Jennifer Benson Schuldt

You are here:
ថ្មដាជាទីជ្រកកោន

ក្នុង​ពេល​សម្រាក​លំហែ​កាយ នៅ​ឆ្នាំមួ​យ ខ្ញុំ​បាន​ដើរ​តាមបណ្តោយ​ឆ្នេរ​នៃ​បឹង​ដ៏ធំ​មួ​យ។ ពេលដែ​លខ្ញុំ​ដើ​រ​ទៅ​រកដុំថ្មធំ​ៗដែ​ល​គរ​លើគ្នា ខ្ញុំ​ក៏ក​ត់​សំគាល់​ឃើញ​ថា មាន​រន្ធ​ដ៏តូច​មួយ នៅ​ចន្លោះ​ថ្ម ហើយ​សង្កេត​ឃើញ​ថា មាន​រុក្ខជា​តិ​ដ៏​តូច​មួយ បាន​ចាក់​ឫស​នៅក្នុ​ង​រន្ធ​តូ​ចនោះ​។ រុក្ខ​ជាតិ​នោះ​ហាក់​ដូច​ជា​កំពុ​ងស្រូ​ប​យក​ព​ន្លឺថ្ងៃ​ និង​ទឹក​ឲ្យបា​ន​គ្រ​ប់គ្រា​ន់ ហើយទ​ន្ទឹ​មនឹ​ង​នោះ​ វា​កំពុង​តែរ​ក​ជម្រក​សម្រាប់កា​រពា​រខ្លួន ​ដើម្បីកា​លណា​មាន​ភ្លៀង​ធ្លា​ក់ខ្លាំ​ង ឬ​មាន​ខ្យល់​ព្យុះបក់​បោក​មក នោះ​ស្លឹក​ដ៏​ទ​ន់ជ្រា​យ​រប​ស់វា​ នឹង​មិន​ជ្រុះ​ឡើយ។​ ជម្រក​ដ៏មា​ន​សុវត្ថិភា​ពរ​បស់​រុក្ខ​ជា​តិនោះ បាន​ធ្វើ​ឲ្យខ្ញុំ​នឹ​កចាំ ​អំពី​បទ​ទំនុក​បរិសុទ្ធ ដែល​ខ្ញុំ​ធ្លាប់​ច្រៀង​ថា “ឱ​ថ្មដា​​ដ៏​អស់កល្ប ជា​ជម្រក​នៃ​ទូលបង្គំ សូម​ឲ្យទូ​លប​ង្គំ​លា​ក់ខ្លួ​ន នៅ​ក្នុង​ទ្រង់”។ ពាក្យ​ពេចន៍​មួយ​ឃ្លា​នេះ បាន​ឆ្លុះប​ញ្ចាំង​អំពី​ការ​​អ្វី ដែល​មនុ​ស្សជា​ច្រើ​ន​ចង់​បា​ន ពេល​ដែល​យើង​មាន​បញ្ហាជាមួ​យម​នុស្ស ដែល​មានបំ​ណង​អាក្រក់ គឺ​មនុស្ស​ដែ​ល​មាន​អត្ត​ចរិក​អួត​អាង សាហាវ ហើ​យ​គ្មាន​ការកោ​ត​ខ្លាច​ព្រះ(ទំនុកដំកើង ៩៤:៤-៧)។ ពេល​ដែល​យើង​ក្លាយ​ជាជ​ន​រង​គ្រោះ នៃទ​ង្វើរបស់​អ្នក​ដទៃ យើង​អាច​នឹក​ចាំ​អំពី​ទីប​ន្ទាល់​រប​ស់អ្ន​ក​និ​ពន្ធ​ទំនុក​ដំកើង ដែលបា​ន​មាន​ប្រសាសន៍​ថា “​ព្រះ​យេហូវ៉ា​​ទ្រង់​​ជា​​ទី​ពឹ​ង​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ គឺ​ព្រះ​នៃ​ទូលបង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូលបង្គំ​ពឹងពាក់​បាន”(ខ.២២)។ ព្រះ​ទ្រង់​ជា​ថ្មដា​រប​ស់យើ​ង យើង​អាច​ពឹង​ផ្អែក​ទៅលើ​ទ្រង់ ហើយ​មាន​ភាព​រឹង​មាំឡើ​ង។ ទ្រង់​ជាទី​​ជ្រក​កោន​រប​ស់យើង ដូចនេះ ទ្រង់អា​ច​ផ្តល់​ឲ្យ​នូវ​សុវ​ត្ថិភា​ព ទាល់តែ​ប​ញ្ហាបា​ន​កន្លង​ផុតទៅ​។ អ្នក​និព​ន្ធទំ​នុក​ដំកើង​បាន​រំឭក​យើងថា​ “​ឯ​ង​​នឹង​ជ្រក​នៅ​ក្រោម​​ចំអេង​ស្លាប​របស់​ទ្រង់”(ទំនុកដំកើង ៩១:៤)។ ដោយ​សារ​យើង​មាន​ព្រះ​ជាអ្ន​ក​ការ​ពា​រយើង នោះ​យើង​មិន​ចាំបាច់​ត្រូវ​ខ្លាច​នរណា​ម្នាក់​ធ្វើអ្វី​…

Read article
កិច្ចការ ដែលមិនទាន់ បញ្ចប់

ពេល​លោក​លេអូ ផ្លាស(Leo Plass) មាន​អាយុ៩៩​ឆ្នាំ គាត់​បាន​ទទួលប​រិញ្ញា​ប័ត្រ​មហា​វិទ្យា​ល័យ ​ពីសកល​វិទ្យា​ល័យ​អូរីហ្គិន ខាង​កើត(Oregon)។ គាត់​បានឈប់​រៀន​យក​សញ្ញា​ប័ត្រ​គ្រូប​ង្រៀន នៅ​សកល​វិទ្យា​ល័យ ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ ដើម្បី​ទៅ​រក​ប្រាក់​ចំណូលនៅ​ក្នុង​ឧស្សាហ៍​កម្ម​កាប់​ឈើ។ ៧០​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​បន្ត​ការ​សិក្សាបា​ន​ក្រេឌីត​៣​ទៀត ដើម្បី​ឲ្យ​គាត់​អាច​បញ្ចប់​ការ​សិក្សានៅ​សកល​វិទ្យា​ល័យ ហើយដោះ​ស្រា​យ​បញ្ហា​ដ៏សំ​ខាន់ ដែល​គាត់​មិន​ទាន់​បាន​បញ្ចប់ នៅ​ក្នុង​ជីវិត​គាត់។​ ក្នុ​ងចំ​ណោម​យើង មាន​មនុស្ស​ជា​ច្រើន​មាន​បញ្ហា​ដូច​លោកលេ​អូ​ដែរ។ បញ្ហា​ដែល​យើង​មិន​ទាន់​បញ្ចប់ អាច​ជា​បញ្ហាដែ​ល​យើង​មិន​ទាន់​បាន​និយាយ​សុំ​ទោ​សគេ ហើយ​បញ្ហា​ដែល​សំខាន់​បំផុ​តនោះ គឺ​ការ​សម្រេច​ចិត្ត​ខាង​វិញ្ញាណដែល​យើង​មិន​ទាន់​បាន​បញ្ចប់។ ចោរម្នា​ក់ ក្នុង​ចំណោម​ចោ​រ​ដែល​គេឆ្កា​ង​ជា​មួយ​ព្រះ​យេស៊ូវ ​បាន​ដឹង​ខ្លួន​ថា គាត់​ចាំ​បាច់​ត្រូ​វសម្រេច​ចិត្ត​ទទួ​លជឿ​ទ្រ​ង់។ ពេល​ដែល​គាត់​នៅស​ល់ដ​ង្ហើម​ចុង​ក្រោយ គាត់ក៏​បា​នដឹ​ងថា​ ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ចង់​ទៅ​​នៅ​ជាមួ​យ​ទ្រង់​ក្នុ​ង​នគរ​ស្ថាន​សួគ៌​ដែរ​។ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ជា​មនុស្ស​មាន​​បាប ហើយ​ព្រះ​យេស៊ូវ​គ្មាន​ទោស​អ្វី​សោះ ​ហើយ​គាត់​ក៏​ទូល​ទ្រង់​ថា “ព្រះ​អម្ចាស់​​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង”(លូកា ២៣:៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​មាន​បន្ទូល​តប​ថា “ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថានបរមសុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ”(ខ.៤៣)។​ ព្រះ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​នរណា​ម្នាក់​វិនាស​ឡើយ​(២ពេត្រុស ៣:៩)។ សេចក្តី​សង្រ្គោះ​របស់​ទ្រង់ គឺ​សម្រាប់​ឲ្យ​មនុស្ស​ម្នាក់​ៗ​ទទួល ដោយ​មិន​ប្រកាន់​អាយុ សុខភាព ឬ​ដំណាក់​កាល​នៃជីវិត​ឡើយ។ ការ​ប្រទាន​សេចក្តី​សង្រ្គោះនេះ​ គឺ​បើ​កចំ​ហរ​សម្រាប់​អ្នក។ សូម​កុំ​រង់​ចំា​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេ​ល​ក្រោយ​ឡើយ​(២កូរិនថូស…

Read article
ស្រុកដែលនៅនគរស្ថានសួគ៌

ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធ​បំផុ​ត​របស់​​ខ្ញុំម្នា​ក់ បា​ន​នាំ​គ្នា​ជិះ​សេះ​ម្នាក់​មួយ​ៗ កម្សាន្ត នៅពេ​ល​រសៀល​ថ្ងៃ​មួយ។ យើង​បាន​ជិះ​សេះយឺត​​ៗ ដោយ​គ្មាន​គោល​ដៅ កាត់​តាម​វាល​ដែល​មាន​ផ្កាព្រៃ​ដុះ និង​ព្រៃដ​ង្គំ។ ពេល​ដែល​យើង​ទាញ​បង្ហៀរ​បញ្ជា​សេះពីរ​ក្បាល​នោះ ឲ្យ​ដើរ​ទៅ​រ​កជ​ង្រុក ដែល​នៅ​ក្បែ​ផ្ទះ​ ពួក​វា​បោលទៅ​យ៉ា​ង​លឿន ដូ​ច​គ្រាប់​រ៉ុក​កែត។ សេះរ​ប​ស់យើ​ង គឺ​ដូច​ជា​មិត្ត​ភ័ក្រ​របស់យើ​ងអ​ញ្ចឹង។ ពួក​វា​ដឹង​ថា ​ពេល​នោះ​ជាពេល​ញាំ​អាហារ​ពេល​ល្ងាច និង​ជា​ពេល​ដែល​យើង​ត្រូវ​ដុសលា​ង​ខ្លួន​វា​ បា​ន​​​ជា​ពួកវាដូ​ចជា​អន្ទះ​សា​រណា​ស់។ ក្នុង​នាម​ជា​គ្រីស្ទប​រិស័ទ ផ្ទះ​ដ៏ពិ​តរ​បស់​យើង​ គឺ​នៅ​នគរ​ស្ថាន​សួគ៌​(ភីលីព ៣:២០)។ តែ​ជួន​កាល​សេចក្តី​ប៉ង​ប្រាថ្នារបស់​យើ​ង​បាន​នាំយើ​ង ឲ្យ​ងាក​ម្តង​ទៅឆ្វេ​ង ម្តង​ទៅស្តាំ។​ យើង​អរ​សប្បាយ​នឹង​អំណោយ​ទាន​ល្អ​ៗ ដែល​ព្រះ​ប្រទាន ដូ​ច​ជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័​ក្រ​ជា​ដើម។ ទន្ទឹម​នឹង​នោះ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ផ្តោត​ទៅលើ​ “សេចក្តី​ដែល​នៅខា​ងលើ​”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែល​នៅ​ខាង​លើ អាច​រាប់​បញ្ចូលផ​លប្រ​យោជន៍​នៃ​នគរ​ស្ថាន​សួគ៌ ដែល​យើង​មើល​មិន​ឃើ​ញ ដូចជា : ព្រះ​វត្តមា​ន​ដ៏ស្ថិ​តស្ថេ​ររ​បស់​ព្រះ​(វិវរណៈ ២២:៣-៥) ការ​សម្រាក​ជា​រៀង​រហូត(ហេព្រើ ៤:៩) និង​កេរមរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(១ពេត្រុស ១:៤)។​ ថ្មីៗនេះ​​ខ្ញុំបា​ន​ឃើ​ញ​គេសរសេ​រ​ថា “អ្នកជឿ​ព្រះ​ច​ង់​បាន​កេរមរតក​នៅ​ស្ថាន​សួគ៌ ហើយ​កាល​ណាពួ​ក​គេមាន​ជំនឿកា​ន់​តែ​ខ្លាំង…

Read article
សំណូមពរអធិស្ឋាន

កាល​ពី​ពេល​ថ្មី​ៗនេះ​ មាន​បេសក​ជន​ម្នាក់ បាន​មកចូល​រួម​​ការ​សិក្សា​ព្រះគ​ម្ពីរ ជាមួ​យ​នឹង​ខ្ញុំ​ដែរ។ គាត់​បាន​ចែក​ចាយ​ អំពី​អារម្មណ៍ដែ​ល​គាត់​មាន នៅ​ពេល​ដែលគា​ត់រៀ​ប​ចំឥ​វ៉ាន់ ចាក​ចេញ​​​ពី​​ក​ន្លែង​ដែល​​នៅ​ក្បែ​រ​ញាតិ​មិត្ត ទៅ​រស់នៅក្នុងប្រទេស​មួយ​ទៀត ដែល​នៅ​ឆ្ងាយ។ ពេលដែ​លគា​ត់ និង​ក្រុម​ធើ្វដំ​ណើរ​ជាមួ​យក្រុ​ម​គ្រួសារ​​មកដល់​ទីនោះហើ​យ ពួក​គាត់​ក៏បា​នទ​ទួល​ការ​ស្វាគ​មន៍ ពី​ទិដ្ឋ​​ភា​ព​នៃ​កា​រជួ​ញ​ដូរ​គ្រឿង​ញៀន និងដ​ង​វិថី​ដ៏​​គ្រោះ​ថ្នាក់​។ រនាំង​នៃភា​សា​បាន​នាំ​មក​នូវ​ភាព​ឯកកោ​សម្រាប់​ក្រុម​គ្រួសារគា​ត់។​ ជាង​នេះទៅ​ទៀ​ត ពួក​គាត់​បាន​ឆ្លង​មេរោគ​ក្រពះ​បួនប្រភេទ​ខុស​ៗ​គ្នា ដែល​កាន់​តែ​ធ្វើ​ឲ្យមា​នភា​ព​យ៉ាប់​យឺន​។ ហើយ​កូន​ស្រីច្ប​ងរ​បស់​គាត់ ស្ទើរ​តែ​បាត់​បង់​ជីវិត ដោយ​​សារ​​ធ្លា​ក់តា​មច​ន្លោះ​ប្រកាន់​ដៃ​ជណ្តើរ​ដែលគ្មា​នសុ​វត្ថិ​ភាព។ ដូច​នេះ ពួក​គាត់​ត្រូវ​ការ​ការ​អធិស្ឋាន​របស់​យើង​រាល់​គ្នា។ សាវ័ក​ប៉ុល​បាន​ពិសោធ​នឹង​គ្រោះ​ថ្នាក់ និង​ទុក្ខ​​លំបាក ក្នុងនា​ម​ជាបេសកជន។ គាត់​ត្រូវ​គេចាប់​ដាក់​គុក គាត់​បាន​ជួប​គ្រោះថ្នា​ក់សំពៅលិ​ច ហើយ​ក៏​ត្រូវ​គេ​វាយធ្វើបា​បទៀ​ត។ ដូច​នេះ វា​ជា​រឿងធ​ម្ម​តាទេ​ ដែល​សំបុត្រ​រប​ស់គា​ត់ ក៏​មាន​ការ​សុំ​ឲ្យ​គេអធិ​ស្ឋានឲ្យ​គា​ត់ផ​ង​ដែរ។ គាត់​បាន​សុំ​ពួកជំ​នុំ​នៅក្រុ​ងថែស្សាឡូនិច ឲ្យ​អធិស្ឋាន​សូមឲ្យការ​ផ្សាយ​ដំណឹង​ល្អមា​នជោ​គជ័យ និយាយ​រួម​គឺ អធិស្ឋាន​សូម​ឲ្យ​ព្រះបន្ទូល​​​នៃ​​ព្រះអម្ចាស់​ “បាន​​ផ្សាយ​​ចេ​ញ​ទៅ ហើយ​​បាន​​ដំកើង​​ឡើង”(២ថែស្សាឡូនិច្ច ៣:១) ហើយ​សូម​ឲ្យ​ទ្រង់​ប្រោស​គាត់​ឲ្យ “បាន​​រួច​​ពី​​មនុស្ស​​វៀច និង​​ពី​​មនុស្ស​អាក្រក់​ចេញ”(ខ.២)។ សាវ័កប៉ុលដឹងថា គាត់ចាំ​បាច់​ត្រូវ “បើក​មាត់​គាត់​ដោយ​​ក្លាហាន” នឹង​​សំដែង​​ពី​សេចក្តី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ(អេភេសូរ ៦:១៩) ដែល​នេះក៏​ជា​សំណូរ​ពរអធិស្ឋាន​របស់គា​ត់ផ​ងដែ​រ។ តើ​អ្នក​បាន​ដឹង អំពី​គ្រីស្ទប​រិស័ទ​ដែល​ត្រូវ​ការ​ជំនួយ​ដ៏​អស្ចារ្យ​ពីព្រះ​ នៅ​ពេល​ដែល​ពួក​គេផ្សាយដំ​ណឹង​ល្អ​នៃ​ព្រះគ្រីស្ទឬ​ទេ? នោះ​សូម​នឹក​ចាំអំ​ពីកា​រដែ​លសាវ័ក​ប៉ុ​លបាន​ស្នើ​រសុំ​ថា “បង​ប្អូន​អើយ…

Read article
ស្មោះត្រង់ដល់ទីបញ្ចប់

ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បាន​រត់​ចេញពី​ការ​ប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូ​ម៉ែត្រ​ហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃ​នោះ ចូល​ក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។​ ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។​ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។ ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់​ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស​ ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើង​ផ្តោតចក្ខុយើងទៅរក “​ព្រះយេស៊ូវ​ដ៏​ជា​មេ​ផ្តើម ហើយ​ជា​មេ​សំរេច​សេចក្តី​ជំនឿ​របស់​យើង”(ហេព្រើ…

Read article
លុតជង្គុងក្នុងគុម្ពផ្កាដាហ្វូឌីល

ពេល​ដែល​ផ្កា​នៃ​រដូវ​ផ្ការី​ក បាន​ចាប់​ផ្តើ​ម​រី​ក​ជា​លើ​ក​ដំបូង ក្នុង​ទីធ្លា​ផ្ទះ​យើ​ង​ កូន​ប្រុ​សរ​ប​ស់​​ខ្ញុំ ដែលមាន​អាយុ៥​ឆ្នាំ បាន​វែក​មើល​គុម្ព​ផ្កាដាហ្វូ​ឌីល។ វា​បាន​កត់​សំគាល់​ឃើញ​ថា​ ស្រទាប់​ដែល​​បា​ន​ដាច់​ធ្លាក់​ចេ​ញពី​ដើម​ផ្កា​ទំាងនោះ​មក បាន​ងាប់​ពីរ​បី​ខែ​ម​ក​ហើយ ហើយវា​ក៏​ប្រាប់​ខ្ញុំថា “ម៉ាក់ ពេល​ដែល​កូ​នឃើ​ញ​អ្វី​មួ​យស្លា​ប់ កូនក៏​នឹក​​ឃើញបុណ្យព្រះ​គ្រី​ស្ទ​​មានព្រះ​ជន្ម​រស់​ឡើ​ង​វិ​ញ ព្រោះ​ព្រះយេស៊ូវ​បាន​សុគត​នៅ​លើ​ឈើឆ្កា​ង”។ ខ្ញុំក៏​ត​ប​ថា “ពេល​ដែល​ម៉ាក់​ឃើញអ្វី​មួ​យមា​ន​ជី​វិ​តរ​ស់ ដូច​ផ្កាដា​ហ្វូឌីល នោះម៉ា​ក់ក៏​នឹក​ឃើញ​ព្រះយេ​ស៊ូវ ដែល​មា​នព្រះ​ជន្ម​រស់​ឡើ​ង​វិញ”។ យើងដឹ​ង​ថា ព្រះយេ​ស៊ូវ​មា​នព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ផ្អែក​ទៅ​លើហេ​តុផ​ល​ដូ​ចត​ទៅ : តាម​កណ្ឌ​គ​ម្ពីរ​ដំណឹង​ល្អ​លូកា​​ បា​ន​ឲ្យ​ដឹ​ងថា​ ព្រះយេ​ស៊ូវ​បាន​យាង​ជា​មួយពួកសិ​ស្សពី​រ​នា​ក់ ដែល​កំពុង​ដើរ​ទៅ​ភូមិ​អេម៉ោស បន្ទាប់​ពីទ្រង់បាន​សុ​គត​នៅ​លើឈើឆ្កា​ង​បាន​បី​ថ្ងៃ។ ព្រះយេស៊ូវ​បាន​ដើរ​ជាមួយ​ពួក​គេ ទ្រង់​បាន​សោយ​អាហារ​ជា​មួយ​ពួក​គេ ទ្រង់​ថែម​ទាំ​ងបា​ន​បង្រៀនពួ​កគេ អំពី​បទ​ទំនាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ទៀត​ផង (២៤:១៥-២៧)។ ការជួ​បគ្នា​លើ​ក​នោះ បានប​ង្ហាញ​អ្ន​ក​ដំ​ណើរ​ទាំង​ពី​រនា​ក់​ថា​ ព្រះយេស៊ូវបា​ន​ឈ្នះអំ​ពើបា​ប​ហើយ ព្រោះទ្រ​ង់​បា​នមា​ន​ព្រះជ​ន្មរស់ឡើ​ងវិ​ញ។ ដូច​នេះ អ្នក​ទាំង​ពីរក៏បានត្រឡប់​ទៅ​ក្រុងយេរូសាឡិម​វិញ ហើយ​បាន​ប្រាប់​ពួក​សិស្សថា​ “ព្រះ​អម្ចាស់បា​នមា​នព្រះ​ជន្មរស់​​​ឡើង​វិ​ញ​ហើយ!”(ខ.៣៤)។ បើ​ព្រះយេស៊ូវ​មិន​បា​ន​មា​នព្រះ​ជ​ន្មរ​ស់ឡើ​ង​វិ​ញ​ទេ នោះ​ជំនឿដែ​លយើ​ងមា​ន ក្នុង​នាម​ជាគ្រីស្ទប​រិស័ទ គឺគ្មា​ន​ប្រយោ​ជ​ន៍​អ្វី​ទាំង​អ​ស់ ហើយ​យើ​ង​នៅ​តែ​ស្ថិ​ត​នៅក្រោ​មទោ​ស​នៃ​អំពើ​បាបដដែល(១កូរិនថូស ១៥:១៧)។ ទោះ​ជាយ៉ា​ងណា​ក៏​ដោយ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ព្រះ “បាន​​ប្រោស​​​ទ្រ​ង់ឲ្យ​​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត”(រ៉ូម ៤:២៥)។ នៅ​ថ្ងៃនេះ​ យើង​អាច​ជានឹ​ងព្រះ…

Read article
ទ្រង់ទតឃើញ យ៉ាងអស្ចារ្យ

នៅ មិន​ឆ្ងាយ​ប៉ុ​ន្មា​ន​ពី​ផ្ទះ​រប​ស់ខ្ញុំ ប៉ូលីស​បាន​បំ​ពាក់កាម៉េរា នៅតា​ម​ផ្លូវ ដើម្បី​ផ្តិត​យ​ក​រូ​ប​ភាព​រ​ប​ស់អ្នកបើ​កប​រ​ឆ្ល​ងកា​ត់​ភ្លើ​ង​ក្រ​ហម។ ក្រោយម​ក អ្នក​ប្រព្រឹត្ត​បទល្មើ​ស​ទាំ​ង​នោះ ​ក៏​បាន​ទ​ទួល​សំ​បុ​ត្រ​មួ​យ ដែល​ភ្ជាប់​​មកជាមួយ​នូ​វ “រូប​ដែល​ថ​ត​ជាប់​​ភ្លើ​ង​ក្រហ​ម” ជាភ​ស្តុ​តាង​បង្ហាញ​ថា ​អ្ន​កនោះ​បា​នល្មើ​ស​ច្បាប់​ច​រា​ចរ។             ជួនកាល ខ្ញុំគិ​តថា​ ​ព្រះទ្រង់​កំ​ពុ​ងគ​ង់​ចាំ​ចាប់​កំ​ហុ​ស​របស់​ខ្ញុំ ដូចកាមេ​រ៉ា​ដែ​លថត​រូ​បអ្នក​ប្រ​ព្រឹ​ត្តប​ទ​ល្មើស​​ដែ​រ។ ប៉ុន្តែ ពេលដែល​ព្រះទ្រ​ង់​ ទត​ឃើ​ញ​អំ​ពើបា​ប​រ​បស់​​យើង ​(ហេព្រើរ ៤:១៣) ទន្ទឹមនឹ​ង​នោះ ព្រះអ​ង្គ​ក៏ទ​ត​ឃើ​ញ ហើយចាប់អារម្មណ៍ចំ​ពោះ អំពើ​ល្អរ​ប​ស់​យើ​ងផ​ង​​ដែរ។ ដោយ​សារ​ការ​ទ​ត​ឃើ​ញរ​ប​ស់​ទ្រង់ មាន​លក្ខ​ណៈ​អភិ​ធម្មជាតិ នោះទ្រ​ង់ជ្រា​បពី​ទំហំនៃដ​ង្វា​យ ដែល​យើង​ថ្វា​យ​ក្នុងពួកជំ​នុំ ឬដ​ល់អ្ន​ក​ខ្វះ​ខា​ត(ម៉ាកុស ១២:៤១-៤៤)។ ទ្រង់ផ្ទៀ​ងព្រះ​កា​ណ៌​ស្តា​ប់សេចក្តីអ​ធិស្ឋានរ​ប​ស់​យើ​ង (ម៉ាថាយ ៦:៦)។ ហើយ​ពេល​ណា​យើង​ត​ម​អា​ហារ យើង​អាច​ធ្វើ​ទឹកមុខធ​ម្មតា​ ដោយដឹ​ងថា​ ​“ព្រះវ​របិតា…ទ​តមើ​ល​នៅ​ទី​លាក់កំ​បាំ​ង (ខ.១៨)។ កាលណា​យើ​ង​ដឹង​ថា​ ព្រះទ្រង់​ទ​ត​ឃើ​ញគ្រ​ប់​ទាំ​ងអ​​ស់ នោះយើង​នឹង​លែ​ងខ្វ​ល់​ថា អ្នកដទៃមើ​ល​មក ហើយ​គិត​យ៉ា​ង​ណាចំ​ពោះ​យើ​ង។ ពេល​ណាយើ​ង​ធ្វើ​​អ្វី​ដែ​លត្រឹ​ម​ត្រូ​វ នោះ​យើង​មិនត្រូ​វ​កា​រ​កា​រលើ​ក​ស​រ​សើរ ពីអ្ន​ក​ចាំ​មើ​លទៀ​ត​ឡើ​យ ហើយកា​ល​​ណាយើ​ង​ធ្វើ​ខុស​ចំពោះនរណាម្នា​ក់ យើង​មិន​ចាំ​បាច់​ត្រូវ​បារម្ភ​ខ្លាច​ខូចកេរ្តិ៍ឈ្មោះដែ​រ​ ឲ្យតែ​យើ​ងបានដោះ​ស្រាយ​បញ្ហានោះជាមួ​យព្រះ​ និង​ជាមួ​យអ្ន​កនោះរួ​ចហើ​យ។ យើងអា​ច​ស​ម្រាក ដោយដឹ​ងថា​…

Read article
អរព្រះគុណក្នុង គ្រប់ការទាំងអស់

កូន​ស្រីខ្ញុំ​មាន​ជំងឺប្រតិ​កម្ម(អាលែកហ្ស៊ី) នឹងស​ណ្តែកដី។ ជម្ងឺនេះមា​ន​កម្រិ​ត​ធ្ងន់​ធ្ងរ​ណា​ស់​ បា​ន​ជាសូ​ម្បី​តែកំទេច​សណ្តែ​កដី​ដ៏​តូ​ច​បំ​ផុត ក៏អា​ចគំ​រាម​ដ​ល់​​ជី​វិតនា​ងបា​ន​ដែ​រ។ ហេ​តុនេះ​ហើ​យ បាន​ជា​យើងពិនិ​ត្យពិ​ចៃ មើ​លស្លាកស​ញ្ញាលើ​ម្ហូបអា​ហារ យ៉ាង​ប្រុ​ងប្រ​យ័​ត្ន​ជានិ​​ច្ច។ យើងបាន​យកស៊ីរ៉ាង ដែ​​ល​មានថ្នាំនៅ​ខា​ងក្នុ​ង​ជា​ស្រេច​ ដាក់​ជាប់តាមខ្លួន (សម្រាប់​ព្យា​បា​លជំ​ងឺ​ប្រ​តិក​ម្មនោះ​)​ ទោះយើង​ទៅកន្លែងណា​ក៏​ដោយ​។ ហើយ​ពេល​​ណា​យើ​ងទៅ​បរិភោគនៅខា​ងក្រៅ​ យើងត្រូ​វ​ទូរ​ស័​ព្ទ​ទៅ​បុគ្គ​លិ​ក​ភោ​ជនី​យ​ដ្ឋា​ន​ជា​មុ​ន ហើយសួរ​អំ​ពីប​ញ្ជី​​មុខ​ម្ហូ​បរ​ប​ស់​ភោជ្ជ​នីយ​ដ្ឋាននោះ។ ទោះ​បីជា​មា​នកា​រ​ប្រ​ការ​ទុក​ជាមុ​ន​ក៏​ដោយ ក៏ខ្ញុំនៅ​តែ​ព្រួយបា​រម្ភ​ដ​ដែល ចំពោះ​សុវ​ត្ថិ​ភា​ព​រប​ស់​នា​ង​ ក្នុង​ពេល​បច្ចុប្បន្ន ក៏​ដូ​ចជា​ក្នុ​ង​ពេ​ល​អនា​គ​ត។ តាមធ​ម្មតា ខ្ញុំ​ពិបាក​នឹងអ​រ​ព្រះ​គុណព្រះ សម្រាប់​ស្ថា​នភា​ព​លំបាក ​បែ​ប​នេះ​ណាស់។ ប៉ុន្តែ ព្រះបន្ទូលរបស់​ព្រះ ​បា​ន​លើ​ក​ទឹ​ក​ចិត្ត​ខ្ញុំ​​ថា “ចូរ​អរ​ព្រះ​គុ​ណ​ក្នុ​ងគ្រ​ប់កា​រ​ទាំ​ង​អ​ស់ ពីព្រោះ​ព្រះ​ទ្រង់​ស​ព្វ​ព្រះ​ហ​ប្ញ​ទ័យ​ឲ្យ​អ្ន​ក​រា​ល់គ្នា​ ធ្វើ​យ៉ា​ង​ដូច្នោះ​ ដោយនូ​វព្រះ​គ្រី​ស្ទ​យេ​ស៊ូ​វ”(១ថែស្សាឡូនីច ៥:១៨)។ ខ្ញុំមិ​នអា​ច​គេ​ចវេះ​ពី​បញ្ជត្តិ​នេះបា​ន​ឡើ​យ។ ព្រះ​សព្វ​ព្រះហ​ប្ញ​ទ័​យ​ឲ្យ​យើងអធិស្ឋាន​ដោយ​អ​រព្រះ​គុ​ណ ពេល​ណា​យើង​មិន​ដឹ​ង​ថា មាន​រឿ​ង​អ្វីនឹងកើ​ត​ឡើ​ង នៅពេ​ល​អនាគត គឺដូចជា​កា​រឈឺ​ចាប់​ក្នុ​ង​ចិ​ត្ត និង​កា​រខ្វះ​ខា​តជា​​ដើម។ ការអ​រព្រះ​គុ​ណព្រះ​ ​ក្នុង​ពេល​លំបា​ក ជាកា​រ​ដែ​ល​យើ​ងពិ​បាកធ្វើ តែមិន​មែ​ន​ជា​ការ​ដែលយើងធ្វើ​មិ​នកើ​ត​នោះ​ទេ។ លោកដា​នីយ៉ែ​ល បាន “អធិស្ឋាន និងអ​រ​ព្រះ​គុណព្រះ​” (ដានីយ៉ែល ៦:១០) ពេលដឹ​ងថា​ជីវិតគាត់​នឹ​ង​ជួ​ប​គ្រោះ​ថ្នាក់​។ លោ​កយ៉ូណា​សបា​ន​ស្រែក​រ​ក​ព្រះ “ដោយសម្លេង​នៃកា​រ​អរព្រះ​គុណ​”(យ៉ូណាស ២:៩)…

Read article
ទទួលជានិច្ច

លោកវ៉រិន ប៊ូហ្វេត(Warren Buffet) ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក។​ គាត់ត្រូវបានមហាវិទ្យាល័យធុរៈកិច្ចនៃសកលវិទ្យាល័យហាវើត(Harvard)បដិសេធមិនឲ្យចូលសិក្សា ពេលគាត់មានអាយុ១៩ឆ្នាំ។ បន្ទាប់ពីគាត់ធ្លាក់ នៅក្នុងការសម្ភាសចូលរៀន គាត់ក៏បាននឹកចាំអំពី “អារម្មណ៍ភ័យខ្លាច” និងការព្រួយបារម្ភអំពីប្រតិកម្មរបស់ឪពុកគាត់ ចំពោះដំណឹងនេះ។ នៅក្នុងការនឹកចាំនេះ លោកប៊ូហ្វេតបានមានប្រសាសន៍ថា “កាលនោះ ខ្ញុំបានគិតថា អ្វីៗគ្រប់យ៉ាងរលាយអស់ហើយ តែក្រោយមកទើបខ្ញុំដឹងថា ការដែលបានកើតពេលនោះ គឺជាប្រយោជន៍ទៅវិញទេ”។ ថ្វីត្បិតតែការបដិសេធន៍ធ្វើឲ្យមានការឈឺចាប់មែនក៏ដោយ ក៏យើងមិនត្រូវឲ្យវា រារាំងមិនឲ្យយើងសម្រេចកិច្ចការ ដែលព្រះសព្វព្រះទ័យឲ្យយើងធ្វើឡើយ។ អ្នកភូមិរបស់ព្រះយេស៊ូវ បានបដិសេធន៍ថា ទ្រង់មិនមែនជាព្រះមែស៊ីឡើយ(យ៉ូហាន ១:១១) ហើយក្រោយ មានពួកសិស្សទ្រង់ជាច្រើននាក់ បានបដិសេធទ្រង់ដែរ​(៦:៦៦)។ ការបដិសេធន៍ដែលព្រះយេស៊ូវបានទទួលរង ជាផ្នែកមួយនៃផែនការ ដែលព្រះមានសម្រាប់ព្រះរាជបុត្រាទ្រង់(អេសាយ ៥៣:៣) ដូចនេះ ព្រះរាជកិច្ច ដែលព្រះយេស៊ូវធ្វើបន្ត ក៏ជាផ្នែកមួយនៃផែនការរបស់ព្រះផងដែរ។ ពេលដែលព្រះយេស៊ូវកំពុងធ្វើព្រះរាជកិច្ច ទ្រង់បានទទួលរងការបដិសេធរបស់លោកិយ ហើយទ្រង់ក៏បានជ្រាបជាមុនថា ព្រះវរបិតានឹងបោះបង់ទ្រង់ចោល នៅកាល់វ៉ារី (ម៉ាថាយ ២៧:៤៦) ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទ្រង់នៅតែបន្តប្រោសជម្ងឺ ដេញវិញ្ញាណអាក្រក់ ហើយផ្សាយដំណឹងល្អដល់បណ្តាជនដដែល។​ មុនពេលគេយកទ្រង់ទៅឆ្កាង ទ្រង់បានមានបន្ទូលថា “ទូលបង្គំ​បាន​បង្ហើយ​ការ…

Read article
ទៅណាមិនរួច

ការ​ធ្វើដំ​ណើ​រដោយ​ឡា​ន​ក្រុ​ង ពី​ក្រុង​មេ​មភីស រដ្ឋ​ថេនេស៊ី ទៅ​ក្រុងសេ​ន លូវីស រដ្ឋ​មីសសូរី តាម​ធម្មតា ​ចំណាយ​ពេល​ប្រ​ហែ​ល៦​ម៉ោ​ង បើសិ​ន​ជា​​អ្នក​បើ​ក​ប​រ​ឡានក្រុង មិន​បាន​ទុ​ក​អ្ន​កចោ​ល នៅ​ស្ថានីយ​ប្រេ​ងឥន្ធនៈ​ទេនោះ។ ការនេះ​បាន​កើ​ត​ឡើ​ង ចំពោះ​អ្ន​ក​ដំណើ​រ​៤៥​នាក់ ដែល​បាន​ធ្វើ​ដំណើ​រ​តា​ម​ឡានក្រុងមួ​យ​គ្រឿ​ង ហើយ​ត្រូ​វអ្នក​បើកប​រឡាន​ក្រុង​នោះ ទុក​ពួ​ក​គេចោ​ល​ បាន​ជា​ពួក​​គេ​ត្រូវ​រង់​ចាំ​ពេញ​មួ​យ​យប់​ អស់ពេល៨​ម៉ោង ទំរាំតែ​មា​ន​អ្ន​ក​បើក​បរម្នាក់​ទៀ​ត​មក​ជំ​នួស​អ្ន​ក​បើក​បរ​ចា​ស់។ ពេល​នោះ ពួក​គេ​ប្រាក​ដជាមា​ន​អារ​ម្មណ៍​ធុ​ញ​ថ​ប់ ដោយ​សារ​កា​រ​ព​ន្យាពេ​លធ្វើដំ​ណើរ និង​ថប់​បា​រ​ម្ភអំ​ពីល​ទ្ធ​ផ​ល ដែ​ល​នឹ​ងចេ​ញ​ម​ក ហើយ​ក៏មា​នចិ​ត្ត​អ​ន្ទះសា​រ​ក្នុង​ការ​រ​ង់ចាំជំនួយ​ផ​ង​ដែរ។ លោក​យ៉ូសែប ​ប្រ​ហែល​​ជា​មាន​អារម្មណ៍ដូចនេះ​ផងដែរ ពេលដែ​ល​គេយ​ក​គាត់​ទៅដា​ក់​គុ​ក ដោយសារប​ទ​ឧក្រឹដ្ឋ​ដែល​គា​ត់មិ​ន​បា​ន​ប្រ​ព្រឹត្ត (លោកុប្បត្តិ ៣៩)។​ គាត់​ត្រូវ​គេ​បោះប​ង់​ចោ​ល ហើយ​លែង​នឹ​ក​នា ដូច​នេះ​គាត់​ត្រូវ​គាំង​ដំណើ​រ​ក្នុងគុក មិ​ន​អា​ចទៅ​ណា​រួ​ច​ឡើយ។ ប៉ុន្តែ “​ព្រះអ​ម្ចា​ស់​​ទ្រ​ង់​គង់​ជា​មួយ​នឹង​យ៉ូសែប ហើយ​ក៏​ផ្តល់​សេចក្តី​សប្បុរស​ដល់​គាត់ ព្រម​ទាំង​ធ្វើ​ឲ្យ​មេ​ភូឃុំ​អាណិត​មេត្តា​ដល់​គាត់​ផង”(ខ.២១)។ ក្រោយ​មក មេ​ភូឃុំ​នោះ​​ក៏​​​ប្រ​គល់​​ពួ​ក​​អ្ន​ក​​ទោស​​​ដែ​ល​​នៅ​​​ក្នុ​ង​​គុក ទៅ​​ក្នុ​ង​អំណាច​របស់​យ៉ូសែប​ទាំង​អស់ ហើយ​ការ​អ្វី​ដែល​គាត់​ធ្វើ “នោះ​ទ្រង់​ធ្វើ​ឲ្យ​ចំរើន​ឡើង​គ្រប់​ជំពូក”(ខ.២៣)។ ប៉ុន្តែ ទោះ​បីជា​ព្រះ​អម្ចាស់បាន​គង់​នៅ​ជាមួ​យ ហើយប្រ​ទាន​ពរ​គាត់​ក្តី​ ក៏​គាត់​នៅតែ​ជា​ប់​គុ​កអស់​ជាច្រើនឆ្នាំ​។ អ្នក​ប្រហែ​ល​ជា​កំពុ​ង​ស​ម្រា​ក​ព្យាបា​ល ក្នុ​ង​ម​ន្ទី​រពេ​ទ្យ​​ ទៅណា​មិ​ន​រួច នៅក្នុ​ងម​ន្ទី​ឃុំឃាំង ឬ​នៅក្នុ​ង​ប្រទេ​ស​ដែ​ល​ឆ្ងាយ​ពី​ផ្ទះរប​ស់​អ្ន​ក ឬមួយ​ជា​ប់​ឃុំនៅ​ក្នុង​គុ​ក​ដែល​មា​ន​ក្នុង​ចិត្តរបស់ខ្លួ​នឯ​ង​ជា​ដើ​ម។ តែទោះ​បី​ជា​អ្នក​កំពុ​ង​នៅទី​ណា​…

Read article