Jennifer Benson Schuldt

You are here:
សេចក្តីស្រឡាញ់ដ៏ពិត

ក្នុង​អំឡុ​ង​ពេល​ដែ​ល​ប្អូ​ន​ប្រុស​របស់ខ្ញុំ​ហា​ត់​សម សម្រាប់​ពិធី​មង្គល​ការ​រប​ស់​គាត់ ស្វាមី​របស់​ខ្ញុំ ​បាន​ថត​រូប​កូ​នក្រ​មុំ និង​កូន​កំលោះដែល​កំពុង​ឈរ​ទល់​មុខ​គ្នា​ ​ នៅ​ចំពោះ​មុខ​លោក​គ្រូគង្វាល​។​ ពេលយើងមើល​រូ​ប​ថត​នោះ​ ​នៅពេ​ល​ក្រោយ​ម​​កទៀ​ត យើងក៏​បា​នក​ត់សំ​គាល់​ឃើញ​ថា ពន្លឺភ្លើង​​​​ផ្លាស់ ក្នុង​រូប​ថត​នោះ​ បានធ្វើ​​ឲ្យ​ឈើឆ្កា​ងដែ​ក នៅ​ពីក្រោយ​ពួក​គេ​មាន​ពន្លឺ​ចាំង មើល​ទៅ​ដូច​មាន​ពន្លឺ​អ្វី​​មួយ​​ចែង​ចាំងពី​លើ​ពួក​គេអ​ញ្ចឹង។ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ រូប​ថត​មួ​យ​នេះ​បាន​រំឭក​ខ្ញុំ​ថា​ ទំនាក់​ទំន​ងប្តី​ប្រ​ពន្ធ​ជារូ​ប​ភាព​ដែល​ឆ្លុះប​ញ្ចាំង​អំពី​ក្តី​ស្រឡាញ់ដែ​ល​ព្រះគ្រី​ស្ទមា​ន ចំពោះ​ពួ​ក​ជំនុំ ​គឺដូច​ដែ​លព្រះ​អ​ង្គបា​នប​ង្ហាញ​​សេច​ក្តី​ស្រឡា​ញ់​នោះ នៅលើ​​ឈើ​ឆ្កាង។ ពេល​ដែល​ព្រះ​គម្ពី​រប​ង្គាប់​ប្តី​ឲ្យ​ស្រ​ឡាញ់ប្រ​ពន្ធ​រប​ស់​ខ្លួន(អេភេសូរ ៥:២៥) ព្រះ​បាន​ប្រៀប​ធៀ​ប​សេ​ចក្តី​ស្រឡា​ញ់ដ៏​ស្មោះ​​ត្រង់ ​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ ទៅនឹ​ង​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះពួ​ក​ជំនុំ​ព្រះ​អ​ង្គ។​ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​លះប​ង់​ព្រះជន្មព្រះអង្គ ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​យើង​រាល់​គ្នាត្រូ​វ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក​(១យ៉ូហាន ៤:១០-១១)។ ព្រះអ​ង្គ​បាន​សុ​គត​ជួ​សយើ​ង​ ដើម្បីកុំឲ្យ​យើ​ងដា​ច់​ចេ​ញពី​ព្រះ​អ​ង្គ អស់​កល្ប​ជា​និច្ច ​ ដោយ​សារ​អំពើបា​ប​រប​ស់យើ​ង​។ មាន​ពេល​មួ​យ ព្រះអ​ង្គ​បា​នមា​ន​បន្ទូ​លម​ក​កាន់​ពួ​កសាវ័ក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ក្រោយ​មក ព្រះអង្គក៏​បា​ន​ធ្វើ​តា​មព្រះ​ប​ន្ទូល​ព្រះ​អ​ង្គ ដោយ​រង​ទុក្ខ និង​សុគ​ត​ជួ​ស​​យើង​រា​ល់​គ្នា​។ មានម​នុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ ដោយសារ​ត្រូ​វ​គេ​បោះប​ង់​ចោល ​បដិសេធ ឬ​ក្បត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ យើង​អាច​យ​ល់​អំ​ពីសេ​ចក្តី​ស្រឡាញ់​ដ៏​ពិត ដែល​មាន​ការលះ​ប​ង់ ការ​អាណិត​អាសូរ និង​ការ​អត់​ធ្មត់ តាមរ​យៈ​ព្រះ​គ្រីស្ទ។…

Read article
ព្រះអង្គស្តាប់ឮ

បន្ទាប់​ពី​ខ្ញុំ​បាន​អាន​សៀវភៅ​រឿង​កុមារ​មួយ​ចំនួន ជា​មួយ​កូន​ស្រីរ​បស់​ខ្ញុំម​ក ខ្ញុំ​ក៏បា​ន​ប្រាប់​នាង​ថា ខ្ញុំនឹ​ង​អាន​​សៀវភៅ​មនុស្ស​ធំ​តែ​​ម្នា​ក់​ឯង មួយ​រយៈ​សិន រួច​ហើយ​យើង​នឹង​អាន​សៀវ​ភៅ​រឿង​កុមារ​ជា​មួយ​​គ្នាទៀ​ត។ ខ្ញុំ​ក៏​បាន​បើក​សៀវ​ភៅ ហើយក៏​​ចាប់​ផ្តើម​អាន​យ៉ាង​ស្ងាត់​ស្ងៀម។ ពីរ​បីនាទី​ក្រោយ​មក នាង​ក៏​បាន​ក្រឡេច​មើល​មក​ខ្ញុំទាំ​ងម​ន្ទិល ហើយ​និយាយថា​ “ម៉ាក់! ម៉ាក់​អត់​អាន​សៀវ​ភៅ​ផ​ង​​ហ្នឹង”។ ត្រង់​ចំណុ​ច​នេះ នាងបា​ន​សន្និដ្ឋា​ន​ថា ខ្ញុំ​មិន​មែន​កំពុ​ង​​អាន​សៀវ​ភៅទេ​ ​ព្រោះ​ខ្ញុំ​មិន​បាន​បញ្ចេញ​សម្លេង​អាន​។ ជាការពិតណាស់ យើង​អា​ចអា​ន​សៀវភៅ​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បញ្ចេញ​សម្លេង​​​ក៏បាន។ យ៉ាង​ណាមិ​ញ យើងក៏អាច​អធិស្ឋាន​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បញ្ចេញ​សម្លេង​ផង​ដែរ។ ពេល​​ដែល​​នា​ងហាណា​ចង់​បាន​កូន​មួយ នាង​បាន​ទៅ​ព្រះវិហារ ហើយ​អធិស្ឋាន “​​នឹ​ក​​តែ​​ក្នុ​ង​ពោះ”។ ​បបូរ​មាត់​របស់​នាង​កម្រើក តែ​​ឥត​ឮ​សំឡេង​នាង​ឡើយ(១សាំយ៉ូអែល ១:១៣)។ ពេល​លោកអេ​លី ដែល​ជា​សង្ឃ​របស់​ព្រះ បាន​ឃើញ​នាង​អធិស្ឋាន​ដូច​នេះ គាត់​មាន​ការ​យល់​ច្រឡំ​ស្មាន​ថា នាង​ស្រវឹង​ស្រា។ បាន​ជា​នាងជ​ម្រាបគាត់​ថា “​ខ្ញុំ​…បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះយេហូវ៉ា​ទេ​តើ”​(ខ.១៥)។ ព្រះ​ក៏បា​ន​ស្តាប់​ឮ​សេចក្តី​សំណូម​របស់​នាង​ហាណា ​ក្នុងកា​រអធិស្ឋាន​ដ៏​ស្ងាត់​ស្ងៀម​នោះ ហើយ​ព្រះអ​ង្គក៏​បា​នប្រ​ទាន​កូន​ប្រុស​មួយ​ដល់​នាង​(ខ.២០)។ ដោយ​សា​រ​ព្រះអម្ចាស់​ទ្រង់​ស្ទង់​មើល​ចិត្ត និង​គំនិត​របស់​យើង(យេរេមា ១៧:១០) នោះ​ព្រះ​អង្គ​ក៏ជ្រា​ប និង​ស្តាប់​ឮ​យើង​អធិស្ឋាន​ជា​និច្ច ទោះ​យើង​មិន​បាន​បញ្ចេញ​សម្លេង​តាម​បបូរ​មាត់​យើង​ក៏ដោ​យ​។ ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​សព្វ​ញូញាញ ដែល​ជ្រាបអំ​ពីអ្វី​ៗ​ទាំង​អស់ នោះយើ​ង​អាច​អធិស្ឋាន ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះអង្គ​នឹង​ស្តាប់​ឮ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​(ម៉ាថាយ ៦:៨,៣២)។ ហេតុនេះ​ហើយ​ យើង​អាច​បន្ត​សរសើរ​ដំកើង​ព្រះអ​ង្គ…

Read article
ធ្វើឥដ្ឋដោយគ្មានចំបើង

មនុស្ស​ជា​ច្រើន​បា​ន​ជួប​បញ្ហា នៅ​ក្នុង​​ការងារ ដោយ​សារ​ធន​ធាន​មា​ន​កំណត់។ យើង​នៅ​តែ​មិន​អាច​សម្រាល​បន្ទុ​ករ​បស់​យើ​ង ដោយ​សារ​យើង​មាន​ថ​វិការ និង​ពេល​វេលា​តិច​ជា​ង​មុនកម្លាំង​យើង​ក៏​ចុះ​ខ្សោ​យ ហើយ​អ្នក​ជួ​យ​យើ​ង​ក៏​មាន​គ្នា​កាន់​តែ​តិ​ច។ ជួន​កាល បន្ទុក​នោះក៏​កា​ន់​តែ​ធ្ងន់ថែ​ម​ទៀត។ ទាក់ទ​ង់នឹ​ងប​ញ្ហានេះ​ មានពា​ក្យស្លោ​ក​មួយបា​ន​ពោល​ថា​ “គេ​ឲ្យធ្វើ​​ឥដ្ឋ​កាន់​តែ​​​ច្រើន ដោយ​ប្រើ​ចំ​បើង​កាន់​តែតិ​ច​”។ ពាក្យ​មួយ​ឃ្លានេះ​ ​សំដៅ​ទៅ​លើ​ទុក្ខវេ​ទនា​របស់​សាសន៍​អ៊ីស្រាអែល ​ពេល​ពួក​គេកំ​ពុង​ជា​ប់​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ។ កាល​នោះ ស្តេច​ផារ៉ោនបាន​សម្រេច​ចិត្ត​ឈប់​ផ្គត់ផ្គ​ង់​ចំបើង ដល់ពួ​ក​គេ តែទ្រ​ង់​បាន​តម្រូ​វឲ្យ​​ពួក​គេផលិត​ឥដ្ឋ​ឲ្យ​បាន​ចំនួន​ដដែល ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​ក៏​បាន​ដើរ​រក​ចំបើង ​ដោយ​ខ្លួន​ឯង​ ទន្ទឹម​នឹង​នោះ​ ពួក​មេតម្រួត​របស់​ស្តេច​ផារ៉ោន​បាន​វាយ​ដំពួ​កគេ​ ហើយ​បង្ខំ​ពួក​​គេ​ឲ្យ​ធ្វើ​ការ​កាន់​តែ​ច្រើន​ជាង​មុន​​(និក្ខមនំ ៥:១៣)។ ពួក​អ៊ីស្រាអែ​ល​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​មិន​ព្រម​ស្តាប់ព្រះ​​រាជ​សារ​របស់​​ព្រះ​​សោះ​ឡើយ ពេលដែលព្រះ​អង្គ​មានបន្ទូល​តាម​រ​យៈលោ​កម៉ូសេ​ថា ​ព្រះអង្គ​​នឹង​​នាំ​​ពួកគេ​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​​គេ ព្រះអង្គ​នឹង​លើក​ព្រះហស្ត​ឡើង​លោះ ពួកគេ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ”(៦:៦)។ ទោះ​បី​ជា​ពួក​អ៊ីស្រាអែល​បដិសេធ​មិន​ព្រម​ស្តាប់​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោ​យ ក៏ព្រះ​អ​ង្គ​នៅតែ​បន្ត​ដឹក​នាំ និង​បញ្ជា​លោក​ម៉ូសេ ដោយ​រៀបចំ​​ខ្លួន​គាត់ ឲ្យ​ទៅ​ចូល​គាល់​​ស្តេចផារ៉ោន។ ព្រះអ​ង្គ​នៅ​តែកា​ន់ខា​ងពួកអ៊ី​ស្រាអែល យ៉ាង​ខ្ជាប់​ខ្ជួន ពោល​គឺ​ព្រះអ​ង្គនៅ​តែ​សកម្ម​ជានិ​ច្ច នៅ​ពីក្រោយ​ស្ថាន​ភាព​ទាំង​នោះ​។ យើង​ក៏​អាច​​មាន​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​ព្រម​ស្តាប់​ការ​លើក​ទឹក​ចិត្ត ដូច​ពួក​អ៊ីស្រាអែល​ផង​ដែរ។ ប៉ុន្តែ ក្នុង​ពេ​ល​ដ៏​ខ្មៅងងឹត យើង​អា​ចមា​ន​ការក​ម្សាន្ត​ចិត្ត ដោយ​ចង​ចាំ​ថា​ ព្រះអង្គ​ជា​អ្ន​កប្រោ​សយើ​ង​ឲ្យ​រួច​(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គ​តែង​តែ​ជួយ​ដោះស្រា​យ​បញ្ហា​ជួស​យើង…

Read article
ជំនួយពីព្រះវិញ្ញាណបរិសុទ្ធ

មាន​មនុស្ស​ជា​ច្រើន​បាន​សន្យាខ្លួ​ន​ឯង​ថា នឹង​ធ្វើ​នូវ​កិច្ចការ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ជា​ច្រើន នៅ​ក្នុង​ការ​ចាប់​ផ្តើ​ម​នៃ​ឆ្នាំថ្មី​។ គេ​សន្យា​ថា ខ្ញុំ​នឹង​សន្សំលុ​យ​ឲ្យ​កាន់​តែ​ច្រើន ហាត់​ប្រាណ​បន្ថែម​ទៀត ឬ​ចំណាយ​ពេល​ទៅ​លើ​អ៊ីន​ធឺណិត ឲ្យ​បា​ន​តិច​ជាង​​មុន​ជា​ដើម​។ យើង​ចាប់ផ្តើមឆ្នាំ​ថ្មី​​ ដោយ​មាន​បំណ​ងល្អ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ទម្លាប់​អាក្រក់​ដែល​យើង​មាន​តាំង​ពី​យូរ​មក​ហើយ ក៏​បាន​ល្បួង​យើង ឲ្យ​ដើរ​តាម​ផ្លូវ​ចាស់​ទៀត។ បាន​ជា​យើង​រអិល​ដួល​ម្តង​ម្កាល តែ​ក្រោយ​មក ការ​រអិល​ដួល​នោះ ក៏​កើត​មាន​ជាញឹក​ញាប់​ទៅ​ៗ ហើយ​ក៏​រអិ​លដួ​ល​គ្រប់​ពេល​តែម្ត​ង។ ទី​បំផុត ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​មាន​នៅ​ដើម​ឆ្នាំ ហាក់​ដូច​ជា​មិន​ដែល​មាន​ទៅ​វិញ។ យើងមិ​ន​គួរ​ជ្រើស​រើស​គោល​ដៅ ដោយ​ចិត្ត​ឯង ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចម្រើន​ឡើង​ឡើយ ផ្ទុយ​ទៅ​វិញ យក​ល្អ យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ថា “តើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ សម្រាប់​ឆ្នាំ​ថ្មី​នេះ?” ព្រះ​អម្ចាស់​បាន​បើក​សម្តែង តាម​រយៈ​លោក​ហោរា​មីកា​ថា ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​​ដោ​យ​​សុចរិត ឲ្យ​​ស្រឡាញ់​​សេចក្តី​​​សប្បុរស​ ហើយ​​​ឲ្យ​​ដើ​រ​​​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​​សុភាព​​រាបទាប(មីកា ៦:៨)។ ការ​​ធ្វើដូច​នេះ គឺ​ជួយ​ឲ្យវិ​ញ្ញាណរបស់​​យើង​​ចម្រើន​ឡើង។ សូម​អរ​ព្រះគុ​ណព្រះ​អម្ចាស់ ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​អំណាច ជួយ​ឲ្យ​យើង​មាន​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ។ ព្រះ​បន្ទូ​ល​ព្រះ​បាន​ចែង​ថា ព្រះ​អង្គ​អាច​​ប្រោស​​ប្រទាន “ឲ្យ​​អ្ន​ក​រាល់​គ្នា​បាន​ព្រះចេស្តា ចម្រើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ តាម​សិរីល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃលែង”(អេភេសូរ ៣:១៦)។ ដូចនេះ ខណៈពេ​ល​ដែល​យើ​ងចាប់​ផ្តើម​ឆ្នាំ​ថ្មីនេះ​ ចូរ​យើង​ប្តេជ្ញាចិ​ត្ត…

Read article
ដំណើរ​ជីវិត​ដែល​ថយ​ក្រោយ

ទន្លេឈិកាហ្គោ មាន​ភាព​មិន​ប្រក្រតី ដោយសារ​វា​ហូរ​បញ្ច្រាស​ទិស។​ ក្រុម​វិស្វករ​បាន​បង្វែរ​ទិស​ដៅរ​បស់​វា ឲ្យហូ​រ​បញ្រ្ចាស​យ៉ាងដូ​ច​នេះ អស់​ជាង​មួយ​សតវត្សរ៍​ហើយ ដោយសារ​ប្រជាព​ល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឈីកាហ្គោ​បាន​បំពល់​ទឹក​ទន្លេ​នេះ។ គេ​បាន​បង្ហូ​រ​ទឹក​លាង​ចាន ទឹក​លូ និង​កាក​សំណង់​រោង​ចក្រ ចូល​ទៅ​ក្នុង​ទន្លេ​នេះ ហើយ​ទន្លេ​នេះហូរ​ចូល​បឹង​មីឈីហ្គិន។ ដោយសារ​បឹង​នេះ​ជាប្រ​ភពទឹ​ក​ប្រើ​ប្រាស់ស​ម្រាប់​ទី​ក្រុង មាន​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​មាន​ជម្ងឺ និង​បាត់​ប​ង់​ជីវិត ដោយសារ​ទឹក​កក្វក់​នោះ ហេតុ​នេះ​ហើយ​ អាជ្ញា​ធរ​ក្រុង​ក៏​បាន​សម្រេច​ចិត្ត ផ្លាស់​ប្តូរ​ទិស​ដៅ​ទឹក​ទន្លេ ឲ្យ​ហូរ​បញ្រ្ចាស ចេញ​ពី​បឹង​នោះ​វិញ។ យ៉ាង​ណាមិ​ញ ពេល​យើង​​ក្រឡេច​មក​មើលដំ​ណើរ​ជីវិត​របស់​ព្រះយេ​ស៊ូវ ​ក្នុង​លោកិ​យនេះ​ យើង​ប្រហែល​ជាគិត​​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មាន​ដំណើរ​ជីវិ​តដែ​ល​បញ្រ្ចាស​ថយ​ក្រោយ ខុស​ពី​ការ​រំពឹង​គិត​របស់​យើង។ ព្រះ​អ​ង្គជា​ព្រះ​ដ៏​មាន​សិរីល្អ តែព្រះ​​អ​ង្គបាន​យាង​ចុះមក​ផែន​ដី ដើម្បី​ប្រសូត្រជា​​ទារក ​ដែល​ងាយ​នឹង​រង​គ្រោះ។ ព្រះ​អង្គ​ជា​ព្រះដែ​ល​យាង​​មកយក​​កំណើត​ជា​មនុស្ស ដូច​នេះ ពេល​ដែល​ព្រះ​អង្គ​ប្រកាស់​ថា ព្រះអង្គ​ជា​ព្រះ គេ​បាន​ចោទ​ព្រះ​អង្គ​ ថាបាន​ពោល​​ពា​ក្យ​ប្រមាថ​ព្រះ។ ព្រះ​អង្គ​ប្រសូត្រ​មក​ជាម​នុស្ស​ដែល​គ្មាន​បាប​ ឬគ្មាន​​កំហុស​អ្វី​ទាល់​តែ​សោះ តែ​គេ​បាន​ឆ្កាង​ព្រះ​អង្គ ដូច​ឧក្រឹដ្ឋ​ជន​។ ប៉ុន្តែ ព្រះ​អង្គ​បាន​រស់​នៅ​ក្នុង​លោ​កិយ តាម​បំណង​ព្រះ​ទ័យ​ព្រះ​(យ៉ូហាន ៦:៣៨)។ ពេល​ដែ​ល​យើង យក​តម្រាប់​តាម​ព្រះ​យេ​ស៊ូវ ក្នុង​នាម​ជា​អ្នក​ដើរតា​ម​ព្រះអ​ង្គ លោកិយ​​គេអាច​គិត​ថា យើង“កំពុង​មាន​ដំណើរ​ថយ​ក្រោយ”។ ការ​ឲ្យ​ពរ​ដល់​ខ្មាំង​សត្រូវ​របស់​យើង​(រ៉ូម ១២:១៤) ឲ្យត​ម្លៃកា​រ​គោរព​ប្រតិ​បត្តិ​ព្រះ​​ ឲ្យ​បាន​​ខ្លាំង​ជាង​​ទ្រព្យ​សម្បត្តិ​(១ធីមូថេ…

Read article
ស្វាគមន៍ការវិល ត្រឡប់មកវិញ

លោក​ជីម(Jim) បាន​សម្រេ​ច​ចិ​ត្ត​ដើ​រតា​មព្រះ​យេ​ស៊ូវ ពេល​គាត់​មាន​អាយុ១​០​ឆ្នាំ។ ១៥​ឆ្នាំ​ក្រោយ​មក ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់​មាន​ការ​ខ្សោយ​ទៅ​ៗ។ គាត់​បាន​​អនុវ​ត្តតា​មទ​ស្សនវិ​ជ្ជា ដែល​បង្រៀន​ឲ្យ​រស់​នៅ   ស​ម្រាប់តែ​ពេ​លប​ច្ចុប្បន្ន ហើយ​ក៏​ប្រែជាមា​ន​ទ​ម្លាប់​អាក្រក់​មួយ​ចំនួន​។ បន្ទាប់​មក ជីវិត​រប​ស់គា​ត់ហា​ក់ដូ​ច​ជា​ជួប​ក្តី​អន្ត​រាយ​។ គាត់​មានប​ញ្ហា​នៅក​ន្លែង​ធ្វើកា​រ។ សមាជិ​ក​គ្រួសារ​របស់​គាត់​៣​នាក់ បាន​ស្លាប់​ស្ទើរ​តែ​ក្នុង​ពេល​តែមួយ​។ លោកជី​ម​ក៏ចា​ប់ផ្តើ​មមាន​ការ​ភ័យ​ខ្លាច និង​ការ​សង្ស័យ ក្នុង​ជីវិត ដោយ​គ្មាន​អ្វី​ជាទី​ពឹង​ទៀត​ឡើយ។ តែ​ថ្ងៃ​មួយ គាត់​បាន​អាន​បទ​គម្ពីរ ​ទំនុក​ដំកើង ១២១:២ ដែលចែ​ង​ថា “សេចក្តី​ជំនួយ​របស់​ខ្ញុំម​កតែ​ពី​ព្រះយេហូវ៉ា​ទេ គឺ​ជា​ព្រះដែលបង្កើ​តផ្ទៃ​មេ​ឃ និង​ផែន​ដី”។ ព្រះ​បន្ទូល​បានចាក់ទំ​លុះកា​រ​ភ័យ​ខ្លា​ច និង​កា​រ​ភ័ន​ច្រ​ឡំ ដែលមា​ន​ក្នុង​ចិ​ត្ត​គា​ត់។ គាត់​ក៏​បាន​ងាក​ម​ករ​ក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​ក៏បាន​ទ​ទួល​ស្វាគ​មន៍​គាត់។ ដំណើរជី​វិត​ខាង​វិញ្ញាណ​រប​ស់លោ​កជី​ម បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​ប្រវត្តិ​សាស្រ្តរ​បស់​ជន​ជា​តិអ៊ីស្រា​អែល។ ជន​ជាតិ​អ៊ីស្រាអែលមាន​ទំ​នាក់​ទំនង​ដ៏ពិ​សេ​សជា​មួយ​ព្រះ ​ព្រោះ​ពួក​គេ​ជារា​ស្រ្តជ្រើ​សតាំ​ងរ​បស់​ព្រះអ​ង្គ(នេហេមា ៩:១-១៥)។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ពួកគេ​បា​នបះ​បោរ​ និងមិ​នអើ​ពើរចំ​ពោះសេច​ក្តីល្អ​រប​ស់​ព្រះ​ ដោយ​ងាក​ចេញ​ពី​ព្រះអ​ង្គ ហើយ​ដើរ​ទៅ​តាម​ផ្លូវ​របស់​ខ្លួន​វិញ(ខ.១៦-២១)។ តែពេលដែលពួកគេងាកមករកព្រះអង្គវិញ ហើយប្រែចិត្ត ព្រះអង្គ   “បានត្រៀមខ្លួនជាស្រេច   ដើម្បីអត់ទោសឲ្យពួកគេ   ព្រះអង្គក៏សន្តោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ”​(ខ.១៧)។ ពេលដែលយើងបានដឹងថា ព្រះអង្គមានព្រះទ័យល្អដូចនេះ យើងមានទឹកចិត្តនឹងចូលទៅក្បែរព្រះអង្គ…

Read article
មានពេលសម្រាប់គ្រប់ការទាំងអស់

ក្នុង​ទសវត្ស​រ៍​ឆ្នាំ១​៩៦០ ក្រុមច​ម្រៀង​រ៉ក់​បែប​ប្រពៃណី ដែល​មាន​ឈ្មោះថា​ “ដឹ បាយអឺដស៍”(The Byrds) បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែលមាន​ចំណង​ជើង​ថា “ចូរ​ងាកម​ក! ងាក​មក! ងាក​មក!”។ បទ​ចម្រៀង​នេះ​ពិត​ជា​ល្បីល្បា​ញណា​ស់ បាន​ជា​គេ​ឲ្យ​ចំណាត់​ថ្នាក់​លេខ​មួយ​ ក្នុងប​ញ្ជី​បទ​ចម្រៀង​ទាំង​១០០​បទ ដែ​ល​ល្បីជា​ង​គេ នៅ​សម័យ​នោះ ក្នុង​សារ​ពត័​មាន​តន្រ្តី​ប៊ីល​ប៊​ត​(Billboard) ហើយ​ថែម​ទាំង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ​ទូទាំង​ពិភព​លោក​ផង​ដែរ។ បទ​ចម្រៀង​នេះ មាន​ទំនុក​ដែល​បាន​ធ្វើ​ឲ្យអ្នក​ស្តាប់ទាំង​ឡាយ​ មាន​ការ​ជក់​ចិត្ត​ឌិត​អារម្មណ៍​ណាស់​។ តែ​អ្វី​ដែល​គួ​រឲ្យចា​ប់អា​រម្មណ៍​នោះ​ គឺទំ​នុក​នៃបទច​ម្រៀង​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​កណ្ឌ​សាស្តា នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ក្នុង​នោះអ្ន​ក​និព​ន្ធបា​នថ្លែ​ងថា​ “មាន​​ពេ​ល​​សំរា​ប់​​គ្រប់​​ទាំង​​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ”(៣:១)។ បន្ទាប់​មក អ្នកនិពន្ធ​បាន​រៀប​រាប់ អំពី​រដូវ​កាល​មួ​យ​ចំនួន ដែល​មនុស្ស​ពើប​ប្រទះក្នុ​ងជី​វិត ដែល​មាន​ដូ​ច​ជា ការ​កើត និង​ការ​ស្លាប់ ការ​រក​បាន និង​ការ​បាត់បង់ ទឹកភ្នែ​ក និង​សំណើច ការ​សោកស​ង្រេង និង​ការ​លោត​រាំ។ រដូវ​កាលក្នុងជី​វិត​របស់​យើង​ក៏​មាន​ការប្រែ​ប្រួល​ពីមួ​យពេល​​ទៅ​មួយពេល​ ដូច​រដូ​វ​កាល ក្នុង​ធម្មជាតិ​ផង​ដែរ។ ស្ថាន​ភាព​របស់​យើង ​មិនស្ថិត​នៅដ​ដែល​ជា​រៀង​រហូត​ទេ។ ជួន​កាល យើង​ទទួល​ស្វាគមន៍​ការ​ប្រែ​ប្រួល​ក្នុង​ជីវិត​រប​ស់យើ​ង។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ពិបាក​ស្វាគមន៍​ការ​ប្រែប្រួ​ល ជា​ពិសេស នៅពេ​លដែ​ល​ការប្រែ​ប្រួ​លនោះ​…

Read article
ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។ ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។ បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។…

Read article
ឧបស័គ្គដ៏គ្រោះថ្នាក់

មាន​ពេល​មួយ លោកនីក វ៉ាលលេនដា(Nik Wallenda) បាន​ឆ្លង​ទឹក​ជ្រោះ​ណាយអាហ្ការ៉ា ដោយ​ដើរ​លើខ្សែ​ពួ​រ​ដែល​មាន​ប្រវែង ៥៤៨​ម៉ែត្រ និង​មានកម្រាស់​​៥​សង់​ទី​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​មាន​មនុស្ស​រាប់​លាន​នាក់ កំពុង​ទស្សនា​ទូរ​ទស្សន៍​។ ពេល​នោះ​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​។ ប៉ុន្តែ បន្ថែម​ពី​ស្ថាន​ភាព​ដ៏​រំភើប​រីក​រាយ និង​គ្រោះថ្នាក់​នៃក​ម្ពស់​ទឹក​ជ្រោះ ដែល​មាន​ទឹក​ធ្លាក់​យ៉ាង​គំហុក នៅ​ពី​ក្រោម​គាត់ គឺ​មានអ័​ភ្រ​ដ៏​ក្រាស់ ដែល​ធ្វើ​ឲ្យលោក​នីក​មើលទៅ​មុខ​មិន​ច្បាស់ ហើយ​ខ្យល់​ក៏​បក់​មក​ថែម​ទៀត ធ្វើ​ឲ្យ​គាត់​ពិបាក​ទប់​លំ​នឹង ជាង​នោះ​ទៅ​ទៀត ​ទឹក​ដែល​ខ្ទាត​ចេ​ញ​ពី​ទឹក​ជ្រោះ​ ក៏​ធ្វើ​ឲ្យ​ជើង​គាត់​កាន់​តែពិបាក​ដើរ​លើ​ខ្សែរ។ គាត់​បាន​ប្រាប់​គេ​ថា ពេល​នោះ គាត់​បាន​ “អធិ​ស្ឋាន​ហើយ​អធិស្ឋាន​ទៀត” ហើយ​បាន​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដែល​គាត់​ជួប​ការ​ពិបាក​ទាំង​អស់​នោះ។ យ៉ាង​ណាមិ​ញ ពួក​អ៊ីស្រាអែល​ក៏​បាន​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដែល​មាន​ឧប​ស័គ្គ​ដ៏​គ្រោះ​ថ្នាក់​ផង​ដែរ​។ កាល​នោះ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​​ក​ងទ័ព​ច្រើនស​ន្ធឹក ​ដែល​​លើគ្នាមកទា​ស់នឹ​ងពួ​ក​គេ(២របាក្សត្រ ២០:២)។ បន្ទាប់​ពី​ពួក​គេ​បាន​បន្ទាប​ខ្លួនអធិស្ឋាន​ទូល​អង្វរ​សូមឲ្យព្រះ​អម្ចាស់​ជួយ​ហើយ ស្តេចយេហូសាផាត ក៏បាន​​ចាត់​ក្រុ​ម​ភ្លេង​មួយ​ក្រុម ឲ្យដើ​រ​ក្បួន នាំមុ​ខ​កង​ទ័ព​អ៊ីស្រាអែល ចូល​ក្នុង​សង្រ្គាម​។ អ្នក​ថ្វាយ​បង្គំ​មួយ​ក្រុម​នោះបា​នច្រៀ​ងថា​ “ចូរ​​អរ​​ព្រះគុណ​​ដល់​​ព្រះយេ​ហូវ៉ា​ចុះ ដ្បិត​សេចក្តី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់​កល្ប​ជានិច្ច”(ខ.២១)។ ពេល​ដែល​ពួ​ក​គេចា​ប់ផ្តើ​មច្រៀ​ង ព្រះ​អ​ម្ចាស់​ក៏បា​ន​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវវា​យ​ប្រយុទ្ធ និង​បំផ្លាញ​គ្នា រហូត​ដល់​​អន្ត​រាយ។ ការ​សរ​សើរ​ដំកើ​ង​ព្រះ ក្នុ​ងពេ​ល​ដែល​​មានឧ​បស័​គ្គ អាច​មាន​ន័យ​ថា យើង​កំពុង​តែ​ធ្វើខុ​ស​ពីសុ​ភាវគ​តិ​របស់​យើង ដែល​ជា​មនុស្ស។ សុភាវ​គតិ​របស់យើង…

Read article
តើខ្ញុំជានរណា?

ជា​ច្រើន​ឆ្នាំក​ន្លង​ទៅ លោក​ប៊ីលី ហ្គ្រាហាំ(Billy Graham) ដែល​ជា​គ្រូ​ផ្សាយដំ​ណឹង​ល្អដ៏​ល្បី​ល្បាញ ក្នុង​ពិភ​ព​លោក​ ​បាន​រៀប​ចំពេល​ ​ទៅ​អធិប្បាយ​​​នៅ​ឯ​​សាកល​វិទ្យា​ល័យ ខេម​ប្រ៊ីជ (Cambridge University) ក្នុង​ប្រទេស​អង់​គ្លេស ប៉ុន្តែ​ គាត់​​មា​នអា​រម្មណ៍​ថា គាត់​​​មិ​នមា​ន​ចំណេះ​​គ្រប់គ្រាន់​ ដើម្បី​​នឹ​ងថ្លែង​ទៅ​​កាន់​​ក្រុម​​អ្នក​រៀនបា​ន​ខ្ព​ង់​ខ្ពស់​​នៅ​ទីនោះ​ទេ។ គាត់​​ឥតមានស​ញ្ញាប័ត្រ​ជាន់​​ខ្ពស់ ហើយ​​​​ក៏​​មិ​នដែលបា​នចូ​លរៀ​ន នៅ​​សាលា​​ព្រះគ​ម្ពី​រដែ​រ។ លោក ប៊ីលី ក៏​បាន​ប្រាប់​រឿង​នេះ​ ដល់​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​​របស់​​គាត់ម្នា​ក់ថា​ “ខ្ញុំ​​មិន​ដែលមា​នអារម្មណ៍​ថា ខ្ញុំ​គ្មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ និ​ង​គ្មាន​ការ​ត្រៀមខ្លួ​ន​​ទាំង​ស្រុង សម្រា​ប់​ទៅបំពេញ​បេសក​កម្ម ដូច​លើក​នេះឡើ​យ។” គាត់​ក៏​​បាន​​អធិ​​ស្ឋាន​​សូម​ជំនួយ​​មក​ពី​ព្រះ ហើយ​ព្រះ​អង្គ​ក៏បាន​ប្រើ​គាត់​​​ឲ្យ​ចែក​ចាយ​ អំពី​សេច​​ក្ដី​ពិត​ដ៏សាមញ្ញ​នៃ​ដំណឹង​ល្អ និង​អំពី​ឈើ​ឆ្កាង​​រប​ស់​​ព្រះ​គ្រីស្ទ។ លោក​ម៉ូសេក៏​ធ្លា​ប់​មាន​អារម្មណ៍​ថា គ្មាន​សមត្ថ​ភាព​ផង​ដែរ នៅ​ពេល​​ព្រះ​​ទ្រង់​បាន​រើស​គាត់ ឲ្យ​ទៅប្រាប់​​ស្ដេច​ផា​រ៉ោន ឲ្យ​ដោះលែ​ង​ពួ​ក​កូន​ចៅ​សាសន៍​អ៊ីស្រា​អែល។ លោក​ម៉ូសេ​​បាន​ទូល​សួរព្រះ​ថា “តើទូលប​ង្គំ​​ជា​អ្វី ដែល​ព្រះអង្គឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន?”(និក្ខមនំ ៣:១១)។ លោក​ម៉ូ​សេ​​​ប្រហែល​​​ជា​​មាន​ចម្ងល់​អំពី​ប្រសិទ្ធ​ភាព​របស់​ខ្លួន ក្នុងកា​រ​បំពេញ​កិច្ចកា​រ​នេះ ដោយ​ព្រោះតែ​គាត់ “មិន​សូវ​មាន​វោហារ”(៤:១០) ​តែ​ព្រះទ្រ​ង់បា​នមា​នព្រះ​បន្ទូល​ថា ​“អញ​នឹង​នៅ​ជាមួ​យនឹ​ងឯ​ង​ជាប្រា​កដ”(៣:១២)។ លោកម៉ូ​សេដឹ​ង​ថា​ គាត់​​ត្រូ​វ​តែរួ​មចំ​ណែក ​​នៅ​​ក្នុ​ង​ផែន​​ការ​​ជួយ​សង្រ្គោះ​រ​បស់​ព្រះ   ​ហើយ​ត្រូវ​ប្រាប់​​ពួ​កកូ​នចៅអ៊ីស្រា​អែល ថាន​រណា​​បា​នចាត់​​ឲ្យគា​ត់មក បាន​ជា​គាត់​ទូល​​សួរ​ដល់​​ព្រះ​ថា “តើ​ត្រូវ​ឲ្យទូ​លបង្គំ​ប្រាប់គេថា​ដូចម្ដេ​ច?” ព្រះ​ទ្រង់​​មានព្រះ​បន្ទូល​តប​ថា…

Read article