Tara) ក៏បានឡើងនិយាយនៅថ្ងៃនោះផងដែរថា “សូមអរគុណមែលីសា ដែលបានរាប់អានខ្ញុំជាមិត្តភក្តិ ទោះបីជាអ្នកដទៃមិនចិត្តល្អ និងមានភាពស្រស់ស្រាយ ដូចនាងក៏ដោយ”។ នៅថ្ងៃដែលគេហាក់ដូចជាចូលចិត្តថ្កោលទោសគ្នាទៅវិញទៅមក ដោយឥតមេត្តា យើងចាំបាច់ត្រូវនឹកចាំថា សេចក្តីស្រឡាញ់ត្រូវចាប់ផ្តើមមាន ពីខ្លួនយើងមុន។ សូមយើងនឹកចាំពាក្យរបស់សាវ័កប៉ុល ដែលបានបង្រៀនយើងថា “ឥឡូវនេះ នៅមានសេចក្តីជំនឿ…

Read article
អំពើបាបដែលដេញតាម

មានគ្រូគង្វាលម្នាក់ បាននិយាយអំពីរឿងរបស់គាត់ ក្នុងទំព័រកាសែតប្រចាំតំបន់របស់ខ្លួន។ គាត់មានប្រសាសន៍ថា មានពេលមួយ គាត់បានជជែកគ្នាលេង ជាមួយបុរសម្នាក់ ដែលមានវ័យចំណាស់ជាងគេ ដែលគាត់ទើបតែណែនាំខ្លួនឲ្យស្គាល់។ លោកគ្រូគង្វាលបានសួរគាត់ថា “តើលោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះទេ?” បុរសនោះក៏បានឆ្លើយថា “បាទ ខ្ញុំធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះមែន”។ ពេលនោះ លោកគ្រូគង្វាលរូបនោះក៏បាននឹកចាំ កាលពីក្មេង គាត់ឃើញខ្សែភ្លើងរបស់ក្រុមហ៊ុននោះ ត្រូវបានគេតកាត់ពីលើដីឡូរបស់ឪពុកម្តាយគាត់។ បុរសនោះក៏បានសួរលោកគ្រូគង្វាលថា “តើកាលពីមុន លោកមានទីលំនៅ នៅកន្លែងណា?” ពេលលោកគ្រូគង្វាលឆ្លើយប្រាប់គាត់ គាត់ក៏បាននិយាយថា “ខ្ញុំនៅចាំថា ខ្ញុំមានការពិបាក នៅក្នុងការចងព្យួរផ្លាកសញ្ញាដាស់តឿន នៅលើខ្សែភ្លើង ក្នុងដីឡូមួយកន្លែង។ ព្រោះក្មេងៗចេះតែយកចំពាមកៅស៊ូបាញ់ទម្លាក់ផ្លាកសញ្ញានោះ ម្តងហើយម្តងទៀត”។ ពេលដែលលោកគ្រូគង្វាលទម្លាក់ទឹកមុខ ដោយការអៀនខ្មាស់ បុរសនោះក៏បានសួរគាត់ថា “តើកាលនោះ លោកក៏ជាក្មេងដែលធ្លាប់បាញ់ទម្លាក់ផ្លាកសញ្ញានោះ ជាមួយក្មេងៗដទៃទៀតមែនទេ?” ជាការពិតណាស់ កាលពីក្មេង គាត់ពិតជាបានបាញ់ទម្លាក់ផ្លាកសញ្ញានោះមែន។ លោកគ្រូគង្វាលក៏បានចែកចាយ អំពីរឿងនៃការសារភាពកំហុសកាលពីក្មេង ដោយដាក់ចំណងជើងថា “បាបឯងរាល់គ្នានឹងតាមឯងទាន់”។ គាត់បានដាក់ចំណងជើងនេះ ដោយដកស្រង់ពាក្យសម្តីរបស់លោកម៉ូសេ ក្នុងបទគម្ពីរ ជនគណនា ៣២:២៣ ដែលបានចែងថា “ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”។ អំពើបាបដែលយើងមិនទាន់បានដោះស្រាយ អាចនាំឲ្យមានលទ្ធផលដ៏ធ្ងន់ធ្ងរនៅពេលអនាគត។…

Read article
ការផ្សំាងអណ្តាត

មនុស្សបានរៀនផ្សាំងសត្វព្រៃ ដើម្បីឲ្យអាចចិញ្ចឹមពួកវាក្នុងស្រុក ដោយរាប់ចាប់តាំងពីសត្វជ្រូកព្រៃ រហូតដល់សត្វកញ្រ្ជោង។ មនុស្សចូលចិត្តបង្រៀនសត្វស្វា ឲ្យចេះ“ធ្វើកាយវិការ” ក្នុងការថតផ្សាយពាណិជ្ជកម្ម ឬបង្រៀនសត្វក្តាន់ ឲ្យចេះស៊ីចំណីដែលគេដាក់នៅលើបាតដៃមនុស្ស។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា “រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ”(៣:៧)។    តែមានអ្វីម្យ៉ាង ដែលយើងមិនអាចផ្សាំងបាន។ អណ្តាតគឺជាសិរីរាង្គដ៏តូចមួយ ដែលយើងម្នាក់ៗសុទ្ធតែពិបាកគ្រប់គ្រងវា(ខ.៨)។ តើមកពីហេតុអ្វី? ព្រោះពាក្យសម្តីនៅលើចុងអណ្តាតរបស់យើង មានប្រភពចេញមកពីក្នុងជម្រៅចិត្តយើង។ គឺដូចដែលមានសេចក្តីចែងថា “មាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត”(ម៉ាថាយ ១២:៣៤)។ ហើយគេអាចប្រើអណ្តាត សម្រាប់ធ្វើការល្អក៏បាន ការអាក្រក់ក៏បាន(យ៉ាកុប ៣:៩)។ ម្យ៉ាងទៀត គេអាចប្រើអណ្តាតពោលសរសើរដំកើង និងបម្រើព្រះ ហើយគេក៏អាចប្រើអណ្តាតដើម្បីទាស់ប្រឆាំងនឹងទ្រង់ផងដែរ។ បើយើងមិនអាចផ្សាំងអណ្តាត ដែលគ្មានសណ្តាប់ធ្នាប់របស់យើងបានទេ តើយើងនឹងបណ្តោយឲ្យវាបង្ករបញ្ហាជារៀងរាល់ថ្ងៃ ដោយសារវាចេះតែចង់និយាយអ្វីដែលអាក្រក់ជានិច្ចឬ?(ខ.១០) តែដោយព្រះគុណព្រះ នោះយើងអាចគ្រប់គ្រងវាបាន។ ព្រះអម្ចាស់នឹង “ដាក់ការយាមនៅមាត់យើង ហើយថែរក្សាទ្វារបបូរមាត់របស់យើងផង”(ទំនុកដំកើង ១៤១:៣)។ ដូចនេះ ទ្រង់អាចផ្សាំងរបស់អ្វីដែលគេមិនអាចផ្សាំងបាន។-Dave Branon

Read article
ទំនាក់ទំនងប្តីប្រពន្ធដែលព្រះបានរៀបចំ

មុនពេលខ្ញុំ ចាប់ផ្តើមមានទំនាក់ទំនងជាមួយភរិយារបស់ខ្ញុំ ខ្ញុំមានការចាប់អារម្មណ៍ចំពោះអាវភ្លៀងពណ៌លឿងរបស់នាង ហើយខ្ញុំក៏បានមានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះនិសិ្សតឆ្នាំទីមួយ ដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ដែលមានសក់វែងពណ៌ត្មោត។ មិនយូរប៉ុន្មាន ខ្ញុំក៏មានចិត្តក្លាហានក្នុងការទំនាក់ទំនង ពេលនាងកំពុងរវល់ដើរតាមផ្លូវ ទាំងអានសំបុត្រដែលគេផ្ញើរពីផ្ទះមកបណ្តើរ  ហើយក៏បានបបួលនាងណាត់ជួប ទាំងខុសទំនង។ ពេលនោះ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលនាងយល់ព្រមទៅជាមួយខ្ញុំ។ ជាង៤ទសវត្សរ៍ក្រោយមក ខ្ញុំនិងភរិយារបស់ខ្ញុំក៏បានរំឭករឿងនោះឡើងវិញ ហើយក៏បានអស់សំណើច ពេលយើងនឹកឃើញថ្ងៃដែលយើងជួបគ្នាលើកដំបូង ដោយភាពអឹមអៀម ក្នុងបរិវេណមហាវិទ្យាល័យ ហើយក៏មានការភ្ញាក់ផ្អើល ចំពោះរបៀបដែលព្រះទ្រង់ផ្សំផ្គុំបុរសអៀនប្រៀន មកពីរដ្ឋអូហៃយ៉ូ ជាមួយនារីអឹមអៀម មកពីរដ្ឋមីឈីហ្គិន។ ក្នុងអំឡុងពេល ជាច្រើនឆ្នាំកន្លងមកនេះ យើងបានជួបរឿងទឹកភ្នែកជាច្រើនរាប់មិនអស់ នៅក្នុងការចិញ្ចឹមកូន។ យើងបានចិញ្ចឹមកូនបួននាក់ ហើយបានជួបទុក្ខជាទម្ងន់ ពេលដែលយើងបាត់បង់កូនម្នាក់។ បញ្ហាតូចធំបានល្បងលក្តីជំនឿរបស់យើង តែយើងនៅតែមិនបែកគ្នា ដោយសារយើងមានការប្តេជ្ញាចិត្ត និងដោយសារព្រះគុណព្រះ។ សព្វថ្ងៃនេះ យើងមានចិត្តអរសប្បាយចំពោះការរៀបចំរបស់ព្រះ ឲ្យយើងចាកចេញពីឪពុកម្តាយ មករួមជីវិតជាមួយគ្នាជាប្តីប្រពន្ធ ជាសាច់តែមួយ ដូចដែលបានចែងក្នុងបទគម្ពីរលោកុប្បត្តិ ២:២៤។ យើងពេញចិត្តនឹងផែនការដ៏អស្ចារ្យនេះណាស់ ដែលបានឲ្យយើងមានជីវិតរួមគ្នា យ៉ាងមានសុភមង្គល។ ការរៀបចំរបស់ព្រះ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ មានភាពស្រស់ស្អាតណាស់។ ដូចនេះ ចូរយើងអធិស្ឋានឲ្យប្តីប្រពន្ធទាំងឡាយបានដឹង អំពីភាពអស្ចារ្យនៃការអរសប្បាយនឹងការរួមរស់ជាប្តីប្រពន្ធ ក្រោមព្រះពរនៃការដឹកនាំរបស់ព្រះ…

Read article
ការជិះក្តារំអិល និងការអធិស្ឋាន

ពេលព្រឹលធ្លាក់ នៅរដ្ឋមីឈីហ្គិន ខ្ញុំចូលចិត្តនាំចៅៗរបស់ខ្ញុំ ជិះស្គីលេងកម្សាន្ត ដោយយកបន្ទះក្តាជ័រ ទៅជិះស្គីរំអិលចុះពីលើទួល នៅក្រោយទីធ្លាផ្ទះយើង។ បន្ទាប់ពីយើងជិះក្តារំអិលចុះពីលើទួលមកក្រោម ក្នុងរយៈពេល១០វិនាទី យើងក៏បានឡើងទួល ហើយជិះក្តារំអិលចុះមកម្តងហើយម្តងទៀត។ ពេលខ្ញុំធ្វើដំណើរទៅលេងរដ្ឋអាឡាស្កាជាមួយក្មេងជំទង់មួយក្រុម យើងក៏បានជិះក្តារំអិលលេងផងដែរ។ យើងបានជិះឡានក្រុងឡើងទៅជិតដល់កំពូលភ្នំ រួចយើងក៏បានជិះក្តារំអិលលើព្រឹលចុះមកក្រោម ក្នុងរយៈពេល១០ ទៅ២០នាទី អាស្រ័យទៅលើកំរឹតនៃសេចក្តីក្លាហានរបស់យើង។ យើងជិះក្តារំអិលចុះមក ក្នុងល្បឿនដ៏គ្រោះថ្នាក់ តែយើងក៏មានការប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ សរុបមក ការជិះក្តារំអិលលើព្រឹលក្រោយផ្ទះខ្ញុំចុះពីទួលទៀបៗចុះមកក្រោម មិនមានថេរៈវេលាវែង ដូចការជិះស្គីចុះពីលើភ្នំ នៅរដ្ឋអាឡាស្កាទេ តែការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរយៈពេលខ្លី និងការអធិស្ឋានដែលចំណាយពេលយូរ ដែលសុទ្ធតែមានការចាំបាច់ដូចគ្នា។ ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមានការអធិស្ឋានរយៈពេលខ្លី មុនពេលយើងចេញដំណើរ ឬមុនពេលញាំអាហារជាដើម។ តែជាញឹកញាប់ យើងក៏ត្រូវការចំណាយពេលអធិស្ឋាន នៅកន្លែងស្ងប់ស្ងាត់ ឲ្យបានរយៈពេលវែង ដែលតម្រូវឲ្យយើងមានការផ្តោតចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទាំងពីរប្រភេទ សុទ្ធតែមានចំណែក និងតួនាទីយ៉ាងសំខាន់ ចំពោះជីវិតរបស់យើង។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយជួនកាល ទ្រង់អធិស្ឋានអស់រយៈពេលយូរ(លូកា ៦:១២ ម៉ាកុស ១៤:៣២-៤២)។ ចូរយើងថ្វាយចិត្តយើងដាច់ដល់ទ្រង់ នៅពេលយើងអធិស្ឋាន ទោះការអធិស្ឋាននោះ មានរយៈពេលវែងឬខ្លីក្តី។-Dave…

Read article
ចេញពីភាពងងឹត

លោកអេសាភជាអ្នកនិពន្ធទំនុកដំកើង ជំពូក ៧៧ ដែលនិយាយ អំពីសេចក្តីទំនួញ។ តើគាត់បានជួបទុក្ខលំបាក និងភាពអស់សង្ឃឹមយ៉ាងណា បានជាគាត់និពន្ធទំនុកនេះឡើង? ប៉ុន្តែ កន្លងមក ខ្ញុំធ្លាប់ឮ ហើយក៏ធ្លាប់មានទំនួញស្រដៀងនឹងគាត់ដែរ។ កាលពីបួនដប់ឆ្នាំមុន ចាប់តាំងពីពេលដែលកូនស្រីរបស់ខ្ញុំលាកចាកលោកទៅ មានមនុស្សជាច្រើនដែលបានជួបការបាត់បង់មនុស្សជាទីស្រឡាញ់ដូចខ្ញុំដែរ បានចែកចាយអំពីអារម្មណ៍ដ៏សែនឈឺចាប់ដល់ខ្ញុំ ដូចបទគម្ពីរទំនុកដំកើង ជំពូក៧៧ ដែលមានដូចជា ការបន្លឺសំឡេងអំពាវនាវដល់ព្រះ(ខ.១), ការប្រទូលដៃឡើងឥតឈប់ឈរ(ខ.២), ការនឹកដល់ព្រះ ពេលមានចិត្តទុរន់ទុរា ទាំងនឹកជញ្ជឹងផង(ខ.៣), ការអត់ទ្រាំនឹងសេចក្តីទុក្ខជាទម្ងន់(ខ.៤), ការឱនក្រាប ទាំងឆ្ងល់ថា តើទ្រង់បានបោះបង់យើងចោលហើយឬ(ខ.៧), ការខ្លាចទ្រង់មិនគោរពតាមព្រះបន្ទូលសន្យា(ខ.៨) ការខ្លាចទ្រង់អស់ក្តីមេត្តា(ខ.៨)។ ប៉ុន្តែ នៅក្នុងខ.១០ អ្វីៗក៏បានប្រែជាល្អប្រសើរឡើងវិញ សម្រាប់លោកអេសាភ ពេលដែលគាត់នឹកចំា អំពីកិច្ចការដ៏អស្ចារ្យដែលទ្រង់បានធ្វើសម្រាប់គាត់។ គាត់បានងាកមកគិត អំពីសេចក្តីស្រឡាញ់របស់ទ្រង់ ទាំងនឹកចាំ អំពីការអ្វីដែលទ្រង់បានធ្វើ ជាពិសេស គឺការអស្ចារ្យដែលទ្រង់បានធ្វើកាលពីដើម ក៏នឹករឭកអំពីភាពធំប្រសើររបស់ទ្រង់ ឫទ្ធានុភាព និងការប្រោសលោះ ដែលទ្រង់បានធ្វើ នៅកណ្តាលទាំងសាសន៍។ ភាពអស់សង្ឃឹមកើតមានជាធម្មតា ក្នុងជីវិតយើង ហើយយើងក៏មិនងាយនឹងទទួលបាននូវដំណោះស្រាយដែរ។ តែពេលដែលយើងកំពុងស្ថិតក្នុងភាពងងឹត យើងគួរនឹកចាំអំពីសិរីល្អ ព្រះចេស្តា អំណាច និងសេចក្តីស្រឡាញ់របស់ទ្រង់…

Read article
ខ្ញុំបានទទួលការប្រោសលោះហើយ!

ថ្ងៃមួយ ពេលអ្នកស្រីអាន(Ann) មកមើលស្វាមីរបស់គាត់ នៅមន្ទីរពេទ្យ គាត់ក៏បានជជែកគ្នាលេង ជាមួយអ្នកថែរទាំស្វាមីរបស់គាត់។ អ្នកស្រីអានចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ ទោះគាត់នៅទីណាក៏ដោយ ហើយគាត់ក៏ស្វែងរកឱកាស និយាយប្រាប់គេអំពីព្រះយេស៊ូវផងដែរ។ អ្នកស្រីអានក៏បានសួរអ្នកមើលថែរអ្នកជម្ងឺនោះថា តើគាត់ចង់ធ្វើការងារអ្វី នៅពេលអនាគត? គាត់ក៏បានឆ្លើយថា គាត់មិនដឹងច្បាស់ទេ។ អ្នកស្រីអានក៏បានលើកទឹកចិត្តគាត់ ឲ្យស្គាល់ព្រះ ដ្បិតទ្រង់អាចជួយឲ្យគាត់ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការងារ។ បន្ទាប់មកគាត់ក៏បានលាត់ដៃអាវរបស់គាត់ ដើម្បីបង្ហាញសាក់នៅលើដើមដៃគាត់ ដែលមានសរសេរអក្សរថា “ខ្ញុំបានទទួលការប្រោសលោះហើយ”។ ពេលនោះ អ្នកទាំងពីរក៏បានដឹងថា ខ្លួនកំពុងតែបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវគ្រីស្ទ ដូចគ្នា! ហើយអ្នកទាំងពីរបានរកឃើញវិធីខុសៗគ្នា ដើម្បីបង្ហាញសេចក្តីជំនឿចំពោះព្រះមួយអង្គ ដែលបានសុគតជួសយើង ដើម្បីប្រទានជីវិតដល់យើងរាល់គ្នា។ មនុស្សត្រូវការព្រះអម្ចាស់។ យើងចាំបាច់ត្រូវស្វែងរកឱកាស និងវិធីផ្សាយ “ដំណឹងល្អ” ដល់ពួកគេ(ទំនុកដំកើង ៤០:៩)។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តក្លាហាន នៅក្នុងការផ្សាយដំណឹងល្អនោះទេ ហើយក៏គ្មានវិធីសាស្រ្តមួយណា ដែលអាចឲ្យយើងផ្សាយដំណឹងល្អបានគ្រប់ស្ថានភាពនោះដែរ។ តែព្រះទ្រង់នឹងប្រើទីបន្ទាល់ល្អរបស់យើង និងពន្លឺរបស់ព្រះអង្គ ដែលបានចែងចាំងក្នុងជីវិតយើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគេបានស្គាល់។ “ខ្ញុំបានទទួលការប្រោសលោះហើយ!” ចូរយើងអនុញ្ញាតឲ្យព្រះដឹកនាំយើង ឲ្យរកឃើញវិធិ និងឱកាសប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះរបស់យើង!-Dave Branon

Read article
ព្រះអង្គដឹកនាំខ្ញុំ

កាលពីឆ្នាំ ២០០៤ នៅទីក្រុងអ៊ីស្តានប៊ូល ប្រទេសទួរគី មានសត្វចៀមមួយក្បាលបានលោតទម្លាក់ខ្លួនពីលើជ្រលងភ្នំ ហើយមានសត្វចៀមប្រហែល១៥០០ក្បាលទៀត បានលោតតាមវាដែរ។ នៅទីបំផុត មានសត្វចៀម១ភាគ៣  ក្នុងចំណោមចៀមទាំងនោះ  បានបាត់បង់ជីវិត។ ដោយសារសត្វចៀមទាំងនោះមិនដឹងថាត្រូវទៅតាមណា ពួកវាចេះតែទៅតាមគ្នាវា។ ឧទារហណ៍អំពីសត្វចៀមនេះ បានបង្រៀនយើងថា យើងត្រូវការអ្នកដឹកនាំដែលអាចទុកចិត្តបាន។ គឺដូចដែលព្រះគម្ពីរអេសាយបានចែងថា យើងរាល់គ្នាដូចជាសត្វចៀម(អេសាយ ៥៣:៦)។   យើងច្រើនតែទៅតាមផ្លូវរបស់យើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងពិតជាត្រូវការការនំាផ្លូវដ៏ច្បាស់លាស់ ពីអ្នកគង្វាល។ បទគម្ពីរទំនុកដំកើង ជំពូក២៣ បានរៀបរាប់ អំពីអ្នកគង្វាលល្អរបស់យើង ដែលអាចឲ្យយើងទុកចិត្តបាន។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង(ខ.១) ព្រះអង្គបំពេញសេចក្តីត្រូវការខាងសាច់ឈាមរបស់យើង(ខ.២) ព្រះអង្គបង្ហាញ អំពីរបៀបរស់នៅឲ្យបានបរិសុទ្ធ(ខ.៣) ព្រះអង្គស្អាងយើងឡើង កម្សាន្តចិត្ត ប្រោសយើងឲ្យជា និងប្រទានពរយើងជាបរិបូរ(ខ.៣-៥) ហើយព្រះអង្គនឹងមិនដែលបោះបង់យើងចោលឡើយ(ខ.៦)។ យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលបានដឹងថា ព្រះទ្រង់ដឹកនាំយើង ដោយសុភាព និងដោយភាពរឹងមាំ! ព្រះអង្គដឹកនាំយើង តាមរយៈការបណ្តាលចិត្តពីព្រះវិញ្ញាណ ការអានព្រះបន្ទូលព្រះអង្គ និងតាមរយៈការអធិស្ឋាន។ ព្រះទ្រង់ជាអ្នកដឹកនាំដែលយើងអាចទុកចិត្តបាន ដែលយើងត្រូវការ។ ចូរយើងទទួលស្គាល់ថា  យើងត្រូវការពឹងផ្អែកលើព្រះអម្ចាស់ ហើយយើងអាចពោលតាមអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី…

Read article
ចេញពីទឹកដីអេស៊ីព្ទ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមគ្រួសារខ្ញុំបានធ្វើដំណើរទៅលេងផ្ទះម្តាយរបស់ខ្ញុំ កាត់តាមរដ្ឋអូហៃយ៉ូ។ ពេលយើងទៅដល់ទីក្រុងកូឡំបឺស យើងក៏បានទទួលពត៌មានដាស់តឿន អំពីខ្យល់កួចថូនេដូ។ ភ្លាមៗនោះ អ្វីៗស្រាប់តែមានការប្រែប្រួល ហើយយើងភ័យខ្លាចកូនៗរបស់យើងមានគ្រោះថ្នាក់។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្ថានភាពរបស់គ្រួសារលោកយ៉ូសែប ពេលដែលគាត់ និងនាងម៉ារា ព្រមទាំងព្រះឱរសយេស៊ូវត្រូវធ្វើដំណើរភៀសខ្លួនទៅនគរអេស៊ីព្ទ។ ស្តេចហេរ៉ូឌ បានគំរាមកំហែងជីវិតពួកគេ ពេលដែលស្តេចអង្គនេះព្យាយាមតាមសម្លាប់បុត្រតូចរបស់ពួកគេ។ ចូរយើងនឹកស្រមៃថា ពួកគេមានការភ័យខ្លាចប៉ុណ្ណា ពេលដែលបានដឹងថា “ហេរ៉ូឌនឹងរកសម្លាប់បុត្រតូច”(ម៉ាថាយ ២:១៣)។ តាមធម្មតា ក្នុងពិធីបុណ្យណូអែល យើងច្រើនតែនឹកចាំ អំពីទិដ្ឋភាពដែលមានសត្វគោឱនក្បាល ហើយមានពួកគង្វាលលុតជង្គង់ជុំវិញព្រះឱរសយេស៊ូវ និងនាងម៉ារា ព្រមទាំងលោកយ៉ូសែប ដែលនោះជាទិដ្ឋភាពនៃភាពសុខសាន្ត។ ប៉ុន្តែ បន្ទាប់ពីយប់ដ៏សុខសាន្តនោះ  ក្រុមគ្រួសាររបស់ព្រះយេស៊ូវមិនមានសុវត្ថិភាពឡើយ  ខណៈពេលដែលពួកគេត្រូវគេចចេញពីការតាមសម្លាប់របស់ស្តេចហេរ៉ូឌ។ ពួកគេបានភៀសខ្លួនទៅនគរអេស៊ីព្ទ   រហូតដល់ពេលដែលទេវតាបានប្រាប់ថា  ពួកគេអាចត្រឡប់មកវិញដោយសុវត្ថិភាព ទើបពួកគេបានវិលត្រឡប់មកផ្ទះ នៅភូមិណាសារ៉ែតវិញ(ខ.២០-២៣)។ ដូចនេះ តើយើងគួរតែមានចិត្តស្ញប់ស្ញែងយ៉ាងណា ចំពោះការយាងមកប្រសូត្ររបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវមានអំណាចចេស្តា និងពេញដោយសិរីល្អនៅនគរស្ថានសួគ៌ ជាមួយព្រះវរបិតា តែបានលះចោលភាពធំឧត្តម្ភនោះ ដើម្បីយាងមកប្រសូត្រក្នុងភាពក្រីក្រ ប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ហើយសុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា។ ការចាកចេញពីទឹកដីអេស៊ីព្ទ ជារឿងដែលគួរឲ្យចាប់អារម្មណ៍ តែអ្វីដែលអស្ចារ្យនោះ  គឺព្រះអង្គបានយាងចុះពីនគរស្ថានសួគ៌ មករកយើងរាល់គ្នា!-Dave…

Read article
កំណើតដ៏ពិសេស

ក្នុងព្រះគម្ពីរបរិសុទ្ធ មានទំព័រដែលនិយាយ អំពីកំណើតរបស់ក្មេងប្រុសមួយចំនួន ដែលមានលក្ខណៈគួរឲ្យកត់សំគាល់ណាស់។ លោកកាអ៊ីន ជាកូនដំបូងបំផុត  ដែលបានកើតពីលោកអ័ដាំម និងនាងអេវ៉ា។  លោកអ៊ីសាក់បានកើតមក  ធ្វើជាក្តីសង្ឃឹមនៃអនាគតរបស់ជនជាតិអ៊ីស្រាអែល។ រីឯការចាប់កំណើតរបស់លោកសាំយ៉ូអែលវិញ គឺជាការឆ្លើយតបរបស់ព្រះ ចំពោះម្តាយគាត់ ដែលបានអធិស្ឋានឥតឈប់ឈរ។ កំណើតរបស់ពួកគេសុទ្ធតែសំខាន់យ៉ាងខ្លាំង ហើយមានការរំពឹងទុក ដោយក្តីរីករាយ។ អ្នកនិពន្ធព្រះគម្ពីរពិពណ៌នា អំពីកំណើតរបស់ពួកគេ តាមរបៀបដូចៗគ្នាថា ម្តាយរបស់ពួកគេនឹងមានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយ(លោកុប្បត្តិ ៤:១ ២១:២-៣ ១សាំយ៉ូអែល ១:២០)។ ប៉ុន្តែ មានកំណើតរបស់កូនប្រុសមួយទៀត ដែលយើងត្រូវពិចារណាផងដែរ។ ការពិពណ៌នាអំពីកំណើតរបស់កូនប្រុសម្នាក់នេះ គឺមានភាពលម្អិតជាងគេ ព្រោះពាក្យតែពីរបីម៉ាត់មិនអាចមានភាពច្បាស់លាស់  ល្មមនឹងអាចនិយាយ  អំពីកំណើតរបស់បុត្រនោះឡើយ។ ដែលមានព្រះនាមថា យេស៊ូវ។ ព្រះគម្ពីរមីកា បានចែងអំពីទីកន្លែងដែលព្រះអង្គប្រសូត្រ គឺនៅបេថ្លេហិម(៥:២)។ ព្រះគម្ពីរអេសាយក៏បានចែងផងដែរថា មាតារបស់ព្រះអង្គជាស្ត្រីព្រហ្មចារី(៧:១៤) ហើយទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សឲ្យរួចពីបាប(ជំពូក ៥៣)។ ជាងនេះទៅទៀត ព្រះគម្ពីរសញ្ញាថ្មីបានផ្តល់នូវពត៌មានគន្លឹះ អំពីព្រះនាមរបស់ព្រះអង្គ និងអំពីមូលហេតុដែលព្រះអង្គមានព្រះនាមថា យេស៊ូវ(ម៉ាថាយ ១:២១) និងអំពីទីកន្លែងដែលព្រះអង្គប្រសូត្រមក ដែលជាការសម្រេចបទទំនាយ(២:៦) ហើយក៏បានរៀបរាប់ផងដែរថា មាតាបង្កើត និងឪពុកចិញ្ចឹមរបស់ព្រះអង្គ…

Read article