តារាងតាមដានការលូតលាស់
បើសិនជាក្រុមគ្រួសាររបស់ខ្ញុំត្រូវរើផ្ទះ ទៅនៅកន្លែងផ្សេង ខ្ញុំចង់ដោះទ្វារបន្ទប់ដាក់ឥវ៉ាន់ យកវាទៅដាក់នៅផ្ទះថ្មី ជាមួយនឹងខ្ញុំដែរ! ទ្វារនោះពិសេស ព្រោះវាបានបង្ហាញ អំពីការលូតលាស់របស់កូនៗរបស់ខ្ញុំ ជារៀងរាល់ឆ្នាំ។ រៀងរាល់ពេលពីរបីខែម្តង ខ្ញុំនិងស្វាមីរបស់ខ្ញុំ បានឲ្យកូនយើងឈរផ្អែកលើទ្វារនោះ ហើយយកខ្មៅដៃមកគូសលើទ្វារ ត្រឹមកម្ពស់ក្បាលរបស់ពួកគេ ដើម្បីកត់ចំណាំថា ពួកគេមានកម្ពស់ប៉ុន្មានហើយ។ តាមតារាងតាមដានការលូតលាស់របស់កូន ខ្ញុំឃើញថា កូនស្រីរបស់ខ្ញុំលូតកម្ពស់បាន១០សង់ទីម៉ែត្រ ក្នុងរយៈពេលតែមួយឆ្នំា។ ខណៈពេលដែលកូនៗរបស់ខ្ញុំ មានការលូតលាស់ផ្នែករូបកាយ ដែលជាផ្នែកធម្មជាតិនៃជីវិត មានការលូតលាស់មួយប្រភេទទៀត ដែលតម្រូវឲ្យយើងមានការខិតខំ គឺការលូតលាស់ខាងវិញ្ញាណ ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ។ សាវ័កពេត្រុសបានលើកទឹកចិត្តគ្រីស្ទបរិស័ទ ឲ្យ“ចម្រើនឡើងក្នុងព្រះគុណ ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទ”(២ពេត្រុស ៣:១៨)។ គាត់មានប្រសាសន៍ថា ភាពពេញវ័យខាងសេចក្តីជំនឿ ជួយឲ្យយើងត្រៀមខ្លួន សម្រាប់ការយាងមកវិញនៃព្រះគ្រីស្ទ។ គាត់ចង់ឲ្យព្រះយេស៊ូវយាងត្រឡប់មកវិញ ឃើញគ្រីស្ទបរិស័ទរស់នៅ ដោយមេត្រីភាព និងសេចក្តីសុចរិត(ខ.១៤)។ លោកពេត្រុសបានបង្ហាញថា ការលូតលាស់ខាងវិញ្ញាណ ជាការការពារប្រឆាំងនឹងការបង្រៀនខុសឆ្គង ដែលកាត់ស្រាយព្រះបន្ទូលព្រះខុស និងនាំគេឲ្យវង្វេង(ខ.១៦-១៧)។ សូម្បីតែនៅពេលដែលយើងមានអារម្មណ៍បាក់ទឹកចិត្ត និងដាច់ចេញពីព្រះក៏ដោយ ក៏យើងនៅតែអាចចាំថា ព្រះអង្គនឹងជួយឲ្យយើងមានការរីកចម្រើនខាងសេចក្តីជំនឿ ដោយធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះរាជបុត្រាព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាយើងថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Jennifer…
Read article