Jennifer Benson Schuldt

You are here:
តើព្រះទ្រង់មានលក្ខណៈដូចម្តេចខ្លះ?

ដើម្បី​អប​អរ​ឱកាស​ដ៏​ពិសេស​មួយ ស្វាមី​ខ្ញុំ​បាន​នាំ​ខ្ញុំ ទៅ​កន្លែង​ដាក់​តាំង​ស្នាដៃ​សិល្បៈ ហើយ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ជ្រើស​រើស​យក​ផ្ទាំង​គំនូរ​មួយ​ផ្ទាំង ធ្វើ​ជា​អំណោយ។ ខ្ញុំ​ក៏​បាន​រើស​យក​ផ្ទាំង​គំនូរ​ដ៏​តូច​មួយ ដែល​មាន​រូប​ទឹក​អូរ​ហូរ​កាត់​ព្រៃ។ ភាគ​ច្រើន​នៃ​ផ្ទៃ​រូប​របស់​ផ្ទាំង​គំនូរ​នោះ ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​រូប​ទឹក​អូរ​នោះ ធ្វើ​ឲ្យ​រូប​ផ្ទៃ​មេឃ​មួយ​ផ្នែក​ធំ មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​រូប​គំនូរ​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រូប​ដែល​បាន​ចាំង​ឆ្លុះ​នៅ​លើ​ផ្ទៃ​ទឹក បាន​បង្ហាញ​ឲ្យ​យើង​ដឹង អំពី​ទីតាំង​របស់​ព្រះ​អាទិត្យ ចុង​ឈើ និង​បរិយ៉ាកាស​ដែល​ព្រាល​ៗ។ វិធី​តែ​មួយ ដើម្បី​ឲ្យ​យើង​អាច “មើល​ឃើញ” ផ្ទៃ​មេឃ នៅ​ក្នុង​ផ្ទាំង​គំនូរ​នោះ គឺ​ត្រូវ​មើល​ទៅ​ផ្ទៃ​ទឹក។ ក្នុង​ន័យ​ប្រៀប​ធៀប​ខាង​វិញ្ញាណ ព្រះ​យេស៊ូវ​ប្រៀប​បាន​ទៅ​នឹង​ទឹក​អូរ ក្នុង​ផ្ទំាង​គំនូរ​នោះ។ ពេល​ដែល​យើង​ចង់​ដឹង​ថា ព្រះ​ទ្រង់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច យើង​ត្រូវ​មើល​ទៅ​ព្រះ​យេស៊ូវ។ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​មាន​ប្រសាសន៍ថា ព្រះ​យេស៊ូវ “ជា​រូប​ភាព​នៃ​អង្គ​ព្រះ”(១:៣)។ យើង​អាច​រៀន​សូត្រ​អំពី​ភាព​ពិត​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​សេចក្តី​ដែល​បាន​ចែង​ដោយ​ផ្ទាល់ នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​មាន​ដូច​ជា​បទ​គម្ពីរ ដែល​ចែង​ថា “ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់” ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ ដោយ​ស្វែង​យល់​អំពី​របៀប​ដែល​ទ្រង់​ធ្វើ​ការ ពេល​ដែល​ទ្រង់​បាន​ជួប​បញ្ហា ដូច​យើង​ដែល​ជា​មនុស្ស កាល​ទ្រង់​គង់​នៅ​ផែន​ដី ក្នុង​សាច់​ឈាម​ជា​មនុស្ស​។ ព្រះ​យេស៊ូវ​បាន​បង្ហាញ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ កាល​ទ្រង់​ជួប​ការ​ល្បួង។ ទ្រង់​ក៏​បាន​បង្ហាញ​អំណាច​គ្រប់​គ្រង​រប​ស់ព្រះ ដោយ​ប្រឈម​មុខ​ដាក់​ភាព​ងងឹត ខាង​វិញ្ញាណ។ ទ្រង់​ក៏​បាន​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ ដោយ​ដោះ​ស្រាយ​បញ្ហា…

Read article
តើគាត់ជានរណា?

សូម​យើង​ស្រមៃ​ថា យើង​កំពុង​តែ​ឈរ​បញ្ជ្រៀត​គ្នា​ជា​មួយ​នឹង​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្វាគមន៍ នៅ​តាម​បណ្តោយ​ផ្លូវ​ដី​មួយ​ខ្សែ។ ស្រ្តី​ដែល​ឈរ​ពី​ក្រោយ​អ្នក កំពុង​ចំទើត​ជើង ខំ​រក​មើល​តើ​នរណា​កំពុង​តែ​ធ្វើ​ដំណើរ​មក។ អ្នក​ក៏​បាន​មើល​ឃើញ​បុរស​ម្នាក់ កំពុង​ជិះ​សត្វ​លា​មួយ​ក្បាល ​ពី​ចម្ងាយ​មក តាម​ផ្លូវ​នោះ។ ពេល​ដែល​គាត់​ចូល​មក​កាន់​តែ​ជិត មនុស្ស​ម្នា​ក៏​បាន​បោះ​អាវ​វែង​របស់​ខ្លួន ទៅ​លើ​ផ្លូវ។ ភ្លាម​ៗ​នោះ អ្នក​ក៏​បាន​ឮ​សម្លេង​មែក​ឈើ​បាក់ នៅ​ពី​ក្រោយ​អ្នក គឺ​ជា​មែក​ដើម​លម៉ើ​ដែល​គេ​បាន​កាច់​ចែក​គ្នា ហើយ​ពួក​បណ្តា​ជន​ក៏​បាន​យក​មែកលម៉ើ​ទាំង​នោះ​ មក​តម្រៀប​ពី​លើ​ផ្លូវ មុន​ពេល​សត្វ​លា​ដើរ​មក​ដល់។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ទ្រង់ យ៉ាង​អស់​ពី​ចិត្ត ខណៈ​ពេល​ដែល​ទ្រង់​យាង​ចូល​ទីក្រុង​យេរូសាឡិម ដោយ​គង់​នៅ​លើ​ខ្នង​សត្វ​លា រយៈ​ពេល​២​បី​ថ្ងៃ មុន​ពេល​គេ​យក​ទ្រង់​ទៅ​ឆ្កាង។ ហ្វូង​មនុស្ស​បាន​អរ​សប្បាយ និង​សរសើរ​ដំកើង​ព្រះ​ដោយ​សារ “ការ​អស្ចារ្យ​ទាំង​អស់ ដែល​ពួក​គេ​បាន​ឃើញ”(លូកា ១៩:៣៧)។ អ្នក​ដែល​មាន​ចិត្ត​ប្តូរ​ផ្តាច់​ចំពោះ​ព្រះ​យេស៊ូវ បាន​មក​ចោម​រោម​ទ្រង់ ហើយ​ស្រែក​ឡើង​ថា “ស្តេច​ដែល​យាង​មក ដោយ​នូវ​ព្រះ​នាម​ព្រះ​អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ​ពរ”(ខ.៣៨)។ ការ​ដែល​ពួក​គេ​ថ្វាយ​ព្រះ​កិត្តិ​នាម ដោយ​ភាព​ក្លៀវ​ក្លា​យ៉ាង​ដូច​នេះ ធ្វើ​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូសា​ឡិម​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង។ ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ដល់ “នោះ​កើត​មាន​សេចក្តី​ជ្រួល​ជ្រើម​ពេញ​ក្នុង​ទី​ក្រុង ហើយ​គេ​សួរ​ថា លោក​នេះ​ជា​អ្នក​ណា?”(ម៉ាថាយ ២១:១០)។ សព្វ​ថ្ងៃ​នេះ មនុស្ស​នៅ​តែ​ចង់​ដឹង ចង់​ស្គាល់​ព្រះ​យេស៊ូវ។ ទោះ​បី​ជា​យើង​មិន​អាច​ក្រាល​ផ្លូវ​របស់​ទ្រង់ ដោយ​មែក​ដើមលម៉ើ ឬ​ស្រែក​សរសើរ​ទ្រង់ នៅ​ចំពោះ​មុខ​ទ្រង់​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ទ្រង់។ យើង​អាច​ជជែក​ជា​មួយ​គេ…

Read article
កន្លែងសម្រាប់ស្នាក់អាស្រ័យ

ជន​អនា​ថា នៅ​ទីក្រុង​វែន​គូវើ រដ្ឋ​ព្រីត​ធីស ខូឡំប៊ី ប្រទេស​កាណាដា​ មាន​វិធី​សាស្រ្ត​ថ្មី​មួយ ដើម្បី​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ពេល​យប់។ មាន​អង្គការ​ប្រចាំ​តំបន់​មួយ ឈ្មោះ រេនស៊ីធី ហោសស៊ីង បាន​បង្កើត​កៅ​អីវែង​ពិសេស​ជា​ច្រើន ដែល​គេ​អាច​ត្រឡប់​វា បង្កើត​ជា​ជំរក​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ គេ​អាច​ទាញ​បង្អែក​របស់​កៅ​អីវែង​នោះ​ឡើង​ទៅ​លើ ហើយ​បត់​ធ្វើ​ជា​ដំបូល ដែល​អាច​ការពារ​ខ្យល់ និង​ទឹក​ភ្លៀង​បាន។ នៅ​ពេល​យប់ គេ​ងាយ​នឹង​ស្វែង​រក​កន្លែង​សម្រាក​បែប​នោះ នៅ​ទីក្រុង​វែនគូវើ ព្រោះ​នៅ​លើ​កៅ​អីវែង​នោះ មាន​ដាក់​អក្សរ​ដែល​បញ្ចេញ​ពន្លឺ​ពេល​យប់​ថា “នេះ​ជា​កន្លែង​គេង”។ យើង​ត្រូវ​ការ​ជម្រក​ខាង​សាច់​ឈាម តែ​ទន្ទឹម​នឹង​នោះ យើង​ក៏​ត្រូវ​ការ​ជម្រក​ខាង​វិញ្ញាណ​ផង​ដែរ។ ព្រះ​ទ្រង់​ជា​ទីជ្រ​កកោន​សម្រាប់​វិញ្ញាណ​យើង ពេល​មាន​បញ្ហា។ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បានសរសេរ​ក្នុង​ទំនុក​ដំកើង​ថា “កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ទំនុកដំកើង ៦១:២)។ ពេល​ដែល​អារម្មណ៍​យើង​មាន​ការ​ពិបាក​ហួស​បន្ទុក យើង​ងាយ​នឹង​រង​គ្រោះ ដោយ​សារ​ល្បិច​របស់​ខ្មាំង​សត្រូវ​យើង ដោយ​វា​ប្រើ​ការ​ភ័យ​ខ្លាច ការ​ប្រកាន់​ទោស​ខ្លួន​ឯង និង​ការ​ត្រេក​ត្រអាល​ជា​ដើម។​ បាន​ជា​យើង​ត្រូវការ​ប្រភព​នៃ​ស្ថេរ​ភាព និង​សុវត្ថិ​ភាព​ដ៏​ពិត។ បើ​យើង​ជ្រក​កោន​នៅ​ក្នុង​ព្រះ យើង​អាច​មាន​ជ័យ​ជម្នះ​មក​លើ​ខ្មាំង​សត្រូវ ពេល​ដែល​វាព្យា​យាម​ល្បួង​នាំ​ចិត្ត និង​គំនិត​របស់​យើង។​ គឺ​ដូច​ដែល​ស្តេច​ដាវីឌ​បាន​ទូល​ព្រះ​អម្ចាស់​ថា “​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំងសត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង… ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់”(ខ.៣-៤)។ ពេល​យើង​មាន​ទុក្ខ​ព្រួយ យើង​អាច​រក​សន្តិ​ភាព…

Read article
បានរួចពីទោសដែលសមនឹងទទួល

មាន​ពេល​មួយ ​មន្រ្តី​ប៉ូលីស​ម្នាក់​បាន​បញ្ឈប់​រថយន្ត​របស់​ស្រ្តី​ម្នាក់ ដោយ​សារ​កូន​ស្រីគាត់​មិន​បាន​អង្គុយ​ក្នុង​កៅអី​សុវត្ថិ​ភាព​សម្រាប់​ក្មេង​តូច ដែល​ច្បាប់​បាន​តម្រូវ។ ពេល​នោះ គាត់​អាច​ចេញ​បង្កាន់​ដៃ​ផាក​ពិន័យ សម្រាប់​ការ​ធ្វើ​ខុស​ច្បាប់​ចរាចរណ៍ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​សុំ​ឲ្យ​អ្នក​ទាំង​ពីរ​ទៅ​ជួប​គាត់ នៅ​ហាង​ទំនិញ​នៅ​ក្បែរ​នោះ។ គាត់​ក៏​បាន​ទិញ​កៅ​អី​សុវត្ថិ​ភាព​ឲ្យ​ពួក​គេ។ ម្តាយ​ក្មេង​ស្រី​នោះ​កំពុង​ឆ្លង​កាត់​ពេល​ដ៏​ពិបាក ហើយ​មិន​មាន​លទ្ធ​ភាព​ទិញ​កៅ​អី​សុវត្ថិភាព​ឲ្យ​កូន​ស្រី​គាត់​ទេ។ ស្រី្ត​ជា​ម្តាយ​គួរ​តែ​ទទួល​ការ​ផាក​ពិន័យ ដោយ​សារ​ការ​ធ្វើ​ខុ​ស​ច្បាប់ តែ​ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​បាន​ទទួល​អំណោយ​ពី​មន្ត្រី​ប៉ូលីស​ចិត្ត​ល្អ។ អ្នក​ដែល​ស្គាល់​ព្រះ​គ្រីស្ទ ក៏​បាន​ពិសោធន៍​នឹង​រឿង​ដ៏​ល្អ​ដូច​នេះ​ផង​ដែរ។ យើង​ម្នាក់​ៗ​សម​នឹង​ទទួល​ទោស សម្រាប់​ការ​បំពាន​ក្រឹត្យ​វិន័យ​របស់​ព្រះ(សាស្តា ៧:២០)។ តែ​ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើង​ក៏​បាន​ទទួល​ព្រះ​គុណ​ព្រះ   ដែល​យើង​មិន​សម​នឹង​ទទួល​។ ព្រះ​គុណ​ព្រះ បាន​រំដោះ​យើង ឲ្យ​រួច​ពី​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង ដែល​ជា​សេចក្តី​ស្លាប់ និង​ការ​ដាច់​ចេញ​ពី​ព្រះ​អស់​កល្ប​ជា​និច្ច(រ៉ូម ៦:២៣)។ “​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់”(អេភេសូរ ១:៧)។ អ្នក​ខ្លះ​បាន​ឲ្យ​និយម​ន័យ​ថា ព្រះ​គុណ​ព្រះ​ គឺ​ជា “សេចក្តី​ស្រឡាញ់​ដែលបង្ហាញ​ចេញ​តាម​ការ​ប្រព្រឹត្ត”។​ ពេល​ដែល​ស្រ្តី​ជា​ម្តាយ​រូប​នោះ បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រំភើប​នេះ​ហើយ គាត់​ក៏​បាន​និយាយ​ប្រាប់​មន្ត្រី​ប៉ូលីស​នោះ​ថា “ខ្ញុំ​នឹង​អរ​ព្រះ​គុណ​ព្រះ​ជា​និច្ច! …ពេល​ណា​ខ្ញុំ​មាន​លុយ​ល្មម​នឹង​ទិញ​កៅ​អី​សុវត្តិ​ភាព ខ្ញុំ​នឹង​យក​លុយ​នោះ​ទៅ​ជួយ​អ្នក​ដទៃ​ទៀត”។ ការ​ឆ្លើយ​តប ដោយ​ការ​ដឹង​គុណ និង​ដោយ​ចិត្ត​ទូលាយ ចំពោះ​អំណោយ​របស់​មន្ត្រី​ប៉ូលីស​យ៉ាង​ដូច​នេះ ជា​ឧទារហណ៍​គំរូ​ដែល​លើក​ទឹក​ចិត្ត ដល់​យើង​រាល់​គ្នា ដែល​បាន​ទទួល​អំណោយ​នៃ​ព្រះ​គុណ​ព្រះ!-Jennifer Benson…

Read article
ជំនួយមកពីខាងក្រៅ

កាល​ស្វាមី​ខ្ញុំ​ត្រូវ​ធ្វើ​ដំណើរ សម្រាប់​មុខ​ជំនួញ​របស់​គាត់ គាត់​បាន​ឮ​សម្លេង​ចម្លែក ពេល​គាត់​ទើប​តែ​បាន​ចូល​ស្នាក់​នៅ ក្នុង​បន្ទប់​សណ្ឋា​គារ។ គាត់​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​សាល​នៃ​សណ្ឋាគារ ដើម្បី​រក​មើល ហើយ​ក៏​បាន​ឮ​សម្លេង​មនុស្ស​ម្នាក់​ស្រែក ចេញ​ពី​បន្ទប់​ដែល​នៅ​ក្បែរ​នោះ។​ ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​សណ្ឋាគារ គាត់​ក៏​បាន​រក​ឃើញ​ថា មាន​បុរស​ម្នាក់ កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក។ គន្លឹះ​របស់​បន្ទប់​ទឹក​នោះ​បាន​ខូច ហើយ​បុរស​នោះ​ក៏​បាន​ជាប់​នៅ​ខាង​ក្នុង ទាំង​ភ័យ​ស្លន់​ស្លោរ។ គាត់​មាន​អារម្មណ៍​ថា ដក​ដង្ហើម​មិន​រួច ហើយ​ក៏​បាន​ចាប់​ផ្តើម​ស្រែក​ឲ្យ​គេ​ជួយ។ នៅ​ក្នុង​ជីវិត​យើង ជួន​កាល យើង​មាន​អារម្មណ៍​ថា ជាប់​នៅ​ក្នុង​អន្ទាក់​ទៅ​ណា​មិន​រួច។ យើង​មាន​អារ្មណ៍​ថា ហាក់​ដូច​ជា​កំពុង​ជាប់​នៅ​ក្នុង​បន្ទប់​មួយ។ យើង​អង្រួន​ទ្វារ ទំាង​ខំ​ទាញ​គន្លឹះ​បើក​ទ្វារ ​តែ​នៅ​តែ​បើក​មិន​ចេញ។ យើង​ត្រូវ​ការ​ជំនួយ​ពី​ខាង​ក្រៅ គឺ​មិន​ខុស​ពី​បុរស​ដែល​ជាប់​នៅ​ក្នុង​បន្ទប់​ទឹក​សណ្ឋាគារ​នោះ​ឡើយ។ ដើម្បី​ទទួល​ជំនួយ​ពី​ខាង​ក្រៅ  យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​គ្មាន​សង្ឃឹម​អាច​ជួយ​ខ្លួន​ឯង​បាន​ទេ។ ជួន​កាល យើង​ខំ​មើល​ទៅខាង​ក្នុង​ចិត្ត​យើង ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ សម្រាប់​បញ្ហា​របស់​យើង តែ​ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា “​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង”(យេរេមា ១៧:៩)។ តាម​ពិត ជា​ញឹក​ញាប់ យើង​ជា​ប្រភព​នៃ​បញ្ហា​របស់​យើង។ តែ​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ដែល​“​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង”(១យ៉ូហាន ៣:២០)។ ហេតុ​នេះ​ហើយ ទ្រង់​ជ្រាប​ច្បាស់​ថា ត្រូវ​ជួយ​យើង​ដោយ​របៀប​ណា។ មាន​តែ​ព្រះ​ទេ ដែល​អាច​ជួយ​ឲ្យ​ចិត្ត​យើង​មាន​ការ​​ផ្លាស់​ប្រែ​យ៉ាង​ស្ថិត​ស្ថេរ និង​មាន​ការ​រីក​ចម្រើន​ដ៏​ពិត​បា្រកដ។​ ពេល​យើង​ទុក​ចិត្ត​ព្រះ…

Read article
មានសុវត្ថិភាពក្នុងព្រះហស្តទ្រង់

មាន​ពេល​មួយ ខ្ញុំ​បាន​អង្គុយ​នៅ​ក្បែរ​គ្រែ​គេង​របស់​កូន​ស្រី​ខ្ញុំ ក្នុង​បន្ទប់​សម្រាក​ព្យាបាល បន្ទាប់​ពី​នាង​បាន​​ទទួល​​ការ​វៈ​កាត់​ហើយ។ ពេល​ភ្នែក​របស់​នាង​បើ​ព្រឹម​ៗ នាង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន ហើយ​ក៏​បាន​ចាប់​ផ្តើម​យំ។ ខ្ញុំ​ក៏​បាន​ព្យាយាម​កម្សាន្ត​ចិត្ត​នាង ដោយ​អង្អែល​ដៃ​នាង​ថ្មម​ៗ តែ​នាង​មាន​ការ​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង។ គិលានុ​បដ្ឋាយិកា​ក៏​បាន​ជួយ​លើក​នាង​ឡើង ដាក់​នៅ​លើ​ភ្លៅ​ខ្ញុំ។ ខ្ញុំ​ក៏​បាន​ជូត​ទឹក​ភ្នែក​ចេញ​ពី​ថ្ពាល់​នាង ហើយ​រំឭក​នាង​ថា នាង​នឹង​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​មិន​ខាន​ទេ។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​រាស្រ្ត​អ៊ីស្រាអែល តាម​រយៈ​ហោរា​អេសាយ​ថា “អញ​នឹង​កំសាន្ត​ចិត្ត​ឯង ដូច​ជា​ម្តាយ​ដែល​លួងលោម​កូន”(អេសាយ ៦៦:១៣)។ ព្រះ​ទ្រង់​បាន​សន្យា​ប្រទាន​កូន​ទ្រង់ នូវ​សន្តិ​ភាព ហើយ​ពរ​ពួក​គេ ដូច​ម្តាយ​ពរ​កូន​នៅ​ចំហៀង។ ព្រះ​រាជ​សារ​ដ៏​ស្រទន់​នេះ គឺ​សម្រាប់​អ្នក​ដែល​កោត​ខ្លាច​ព្រះ អ្នក​ដែល “ដែល​ញ័រ​ញាក់ ចំពោះ​ព្រះ​បន្ទូល​នៃ​ព្រះយេហូវ៉ា”(ខ.៥)។ យ៉ាង​ណា​មិញ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​កូរិន​ថូស គាត់​បាន​និយាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​មាន​លទ្ធ​ភាព និង​សព្វ​ព្រះ​ទ័យ​នឹង​កម្សាន្ត​ចិត្ត​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា ព្រះ​អម្ចាស់ “កម្សាន្ត​ចិត្ត​យើង ក្នុង​អស់​ទាំង​សេចក្តី​ទុក្ខ​របស់​យើង”(២កូរិនថូស ១:៣-៤)។ ព្រះ​ទ្រង់​មាន​ព្រះ​ទ័យ​សុភាព ហើយ​អាណិត​យើង ពេល​យើង​មាន​បញ្ហា។ ថ្ងៃ​មួយ ទុក្ខ​វេទនា​ទាំង​អស់​នឹង​បញ្ចប់។ ទឹក​ភ្នែក​យើង​នឹង​លែង​ស្រក់​ទៀត ហើយ​យើង​នឹង​មាន​ភាព​សុខ​សាន្ត​ក្នុង​ព្រះ​ហស្ត​ព្រះ​ជា​រៀង​រហូត(វិវរណៈ ២១:៤)។ មុន​នឹង​ថ្ងៃ​នោះ​មក​ដល់ យើង​អាច​ពឹង​ផ្អែក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​ជួយ​ទ្រទ្រង់​យើង ពេល​យើង​ជួប​ទុក្ខ​លំបាក។-Jennifer Benson Schuldt

Read article
កុំប៉ះពាល់​របងនោះ​ឲ្យ​សោះ

កាល​នៅ​ពី​ក្មេង ខ្ញុំ​បាន​ទៅ​លេង​យាយ​ទួត​របស់​ខ្ញុំ ​ជា​មួយ​ឪពុក​ម្ដាយ​ខ្ញុំ។ គាត់​រស់​នៅ​ក្បែរ​​ចម្ការ​មួយ។ ទីធ្លា​ផ្ទះ​គាត់ ​មាន​ព័ទ្ធ​ទៅ​ដោយ​របង ដែល​មាន​ដាក់​ខ្សែ​ភ្លើង ដែល​បង្កា​កុំ​ឲ្យ​សត្វ​គោ​ចូល​មក​ស៊ីស្មៅ​នៅ​ក្នុង​ទីធ្លា​ផ្ទះ​គាត់។ នៅ​ពេល​ខ្ញុំ​សុំ​ឪពុក​ម្ដាយ​ទៅ​លេង​នៅ​ខាង​ក្រៅ ពួក​គាត់​ក៏​បាន​យល់​ព្រម ប៉ុន្តែ បាន​ហាម​ខ្ញុំ កុំ​ឲ្យ​ប៉ះពាល់​ខ្សែ​ភ្លើង​នៅ​តាម​របង​ផ្ទះ​ ប្រយ័ត្ន​ឆក់។ គួរ​ឲ្យ​សោក​ស្ដាយ ខ្ញុំ​មិន​បាន​ខ្វល់​អំពី​បម្រាម​របស់​ពួក​គាត់​ឡើយ ហើយ​ខ្ញុំ​បាន​យក​ម្រាម​ដៃទៅ​ប៉ះ​ខ្សែ​ភ្លើង​នៅ​លើ​របង​នោះ ហើយ​ក៏​ត្រូវ​ចរន្ត​អគី្គ​សនី​ឆក់ ដោយ​កម្លាំង​ល្មម​នឹង​ផ្ដល់​មេរៀន ​ឲ្យ​​សត្វ​គោ​រាង​ចាល​បាន​ ហើយ​ខ្ញុំ​ក៏​រាង​ចាល​ដែរ។ ពេល​នោះ​ទើប​ខ្ញុំដឹង​ថា ឪពុក​ម្ដាយ​ខ្ញុំ​បាន​ហាម​ខ្ញុំ គឺព្រោះ​តែ​ពួក​គាត់​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​មិន​ចង់​ឲ្យ​ខ្ញុំ​ទទួល​ការ​ឈឺ​ចាប់​ឡើយ។ នៅ​ពេល​ដែល​ព្រះ​ទត​ឃើញ​ពួក​អ៊ីស្រាអែល​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម កាល​ពី​សម័យ​បុរាណ​សូន​ឆ្លាក់​រូប​ព្រះ ហើយ​នាំ​គ្នា​ថ្វាយ​បង្គំ​រូប​ទាំង​នោះ ព្រះ​អង្គ “បាន​ផ្ញើ​ព្រះ​រាជ​សារ​របស់​ទ្រង់​ទៅ​ឯ​គេ ម្ដង​ជា​ពីរ​ដង ពីព្រោះ​ព្រះ​អង្គ​មាន​សេចក្តី​អាណិត​អាសូរ​ដល់​រាស្រ្ត​របស់​ទ្រង់” (២របាក្សត្រ ៣៦:១៥)។ ព្រះ​ទ្រង់​មាន​បន្ទូល​​តាម​រយៈ​លោក​ហោរា​យេរេមា ប៉ុន្តែ ​ពួក​បណ្ដាជន​បាន​តប​ទៅ​វិញថា “យើង​នឹង​នៅតែបន្តធ្វើ​តាម​ផែនការ​របស់​យើងដដែល” (យេរេមា ១៨:១២)។ ដោយ​ព្រោះ​តែ​ការ​នេះ ទើប​ព្រះ​ទ្រង់​បាន​បណ្ដោយ​ឲ្យ​ស្ដេច​នេប៊ូក្នេ​សារ បំផ្លាញ​ទី​ក្រុង​យេរូសាឡិម ហើយ​ចាប់​យក​មនុស្ស​ជា​ច្រើន​ទៅ​ធ្វើ​ជា​ឈ្លើយ​សឹក។ ប្រហែល​នៅ​ថ្ងៃ​នេះ ទ្រង់​កំពុង​ដាស់​តឿន​អ្នក ​អំពី​អំពើ​បាប​មួយ​ចំនួន​ នៅ​ក្នុង​ជីវិត​របស់​អ្នក។ បើសិន​ជា​ដូច្នោះ​មែន នោះ​ចូរ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​នោះ។ នេះ​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ពី​ការ​អាណិត ដែល​ទ្រង់​មាន​ចំពោះ​យើង (ហេព្រើរ ១២:៥-៦)។ ទ្រង់​ទត​ឃើញ​អ្វី​ដែល​នៅ​ខាង​មុខ…

Read article
ទិដ្ឋភាព​ខាង​ក្នុង

លោក អារី វ៉ាន់ រីអេត (Arie van’t Riet) ជា​អ្នក​ជំនាញ​ផ្នែក​រូប​វិទ្យា​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​បង្កើត​ស្នា​ដៃ​សីល្បៈ​តាម​របៀប​មិន​ធម្មតា។ គាត់​តម្រៀប​រុក្ខ​ជាតិ ​និង​សាក​សព​សត្វ​ផ្សេង​ៗ​ចម្រុះ​ចូល​គ្នា ហើយ​ក៏​បាន​ឆ្លុះ​មើល​ដោយ​កាំ​រស្មី​អ៊ិច។ គាត់​ក៏​បាន​ស្គែន​រូប​ភាព​ដែល​បាន​ពី​ការ​ថត​កាំរ​ស្មី​អ៊ិច​នោះ បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ហើយ​បន្ទាប់​មក ក៏​បន្ថែម​ពណ៌​ពីលើ​ផ្នែក​ពិសេស​ៗ​ខ្លះ​ ក្នុង​រូប​ភាព​ទាំង​នោះ។ ការ​នេះ​បាន​ក្លាយ​ជា​ស្នា​ដៃ​សីល្បៈ​ ដែល​បង្ហាញ​ឲ្យឃើញ​រូប​ភាព​ដ៏​សាំ​ញ៉ាំ​នៅ​ផែ្នក​ខាង​ក្នុង​របស់​ផ្កា សត្វ​ត្រី សត្វ​បក្សី សត្វ​ល្មូន និង​សត្វ​ស្វា។ ទិដ្ឋ​ភាព​ខាង​ក្នុង​នៃ​របស់​អ្វី​មួយ ​គឺ​ច្រើន​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និងមាន​សារៈ​សំខាន់​ជាង​ទិដ្ឋ​ភាព​ខាង​ក្រៅ។ ពេល​ប្រ​ជា​ជន​អ៊ីស្រាអែល​ត្រូវ​ការ​ជ្រើស​រើស​មនុស្ស​ឲ្យ​ឡើង​សោយ​រាជ្យ   លោក​សាំយ៉ូអែ​ល​មាន​ការ​ចាប់​អារម្មណ៍  ចំពោះ​លោក​អេលាប។  គ្រាន់​តែ​បាន​សង្គេត​មើល​មួយភ្លែត លោក​សាំយូអែល​បាន​គិត​ថា លោក​អេលាប​មាន​លក្ខណៈ​សម្បត្តិ ដែល​អាច​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ពួក​អ៊ីស្រា​អែល(១សាំយូអែល ១៦:៦)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​សាំយូអែល កុំ​ឲ្យ​មើល​តែ​ឫក​ពា​ខាង​ក្រៅ​ឡើយ។ ព្រះ​អង្គ​បាន​ប្រាប់​លោក​សាំយូអែល​ថា “​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ  តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”  (ខ.៧)។  ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​លោក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​អ៊ីស្រាអែល​វិញ គឺ​មិន​មែន​លោក​អេលាប​ទេ។ នៅ​ពេល​ព្រះ​ទ្រង់​ទត​មើល​យើង ទ្រង់​ផ្ដោត​សំខាន់​ទៅ​លើ​ចិត្ត​របស់​យើង មិន​មែន​លើ​កម្ពស់របស់​យើង ហើយ​ផ្តោត​ជា​សំខាន់​លើ​ស្ថានភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើទម្រង់​មុខ​មាត់​របស់​យើង​​។ ព្រះ​អង្គ​មិន​ទត​ឃើញ​យើង​ថា​ចាស់​ពេក ក្មេង​ពេក តូច​ពេក ឬ​ធំ​ពេក​នោះ​ទេ។ ទ្រង់​ផ្ដោត​ជា​សំខាន់​ ទៅ​លើ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់…

Read article
ពាក្យសម្ដីមិន​ប្រុង​ប្រយ័ត្ន

ពេល​ខ្ញុំ​កំពុង​តែ​បើក​រថយន្ត​បាន​ប្រហែល​ជិត​កន្លះ​ម៉ោង កូន​ស្រី​របស់​ខ្ញុំ​ស្រាប់​តែ​ស្រែក​យំ​ពីកៅ​អី​ខាង​ក្រោយ​។ ​នៅ​ពេល​ខ្ញុំ​សួរ​ថា “តើ​កូន​កើត​អី?” នាង​ក៏​បាន​ឆ្លើយ​ថា បង​ប្រុស​​របស់​នាង​បាន​ចាប់​ទាញ​ដៃ​របស់​នាង​ខ្លាំង​ពេក។ ពេល​នោះ​បង​ប្រុស​របស់​នាង​ក៏​បាន​អះ​អាង​ថា​ គាត់​ចាប់​ទាញ​ដៃ​នាង គឺព្រោះ​តែ​នាង​ក្ដិច​គាត់។ នាង​និយាយ​ថា នាង​បាន​ក្ដិច​គាត់ ព្រោះ​ព្រោះ​តែ​គាត់​បាន​និយាយ​ពាក្យ​អាក្រក់​ៗ​ដាក់​នាង។ គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​គំរូ​មិន​ល្អ​មួយ​នេះ ដែល​បាន​កើត​ឡើង​ជា​ធម្មតា​រវាង​ក្មេង​ៗ ​ក៏​អាច​កើត​មាន​ជា​ញឹក​ញាប់ ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស​ធំ​ផង​ដែរ។ ពេល​មនុស្ស​ម្នាក់​និយាយ​អ្វី​មួយ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឈឺ​ចិត្ត អ្នក​ដែល​ឈឺ​ចិត្ត​នោះ ក៏​បាន​វាយ​បក​ទៅ​វិញ​ដោយ​ពាក្យ​សម្តី។ ចំណែក​ឯ​អ្នក​ដែល​បង្ករ​រឿង ​ក៏​បាន​សង​សឹក​​វិញ ដោយ​ពាក្យ​ប្រមាថ​បន្ថែម​ទៀត។ មិន​យូរ​ប៉ុន្មាន រឿង​នេះ​ក៏​ផ្ទុះ​ចេញ​ជា​កំហឹង និង​ពាក្យ​សម្ដី​ឃោរ​ឃៅ ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​តែ​ម្ដង។ ព្រះគម្ពីរ​បាន​ចែង​ថា “​ពាក្យ​ឥត​បើ​គិត ដូច​ជា​ចាក់​ដោយ​ដាវ” ហើយ “ពាក្យ​គំរោះ​គំរើយ នោះ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​កំហឹង” ប៉ុន្តែ “ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្ដី​ក្រោធ​ទៅ”(សុភាសិត ១២:១៨; ១៥:១)។ ហើយ​ពេល​ខ្លះ ការ​នៅ​ស្ងៀម​មិន​តបត​សោះ​ ជា​មធ្យោ​បាយ​ល្អ​បំផុត ​ដើម្បី​ឆ្លើយ​តប​ចំពោះ​សម្តី​អាក្រក់ និង​គំរោះ​គំរើយ។ មុន​ពេល​ព្រះ​យេស៊ូវ​ត្រូវ​គេ​ឆ្កាង ពួក​មេ​ដឹក​នាំ​សាសនា​បាន​ប្រើ​ពាក្យ​សម្តី​របស់​ខ្លួន ដើម្បី​ព្យាយាម​នាំ​ឲ្យ​ទ្រង់​ឈ្លោះ​ជា​មួយ​ពួក​គេ​(ម៉ាថាយ ២៧:៤១-៤៣)។ ក៏​ប៉ុន្តែ “កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ . . . គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ…

Read article
ជ្រលងនៃទស្សនវិស័យ

កំណាព្យ ដែល​ជា​សេចក្តី​អធិស្ឋាន​របស់​គ្រីស្ទ​បរិស័ទ​ភ្ជួរីធិន មាន​ចំណង​ជើង​ថា “ជ្រលង​នៃ​ទស្សន​វិស័យ” និយាយ​អំពី​ចំងាយ​រវាង​មនុស្ស​មាន​បាប និង​ព្រះ​ដ៏​បរិសុទ្ធ​របស់​ពួក​គេ។ បុរស​ដែល​មាន​បាប​នោះ​បាន​ទូល​ទៅ​ព្រះ​ថា “ទ្រង់​បាន​នាំ​ទូល​បង្គំ​មក​ជ្រលង​នៃ​ទស្សន​វិស័យ… ដែលហ៊ុម​ព័ទ​ដោយ​ភ្នំ​នៃ​អំពើ​បាប តែ​ទូល​បង្គំ​បាន​មើល​ឃើញ​សិរីល្អ​ទ្រង់”។ បុរស​នោះ​ដឹង​ថា​ខ្លួន​មាន​បាប តែ​គាត់​នៅ​តែ​មាន​ក្តី​សង្ឃឹម។ គាត់​បន្ត​ទៀត​ថា “គេ​អាច​មើល​ឃើញ​ពន្លឺ​ផ្កាយ ពី​ក្នុង​អណ្តូង​ដែល​ជ្រៅ​បំផុត ហើយ​អណ្តូង​កាន់​តែ​ជ្រៅ​ប៉ុណ្ណា នោះ​ពន្លឺ​ទ្រង់​ក៏​បាន​បញ្ចេញ​ពន្លឺ​ចូល​ទៅ​កាន់​តែ​ភ្លឺ​ច្បាស់”។ ទី​បំផុត​បទ​កំណាព្យ​នេះ​ក៏​បាន​បញ្ចប់ ដោយ​ការ​ទូល​សូម​ថា “សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​ពន្លឺ​ទ្រង់ ក្នុង​ភាព​ងងឹត… សូម​ឲ្យ​ទូល​បង្គំ​រក​ឃើញ​សិរីល្អ​ទ្រង់ ក្នុង​ជ្រលង​របស់​ទូល​បង្គំ”។ លោក​យ៉ូណាស​បាន​រក​ឃើញ​សិរីល្អ​ព្រះ ក្នុង​អំឡុង​ពេល​ដែលគាត់​កំពុង​នៅ​ក្នុង​ទីជម្រៅ​នៃ​មហា​សមុទ្រ។ គាត់​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ ហើយ​ក៏​បាន​ធ្លាក់​ខ្លួន​ចូល​ក្នុង​ពោះ​ត្រី ដោយ​សារ​តែ​អំពើ​បាប​របស់​គាត់។ លោក​យ៉ូណាស​ក៏​បាន​ស្រែក​រក​ព្រះ​ពី​ក្នុង​ពោះ​ត្រី​ថា “​ទ្រង់​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូលបង្គំ”(យ៉ូណាស ២:៤)។ ទោះ​ជាគាត់​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​វេទនា​ដូច​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ទូល​ទ្រង់​ថា “​ទូលបង្គំ​បាន​នឹក​ដល់​ព្រះយេហូវ៉ា ហើយ​សេចក្តី​អធិស្ឋាន​របស់​ទូលបង្គំ​បាន​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់”(ខ.៧)។ ព្រះ​ទ្រង់​ក៏​បាន​ឮ​គាត់​អធិ​ស្ឋាន ហើយ​ក៏​បាន​ឲ្យ​សត្វ​ត្រី​ដោះ​លែង​គាត់។​ ទោះ​បី​ជា​អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ក្តី យើង​នៅ​តែ​អាច​មើល​ទៅ​​​ទ្រង់ ពី​ចំណុច​ដ៏​ទាប​បំផុត​នៃ​ជីវិត​យើង ហើយ​ឃើញ​ទ្រង់ ឃើញ​ភាព​បរិសុទ្ធ សេចក្តី​ល្អ និង​ព្រះ​គុណ​ទ្រង់។ បើ​យើង​ងាក​បែរ​ចេញ​ពី​អំពើ​បាប​យើង ហើយ​សារ​ភាព​ចំពោះ​ព្រះ ទ្រង់​នឹង​អត់​ទោស​បាប​ឲ្យ​យើង។ ព្រះ​ទ្រង់​ឆ្លើយ​តប​សេចក្តី​អធិស្ឋាន​នៅ​ក្នុង​ជ្រលង​ភ្នំ។-Jennifer Benson Schuldt

Read article