James Banks

You are here:
អំណោយនៃពេលវេលា

មាន​ពេល​មួយ ខ្ញុំ​បាន​ដើរ​ចូល​ទៅ​ក្នុង​ការិយាល័យ​ប្រៃសណីយ៍ យ៉ាង​ប្រញាប់​ប្រញាល់។ ខ្ញុំ​មាន​កិច្ចការ​ជា​ច្រើន​ ដែល​ត្រូវ​ធ្វើ ប៉ុន្តែ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ចូល​ទៅ ខ្ញុំ​មាន​អារម្មណ៍​នឿយ​ណាយ​យ៉ាង​ខ្លំាង ដោយ​ឃើញ​​មាន​មនុស្ស​ឈរ​តម្រង់​ជួរ​រង់​ចាំ តកន្ទុយ​គ្នា​រហូត​ដល់​មាត់​ទ្វារ​ចូល។ ខ្ញុំ​មើល​នាឡិការ​បណ្ដើរ រអ៊ូរទាំ​បណ្ដើរ​ថា “ប្រញាប់​ឡើង  មិន​អី​ទេ ខ្ញុំ​រង់​ចាំ​បន្ដិច​សិន​ចុះ”។ ពេល​ដែល​ខ្ញុំ​កំពុង​ឈរ​បន្ត​ពីក្រោយ​គេ នៅ​មាត់​ទ្វារ​នៅ​ឡើយ ស្រាប់​តែ​មាន​បុរស​ចំណាស់​ម្នាក់​ ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន បាន​ដើរ​មក​រក​ខ្ញុំ។ គាត់​បាន​ចង្អុល​ទៅ​កាន់​ម៉ាស៊ីន​ថត​ចម្លង ដែល​នៅ​ពី​ក្រោយ​យើង រួច​មាន​ប្រាប់​ថា គាត់​មិន​ចេះ​ប្រើ​ម៉ាស៊ីន​ថត​ចម្លង​ឯកសារ​នោះ​ទេ។ គាត់​បាន​ដាក់​លុយ​ចូល​ក្នុង​ម៉ាស៊ីន​នោះ​ហើយ តែ​មិន​ដឹង​ថា ត្រូវ​ធ្វើ​ដូច​ម្តេច​ទៀត។ រំពេច​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ ឲ្យ​ខ្ញុំ ធ្វើ​ដូចម្ដេច។ ពេល​នោះ ខ្ញុំ​បាន​ដើរ​ចេញ​ពី​ជួរ​សិន ហើយ​ក៏​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​គាត់​រួច​រាល់ តែ​ក្នុង​រយៈ​ពេល​ដប់​នាទី​ប៉ុណ្ណោះ។ បុរស​នោះ​បាន​អរគុណ​ខ្ញុំ រួច​ក៏​បាន​ចាក​ចេញ​ទៅ។ ហើយ​ខណៈ​ពេល​ដែល​ខ្ញុំត្រឡប់​មក​តម្រង់​ជួរ​វិញ ស្រាប់​តែ​ឃើញ​គេ​ទៅ​អស់​រលីង។ ដូច្នេះ ខ្ញុំ​ក៏​ដើរ​ទៅ​ផ្ញើ​ឥវ៉ាន់ និង​បង់​ប្រាក់​តែ​ម្ដង ដោយ​មិន​បាច់​តម្រង់​ជួរ។ បទ​ពិសោធន៍​ដែល​ខ្ញុំ​ទទួល​បាន នៅ​ថ្ងៃ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ ​ព្រះ​បន្ទូល​របស់​ព្រះយេស៊ូវ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ…

Read article
ជម្រកពេលមានព្យុះភ្លៀង

កាល​ខ្ញុំ​រស់​នៅ ក្នុង​រដ្ឋ​អូក្លាហូម៉ា ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​ចូល​ចិត្ត​ដេញ​តាម​ខ្យល់​កូច​យក្ស​ថូនេដូ។ លោក​ចន បានតាម​ដាន​ខ្យល់​កួច​យក្ស យ៉ាង​ប្រុង​ប្រយ័ត្ន តាម​រយៈ​ការ​ទំនាក់​ទំនង ជា​មួយ​អ្នក​ដេញ​តាម​ខ្យល់​កួច​យក្ស​ដទៃ​ទៀត និងពឹង​ផ្អែក​លើ​រ៉ាដា​ប្រចំា​តំបន់ ដោយ​ព្យាយាម​នៅ​ចម្ងាយ​ដែល​មាន​សុវត្តិ​ភាព ពី​ខ្យល់​កួច​យក្ស​នោះ ខណៈ​ពេលដែល​គាត់​សង្កេត​មើល​ដំណើរ​ដ៏​ហិន​ហោច​របស់​វា ដើម្បី​ឲ្យ​គាត់​អាច​រាយការណ៍​ដល់​ប្រជា​ជន អំពី​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​របស់​វា ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ។ ថ្ងៃ​មួយ ខ្យល់​កួច​យក្ស​ដែល​កំពុង​កួច​នាំ​ពពក​យ៉ាង​ខ្មួច​ខ្មាញ់ ស្រាប់​តែ​ផ្លាស់​ប្តូរ​ទិស​ដៅ​ភ្លាម​ៗ ធ្វើ​ឲ្យ​លោក​ចន​ប្រញាប់​រត់​គេច​ចេញ​ពី​គ្រោះ​ថ្នាក់។ អរ​គុណ​ព្រះ​អង្គ​ ដែល​គាត់​បាន​រក​ឃើញ​ជម្រក ហើយ​ក៏​បាន​រួច​ជីវិត។ បទ​ពិសោធន៍​ដែល​លោក​ចន​បាន​ជួប​កាល​ពី​រសៀល​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត អំពី​ផ្លូវ​ដ៏​គ្រោះ​ថ្នាក់​មួយ​ទៀត គឺ អំពើ​បាប ក្នុង​ជីវិត​យើង។ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា “ដែល​គ្រប់​គ្នា​កើត​មាន​សេចក្តី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្តី​ប៉ងប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួង​លោម​ទេ។ រួច​កាល​ណា​សេចក្តី​ប៉ងប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្តី​ស្លាប់”(យ៉ាកុប ១:១៤-១៥)។ ការ​ល្បួង​មាន​ការ​ផ្លាស់​ប្តូរ។ ពី​ដំបូង យើង​គិត​ថា វា​ហាក់​ដូច​ជា​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ទេ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន វា​អាច​ធ្វើ​ឲ្យមាន​ភាព​ក្រឡាប់​ចក្រ និង​ច្របូក​ច្របល់ ក្នុង​ជីវិត​យើង។ ប៉ុន្តែ ពេល​ដែល​ការ​ល្បួង​គំរាម​កំហែង​ជីវិត​យើង ព្រះ​ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ជម្រក ដើម្បី​ការពារ​ខ្យល់​ព្យុះ​ដ៏​សាហាវ​នោះ​បាន។ ព្រះ​បន្ទូល​ព្រះ បាន​ប្រាប់​យើង​ថា ទ្រង់​នឹង​មិន​ដែល​ល្បួង​យើង​ឡើង ហើយ​ពេល​យើង​ចាញ់​ល្បួង…

Read article
ការប្រកាស អំពីការពឹងផ្អែក

ម្តាយ​របស់​ឡរ៉ា(Laura) កំពុង​តែ​ប្រយុទ្ធ​នឹង​ជម្ងឺ​មហារីក។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ឡរ៉ា និង​មិត្ត​ភក្តិ​របស់​នាង ក៏​បានអធិស្ឋាន​ឲ្យ​គាត់។ មិត្ត​ភក្តិ​របស់​គាត់ ដែល​ក្លាយ​ជា​ជន​ពិការ​អស់​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ជម្ងឺ​ពិការ​ខួរ​ក្បាល បានអធិស្ឋាន​ថា “ព្រះ​អម្ចាស់​អើយ ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង សម្រាប់​ម្តាយ​របស់​ឡរ៉ា​ផង​ដែរ។” ឡរ៉ា​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​មិត្ត​ភក្តិ​របស់​នាង “ប្រកាស់ អំពី​ការ​ពឹង​ផ្អែក” ទៅ​លើ​ព្រះអម្ចាស់ នៅ​ពេល​នោះ។ នាង​ក៏​បាន​ជញ្ជឹង​គិត អំពី​ពេល​នោះ ហើយ​ក៏​បាន​និយាយ​ថា “តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់? ដូច​នេះ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ខ្ញុំ​ត្រូវ​ការ​ទ្រង់ ក្នុង​គ្រប់​ការ​ទាំង​អស់”។ ក្នុង​អំឡុង​ពេល ដែល​ព្រះ​យេស៊ូវ​កំពុង​បំពេញ​ព្រះ​រាជ​កិច្ច​ទ្រង់ នៅ​លើ​ផែន​ដី​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​វរបិតា​ទ្រង់ ជាប់​ជា​និច្ច។ ​គេ​ប្រហែល​ជា​គិត​ថា ព្រះ​យេស៊ូវ​មាន​ភាព​គ្រប់​គ្រាន់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់ ព្រោះ​ទ្រង់​ជា​ព្រះ ដែល​មាន​រូប​កាយ​ជា​មនុស្ស។ ប៉ុន្តែ ពួក​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​នោះ បាន​សួរ​ទ្រង់​ អំពី​មូល​ហេតុ​ដែល​ទ្រង់ “ធ្វើ​ការ” នៅ​ថ្ងៃ​ឈប់​សម្រាក​តាម​ក្រឹត្យ​វិន័យ ដោយ​ប្រោស​គេ​ឲ្យ​ជា​ពី​ជម្ងឺ នៅ​ថ្ងៃ​ឈប់​សម្រាក។ ទ្រង់​ក៏​បាន​ឆ្លើយ​ថា “ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះរាជបុត្រា​ពុំ​អាច​នឹង​ធ្វើ​ការ​អ្វី…

Read article
សេចក្តីស្រឡាញ់ ដែលមានការបន្ទាបខ្លួន

កាល​លោក​បេនយ៉ាមីន ហ្វ្រែងគ្លីន(Benjamin Franklin) នៅ​ជា​យុវជន គាត់​បាន​កត់​ត្រា អំពី​គុណ​ធម៌​ទាំង​១២ ដែល​គាត់​ចង់ ឲ្យ​កើត​មាន ក្នុង​ជីវិត​គាត់។ គាត់​ក៏​បាន​បង្ហាញ​ការ​កត់​ត្រា​នោះ ដល់​មិត្ត​ភក្តិ​គាត់​ម្នាក់ ហើយ​មិត្ត​ភក្តិ​នោះ​ក៏​បាន​ឲ្យ​យោបល​ថា គាត់​គួរ​តែ​បន្ថែម “ការ​បន្ទាប​ខ្លួន” នៅ​ក្នុង​ចំណោម​គុណ​ធម៌​ទាំង​នោះ​ផង​ដែរ។ លោក​ហ្វ្រែងគ្លីន​ពេញ​ចិត្ត​នឹង​យោបល​នេះ។ បន្ទាប់​មក គាត់​ក៏​បាន​ធ្វើ​ការ​ណែ​នាំ​មួយ​ចំនួន នៅ​ក្នុង​ការ​កត់​ត្រា​នោះ ដើម្បី​ជួយ​ខ្លួន​គាត់ សម្រេច​ឲ្យ​បាន​គុណធម៌​នីមួយ​ៗ ក្នុង​ជីវិត​គាត់។ នៅ​ក្នុង​ការ​គិត​ហ្វឹក​ហាត់​ឲ្យ​បាន​ការ​បន្ទាប​ខ្លួន លោកហ្វែ្រងគ្លីន ក៏​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​ជា​គំរូ​ដ៏​ល្អ សម្រាប់​ឲ្យ​គាត់​យក​តម្រាប់​តាម។ ព្រះយេស៊ូវ​បាន​បង្ហាញ​ដល់​យើង នូវ​គំរូ​ដ៏​ល្អ​បំផុត នៃ​ការ​បន្ទាប​ខ្លួន។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ត្រូវ​តែ​មាន​គំនិត​គិត​ដូច​ជា​ព្រះគ្រីស្ទយេស៊ូវ​វិញ ដែល​ទោះ​បើ​ទ្រង់​មាន​រូប​អង្គ​ជា​ព្រះ​ក៏​ដោយ គង់​តែ​មិន​បាន​រាប់​សេចក្តី​ស្មើ​នឹង​ព្រះ​នោះ ទុក​ជា​សេចក្តី​ដែល​គួរ​កាន់​ខ្ជាប់​ឡើយ គឺ​ទ្រង់​បាន​លះបង់​ព្រះអង្គ​ទ្រង់ មក​យក​រូបភាព​ជា​បាវ​បំរើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង”(ភីលីព ២:៥-៧)។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​ចេញ នូវ​ការ​បន្ទាប​ខ្លួន ដែល​ល្អ​ប្រសើរ​បំផុត។ ទោះ​ទ្រង់​បាន​គង់​នៅ​ជា​មួយ​ព្រះ​វរ​​បិតា​អស់​កល្ប​ជានិច្ច​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​សម្រេច​ព្រះ​ទ័យ​បន្ទាប​ខ្លួន នៅ​ក្រោយ​ឈើ​ឆ្កាង ដោយ​សេចក្តី​ស្រឡាញ់ ដើម្បី​ឲ្យ​ទ្រង់​អាច​លើក​អ្នក​ដែល​ជឿ​ទ្រង់ ឲ្យ​ចូល​ទៅ​ក្នុង​ក្តី​អំណរ​នៃ​ព្រះ​វត្ត​មាន​ទ្រង់​ តាម​រយៈ​ការ​សុគ​របស់​ទ្រង់។ យើង​យក​តម្រាប់​តាម​ការ​បន្ទាប​ខ្លួន​របស់​ព្រះ​យេស៊ូវ ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌ ដោយ​បម្រើ​អ្នក​ដទៃ។ ព្រះ​ទ័យ​សប្បុរស​របស់​ព្រះ​យេស៊ូវ​ ជួយ​ឲ្យ​យើង​មើល​ឃើញ​សម្រស់…

Read article
វ័យទំពារ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ភរិយា​ខ្ញុំ​បាន​ឲ្យ​កូន​ឆ្កែ​មួយ​ក្បាល មក​ខ្ញុំ។ វា​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌរ។ យើង​បាន​ដាក់​ឈ្មោះឲ្យ​វា​ថា ម៉ាក(Mark)។ ថ្ងៃ​មួយ ពេល​ដែល​វា​កំពុង​តែ​ចំណាយ​ពេល នៅ​ក្នុង​បន្ទប់​សិក្សា​របស់​ខ្ញុំ ខ្ញុំ​កំពុង​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​កិច្ចការ​នៅ​លើ​តុ​របស់​ខ្ញុំ ហើយ​ក៏​បាន​ឮ​សម្លេង​គេ​ហែក​ក្រដាស់ ពី​ក្រោយ​ខ្នង​ខ្ញុំ។  ខ្ញុំ​ក៏​បាន​ងាក​ទៅ​ក្រោយ ឃើញ​កូន​ឆ្កែ​មួយ​ក្បាល​នោះ កំពុង​មាន​ទឹក​មុខ​ដឹង​ថា​ខ្លួន​ខុស នៅ​ពី​មុខ​សៀវភៅ​ដែល​កំពុង​បើក ហើយ​មាន​សន្លឹក​សៀវភៅ​មួយ​សន្លឹក​កំពុង​តែ​យោល​ជាប់​នឹង​មាត់​វា។ ពេទ្យ​សត្វ​បាន​ប្រាប់​យើង​ថា ម៉ាក​កំពុង​តែ​ឆ្លង​កាត់ “វ័យ​ទំពារ”។ ពេល​ដែល​កូន​ឆ្កែ​ជ្រុះ​ធ្មេញ​ទឹក​ដោះ​របស់​វា ធ្មេញ​អចិន្ត្រៃ​របស់​វា​ក៏​បាន​ដុះ​ឡើង ធ្វើ​ឲ្យ​វា​ឈឺ​ជើង​ធ្មេញ ។ វា​ក៏​បាន​ព្យាយាម​បំបាត់​ការ​ឈឺ​ចាប់ ដោយ​ទំពារ​របស់​របរ​ស្ទើរ​គ្រប់​មុខ។ ដូច​នេះ យើង​ត្រូវ​តែ​ឃ្លាំ​មើល​ម៉ាក ដោយ​ប្រុង​ប្រ​យ័ត្ន ដើម្បី​កុំ​ឲ្យ​វា​ទំពារ​អ្វី ដែល​អាច​គ្រោះ​ថ្នាក់​ដល់​ខ្លួន​វា​បាន ហើយ​យើង​ក៏​បាន​នាំ​វា ឲ្យ​ទៅ​ទំពារ​របស់​ដែល​នាំ​ឲ្យ​វា​មាន​សុខ​ភាព​ល្អ​វិញ។ ម៉ាក​ចេះ​តែ​ចង់​ទំពារ​នេះ​ទំពារ​នោះ​ជា​និច្ច បាន​ខ្ញុំ​ត្រូវ​ឧស្សាហ៍​មើល​វា។ ការ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​គិត​ថា តើ​សព្វ​ថ្ងៃ​នេះ ​យើង “ទំពារ” អ្វី​ខ្លះ នៅ​ក្នុង​ចិត្ត និង​គំនិត​របស់​យើង។ តើ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន នៅ​ក្នុង​ផ្តល់​អាហារ ឲ្យ​វិញ្ញាណ​ដ៏អស់​កល្ប​ដែរ​ឬ​ទេ ពេល​ដែល​យើង​អាន ឬ​បើក​មើល​អ៊ីន​ធើណែត ឬ​ក៏​មើល​ទូរទស្សន៍? ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង “​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំរើន​ធំ​ឡើង ដរាប​ដល់​បាន​សង្គ្រោះ…

Read article
ពេលដែលយើងប្រើពាក្យសម្តីខុស

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ផ្ញើរ​សារ​មួយ ទៅ​ខារី(Cari) ភរិយា​របស់​ខ្ញុំ ដោយ​ប្រើ​សារ​សម្លេង ដែល​ទូរស័ព្ទ​ប្រែ​វា​ទៅជា​សារ​អក្សរ។ ខ្ញុំ​កំពុង​តែ​ដើរ​ចេញ​ទៅ​ក្រៅ ដើម្បី​ទៅ​ទទួល​គាត់ ចេញ​ពី​ធ្វើ​ការ ហើយ​ចង់​ផ្ញើរ​សារ​ប្រាប់​គាត់​ថា “តើ​អូន​ចង់​ឲ្យ​បង​ទៅ​ទទួល​អូន នៅ​កន្លែង​ណា ស្រី​ចាស់?” ខារី​មិន​ប្រកាន់​ទេ ពេល​ដែល​ខ្ញុំ​ហៅ​គាត់ “ស្រី​ចាស់” ព្រោះ​វា​ជា​ឈ្មោះ​សម្រាប់​ហៅ​ក្រៅ ដោយ​ក្តី​ស្រឡាញ់​ដែល​យើង​ប្រើ​នៅ​ក្នុង​ផ្ទះ​យើង។ ប៉ុន្តែ ទូរ​ស័ព្ទ​ខ្ញុំ​ចាប់​មិន​បាន​ពាក្យ​ដែល​ខ្ញុំ​និយាយ ហើយ​បែរ​ជា​ផ្ញើរ​ពាក្យ “គោចាស់” ទៅ​គាត់។ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ ខារី​ឆាប់​យល់​អំពី​បញ្ហា ដែល​ទើប​កើត​ឡើង ហើយ​ក៏​គិត​ថា វា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​។ ក្រោយ​មក គាត់​ក៏​បាន​បង្ហោះ​សារ​នោះ នៅ​ក្នុង​បណ្តាញ​សង្គម ហើយ​ក៏​សួរ​គេ​ថា តើ​គាត់​គួរ​តែ​អន់​ចិត្ត​ឬ​ទេ? យើងក៏​បាន​អស់​សំណើច​ទាំង​អស់​គ្នា ដោយ​សារ​រឿង​នេះ។ ការ​ឆ្លើយ​តប​របស់​ភរិយា​ខ្ញុំ ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​ពាក្យ​ដែល​ឆ្គាំ​ឆ្គង នៅ​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះ ដែល​ទ្រង់​ជ្រាប​អំពី​សេចក្តី​កម្សោយ​របស់​យើង ដោយ​សេចក្តី​ស្រឡាញ់ ពេល​ដែល​យើង​អធិស្ឋាន​ទៅ​រក​ទ្រង់។ យើង​ប្រហែល​ជា​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី​ទេ ពេល​ដែល​យើង​អធិ​ស្ឋាន ឬ​មិន​ដឹង​ថា ត្រូវ​ទូល​សូម​អ្វី​ផង ប៉ុន្តែ ពេល​ដែល​យើង​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​គ្រីស្ទ​ហើយ​ ព្រះ​វិញ្ញាណ​ដែល​គង់​នៅ​ក្នុង​យើង “​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(រ៉ូម ៨:២៦)…

Read article
ការ​ស្រេក​ឃ្លាន​រក​ព្រះ

ថ្ងៃ​មួយ កូន​ស្រី​ខ្ញុំ​បាន​មក​លេង​ចៅ​ប្រុស​ខ្ញុំ ដែល​មាន​អាយុ​១​ឆ្នាំ។ ខ្ញុំ​កំពុង​តែ​រៀប​ចំ​ខ្លួន​ចេញ​ពី​ផ្ទះ ដើម្បី​ធ្វើ​កិច្ច​ការ​ខ្លះ ប៉ុន្តែ គ្រាន់​តែ​ខ្ញុំ​ដើរ​ចេញ​ពី​បន្ទប់​បាន​បន្តិច ចៅ​ប្រុស​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​យំ។ វា​ក៏​បាន​យំ​ដូច​នេះ​ពីរ​ដង ហើយ​ជា​រៀងរាល់​ពេល​វា​យំ​ម្តង​ៗ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ ហើយ​ចំណាយ​ពេល​ជា​មួយ​វា​មួយ​ភ្លែត។ ពេល​ខ្ញុំ​ដើរ​ចេញ​តាម​ទ្វារ​ជា​លើកទី​បី បបូរ​មាត់​ដ៏​តូច​របស់​វា​ក៏​បាន​ពេប​ចង់​យំ​ទៀត។ នៅ​ពេល​នោះ កូន​ស្រី​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា “ប៉ា ហេតុ​អ្វី​ប៉ា​មិន​យក​វា ទៅ​ជា​មួយ​ផង?” អ្នក​ដែល​មាន​ចៅ​បង្កើត គឺ​សុទ្ធ​តែ​អាច​និយាយ​ប្រាប់​អ្នក​ថា នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់។ ចៅ​របស់​ខ្ញុំ​ក៏​បាន​ឡើង​ជិះឡាន​ទៅ​ជា​មួយ​ខ្ញុំ គឺ​ព្រោះ​តែ​វា​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​វា។ យ៉ាង​ណា​មិញ ចិត្ត​របស់​យើង ដែល​ស្រេក​ឃ្លាន​រក​ព្រះ ក៏​បាន​ទទួល​ការ​ឆ្លើយ​តប ដោយ​សេចក្តី​ស្រឡាញ់​ផង​ដែរ។ ព្រះ​គម្ពីរ​បាន​ធានា​ដល់​យើង​ថា យើង​អាច “ស្គាល់ និង​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​យើង”(១យ៉ូហាន ៤:១៦)។ ព្រះ​ទ្រង់​មិន​បាន​ស្រឡាញ់​យើង ដោយ​សារ​ការ​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​នោះ​ឡើយ។ សេចក្តី​ស្រឡាញ់​របស់​ទ្រង់ មិន​ពឹង​ផ្អែក​លើ​ភាព​សក្តិ​សម​របស់​យើង​សោះ​ឡើយ ប៉ុន្តែ ពឹង​ផ្អែក​ទៅ​លើ​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់។ ពេល​ដែល​លោកិយ​ដែល​នៅ​ជុំវិញ​យើង​ មិន​មាន​សេចក្តី​ស្រឡាញ់ និង​មិន​សប្បុរស ​យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ ជា​ប្រភព​នៃ​ក្តី​សង្ឃឹម និង​សន្តិ​ភាព​របស់​យើង​។ ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​បង្ហាញ​ព្រះ​ទ័យ​របស់​ទ្រង់ ដល់​យើង តាម​រយៈ​ការ​ប្រទាន​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ ធ្វើ​ជា​អំណោយ​ដល់​យើង។…

Read article
ព្រះ និងភាពលម្អិត

ឆ្កែ​របស់​ខ្ញុំ​ជា​ពូជ​ឆ្កែ​ប្រម៉ាញ់​ឡាប្រាឌ័រ ដែល​មាន​សម្បុរ​ក្រម៉ៅ​ដូច​ស្ករ​សូកូឡា​។​ ពេល​វា​មាន​អាយុ​៣​ខែ ខ្ញុំ​ក៏​បាន​នាំ​វាទៅ​ការិយ៉ាល័យ​ពេទ្យ​សត្វ ដើម្បី​ចាក់​ថ្នាំ​បង្ការ និង​ពិនិត្យ​សុខ​ភាព។ ខណៈ​ពេល​ដែល​ពេទ្យ​សត្វ​កំពុង​ពិនិត្យ​មើល​វា គាត់​ក៏​បាន​កត់​សំគាល់​ឃើញ​រោម​ពណ៌​សរ​មួយ​ដុំ​តូច នៅ​លើ​ក្រញាំ​ជើង​ខាង​ក្រោយ​របស់​វា។ គាត់​ក៏​បាន​ញញឹម​ហើយ និយាយ​ទៅ​កាន់​វា​ថា “ជើង​ដែល​មាន​រោម​ពណ៌​សរ​នឹង គឺ​ជា​កន្លែង​ដែល​ព្រះ​បាន​យូរ​ឯង ពេល​ទ្រង់​ជ្រមុជ​ពណ៌ឯង ចូល​ទៅ​ក្នុង​ស្ករ​សូកូឡា”។ ខ្ញុំ​ក៏​ទប់​សំណើច​មិន​បាន។ ប៉ុន្តែ ត្រង់​ចំណុច​នេះ ទោះ​ជា​គាត់​មិន​មាន​ចេតនា​ក៏​ដោយ ក៏​អ្វី​ដែល​គាត់​បាន​និយាយ គឺ​កំពុង​តែ​បង្ហាញ អំពី​ចំណាច់​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ ​ដែល​ព្រះ​ទ្រង់​មាន ចំពោះ​ភាព​លម្អិត​នៃ​ស្នា​ព្រះ​ហស្ត​ទ្រង់។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១០:៣០ ថា “សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ”។ ព្រះ​ទ្រង់​ពិត​ជា​អស្ចារ្យ​ណាស់ បាន​ជា​ទ្រង់​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ផ្នែក​ដ៏​តូច​ល្អិត​បំផុត នៃ​ជីវិត​យើង​។ គ្មាន​ការ​អ្វី​ដែល​តូច​ខ្លាំង​ពេក ដែល​ទ្រង់​មិន​អាច​ទត​ឃើញ ហើយ​មិន​ចាប់​អារម្មណ៍​នោះ​ឡើយ ហើយ​គ្មាន​ទុក្ខ​លំបាក​អ្វី ដែល​ធ្ងន់​ពេក ដែល​យើង​មិន​អាច​ថ្វាយ​ទៅ​ទ្រង់​នោះ​ដែរ។ និយាយ​ឲ្យ​ខ្លី ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ណាស់។​ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​បាន​បង្កើត​យើង​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ថែម​ទាំង​បាន​ទ្រ​ទ្រង់ និង​ថែរក្សា​យើង នៅ​គ្រប់​នាទី។ មាន​មតិ​មួយ​ពោល​ថា ការ​គិត​ច្រើន​ពេក អំពី​ភាព​លម្អិត គឺ​មិន​ល្អ​ទេ។ ប៉ុន្តែ យើង​គួរ​តែ​ដឹង​ថា ព្រះ​ទ្រង់​គង់​នៅ​ក្នុង​ភាព​លម្អិត​ទាំង​អស់ ហើយ​ក៏​បាន​ទត​ឃើញ​ការ​អ្វី ដែល​គេច​ផុត​ពី​ការ​ចាប់​អារម្មណ៍​របស់​យើង។ យើង​ពិត​ជា​មាន​ការ​កម្សាន្ត​ចិត្ត​ណាស់…

Read article
ការចែករំលែកនូវការកម្សាន្តចិត្ត

“ព្រះ​ទ្រង់​បាន​រៀប​ចំ ឲ្យ​អ្នក​មក​ជួប​ខ្ញុំ នៅ​យប់​នេះ!” នេះ​ជា​ពាក្យ​សម្តី​លា​គ្នា ដែល​ស្រ្តី​ម្នាក់​បាន​និយាយ​មក​កាន់​ខ្ញុំ ខណៈ​ពេល​ដែល​គាត់​កំពុង​ឈរ​នៅ​ពី​មុខ​ខ្ញុំ មុន​ពេល​យើង​ចេញ​ពី​យន្ត​ហោះ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ឈីកាហ្គោ។ គាត់​អង្គុយ​នៅ​ជួរ​កៅ​អី នៅ​ម្ខាង​ខ្ញុំ ក្នុង​យន្ត​ហោះ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ បន្ទាប់​ពី​ គាត់​បាន​ធ្វើ​ដំណើរ​ពីរ​បី​ត្រឡប់ នៅ​ថ្ងៃ​នោះ។  ខ្ញុំ​ក៏​បាន​សួរ​គាត់ ពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ចុះ​ឡើង លឿន​យ៉ាង​នេះ។ គាត់​ក៏​បាន​ឈ្ងោក​មុខ ហើយ​និយាយ​ថា គាត់​ទើប​តែ​បាន​នាំ​កូន​ស្រី​គាត់ ទៅ​មជ្ឈ​មណ្ឌល​កែ​ប្រែ​អ្នកញៀន​ថ្មាំ នៅ​ថ្ងៃ​នេះ។ នៅ​ពេល​បន្ទាប់​មក​ទៀត ខ្ញុំ​ក៏​បាន​ចែក​ចាយ​ដល់​គាត់ នូវ​ទី​បន្ទាល់​នៃ​ការ​ដែល​កូន​ប្រុស​ខ្ញុំ តយុទ្ធ​នឹង​ការ​ញៀន​ថ្មាំ​ហេរ៉ូអ៊ីន និង​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​គាត់​ឲ្យ​រួច​ពីការ​ញៀន​ថ្នាំ។ ពេល​ដែល​គាត់​កំពុង​ស្តាប់​ខ្ញុំ​និយាយ គាត់​ក៏​បាន​ញញឹម​ទំាង​ទឹក​ភ្នែក។ បន្ទាប់​ពី​យន្ត​ហោះ​បាន​ចុះ​ដល់​ដី​ហើយ មុន​ពេល​យើង​បែក​ផ្លូវ​គ្នា យើង​ក៏​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​កូន​ស្រី​គាត់ ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ។ នៅ​ពេល​ល្ងាច​ថ្ងៃ​នោះ ខ្ញុំ​ក៏​បាន​ជញ្ជឹង​គិត អំពី​បទ​គម្ពីរ ២កូរិនថូស ១:៣-៤ ដែល​ក្នុង​នោះ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​ជា​ព្រះវរបិតា​ដ៏​មាន​សេចក្តី​មេត្តាករុណា ជា​ព្រះ​ដ៏​កំសាន្ត​ចិត្ត​គ្រប់​ជំពូក។ ដែល​ទ្រង់​កំសាន្ត​ចិត្ត​យើង​រាល់​គ្នា ក្នុង​គ្រប់​ទាំង​សេចក្តី​វេទនា ប្រយោជន៍​ឲ្យ​យើង​អាច​នឹង​កំសាន្ត​ចិត្ត​អ្នក​ឯ​ទៀត ក្នុង​អស់​ទាំង​សេចក្តី​វេទនា​របស់​គេ​បាន​ដែរ គឺ​ដោយសារ​សេចក្តី​ក្សាន្ត​នោះ​ឯង ដែល​ព្រះ​បាន​កំសាន្ត​ចិត្ត​យើង​ស្រេច​ហើយ”។ មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង សុទ្ធ​តែ​ជា​អ្នក​ដែល​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត…

Read article
ការឲ្យអំណោយនៃការអធិស្ឋានឲ្យ

មាន​ពេល​មួយ​ឡរ៉ា(Laura) បាន​និយាយ​ថា “កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ដំណឹង​ល្អ​ជា​អំណោយ​ដ៏​អស្ចារ្យ។ តែពេល​ដែល​បង​ប្រុស​ខ្ញុំ​ឈឺ អ្នក​ទាំង​អស់​គ្នា​បាន​អធិស្ឋាន​ឲ្យ​គាត់។ ការ​អធិស្ឋាន​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​បាន​ធ្វើឲ្យ​ខ្ញុំ មាន​ការ​កម្សាន្ត​ចិត្ត​ណាស់”។ កាល​នោះ ឡរ៉ា​បាន​អរ​គុណ​ខ្ញុំ ទាំង​ទឹក​ភ្នែក​រលីង​រលោង គឺ​អរ​គុណ សម្រាប់​ការ​អធិ​ស្ឋាន​របស់​ពួក​ជំនុំ​របស់​យើង ឲ្យ​បង​ប្រុស​នាង ដែល​កំពុង​តែ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ជម្ងឺ​មហា​រីក។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ការ​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា បាន​ជួយ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង ក្នុង​ពេលដ៏​ពិបាក​នេះ ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល”។ ការ​អធិ​ស្ឋាន​ឲ្យ​អ្នក​ដទៃ ស្ថិត​ក្នុង​ចំណោម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។ ជាក់​ស្តែង  ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​រឿង​នេះ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ចែង​ថា ព្រះ​យេស៊ូវ​បានអធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ញឹក​ញាប់ ហើយ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​បន្ត​ចូល​ទៅ​រក​ព្រះ​វរបិតា​ជួសយើង។ គឺ​ដូច​ដែល​បទ​គម្ពីរ  រ៉ូម ៨:៣៤ បាន​ចែង​ថា “ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ”។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង នៅ​លើ​ឈើ​ឆ្កាង​រួចហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ដោយ​អធិស្ឋាន​ឲ្យ​យើង ក្នុង​ពេល​ឥឡូវ​នេះ។ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ ដោយ​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ជា​ជំនួយ​ដល់​ពួក​គេ នៅ​ក្នុង​ការ​រស់​នៅ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើង​អធិស្ឋាន…

Read article