Jennifer Benson Schuldt

You are here:
ឳពុក​ដែលមានគំរូល្អ

នៅ​ពេល​ខ្ញុំ​​គិត​​អំពី​ឳពុក​​របស់​​ខ្ញុំ ខ្ញុំគិ​តដ​ល់ពា​ក្យមួ​យ​ឃ្លា ដែល​ពោល​ថា “គាត់​​មិ​នបា​ន​​ប្រា​ប់​​ខ្ញុំ​ ថា​ត្រូវ​រស់​​នៅ​​របៀប​ណា​​នោះទេ​ គឺ​គាត់​បាន​​រស់​នៅជា​គំរូ ​ឲ្យ​ខ្ញុំ​មើល​​​របៀប​​ដែល​គាត់​​រ​ស់​​នៅវិញ​”។ ក្នុង​អំឡុង​​ពេល​​ខ្ញុំ​ធំ​ពេញ​វ័យ ខ្ញុំ​បា​នស​ង្កេត​មើល​ឳពុក​​របស់​​ខ្ញុំ ​ដើរ​​ជា​មួយ​​ព្រះ។ គាត់​​បាន​​ចូ​ល​រួម​​​ក្នុងកម្ម​វិ​ធីថ្វា​យ​​បង្គំ​ ​ពេល​ព្រឹក​​នៅ​​ព្រះវិហារ បាន​បង្រៀន​​​​ព្រះ​គម្ពីរ ដល់​​មនុស្ស​ពេញវ័​យ បាន​ជួយ​រាប់​​ប្រាក់ដង្វា​យ ហើយ​​បា​ន​បម្រើ​​ការ​ជា​​ចាស់​ទុំម្នា​ក់។ នៅ​​ក្រៅ​​ព្រះវិហារ គាត់​បាន​និយាយ​ការពារ​ដំណឹងល្អ​ ដោយ​ចិត្ត​ស្មោះត្រ​ង់ និង​អា​ន​​​ព្រះ​គម្ពីរ​។ ខ្ញុំ​​បាន​​ឃើញគាត់​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​​ព្រះអម្ចាស់​ តាម​រយៈកា​រ​ប្រព្រឹត្ត​របស់​គាត់។ ស្ដេច​អេសា​ ​ជា​ស្ដេច​យូដា ដែល​បាន​ធ្វើ​​​ជាគំរូនៃ​ការ​គោរពប្រតិ​​បត្តិ​ព្រះ​ក្នុង​ការ​រស់​នៅ(២របាក្សត្រ ១៤:២)។ ទ្រង់​​បានរំលំ​ចោល​​អស់​ទាំ​ងរូប​ព្រះ​​ចេញ​ពី​នគរ​​របស់​ទ្រង់ ក៏​បាន​ស្អាង​អាស​នា​​​នៃ​ព្រះអម្ចាស់​​ឡើង​វិញ ហើយ​​បាន​ដឹក​នាំ​រា​ស្រ្ត​​រប​ស់​ទ្រង់​ ​ឲ្យតាំង​សេ​ចក្ដី​​សញ្ញា​​​ជាមួ​យ​ព្រះ​(១៥:៨-១២)។ បុត្រា​​របស់​ទ្រ​ង់ គឺ​ស្តេចយ៉ូ​សាផា​ត​ បាន​បន្ត​កេរ​ដំណែល​​នេះ ដោយ​ស្វែង​រក“​ព្រះ​នៃ​​ពួក​ព្ធ​យុកោ​​ទ្រង់​ ហើយ​ប្រព្រឹត្ត​​តាម​បញ្ញត្ត​​របស់​ព្រះអង្គ​”(១៧:៤)។ យ៉ូសាផាត​​បាន​បំបា​ត់​​អស់ទាំ​ងការ​ថ្វាយ​បង្គំរូ​បព្រះ​ ចេញពី​ទឹក​ដីរ​បស់​ទ្រង់(ខ.៦) ហើយ​ចាត់​ពួ​ក​​សង្ឃ និង​ពួក​លេវី​​ឲ្យ​ទៅ​ប​ង្រៀន​​ក្រឹត្យ​​វិន័យ​​រប​ស់​ព្រះ​ នៅ​គ្រប់​​អស់​ទាំងទីក្រុង​​នៃ​ស្រុកយូ​ដា(ខ.៧-៩)។ ការដឹកនាំ​រប​ស់ស្តេ​ចយ៉ូ​សាផាត​ មានល​ក្ខណៈមិន​ខុស​ពីកា​រដឹ​កនាំរ​ប​ស់​​​​​​បិតា​ទ្រ​ង់ឡើយ ដោយ​ទ្រង់​​បានយ​ក​គំរូ​តាម​ព្រះបិ​តាយ៉ាង​ស្មោះ​ត្រង់​ ក្នុង​ការ​គោរព​ប្រតិបត្តិ​ព្រះ​។ ប៉ុន្តែ ដែល​សំខាន់​លើស​ពី​នេះ​ទៅទៀ​ត​នោះ គឺស្ដេ​ច​យ៉ូសាផាត​​មាន​ “ចិត្តអរ​សប្បាយ​​ក្នុងអ​ស់​ទាំងផ្លូវ​​នៃ​ព្រះអម្ចាស់”(ខ​.៦)។ ថ្ងៃ​នេះ បើសិ​ន​ជា​​លោក​អ្នក​ចង់​បាន​ឳពុក​​ជា​គំរូ នោះសូម​​​នឹក​ចាំ​ពី​​ព្រះ​វរ​បិតា​​នៃ​អ្នក​​ដែល​គង់​នៅ​ស្ថាន​សួគ៌ ហើយ​តាំង​ចិត្តអ​រសប្បាយ​​ក្នុង​​គ្រប់​ទាំង​ផ្លូវ​​រប​ស់​ព្រះ​អង្គ​ចុះ។—Jennifer Benson Schuldt  

Read article
ផ្លូវសម្រាប់គេចចេញ

នៅ​សហ​រដ្ឋ​អាមេរិក គេបា​នស​ង់​ផ្លូវ​បំបែក​ពិសេស នៅ​តាម​បណ្តាផ្លូ​វ​ចោទ​ជា​ច្រើន ដើម្បី​កាល​ណា​មាន​យាន​យន្ត​ណា​ដាច់​ហ្វ្រាំង ពេល​ចុះ​តាម​ផ្លូវ​ចោទ​ទាំង​នោះ អ្នកបើ​ក​បរ​យានយ​ន្ត​នោះ អាចបើ​ក​គេច​ចូល​ផ្លូវ​បំបែ​ក​នោះ ដែល​ជួយ​បញ្ឈប់​យាន​យន្ត​ដោយសុវត្ថិ​ភាព។ ជាក់​ស្តែង ​មានផ្លូ​វបំ​បែក​ប្រភេទ​នេះជា​ច្រើន នៅ​តាម​ផ្លូវ​ជា​តិ​លេខ​៧៧ ដែល​កាត់​តាម​តំប​ន់​ជួរ​ភ្នំអាផាឡាជិន ក្នុងរ​ដ្ឋ​វើជីនា​ខាង​លិច​។ ផ្លូវ​បំបែក​នោះ ​មានលក្ខណៈ​ពាក់​កណ្តាល​ជា​ផ្លូវ​ដី ពាក់​កណ្តា​ល​ទៀត​ជា​ផ្លូវ​កៅ​ស៊ូ ដែល​គេឃើ​ញ​មាន ក្នុង​តំបន់​ខ្ពង់​រាប ដែល​មាន​កំណាត់​ផ្លូវ​ចោទ ដែល​ចុះ​ពីរយៈ​កម្ពស់​ជិត​៤០០​ម៉ែត្រ មាន​ប្រវែង​៩​គីឡូ​ម៉ែត្រ។ ផ្លូវ​ចោទ​ទាំង​នោះ មាន​ប្រវែង​វែង​ៗ ហើយ​បត់​បែនចុះ​​ឡើងៗ អាច​បណ្តាល​ឲ្យ​មាន​បញ្ហា សម្រាប់​អ្នក​បើកប​រ​យាន​យន្ត ជា​ពិសេស​ឡាន​កុង​តែ​ន័រ ដូច​នេះ ក្នុង​ករណី​ដាច់​ហ្រ្វាំង ពួក​គេអាច​បត់​ចូល​តាម​ផ្លូវ​បំបែក​ពិសេស​នោះ ដោយ​មិន​បង្ករ​គ្រោះថ្នាក់​ដល់អ្ន​កដ​ទៃ និង​ខ្លួន​ឯង។ យ៉ាង​ណាមិ​ញ យើង​ក៏​ត្រូវកា​រ “ផ្លូ​វបំ​បែកពិសេស​”ផង​ដែរ ពេលដែលសេចក្តីប៉ង​ប្រាថ្នារ​បស់​យើង ធ្វើ​ឲ្យ​យើង​បាត់​បង់​ការ​គ្រប់​គ្រង​ខ្លួនឯង ហើយ​គំរា​ម​កំហែង​ដល់​សុខ​មាល​ភាព​ខាង​វិញ្ញា​ណ​រប​ស់​យើង គឺ​មិន​ខុ​ស​ពីឡាន​កុង​តៃន័រ​​ដែលដា​ច់ហ្វ្រាំង ដែល​ត្រូវ​ការ​ផ្លូវ​បំបែក​ពិសេស​នោះឡើយ​។ ពេល​យើងជួបការ​ល្បួង “​នោះ​ព្រះ​អង្គ​​​ក៏​រៀប​​ផ្លូវ​​ឲ្យ​ចៀស​​រួច ដើម្បី​ឲ្យ​យើងរាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(១កូរិនថូស ១០:១៣)។ ព្រះ​ជួយ​ឲ្យ​យើងអា​ច​និយាយ​ថា​ “ទេ” ដា​ក់​សេចក្តី​ល្បួង ដោយ​អំណាច​នៃ​ព្រះ​បន្ទូល​ព្រះអ​ង្គ។ ព្រះយេ​ស៊ូវ​បាន​ប្រើ​បទ​គម្ពីរ​ចោទិយកថា (ម៉ាថាយ ៤:៤-១០) ដើម្បី​យកជ័​យ​ជម្នះ​លើ​ការល្បួ​ងរ​បស់​សាតាំង ដែល​ទាក់​ទង​នឹងអា​ហារ អំណាច និងកា​រ​ទុក​ចិត្ត។…

Read article
ប្រៀបធៀប​អំណាច

មាន​ពេល​មួយ​នោះ ខ្ញុំ​បាន​ក​ត់សំ​គាល់​ឃើ​ញថា​​ ក្នុង​តំប​ន់ដែ​ល​ខ្ញុំរ​ស់​នៅ គេ​បាន​យក​សៀវភៅដែល​និយាយ​ទាក់ទ​ង​នឹង​មន្ត​អាគមន៍ មក​លក់​កាន់​តែច្រើ​ន ក្នុង​បណ្តាគា​មួ​យក​ន្លែង   ពេល​ដែល​គេ​រៀប​ចំ​ធ្នើសៀវភៅ​ឡើង​វិញ។ គេ​បា​នដា​ក់សៀ​វភៅ​របស់​គ្រីស្ទ​បរិស័ទ ក្នុង​ធ្នើសៀវ​ភៅដែ​ល​នៅចុ​ងម្ខា​ង ហើយ​ដាក់​សៀវ​ភៅ​អបិយ​ជំនឿ ក្នុង​ចំ​នួន​ដូច​គ្នា ក្នុង​ធ្នើនៅចុ​ង​ម្ខាង​ទៀត។ ដូច​នេះ អំណាច​នៃ​ពន្លឺហាក់​ដូច​ជា មាន​កម្លាំង​ស្មើនឹង​អំណាច​នៃ​ភាព​ងងឹត នៅ​ក្នុង​បណ្ណាគា​មួយ​នេះ។ ជួន​កាល មនុស្ស​ប្រហែល​ជា​គិត​ថា ព្រះ និង​សាតាំង​មាន​អំណាច​ស្មើ​គ្នា។ គេ​យល់​ថា ព្រះ និង​សាតាំង​មាន​ភាព​ផ្ទុយ​គ្នា តែ​មាន​កម្លាំង​ស្មើគ្នា​ ដោយ​អំណាច​ដែល​គ្មាន​ព្រំដែន។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​ទ្រង់​ជា​ព្រះ   តែ​សា​តាំង​មិន​មែន​ជា​ព្រះ​ទេ។ ព្រះ​ទ្រង់​មាន​អំណាច​ខ្លាំង​ជាង​អំណាច​នៃ​ភាព​ងងឹត។   ព្រះ​អង្គ​ធ្វើ​ការ​អ្វី   តាម​បំណង​ព្រះ​ទ័យ​ព្រះអង្គ ដោយ​គ្មាន​អ្វី​អាច​រារាំង​ព្រះ​អង្គ​បាន​ឡើយ​(ទំនុក​ដំកើង ១៣៥:៦) ចំណែក​ឯសាតាំង​វិញ អំណាច​រប​ស់វា​មា​ន​កំណត់ គឺ​អាច​ធ្វើអ្វី​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ធ្វើ​ប៉ុណ្ណោះ។ ពេល​ដែល​សាតាំង​សន្និដ្ឋា​ន​ថា លោក​យ៉ូប នឹង​ជេរ​ព្រះ ពេល​គាត់​ជួប​ទុក្ខ​លំ​បាក់​ខ្លាំង ព្រះ​អង្គក៏​បាន​ប្រាប់​វា​ថា “មើល អញ​ប្រគល់​របស់​ដែល​គាត់​មាន​ទាំង​ប៉ុន្មាន ទៅ​ក្នុង​អំណាច​ឯង​ហើយ កុំ​ឲ្យ​តែ​ដាក់​ដៃ​លើ​ខ្លួន​គាត់​ឡើយ”(យ៉ូប ១:១២)។ ដូចនេះ សាតាំងមិនអាចធ្វើអ្វីលើសពីដែនកំណត់ ដែលព្រះបានដាក់ឡើយ។ ដោយសារ​ព្រះទ្រ​ង់​មាន​អំណាច​គ្រប់​គ្រង​លើអ្វី​ៗទាំ​ងអស់ នោះ​ក្នុង​នាមជា​អ្ន​ក​ដើរ​តាមព្រះគ្រី​ស្ទ យើងមិ​ន​ចាំ​បាច់​រាថយ ដោយ​ខ្លាច​អំណាច ដែល​សាតាំ​ងមា​ន​មក​លើជីវិត​យើង និងម​ក​​លើជីវិត​របស់​គ្រីស្ទ​បរិស័ទ​ដែល​នៅ​ជុំវិញ​យើង​ឡើយ។…

Read article
ក្បួន​ផ្តាច់​ខ្លួន​ចេញ

អ្នកស្រី​ហ្គេល ប្ល៊ែង(Gail Blanke) ជា​អ្នក​និពន្ធសៀវភៅដែ​លមា​នចំ​ណងជើ​ងថា ការបោះ​ចោ​លរបស់​ទ្រព្យ៥​០​​ប្រភេទ ដែល​ក្នុង​នោះ គាត់​បាន​បង្ហាញ​នូវ​ក្បួនទាំ​ង​៤ “សម្រាប់​ដក​ខ្លួនចេញ” ដើម្បីជួ​​យ​ឲ្យ​មនុស្ស​បំបាត់ភា​ពច្រ​បូក​ច្របល់ ក្នុង​ជីវិតរ​ប​ស់​​ខ្លួន។ ក្បួនទី​១​ចែង​ថា “បើរ​បស់ទ្រ​ព្យនោះ​ … ធ្ងន់​ពេក ធ្វើ​ឲ្យ​ រាំង​​ស្ទះ ​ឬធ្វើ​ឲ្យ​អ្នក​​មានអា​រម្មណ៍​មិន​ល្អចំ​ពោះខ្លួ​នឯ​ង នោះ​ចូរបោះ​វា​ចោ​ល ឬ​ប្រគល់​វា​ឲ្យ​ទៅ​អ្នក​ដទៃ ឬ​ក៏​លក់​វា​ចោល​ទៅ ចូរប​ណ្តោយ​ឲ្យ​វាចេញពី​​ខ្លួន​អ្នក ហើយបន្ត​ដំណើរ​ទៅមុ​ខ​ទៀត​ចុះ។” ត្រង់​ចំណុច​នេះ ខ្ញុំយ​ល់​ថា យើង​ក៏អា​ចប្រៀ​បធៀ​ប​ក្បួនដ​ក​ខ្លួន​ចេញ​ខាង​លើនេះ​ ទៅ​នឹង​បញ្ហាខាង​វិញ្ញាណ​ផង​ដែរ។ យើង​មិន​ចាំបា​ច់​ត្រូវ​នៅ​ជាប់​នឹង​អំពើបា​ប​ដែល​យើង​មាន​ ពី​អតីត​កាល​ឡើយ។ ពួកប​ងប្អួ​ន​ប្រុសរ​បស់លោ​កយ៉ូ​សែប​បាន​រង​ទុក្ខ ដោយសារ​អំពើ​បាប​របស់​ខ្លួន អស់​ជា​ច្រើន​ឆ្នាំ។ បន្ទាប់​ពី​ពួក​គេ​បាន​លក់​លោក​យ៉ូសែប ឲ្យ​ធ្វើ​ជា​ទាសករ អស់​រយៈពេ​ល​ជាច្រើន​ឆ្នាំម​ក ពួកគេ​ក៏​បាន​នឹ​កចាំ​ អំពី​ភាព​ព្រៃ​ផ្សៃដែលពួកគេបា​នប្រ​ព្រឹត្ត​នោះ ហើយ​ខ្លាច​យ៉ូសែប​សង​សឹក​(ខ.១៦-១៧)។ ក្រោយ​មក យ៉ូសែប​បាន​ធ្វើ​ល្អ​ចំពោះពួកគេ​ ដោយ​ចិត្ត​មេត្តា ហើយក៏​បា​នប​ញ្ជាក់ពួ​ក​គេ​ថា គាត់​នឹង​មិន​សង​សឹ​កឡើ​យ តែពួ​ក​គេ​នៅ​តែខ្លាច​យ៉ូ​សែប​ដដែល(៤៥:៤-១៥)។ មាន​មនុស្ស​ជា​ច្រើន នៅ​តែ​រស់​នៅ​ជាមួ​យនឹ​ងកំ​ហុស​ដែល​​ខ្លួន​បាន​ធ្វើតាំ​ង​ពី​យូរម​ក​ហើយ ទោះ​បី​ជា​បាន​ទទួល​សេចក្តី​មេត្តា និង​ការ​អត់​ទោស ពី​អ្នក​ដែល​ខ្លួន​បាន​ធ្វើ​ខុ​ស​ចំពោះ​ហើយ​ក៏​ដោយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោ​យ សេរី​ភាព​ដ៏​ពិតកើ​ត​មាន ពេល​ដែល​យើង​លន់​តួ​បាប​នៅ​ចំ​ពោះ​ព្រះ។ ព្រះ​អង្គ​អត់​ទោស​បាប​យើង(១យ៉ូហាន ១:៩) ហើយញែ​ក​យើ​ងចេ​ញ​ពី​បាប​នោះ​ (ទំនុកដំកើង…

Read article
ថ្មដាជាទីជ្រកកោន

ក្នុង​ពេល​សម្រាក​លំហែ​កាយ នៅ​ឆ្នាំមួ​យ ខ្ញុំ​បាន​ដើរ​តាមបណ្តោយ​ឆ្នេរ​នៃ​បឹង​ដ៏ធំ​មួ​យ។ ពេលដែ​លខ្ញុំ​ដើ​រ​ទៅ​រកដុំថ្មធំ​ៗដែ​ល​គរ​លើគ្នា ខ្ញុំ​ក៏ក​ត់​សំគាល់​ឃើញ​ថា មាន​រន្ធ​ដ៏តូច​មួយ នៅ​ចន្លោះ​ថ្ម ហើយ​សង្កេត​ឃើញ​ថា មាន​រុក្ខជា​តិ​ដ៏​តូច​មួយ បាន​ចាក់​ឫស​នៅក្នុ​ង​រន្ធ​តូ​ចនោះ​។ រុក្ខ​ជាតិ​នោះ​ហាក់​ដូច​ជា​កំពុ​ងស្រូ​ប​យក​ព​ន្លឺថ្ងៃ​ និង​ទឹក​ឲ្យបា​ន​គ្រ​ប់គ្រា​ន់ ហើយទ​ន្ទឹ​មនឹ​ង​នោះ​ វា​កំពុង​តែរ​ក​ជម្រក​សម្រាប់កា​រពា​រខ្លួន ​ដើម្បីកា​លណា​មាន​ភ្លៀង​ធ្លា​ក់ខ្លាំ​ង ឬ​មាន​ខ្យល់​ព្យុះបក់​បោក​មក នោះ​ស្លឹក​ដ៏​ទ​ន់ជ្រា​យ​រប​ស់វា​ នឹង​មិន​ជ្រុះ​ឡើយ។​ ជម្រក​ដ៏មា​ន​សុវត្ថិភា​ពរ​បស់​រុក្ខ​ជា​តិនោះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​បទ​ទំនុក​បរិសុទ្ធ ដែល​ខ្ញុំ​ធ្លាប់​ច្រៀង​ថា “ឱ​ថ្មដា​​ដ៏​អស់កល្ប ជា​ជម្រក​នៃ​ទូលបង្គំ សូម​ឲ្យទូ​លប​ង្គំ​លា​ក់ខ្លួ​ន នៅ​ក្នុង​ទ្រង់”។ ពាក្យ​ពេចន៍​មួយ​ឃ្លា​នេះ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​​អ្វី ដែល​មនុ​ស្សជា​ច្រើ​ន​ចង់​បា​ន ពេល​ដែល​យើង​មាន​បញ្ហាជាមួ​យម​នុស្ស ដែល​មានបំ​ណង​អាក្រក់ គឺ​មនុស្ស​ដែ​ល​មាន​អត្ត​ចរិក​អួត​អាង សាហាវ ហើ​យ​គ្មាន​ការកោ​ត​ខ្លាច​ព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេល​ដែល​យើង​ក្លាយ​ជាជ​ន​រង​គ្រោះ នៃទ​ង្វើរបស់​អ្នក​ដទៃ យើង​អាច​នឹក​ចាំ​អំពី​ទីប​ន្ទាល់​រប​ស់អ្ន​ក​និ​ពន្ធ​ទំនុក​ដំកើង ដែលបា​ន​មាន​ប្រសាសន៍​ថា “​ព្រះ​យេហូវ៉ា​​ទ្រង់​​ជា​​ទី​ពឹ​ង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹងពាក់​បាន”(ខ.២២)។ ព្រះ​ទ្រង់​ជា​ថ្មដា​រប​ស់យើ​ង យើង​អាច​ពឹង​ផ្អែក​ទៅលើ​ទ្រង់ ហើយ​មាន​ភាព​រឹង​មាំឡើ​ង។ ទ្រង់​ជាទី​​ជ្រក​កោន​រប​ស់យើង ដូចនេះ ទ្រង់អា​ច​ផ្តល់​ឲ្យ​នូវ​សុវ​ត្ថិភា​ព ទាល់តែ​ប​ញ្ហាបា​ន​កន្លង​ផុតទៅ​។ អ្នក​និព​ន្ធទំ​នុក​ដំកើង​បាន​រំឭក​យើងថា​ “​ឯ​ង​​នឹង​ជ្រក​នៅ​ក្រោម​​ចំអេង​ស្លាប​របស់​ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយ​សារ​យើង​មាន​ព្រះ​ជាអ្ន​ក​ការ​ពា​រយើង នោះ​យើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​នរណា​ម្នាក់​ធ្វើអ្វី​…

Read article
កិច្ចការ ដែលមិនទាន់ បញ្ចប់

ពេល​លោក​លេអូ ផ្លាស(Leo Plass) មាន​អាយុ៩៩​ឆ្នាំ គាត់​បាន​ទទួលប​រិញ្ញា​ប័ត្រ​មហា​វិទ្យា​ល័យ ​ពីសកល​វិទ្យា​ល័យ​អូរីហ្គិន ខាង​កើត(Oregon)។ គាត់​បានឈប់​រៀន​យក​សញ្ញា​ប័ត្រ​គ្រូប​ង្រៀន នៅ​សកល​វិទ្យា​ល័យ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដើម្បី​ទៅ​រក​ប្រាក់​ចំណូលនៅ​ក្នុង​ឧស្សាហ៍​កម្ម​កាប់​ឈើ។ ៧០​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បន្ត​ការ​សិក្សាបា​ន​ក្រេឌីត​៣​ទៀត ដើម្បី​ឲ្យ​គាត់​អាច​បញ្ចប់​ការ​សិក្សានៅ​សកល​វិទ្យា​ល័យ ហើយដោះ​ស្រា​យ​បញ្ហា​ដ៏សំ​ខាន់ ដែល​គាត់​មិន​ទាន់​បាន​បញ្ចប់ នៅ​ក្នុង​ជីវិត​គាត់។​ ក្នុ​ងចំ​ណោម​យើង មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ដូច​លោកលេ​អូ​ដែរ។ បញ្ហា​ដែល​យើង​មិន​ទាន់​បញ្ចប់ អាច​ជា​បញ្ហាដែ​ល​យើង​មិន​ទាន់​បាន​និយាយ​សុំ​ទោ​សគេ ហើយ​បញ្ហា​ដែល​សំខាន់​បំផុ​តនោះ គឺ​ការ​សម្រេច​ចិត្ត​ខាង​វិញ្ញាណដែល​យើង​មិន​ទាន់​បាន​បញ្ចប់។ ចោរម្នា​ក់ ក្នុង​ចំណោម​ចោ​រ​ដែល​គេឆ្កា​ង​ជា​មួយ​ព្រះ​យេស៊ូវ ​បាន​ដឹង​ខ្លួន​ថា គាត់​ចាំ​បាច់​ត្រូ​វសម្រេច​ចិត្ត​ទទួ​លជឿ​ទ្រ​ង់។ ពេល​ដែល​គាត់​នៅស​ល់ដ​ង្ហើម​ចុង​ក្រោយ គាត់ក៏​បា​នដឹ​ងថា​ ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ចង់​ទៅ​​នៅ​ជាមួ​យ​ទ្រង់​ក្នុ​ង​នគរ​ស្ថាន​សួគ៌​ដែរ​។ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន​​បាប ហើយ​ព្រះ​យេស៊ូវ​គ្មាន​ទោស​អ្វី​សោះ ​ហើយ​គាត់​ក៏​ទូល​ទ្រង់​ថា “ព្រះ​អម្ចាស់​​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង”(លូកា ២៣:៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(ខ.៤៣)។​ ព្រះ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់​វិនាស​ឡើយ​(២ពេត្រុស ៣:៩)។ សេចក្តី​សង្រ្គោះ​របស់​ទ្រង់ គឺ​សម្រាប់​ឲ្យ​មនុស្ស​ម្នាក់​ៗ​ទទួល ដោយ​មិន​ប្រកាន់​អាយុ សុខភាព ឬ​ដំណាក់​កាល​នៃជីវិត​ឡើយ។ ការ​ប្រទាន​សេចក្តី​សង្រ្គោះនេះ​ គឺ​បើ​កចំ​ហរ​សម្រាប់​អ្នក។ សូម​កុំ​រង់​ចំា​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេ​ល​ក្រោយ​ឡើយ​(២កូរិនថូស…

Read article
ស្រុកដែលនៅនគរស្ថានសួគ៌

ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធ​បំផុ​ត​របស់​​ខ្ញុំម្នា​ក់ បា​ន​នាំ​គ្នា​ជិះ​សេះ​ម្នាក់​មួយ​ៗ កម្សាន្ត នៅពេ​ល​រសៀល​ថ្ងៃ​មួយ។ យើង​បាន​ជិះ​សេះយឺត​​ៗ ដោយ​គ្មាន​គោល​ដៅ កាត់​តាម​វាល​ដែល​មាន​ផ្កាព្រៃ​ដុះ និង​ព្រៃដ​ង្គំ។ ពេល​ដែល​យើង​ទាញ​បង្ហៀរ​បញ្ជា​សេះពីរ​ក្បាល​នោះ ឲ្យ​ដើរ​ទៅ​រ​កជ​ង្រុក ដែល​នៅ​ក្បែ​ផ្ទះ​ ពួក​វា​បោលទៅ​យ៉ា​ង​លឿន ដូ​ច​គ្រាប់​រ៉ុក​កែត។ សេះរ​ប​ស់យើ​ង គឺ​ដូច​ជា​មិត្ត​ភ័ក្រ​របស់យើ​ងអ​ញ្ចឹង។ ពួក​វា​ដឹង​ថា ​ពេល​នោះ​ជាពេល​ញាំ​អាហារ​ពេល​ល្ងាច និង​ជា​ពេល​ដែល​យើង​ត្រូវ​ដុសលា​ង​ខ្លួន​វា​ បា​ន​​​ជា​ពួកវាដូ​ចជា​អន្ទះ​សា​រណា​ស់។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័ទ ផ្ទះ​ដ៏ពិ​តរ​បស់​យើង​ គឺ​នៅ​នគរ​ស្ថាន​សួគ៌​(ភីលីព ៣:២០)។ តែ​ជួន​កាល​សេចក្តី​ប៉ង​ប្រាថ្នារបស់​យើ​ង​បាន​នាំយើ​ង ឲ្យ​ងាក​ម្តង​ទៅឆ្វេ​ង ម្តង​ទៅស្តាំ។​ យើង​អរ​សប្បាយ​នឹង​អំណោយ​ទាន​ល្អ​ៗ ដែល​ព្រះ​ប្រទាន ដូ​ច​ជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័​ក្រ​ជា​ដើម។ ទន្ទឹម​នឹង​នោះ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅលើ​ “សេចក្តី​ដែល​នៅខា​ងលើ​”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែល​នៅ​ខាង​លើ អាច​រាប់​បញ្ចូលផ​លប្រ​យោជន៍​នៃ​នគរ​ស្ថាន​សួគ៌ ដែល​យើង​មើល​មិន​ឃើ​ញ ដូចជា : ព្រះ​វត្តមា​ន​ដ៏ស្ថិ​តស្ថេ​ររ​បស់​ព្រះ​(វិវរណៈ ២២:៣-៥) ការ​សម្រាក​ជា​រៀង​រហូត(ហេព្រើ ៤:៩) និង​កេរមរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(១ពេត្រុស ១:៤)។​ ថ្មីៗនេះ​​ខ្ញុំបា​ន​ឃើ​ញ​គេសរសេ​រ​ថា “អ្នកជឿ​ព្រះ​ច​ង់​បាន​កេរមរតក​នៅ​ស្ថាន​សួគ៌ ហើយ​កាល​ណាពួ​ក​គេមាន​ជំនឿកា​ន់​តែ​ខ្លាំង…

Read article
សំណូមពរអធិស្ឋាន

កាល​ពី​ពេល​ថ្មី​ៗនេះ​ មាន​បេសក​ជន​ម្នាក់ បាន​មកចូល​រួម​​ការ​សិក្សា​ព្រះគ​ម្ពីរ ជាមួ​យ​នឹង​ខ្ញុំ​ដែរ។ គាត់​បាន​ចែក​ចាយ​ អំពី​អារម្មណ៍ដែ​ល​គាត់​មាន នៅ​ពេល​ដែលគា​ត់រៀ​ប​ចំឥ​វ៉ាន់ ចាក​ចេញ​​​ពី​​ក​ន្លែង​ដែល​​នៅ​ក្បែ​រ​ញាតិ​មិត្ត ទៅ​រស់នៅក្នុងប្រទេស​មួយ​ទៀត ដែល​នៅ​ឆ្ងាយ។ ពេលដែ​លគា​ត់ និង​ក្រុម​ធើ្វដំ​ណើរ​ជាមួ​យក្រុ​ម​គ្រួសារ​​មកដល់​ទីនោះហើ​យ ពួក​គាត់​ក៏បា​នទ​ទួល​ការ​ស្វាគ​មន៍ ពី​ទិដ្ឋ​​ភា​ព​នៃ​កា​រជួ​ញ​ដូរ​គ្រឿង​ញៀន និងដ​ង​វិថី​ដ៏​​គ្រោះ​ថ្នាក់​។ រនាំង​នៃភា​សា​បាន​នាំ​មក​នូវ​ភាព​ឯកកោ​សម្រាប់​ក្រុម​គ្រួសារគា​ត់។​ ជាង​នេះទៅ​ទៀ​ត ពួក​គាត់​បាន​ឆ្លង​មេរោគ​ក្រពះ​បួនប្រភេទ​ខុស​ៗ​គ្នា ដែល​កាន់​តែ​ធ្វើ​ឲ្យមា​នភា​ព​យ៉ាប់​យឺន​។ ហើយ​កូន​ស្រីច្ប​ងរ​បស់​គាត់ ស្ទើរ​តែ​បាត់​បង់​ជីវិត ដោយ​​សារ​​ធ្លា​ក់តា​មច​ន្លោះ​ប្រកាន់​ដៃ​ជណ្តើរ​ដែលគ្មា​នសុ​វត្ថិ​ភាព។ ដូច​នេះ ពួក​គាត់​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​យើង​រាល់​គ្នា។ សាវ័ក​ប៉ុល​បាន​ពិសោធ​នឹង​គ្រោះ​ថ្នាក់ និង​ទុក្ខ​​លំបាក ក្នុងនា​ម​ជាបេសកជន។ គាត់​ត្រូវ​គេចាប់​ដាក់​គុក គាត់​បាន​ជួប​គ្រោះថ្នា​ក់សំពៅលិ​ច ហើយ​ក៏​ត្រូវ​គេ​វាយធ្វើបា​បទៀ​ត។ ដូច​នេះ វា​ជា​រឿងធ​ម្ម​តាទេ​ ដែល​សំបុត្រ​រប​ស់គា​ត់ ក៏​មាន​ការ​សុំ​ឲ្យ​គេអធិ​ស្ឋានឲ្យ​គា​ត់ផ​ង​ដែរ។ គាត់​បាន​សុំ​ពួកជំ​នុំ​នៅក្រុ​ងថែស្សាឡូនិច ឲ្យ​អធិស្ឋាន​សូមឲ្យការ​ផ្សាយ​ដំណឹង​ល្អមា​នជោ​គជ័យ និយាយ​រួម​គឺ អធិស្ឋាន​សូម​ឲ្យ​ព្រះបន្ទូល​​​នៃ​​ព្រះអម្ចាស់​ “បាន​​ផ្សាយ​​ចេ​ញ​ទៅ ហើយ​​បាន​​ដំកើង​​ឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយ​សូម​ឲ្យ​ទ្រង់​ប្រោស​គាត់​ឲ្យ “បាន​​រួច​​ពី​​មនុស្ស​​វៀច និង​​ពី​​មនុស្ស​អាក្រក់​ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំ​បាច់​ត្រូវ “បើក​មាត់​គាត់​ដោយ​​ក្លាហាន” នឹង​​សំដែង​​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ(អេភេសូរ ៦:១៩) ដែល​នេះក៏​ជា​សំណូរ​ពរអធិស្ឋាន​របស់គា​ត់ផ​ងដែ​រ។ តើ​អ្នក​បាន​ដឹង អំពី​គ្រីស្ទប​រិស័ទ​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​អស្ចារ្យ​ពីព្រះ​ នៅ​ពេល​ដែល​ពួក​គេផ្សាយដំ​ណឹង​ល្អ​នៃ​ព្រះគ្រីស្ទឬ​ទេ? នោះ​សូម​នឹក​ចាំអំ​ពីកា​រដែ​លសាវ័ក​ប៉ុ​លបាន​ស្នើ​រសុំ​ថា “បង​ប្អូន​អើយ…

Read article
ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។ ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ…

Read article
លុតជង្គុងក្នុងគុម្ពផ្កាដាហ្វូឌីល

ពេល​ដែល​ផ្កា​នៃ​រដូវ​ផ្ការី​ក បាន​ចាប់​ផ្តើ​ម​រី​ក​ជា​លើ​ក​ដំបូង ក្នុង​ទីធ្លា​ផ្ទះ​យើ​ង​ កូន​ប្រុ​សរ​ប​ស់​​ខ្ញុំ ដែលមាន​អាយុ៥​ឆ្នាំ បាន​វែក​មើល​គុម្ព​ផ្កាដាហ្វូ​ឌីល។ វា​បាន​កត់​សំគាល់​ឃើញ​ថា​ ស្រទាប់​ដែល​​បា​ន​ដាច់​ធ្លាក់​ចេ​ញពី​ដើម​ផ្កា​ទំាងនោះ​មក បាន​ងាប់​ពីរ​បី​ខែ​ម​ក​ហើយ ហើយវា​ក៏​ប្រាប់​ខ្ញុំថា “ម៉ាក់ ពេល​ដែល​កូ​នឃើ​ញ​អ្វី​មួ​យស្លា​ប់ កូនក៏​នឹក​​ឃើញបុណ្យព្រះ​គ្រី​ស្ទ​​មានព្រះ​ជន្ម​រស់​ឡើ​ង​វិ​ញ ព្រោះ​ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើឆ្កា​ង”។ ខ្ញុំក៏​ត​ប​ថា “ពេល​ដែល​ម៉ាក់​ឃើញអ្វី​មួ​យមា​ន​ជី​វិ​តរ​ស់ ដូច​ផ្កាដា​ហ្វូឌីល នោះម៉ា​ក់ក៏​នឹក​ឃើញ​ព្រះយេ​ស៊ូវ ដែល​មា​នព្រះ​ជន្ម​រស់​ឡើ​ង​វិញ”។ យើងដឹ​ង​ថា ព្រះយេ​ស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើហេ​តុផ​ល​ដូ​ចត​ទៅ : តាម​កណ្ឌ​គ​ម្ពីរ​ដំណឹង​ល្អ​លូកា​​ បា​ន​ឲ្យ​ដឹ​ងថា​ ព្រះយេ​ស៊ូវ​បាន​យាង​ជា​មួយពួកសិ​ស្សពី​រ​នា​ក់ ដែល​កំពុង​ដើរ​ទៅ​ភូមិ​អេម៉ោស បន្ទាប់​ពីទ្រង់បាន​សុ​គត​នៅ​លើឈើឆ្កា​ង​បាន​បី​ថ្ងៃ។ ព្រះយេស៊ូវ​បាន​ដើរ​ជាមួយ​ពួក​គេ ទ្រង់​បាន​សោយ​អាហារ​ជា​មួយ​ពួក​គេ ទ្រង់​ថែម​ទាំ​ងបា​ន​បង្រៀនពួ​កគេ អំពី​បទ​ទំនាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ទៀត​ផង (២៤:១៥-២៧)។ ការជួ​បគ្នា​លើ​ក​នោះ បានប​ង្ហាញ​អ្ន​ក​ដំ​ណើរ​ទាំង​ពី​រនា​ក់​ថា​ ព្រះយេស៊ូវបា​ន​ឈ្នះអំ​ពើបា​ប​ហើយ ព្រោះទ្រ​ង់​បា​នមា​ន​ព្រះជ​ន្មរស់ឡើ​ងវិ​ញ។ ដូច​នេះ អ្នក​ទាំង​ពីរក៏បានត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ហើយ​បាន​ប្រាប់​ពួក​សិស្សថា​ “ព្រះ​អម្ចាស់បា​នមា​នព្រះ​ជន្មរស់​​​ឡើង​វិ​ញ​ហើយ!”(ខ.៣៤)។ បើ​ព្រះយេស៊ូវ​មិន​បា​ន​មា​នព្រះ​ជ​ន្មរ​ស់ឡើ​ង​វិ​ញ​ទេ នោះ​ជំនឿដែ​លយើ​ងមា​ន ក្នុង​នាម​ជាគ្រីស្ទប​រិស័ទ គឺគ្មា​ន​ប្រយោ​ជ​ន៍​អ្វី​ទាំង​អ​ស់ ហើយ​យើ​ង​នៅ​តែ​ស្ថិ​ត​នៅក្រោ​មទោ​ស​នៃ​អំពើ​បាបដដែល(១កូរិនថូស ១៥:១៧)។ ទោះ​ជាយ៉ា​ងណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ “បាន​​ប្រោស​​​ទ្រ​ង់ឲ្យ​​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត”(រ៉ូម ៤:២៥)។ នៅ​ថ្ងៃនេះ​ យើង​អាច​ជានឹ​ងព្រះ…

Read article