James Banks

You are here:
ចំណាយពេលគ្រប់វិនាទីឲ្យមានប្រយោជន៍

ដូច្នេះ ឲ្យ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ពេល​ណា ដែល​ព្រះអម្ចាស់​នៃ​អ្នក​រាល់​គ្នា​នឹង​យាង​មក​ទេ។ ម៉ាថាយ ២៤:៤២ មាន​នាឡិកា​មួយ​គ្រឿង សម្រាប់​ដាក់​ក្នុង​ហោប៉ៅ ត្រូវ​បាន​គេ​យក​មក​តម្កល់​ទុក នៅ​បណ្ណាគារ នៅ​សកល​វិទ្យាល័យ​ឃែរ៉ូឡាយ​ណា ខាង​ជើង។ វា​បាន​បង្កប់​ទៅ​ដោយ​រឿង​ដ៏​តក់ស្លុត​មួយ។ ទ្រនិច​របស់​វា​បាន​ឈប់​ដើរ ចំ​ពេល(ម៉ោង ៨ ១៩នាទី ៥៦វិនាទី) ដែល​ម្ចាស់​របស់​វា គឺ​លោក​អេលីសា មីតឈែល(Elisha Mitchell)  បាន​បាត់​បង់​ជីវិត ដោយសារ​ការ​រអិល​ធ្លាក់​ពី​លើ​ទឹក​ជ្រោះ នៅ​ជួរ​ភ្នំ​អ័ផាឡាជាន នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៨៥៧។ លោក​មីតឈែល ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ។ កាល​នោះ គាត់​កំពុង​ប្រមូល​ទិន្នន័យ ដើម្បី​ការពារ​ការ​អះអាង​(ដ៏​ត្រឹម​ត្រូវ)របស់​គាត់ ដែល​ថា កំពូល​ភ្នំ​ដែល​គាត់​កំពុង​តែ​ឈរ​ពី​លើ​នោះ ជា​កំពូល​ភ្នំ​ដែល​ខ្ពស់​បំផុត នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​មីស៊ីស៊ីពី។ ក្រោយ​មក គេ​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​ភ្នំ​នោះ តាម​លំនាំ​ឈ្មោះ​គាត់​ថា ភ្នំ​មីតឈែល។ គេ​បាន​បញ្ចុះ​សព​គាត់ នៅ​លើ​កំពូល​ភ្នំ​នោះ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​បាន​ធ្លាក់​ស្លាប់។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​នេះ កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​របស់​លោក​មីតឈែល និង​ជីវិត​មិន​ស្ថិតស្ថេរ​របស់​ខ្ញុំ និង​អំពី​ពេល​វេលា​ដ៏​តិច​តួច ដែល​យើង​ម្នាក់​ៗ​នៅ​សល់។ ហើយ​ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​ការ​ដែល ព្រះយេស៊ូវ​មាន​បន្ទូល អំពី​ការ​យាង​ត្រឡប់​របស់​ព្រះ​អង្គ…

Read article
ទីបន្ទាល់ សម្រាប់អ្នកដទៃ

ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង។ រ៉ូម ១៥:២ ជាង​ជួស​ជុល​នាឡិកា​បាន​បញ្ចាំង​ពិល​របស់​គាត់ ទៅ​រក​គំនូស​តូច​មួយ ដែល​គេ​បាន​ដៅ​ចំណាំ នៅ​ក្នុង​នាឡិកា​ចាស់​មួយ​គ្រឿង​របស់​ជីតា​ខ្ញុំ ពេល​ដែល​គាត់​កំពុង​ជួស​ជុល​វា នៅ​ក្នុង​ផ្ទះ​របស់​យើង។ គាត់​សួរ​យើង​ថា “តើ​ឃើញ​គំនូស​ហ្នឹង​ទេ? ជាង​ជួស​ជុល​នាឡិកា​នៅ​សម័យ​មុន អាច​ដាក់​គំនូស​ចំណាំ​នោះ ក្នុង​នាឡិកា​បញ្ឈរ​ជាប់​ជញ្ជាំង​នេះ ប្រហែល​១​សតវត្សរ៍​មុន។ គេ​ហៅ​គំនូស​សំគាល់​នេះ​ថា “ស្នាម​បន្ទាល់”។ វា​ជួយ​ឲ្យ​ខ្ញុំ​ដឹង ពី​របៀប​សារេ​នាឡិកា​នេះ ឲ្យ​ដើរ​ឡើង​វិញ”​។ មុន​ពេល​គេ​ចាប់​ផ្តើម​ប្រើ​សៀវភៅ​ណែនាំ អំពី​បច្ចេកទេស និង​របៀប​ជួសជុល​ឧបករណ៍​ផ្សេង​ៗ ដែល​មនុស្ស​សម័យ​មុន ​បាន​ប្រើ “ស្នាម​បន្ទាល់” ដើម្បី​ជួយ​ជាង​ជួស​ជុល​នៅ​ពេល​អនាគត ឲ្យ​អាច​សារេ​ស្ពឺ​នៅ​ក្នុង​ឧបករណ៍ ឲ្យ​ត្រូវ​គន្លាក់​របស់​វា​យ៉ាង​ជាក់​លាក់។ គំនូស​ទាំង​នោះ​មិន​គ្រាន់​តែ​បាន​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ប៉ុណ្ណោះ​ទេ តែ​ជា​ញឹកញាប់ ពួកវា​បាន​បង្ហាញ​អំពី​ភាព​សប្បុរស ដែល​ពួក​ជាង​ជំនាន់​មុន មាន​សម្រាប់​ពួក​ជាង​ជំនាន់​ក្រោយ។ ព្រះគម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ធ្វើ​ជា “ទី​បន្ទាល់​ល្អ” ខណៈ​ពេល​ដែល​យើង​ធ្វើ​ការ​ថ្វាយ​ព្រះ ដោយ​បម្រើ​អ្នក​ដទៃ ក្នុង​លោកិយ​ដែល​ប្រេះ​បែក។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម​ថា “ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្តី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង”(រ៉ូម ១៥:២)។ ព្រះ​នៃ​យើង​បាន​ធ្វើ​ជា​គំរូ នៃ​សេចក្តី​អត់​ធ្មត់ និង​សេចក្តី​កម្សាន្ត​ចិត្ត(ខ.៥)។ ការ​រស់​នៅ​ដោយ​ទីបន្ទាល់​ល្អ គឺ​ជា​ការ​រស់​នៅ​ជា​ពលរដ្ឋ​ល្អ​នៃ​ផែន​ដី ក៏​ដូច​ជា​នគរ​ស្ថាន​សួគ៌។​ ទីបន្ទាល់​របស់​យើង…

Read article
បានទទួលការលើកទឹកចិត្តក្នុងព្រះ

ឯ​យ៉ូណាថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ព្រះ​ឡើង។ ១សាំយ៉ូអែល ២៣:១៦ កាលពីឆ្នាំ១៩២៥ លោក​ឡងស្តុន យូស៍(Langston Hughes) ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​បាន​បណ្តាល​ចិត្ត​មនុស្ស​ជា​ច្រើន។ គាត់​បាន​ធ្វើ​ការ​ជា​អ្នក​ជូត​សម្អាត​តុ​ក្នុង​ភោជនីយដ្ឋាន នៅ​សណ្ឋាគារ​មួយ។ គាត់​ក៏​បាន​ដឹង​ថា លោក​វ៉ាឆែល លីនស៊ី(Vachel Lindsey)  ​ជា​កវី​កំណាព្យ​ដែល​គាត់​បាន​កោត​សរសើរ កំពុង​ស្នាក់​នៅ​ជា​ភ្ញៀវ​នៅ​ទីនោះ។ លោក​យូស៍​ក៏​យក​កំណាព្យ​របស់​ខ្លួន ទៅ​សៀត​ចូល​តាម​ទ្វារ​បន្ទប់​របស់​លោក​លីនស៊ី ហើយ​ក្រោយ​មក លោក​លីនស៊ី​ក៏​បាន​អាន​កំណាព្យ​នោះ ជា​សាធារណៈ ដោយ​កោត​សរសើរ​គាត់ យ៉ាង​ក្លៀវក្លា។ ការ​លើក​ទឹក​ចិត្ត​របស់​លោក​លីនស៊ី ក៏​បាន​នាំ​ឲ្យ​លោក​យូស៍​ទទួល​បាន​អាហារ​រូបករណ៍​នៅ​សកលវិទ្យាល័យ ដែល​ការ​នេះ​ក៏​បាន​ជួយ​ឲ្យ​គាត់​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ នៅ​ក្នុង​អាជីព​ជា​អ្នក​និពន្ធ។ ការ​លើក​ទឹក​ចិត្ត​បន្តិច​បន្តួច អាច​នាំ​មក​នូវ​ភាព​ជោគជ័យ ជា​ពិសេស នៅ​ពេល​ដែល​ការ​លើក​ទឹក​ចិត្ត នៅ​ក្នុង​ព្រះ។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​រឿង ដែល​ដាវីឌ កំពុង​រត់​គេច​ពី​ស្តេច​សូល ដែល​កំពុង​ព្យាយាម​សម្លាប់​គាត់។ យូណាថាន ដែល​ជា​បុត្រា​របស់​ស្តេច​សូល​ក៏​បាន​ស្វែង​រក​ដាវីឌ ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​រក​ឃើញ​កម្លាំង​ក្នុង​ព្រះ។ គាត់​បាន​ប្រាប់​ដាវីឌ​ថា “​កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ដៃ​របស់​បិតា​ខ្ញុំ​នឹង​រាវ​រក​អ្នក​មិន​ឃើញ​ទេ អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល”(១សាំយ៉ូអែល ២៣:១៥-១៧)។ យ៉ូណាថាន​និយាយ​ត្រូវ។ ដាវីឌ​នឹង​ក្លាយ​ជា​ស្តេច។ គន្លឹះ​ដែល​នាំ​ឲ្យ​ការ​លើក​ទឹក​ចិត្ត​របស់​យ៉ូណាថាន មាន​ប្រសិទ្ធភាព គឺ​ដោយសារ​គាត់​បាន​ប្រើ​ពាក្យ “ក្នុង​ព្រះ”(ខ.១៦)។ តាម​រយៈ​ព្រះ​យេស៊ូវ​ ព្រះ​ទ្រង់​ប្រទាន​យើង​នូវ…

Read article
អធិស្ឋានគ្រប់ពេលវេលា

ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ។ ១ថែស្សាឡូនិច ៥:១៧ ហារៀត ថាប់មែន(Harriet Tubman) មិន​ចេះ​អាន ឬ​សរសេរ​អក្សរ​ឡើយ។ កាល​នៅ​វ័យ​ជំទង់ នាង​មាន​របួស​ក្បាល ដោយសារ​ម្ចាស់​ទាសករ​ដ៏​សាហាវ​ព្រៃ​ផ្សៃ​បាន​ធ្វើ​អំពើ​ហិង្សា​មក​លើ​នាង។ របួស​នោះ​បាន​បណ្តាល​ឲ្យ​នាង​ប្រកាច់ និង​សន្លប់​មិន​ដឹង​ខ្លួន​ជា​ញឹកញាប់ ពេញ​មួយ​ជីវិត​របស់​នាង។ តែ​ពេល​ដែល​នាង​បាន​គេច​ផុត​ពី​ភាព​ជា​ទាសករ ព្រះ​ទ្រង់​បាន​ប្រើ​នាង​ ឲ្យ​ជួយ​រំដោះ​ទាសករ​ដទៃ​ទៀត ដែល​មាន​ចំនួន​ប្រហែល​៣០០​នាក់។ អ្នក​ដែល​នាង​បាន​ជួយ​រំដោះ​ឲ្យ​មាន​សេរីភាព ​បាន​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​នាង​ថា “ម៉ូសេ” ។ នាង​បាន​ធ្វើ​ដំណើរ​១៩​ដង ទៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ទាសករ​ដទៃ​ទៀត មុន​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ នាង​នៅ​តែ​បន្ត​កិច្ចការ​នេះ​ទៀត ទោះ​គេ​បាន​ប្រកាស​ឲ្យ​រង្វាន់​ដល់​អ្នក​ដែល​​ចាប់​ខ្លួន​នាង​បាន ហើយ​ជីវិត​នាង​ប្រឈមនឹង​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា។ ក្នុង​នាម​នាង​ជា​អ្នក​មាន​ជំនឿ​ដ៏​រឹង​មាំ លើ​ព្រះយេស៊ូវ នាង​តែង​តែ​ដាក់​សៀវភៅ​ចម្រៀង​ទំនុក​សកល និង​ព្រះ​គម្ពីរ​ប៊ីប​១​ក្បាល​ជាប់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​នីមួយ​ៗ ហើយ​ឲ្យ​អ្នក​ដទៃ​អាន​ខគម្ពីរ​ឲ្យ​នាង​ស្តាប់ ដោយ​នាង​ប្តេជ្ញា​ចិត្ត​ទន្ទេញ ហើយ​ដក​ស្រង់​មក​ប្រើ​ជា​ញឹក​ញាប់។ នាង​និយាយ​ថា “ខ្ញុំ​បាន​អធិស្ឋាន​គ្រប់​ពេល​វេលា អំពី​ការងារ​របស់​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង។ ខ្ញុំ​តែង​តែ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ជា​និច្ច”។ នាង​ក៏​បាន​សរសើរ​ដំកើង​ព្រះ​អង្គ សម្រាប់​ជោគជ័យ​ដ៏​តូច​បំផុត​ផង​ដែរ។ ជីវិត​របស់​នាង​គឺ​បាន​ឆ្លុះ​បញ្ចាំ​អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល​ទៅ​កាន់​ពួក​ជំនុំ​ដំបូង​ថា “ចូរ​អរ​សប្បាយ​ជានិច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ដូច្នោះ ដោយ​នូវ​ព្រះគ្រីស្ទយេស៊ូវ”(១ថែស្សាឡូនិច ៥:១៦-១៨)។ ពេល​ណា​យើង​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន និង​សរសើរ​ដំកើង​ព្រះ​អង្គ…

Read article
អំណោយដ៏ប្រសើរបំផុតនៃសេចក្តីស្រឡាញ់

យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន។ អេសាយ ៥៣:៦ ពេល​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ​ចេហ្វ(Geoff) កំពុង​ចាក​ចេញ​ពី​ហាង​ទំនិញ គាត់​ក៏​បាន​ឃើញ​​ឈើ​ច្រត់​មួយ ដែល​គេ​ទុក​ចោល​នៅ​លើ​ដី។ គាត់​ក៏​បាន​គិត​ថា ខ្ញុំ​សង្ឃឹម​ថា គ្មាន​នរណា​ម្នាក់​កំពុង​តែ​មាន​គ្រោះ​ថ្នាក់​នៅ​ក្បែរ​នេះ​ទេ ។ គាត់​ក៏​បាន​ក្រឡេក​មើល​ក្រោយ​អគារ ឃើញ​ជន​អនាថា​ម្នាក់ កំពុង​ដេក​ស្តូកស្តឹង​នៅ​លើ​ផ្លូវ​ដើរ។ ជេហ្វ​ក៏​បាន​ដាស់​គាត់ ហើយ​ក៏​បាន​សួរ​គាត់ ក្រែង​លោ​គាត់​កើត​អី។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​កំពុង​តែ​ផឹក​ស្រា​ឲ្យ​ស្លាប់។ តង់​ខ្ញុំ​បាន​ខូច ដោយ​សារ​ខ្យល់​ព្យុះ ហើយ​ខ្ញុំ​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង។ ខ្ញុំ​មិន​ចង់​រស់​​ទៀត​ទេ”។ លោក​ចេហ្វ​ក៏​បាន​ទូរស័ព្ទ​ទៅ​អង្គការ​ស្តា​នីតិ​សម្បទា របស់​គ្រីស្ទ​បរិស័ទ។ ចេហ្វ​សួរ​ឈ្មោះ​គាត់ គាត់​ក៏​បាន​ឆ្លើយ​ថា “ចេហ្វព្រី”។  ក្រោយ​មក ចេហ្វ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា រឿង​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់ ក៏​អាច​កើត​ឡើង​ចំពោះ​ខ្ញុំ​ផង​ដែរ”។ ចេហ្វ​ធ្លាប់​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ ហើយ​គាត់​បាន​ជួយ​បុរស​នោះ ដោយសារ​សេចក្តី​សប្បុរស ដែល​គាត់​បាន​ទទួល​មក​ពី​ព្រះ។ លោក​ហោរា​អេសាយ​បាន​ពិពណ៌នា អំពី​សេចក្តី​មេត្តា​ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង ក្នុង​ព្រះ​យេស៊ូវ​យ៉ាង​ដូច​នេះ​ថា “យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់”(អេសាយ ៥៣:៦)។ ព្រះ​គ្រីស្ទ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ទ្រង់​មិន​ដែល​ទុក​ឲ្យ​យើង​វង្វេង នៅ​ឯកោ និង​អស់​សង្ឃឹម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​សម្រេច​ព្រះទ័យ​យាង​មក​យក​កំណើត​ជា​មនុស្ស ដោយ​ជួប​ទុក្ខ​វេទនា​ដូច​យើង​ដែរ ហើយ​ក៏​បាន​លើក​យើង​ឡើង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​យើង​អាច​មាន​សេរីភាព…

Read article
ពេលដែលក្តីស្រឡាញ់គ្មានទីបញ្ចប់

ព្រះយេហូវ៉ា​ទ្រង់​រមែង​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។ ទំនុកដំកើង ១៤៥:២០ សានដ្រា(Sandra) បាន​និយាយ​រំឭក​រឿង​ចាស់​ថា “រៀង​រាល់​ពេល​ជីតា​របស់​ខ្ញុំ នាំ​ខ្ញុំ​ទៅ​ឆ្នេរ​សមុទ្រ គាត់​តែង​តែ​ដោះ​នាឡិការ​របស់​គាត់​ទុក។ ថ្ងៃ​មួយ​ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​ចាំ​បាច់​ត្រូវ​ដោះ​វា​ទុក”។ “គាត់​ក៏​បាន​ញញឹម ហើយ​ឆ្លើយ​ថា ព្រោះ​តា​ចង់​ឲ្យ​ចៅ​ដឹង​ថា ពេល​វេលា​ដែល​តា​បាន​ចំណាយ​ជា​មួយ​ចៅ​សំខាន់​ប៉ុណ្ណា ចំពោះ​តា។ តា​គ្រាន់​តែ​ចង់​ចំណាយ​ពេល​ជា​មួយ​ចៅ​ជា​រៀង​រហូត”។​ ខ្ញុំ​បាន​ឮ​សានដ្រា​ចែកចាយ​រឿង​នេះ នៅ​ពិធី​បុណ្យ​សព​របស់​ជីតា​គាត់។ រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​អនុស្សាវរីយ៍​ដែល​នាង​ចូល​ចិត្ត​បំផុត។ ការ​ដែល​អ្នក​ដទៃ​ចំណាយ​ពេល​សម្រាប់​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​មាន​តម្លៃ​ចំពោះ​ពួក​គេ។ ពេល​ខ្ញុំ​គិត​អំពី​រឿង​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំពី​បទ​គម្ពីរ​ដែល​បាន​ចែង អំពី​ការ​ដែល​ព្រះ​ទ្រង់​ថែរក្សា​យើង ដោយ​ក្តី​ស្រឡាញ់។ ព្រះ​ទ្រង់​តែង​តែ​ចំណាយ​ពេល​ជា​មួយ​យើង​ជា​និច្ច។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​អធិស្ឋាន​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១៤៥ ថា “ទ្រង់​លា​ព្រះហស្ត ក៏​បំពេញ​ចិត្ត​ប្រាថ្នា​នៃ​ជីវិត​ទាំងឡាយ ព្រះយេហូវ៉ា​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ចការ​របស់​ទ្រង់​ដែរ ១៨ ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក ដែល​អំពាវនាវ​ដល់​ទ្រង់”(ខ.១៦-១៨)។ សេចក្តី​ល្អ និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ បាន​ជួយ​ទ្រទ្រង់​ជីវិត​យើង​រាល់​វេលា ដោយ​ផ្តល់​ឲ្យ​យើង​នូវ​ខ្យល់​ដង្ហើម និង​អាហារ​សម្រាប់​បរិភោគ​ជា​ដើម។ ដោយសារ​ព្រះអង្គ​មាន​សេចក្តី​ស្រឡាញ់​ដ៏​បរិបូរ នោះ​ព្រះអង្គ​បាន​បង្កើត​យើង​មក ដោយ​សេចក្តី​មេត្តា ដោយ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ភាព​តូច​ល្អិត​បំផុត​នៃ​ជីវិត​យើង។ សេចក្តី​ស្រឡាញ់​របស់​ព្រះ​មាន​ភាព​ជ្រាល​ជ្រៅ ហើយ​គ្មាន​ទី​បញ្ចប់ បាន​ជា​សេចក្តី​សប្បុរស និង​សេចក្តី​មេត្តា​របស់​ព្រះអង្គ បើក​ផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ជីវិត​អស់​កល្ប​ជានិច្ច និង​ក្តី​អំណរ ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ពោល​គឺ​ព្រះអង្គ​ស្រឡាញ់​យើង​ខ្លាំង​ណាស់…

Read article
សត្វតោ ចៀម និងព្រះអង្គសង្រ្គោះ!

សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ។ វិវរណៈ ៥:៥ មាន​តោ​ថ្ម​ពីរ​ឈរ​យាម​ច្រក​ចូល​បណ្ណាល័យ​សាធារណៈ​នៃ​ទីក្រុង​ញូយ៉ក។ រូប​ចម្លាក់​តោ ដែល​គេ​បាន​ឆ្លាក់​ពី​ថ្ម​ម៉ាប​នោះ បាន​ឈរ​នៅ​ទីនោះ ដោយ​មោទនភាព ចាប់​តាំង​ពី​កម្ម​វិធី​សម្ភោទ​បណ្ណាល័យ​នេះ ក្នុងឆ្នាំ១៩១១។ ពី​ដំបូង គេ​បាន​ដាក់​ឈ្មោះ​ឲ្យ​តោ​ទាំង​ពីរ​ថា លេអូ លេណុក(Leo Lenox) និង​ លេអូ អាស្តូ(Leo Astor) ដើម្បី​ផ្តល់​កិត្តិយស ដល់​ស្ថាបនិក​នៃ​បណ្ណាល័យ​នេះ។ ប៉ុន្តែ ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក ហ្វ៊ីអូរេឡូ ឡាហ្កាឌា(Fiorello LaGuardia) បាន​ប្តូរ​ឈ្មោះ​ពួក​វា ទៅ​ជា​សេចក្តី​ក្លាហាន និង​ភាព​អត់​ធ្មត់ ដែល​ជា​គុណ​ធម៌ ដែល​គាត់​គិត​ថា អ្នក​ក្រុង​ញូយ៉ក គួរ​តែ​បង្ហាញ​ចេញ​មក ក្នុង​អំឡុង​សម័យ​វិបត្តិ​សេដ្ឋកិច្ច​ប៉ុន្មាន​ឆ្នាំ​នោះ។ សត្វ​តោ​ទាំង​នោះ នៅ​តែ​បន្ត​មាន​ឈ្មោះ​ថា សេចក្តី​ក្លាហាន និង​ភាព​អត់ធ្មត់ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះ​គម្ពីរ​បាន​ពិពណ៌នា អំពី​សត្វ​តោ​មាន​ជីវិត និង​មាន​អំណាច ដែល​ផ្តល់​ឲ្យ​ការ​លើក​ទឹក​ចិត្ត ក្នុង​ពេល​មាន​ទុក្ខ​លំបាក ហើយ​ក៏​មាន​ឈ្មោះ​ផង​ដែរ។ ក្នុង​ការ​បើក​សម្តែង​អំពី​នគរ​ស្ថាន​សួគ៌ សាវ័ក​យ៉ូហាន​បាន​យំ ពេល​ដែល​គាត់​បាន​ឃើញ​ថា គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ដែល​ចែង​អំពី​ផែនការ​នៃ​ការ​ជំនុំ​ជម្រះ និង​ប្រោស​លោះ​របស់​ព្រះ។ បន្ទាប់​មក លោក​យ៉ូហាន…

Read article
យាងទៅជាមួយយើង កាត់តាមជ្រលងភ្នំ

អ្នក​ស្រី​ហាណា វាលបឺហ្វូស(Hannah Wilberforce) ជា​ម្តាយ​មីង របស់​លោក​វីលៀម វាលបឺហ្វូស(William Wilberforce) ដែល​ជា​អ្នក​ដឹក​នាំ​ចលនា​លប់​បំបាត់​របប​ទាស​ភាព​នៅ​ចក្រភព​អង់គ្លេស។ កាល​គាត់​កំពុង​មាន​ជំងឺ​មិន​អាច​ងើប​ពី​គ្រែ​រួច ហើយ​ជិត​ដល់​ពេល​ស្លាប់ គាត់​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ដោយ​រៀប​រាប់ អំពី​ការ​ស្លាប់​របស់​អ្នក​ជឿ​ព្រះ​យេស៊ូវ​ម្នាក់ យ៉ាង​ដូច​នេះ​ថា “បុរស​នោះ​មាន​ពរ​ណាស់ ដែល​បាន​លាចាក​លោក ចូល​ទៅ​ក្នុង​សិរីល្អ ក្នុង​ព្រះ​វត្តមាន​នៃ​ព្រះ​យេស៊ូវ ដែល​គាត់​មិន​បាន​ឃើញ តែ​គាត់​បាន​ស្រឡាញ់​ទ្រង់។ ចិត្ត​របស់​ខ្ញុំ​ហាក់​ដូច​ជា​ចង់​លោត​ឡើង ដោយ​អំណរ”។​ បន្ទាប់​មក គាត់​ក៏​បាន​ពិពណ៌នា​ អំពី​ស្ថាន​ភាព​របស់​គាត់​ថា “សម្រាប់​ខ្លួន​ខ្ញុំ​វិញ ទោះ​ស្ថានភាព​ប្រែ​ជា​ល្អ ឬ​អាក្រក់​ជាង​មុន​ក្តី ព្រះ​យេស៊ូវ​នៅ​តែ​ល្អ​ជា​និច្ច”​។​ ពាក្យ​សម្តី​របស់​នាង បាន​ធ្វើ​ឲ្យ​ខ្ញុំ គិត​ដល់​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​២៣ ដែល​ក្នុង​នោះ​ស្តេច​ដាវីឌ​បាន​សរសេរ​ថា “ទោះ​បើ​ទូលបង្គំ​ដើរ​កាត់​ច្រក​ភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏​ដោយ គង់​តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ទូលបង្គំ ព្រនង់ ហើយ​នឹង​ដំបង​របស់​ទ្រង់​កំសាន្ត​ចិត្ត​ទូលបង្គំ”(ខ.៤)។ ការ​ពិពណ៌នា​របស់​ស្តេច​ដាវីឌ​ត្រង់​ចំណុច​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង។ នៅ​ដើម​ដំបូង​នៃ​ជំពូក​នេះ ទ្រង់​បាន​ថ្លែង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ”(ខ.១) ហើយ​បន្ទាប់​មក ទ្រង់​ទូល​ដល់​ព្រះអម្ចាស់​ថា “ដ្បិត​ទ្រង់​គង់​នៅ​ជា​មួយ​ទូល​បង្គំ”(ខ.៤)។ យើង​ពិត​ជា​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់ ពេល​ដែល​បាន​ដឹង​ថា ព្រះ​ដ៏​មាន​គ្រប់​ចេស្តា ដែល​បាន​បង្កើត​ពិភព​លោក​ទាំង​មូល​(៩០:២) មាន​ព្រះទ័យ​អាណិត​មនុស្ស​យ៉ាង​ខ្លាំង បាន​ជា​ព្រះ​អង្គ​យាង​ទៅ​ជា​មួយ​យើង កាត់​តាម​កន្លែង​ដែល​ពិបាក​បំផុត។ ទោះ​ស្ថានភាព​យើង​ប្រែ​ជា​ល្អ…

Read article
សេចក្តីមេត្តា និងព្រះគុណ

មាន​ដើម​ផ្កា​ឈូករតន៍​ដ៏​គួរ​ភ្ញាក់ផ្អើល​មួយ​ដើម បាន​ឈរ​ដោយ​ខ្លួន​ឯង នៅ​ចំ​កណ្តាល​ផ្លូវជាតិ​ដ៏​ឯកោ​មួយ ដែល​មាន​ចម្ងាយ​ប្រហែល​១​ម៉ែត្រ ពី​ចំណែក​ផ្លូវ​សម្រាប់​បើក​លឿន។ ពេល​ខ្ញុំ​បើក​កាត់​តាម​នោះ អស់​ជា​ច្រើន​គីឡូ​ម៉ែត្រ មិន​ឃើញ​មាន​ដើម​ផ្កា​ឈូករតន៍​ដទៃ​ទៀត​សោះ ដូច​នេះ ខ្ញុំ​ឆ្ងល់​ថា តើ​វា​បាន​លូត​លាស់​តែ​ឯង​យ៉ាង​ដូច​ម្តេច? មាន​តែ​ព្រះ​ទេ​ដែល​អាច​បង្កើត​រុក្ខ​ជាតិ ដ៏​រឹង​មាំ​យ៉ាង​នេះ ដែល​អាច​លូត​លាស់ ក្នុង​ថ្ម​ប្រផេះ​នៅ​កណ្តាល​ថ្នល់ ជិត​ចំណែក​ផ្លូវ​ដែល​មាន​ចរាចរណ៍​ទៅ​មក។ នៅ​ទីនោះ​វា​បាន​លូត​លាស់​បាន​ល្អ ដោយ​យោល​ខ្លួន​តិច​ៗ តាម​ចរន្ត​ខ្យល់​បក់ ហើយ​បាន​ស្វាគមន៍​អ្នក​ដំណើរ​យ៉ាង​រីក​រាយ ខណៈ​ពេល​ដែល​ពួក​គេ​បើក​កាត់​តាម​នោះ។ កណ្ឌ​គម្ពីរ​សញ្ញាចាស់​បាន​ចែង​អំពី​ប្រវត្តិ​របស់​ស្តេច​យូដា ដ៏​ស្មោះ​ត្រង់​មួយ​អង្គ ដែល​បាន​ធ្វើ​នូវ​រឿង​ដែល​គេ​មិន​នឹក​ស្មាន​ដល់។ ព្រះ​បិតា និង​ឰយុកោ​ទ្រង់​បាន​បម្រើ​ព្រះ​ដទៃ ដោយ​ចិត្ត​ក្លៀវក្លា តែ បន្ទាប់​ពី​ស្តេច​យ៉ូសៀស​បាន​សោយ​រាជ​បាន​៨​ឆ្នាំ “កាល​ទ្រង់​នៅ​ក្មេង​នៅ​ឡើយ នោះ​ទ្រង់​ចាប់​តាំង​ស្វែង​រក​តាម​ព្រះ​នៃ​ដាវីឌ ជា​ឰយុកោ​ទ្រង់”(១របាក្សត្រ ៣៤:៣)។ ទ្រង់​បាន​ចាត់​ពួក​ជាង​ឲ្យ​ទៅ “ជួស​ជុល​ព្រះ​វិហារ​ព្រះ​អម្ចាស់”(ខ.៨) ហើយ​គេ​ក៏​បាន​រក​ឃើញ​គម្ពីរ​ក្រឹត្យ​វិន័យ​(កណ្ឌ​៥​ដំបូង​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ខ.១៤)។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏​បាន​បណ្តាល​ចិត្ត​ស្តេច​យ៉ូសៀស ឲ្យ​ដឹកនាំ​នគរ​យូដា​ទំាង​មូល ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ នៃ​បុព្វបុរស​របស់​ពួក​គេ​វិញ ហើយ​ពួក​គេ​ក៏​បាន​បម្រើ​ព្រះ​អម្ចាស់ “ដរាប​ណា​ស្តេច​យ៉ូសៀស​នៅ​មាន​ព្រះ​ជន្ម”(ខ.៣៣)។ ព្រះ​នៃ​យើង​ជាម្ចាស់​នៃ​សេចក្តី​មេត្តា​ករុណា ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់។ ព្រះ​អង្គ​អាច​នាំ​ឲ្យ​ការ​ល្អ​ដ៏​អស្ចារ្យ កើត​មាន ​ដែល​គេ​មិន​នឹក​ស្មាន​ដល់ ចេញ​ពី​ថ្ម​ដ៏​រឹង​នៃ​កាលៈទេសៈ​នៃ​ជីវិត ដែល​មិន​អំណោយ​ផល។ ចូរ​យើង​មើល​ទៅ​ព្រះអង្គ​ឲ្យ​បាន​ច្បាស់។ ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ម្តង​ទៀត នៅ​ថ្ងៃ​នេះ។​—James Banks

Read article
សេចក្តីស្រឡាញ់ដែលជ្រាលជ្រៅជាង

ពេល​ដែល​លោក​អេដវីន ស្តាតុន(Edwin Stanton) បាន​ជួប​លោក​អាប្រាហាំ លីនខិន(Abraham Lincoln) ដែលជា​ប្រធានា​ធិបតី​អាមេរិក ជា​លើក​ទី​មួយ គាត់​បាន​ប្រមាថ​លោក​លីន​ខិន ដោយ​ផ្ទាល់​ខ្លួន និង​ជា​លក្ខណៈ​អាជីព ហើយ​ថែម​ទាំង​ហៅ​គាត់​ថា “សត្វ​ដៃ​វែង”ទៀត​ផង។ ប៉ុន្តែ លោក​លីនខិន​បាន​ឲ្យ​តម្លៃ ចំពោះ​សមត្ថ​ភាព​របស់​លោកស្តាតុន ហើយ​ក៏​បាន​សម្រច​ចិត្ត​អត់​ឱន​ទោស​ឲ្យ​គាត់ ព្រម​ទាំង​តែង​តាំង​គាត់ ឲ្យ​មាន​មុខ​តំណែង​ដ៏​សំខាន់ ក្នុង​គណៈ​រដ្ឋ​មន្រ្តី ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក។ ក្រោយ​មក លោក​ស្តាតុន​ក៏​កើត​មាន​សេចក្តី​ស្រឡាញ់ ចំពោះ​លោក​លីនខិន ដោយ​រាប់​អាន​គ្នា​ជា​មិត្ត​ភក្តិ។ លោក​ស្តាតុន គឺ​ជា​អ្នក​ដែល​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​របស់​លោក​លីនខិន ពេញ​មួយ​យប់ បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​រូប​នេះ ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​សាល​មហោ​ស្រព ហ្វ៊ដ ហើយ​ក៏​បាន​និយាយ​ខ្សិក​ខ្សួល ទាំង​ទឹក​ភ្នែក អំពី​មរណៈ​ភាព​របស់​គាត់​ថា “ចាប់​ពី​ពេល​នេះ​ទៅ មនុស្ស​គ្រប់​សម័យ​កាល នឹង​នឹក​ចាំ​ពី​គាត់”។ ការ​ផ្សះ​ផ្សា​គឺ​ជា​រឿង​ដ៏​ល្អ។​ សាវ័ក​ពេត្រុស​បាន​ចង្អុល​បង្ហាញ​ដល់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អំពី​រឿង​នេះ ដោយ​សរសេរសំបុត្រ​ប្រាប់​ពួក​គេ​ថា “តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត”(១ពេត្រុស ៤:៨)។ ពេល​ដែល​ខ្ញុំ​បាន​អាន​សំបុត្រ​របស់​លោក​ពេត្រុស ត្រង់​ចំណុច​នេះ ខ្ញុំ​គិត​ថា ពេល​លោក​ពេត្រុស​កំពុង​សរសេរ​សំបុត្រ​នេះ  គាត់​ប្រហែល​ជា​កំពុង​តែ​គិត អំពី​កាល​ដែល​គាត់​បាន​បដិសេធ​ព្រះ​យេស៊ូវ (លូកា ២២:៥៤-៦២) និង​អំពី​ការ​អត់​ទោស​បាប…

Read article