ជួបគ្នាពេលក្រោយ
ជីតារបស់ខ្ញុំមិនព្រមនិយាយថា “លាហើយ”ទេ ព្រោះគាត់មានអារម្មណ៍ថា ពាក្យនេះបានបង្ហាញពីដំណាក់កាលចុងក្រោយខ្លាំងពេក ។ ហេតុនេះហើយបានជា បន្ទាប់ពីបានមកសួរសុខទុក្ខគាត់ហើយ ពេលដែលយើងកំពុងបើកបរចេញពីផ្ទះគាត់ គាត់តែងតែមានទម្លាប់លាគ្នា តាមរបៀបដដែលជានិច្ច ។ គឺគាត់ឈរនៅមុខរបងពណ៌បៃតង ខាងមុខផ្ទះគាត់ ហើយបោយដៃលា ដោយពាក្យថា “ជួបគ្នាពេលក្រោយ”។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងមិនចំាបាច់និយាយថា “លាហើយ” ទៅអ្នកដែលយើងស្រឡាញ់ក៏បាន ឲ្យតែអ្នកនោះបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះហើយ ។ ព្រះគម្ពីរបានសន្យាថា យើងនឹងបានជួបពួកគេម្តងទៀត ។ សាវ័កប៉ុលបានមានប្រសាសន៍ថា យើងមិនត្រូវ “កើតទុក្ខព្រួយ ដូចអ្នកឯទៀត ដែលគ្មានសង្ឃឹម”ឡើយ(១ថែស្សាឡូនិច ៣:១៣) ព្រោះកាលណាព្រះយេស៊ូវ យាងមកវិញ ពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបង្អស់ រួចយើងរាល់គ្នា ដែលកំពុងតែរស់នៅ ក៏នឹងបានលើកឡើង ទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នៅនាអាកាស (ខ.១៥-១៧)។ យើងមានទំនុកចិត្តថា នៅថ្ងៃណាមួយ យើងនឹងបានទៅនៅនគរស្ថានសួគ៌ ដែលជាកន្លែងដែល“គ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ” (វិវរណៈ ២១:៤)។ យើងនឹងបាន “ទៅនៅជាមួយព្រះអម្ចាស់ជានិរន្ត” នៅក្នុងកន្លែងដ៏អស្ចារ្យនេះ(១ថែ-ស្សាឡូនិច ៤:១៧)។ គ្រីស្ទបរិស័ទមានសង្ឃឹមថា…
Read article