Jennifer Benson Schuldt

You are here:
ការរំឭករបស់សត្វរុយ

ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ការិ​យ៉ា​ល័យ​តូច​មួយ ដែល​ខ្ញុំ​បាន​ជួល ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ មាន​តែ​សត្វ​រុយ​កំសត់​ពីរ​បី​ក្បាល​ប៉ុណ្ណោះ ដែល​បាន​យក​ទី​កន្លែង​នោះ ​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ។ រូប​កាយ​របស់​ពួក​វា​បាន​ស្លាប់ មិន​ដឹង​ជា​តាំង​ពី​ពេល​ណា នៅ​លើ​កម្រាល​ឥដ្ឋ និង​នៅ​មាត់​បង្អួច។ ខ្ញុំ​ក៏​បាន​យក​ខ្មោច​ពួក​វា​ទៅ​ចោល​ក្នុង​ធុង​សម្រាម តែ​នៅ​សល់​មួយ​ក្បាល​ទៀត នៅ​កណ្តាល​វាល។ សាក​សព​របស់​សត្វ​រុយ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ខ្ញុំ​ត្រូវ​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ ឲ្យ​បាន​ល្អ។ សេចក្តី​ស្លាប់​ជា​ការ​រំឭក​ដ៏​ប្រសើរ អំពី​ជីវិត ហើយ​ជីវិត​ជា​អំណោយ​របស់ព្រះ​​។ សេ្តច​សាឡូម៉ូន​បាន​មាន​បន្ទូល​ថា អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់ គឺ​មាន​សង្ឃឹម(សាស្តា ៩:៤)។ ជីវិត​របស់​យើង​នៅ​លើ​ផែន​ដី​នេះ បាន​ផ្តល់​ឱកាស ឲ្យ​យើង​ជិះ​ឥទ្ធិ​ពល និង​អរ​សប្បាយ​នឹង​ពិភព​លោក​ដែល​នៅ​ជុំវិញ​យើង។ មនុស្ស​ជា​ច្រើន​អាច​ញាំ និង​ផឹក​យ៉ាង​រីក​រាយ ហើយ​ក៏​សប្បាយ​នឹង​ទំនាក់​ទនង​របស់​ខ្លួន​ផង​ដែរ​(ខ.៧,៩)។ មនុស្ស​ជា​ច្រើន​ក៏​អាច​អរ​សប្បាយ​នឹង​ការងារ​ផង​ដែរ។ ស្តេច​សាឡូម៉ូន​បាន​ឲ្យ​យោបល​ថា “ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់​ពី​កំឡាំង​ចុះ”(ខ.១០)។​ ទោះ​ជា​យើង​មាន​មុខ​របរ ​ការងារ ឬ​តួរនាទី​អ្វី​ក៏ដោយ ក្នុង​ជីវិត យើង​នៅ​តែ​អាច​ធ្វើ​កិច្ចការ​ដែល​សំខាន់ ហើយ​ធ្វើ​ឲ្យ​កិច្ច​ការ​នោះ​ឲ្យ​បាន​ល្អ ដូច​ជា លើក​ទឹក​ចិត្ត​អ្នក​ដទៃ អធិ​ស្ឋាន និង​បង្ហាញ​សេចក្តី​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះត្រង់ ជា​រៀង​រាល់​ថ្ងៃ។ បទ​គម្ពីរ​សាស្តា​បាន​ចែង​ថា “គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ ពី​ព្រោះ​មនុស្ស​ក៏​មិន​ដឹង​ពេល​កំណត់​របស់​ខ្លួន​ដែរ”(ខ.១១-១២)។ យើង​មិន​អាច​ដឹង​ថា ជីវិត​យើង​នៅលើ​ផែន​ដី​នេះ នឹង​បញ្ចប់​នៅ​ពេល​ណា​ទេ តែ​យើង​នៅ​អាច​រក​ឃើញ​ក្តី​អំណរ…

Read article
ការបន្តដើរតាមព្រះគ្រីស្ទ

កាល​នៅ​ពី​ក្មេង   ខ្ញុំ​ចូល​ចិត្ត​ចំណាយ​ពេល​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ   នៅ​កន្លែង​បោះ​ជំរុំ​យុវ​ជន។ កាល​នោះ ខ្ញុំ​បាន​អង្គុយ​ប្រកៀក​ស្មា​គ្នា ជា​មួយ​មិត្ត​ភក្តិ នៅ​ពី​មុខ​ភ្នក់​ភ្លើង នៅ​យប់​ចុង​ក្រោយ នៃ​ការ​បោះ​ជំរុំ​យុវជន។ យើង​ក៏​បាន​ចែក​ចាយ អំពី​ការ​អ្វី​ខ្លះ​ដែល​យើង​ទទួល​បាន ពី​ការ​សិក្សា​អំពី​ព្រះ និង​ព្រះ​គម្ពីរ​កន្លង​មក ហើយ​យើង​ក៏​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ។ មាន​បទ​ចម្រៀង​មួយ ដែល​ខ្ញុំ​នៅ​ចាំ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដែល​បទ​នោះ​ផ្តោត​ទៅ​លើ​ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូវ។ វគ្គ​បន្ទរ​មាន​ឃ្លា​ដ៏​សំខាន់​មួយ ដែល​គេ​ច្រៀង​ថា “ខ្ញុំ​មិន​បែរ​ក្រោយ”។ ពេល​លោក​អេលីសេ​បាន​សម្រេច​ចិត្ត​ដើរ​តាម​លោក​អេលីយ៉ា លោក​អេលីសេ​បាន​ធ្វើ​នូវ​កិច្ច​ការ​ ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន ​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក ពោល​គឺ​មិន​អាច​វិល​ត្រឡប់​ទៅ​រក​អាជីព​ជា​កសិករ​វិញ។ បន្ទាប់​ពី​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ធ្វើ​ពិធី​ជប់​លៀង​លា​ផ្ទះ គាត់​ក៏​បាន “យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ”(១ពង្សាវតាក្សត្រ ១៩:២១)។ គាត់​បាន​យក​ឧបករណ៍​សម្រាប់​ធ្វើ​ស្រែ​របស់​គាត់ ទៅ​ដុត​ចម្អិន​អាហារ ​ជា​សញ្ញា​បញ្ជាក់​ថា គាត់​បាន​បោះ​បង់​ចោល​ផ្លូវ​ជីវិត​ចាស់​របស់​គាត់​ហើយ។ គាត់​បាន​ស្ងោរ​សាច់​គោ​ដែល​គាត់​បាន​សម្លាប់​ថ្មី​ៗ ពី​លើ​ភ្លើង​ដែល​កំពុង​ឆេះ​ ហើយ​ចែក​គេ​គ្រប់​គ្នា​បរិភោគ​នៅ​ទីនោះ។​ បន្ទាប់​មក “​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក”(ខ.២១)។ ការ​ថ្វាយ​ជីវិត​យើង​ដល់​ព្រះ ដែល​សក្តិ​សម​នឹង​ទទួល​ភក្តី​ភាព​របស់​យើង ច្រើន​តែ​មាន​ការ​លះ​បង់។ នៅ​ពេល​ខ្លះ យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក សម្រាប់​ទំនាក់​ទំនង បញ្ហា​ហិរញ្ញ​វត្ថុ និង​របៀប​នៃ​ការ​រស់​នៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្មាន​ការ​លះ​បង់​ណា​ដែល​ធំ​ជាង ព្រះ​ពរ​ដែល​យើង​នឹង​ទទួល​បាន​ ពី​ការ​បន្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ឡើយ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ព្រោះ​អ្នក​ណា​ដែល​ចង់​ឲ្យ​រួច​ជីវិត…

Read article
ការផ្គត់ផ្គង់របស់ព្រះ

ខ្ញុំ និង​កូន​ស្រី​ខ្ញុំ​បាន​ចាត់​ទុក​នំខេក​ប្រោននី ជា​អាហារ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​អាហារ​ដ៏​អស្ចារ្យ​ទាំង៧ នៃ​ពិភព​អាហារ​ឆ្ងាញ់​ៗ។ ថ្ងៃ​មួយ ពេល​យើង​កំពុង​លាយ​គ្រឿង​ផ្សំ ជា​មួយ​ស្ករ​សូកូឡា ដែល​យើង​ចូល​ចិត្ត​ប្រើ​ធ្វើ​នំខេក កូន​ស្រី​ខ្ញុំ​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ ទុក​ម្សៅ​ដែល​បាន​លាយ​ហើយ​ខ្លះ នៅ​បាត​ចាន បន្ទាប់​ពី​ចាក់​ចូល​ទៅ​ក្នុង​ខ្ទះ​សម្រាប់​ដុត​នំ​ហើយ។ នាង​ចង់​ញាំ​ម្សៅ​ដែល​នៅ​សល់​នោះ។ ខ្ញុំ​ក៏​បានញញឹម ហើយ​យល់​ព្រម។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ប្រាប់​នាង​ថា “កូន​អាច​ប្រមូល​ម្សៅ​លាយ​ដែល​នៅសល់​នោះ តែ​បើ​កូន​ចង់​ធ្វើ​នំខេក​ប្រោនី កូន​ត្រូវ​យក​វា​ទៅ​ដុត​សិន”។ ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​នំ​យ៉ាង​សប្បាយ​រី​ករាយ ខ្ញុំ​ក៏​បាន​ពន្យល់​កូន​ស្រី​ខ្ញុំ​ថា នៅ​គ្រា​សញ្ញា​ចាស់នាង​រស់​បាន​ដើរ​ប្រមូល​គ្រាប់​ស្រូវ​ដែល​នៅសល់ ក្នុង​វាល​ស្រែ ដើម្បី​ធ្វើ​អាហារ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់នាង​ណាអូមី ដែល​ម្តាយ​ក្មេក​​របស់​នាង(នាងរស់ ២:២-៣)។ ដោយ​សារ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ត្រូវ​ប្តី​ស្លាប់​ចោល ពួក​គេ​ក៏​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​ណា​អូមី។ នៅ​ទីនោះ នាង​រស់​ក៏បាន​ជួប​លោក​បូអូស ដែល​ជា​ម្ចាស់​ដី​ដ៏​មាន​ស្តុក​ស្តម្ភ។ នាង​បាន​សុំ​ឲ្យ​គាត់​អនុញ្ញាត​ឲ្យ​នាង ដើរ​រើស​គួរ​ស្រូវ​ដែល​ពួក​អ្នក​ច្រូត​ស្រូវ​ជ្រុះ(ខ.៧)។ គាត់​ក៏​បាន​យល់​ព្រម ហើយ​បង្គាប់​ពួក​ឈ្នួល​គាត់ ឲ្យ​ទម្លាក់​គួរ​ស្រូវ​ខ្លះ​ឲ្យ​នាង​រើស(ខ.១៦)។ យ៉ាង​ណា​មិញ ព្រះ​ទ្រង់​ក៏​បាន​ផ្គត់​ផ្គង់​យើង ដោយ​ព្រះ​ពរ​ដ៏​បរិបូរ គឺ​ដូច​ដែល​លោក​បូអូស​បាន​ជួយ​នាង​រស់ ឲ្យ​ទទួល​ផល​ពី​វាល​ស្រែ​របស់​គាត់​ផង​ដែរ។ ទ្រង់​មាន​ធន​ធាន​ច្រើន​ហូរ​ហៀរ ​ហើយ​ទ្រង់​ក៏​បាន​ទម្លាក់​ព្រះ​ពរ​ឲ្យ​យើង​ទទួល។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​ឲ្យ​យើង​មាន​ជីវ​ជាតិ​ចិញ្ចឹម​ខាង​វិញ្ញាណ និង​ខាង​សាច់​ឈាម យ៉ាង​គ្រប់​គ្រាន់។ គ្រប់​ទាំង​អំណោយ​ល្អ​ៗ ដែល​យើង​បាន​ទទួល សុទ្ធ​តែ​ជា​ព្រះ​ពរ​របស់​ទ្រង់។-Jennifer Benson Schuldt

Read article
សន្តិភាពនៅក្នុងចិត្ត

ព្រះវិហារ​ខាម​ពី នៃ​ភាព​ស្ងប់​ស្ងាត់ ក្នុង​ក្រុង​ហេលស៊ីនគី ប្រទេស​ហ្វាំងឡង់ មាន​លក្ខណៈ​លេច​ធ្លោ នៅ​កណ្តាល​ទី​ប្រជុំ​ជន។ ​សំណង់​អគារ​មួយ​នេះ មាន​រាង​មូល​ទ្រវែង ស្រោប​ពី​លើ​ដោយ​ឈើ ដែល​ការពារ​សម្លេង​រំខាន​ពី​ទីក្រុង​ដ៏​មមា​ញឹក នៅ​ខាង​ក្រៅ។ អ្នក​រចនា​មូដ​អគារ​នេះ បាន​​សាង​សង់​​ព្រះវិហារ​នេះ ធ្វើ​ជា​កន្លែង​ដ៏​ស្ងប់​ស្ងាត់ និង​ផ្តល់​នូវ “បរិកាស​ដ៏​ស្រគត់​ស្រគំ សម្រាប់​ឲ្យ​​គេ​សម្រួល​អារម្មណ៍​នៅ​ទីនោះ”។ ព្រះ​វិហារ​នេះ​ជា​កន្លែង​ទទួល​ស្វា​គមន៍​អស់​អ្នក ដែល​ចង់​គេច​ចេញ​ពី​ភាព​មមា​ញឹក និង​អ៊ូអរ នៃ​ទី​ក្រុង។ មនុស្ស​ជា​ច្រើន​ស្រេក​ឃ្លាន​សន្តិ​ភាព ដូចនេះ ភាព​ស្ងប់​ស្ងាត់ ដែល​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏អាច​ជួយ​សម្រួល​អារម្មណ៍​ពួក​គេ​បាន​ខ្លះដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា សន្តិ​ភាព​ដ៏​ពិត គឺ​សន្តិ​ភាព​ដែល​មាន​ជា​មួយ​ព្រះ មាន​ប្រភព​មក​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ”(រ៉ូម ៥:១)។ បើ​គ្មាន​ព្រះ​គ្រីស្ទ​ទេ នោះ​យើង​នៅ​តែ​រស់​នៅ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ ដោយ​សារ​អំពើ​បាប​របស់​យើង។ តែ​សូម​អរ​ព្រះ​គុណ​ព្រះ​យេស៊ូវ ដែល​បាន​ផ្សៈ​ផ្សា​ឲ្យ​យើង​ជា​នឹង​ព្រះ​វរបិតា ហើយ​បញ្ចប់​ការ​ទាស់​ប្រឆាំង​នឹង​ទ្រង់​(កូល៉ុស ១:១៩-២១) ដោយ​យើង​គ្រាន់​តែ​ទទួល​ជឿ និង​ទទួល​យក​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ។ ព្រះ​យេស៊ូវ​បាន​ថ្វាយ​យើង​ទៅ​ព្រះ​វរបិតា ជា​ដង្វាយដ៏​បរិសុទ្ធ ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន នៅ​ចំពោះ​ទ្រង់(ខ.២២)។ ការ​មាន​សន្តិ​ភាព​ជា​មួយ​ព្រះ មិន​មាន​ន័យ​ថា យើង​នឹង​រស់​នៅ​ដោយ​គ្មាន​បញ្ហា​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ…

Read article
ព្រះទ្រង់បន្តកែប្រែវិញ្ញាណថ្មីឡើងជានិច្ច

អ្នក​ស្រី​យុន​នី លេ​ហ្វេវ​រេ(Yoni Lefevre) ដែល​ជា​សិល្បៈ​ករ​ជន​ជាតិ​ហូឡង់ បាន​បង្កើត​គម្រោង​មួយ មាន​ឈ្មោះ​ថា​ “អំណាច​ពណ៌​ប្រផេះ” ដើម្បី​បង្ហាញ​អំពី​ភាព​ក្លៀវ​ក្លា នៃ​ជំនាន់​មនុស្ស​ចាស់ ក្នុង​ប្រទេស​ហូឡង់។ គាត់​បាន​សុំ​ឲ្យ​ក្មេង​សិស្ស​សាលា​ក្នុង​តំបន់ គូ​រូប​យាយ​តា​របស់​ខ្លួន​។ អ្នក​ស្រី​លេហ្វេវរេ ចង់​បង្ហាញ​អំពី “ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ” អំពី​មនុស្ស​ចាស់ ហើយ​គាត់​ជឿ​ថា ក្មេង​ៗ​អាច​បង្ហាញ​នូវ​ទស្សនៈ​ដ៏​ស្មោះ​ត្រង់ និង​បរិសុទ្ធ​នេះ​បាន តាម​រយៈ​ការ​គូរូប​ជីដូន​ជីតា​របស់​ខ្លួន។ គំនូ​របស់​ក្មេង​ៗ​បាន​ឆ្លុះ​បញ្ចាំង អំពី​ទស្សនៈ​ថ្មី​ៗ និង​រស់​រវើក អំពី​សាច់​ញាតិ​របស់​ខ្លួន​ដែល​មាន​វ័យ​ចំណាស់ ដូច​ជា ការ​គូ​រូប​ជីដូន ឬ​ជីតា​កំពុង​លេង​កីឡា​វាយ​កូន​បាល់​តិន្នីស ធ្វើ​កា​រក្នុង​ច្បារ​ដំណាំ គូ​គំនូ ។ល។ នៅ​ប្រទេស​អ៊ីស្រាអែល កាល​ពី​សម័យ​បុរាណ ពេល​លោក​កាលែប​នៅ​ក្មេង គាត់​បាន​លួច​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា ដើម្បី​ស៊ើប​ការ ​មុន​ពេល​ពួក​អ៊ីស្រា​អែល​ចូល​កាន់​កាប់។ លោក​កាលែប​ជឿ​ថា ព្រះ​នឹង​ជួយ​ជន​ជាតិ​គាត់ ឲ្យ​វាយ​ឈ្នះ​សាសន៍​កាណាន តែ​ពួក​ស៊ើប​ការ​ដទៃ​ទៀត​មាន​គំនិត​ផ្ទុយ​ពី​គាត់​(យ៉ូស្វេ ១៤:៨)។ ដោយ​សារ​ក្តីជំនឿ​របស់​លោក​កាលែប ព្រះ​ទ្រង់​ក៏​បាន​រក្សា​ជីវិត​គាត់ ដោយ​ការ​អស្ចារ្យ ឲ្យ​គាត់​រស់​នៅ​បាន​៤៥​ឆ្នាំ​ទៀត ដើម្បី​ឲ្យ​គាត់​បាន​រួច​ជីវិត ក្នុង​ការ​វិល​វល់ ក្នុង​វាល​រហោ​ស្ថាន ហើយ​ចូល​ទឹក​ដី​សន្យា។  ដល់​ពេល​ដែល​ត្រូវ​ចូល​ទឹក​ដី​កាណាន លោក​កាលែប​មាន​អាយុ​៨៥​ឆ្នាំ​ហើយ។ ពេល​នោះ​គាត់​និយាយ​ថា “សព្វ​ថ្ងៃ​នេះ​ខ្ញុំ​នៅ​តែ​មាន​កំឡាំង ដូច​ក្នុង​កាល​ដែល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​នៅ​ឡើយ…

Read article
ការជួយសម្រាលបន្ទុក

ការ​ជិះ​កង់​សណ្តោង​រឺម៉ក​ដឹក​ឥវ៉ាន់​ធ្ងន់​ៗ មិន​មែន​ជា​ការ​ងាយ​ទេ។ មនុស្ស​ពេញ​វ័យ​ជា​ទូទៅ ​អាច​ជិះ​កង់​សណ្តោង​រឺម៉ក​ដែល​ផ្ទុក​ទម្ងន់​ប្រហែល​១៥០​គីឡូ​ក្រាម ដោយ​ល្បឿន​ប្រហែល ១៦​គីឡូ​ម៉ែត្រ ក្នុង​មួយ​ម៉ោង។ តែ​នៅ​មាន​បញ្ហា​មួយ​ទៀត : ការ​ជិះ​កង់​សណ្តោង​រឺម៉កដែល​មាន​បន្ទុក​កាន់​តែ​ធ្ងន់ គឺ​មាន​ន័យ​ថា អ្នក​ត្រូវ​ជិះ​កង់​កាន់​តែ​យឺត ហើយ​ពិបាក​ជាង​មុន។ អ្នក​ដែល​ជិះ​កង់​សណ្តោង​រឺម៉ក ដែល​ផ្ទុក​ឧបករណ៍​ជាង ឬ​របស់​របរ លើស​៣០០​គីឡូ​ក្រាម អាច​ធាក់​កង់​ទៅ​មុខ ដោយ​ល្បឿន​ដែល​លឿន​បំផុត តែ​១២ គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​ម៉ូសេ ដែល​បាន​ទទួល​បន្ទុក​ដ៏​ធ្ងន់ ក្នុង​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ​ស្ថាន គឺ​ជា​បន្ទុក​ខាង​ផ្លូវ​អារម្មណ៍ ដែល​ធ្វើ​ឲ្យ​គាត់​ទៅ​មុខ​លែង​រួច។ កាល​នោះ​ ពួក​អ៊ីស្រាអែល​ស្រេក​ឃ្លាន​ចង់​បរិភោគ​សាច់ ជា​ជាង​ញាំ​នំម៉ា​ណា​រាល់​ថ្ងៃ តែ​ជា​លទ្ធ​ផល​ពួក​គេ​មាន​តែ​ទឹក​ភ្នែក។ ពេល​លោក​ម៉ូសេ​ឮ​ពួក​គេ​ទួញ​យំ​មិន​ចេះ​ឈប់​ដូច​នេះ គាត់​មាន​ការ​រំខាន​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​គាត់ទូល​ដល់​ព្រះ​អម្ចាស់​ថា “រូប​ទូលបង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កំឡាំង​ទូលបង្គំ​ហើយ”(ជនគណនា ១១:១៤)។ ពេល​លោក​ម៉ូសេ​ពឹង​ផ្អែក​កម្លាំង​ខ្លួន​ឯង គាត់​គ្មាន​សមត្ថ​ភាព ដើម្បី​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ។ ព្រះ​ទ្រង់​ក៏​បាន​ឆ្លើយ​តប ដោយ​ប្រាប់​គាត់​ឲ្យ​ជ្រើស​រើស​មនុស្ស​ប្រុស​៧០​នាក់ ឲ្យ​ធ្វើ​ការ​ជា​មួយ​គាត់ ដើម្បី​ចែក​រំលែក​បន្ទុក​របស់​គាត់។ គឺដូចដែលទ្រង់មានបន្ទូលប្រាប់គាត់ថា ទ្រង់​នឹង​ចុះ​មក​និយាយ​នឹង​គាត់ ហើយ​នឹង​ចែក​ព្រះវិញ្ញាណ ដែល​សណ្ឋិត​លើ​គាត់ ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តាជន​នេះ​ជា​មួយ​នឹង​គាត់ ដើម្បី​កុំ​ឲ្យគាត់​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ(ខ.១៧)។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​មិន​ចាំ​បាច់​ត្រូវ​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​ទេ។ យើង​មាន​ព្រះ​យេស៊ូវ…

Read article
ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ

នៅទី​ក្រុង​រីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មាន​រូប​ចម្លា​ក់​ព្រះគ្រីស្ទ ជា​ព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែល​ខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុង​នោះ​ នៅ​ខាង​ក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវ​លាត​សន្ធឹងព្រះ​ហស្តទាំងសង​ខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មាន​រាង្គជាឈើឆ្កាង​។ លោក​ហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែល​ជា​ស្ថាបត្យ​ករ​ប្រេស៊ីល បាន​រចនា​រូប​ចម្លាក់​មួយ​នេះ។ គាត់​បានស្រមៃ​ថា ពេល​ពល​រដ្ឋ​នៅទីក្រុ​ងនោះ​ ក្រោក​ពីព្រលឹម ពួក​គេនឹ​ង​បាន​ឃើញ​រូប​ចម្លាក់​ព្រះយេស៊ូវ លេច​ឡើង ចេញ​ពីភាព​ងងឹត​មុន​គេ​ នៅពេ​លពេល​ទៀប​ភ្លឺ។  គាត់ក៏​សង្ឃឹ​មផ​ងដែ​រថា​ ពេល​ថ្ងៃលិ​ច អ្នក​ក្រុងរីអូ នឹង​បាន​ឃើញ​ពន្លឺព្រះ​អាទិត្យ​លិច ពី​ក្រោយ​ព្រះកេសរូបច​ម្លា​ក់​ព្រះយេ​ស៊ូវ។ ជាកា​រពិ​ត​ណា​ស់  យើងមិ​ន​​ថ្វា​យ​បង្គំ​រូប​ចម្លាក់​រប​ស់​ព្រះយេស៊ូវ​​ទេ តែរូប​ចម្លា​ក់របស់ទ្រង់ ដែល​គេបា​នសាងស​ង់ នៅទី​ក្រុងរីអូ ប្រទេស​ប្រេស៊ីល​ បានធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា​ ជារៀង​រាល់ថ្ងៃ​ យើងចាំបាច់ត្រូ​វ​មើល​ទៅ​ព្រះស​ង្រ្គោះយើង ដែល​ជា​ព្រះដ៏​ពិ​ត ជា​រៀងរាល់​ថ្ងៃ ក្នុង​ពេល​ដែល​យើង​មានសេ​ចក្តី​សុខ​ ក៏ដូ​ច​ជានៅពេល​យើងមា​ន​ទុក្ខ​លំបា​ក។ ពេល​លោក​យ៉ូបកំ​ពុង​រ​ងទុក្ខ​វេទ​នា​ គាត់មានប្រ​សាស​ន៍ថា “ឯ​ខ្ញុំៗ​ដឹង​ថា អ្នក​ដែល​លោះ​ខ្ញុំ​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​ដល់​ជាន់​ក្រោយ ទ្រង់​នឹង​មក​ឈរ​នៅ​លើ​ផែនដី”(យ៉ូប…

Read article
ការនឹកចំាអំពីព្រះបន្ទូលព្រះ

លោក​ឆេម ផូ​ថូក(Chaim Potok) ដែល​ជាអ្នក​និពន្ធ​សៀវ​ភៅដែ​លល​ក់​ដាច់​បំផុត បាន​និពន្ធ​រឿ​ង​ប្រលោម​លោក មាន​ចំណង​ជើង​ថា​ អ្នក​ដែល​ត្រូ​វបា​នជ្រើ​ស​រើ​ស ដោយ​រៀប​រាប់​ អំពីកា​រប្រកួត​កីឡាវា​យបាល់​បេសប៊ល រវាង​ក្រុមកីឡាករ​ពីក្រុ​ម ដែល​មាន​ដើមកំណើត​​ជ​នជា​តិយូ​ដា ក្នុង​ទីក្រុងញូ​យ៉ក។ លោក​រ៉ូវិន ម៉ាលធ័រ(Reuven Malter) ដែល​ជាតួឯក​ក្នុង​រឿង​នេះ បាន​កត់​សំគាល់ឃើញថា ឯក​សណ្ឋាន​របស់​គួរ​ប្រកួត​របស់ខ្លួន មាន​ចំណុចពិសេស​ខុស​គេ​  នៅ​ត្រង់​ខ្សែ​រំយោល​បួន​ខ្សែ​  នៅជាយអាវរ​បស់​ពួក​គេ​ម្នាក់ៗ​។ លោករ៉ូវិន ក៏បា​ននឹ​ក​ចាំថា រំយោង​ទាំង​បួ​នខ្សែនោះ​ ដែល​ជាសញ្ញាប​ញ្ជាក់​អំពីកា​រ​ស្តាប់បង្គាប់​ដ៏តឹ​ងរឹ​ង​ តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ​ ក្នុង​ព្រះគ​ម្ពី​រសញ្ញាចា​ស់។​ ប្រវត្តិ​នៃកា​រ​ដាក់រំ​យោល​នៅជាយ​អាវរ​បស់ជ​ន​ជា​តិ​យូដា គឺបាន​ចាប់​ផ្តើ​ម តាំង​ពី​ពេល​ដែលព្រះ​ទ្រ​ង់​មាន​បន្ទូល​ តាមរ​យៈលោក​ម៉ូសេ ឲ្យ​រាស្រ្ត​រប​ស់​ទ្រ​ង់​ធ្វើរំ​យោល ដែល​មាន​លាយ​ខ្សែអំបោះ​ពណ៌​ផ្ទៃមេ​ឃ​ ហើយ​ភ្ជាប់​នឹ​ងជ្រុងទាំ​ង​បួ​ន នៃ​ជាយ​អាវ​របស់​ពួ​ក​គេ​​(ជនគណនា ១៥:៣៨)។ ព្រះ​អម្ចាស់​​​បា​ន​មានបន្ទូល​ថា​ “នោះ​​នឹង​បាន​សំរាប់​ជា​រំយោល ឲ្យ​ឯង​រាល់​គ្នា​មើល ដើម្បី​ឲ្យ​នឹក​ចាំ​ពី​អស់​ទាំង​បញ្ញត្ត​នៃ​ព្រះយេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង”​(ខ.៣៩)។ នៅស​ម័​យ​សញ្ញា​ចាស់​ ព្រះ​ទ្រង់បាន​ប្រើរំ​យោលអាវ ដើម្បី​ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល​នឹក​ចាំអំ​ពីក្រឹត្យវិ​ន័យ​របស់​ទ្រ​ង់។ នៅ​សម័យ​បច្ចុប្បន្ន យើង​ក៏មា​ន​វិធីនឹ​ក​ចាំ​​ពី​ព្រះប​ន្ទូល​រប​ស់​ព្រះផ​ងដែ​រ។ យើង​អាច​មើ​ល​ទៅព្រះ​គ្រី​ស្ទ ដែល​បាន​ធ្វើ​ជា​គំ​រូ ដោយ​ស្តាប់​បង្គាប់​ព្រះវរបិតា​របស់​ទ្រ​ង់​ជា​និច្ច​(យ៉ូហាន ៨:២៩)។ បាន​ជាយើ​ង​ “​ត្រូ​វ​​ប្រដាប់​​ខ្លួន ដោយ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់ផ្គង់  ដើម្បី​នឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា …

Read article
កិច្ចការដែលសំខាន់បំផុត

ក្នុង​អំឡុ​ងពេ​ល​កម្មវិ​ធី​ថ្វាយបង្គំ​ព្រះ​ នៅ​ព្រះវិហារ ខ្ញុំ​បាន​សង្កេត​ឃើញ​ទារក​ម្នាក់ ដែល​ឪពុករបស់​វាកំ​ពុង​អង្គុ​យពរ នៅលើ​កៅអីនៅជួរ​ខាងមុខខ្ញុំ ប្រហែល​បីបួន​ជួរ។ ពេល​ដែល​ទារ​កដ៏តូចនោះ​អើតមើ​លម​ក​ក្រោយ រំលង​ស្មារបស់ឪ​ពុក​វា ខ្ញុំ​ឃើញ​កែវ​ភ្នែកវាបើកធំៗ មើល​មកសមាជិកពួកជំ​នុំ​ទាំង​ឡា​យ ដោយ​ចម្ងល់។​ វា​បាន​ញញឹម​ដាក់​មនុស្ស​មួយ​ចំនួន ទាំង​ហៀរទឹក​មាត់​កក្លាក់ ហើយ​វាក៏​បា​នដា​ក់ម្រា​ម​ដៃរបស់​វា ចូលក្នុ​ង​មាត់ តែ​វាមិន​ដែល​ភ្លេចបៀ​បមេ​ដៃរបស់​វា​ឡើយ​។ ខ្ញុំ​ក៏បាន​បង្វែរ​អារម្ម​ណ៍​ចេ​ញពី​កា​រអធិប្បាយ​របស់លោក​គ្រូគ​ង្វាល ខណៈពេ​លដែ​ល​ភ្នែ​ករបស់ខ្ញុំ​ចេះ​តែ​ចង់ងាក​មើលទា​រក ដ៏​គួ​រឲ្យ​ស្រឡាញ់ម្នា​ក់​នេះ ម្តង​ហើយ​ម្តង​ទៀ​ត។ ក្នុង​ការ​រ​ស់​នៅ ជា​ធម្មតា យើង​អាច​ជួ​ប​ការ​រំខា​នគ្រ​ប់​បែ​បគ្រ​ប់ស​ណ្ឋាន។ តា​ម​ព្រះគ​ម្ពីរ​លូកា យើង​ឃើញ​ថា​ មាន​ពេល​មួយនា​ងម៉ាថាត្រូវ​ចំណាយ​ពេល​ស្តាប់​ព្រះយេស៊ូវ​មាន​បន្ទូល ជា​មួយ​នាង​ម៉ារា​ប្អូន​ស្រីរបស់នា​ង តែកា​ររ​វ​ល់រៀប​ចំម្ហូប​អាហារ បម្រើ​ទ្រង់ គឺ​ជា​ការរំខាន​មិន​ឲ្យ​នាងនៅស្តា​ប់ព្រះបន្ទូល​ទ្រង់។ ពេ​លនោះ នាង​ម៉ារា​នៅតែបន្ត​ផ្តោត​ចិ​ត្តស្តាប់​ទ្រង់ ដោយ​មិន​ឲ្យ​អ្វី​រំខាន​នាងឡើយ។ នា​ងម៉ារា “​បាន​អង្គុយ​ស្តាប់​ព្រះបន្ទូល នៅ​ទៀប​ព្រះបាទ​ព្រះអម្ចាស់”(លូកា ១០:៣៩)។ ពេល​នាង​ម៉ាថារ​អ៊ូរ ដោយ​សារ​នាង​ម៉ារាមិ​ន​បានជួយ​កិច្ច​ការ​នាង ព្រះយេស៊ូ​វ​ក៏​បាន​មាន​បន្ទូល​ថា “ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សំរាប់​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(ខ.៤១-៤២)។ ព្រះ​បន្ទូ​ល​ព្រះយេស៊ូវ​ត្រង់​ចំណុច​នេះ បាន​រំឭក​យើង​ថា ទំនា​ក់ទំ​នង ដែល​យើង​មាន​ជា​មួយទ្រង់ គឺ​សំខាន់​ជាង​ការ​រវល់​ដទៃ​ទៀត​ ដែល​យើង​ប្រហែល​ជាកំពុង​ផ្តោត​ចិត្ត។ កិច្ចការ​ល្អ​ៗ អាចធ្វើ​ឲ្យ​យើ​ងខក​ខា​ន​មិន​បា​នធ្វើ​​​​កិច្ចកា​រដែ​​លសំខាន់​បំផុត។…

Read article
ផ្លូវដ៏អាថ៌កំបាំង

ពេល​កូន​ប្រុ​ស​ខ្ញុំ​ចាប់​ផ្តើម​ចូល​រៀន​ភាសា​ចិន ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​បាន​ឃើញ​ក្រដាសមេរៀន​ជា​ច្រើន ដែល​គាត់​យក​មក​ផ្ទះ នៅ​ថ្ងៃ​ទីមួយ​។ ក្នុង​នាម​ជា​អ្នក​និយាយ​ភាសាអង់​គ្លេស​ពីកំណើត ខ្ញុំ​ពិបាក​នឹង​យល់ អំពី​ទំនាក់​ទំនង​រវាង​តួអ​ក្សរ និង​ពាក្យ​សម្រាប់​និយាយ ក្នុងភាសា​ចិន។ ភាសា​នេះ​ហាក់​ដូ​ចជា​មាន​ភាព​ស្មុគ្រ​ស្មាញ​ចំពោះខ្ញុំ​​ណាស់ ពោល​គឺ​ស្ទើរតែ​មិន​អាច​ឲ្យ​ខ្ញុំ​យល់​បា​ន​។ ជួន​កាល ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​យល់ផ​ង​ដែ​រ ពេល​ដែល​ខ្ញុំ​ពិចារ​ណា អំពី​របៀប​ដែល​ព្រះទ្រង់​ធ្វើកា​រ​។ ខ្ញុំដឹង​ថា​ ទ្រង់បានមានប​ន្ទូល​ថា គំនិត​​ទ្រង់​មិន​​​​ដូច​​គំនិត​​រប​ស់យើង​រាល់​គ្នា​​ទេ ឯ​​ផ្លូ​វ​របស់យើងរាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​ទ្រង់​ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេល​ខ្លះ ខ្ញុំ​នៅ​តែ​​ចង់​ដឹងថា ហេតុ​អ្វី​បាន​ជាព្រះ​​អនុញ្ញាត​ឲ្យការ​នេះ ឬការនោះកើ​តឡើង​។ ព្រះ​បន្ទូល​ដែ​ល​ខ្ញុំ​បា​ន​អាន​ជាទៀងទាត់ និង​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ដែលគ​ង់​នៅក្នុង​ខ្ញុំ ក៏​ជួយ​ឲ្យ​ខ្ញុំរកឃើ​ញដំ​ណោះស្រា​យ។ កាលណា​ខ្ញុំ​មាន​សំណួរ​បែប​នេះ​ ខ្ញុំ​ត្រូវ​ព្យាយាម​បន្ទាប​ខ្លួន​ចុះ ដោយ​ចាំថា​ លោក​យ៉ូប​ក៏មិនបាន​ទទួល​ចម្លើយ សម្រាប់​សំណួរទាំង​អស់ ដែល​គាត់​បា​ន​សួរ​ដោយ​ចិត្ត​ឈឺចាប់​នោះដែ​រ(យ៉ូប ១:៥,៨)។ គាត់​បាន​ព្យាយាម​ស្វែង​យ​ល់ តែ​ព្រះ​ទ្រង់​ក៏បានសួរគាត់វិញ​ថា “ឯង​​ដែល​​​ប្រកាន់​​ទោ​ស​ដូច្នេះ តើ​នឹ​ង​ធ្វើ​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​រាងចាល​ឬ ឯង​ដែល​បន្ទោស​ដល់​ព្រះ​ដូច្នេះ”(៤០:២)។ លោក​យ៉ូប​ក៏បានឆ្លើយ ទាំងចិត្ត​សោកស្តាយ​ថា “តើ​​នឹង​ឲ្យ​ទូល​បង្គំ​​ទូល​ដល់​ទ្រង់​ដូច​ម្តេច​បាន ទូលបង្គំ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់​វិញ”(ខ.៤)។ លោក​យ៉ូប​និយាយអ្វីមិនចេញ នៅចំពោះភាព​ធំ​ឧត្តម្ភ​របស់ព្រះ។ ទោះបីជា​​ពេលខ្លះ​ ផ្លូវ​របស់ព្រះ​ហាក់​ដូច​ជា​អាថ៌​កំបាំង ហើយ​មិន​អាច​យល់​បាន​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដឹ​ងប្រា​កដ​ថា ផ្លូវ​របស់​ទ្រង់​ខ្ពស់​ជាង​ផ្លូវ​របស់​យើង។-Jennifer Benson Schuldt

Read article