កុំប៉ះពាល់របងនោះឲ្យសោះ
កាលនៅពីក្មេង ខ្ញុំបានទៅលេងយាយទួតរបស់ខ្ញុំ ជាមួយឪពុកម្ដាយខ្ញុំ។ គាត់រស់នៅក្បែរចម្ការមួយ។ ទីធ្លាផ្ទះគាត់ មានព័ទ្ធទៅដោយរបង ដែលមានដាក់ខ្សែភ្លើង ដែលបង្កាកុំឲ្យសត្វគោចូលមកស៊ីស្មៅនៅក្នុងទីធ្លាផ្ទះគាត់។ នៅពេលខ្ញុំសុំឪពុកម្ដាយទៅលេងនៅខាងក្រៅ ពួកគាត់ក៏បានយល់ព្រម ប៉ុន្តែ បានហាមខ្ញុំ កុំឲ្យប៉ះពាល់ខ្សែភ្លើងនៅតាមរបងផ្ទះ ប្រយ័ត្នឆក់។ គួរឲ្យសោកស្ដាយ ខ្ញុំមិនបានខ្វល់អំពីបម្រាមរបស់ពួកគាត់ឡើយ ហើយខ្ញុំបានយកម្រាមដៃទៅប៉ះខ្សែភ្លើងនៅលើរបងនោះ ហើយក៏ត្រូវចរន្តអគី្គសនីឆក់ ដោយកម្លាំងល្មមនឹងផ្ដល់មេរៀន ឲ្យសត្វគោរាងចាលបាន ហើយខ្ញុំក៏រាងចាលដែរ។ ពេលនោះទើបខ្ញុំដឹងថា ឪពុកម្ដាយខ្ញុំបានហាមខ្ញុំ គឺព្រោះតែពួកគាត់ស្រឡាញ់ខ្ញុំ ហើយក៏មិនចង់ឲ្យខ្ញុំទទួលការឈឺចាប់ឡើយ។ នៅពេលដែលព្រះទតឃើញពួកអ៊ីស្រាអែលនៅក្នុងទីក្រុងយេរូសាឡិម កាលពីសម័យបុរាណសូនឆ្លាក់រូបព្រះ ហើយនាំគ្នាថ្វាយបង្គំរូបទាំងនោះ ព្រះអង្គ “បានផ្ញើព្រះរាជសាររបស់ទ្រង់ទៅឯគេ ម្ដងជាពីរដង ពីព្រោះព្រះអង្គមានសេចក្តីអាណិតអាសូរដល់រាស្រ្តរបស់ទ្រង់” (២របាក្សត្រ ៣៦:១៥)។ ព្រះទ្រង់មានបន្ទូលតាមរយៈលោកហោរាយេរេមា ប៉ុន្តែ ពួកបណ្ដាជនបានតបទៅវិញថា “យើងនឹងនៅតែបន្តធ្វើតាមផែនការរបស់យើងដដែល” (យេរេមា ១៨:១២)។ ដោយព្រោះតែការនេះ ទើបព្រះទ្រង់បានបណ្ដោយឲ្យស្ដេចនេប៊ូក្នេសារ បំផ្លាញទីក្រុងយេរូសាឡិម ហើយចាប់យកមនុស្សជាច្រើនទៅធ្វើជាឈ្លើយសឹក។ ប្រហែលនៅថ្ងៃនេះ ទ្រង់កំពុងដាស់តឿនអ្នក អំពីអំពើបាបមួយចំនួន នៅក្នុងជីវិតរបស់អ្នក។ បើសិនជាដូច្នោះមែន នោះចូរប្រែចិត្តចេញពីអំពើបាបនោះ។ នេះជាភស្ដុតាងដែលបង្ហាញពីការអាណិត ដែលទ្រង់មានចំពោះយើង (ហេព្រើរ ១២:៥-៦)។ ទ្រង់ទតឃើញអ្វីដែលនៅខាងមុខ…
Read article