James Banks

You are here:
ការឲ្យអំណោយនៃការអធិស្ឋានឲ្យ

មាន​ពេល​មួយ​ឡរ៉ា(Laura) បាន​និយាយ​ថា “កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ដំណឹង​ល្អ​ជា​អំណោយ​ដ៏​អស្ចារ្យ។ តែពេល​ដែល​បង​ប្រុស​ខ្ញុំ​ឈឺ អ្នក​ទាំង​អស់​គ្នា​បាន​អធិស្ឋាន​ឲ្យ​គាត់។ ការ​អធិស្ឋាន​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​បាន​ធ្វើឲ្យ​ខ្ញុំ មាន​ការ​កម្សាន្ត​ចិត្ត​ណាស់”។ កាល​នោះ ឡរ៉ា​បាន​អរ​គុណ​ខ្ញុំ ទាំង​ទឹក​ភ្នែក​រលីង​រលោង គឺ​អរ​គុណ សម្រាប់​ការ​អធិ​ស្ឋាន​របស់​ពួក​ជំនុំ​របស់​យើង ឲ្យ​បង​ប្រុស​នាង ដែល​កំពុង​តែ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ជម្ងឺ​មហា​រីក។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ការ​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា បាន​ជួយ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង ក្នុង​ពេលដ៏​ពិបាក​នេះ ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល”។ ការ​អធិ​ស្ឋាន​ឲ្យ​អ្នក​ដទៃ ស្ថិត​ក្នុង​ចំណោម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។ ជាក់​ស្តែង  ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​រឿង​នេះ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ចែង​ថា ព្រះ​យេស៊ូវ​បានអធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ញឹក​ញាប់ ហើយ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​បន្ត​ចូល​ទៅ​រក​ព្រះ​វរបិតា​ជួសយើង។ គឺ​ដូច​ដែល​បទ​គម្ពីរ  រ៉ូម ៨:៣៤ បាន​ចែង​ថា “ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ”។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង នៅ​លើ​ឈើ​ឆ្កាង​រួចហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ដោយ​អធិស្ឋាន​ឲ្យ​យើង ក្នុង​ពេល​ឥឡូវ​នេះ។ យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ ដោយ​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ជា​ជំនួយ​ដល់​ពួក​គេ នៅ​ក្នុង​ការ​រស់​នៅ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើង​អធិស្ឋាន…

Read article
មានតម្លៃចំពោះព្រះ

គាត់​មា​ន​ឈ្មោះដា​វីឌ ប៉ុន្តែ មនុស្ស​ភាគ​ច្រើន​បាន​ហៅ​ឈ្មោះ​គាត់​ថា “អ្នក​កូត​វីយូឡុង​តាម​ផ្លូវ”។ លោក​ដាវីឌ​ជា​បុរស​វ័យ​ចំណាស់ ដែល​ស្លៀក​ពាក់​ខោ​មិន​ខោ អាវ​មិន​អាវ ដែល​គេ​ហាក់​ដូច​ជា​ឃើញ​គាត់ មាន​វត្ត​មាន​ជា​ទៀត​ទាត់ នៅ​ទី​ប្រជុំ​ជន ក្នុង​ទីកុ្រង​របស់​ខ្ញុំ ដោយ​គាត់​កំដរ​អារម្មណ៍ អ្នក​ដំណើរ​ទាំង​ឡាយ ដោយ​ប្រើ​សមត្ថ​ភាព​មិន​ធម្មតា​របស់​គាត់ នៅ​ក្នុង​ការ​កូត​វីយូ​ឡុង។ ជា​ការ​តប​ស្នង​ចំពោះ​សម្លេង​តន្រ្តី​ដ៏​ពិរោះ​របស់​គាត់ ជួន​កាល អ្នក​ស្តាប់​ខ្លះ​បាន​ដាក់​លុយ​មួយ​ដុល្លា ចូល​ទៅ​ក្នុង​ប្រអប់​ដាក់​វីយ៉ូឡុង ដែល​គាត់​បាន​បើក​ចំហ​រ​នៅ​លើ​ផ្លូវ​ដើរ។ លោក​ដាវីឌ​ក៏​បាន​ញញឹម ហើយ​ងក់​ក្បាល​ដាក់​គេ ដើម្បី​អរ​គុណ ខណៈ​ពេល​ដែល​គាត់​បន្ត​លេង​ភ្លេ​ងទៀត​។ ពេល​លោក​ដាវីឌ​លា​ចាក​លោក កាល​ពី​ពេល​ថ្មី​ៗ​នេះ  ដំណឹង​មរណៈ​ភាព​របស់​គាត់ ក៏​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ នៅ​ក្នុង​កាសែត​ក្នុង​តំបន់​មួយ ដែល​បាន​បង្ហាញ​ថា គាត់​ចេះ​និយាយ​បាន​បួន​ប្រាំ​ភាសា ហើយ​បាន​បញ្ចប់​ការ​សិក្សា នៅ​សកល​វិទ្យាល័យ​ដ៏​ល្បី​មួយ ហើយ​ថែម​ទាំង​បាន​ឈរ​ឈ្មោះ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ អ្ន​កខ្លះ​បាន​បង្ហាញ​ពី​អារម្មណ៍​ភ្ញាក់​ផ្អើល ចំពោះ​ជោគ​ជ័យ​របស់​គាត់ ព្រោះ​ពី​មុន ពួក​គេ​បាន​វាយ​តម្លៃ​គាត់ តាម​តែ​សម្ប​ក​ក្រៅ។ ព្រះ​គម្ពី​របាន​ចែង​ថា “ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់”(លោកុប្បត្តិ ១:២៧)។ ត្រង់​ចំណុច​នេះ ព្រះ​គម្ពីរ​បាន​បង្ហាញ​អំពី​តម្លៃ​ដែល​យើង​ម្នាក់​ៗ​មាន​ពី​កំណើត ទោះ​ជា​យើង​មាន​រូប​សម្បត្តិ​យ៉ាង​ណា ឬ​បាន​សម្រេចជោគ​ជ័យ ឬ​ក៏​អ្នក​ដទៃ​គិត​យ៉ាង​ដូច​ម្តេច ចំពោះ​យើ​ង​ក៏​ដោយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​សម្រ​ចចិត្ត ងាក​បែរ​ចេញ​ពី​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង ក៏​ព្រះ​ទ្រង់​នៅ​តែ​ឲ្យ​តម្លៃ​យើង…

Read article
ការរត់គេច ទៅរកកម្លាំង

ពេល​ដែល​ខ្ញុំចា​ប់ផ្តើម​រៀន​គុណ​ដាវ កាល​នៅ​រៀន​នៅ​វិទ្យា​ល័យ  គ្រូ​បង្វឹក​របស់​ខ្ញុំ ក៏​បាន​ស្រែក​ប្រាប់​ឲ្យ​ខ្ញុំ ប្រកាន់​ជំហរការពារ​ខ្លួ​នឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ទប់​ទល់​នឹង​ក្បាច់​ដែល​គាត់​កំពុង​ប្រើ។ ពេល​គាត់​យក​អាវុធ​គាត់ វាយ​មក​ខ្ញុំ ដើម្បី​​ទប់​ការ​វាយ​ប្រហារ​នោះ ខ្ញុំ​ត្រូវ​តែ​ស្តាប់​សម្លេង ហើយ​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​។​ ការស្តាប់សម្លេងដោយប្រុងប្រយ័ត្នបែបនេះ នាំឲ្យខ្ញុំនឹកចាំ អំពីការស្តាប់បង្គាប់ ដែលព្រះគម្ពីរបានតម្រូវឲ្យយើងមាន ដើម្បី​ឲ្យ​ឈ្នះ​ការ​ល្បួង​ផ្នែក​ផ្លូវ​ភេទ។ ក្នុង​បទ​គម្ពីរ ១កូរិនថូស ៦:១៨ សាវ័ក​ប៉ុល​បង្រៀន​គ្រីស្ទ​បរិស័ទ ដែ​លជួប​ការ​ល្បួង ដែល​នាំ​ចិត្ត​ពួក​គេ​ឲ្យ​ទៅ​រក​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ព្រះវិហារ​សាសន៍​ដទៃ។ គាត់​បាន​ប្រាប់​ពួក​គេ ឲ្យ “រត់​ចេញ​ពីការ​សាហាយ​ស្មន់”។ ជួន​កាល យើង​ត្រូវ “ឈរ​ឲ្យ​មំា​មួន” ដើម្បី​ទប់​ទល់​នឹង​ស្ថាន​ភាព​ដ៏​ពិបាក​(កាឡាទី ៥:១ អេភេសូរ ៦:១១ ) ប៉ុន្តែ បទ​គម្ពីរ ១កូរិនថូស ៦:១៨ បា​នស្រែក​បង្គា​ប់​ឲ្យ​យើង​ការពារ​ខ្លួន តាម​របៀប​ដ៏​ល្អ​បំផុត​ គឺ “រត់ចេញ​ពី​កាល្បួ​ង”។ ការ​អនុវត្ត​តាម​ព្រះ​បន្ទូល​ភ្លាម​ៗ ជួយ​រារាំង​កុំ​ឲ្យយើ​ងយ​កលេ​ស ដើម្បី​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន​ឯង។ ការ​យក​លេស​ដ៏​តូច អាចនាំទៅ​រក​បរាជ័យ​ដ៏​ធ្ងន់​ធ្ងរ។ ការ​គិត​បែប​ស្រើប​ស្រាល ការ​មើល​រូប​ភាព​អាស​អាភាស ក្នុង​អ៊ីន​ធើណេត និង​មិត្ត​ភាពដែល​មាន​លក្ខណៈ​ញ៉ែរ​គ្នា ពេ​លដែ​ល​អ្នក​បាន​រៀប​ការ​ហើយ គឺ​សុទ្ធ​តែ​ជាជំ​ហាន ដែល​នាំ​យើង​ទៅរ​កកន្លែង​ដែលយើង​មិន​ត្រូវទៅ ហើ​យ​ធ្វើ​ឲ្យ​យើង​នៅកា​ន់​តែ​ឆ្ងាយ​ពីព្រះ​។ ពេល​យើង​រ​ត់ចេ​ញពី​កា​រល្បួង…

Read article
សេចក្តីសង្ឃឹមដ៏ពិត

កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​ទៅ​លេង​អគារ​អ៊ីមផាយអឺ ស្ទេត ជា​មួយ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់ នៅ​ទីក្រុង​ញូយ៉ក។​ ខ្ញុំ​ឃើញ​មនុស្ស​ម្នា​តម្រង់​ជួរ​ចូល​អគារ ដែល​មើល​ទៅ​ជួរ​នោះ ដូច​ជា​មិន​វែង​ទេ។ យើង​សង្ឃឹម​ថា យើង​នឹង​ឆាប់​បាន​ចូល​ខាងក្នុង​អគារ។ ប៉ុន្តែ ពេល​ដែល​យើង​ដើរ​ចូល​ក្នុង​អគារ យើង​ក៏​បាន​ឃើញ​មនុស្ស​ឈរ​ជា​ជួរ​នៅ​កន្លែង​ទទួល​ភ្ញៀវ នៅ​លើ​ជណ្តើរ ហើយ​បន្ត​ទៅ​ដល់​បន្ទប់​មួយ​ទៀត។ ពេល​ដល់​ផ្លូវ​បត់​នីមួយ​ៗ យើង​ឃើញ​មាន​ផ្លូវ​កាន់​តែ​វែង​ថែម​ទៀត។ កន្លែង​ទេសចរណ៍ និង​សួន​កម្សាន្ត​ក៏​មាន​មនុស្ស​ឈរ​ជា​ជួរ​ដែរ ដែល​មើល​ទៅ​ដូច​ខ្លី​ជាង ដោយ​សារ​មាន​ហ្វូង​មនុស្ស​កុះ​ករ។ ប៉ុន្តែ យើង​អាច​មាន​ការ​ខក​ចិត្ត ពេល​យើង​ដើរ​ទៅ​ដល់​ផ្លូវ​បត់​ឃើញ​ជួរ​កាន់​តែ​វែង។​ ជួន​កាល ការ​ខក​ចិត្ត​ក្នុង​ជីវិត មាន​ភាព​ធ្ងន់​ធ្ងរ​ជាង​នេះ។  ការ​ងារ​ដែល​យើង​ចង់​បាន បែរ​ជា​មិន​បាន​ដូច​បំណង។ មិត្ត​ភក្តិ​ដែល​យើង​ទុក​ចិត្ត បាន​ក្បត់​យើង។ ទំនាក់​ទំនង​ស្នេហា​ដ៏​រ៉ូមិន​ទិច​ដែល​យើង​ប្រាថ្នា​ចង់​បាន តែ​មិន​អាច​ទៅ​រួច។ ប៉ុន្តែ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ ព្រះបន្ទូលព្រះបានចែងអំពីសេចក្តីពិត ដែលផ្តល់ក្តីសង្ឃឹមដល់យើង។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “សេចក្តី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្តី​ទ្រាំ​ទ្រ សេចក្តី​ទ្រាំ​ទ្រ​បង្កើត​ឲ្យ​មាន​សេចក្តី​ស៊ាំថ្នឹក សេចក្តី​ស៊ាំថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ឯ​សេចក្តី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ”(រ៉ូម ៥:៣-៥)។ ពេល​យើង​ទុក​ចិត្ត​លើ​ទ្រង់ នោះ​ទ្រង់​ក៏​បាន​ខ្សឹប​តាម​រយៈ​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យើង​ដឹង​សេចក្តី​ពិត​ថា ទ្រង់​បាន​ស្រឡាញ់​យើង ដោយ​គ្មាន​លក្ខ​ខ័ណ្ឌ ហើយ​ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ទ្រង់ ទោះ​ជា​មាន​ឧបស័គ្គ​យ៉ាង​ណា​ក៏​ដោយ។​…

Read article
ការរង់ចាំចម្លើយ

កាល​កូន​ស្រី​របស់​ខ្ញុំ​មាន​អាយុ​១៥ឆ្នាំ នាង​បាន​រត់​ចេញ​ពី​ផ្ទះ។ នាង​បាត់​ខ្លួន​ អស់​រយៈ​ពេល​​ជាង​៣​សប្តាហ៍។ រយៈ​ពេល​៣​សប្តាហ៍​នោះ ជា​រយៈ​ពេល​ដែល​មាន​ការ​ពិបាក​យូរ​បំផុត​នៅ​ក្នុង​ជីវិត​គ្រួសារ​ខ្ញុំ។ យើង​ខំ​ស្វែង​រក​នាង​គ្រប់​ទី​កន្លែង ហើយ​ក៏​បាន​ស្វែង​រក​ជំនួយ​ ពី​អាជ្ញា​ធរ ​និង​មិត្ត​ភក្ដិ​ផង។ ក្នុង​អំឡុង​ពេល​ដ៏​អស់​សង្ឃឹម​នោះ ខ្ញុំ​និង​ប្រពន្ធ​របស់​ខ្ញុំ បាន​រៀន​អំពី​សារៈ​សំខាន់​​នៃ​ការ​រង់​ចាំ​ព្រះ​ ក្នុង​ការ​អធិ​ស្ឋាន។ ពួក​យើង​បាន​ប្រើ​កម្លាំង និង​ធន​ធាន​អស់​ពី​សមត្ថ​ភាព​ហើយ។ យើង​មាន​តែ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​ប៉ុណ្ណោះ។ ក្នុង​ឱកាស​ទិវា​នៃ​លោក​ឪពុក យើង​ក៏​បាន​រក​ឃើញ​នាង។ កាល​នោះ យើង​នៅ​កន្លែង​ចំណត​រថ​យន្ត​របស់​ភោជនីយ​ដ្ឋាន​មួយ កំពុង​រៀប​ចំ​ខ្លួន​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ហើយ​យើង​ក៏​បានឮ​ទូរស័ព្ទ​រោទិ៍​ឡើង។ អ្នក​រត់​តុ​ម្នាក់ ក្នុង​ភោជ​នីយ​ដ្ឋាន​ផ្សេង​ទៀត​ បាន​ប្រទះ​ឃើញ​នាង។ កូនស្រី​របស់​យើង​កំពុង​នៅ​ចម្ងាយ ពីរ​បី​ផ្លូវពី​ពួក​យើង​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន យើង​ក៏​បាន​នាំ​នាង​មក​ដល់​ផ្ទះវិញ​ ដោយ​សុវត្ថិ​ភាព។ យើង​ត្រូវ​តែ​រង់​ចាំ​ព្រះ​ឆ្លើយ​តប      នៅ​ពេល​ដែល​យើង​អធិស្ឋាន។ យើង​ប្រហែល​មិន​ដឹង​ថា ​ព្រះ​អង្គ​នឹង​ឆ្លើយ​តប​ ​ដោយ​របៀប​ណា និង​នៅ​ពេល​ណា​ទេ ប៉ុន្តែ ​យើង​អាច​ដាក់​ចិត្ត​រង់​ចាំ​ទ្រង់​ជា​និច្ច។ ពេល​ខ្លះ យើង​មិន​បាន​ទទួល​ចម្លើយ​ ចំ​ពេល​ដែល​យើង​ចង់​បាន​នោះ​ទេ។ បញ្ហា​អាច​ប្រែ​ជា​ធ្ងន់ទៅ​ៗ​ក៏​មាន។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​អត់​ធ្មត់​ទ្រាំ​ទ្រ ហើយ​បន្ត​មាន​ជំនឿ ព្រម​ទាំង​បន្ត​ទូល​អង្វរ​ជា​និច្ច។ ការ​រង់​ចាំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ប៉ុន្តែ​ លទ្ធ​ផល​ចុង​ក្រោយ គឺ​សក្តិ​សម​នឹង​ឲ្យ​យើង​រង់ចាំ​ ទោះ​លទ្ធ​ផល​នោះ​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ។ ស្ដេច​ដាវីឌ​មាន​បន្ទូល​យ៉ាង​ដូច្នេះ​ថា “ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់…

Read article