ព្រះទ្រង់ធ្វើការដែលមនុស្សមិននឹកស្មានដល់
១កូរិនថូស ១:២១-២៩ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ។ ១កូរិនថូស ១:២៧ មានពេលមួយ លោកគ្រូគង្វាល យ៉ូណាថាន អេដវើត(Jonathan Edwards) បានអធិប្បាយព្រះបន្ទូល ដោយលើកព្រះគម្ពីរដាក់នៅជិតភ្នែកគាត់យ៉ាងខ្លាំង ដើម្បីឲ្យគាត់អាចមើលអក្សរឃើញច្បាស់។ ភ្នែកគាត់មានបញ្ហាមីញ៉ូប មិនអាចមើលឃើញវត្ថុនៅជិតគាត់បានច្បាស់ តែគាត់បានខំប្រឹងមើលអក្សរហើយអានឃ្លានីមួយៗយ៉ាងប្រុងប្រយ័ត្ន ដោយគ្មានវ៉ែនតាជាជំនួយ និងបានបញ្ចេញសម្លេងដែលមិនពីរោះ។ តែព្រះវិញ្ញាណនៃព្រះបានធ្វើការ តាមរយៈការអធិប្បាយព្រះបន្ទូលរបស់លោកគ្រូ យ៉ូណាថាន អេដវើត ដើម្បីបញ្ឆេះភ្លើងនៃការផុសផុល ហើយនាំមនុស្សជាច្រើនទទួលជឿព្រះគ្រីស្ទ។ ជាញឹកញាប់ ព្រះទ្រង់ប្រើរឿងដែលមនុស្សមិននឹកស្មានដល់ ដើម្បីសម្រេចគោលបំណងដ៏ឥតខ្ចោះរបស់ព្រះអង្គ។ ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស គាត់បានពិពណ៌នាអំពីផែនការរបស់ព្រះអង្គ ដែលត្រូវនាំមនុស្សជាតិចូលមកជិតព្រះអង្គ តាមរយៈការសុគតរបស់ព្រះអង្គ នៅលើឈើឆ្កាង ដើម្បីលោះបាបយើង។ ហើយគាត់ក៏បានធ្វើការសន្និដ្ឋានថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកម្សោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស”(១កូរិនថូស ១:២៧)។ លោកិយរំពឹងថា ប្រាជ្ញារបស់ព្រះអង្គ មានលក្ខណៈដូចប្រាជ្ញាមនុស្ស ហើយចុះពីស្ថានសួគ៌មក ដោយអំណាចដែលមនុស្សមិនអាចបដិសេធន៍បាន។ តែផ្ទុយទៅវិញ ព្រះយេស៊ូវបានយាងមក ដោយការបន្ទាបខ្លួន ហើយក៏បានសង្គ្រោះយើងយ៉ាងសុភាព ឲ្យរួចពីបាប ហើយជា “ប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង”(ខ.៣០)។…
Read article