Jennifer Benson Schuldt

You are here:
ប្រភពនៃប្រាជ្ញា

មាន​បុរស​ម្នាក់​បាន​ប្តឹង​ស្រ្តីម្នា​ក់ ដោយ​អះអា​ង​ថា សត្វ​ឆ្កែដែ​ល​នៅ​ជា​មួយ​ស្រ្តី​នោះ គឺ​ជា​ឆ្កែរ​បស់​គាត់។ នៅ​ក្នុង​តុលា​ការ ស្រ្តីនោះ​ក៏​បាន​និយាយ​ថា ស​ត្វ​ឆ្កែ​នោះមិ​នមែ​ន​ជា​របស់​បុរស​នោះ​ទេ ព្រោះ​ខ្លួន​បាន​ទិញ​ឆ្កែ​នោះ។ គេ​ក៏​បាន​ស្គាល់​អត្តសញ្ញាណ​របស់​ម្ចាស់​ឆ្កែពិ​ត​ប្រាកដ ពេល​ដែ​ល​ចៅ​ក្រ​មព្រលែង​សត្វ​ឆ្កែ​នោះនៅ​កន្លែង​កាត់​ក្តី។​ សត្វ​ឆ្កែ​នោះក៏​បាន​បក់​កន្ទុយវិចៗ ហើយ​ភ្លាម​ៗ​នោះ វា​ក៏​បាន​រត់​ទៅ​រក​បុរស​នោះ! ស្តេច​សាឡូម៉ូន គឺ​ជា​ចៅ​ក្រម នៅក្នុ​ង​នគរ​អ៊ីសា្រអែល​កាល​ពី​សម័យ​បុរាណ។ មាន​ពេល​មួយ ទ្រង់​ត្រូវ​កាត់​ក្តី ឲ្យ​បញ្ហា​ទំនាស់​ដែល​ស្រដៀ​ង​នឹង​រឿង​ខាង​លើ។ មាន​ស្រ្តី​ពីរ​នាក់​សុទ្ធ​តែ​អះអាង​ដូច​គ្នា​ថា ខ្លួន​ជា​ម្តាយ​របស់​ទារក​ម្នាក់។ បន្ទាប់​ពីទ្រង់​ពិចារណាអំ​ពី​ទំនាស់​នោះ​ហើយ ទ្រង់​ក៏​បា​ន​ឲ្យ​គេ​យក​ដាវ​មក​កាត់​ក្មេង​នោះ​ជា​ពីរ​កំណាត់​ស្មើ​គ្នា។ ស្រ្តីដែ​លជា​ម្តាយ​ពិត​ប្រាកដ​រ​បស់​ក្មេង​នោះ ក៏​បាន​អង្វរ​ទ្រង់ ឲ្យ​ប្រទាន​ក្មេង​នោះ​ទៅ​ស្រ្តី​ម្នាក់​ទៀត​ចុះ ដើម្បី​ជួយ​សង្រ្គោះ​ជី​​វិ​តកូន​ប្រុស​របស់នាង បើ​សិន​ជា​នា​ងមិ​នអា​ចយ​កកូ​​ន​នោះ​មក​វិញ​(១ពង្សាវតាក្សត្រ ៣:២៦)។ ស្តេច​សាឡូម៉ូន​ក៏​បានកាត់ក្តី ឲ្យ​កូន​តូច​នោះ បាន​​ទៅ​នាងវិញ។ យើង​ត្រូវ​កា​រប្រាជ្ញា ដើម្បី​កាត់​សេចក្តី រក​យុត្តិ​ធម៌ រ​កខុ​សត្រូ​វ។ បើ​យើង​ពិ​ត​ជា​ឲ្យ​តម្លៃ ចំពោះ​ប្រាជ្ញា​មែន នោះ​យើង​អាចទូល​សូម​ព្រះជា​ម្ចា​ស់ ​ឲ្យ​ជួយ​យើង ឲ្យ​មាន​ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដូច​ដែល​ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​ទូល​សូម​ផងដែរ​(ខ.៩)។ ព្រះ​ទ្រង់​អាច​ឆ្លើយ​តប​ការ​ទូល​សូម​របស់​យើង ដោយ​ជួយ​យើង​ឲ្យ​ចេះ​ថ្លឹង​ថ្លែង​តម្រូ​វការ និង​សេចក្តី​ប៉ង​ប្រាថ្នារ​បស់​យើង ឲ្យ​មាន​តុល្យ​ភាព​ជាមួ​យនឹង​ប្រយោជន៍​របស់​អ្នក​ដទៃ​។ ទ្រង់​ក៏​អាច​ជួយ​យើង ឲ្យ​ចេះថ្លឹ​ង​ថ្លែង អំ​ពី​ផលប្រយោជន៍​ដែល​មាន​រយៈ​ពេល​ខ្លី ជាមួ​យផ​លប្រ​យោជន៍​ដែល​មាន​រយៈ​ពេល​វែង(ជួនកាល ផល​ប្រយោជន៍​ដ៏អស់​កល្ប​ជានិច្ច)​ ដើម្បី​ឲ្យ​យើង​អាច​ថ្វាយ​ព្រះកិត្តិនាម​​ដល់​ទ្រង់ តាម​រយៈ​ការ​រស់​នៅ​របស់​យើង។ ព្រះ​នៃ​យើង មិ​ន​គ្រាន់​តែ​ជា​ចៅ​ក្រម​ដែល​មានប្រាជ្ញាឥតខ្ចោះប៉ុណ្ណោះទេ…

Read article
មិនអាចខាំជាប់

ខណៈ​ពេល​ដែល​ខេត​លីន(Caitlyn) កំពុង​ហែល​ទឹក ជា​មួយ​មិត្ត​ភក្តិ​គាត់ នៅ​ក្នុង​ឈូង​សមុទ្រ​មិច​ស៊ីកូ គាត់​ក៏​ត្រូវ​ត្រីឆ្លាម​ខាំ​ជើង​ជាប់ ហើយ​វា​ក៏​បាន​ព្យាយាម​ទាញ​គាត់។ ដើម្បី​តទល់​នឹង​ការ​វាយ​ប្រហារ​នេះ ខេតលីន​ក៏​បាន​ដាល់​ច្រមុះរបស់​ត្រី​ឆ្លាម។ សត្វ​សាហាវ​នេះ​ក៏​បាន​បើក​មាត់​របស់​វា ព្រលែង​ជើង​គាត់ ហើយ​ក៏​បាន​ហែល​ទៅ​ឆ្ងាយ​បាត់ ទាំង​បរាជ័យ​។ ការ​ខំា​របស់​ត្រី​ឆ្លាម បាន​ធ្វើ​ឲ្យ​ជើង​គាត់​របួស​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ដេរ​អស់​១០០​ថ្នេរ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រី​ឆ្លាម​នោះ​មិន​អាច​ខំា​ជើង​របស់​គាត់​ជាប់​ឡើយ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិត ដែល​ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​​ស្លាប់ ដោយ​ធ្វើ​ឲ្យ​វា​លែង​មាន​អំណាច​គំរាម​កំហែង និង​ឈ្នះ​អ្នក​ដើរ​តាម​ទ្រង់​ទៀត។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ”(កិច្ចការ ២:២៤)។ លោក​ពេត្រុស​បាន​និយាយ​ដូច​នេះ ទៅ​កាន់​ហ្វូង​មនុស្ស នៅ​ទី​ក្រុង​យេរូសាឡិម។ ប្រហែល​ជា​ក្នុង​ចំណោម​នោះ មានមនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្រែក​ថា “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ!” ដើម្បី​ទាម​ទា​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូវ(ម៉ាថាយ ២៧:២២)។ ជា​លទ្ធ​ផល ពួក​ទាហាន​រ៉ូម៉ាំង ក៏​បាន​យក​ទ្រង់​ទៅ​ឆ្កាង។ សព​ទ្រង់​ក៏​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ក្នុងផ្នូរ​មួយ ហើយ​ក៏​បាន​នៅ​ក្នុង​ផ្នូរ​នោះ​អស់​បី​ថ្ងៃ រហូត​ដល់​ពេល​ដែល​ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ លោក​ពេត្រុស​ និង​ពួក​សិស្ស​ដទៃ​ទៀត ក៏​បាន​និយាយ និង​បរិភោគ​អាហារ​ជា​មួយ​ទ្រង់ ហើយ​៤០​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ឃើញ​ទ្រង់​យាង​ឡើង ទៅ​នគរ​ស្ថាន​សួគ៌​វិញ(កិច្ចការ ១:៩)។ ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ បាន​បញ្ចប់…

Read article
បង្ហាញភាពពិតនៅចំពោះព្រះជាម្ចាស់

មាន​ពេល​មួយ ខ្ញុំ​បាន​ឱន​ក្បាល​ចុះ បិទ​ភ្នែក ហើយ​យក​ម្រាម​ដៃ​ផ្គុំ​ចូល​គ្នា ហើយ​ចាប់​ផ្ដើម​អធិស្ឋាន​ថា “ឱ​ព្រះអម្ចាស់​ ថ្ងៃនេះ កូន​សូម​ចូល​មក​រក​ព្រះ​អង្គ។ កូន​សូម​ទទួល​ស្គាល់​ថា ព្រះ​អង្គ​មាន​អំណាច​ព្រះ​ចេស្ដា ហើយ​ព្រះ​អង្គ​គឺ​ជា​ព្រះ​ពិត …”។ រំពេចនោះ ខ្ញុំ​ក៏​ស្រាប់​តែ​បើក​ភ្នែក​ឡើង។ ខ្ញុំ​ចាំ​បាន​ថា កូន​ប្រុស​របស់​ខ្ញុំ មិន​បាន​បញ្ចប់​កិច្ចការ​សាលា​ ដែល​ជា​លំហាត់​ប្រវត្ដិ​សាស្ដ្រ នៅ​ឡើយ​ទេ ហើយ​នឹង​ត្រូវ​ដល់​ពេល​កំណត់ នៅ​ថ្ងៃ​បន្ទាប់។ ខ្ញុំ​ក៏​នឹក​ចាំ​ដែរ​ថា គាត់​មាន​កម្ម​វិធី​ប្រកួត​បាល់​បោះ ក្រោយ​ម៉ោង​រៀន ហើយ​ខ្ញុំ​នឹក​ឃើញ​ថា គាត់​កំពុង​តែ​ធ្វើ​កិច្ចការ​សាលា រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​បារម្ភ​ថា កិច្ចការ​ដ៏​នឿយ​ហត់​របស់​គាត់ នឹង​ធ្វើ​ឲ្យ​គាត់​ប្រឈម​មុខ​នឹង​ជំងឺ​ផ្តាសាយ​ធំ! ក្នុង​សៀវភៅ​រឿង​ដែល​លោក ស៊ី អេស លូអ៊ីស (C. S. Lewis)​បាន​និពន្ធ​មាន​ចំណង​ជើង​ថា សំបុត្រ​របស់​សាតំាង  គាត់​បាន​និយាយ​អំពី​ការ​រំខាន ក្នុង​អំឡុង​ពេល​នៃ​ការ​អធិស្ឋាន។ គាត់​បាន​កត់​សម្គាល់​ថា កាល​ណា​ដែល​យើង​កំពុង​បែក​អារម្មណ៍ ក្នុង​ពេល​អធិ​ស្ឋាន យើង​ច្រើន​តែ​ប្រើ​កម្លាំង​ចិត្ត ដើម្បី​ទាញ​នាំ​អារម្មណ៍​ខ្លួន​ឯង ឲ្យ​ងាក​មក​រក​ការ​អធិស្ឋាន​វិញ។ តែ​លោក​លូអ៊ីស​បានសន្និដ្ឋាន​ថា ​យក​ល្អ យើង​គួរ​តែ​ទទួល​ស្គាល់​ថា “ការ​រំខាន​អារម្មណ៍ ក្នុង​ពេល​អធិស្ឋាន គឺ​ជា​បញ្ហា ដែល​យើង​កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​អធិស្ឋាន​នោះ បាន​ជា​យើង​ត្រូវ​ថ្វាយ​វា…

Read article
សេចក្តីស្រឡាញ់ដ៏ប្ដូរផ្ដាច់

នៅ​សល់​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ  សារ៉ា​នឹង​រៀប​អាពាហ៍​ពិពាហ៍​ហើយ តែ​នាង និង​គូ​ដណ្ដឹង​របស់​នាង បាន​សម្រេច​ចិត្ត​ផ្ដាច់​ពាក្យ​។ ថ្វី​បើ​សារ៉ា​បាន​កើត​ទុក្ខ និង​ខូច​ចិត្ត​យ៉ាង​ណា​ក្តី នាង​បាន​សម្រេច​ចិត្ត​ថា នឹង​មិន​ធ្វើ​ឲ្យ​ខាត​ម្ហូប ដែល​នាង​កក់​ទុក សម្រាប់​ថ្ងៃ​មង្គល​ការ​របស់​នាង​ឡើយ។ ដូច្នេះ សារ៉ា​បាន​សម្រេច​ចិត្ត​កែ​ពិធី​មង្គលការ​របស់​នាង ទៅ​ជា​កម្ម​វិ​ធី​ជប់​លៀង​​ផ្សេង​វិញ។ នាង​បាន​រើ​តុ​ចំណង​ដៃ​ចេញ ហើយ​ប្តូរ​បញ្ជី​ឈ្មោះ​ភ្ញៀវ​ដែល​ត្រូវ​អញ្ជើញ។ នាង​ក៏​បាន​អញ្ជើញ​ជន​អនាថា ដែល​គ្មាន​ទី​ជម្រក ឲ្យ​ចូល​រូម​កម្ម​វិធី​ជប់​លៀង​របស់​នាង​វិញ។ កាល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី ទ្រង់​បាន​បង្រៀន​ឲ្យ​គេ​ធ្វើ​អំពើ​សប្បុរស ដោយ​ឥត​លក្ខ​ខណ្ឌ​យ៉ាង​ដូច​នេះ​ផង​ដែរ។ គឺ​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា “បើ​កាល​ណា​អ្នក​រៀប​លៀង​ភ្ញៀវ នោះ​ចូរ​អញ្ជើញ​ពួក​អ្នក​ក្រ អ្នក​ពិការ អ្នក​ខ្ញើច និង អ្នក​ខ្វាក់​វិញ នោះ​អ្នក​នឹង​ទទួល​បាន​ព្រះ​ពរ (លូកា ១៤:១៣-១៤)។ ព្រះ​យេស៊ូវ​បាន​កត់​សំគាល់​ថា យើង​នឹង​ទទួល​បាន​ព្រះ​ពរ​ពី​ព្រះ​ជា​ម្ចាស់ ពី​ព្រោះ​ភ្ញៀវ​ក្រី​ក្រ​ទាំង​​នោះ ពុំ​មាន​លទ្ធភាព​តប​ស្នង​សង​គុណ​ម្ចាស់​ពិធី​ជប់​លៀង​បាន​ឡើយ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង ជួយ​មនុស្ស​ដែល​ទុរគត  មនុស្ស​មិន​ពូកែ​សម្តី និងមនុស្ស​ឯកកោ។ កាល​នោះ ព្រះ​យេ​ស៊ូវ​បាន​មាន​បន្ទូល អំពី​សេចក្តី​ទាំង​នេះ ទៅ​កាន់​ពួក​អាចារ្យ​ផារីស៊ី នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ជា​ភ្ញៀវ​ដែល​មក​សោយ​អាហារ​នៅ​ផ្ទះ​ពួក​គេ។ ដូច​នេះ ព្រះ​បន្ទូល​របស់​ទ្រង់ ហាក់​ដូច​ជា​មាន​ភាព​ចាក់​ដោត និង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង។ តាម​ការ​ពិត សេចក្តី​ស្រឡាញ់ តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា សេចក្តី​ស្រឡាញ់ គឺ​ជា​ការ​ផ្តល់​ឲ្យ​…

Read article
តើព្រះទ្រង់មានលក្ខណៈដូចម្តេចខ្លះ?

ដើម្បី​អប​អរ​ឱកាស​ដ៏​ពិសេស​មួយ ស្វាមី​ខ្ញុំ​បាន​នាំ​ខ្ញុំ ទៅ​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ហើយ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ជ្រើស​រើស​យក​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ធ្វើ​ជា​អំណោយ។ ខ្ញុំ​ក៏​បាន​រើស​យក​ផ្ទាំង​គំនូរ​ដ៏​តូច​មួយ ដែល​មាន​រូប​ទឹក​អូរ​ហូរ​កាត់​ព្រៃ។ ភាគ​ច្រើន​នៃ​ផ្ទៃ​រូប​របស់​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​រូប​ទឹក​អូរ​នោះ ធ្វើ​ឲ្យ​រូប​ផ្ទៃ​មេឃ​មួយ​ផ្នែក​ធំ មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​រូប​គំនូរ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូប​ដែល​បាន​ចាំង​ឆ្លុះ​នៅ​លើ​ផ្ទៃ​ទឹក បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ទីតាំង​របស់​ព្រះ​អាទិត្យ ចុង​ឈើ និង​បរិយ៉ាកាស​ដែល​ព្រាល​ៗ។ វិធី​តែ​មួយ ដើម្បី​ឲ្យ​យើង​អាច “មើល​ឃើញ” ផ្ទៃ​មេឃ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ គឺ​ត្រូវ​មើល​ទៅ​ផ្ទៃ​ទឹក។ ក្នុង​ន័យ​ប្រៀប​ធៀប​ខាង​វិញ្ញាណ ព្រះ​យេស៊ូវ​ប្រៀប​បាន​ទៅ​នឹង​ទឹក​អូរ ក្នុង​ផ្ទំាង​គំនូរ​នោះ។ ពេល​ដែល​យើង​ចង់​ដឹង​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច យើង​ត្រូវ​មើល​ទៅ​ព្រះ​យេស៊ូវ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​មាន​ប្រសាសន៍ថា ព្រះ​យេស៊ូវ “ជា​រូប​ភាព​នៃ​អង្គ​ព្រះ”(១:៣)។ យើង​អាច​រៀន​សូត្រ​អំពី​ភាព​ពិត​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​សេចក្តី​ដែល​បាន​ចែង​ដោយ​ផ្ទាល់ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​មាន​ដូច​ជា​បទ​គម្ពីរ ដែល​ចែង​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់” ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ស្វែង​យល់​អំពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ ពេល​ដែល​ទ្រង់​បាន​ជួប​បញ្ហា ដូច​យើង​ដែល​ជា​មនុស្ស កាល​ទ្រង់​គង់​នៅ​ផែន​ដី ក្នុង​សាច់​ឈាម​ជា​មនុស្ស​។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ កាល​ទ្រង់​ជួប​ការ​ល្បួង។ ទ្រង់​ក៏​បាន​បង្ហាញ​អំណាច​គ្រប់​គ្រង​រប​ស់ព្រះ ដោយ​ប្រឈម​មុខ​ដាក់​ភាព​ងងឹត ខាង​វិញ្ញាណ។ ទ្រង់​ក៏​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ ដោយ​ដោះ​ស្រាយ​បញ្ហា…

Read article
តើគាត់ជានរណា?

សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​ឈរ​បញ្ជ្រៀត​គ្នា​ជា​មួយ​នឹង​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្វាគមន៍ នៅ​តាម​បណ្តោយ​ផ្លូវ​ដី​មួយ​ខ្សែ។ ស្រ្តី​ដែល​ឈរ​ពី​ក្រោយ​អ្នក កំពុង​ចំទើត​ជើង ខំ​រក​មើល​តើ​នរណា​កំពុង​តែ​ធ្វើ​ដំណើរ​មក។ អ្នក​ក៏​បាន​មើល​ឃើញ​បុរស​ម្នាក់ កំពុង​ជិះ​សត្វ​លា​មួយ​ក្បាល ​ពី​ចម្ងាយ​មក តាម​ផ្លូវ​នោះ។ ពេល​ដែល​គាត់​ចូល​មក​កាន់​តែ​ជិត មនុស្ស​ម្នា​ក៏​បាន​បោះ​អាវ​វែង​របស់​ខ្លួន ទៅ​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ អ្នក​ក៏​បាន​ឮ​សម្លេង​មែក​ឈើ​បាក់ នៅ​ពី​ក្រោយ​អ្នក គឺ​ជា​មែក​ដើម​លម៉ើ​ដែល​គេ​បាន​កាច់​ចែក​គ្នា ហើយ​ពួក​បណ្តា​ជន​ក៏​បាន​យក​មែកលម៉ើ​ទាំង​នោះ​ មក​តម្រៀប​ពី​លើ​ផ្លូវ មុន​ពេល​សត្វ​លា​ដើរ​មក​ដល់។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់ យ៉ាង​អស់​ពី​ចិត្ត ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា រយៈ​ពេល​២​បី​ថ្ងៃ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ហ្វូង​មនុស្ស​បាន​អរ​សប្បាយ និង​សរសើរ​ដំកើង​ព្រះ​ដោយ​សារ “ការ​អស្ចារ្យ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ”(លូកា ១៩:៣៧)។ អ្នក​ដែល​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​យេស៊ូវ បាន​មក​ចោម​រោម​ទ្រង់ ហើយ​ស្រែក​ឡើង​ថា “ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ”(ខ.៣៨)។ ការ​ដែល​ពួក​គេ​ថ្វាយ​ព្រះ​កិត្តិ​នាម ដោយ​ភាព​ក្លៀវ​ក្លា​យ៉ាង​ដូច​នេះ ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូសា​ឡិម​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់ “នោះ​កើត​មាន​សេចក្តី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា?”(ម៉ាថាយ ២១:១០)។ សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង ចង់​ស្គាល់​ព្រះ​យេស៊ូវ។ ទោះ​បី​ជា​យើង​មិន​អាច​ក្រាល​ផ្លូវ​របស់​ទ្រង់ ដោយ​មែក​ដើមលម៉ើ ឬ​ស្រែក​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​ទ្រង់​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។ យើង​អាច​ជជែក​ជា​មួយ​គេ…

Read article
កន្លែងសម្រាប់ស្នាក់អាស្រ័យ

ជន​អនា​ថា នៅ​ទីក្រុង​វែន​គូវើ រដ្ឋ​ព្រីត​ធីស ខូឡំប៊ី ប្រទេស​កាណាដា​ មាន​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ពេល​យប់។ មាន​អង្គការ​ប្រចាំ​តំបន់​មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បាន​បង្កើត​កៅ​អីវែង​ពិសេស​ជា​ច្រើន ដែល​គេ​អាច​ត្រឡប់​វា បង្កើត​ជា​ជំរក​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ គេ​អាច​ទាញ​បង្អែក​របស់​កៅ​អីវែង​នោះ​ឡើង​ទៅ​លើ ហើយ​បត់​ធ្វើ​ជា​ដំបូល ដែល​អាច​ការពារ​ខ្យល់ និង​ទឹក​ភ្លៀង​បាន។ នៅ​ពេល​យប់ គេ​ងាយ​នឹង​ស្វែង​រក​កន្លែង​សម្រាក​បែប​នោះ នៅ​ទីក្រុង​វែនគូវើ ព្រោះ​នៅ​លើ​កៅ​អីវែង​នោះ មាន​ដាក់​អក្សរ​ដែល​បញ្ចេញ​ពន្លឺ​ពេល​យប់​ថា “នេះ​ជា​កន្លែង​គេង”។ យើង​ត្រូវ​ការ​ជម្រក​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​ការ​ជម្រក​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​ទីជ្រ​កកោន​សម្រាប់​វិញ្ញាណ​យើង ពេល​មាន​បញ្ហា។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បានសរសេរ​ក្នុង​ទំនុក​ដំកើង​ថា “កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេល​ដែល​អារម្មណ៍​យើង​មាន​ការ​ពិបាក​ហួស​បន្ទុក យើង​ងាយ​នឹង​រង​គ្រោះ ដោយ​សារ​ល្បិច​របស់​ខ្មាំង​សត្រូវ​យើង ដោយ​វា​ប្រើ​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ការ​ត្រេក​ត្រអាល​ជា​ដើម។​ បាន​ជា​យើង​ត្រូវការ​ប្រភព​នៃ​ស្ថេរ​ភាព និង​សុវត្ថិ​ភាព​ដ៏​ពិត។ បើ​យើង​ជ្រក​កោន​នៅ​ក្នុង​ព្រះ យើង​អាច​មាន​ជ័យ​ជម្នះ​មក​លើ​ខ្មាំង​សត្រូវ ពេល​ដែល​វាព្យា​យាម​ល្បួង​នាំ​ចិត្ត និង​គំនិត​របស់​យើង។​ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ព្រះ​អម្ចាស់​ថា “​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង… ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់”(ខ.៣-៤)។ ពេល​យើង​មាន​ទុក្ខ​ព្រួយ យើង​អាច​រក​សន្តិ​ភាព…

Read article
បានរួចពីទោសដែលសមនឹងទទួល

មាន​ពេល​មួយ ​មន្រ្តី​ប៉ូលីស​ម្នាក់​បាន​បញ្ឈប់​រថយន្ត​របស់​ស្រ្តី​ម្នាក់ ដោយ​សារ​កូន​ស្រីគាត់​មិន​បាន​អង្គុយ​ក្នុង​កៅអី​សុវត្ថិ​ភាព​សម្រាប់​ក្មេង​តូច ដែល​ច្បាប់​បាន​តម្រូវ។ ពេល​នោះ គាត់​អាច​ចេញ​បង្កាន់​ដៃ​ផាក​ពិន័យ សម្រាប់​ការ​ធ្វើ​ខុស​ច្បាប់​ចរាចរណ៍ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​សុំ​ឲ្យ​អ្នក​ទាំង​ពីរ​ទៅ​ជួប​គាត់ នៅ​ហាង​ទំនិញ​នៅ​ក្បែរ​នោះ។ គាត់​ក៏​បាន​ទិញ​កៅ​អី​សុវត្ថិ​ភាព​ឲ្យ​ពួក​គេ។ ម្តាយ​ក្មេង​ស្រី​នោះ​កំពុង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក ហើយ​មិន​មាន​លទ្ធ​ភាព​ទិញ​កៅ​អី​សុវត្ថិភាព​ឲ្យ​កូន​ស្រី​គាត់​ទេ។ ស្រី្ត​ជា​ម្តាយ​គួរ​តែ​ទទួល​ការ​ផាក​ពិន័យ ដោយ​សារ​ការ​ធ្វើ​ខុ​ស​ច្បាប់ តែ​ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បាន​ទទួល​អំណោយ​ពី​មន្ត្រី​ប៉ូលីស​ចិត្ត​ល្អ។ អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ ក៏​បាន​ពិសោធន៍​នឹង​រឿង​ដ៏​ល្អ​ដូច​នេះ​ផង​ដែរ។ យើង​ម្នាក់​ៗ​សម​នឹង​ទទួល​ទោស សម្រាប់​ការ​បំពាន​ក្រឹត្យ​វិន័យ​របស់​ព្រះ(សាស្តា ៧:២០)។ តែ​ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​ទទួល​ព្រះ​គុណ​ព្រះ   ដែល​យើង​មិន​សម​នឹង​ទទួល​។ ព្រះ​គុណ​ព្រះ បាន​រំដោះ​យើង ឲ្យ​រួច​ពី​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង ដែល​ជា​សេចក្តី​ស្លាប់ និង​ការ​ដាច់​ចេញ​ពី​ព្រះ​អស់​កល្ប​ជា​និច្ច(រ៉ូម ៦:២៣)។ “​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ ១:៧)។ អ្នក​ខ្លះ​បាន​ឲ្យ​និយម​ន័យ​ថា ព្រះ​គុណ​ព្រះ​ គឺ​ជា “សេចក្តី​ស្រឡាញ់​ដែលបង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត”។​ ពេល​ដែល​ស្រ្តី​ជា​ម្តាយ​រូប​នោះ បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ហើយ គាត់​ក៏​បាន​និយាយ​ប្រាប់​មន្ត្រី​ប៉ូលីស​នោះ​ថា “ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ព្រះ​ជា​និច្ច! …ពេល​ណា​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​កៅ​អី​សុវត្តិ​ភាព ខ្ញុំ​នឹង​យក​លុយ​នោះ​ទៅ​ជួយ​អ្នក​ដទៃ​ទៀត”។ ការ​ឆ្លើយ​តប ដោយ​ការ​ដឹង​គុណ និង​ដោយ​ចិត្ត​ទូលាយ ចំពោះ​អំណោយ​របស់​មន្ត្រី​ប៉ូលីស​យ៉ាង​ដូច​នេះ ជា​ឧទារហណ៍​គំរូ​ដែល​លើក​ទឹក​ចិត្ត ដល់​យើង​រាល់​គ្នា ដែល​បាន​ទទួល​អំណោយ​នៃ​ព្រះ​គុណ​ព្រះ!-Jennifer Benson…

Read article
ជំនួយមកពីខាងក្រៅ

កាល​ស្វាមី​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ សម្រាប់​មុខ​ជំនួញ​របស់​គាត់ គាត់​បាន​ឮ​សម្លេង​ចម្លែក ពេល​គាត់​ទើប​តែ​បាន​ចូល​ស្នាក់​នៅ ក្នុង​បន្ទប់​សណ្ឋា​គារ។ គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​សាល​នៃ​សណ្ឋាគារ ដើម្បី​រក​មើល ហើយ​ក៏​បាន​ឮ​សម្លេង​មនុស្ស​ម្នាក់​ស្រែក ចេញ​ពី​បន្ទប់​ដែល​នៅ​ក្បែរ​នោះ។​ ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​សណ្ឋាគារ គាត់​ក៏​បាន​រក​ឃើញ​ថា មាន​បុរស​ម្នាក់ កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក។ គន្លឹះ​របស់​បន្ទប់​ទឹក​នោះ​បាន​ខូច ហើយ​បុរស​នោះ​ក៏​បាន​ជាប់​នៅ​ខាង​ក្នុង ទាំង​ភ័យ​ស្លន់​ស្លោរ។ គាត់​មាន​អារម្មណ៍​ថា ដក​ដង្ហើម​មិន​រួច ហើយ​ក៏​បាន​ចាប់​ផ្តើម​ស្រែក​ឲ្យ​គេ​ជួយ។ នៅ​ក្នុង​ជីវិត​យើង ជួន​កាល យើង​មាន​អារម្មណ៍​ថា ជាប់​នៅ​ក្នុង​អន្ទាក់​ទៅ​ណា​មិន​រួច។ យើង​មាន​អារ្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​មួយ។ យើង​អង្រួន​ទ្វារ ទំាង​ខំ​ទាញ​គន្លឹះ​បើក​ទ្វារ ​តែ​នៅ​តែ​បើក​មិន​ចេញ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ គឺ​មិន​ខុស​ពី​បុរស​ដែល​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក​សណ្ឋាគារ​នោះ​ឡើយ។ ដើម្បី​ទទួល​ជំនួយ​ពី​ខាង​ក្រៅ  យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​គ្មាន​សង្ឃឹម​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ។ ជួន​កាល យើង​ខំ​មើល​ទៅខាង​ក្នុង​ចិត្ត​យើង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​របស់​យើង តែ​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា “​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង”(យេរេមា ១៧:៩)។ តាម​ពិត ជា​ញឹក​ញាប់ យើង​ជា​ប្រភព​នៃ​បញ្ហា​របស់​យើង។ តែ​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​“​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:២០)។ ហេតុ​នេះ​ហើយ ទ្រង់​ជ្រាប​ច្បាស់​ថា ត្រូវ​ជួយ​យើង​ដោយ​របៀប​ណា។ មាន​តែ​ព្រះ​ទេ ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​ការ​​ផ្លាស់​ប្រែ​យ៉ាង​ស្ថិត​ស្ថេរ និង​មាន​ការ​រីក​ចម្រើន​ដ៏​ពិត​បា្រកដ។​ ពេល​យើង​ទុក​ចិត្ត​ព្រះ…

Read article
មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​គេង​របស់​កូន​ស្រី​ខ្ញុំ ក្នុង​បន្ទប់​សម្រាក​ព្យាបាល បន្ទាប់​ពី​នាង​បាន​​ទទួល​​ការ​វៈ​កាត់​ហើយ។ ពេល​ភ្នែក​របស់​នាង​បើ​ព្រឹម​ៗ នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​កម្សាន្ត​ចិត្ត​នាង ដោយ​អង្អែល​ដៃ​នាង​ថ្មម​ៗ តែ​នាង​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង។ គិលានុ​បដ្ឋាយិកា​ក៏​បាន​ជួយ​លើក​នាង​ឡើង ដាក់​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នាង ហើយ​រំឭក​នាង​ថា នាង​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​មិន​ខាន​ទេ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួងលោម​កូន”(អេសាយ ៦៦:១៣)។ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​កូន​ទ្រង់ នូវ​សន្តិ​ភាព ហើយ​ពរ​ពួក​គេ ដូច​ម្តាយ​ពរ​កូន​នៅ​ចំហៀង។ ព្រះ​រាជ​សារ​ដ៏​ស្រទន់​នេះ គឺ​សម្រាប់​អ្នក​ដែល​កោត​ខ្លាច​ព្រះ អ្នក​ដែល “ដែល​ញ័រ​ញាក់ ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះយេហូវ៉ា”(ខ.៥)។ យ៉ាង​ណា​មិញ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​លទ្ធ​ភាព និង​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​របស់​យើង”(២កូរិនថូស ១:៣-៤)។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព ហើយ​អាណិត​យើង ពេល​យើង​មាន​បញ្ហា។ ថ្ងៃ​មួយ ទុក្ខ​វេទនា​ទាំង​អស់​នឹង​បញ្ចប់។ ទឹក​ភ្នែក​យើង​នឹង​លែង​ស្រក់​ទៀត ហើយ​យើង​នឹង​មាន​ភាព​សុខ​សាន្ត​ក្នុង​ព្រះ​ហស្ត​ព្រះ​ជា​រៀង​រហូត(វិវរណៈ ២១:៤)។ មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ជួយ​ទ្រទ្រង់​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។-Jennifer Benson Schuldt

Read article