James Banks

You are here:
តោងជាប់ព្រះបន្ទូលព្រះ

សេចក្តី​បន្ទាល់​នៃ​ព្រះយេហូវ៉ា​ជា​ពិត ក៏​ធ្វើឲ្យ​មនុស្ស​ខ្លៅល្ងង់​មាន​ប្រាជ្ញា។ ទំនុកដំកើង ១៩:៧ ផ្ទះ​កសិដ្ឋាន​ចាស់​របស់​អ៊ំប្រុស​ខ្ញុំ មាន​កង​ដែក​មួយ​ធ្វើ​ពី​ដែកស្មិត នៅ​ជាប់នឹង​ស៊ុមទ្វារ​។ កង​នោះ​ចាស់​មាន​ច្រេះ​ស៊ី តែ​វា​នៅតែ​ធន់​នឹង​អាកាសធាតុ​ដ៏​អាក្រក់ ក្នុង​រដូវរងា​នៅ​រដ្ឋ​មីនេសូតា។ នៅ​ចម្ងាយ​ប្រហែល៣០ម៉ែត្រ​ពី​កន្លែង​នោះ មាន​កង​ដែក​មួយទៀត នៅ​ជាប់​ក្រោលគោ​យ៉ាង​មាំ។ ពេលណា​មាន​ព្យុះ​ព្រឹល​ដែល​ធ្វើឲ្យ​អ៊ំប្រុស​ខ្ញុំ​មើលផ្លូវ​មិនឃើញ គាត់​ក៏បាន​យក​ខ្សែ​មក​ចងភ្ជាប់​ពី​កង​ដែក​មួយ ទៅ​កង​ដែក​មួយទៀត ដើម្បីឲ្យ​គាត់​អាច​ដើរ​ពី​ក្រោលគោ ទៅផ្ទះ​គាត់។ កាលណា​គាត់​កាន់​ខ្សែ​នោះ​ជាប់ គាត់​អាច​ជៀសវាង​ការ​វង្វេងផ្លូវ ពេល​មាន​ព្រឹល​ធ្លាក់​ខ្លាំង​មើលផ្លូវ​មិនឃើញ។ ការដែល​អ៊ំប្រុស​ខ្ញុំ​​ប្រើ​ខ្សែពួរ​សុវត្ថិភាព ក្នុង​ពេល​មាន​ព្យុះ​ព្រឹល ​ធ្វើឲ្យខ្ញុំ​នឹក​ចាំ អំពី​របៀប​ដែល​ស្តេច​ដាវីឌ​បាន​ប្រើ​ចំណង​នៃ​បទ​កំណាព្យ​ជា​ភាសា​ហេព្រើរ ដើម្បី​ពិពណ៌នា អំពី​របៀប​ដែល​ប្រាជ្ញា​របស់​ព្រះ​បាន​នាំ​ផ្លូវ​យើង ឆ្លងកាត់​ជីវិត ហើយ​ការពារ​យើង ឲ្យ​រួចផុត​ពី​អំពើបាប និង​កំហុស យ៉ាងដូច​នេះ​ថា “សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​បរិសុទ្ធ ក៏​នៅ​ជាប់​ជា​រៀងរាប​ដរាប អស់ទាំង​ខ​ច្បាប់​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ពិត​ត្រង់ ហើយ​សុចរិត​គ្រប់ជំពូក សេចក្តី​ទាំងនោះ​គួរ​ចង់បាន​លើស​ជាងមាស អើ ជាជាង​មាស​សុទ្ធ​ជាច្រើន​ផង ក៏​ផ្អែម​ជាង​ទឹកឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង មួយទៀត ទូលបង្គំ ជា​អ្នកបំរើ​ទ្រង់ ក៏​ចេះ​ប្រយ័ត្ន ដោយសារ​សេចក្តី​ទាំងនោះ​ដែរ ហើយដែល​កាន់​តាម នោះ​ក៏​មាន​រង្វាន់​យ៉ាង​ធំ”(ទំនុកដំកើង ១៩:៩-១១)។ ការ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​នៃ​ព្រះគម្ពីរ ដែល​ព្រះវិញ្ញាណ​បាន​ជួយ​ឲ្យ​យើង​យល់ ជួយការ​ពារ​យើង​ឲ្យ​រួចផុត​ពី​ការ​វង្វេងផ្លូវ ហើយ​ជួយ​យើង​ឲ្យ​ធ្វើការ​សម្រេចចិត្ត ដែល​ថ្វាយព្រះ​កិត្តិនាម​ដល់​ព្រះ…

Read article
ចិត្តដែលមានការសម្រាកពិតប្រាកដ

ឱព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​នឹង​ស្វែងរក​ទ្រង់​អស់ពី​ចិត្ត ព្រលឹង​ទូលបង្គំ​ស្រេក​រក​ទ្រង់។ ទំនុកដំកើង ៦៣:១ សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ​បុ​បប៊ី(Bobby) បាន​វង្វេង​ចេញពី​ម្ចាស់​វា ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាមួយ​វា ក្នុង​តំបន់​មួយ ស្ថិត​នៅ​ចម្ងាយ ៣ពាន់​គី​ឡ៉ូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ពួក​គេ។ ក្រុម​គ្រួសារ​មួយ​នេះ​បាន​ព្យាយាម​ស្វែងរក​សត្វ​ចិញ្ចឹម​ជាទីស្រឡាញ់​របស់​ខ្លួន គ្រប់​ទី​កន្លែង តែ​ត្រូវ​ត្រឡប់ទៅ​ផ្ទះ​វិញ ដោយ​គ្មាន​វា​ទៅជាមួយ។ ៦ខែក្រោយ​មក ពេល​ដែល​រដូវរងា​ជិតដល់​ទី​បញ្ចប់ រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​បាន​កើតមានឡើង នៅពេល​ដែល​ឆ្កែ​មួយ​ក្បាល​នេះ បាន​បង្ហាញខ្លួន​នៅ​មាត់​ទ្វារផ្ទះ​របស់​ពួក​គេ នៅ​ទីក្រុង​ស៊ី​វើតុ​ន រដ្ឋ​អូ​រី​ហ្គិន។ វា​បាន​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ និង​គ្រោះថ្នាក់ កាត់តាម​ទន្លេ វាលខ្សាច់ តំបន់​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រឹល​ទឹកកក ដោយ​រក​ឃើញ​ផ្លូវ​ទៅផ្ទះ ទៅ​រក​មនុស្សជា​ទីស្រឡាញ់​របស់​វា។ ការ​ធ្វើដំណើរ​ដ៏​អស្ចារ្យ​របស់​សត្វ​ឆ្កែ​បុបប៊ី បាន​បណ្តាល​ចិត្ត​មនុស្សជា​ច្រើន ឲ្យ​និពន្ធ​សៀវភៅរឿង និង​ផលិត​ខ្សែភាពយន្ត ហើយ​គេ​ថែម​ទាំង​គូររូប​វា​នៅ​លើ​ជញ្ជាំង ក្នុង​ទីក្រុង​របស់​វា​ផង​ដែរ។ ការ​ប្តូរផ្តាច់​របស់​វា បាន​នាំឲ្យ​យើង​មានចិត្ត​ស្ញប់ស្ញែង​ណាស់។ តែ​ព្រះ​ទ្រង់​បាន​ដាក់​ការស្រេកឃ្លាន​ដែល​ជ្រាលជ្រៅ​ជាង​នេះ​ទៀត ក្នុងចិត្ត​យើង។ លោក​អូហ្គូស្ទីន ដែល​ជា​ទេវវិទូ​នៅ​សម័យ​បុរាណ បាន​ពិពណ៌នា​យ៉ាងដូច​នេះ​ថា “ព្រះអង្គ​បាន​បង្កើត​យើងខ្ញុំ​មក សម្រាប់​ព្រះអង្គ​ទ្រង់ ហើយ​ចិត្ត​យើងខ្ញុំ​មិន​អាច​សម្រាក​ឡើយ ទាល់តែ​យើងខ្ញុំ​បាន​សម្រាក​ក្នុង​ព្រះអង្គ​”។ ស្តេច​ដាវីឌ​ក៏បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ដែល​ស្រេកឃ្លាន​នេះ ខណៈ​ពេល​ដែល​ទ្រង់​កំពុង​លាក់ខ្លួន ពី​មនុស្ស​ដែល​តាម​សម្លាប់​ទ្រង់ ក្នុង​វាល​រហោស្ថាន នៃ​ស្រុក​យូដា ដោយ​ទ្រង់​អធិស្ឋាន​ថា “ឱ​ព្រះអង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ…

Read article
ជំនឿដែលនឹកចាំអំពីព្រះ

ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំតូច​ទាំងប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅមុខ​ឯង។ អេសាយ ៥៥:១២ មាន​ពេល​មួយ ចៅប្រុស​ខ្ញុំ​បាន​និយាយ​ថា “មើល​ហ្ន៎ លោកតា ដើមឈើ​កំពុង​គ្រវី​ដៃ​ដាក់​ព្រះ!” ខណៈ​ពេល​ដែល​យើង​កំពុង​មើល​ដើមឈើ​រេ​ចុះឡើង តាម​កម្លាំង​ខ្យល់បក់ មុន​ពេល​ខ្យល់ព្យុះ​មកដល់ ការសង្កេត​ដ៏​រំភើប​រីករាយ​របស់​ចៅប្រុស​ខ្ញុំ បាន​ធ្វើឲ្យ​ខ្ញុំ​មាន​ទឹកមុខ​ញញឹម។ ការ​នេះ​ក៏បាន​ធ្វើឲ្យ​ខ្ញុំ​សួរ​ខ្លួនឯង​ថា រឿង​ដែល​កើតឡើង​ក្នុង​ធម្មជាតិ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​អំពី​ព្រះ​ដែរ​ឬទេ? អ្នកស្រី​អេ​លី​ហ្សា​ប៊ែ​ត បា​រែត ប្រោននីង(Elizabeth Barrett Browning) ដែល​ជា​អ្នកនិពន្ធ​បទ​កំណាព្យ បាន​ឆ្លុះបញ្ចាំង អំពី​រឿង​លោក​ម៉ូសេ និង​គុម្ព​បន្លា​ឆេះ ដោយ​សរសេរ​ថា “ផែនដី​ប្រសព្វ​នឹង​សួគ៌​ស្ថាន គុម្ព​បន្លា​ក៏​បាន​ឆេះ​ឡើង​ជា​ភ្លើង ​នោះ​លោក​ម៉ូសេ​បាន​ដោះ​ស្បែក​ជើង ក្រោយ​ភ្នែក​បាន​ឃើញ​ព្រះ​វត្ត​មាន​ព្រះ”។ ស្នា​ព្រះហស្ត​របស់​ព្រះ ដែល​មាននៅ​ជុំវិញ​ខ្លួន​យើង បាន​បង្ហាញ​ភាព​អស្ចារ្យ​នៃ​ការបង្កើត​របស់​ព្រះអង្គ ហើយ​នៅ​ថ្ងៃមួយ ពេលណា​ព្រះអង្គ​បង្កើត​ផែនដី​ថ្មី យើង​បានឃើញ​ភាព​អស្ចារ្យ ដែល​ខុសប្លែក​ពី​ពេលណា​ទាំងអស់។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​អំពី​ថ្ងៃ​នោះ តាមរយៈ​ហោរា​អេសាយ យ៉ាងដូច​នេះ​ថា “ដ្បិត​ឯង​រាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​គេ និង​នាំ​ឯង​ចេញទៅ ដោយ​សុខសាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំតូច​ទាំងប៉ុន្មាន​នឹង​ធ្លាយ​ចេញ​ជា​ចំរៀង​នៅមុខ​ឯង ហើយ​គ្រប់​ទាំង​ដើមឈើ​នៅ​ព្រៃ​នឹង​ទះដៃ​ផង”(អេសាយ ៥៥:១២)។ តើ​ភ្នំ​បាន​ច្រៀង​ឬ? ដើមឈើ​ទះដៃ​មែន​ទេ? ជា​ការពិត​ណាស់ សាវ័ក​ប៉ុល​បាន​កត់សំគាល់​ថា “ជីវិត​ទាំងនោះ​ឯង នឹង​បាន​រួចពី​ចំណង​នៃ​សេចក្តី​ពុករលួយ ឲ្យបាន​សេរីភាព​នៃ​សិរីល្អ​របស់​ពួក​កូន​ព្រះ​វិញ”(រ៉ូម…

Read article
ដុតទៀនបំភ្លឺ

ចូរ​ឲ្យ​ចង្កេះ​អ្នករាល់គ្នា​នៅជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ។ លូកា ១២:៣៥ ដល់ពេល​ថ្ងៃត្រង់​ហើយ តែ​មេឃ​នៅតែ​ងងឹត​មិនឃើញ​ពន្លឺថ្ងៃ។ នៅពេល​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៧៨០ ថ្ងៃ​ដ៏​ងងឹត បាន​ចាប់ផ្តើម​មាន ក្នុង​អតីត​ទឹកដី​រដ្ឋ​ញូ​អ៊ី​ងគ្លិន អស់​រយៈពេល​ជាច្រើន​ម៉ោង។ ភាព​ងងឹត​ដែល​មិន​នឹកស្មាន​ដល់​នេះ ទំនង​បណ្តាល​មក​ពី​ពពក​ខ្មៅ​ក្រាស់ ដែល​កើតឡើង​ពី​ផ្សែង​​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​សម្បើម នៅ​ប្រទេស​កាណាដា តែ​មនុស្សជា​ច្រើន​ឆ្ងល់​ថា តើ​ថ្ងៃ​ជំនុំជម្រះ​បាន​មកដល់​ហើយ​ឬ? ថ្ងៃ​នោះ ព្រឹទ្ធ​សភានៅ​រដ្ឋ​ខុន​នែក​ធី​ខាត់ កំពុង​មានការ​ប្រជុំ ហើយ​មាន​សមាជិកព្រឹទ្ធសភា​ខ្លះ​ចង់​ផ្អាក​ការប្រជុំ ដោយសារ​ភាព​ងងឹត តែ​លោ​កអ័​ប្រា​ហាំ ដា​វិ​នភ​ត(Abraham Davenport) បាន​ឆ្លើយតប​ថា “ខ្ញុំ​សូម​បដិសេធន៍​ការ​ផ្អាក​ការប្រជុំ​នេះ។ យើង​មិនដឹង​ថា ថ្ងៃ​ជំនុំជម្រះ​បាន​មកដល់ ឬជិត​មកដល់​នោះ​ទេ។ បើ​ថ្ងៃ​ជំនុំជម្រះ​មិនទាន់​មកដល់​ទេ នោះ​យើង​គ្មាន​ហេតុផល​ដែល​ត្រូវ​ផ្អាក​ការប្រជុំ​ឡើយ។ បើ​ថ្ងៃ​ជំនុំជម្រះ​ពិតជា​មកដល់​មែន នោះ​ខ្ញុំ​ចង់​ឲ្យ​ព្រះ​ទ្រង់ទត​ឃើញ​ខ្ញុំ​កំពុង​បំពេញ​តួនាទី​របស់ខ្ញុំ។ ដូចនេះ នៅ​ថ្ងៃនេះ ខ្ញុំ​សូមឲ្យ​គេ​យក​ទាន​មក​អុច​បំភ្លឺ​កន្លែង​ប្រ​ជុំ”។ ការដែល​លោក​ដាវិនភត​មានចិត្តចង់​ឲ្យ​ព្រះ​ទ្រង់ទត​ឃើញ​គាត់​កំពុង​បំពេញភារកិច្ច យ៉ាង​ស្មោះត្រង់ នៅ​ថ្ងៃ​ព្រះអង្គ​យាង​មក គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​​ ដែល​បាន​ចែងថា “ចូរ​ឲ្យ​ចង្កេះ​អ្នករាល់គ្នា​នៅជា​ក្រវាត់ ហើយ​ចង្កៀង​នៅ​ឆេះ ចូរ​អ្នករាល់គ្នា​ធ្វើដូចជា​មនុស្ស ដែល​នៅ​រង់ចាំ​ចៅហ្វាយ​ខ្លួន ត្រឡប់​មក​ពី​ស៊ីការ​វិញ ដើម្បី​កាលណា​លោក​មក​គោះទ្វារ​ហៅ នោះ​ឲ្យបាន​បើកឲ្យ​ជា១រំពេច បើកាលណា​ចៅហ្វាយ​មកដល់ ឃើញ​ពួក​បាវ​កំពុងតែ​ចាំយាម​ដូច្នោះ នោះ​គេ​មាន​ពរ​ណាស់​”(លូកា…

Read article
ពេលដែលការអធិស្ឋានធ្វើឲ្យកក្រើកដី

នោះ​ផ្សែង​នៃ​គ្រឿងក្រអូប​ក៏​ផ្សាយ​ឡើង ជាមួយនឹង​សេចក្តី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​អំពី​ដៃ​នៃ​ទេវតា​នៅ​ចំពោះ​ព្រះ។ វិវរណៈ ៨:៤ លោក​បណ្ឌិត ហ្គែ​រី គ្រី​នបឺ​ក(Dr. Gary Greenberg) បាន​យក​ដីខ្សាច់​ពី​ឆ្នេរ​សមុទ្រ​នា​ៗ នៅ​ទូទាំង​ពិភពលោក មក​ពង្រីក​មើល ហើយ​ថតរូប​ដែល​បាន​ពង្រីក​នោះ ដោយ​ជា​ញឹកញាប់ គាត់​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ពណ៌​ដ៏​ស្រស់​ស្អាត ចេញពី​កំទេច​រ៉ែ សម្បកខ្យង និង​បំណែក​តូច​ល្អិត​នៃ​ផ្កាថ្ម ដែល​មាននៅ​ក្នុង​ដ៏​ខ្សាច់។ គាត់​បាន​រក​ឃើញថា នៅក្នុង​ដីខ្សាច់​មាន​ធាតុផ្សំ​ជាច្រើន លើស​ពី​អ្វី​ដែល​អាច​មើលឃើញ​ដោយ​ភ្នែកទទេ។ នៅក្នុង​ការសិក្សា​អំពី​ដី​ខ្សាច់ ការវិភាគ អំពី​ធាតុផ្សំ​នៅក្នុង​ដីខ្សាច់ ដោយ​ប្រើ​មីក្រូទស្សន៍ អាច​បង្ហាញ​ឲ្យ​គេ​ដឹង អំពី​ភាព​សឹក​រេច​​រឹល​នៅ​តំបន់ឆ្នេរ ចរន្ត​របស់​ទឹកសមុទ្រ និង​ផល​ប៉ះពាល់​ដែល​ពួក​វា​អាច​មាន​មក​លើ​តំបន់ឆ្នេរ។ សូម្បីតែ​គ្រាប់​ខ្សាច់​មួយ​គ្រាប់ អាច​ផ្តល់​​នូវ​ការយល់​ដឹង ដែល​មានតម្លៃ​យ៉ាង​ខ្លាំង! ការអធិស្ឋាន​មួយដង ប្រៀប​ដូចជា​គ្រាប់​ខ្សាច់​មួយ​គ្រាប់ ដែល​មានតម្លៃ​យ៉ាង​ខ្លាំង។ ព្រះគម្ពីរ​ក៏បាន​ចែង​អំពី​តួនាទី​ដ៏​មានអំណាច​របស់​ការអធិស្ឋាន នៅក្នុង​ការ​មកដល់​នៃ​នគរ​ព្រះ។ ក្នុង​បទ​គម្ពីរ វិវរណៈ ជំពូក៨ សាវ័ក​យ៉ូហាន​បានឃើញ​ទេវតា​ឈរ នៅ​ក្បែរ​អស​នា នៅ​ពីមុខ​បល្ល័ង្ក​ព្រះអង្គ ដោយ​កាន់​ពានមាស​មួយ ដែល​ផ្ទុក​ទៅ​ដោយ “សេចក្តី​អធិស្ឋាន​របស់​រាស្រ្ត​ទាំងអស់​របស់​ព្រះ”។ បន្ទាប់មក “រួច​ទេវតា​ក៏​យក​ពាន ទៅ​ដាក់​ពេញដោយ​ភ្លើង ពីលើ​អាសនា បោះ​ទៅលើ​ផែនដី នោះ​កើតមាន​សំឡេង ផ្គរលាន់…

Read article
រង់ចាំព្រះ ក្នុងពេលប្រញាប់ប្រញាល់

  ចូរ​រង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ។ ទំនុកដំកើង ២៧:១៤ “តើ​យើង​ធ្វើ​អ្វី​ខ្លះ នៅ​ពេល​ទំនេរ?” សំណួរ​នេះ​ជា​ខ្លឹមសារ​នៃ​អត្ថបទ ដែល​បោះពុម្ព​ផ្សាយ​ក្នុង​ឆ្នាំ​១៩៣០ ដោយ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច ឈ្មោះ ចន មេយណាត ខេន(John Maynard Keynes)។ ក្នុង​អត្ថបទ​នោះ លោក​ខេន បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈ​ពេល​១រយ​ឆ្នំា​ទៀត ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច នឹង​នំា​មនុស្ស​ជាតិ ទៅ​ដល់​ចំណុច​មួយ ដែល​យើង​នឹង​ធ្វើ​ការ​តែ​១ថ្ងៃ ៣​ម៉ោង និង​១៤ម៉ោង ក្នុង​១​សប្តាហ៍​ប៉ុណ្ណោះ។ អត្ថបទ​ដ៏​ល្បីល្បាញ​នេះ​បាន​បោះពុម្ព​ផ្សាយ ជាង​៩០​ឆ្នាំ​ហើយ តែ​បច្ចេកវិទ្យា​មិន​បាន​ជួយ​ឲ្យ​យើង​មាន​ពេល​កម្សាន្ត​កាន់​តែ​ច្រើន​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ យើង​កាន់​តែ​មាន​ការ​រវល់​កាន់​តែ​ខ្លាំង។ មនុស្ស​ជា​ច្រើន ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ពេញ​មួយ​ថ្ងៃ ស្ទើរ​តែ​រក​ពេល​ទំនេរ​មិន​បាន ហើយ​កិច្ចការ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ធ្វើ​ដំណើរ និង​បរិភោគ​អាហារ​ ​ចំណាយ​ពេល​តិច​ជាង​មុន ដូចនេះ យើង​ពេញ​ដោយ​ភាព​ប្រញាប់​ប្រញាល់។ ទាក់​ទង​នឹង​បញ្ហា​នេះ ស្តេច​ដាវីឌ​បាន​បង្ហាញ​យើង អំពី​របៀប​រស់​នៅ ដោយ​ភាព​នឹងនរ ក្នុង​ភាព​ប្រញាប់​ប្រញាល់​នៃ​ជីវិត។ កាល​ស្តេច​ដាវីឌ​កំពុង​រត់​គេច​ពី​ស្តេច​សូល(ដែល​តាម​សម្លាប់​ទ្រង់) ទ្រង់​បាន​ទូល​សួរ​ស្តេច​នគរ​ម៉ូអាប់​ថា “សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ឪពុក​ម្តាយ​របស់​ទូលបង្គំ​មក​នៅ​អាស្រ័យ​នឹង​ទ្រង់​ផង ដរាប​ដល់​ទូលបង្គំ​បាន​ដឹង​ជា​ព្រះ​ទ្រង់​នឹង​ប្រព្រឹត្ត​ដល់​ទូលបង្គំ​ជា​យ៉ាង​ណា”(១សាំយ៉ូអែល ២២:៣)។…

Read article
ការនិយាយត្រង់ៗ ដោយសប្បុរស

ឯ​សេចក្តី​ផ្អែមល្ហែម នៃ​សេចក្តី​ដាស់តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន​មិត្រ ក៏​ដូច្នោះ​ដែរ។ សុភាសិត ២៧:៩ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ដែល​គេ​និយាយ​ប្រាប់​អ្នក​ថា អ្នក​មាន​សេចក្តី​បរិសុទ្ធ​ខាង​ក្រៅ ច្រើន​ជាង​ខាង​ក្នុង? បើ​នេះ​ជា​ពាក្យ​សម្តី ដែល​មិន​​ចេញ​ពី​មាត់​របស់​មិត្ត​ជិត​ស្និទ្ធ និង​គ្រូ​បង្រៀន​ព្រះ​បន្ទូល​របស់​ខ្ញុំ​ទេ នោះ​ខ្ញុំ​ប្រហែល​ជា​មាន​អារម្មណ៍​ឈឺ​ចាប់​មិន​ខាន​ទេ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​ជ្រួញ​ចិញ្ចើម​ផង សើច​ផង ដោយ​ដឹង​ថា ពាក្យ​សម្តី​គាត់​និយាយ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ព្រោះ​គាត់​និយាយ​ត្រូវ។ មិត្ត​ភក្តិ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​បាន​ព្យាយាម​ជួយ​ខ្ញុំ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចែក​ចាយ​ដល់​អ្នក​ដទៃ អំពី​ជំនឿ​របស់​ខ្ញុំ។ ពេល​ខ្ញុំ​គិត​ឡើង​វិញ ខ្ញុំ​ក៏​បាន​ដឹង​ថា ពាក្យ​សម្តី​នេះ​ជា​យោបល់​ល្អ​បំផុត​ដែល​ខ្ញុំ​បាន​ទទួល។ ស្តេច​សាឡូម៉ូន​បាន​សរសេរ​ថា “របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ”(សុភាសិត ២៧:៦)។ ពាក្យ​សម្តី​ដាស់​តឿន​របស់​មិត្ត​ភក្តិ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ អំពី​ខគម្ពីរ​នេះ។ ខ្ញុំ​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ ហើយ​បាន​ប្រាប់​ខ្ញុំ​នូវ​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​ឮ ទោះ​គាត់​ដឹង​ថា ខ្ញុំ​ប្រហែល​ជា​ពិបាក​ទទួល​យក​ក៏​ដោយ។ ជួន​កាល ពេល​ដែល​នរណា​ម្នាក់​និយាយ​ប្រាប់​តែ​អ្វី​ដែល​អ្នក​ចង់​ឮ នោះ​មិន​មាន​ប្រយោជន៍​ចំពោះ​អ្នក​ទេ ព្រោះ​វា​អាច​រារាំង​អ្នក​មិន​ឲ្យ​លូតលាស់ និង​ចម្រើន​ឡើង តាម​ផ្លូវ​របស់​ព្រះ។ ការ​និយាយ​ត្រង់​ៗ​អាច​ជា​ទង្វើ​ដ៏​សប្បុរស បើ​សិន​ជា​និយាយ ដោយ​ក្តី​ស្រឡាញ់​ដ៏​ពិត និង​មាន​ការ​បន្ទាប​ខ្លួន។ សូម​ព្រះ​ទ្រង់​ប្រទាន​យើង​នូវ​ប្រាជ្ញា ហើយ​ជួយ​ឲ្យ​យើង​ចែក​រំលែក​ប្រាជ្ញា​នោះ​ដល់​អ្នក​ដទៃ ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។—James Banks…

Read article
ឈប់បង្អង់សិនដើម្បីអធិស្ឋាន

នោះ​ពួក​អ៊ីស្រាអែល​ក៏​ទទួល​បរិភោគ​ពី​ស្បៀង​អាហារ​គេ ឥត​ទូល​សួរ​ដល់​ព្រះយេហូវ៉ា​ឡើយ។ យ៉ូស្វេ ៩:១៤ ក្បាល​ម៉ាស៊ីន​ទឹក​សម្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ បាន​បាញ់​ទឹក​បាច​សាច​ដាក់​ផ្លូវ​ថ្នល់។ មាន​ឡាន​ជា​ច្រើន​គ្រឿង​បាន​បើក​កាត់​តាម​នោះ នៅ​ខាង​មុខ​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា បើ​ខ្ញុំ​បើក​កាត់​ពី​មុខ​ក្បាល​ម៉ាស៊ីន​ទឹក​នោះ ខ្ញុំ​នឹង​បាន​លាង​ឡាន​ដោយ​ឥត​គិត​ថ្លៃ នេះ​ជា​ឱកាស​ល្អ​ណាស់!  វា​ប្រឡាក់​ដី​ក្រាស់​បន្តិច​ ដោយសារ​ខ្ញុំ​មិន​បាន​លាង​វា​ប្រហែល​១​ខែ​ហើយ។ ដូចនេះ ខ្ញុំ​ក៏​បាន​បញ្ឆេះ​ម៉ាស៊ីន​ឡាន ​បើក​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​ទឹក​បាញ់​សាច​នោះ។ ពន្លឺ​ថ្ងៃ​បាន​ចាំង​មក​លើ​ឡាន​របស់​ខ្ញុំ ដែល​មាន​ពណ៌​ខ្មៅ ពេញ​មួយ​ព្រឹក​ហើយ ធ្វើ​ឲ្យ​កញ្ចក់ និង​ផ្ទៃខាង​ក្នុង​របស់​វា​មាន​កម្តៅ​ក្តៅ។ តែ​ទឹក​ដែល​បាន​បាញ់​ចេញ​មក ជា​ទឹក​ត្រជាក់។ គ្រាន់​តែ​ទឹក​ត្រជាក់​បាន​បាញ់​ប៉ះ​ចំ​កញ្ចក់​ខាង​មុខ​ដែល​មាន​កម្តៅ​ក្តៅ​ភ្លាម ស្នាម​ប្រេះ​បាន​លេច​ឡើង យ៉ាង​លឿន​ដូច​ផ្លេក​បន្ទោរ នៅ​លើ​កញ្ចក់​នោះ ពី​លើ​មក​ក្រោម។ ការ​លាង​ឡាន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​នោះ ប្រែ​ក្លាយ​ជា​ការ​បង់​ប្រាក់​ជា​ច្រើន ដើម្បី​ជួស​ជុល​កញ្ចក់​ឡាន។ បើ​ខ្ញុំ​បាន​ “ឈប់​បង្អង់​សិន” ដើម្បី​គិត​ពិចារណា ឬ​អធិស្ឋាន មុន​នឹង​សម្រេច​ចិត្ត​បើក​ឡាន​ចូល​ទៅ​ក្នុង​កន្លែង​ទឹក​បាញ់​សាច់​នោះ ម្ល៉េះ​ខ្ញុំ​ក៏​មិន​ចាំ​បាច់​ត្រូវ​ជួស​ជុល​កញ្ចក់​ឡាន​ដែរ។ តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ប្រជាជន​អ៊ីស្រាអែល​ធ្លាប់​ជួប​រឿង​ដូចនេះ ក្នុង​កាលៈទេសៈ ដែល​ធ្ងន់​ធ្ងរ​ជាង​នេះ។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ជួយ​ពួកគេ​បណ្តេញ​ជាតិ​សាសន៍​ដទៃ ខណៈ​ពេល​ដែល​ពួក​គេ​ចូល​ទឹក​ដី​សន្យា ដែល​ព្រះអង្គ​នឹង​ប្រទាន​ពួក​គេ(​យ៉ូស្វេ ៣:១០) ដើម្បី​កុំ​ឲ្យ​ពួក​គេ​ជួប​ការ​ល្បួង ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ក្លែង​ក្លាយ(ចោទិយកថា ២០:១៦-១៨)។ តែ​មាន​ជាតិ​សាសន៍​មួយ បាន​ឃើញ​ពួក​អ៊ីស្រាអែល​មាន​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​ជា​ច្រើនដង ក៏​បាន​ប្រើ​នំប៉័ង​ដែល​ខូច​ដុះ​ផ្សិត មក​បញ្ឆោត​ពួក​គេ​ឲ្យ​ជឿ​ថា ខ្លួន​ជា​ប្រជាជន​ដែល​មក​ពី​ស្រុក​ឆ្ងាយ។…

Read article
ដើរកន្លងព្រះពរ

ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង នឹង​បាន​ដូច​ជា​រលក​នៃ​សមុទ្រ​ហើយ។ អេសាយ ៤៨:១៨ កាល​ពី​ឆ្នាំ១៧៩៩ ក្មេង​ប្រុស​ឈ្មោះ ខុនរ៉ាត រីឌ(Conrad Reed) អាយុ​១២​ឆ្នាំ បាន​រក​ឃើញ​ថ្ម​មួយ​ដុំ​ធំ​ដែល​ចាំង​ពន្លឺ​ផ្លេក​ៗ នៅ​ក្នុង​ទឹក​អូរ ដែល​ហូរ​កាត់​កសិដ្ឋាន​តូច​មួយ​របស់​គ្រួសារ​គាត់ ក្នុង​រដ្ឋ​ឃែរ៉ូឡាយណា​ខាង​ជើង។ គាត់​ក៏​បាន​រើស​វា​យក​ទៅ​ផ្ទះ ដើម្បី​បង្ហាញ​ឪពុក​គាត់ ដែល​ជា​កសិករ​រឆ្លង​ដែន​ក្រី​ក្រ​ម្នាក់។ ឪពុក​គាត់​មិន​បាន​ដឹង​ថា ថ្ម​មួយ​ដុំ​នោះ​មាន​តម្លៃ​ប៉ុណ្ណា​ទេ ហើយ​ក៏​បាន​ប្រើ​វា​ជា​កំណល់​ទ្វារ​ផ្ទះ។ គ្រួសារ​មួយ​នេះ​ក៏បាន​ដើរ​កន្លង​ថ្ម​នោះ​ជា​រៀង​រាល់​ថ្ងៃ អស់​ជា​ច្រើន​ឆ្នាំ។ ទីបំផុត ថ្ម​របស់​ខុនរ៉ាត ដែល​ជា​ដុំ​មាស​​មាន​ទម្ងន់​ប្រហែល​៨​គីឡូ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ជាង​មាស ក្នុង​តំបន់។ មិន​យូរ​ប៉ុន្មាន ក្រុម​គ្រួសារ​ត្រកូល​រីឌ​ក៏​បាន​ក្លាយ​ជា​អ្នក​មាន ហើយ​ដី​កសិដ្ឋាន​របស់​ពួក​គេ​ក្លាយ​ជា​កន្លែង​ផ្អើល​រក​មាស​ដំបូង​គេ នៅ​សហរដ្ឋ​អាមេរិក។ ជួន​កាល យើង​ដើរ​កន្លង​ព្រះពរ ដោយ​មិន​ដឹង​ខ្លួន ដោយសារ​យើង​ចង់​ធ្វើ​អ្វី​ៗ​តាម​ផែនការ និង​ផ្លូវ​របស់​យើង។ បន្ទាប់​ពី​ប្រជាជន​អ៊ីស្រាអែល​ត្រូវ​គេ​និរទេស​ពី​ស្រុក​កំណើត ទៅ​ចក្រភព​បាប៊ីឡូន ដោយសារ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ ព្រះ​អង្គ​ក៏​បាន​ប្រកាស​ថា នឹង​ប្រទាន​សេរីភាព​ដល់​ពួក​គេ​ម្តង​ទៀត។ ប៉ុន្តែ ព្រះ​អង្គ​ក៏​បាន​រំឭក​ពួកគេ​ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​មើល​រំលង យ៉ាង​ដូចនេះ​ថា “អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ ឱ​បើ​ឯង​បាន​ស្តាប់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ​ទៅ​អេះ នោះ​សេចក្តី​សុខ​របស់​ឯង​នឹង​បាន​ដូច​ជា​ទន្លេ សេចក្តី​សុចរិត​របស់​ឯង…

Read article
បីយើងឆ្លងដោយក្តីស្រឡាញ់

គឺ​អញ​បាន​បង្កើត ហើយ​អញ​នឹង​ទទួល​ឯង​ជា​បន្ទុក អើ​អញ​នឹង​បី ហើយ​នឹង​ជួយ​ឯង​ឲ្យ​រួច​ផង។ អេសាយ ៤៦:៤ មាន​ពេល​មួយ ចៅ​របស់​ខ្ញុំ អាយុ​៤​ឆ្នាំ បាន​មក​អង្គុយ​នៅ​លើ​ភ្លៅ​ខ្ញុំ រួច​ចង្អុល​ទៅ​ក្បាល​របស់​ខ្ញុំ ដែល​ទំពែក​អត់​សក់។ គាត់​សួរ​ខ្ញុំ​ថា “លោក​តា ក្បាល​លោកតា​កើត​អី? ខ្ញុំ​ក៏​សើច​ហើយ​ប្រាប់​គាត់​ថា “អូហ៍ តា​ជ្រុះ​សក់​បាត់​បន្តិច​ម្តង​ៗ អស់​ជា​ច្រើន​ឆ្នាំ​​ហើយ”។ គាត់​ក៏​បាន​ធ្វើ​ទឹក​មុខ​ឆ្ងល់ ហើយ​ក៏​បាន​ឆ្លើយ​តប​ថា “មិន​ល្អ​ទេ អញ្ចឹង ចៅ​នឹង​ចែក​សក់​ខ្លះ​ឲ្យ​លោកតា”។​ ខ្ញុំ​ក៏​បាន​ញញឹម ពេល​ដែល​បាន​ឃើញ​គាត់​បង្ហាញ​ក្តី​អាណិត​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ឱប​គាត់។ ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​គិត​អំពី​សេចក្តី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ខ្ញុំ ក្នុង​ពេល​ដ៏​មាន​តម្លៃ​នោះ ដែល​បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​អាត្មា​និយម តែ​សប្បុរស។ លោកជី ខេ ឆេស្ទ័រតុន(G. K. Chesterton) បាន​សរសេរ​ថា “យើង​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​យើង​ក៏​ចម្រើន​វ័យ​កាន់​តែ​ចាស់​ទៅ​ៗ តែ​ព្រះ​វរបិតា​នៃ​យើង​មិន​ចេះ​ចាស់​ជរា​ឡើយ”។ ត្រង់​ចំណុច​នេះ គាត់​ចង់​មាន​ន័យ​ថា “​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​ចាស់​បុរាណ​” (ដានីយ៉ែល ៧:៩) មិន​ដែល​ប្រឡាក់ប្រឡូស​ដោយ​សារ​ភាព​ពុក​ផុយ​នៃ​អំពើ​បាប​នោះ​ឡើយ បាន​ជា​ទ្រង់​មិន​ចេះ​ចាស់ ហើយ​ក៏​ស្រឡាញ់​យើង ដោយ​ក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល ឬ​អន់​ថយ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា ដែល​ព្រះអង្គ​បាន​ប្រទាន​រាស្រ្ត​ទ្រង់…

Read article