Jennifer Benson Schuldt

You are here:
សដូចព្រឹល

ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួល​ចៅ​ប្រុសរ​បស់​ខ្ញុំ​ ចេញ​ពីសា​លារៀ​ន។ ពេល​យើង​កំ​ពុង​ធ្វើ​ដំណើរ​តាម​ផ្លូ​វ​ត្រឡប់​មក​ផ្ទះ​វិញ ព្រឹលក៏បា​ន​ចា​ប់​ផ្តើម​ធ្លា​ក់។ ព្រឹល​ដែល​មាន​ពណ៌​សក្បោះ​ដូច​សំឡី បាន​ធ្លាក់​ចុះ​មក​យ៉ា​ងលឿ​ន ឥតឈ​ប់​ឈរ។ ទី​បំផុត ខ្ញុំក៏​​បា​នប​ន្ថយ​ល្បឿន​ឈប់ ​ដោយសា​រ​ការ​ស្ទះច​រាច​រណ៍។ យើង​ក៏បា​ន​មើ​ល​ពីខាង​ក្នុង​ឡា​នរ​បស់​យើង ​ឃើញកា​រ​ផ្លាស់​ប្តូរ​​កើ​តឡើង​នៅខា​ងក្រៅ​។ ផ្ទៃ​ដី​ពណ៌​ក្រម៉ៅ បាន​ប្រែ​ក្លា​យ​ជា​ពណ៌ស​។ ព្រឹល​បាន​លប់​​ជ្រុង​អគារ​ស្រួច​ៗ ហើយ​គ្រប​ដណ្តប់​​ពីលើឡា​នដែ​លនៅ​ក្បែរ​យើ​ង និង​ពីលើ​ដើ​ម​ឈើដែ​ល​យើ​ងបា​ន​ឃើញ​​ផង។ ការ​ធ្លាក់​ព្រឹ​ល​នេះ​​​បាន​រំ​ឭ​ក​ខ្ញុំ អំពី​សេចក្តី​ពិត​ខា​ង​​វិញ្ញាណ។ ព្រះគុណ​រ​បស់​ព្រះ​បា​ន​គ្រប​បាំង​អំពើបាបរ​បស់យើ​ង​ ដូច​ព្រឹល​ដែលបា​ន​គ្រប​ពី​​លើអ្វី​ៗ​ដែ​ល​នៅចំ​ពោះ​មុខ​យើ​ង​។ ប៉ុន្តែ ព្រះ​គុណ​មិនគ្រា​ន់​តែ​បា​ន​គ្រប​បាំ​ង​អំពើ​បាប​ប៉ុ​ណ្ណោះ​ទេ ​តែថែ​ម​ទាំង​បានលប់​អំពី​បាប​រ​ប​ស់យើ​ង​ទៀត​ផ​ង។ ព្រះ​អម្ចាស់​បា​ន​មាន​បន្ទូល​ទៅកាន់ប្រ​ជាជ​នអ៊ី​ស្រាអែល តាម​រយៈ​ហោរាអេសាយ​ថា “មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះ​ជាព្រះ​ប​ន្ទូល​សន្យារបស់​ព្រះ​អង្គ ពេលដែលកូនរបស់ព្រះអង្គ​មាន​ប​ញ្ហានៃ​អំ​ពើបា​បដ៏​គួ​រឲ្យ​ឈឺ​ចាប់​។ ព្រះអ​ង្គ​ក៏បា​ន​ប្រៀបប្រ​ដូច​ពួក​គេ ទៅ​នឹង​រូប​កាយ​ដែល “មាន​​សុ​ទ្ធ​​តែ​​របួស និង​​ជាំ ហើយ​​ស្នាម​​រំពាត់​​ថ្មី ឥត​​បាន​បិទ​ភ្ជិត ឬ​រុំ ឬ​ចាក់​ប្រេង​ឲ្យ​ធូរ​ស្រាក​ទេ”(ខ.៦)។ ព្រះអង្គ​សព្វ​ព្រះ​ទ័​យនឹ​ង​ប្រ​ទាន​ព្រះ​គុណ​ដល់​ពួ​កគេ​ ទោះ​អំពើបា​បរ​បស់​ពួក​គេ​​ប្រែ​ជាអាក្រក់​យ៉ាង​ណាក៏​ដោ​យ។​ ស​ព្វ​ថ្ងៃនេះ​ ក្នុង​នាម​ជា​កូ​នរ​ប​ស់​ព្រះ​អង្គ យើង​ក៏​មាន​កា​រ​ធានា​ដូ​ចពួ​ក​អ៊ីស្រាអែល​ផង​ដែ​រ។​ អំពើ​បា​បធ្វើ​ឲ្យ​ជីវិត​យើង​ប្រឡាក់​ប្រឡូ​ក តែពេ​ល​ដែល​យើង​ប្រែចិ​ត្ត ហើយ​លន់​តួ​អំពើបាប​យើង​ ព្រះអ​ង្គប្រ​ទា​នកា​រអ​ត់​ទោ​សបា​ប តាម​​ព្រះ​គុណ​​​ដ៏​​ធ្ងន់​​ក្រៃលែង​នៃ​​ទ្រង់(អេភេសូរ ១:៧)។-Jennifer…

Read article
តើនរណាជួយឲ្យមានជ័យជម្នះ?

លោក​គ្រីស លែនហ្គិន(Chris Langan) មានកំ​រិត​នៃ​បញ្ញា​ខ្ពស់​ជាង​លោក​អាល់បឺត អាញស្ទាញ(Albert Eintein)។ លោក​ម៉ូសតាហ្វា អ៊ីសមេល(Moustafa Ismail)មាន​សាច់​​ដំ​ដើម​ដៃ​ទំហំ​៧៨ស​ង់​ទីម៉ែ​ត្រ   ហើយអា​ចលើ​ក​ទម្ងន់២៧២​គីឡូ​ក្រាម។  លោក​ប៊ីល​ហ្គេត​មាន​ទ្រ​ព្យ​សម្បត្តិ​ប្រហែល​រា​ប់​ពាន់​លាន​ដុ​ល្លា។ អ្នក​ដែល​មា​ន​សមត្ថ​ភាព​មិ​ន​ធម្មតា ឬ​ទ្រព្យ​សម្បត្តិ​ដែល​ច្រើន​សណ្ឋឹក អាច​ត្រូវ​អារក្ស​ល្បួង ឲ្យមា​ន​មោទនៈ​ភាព​ចំពោះខ្លួ​ន​ឯង​ហួស​ហេតុ​ពេក​។ ប៉ុន្តែ យើង​មិន​ចាំ​បា​ច់​​ត្រូ​វមានភា​ពឆ្លា​ត​វ័យ មានក​ម្លាំង ឬ​ទ្រព្យ​ស​ម្បត្តិ​ដ៏​ច្រើន​ហួស​ប្រមាណ ដើម្បី​ឲ្យ​គេសរសើរ​យើង​ ដោយ​ព្រោះ​ជ័យ​ជម្នះ​រប​​ស់យើង​នោះ​ឡើយ។​  ជ័យ​ជម្នះ​ទាំ​ង​អស់  ទោះតូ​ច​​ឬ​ធំ​ក្តី គឺសុ​ទ្ធ​តែមា​ន​សំណួរ​មួយ​ដូ​ច​គ្នា​គឺ “តើន​រណា​ជាអ្ន​​កជួ​យ​ឲ្យ​មានជ័​យ​ជម្នះ?” ក្នុង​អំឡុ​ងពេ​ល​នៃកា​រជំនុំ​ជ​ម្រះ ព្រះអម្ចាស់​បាន​មា​ន​បន្ទូលមកកា​ន់​ប្រជាជនអ៊ី​ស្រាអែល តាម​រយៈ​លោ​កហោ​រាយេរេមា​ថា “កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ”(យេរេមា ៩:២៣) ផ្ទុយទៅ​វិញ “ឯ​​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្តី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​ព្រះអង្គ”​(ខ.២៤)​។​  ព្រះ​ទ្រង់​សព្វ​ព្រះទ័យឲ្យ​រា​ស្រ្តរ​បស់​ព្រះអ​ង្គស​រសើរ​ព្រះ​អង្គ  និងសរសើរភា​ពធំ​ប្រ​សើរ​របស់​ព្រះ​អង្គ លើសពី​អ្វី​ៗ​ទាំ​ង​អស់។ បើសិន​ជា​យើ​ង​សរ​សើរ​បំប៉ោង​ខ្លួ​នឯ​ង នោះយើ​ង​កំ​ពុ​ងតែ​ភ្លេច​ហើ​យ​ថា “គ្រប់​ទាំ​ង​របស់​ដ៏​ល្អ … និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ”(យ៉ាកុប ១:១៧)។​ យក​ល្អយើ​ងគួរ​តែថ្វា​យសិ​រីល្អ​ដល់​ព្រះ​វិញ គឺមិន​មែន​គ្រា​ន់តែ​ដើម្បីកុំ​ឲ្យ​​ចិត្ត​យើង​មាន​អំណួត​ប៉ុណ្ណោះ​ឡើយ តែក៏ដោយសារ​ព្រះអ​ង្គស​ក្តិ​ស​មនឹ​​ងទ​ទួលកា​រស​រសើរ។ ព្រះអ​ង្គ​ជា​ព្រះ ដែល​បាន “​​ធ្វើ​កា​រ​​យ៉ាង​ធំ រក​គិត​មិន​យល់​ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​​គណនា​”(យ៉ូប…

Read article
តភ្ជាប់ជីវិត

ពេលលោកម៉ូរីស ព្រែង(Morris Frank ឆ្នាំ១៩០៨ ដល់ ១៩៨០) មានអាយុ១៦ឆ្នាំ គាត់បានពិការភ្នែកទាំងសង្ខាង។ ​ ជាច្រើនឆ្នាំក្រោយមក  គាត់ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ស្វីស គាត់ក៏បានជួបសត្វ​ឆ្កែ ឈ្នោះ​ប័តឌី(Buddy) ដែល​បាននាំ​​ឲ្យ​គាត់​ចង់​ចូល​​​​សាលា​បង្រៀន​​អ្នកពិការ​​ភ្នែកឲ្យ​ចេះ​​​​ប្រើ​ឆ្កែនាំ​ផ្លូ​វ។ ពេល​លោកព្រែ​ងមា​ន​ប័តឌីជួយ​នាំផ្លូ​វ  គាត់ក៏​​បាន​រៀ​នដើ​រ​តាម​ជញ្ចើមថ្នល់​ដែល​មាន​មនុ​ស្ស​ជាច្រើ​ន​ដើ​រ​ទៅម​ក​ ហើយគាត់ក៏​​រៀន​ឆ្លង​ថ្នល់​ផងដែរ​។​ លោក​ព្រែង​បាន​រៀ​បរា​ប់​អំ​ពី​សេ​រីភា​ព ដែល​អ្នក​នាំ​ផ្លូ​វរ​បស់គា​ត់បា​ន​ផ្ត​ល់​ឲ្យយ៉ា​ងដូ​ច​នេះ​ថា​ “វាពិត​ជាអ​ស្ចារ្យ​ណាស់ ដែល​ប័តឌី និង​ខ្សែ​ស្បែកមួ​យអា​ច​ជួយ​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​បាន ​គឺជួយ​ឲ្យខ្ញុំតភ្ជាប់ជី​វិត​ខ្ញុំ​នឹ​ង​ពិភ​ព​ខាង​ក្រៅ”។​  ស​ត្វឆ្កែ​ប័​តឌី  បាន​ផ្តល់​ឲ្យលោកម៉ូរី​ស នូវ​មធ្យោបា​យមួ​យ​ប្រភេ​ទ​ថ្មី ដើម្បីទា​ក់​ទង​នឹង​ពិភព​លោក​នៅ​ជុំវិ​ញខ្លួ​ន​គាត់។​ ព្រះ​វិញ្ញាណ​បរិ​សុ​ទ្ធ​នៃ​ព្រះ បាន​ប្រទា​ន​ឲ្យ​យើ​ង​នូវ​ ជីវិត​ខាង​វិញ្ញាណ​ដ៏ពេ​ញ​បរិ​បូណ៍ ក្នុង​ព្រះ​គ្រីស្ទ។ ពេ​ល​យើង​ទទួ​ល​ព្រះ​យេស៊ូវ ជា​ព្រះអ​ម្ចាស់​ ព្រះអ​ង្គបា​ន​លាងស​ម្អា​តអំ​ពើបា​ប​យើង ហើយ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ “តាម​រយៈ​ព្រះ​​វិញ្ញា​ណ​​បរិសុទ្ធ ដែល​​ទ្រង់​​បា​ន​​ចា​ក់​​ម​ក​​លើ​​​យើង​​​ជា​​បរិបូរ ដោយសា​រ​​ព្រះ​យេស៊ូវគ្រីស្ទ ជា​​ព្រះអ​ង្គ​​សង្គ្រោះ​​​នៃ​​​យើង”(ទីតុស ៣:៥-៦)។ ពេលដែ​ល​យើ​ងស្គា​ល់​ព្រះ​គ្រី​ស្ទ ព្រះវិ​ញ្ញាណប​រិសុទ្ធ ជួយ​ឲ្យ​យើ​ងពិ​សោធ​សេចក្តី​ស្រឡាញ់របស់​ព្រះ(​រ៉ូម ៥:៥) យល់​ព្រះប​ន្ទូល​ព្រះ​(យ៉ូហាន ១៤:២៦) អធិស្ឋាន​(រ៉ូម ៨:២៦) និង​នៅ​ជាប់​ក្នុង​ក្តី​សង្ឃឹ​ម(​រ៉ូម ១៥:១៣)។ នៅថ្ងៃ​នេះ ​ពេល​ដែល​យើង​គិត​អំ​ពីទំ​នាក់ទំ​នង ដែល​យើង​មាន​ជាមួ​យ​ព្រះ ​សូម​ចាំថា​ ព្រះ​វិញ្ញា​ណជា​អ្ន​ក​នាំ​ផ្លូ​វយើ​ង…

Read article
ចូលក្នុងគ្រួសាររបស់ព្រះ

ពេល​លោ​កមួរីស​ គ្រីហ្វហ្វ៊ីន(Maurice Griffin) មាន​អាយុ៣​២​ឆ្នាំ គេ​បាន​ទ​ទួល​យក​គាត់​ជាកូ​នចិ​ញ្ចឹម​ម្តង​ទៀត។ កាលពី​មុ​ន គាត់​បាន​រ​ស់​នៅ​ ជា​មួយ​អ្នក​ស្រីលីសា(Lisa) និងលោកឆាល ហ្គត​បូល​(Charles Godbold) ជាឪពុក​ម្តាយ​​ចិញ្ចឹ​ម អស់​រយៈ​ពេល​២​​​០​ឆ្នាំ​។ ក្រោយមកលោ​កមួ​រីស ក៏បា​ន​រស់​នៅ​ ដោយ​ពឹង​ផ្អែ​ក​លើ​ខ្លួ​ន​ឯង​មួ​យ​រយៈ ប៉ុន្តែ ទោះជា​យ៉ា​ងក៏​ដោ​យ គាត់​និងអ​តីត​ឪពុក​ម្តាយ​ចិ​ញ្ចឹម នៅ​តែ​ច​ង់​ឲ្យគា​ត់​រ​ស់នៅ​ជុំ​គ្នា ជាកូ​នចិ​ញ្ចឹម​ជា​និច្ច។ ពេល​ដែល​ពួ​ក​គេ​ជួប​ជុំគ្នា​ឡើ​ង​វិ​ញ គាត់​ក៏បា​ន​ក្លា​យជា​កូ​នចិ​ញ្ចឹ​មជា​ផ្លូ​វកា​រណ៍។ ពេល​នោះ លោក​មួរីស​ក៏បា​​ន​មានប្រសាសន៍​ថា “ពេ​លនេះ អាចជា​ពេលដែ​លស​ប្បាយបំ​ផុត ក្នុង​ជីវិត​របស់​ខ្ញុំ … ខ្ញុំ​សប្បាយចិ​ត្ត​ណាស់ ដែល​បាន​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ”​។​ អ្នក​ដែល​​បាន​ក្លា​​យ​ជាស​មាជិកថ្មី ក្នុង​​​គ្រួសា​រ​របស់​​ព្រះ ក៏​អាច​និយាយ​ផ​ង​​ដែ​​រ​ថា “ពេលនេះ​ជាពេ​លដែល​សប្បា​យបំ​ផុត ក្នុង​ជីវិតខ្ញុំ”។ ពេល​យើង​ទ​ទួ​លជឿ​ព្រះ​យេ​ស៊ូ​វ ដើម្បីទ​ទួល​សេ​ច​ក្តី​ស​ង្រ្គោះ ​យើង​ក្លាយ​​ជាកូន​រ​បស់​ព្រះ ហើយ​ព្រះអ​ង្គ​ក្លាយ​ជា​​ព្រះ​វរបិតា​នៃ​​យើង​។ ព្រះ​គម្ពី​រ​បា​នធា​នា​យើ​ងថា​ “​អ្នក​​​រាល់​​គ្នា​សុទ្ធ​តែ​ជា​កូន​ព្រះ ដោយសា​រ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទយេស៊ូវ”(កាឡាទី ៣:២៦)​។ ក្នុង​នាម​ជា​កូ​ន​រ​ប​ស់​ព្រះ យើង​មាន​ប​ង​ប្អូន​ខា​ង​វិញ្ញាណ ដែលជា​ប​ង​ប្អូន​ប្រុ​សស្រី​ ក្នុង​ព្រះគ្រី​ស្ទ ហើយ​យើង​ទាំ​ងអ​​ស់​គ្នា មាន​ចំណែក នៅ​ក្នុង​កេរ​មរតក​ដ៏​អស់​កល្ប​ជា​និ​ច្ច(កូល៉ុស ១:១២)។ ម្យ៉ាង​ទៀត  ​ព្រះវិ​ញ្ញាណ​របស់​ព្រះ​យេ​ស៊ូវ គង់​នៅ​ក្នុ​ង​ចិត្ត​យើង…

Read article
ទទួលផ្លែប៉េងបោះដោយឥតគិតថ្លៃ

មាន​ពេលមួ​យ ខ្ញុំ​បាន​ទៅ​ទិ​ញ​គ្រឿ​ង​ទេ​ស សម្រាប់​ធ្វើ​ម្ហូ​ប។ ពេល​ខ្ញុំ​កំពុង​ដាក់​គ្រឿង​ទេស​ចូលក្នុ​ងគូ​ទ​ឡា​ន ខ្ញុំ​បាន​ចោ​ល​កន្ទុ​យ​ភ្នែ​ក​មើល​ឡាន​មួ​យ ដែល​នៅ​ក្បែរ​នោះ​។ ខ្ញុំ​បាន​មើលតាម​ក​ញ្ចក់​ខា​ងក្រោ​យ​រ​បស់​ឡាន​នោះ​  ឃើញ​ផ្លែ​ប៉េង​បោះ​ជា​ច្រើន​ក​ន្រ្តក ដែលមា​ន​ពណ៌​ក្រហម​ឆ្អៅ រលោងៗ និង​មូល​ល្អ​ណា​ស់ ហើយ​មើល​ទៅ​ល្អ​ជា​ង​ផ្លែ​ប៉េ​ងបោះ​ ដែល​ខ្ញុំបា​ន​ឃើញ​ក្នុង​ហាង​ទៀត​។ មួយ​សន្ទុះ​ក្រោ​យ​ម​ក ម្ចាស់រ​ថយន្តក៏​បា​ន​ចេញ​មក ហើ​យ​ខ្ញុំ​ក៏​បាន​ប្រា​ប់​គាត់​ថា​ “អ្នក​មាន​ផ្លែប៉េ​ង​បោះ​ល្អ​ៗណា​ស់​!” នាង​ក៏​បាន​ត​ប​ថា  “ឆ្នាំ​នេះ  ដំណាំរ​បស់​ខ្ញុំ​បា​នទ​ទួ​ល​ផ​ល​ល្អ​ណាស់​។ អ្នក​ច​ង់បា​ន​​ផ្លែ​ប៉េង​បោះខ្លះ​ទេ​?” ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើលណាស់ ពេល​ដែល​នា​ង​ព្រ​ម​ចែ​កផ្លែ​ប៉េង​ប៉ោះ​ខ្លះ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​ទទួលយក​​​ដោយ​ក្តីរីក​រាយ។ នាងបានឲ្យផ្លែប៉េងបោះបួនប្រាំផ្លែមកខ្ញុំ ដោយឥតគិតថ្លៃ សម្រាប់​យក​ទៅ​ផ្ទះ​។ ប៉េង​បោះនោះ​ពិ​ត​ជា​មា​ន​រស់​ជាតិ​ល្អ ដូច​រូ​ប​រាង្គ​ខា​ង​ក្រៅរបស់វា​អ​ញ្ចឹង! ការ​នេះ​ក៏​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំពី​វិញ្ញាណ​នៃ​ភាព​សប្បុរស​​របស់​ជន​ជា​តិ​អ៊ីស្រាអែ​ល ដែល​មាន​ទំហំ​ធំធេង ពេល​ដែល​ពួ​ក​គេ​ថ្វាយ​ដ​ង្វាយ សម្រាប់​ការ​សាង​ស​ង់​រោង​ឧបោសថ​ថ្វាយ​ព្រះ។​​ ពេ​លដែ​លលោ​កម៉ូ​សេប្រា​ប់ពួ​ក​គេ​ ឲ្យថ្វា​យដង្វាយ​ជា​សម្ភារៈ សម្រាប់​សាង​សង់​ទី​បរិសុ​ទ្ធ​នោះ “អស់​​អ្នក​​ណា​ដែល​មាន​សេចក្តី​រំជួល​ក្នុង​ចិត្ត ជា​អ្នក​ដែល​មាន​វិញ្ញាណ​បណ្តាល​ឲ្យ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះយេហូវ៉ា សំរាប់​ការ​ធ្វើ​ត្រសាល​ជំនុំ”(និក្ខមនំ ៣៥:២១)។ ពួក​អ៊ីស្រាអែ​ល​មាន​ចិត្ត​ឆេះ​ឆួល នៅក្នុ​ង​ការ​ថ្វាយ​ដល់​ព្រះ នូវ​គ្រឿ​ងអ​ល្ល័ង្កា​ដែ​ល​ធ្វើ​ពី​មាស អំបោះ​ពណ៌ អំបោះ​ខ្លូត​ទេស ប្រាក់ ​លង្ហិន  ត្បូង និ​ងគ្រឿ​ងទេ​ស។​ អ្នក​ខ្លះក៏​បា​ន​ថ្វាយ​ពេល​វេ​លា និងអំ​ណោយ​ទានរបស់​ខ្លួន ក្នុង​ការ​សាង​សង់​នេះ​ផ​ង​ដែរ​(ខ.២៥-២៦)។ បើសិ​នជា​យើ​ង​យ​កគំ​រូតា​មពួ​កអ៊ីស្រាអែល…

Read article
ស្លៀកពាក់ដើម្បីបោកបញ្ឆោត

ថ្ងៃមួយ លោកខូ​ធី ខ្រេតតុន(Coty Creighton) បាន​ដើរ​លេ​ង​ក​ម្សាន្ត​ក្នុ​ងតំ​ប​ន់​ព្រៃភ្នំ​ នៃ​រដ្ឋ​យូតាហ៍​។​ ពេ​លនោះ​ គាត់ក៏​បា​ន​ឃើ​ញ​សត្វ​ពពែ​មួ​យ​ក្បា​ល ដែលមា​ន​រូប​រាង្គ​ខុ​ស​ពី​ពពែ​ដទៃ​ទៀត នៅ​ក្នុង​ហ្វូ​ង។ ពេល​គាត់​ចូ​ល​ទៅ​មើ​លជិ​ត ក៏​បាន​ដឹង​ថា​ សត្វព​ពែចំ​ឡែក​នោះ​ គឺជា​ម​នុស្ស​ប្រុសម្នា​ក់ ដែល​បាន​ស្លៀ​ក​ពាក់​ដូ​ចស​ត្វ​ព​ពែ។ ពួក​អាជ្ញាធរ​ក្នុង​តំ​បន់ ក៏បា​នទា​ក់​ទ​ងគា​ត់​ ដើម្បី​​សួរ​នាំ ហើ​យគា​ត់​ក៏​បា​នរៀ​ប​រាប់​ថា​ គាត់បា​ន​យ​កអា​វ​ជាប់ខោ​រ​បស់​ជាង​លា​បថ្នាំ​ម​កបិ​ត​រោម​ចៀម​ពី​លើ ដើ​ម្បីសា​ក​ល្បង​មើ​ល ថា​តើគា​ត់​អា​ចបន្លំ​ខ្លួ​ន នៅក្នុ​ង​ការ​បរបាញ់​សត្វ​បាន​ឬ​អ​ត់។ ការ​បន្លំ​ខ្លួ​ន​របស់​ព្រាន​ព្រៃម្នា​ក់​នេះ​ បាន​ក្រើន​រំឭ​ក​ខ្ញុំ ​អំពី​ព្រះ​បន្ទូលរបស់​ព្រះ​យេ​ស៊ូវដែលបា​ន​ប្រាប់​យើ​ង​ថា​ “ចូរ​​ប្រយ័ត្ន​​នឹ​ង​​ពួក​​គ្រូ​​ក្លែង​​ក្លាយ ដែល​គេ​​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ”(ម៉ាថាយ ៧:១៥)។ ពួកគ្រូបង្រៀនក្លែងក្លា​យ​ មិន​មាន​ផល​ផ្លែ​ខា​ងវិញ្ញាណរបស់ព្រះវិញ្ញា​ណបរិ​សុទ្ធ​ទេ​(កាឡាទី ៥:២២-២៣)។ ផ្ទុយ​ទៅ​វិញ ​ពួក​គេ ​“​ដើរ​​តាម​​សាច់​ឈាម​ … ហើយ​​ក៏​​មើ​ល​ងាយ​ដល់​អស់​ទាំង​អំណាច​ត្រួត​ត្រា​ដែរ”(២ពេត្រុស ២:១០) គេ​ជា​​ពួក​ព្រហើន មាន​ក្បាល​រឹង ដែល​មិន​ខ្លាច​នឹង​ជេរ​ប្រមាថ​ដល់​ទាំង​ពួក​ប្រសើរ​ឧត្តម​ផង ហើយក៏មាន​ចិត្ត​លោភ​​(ខ.១០,១៤)។ ពួក​គេធ្វើ​អ្វីតាម​តែ​សេច​ក្តីប៉​ងប្រា​ថ្នាខា​ងសា​ច់​ឈា​ម ហើយ​កេង​ប្រវ័ញ្ច​អ្នក​ដទៃ ​ដោយប្រើ​ “ពាក្យប​ញ្ឆោតបំ​ពោត”(ខ.៣)។ ព្រះគម្ពី​របា​ន​ចែង​ថា​ ពួក​គ្រូក្លែ​ងក្លា​យនោះ​ ​កំពុង​តែ​ដាំ​ក្បាល​ចុះទៅ​រ​កសេ​ចក្តីហិ​នវិ​នាស​ ហើ​យនឹ​ងនាំ​មនុ​ស្សជា​ច្រើនដែ​ល​មិន​បាន​ដឹ​ង​ខ្លួ​ន ទៅ​ជាមួ​យ​ផង​(ខ.១-២)។ ព្រះ​យេស៊ូ​វ​ជា​អ្ន​កគ​ង្វា​លដ៏​ល្អ​។…

Read article
សេចក្តីស្រឡាញ់ដ៏ពិត

ក្នុង​អំឡុ​ង​ពេល​ដែ​ល​ប្អូ​ន​ប្រុស​របស់ខ្ញុំ​ហា​ត់​សម សម្រាប់​ពិធី​មង្គល​ការ​រប​ស់​គាត់ ស្វាមី​របស់​ខ្ញុំ ​បាន​ថត​រូប​កូ​នក្រ​មុំ និង​កូន​កំលោះដែល​កំពុង​ឈរ​ទល់​មុខ​គ្នា​ ​ នៅ​ចំពោះ​មុខ​លោក​គ្រូគង្វាល​។​ ពេលយើងមើល​រូ​ប​ថត​នោះ​ ​នៅពេ​ល​ក្រោយ​ម​​កទៀ​ត យើងក៏​បា​នក​ត់សំ​គាល់​ឃើញ​ថា ពន្លឺភ្លើង​​​​ផ្លាស់ ក្នុង​រូប​ថត​នោះ​ បានធ្វើ​​ឲ្យ​ឈើឆ្កា​ងដែ​ក នៅ​ពីក្រោយ​ពួក​គេ​មាន​ពន្លឺ​ចាំង មើល​ទៅ​ដូច​មាន​ពន្លឺ​អ្វី​​មួយ​​ចែង​ចាំងពី​លើ​ពួក​គេអ​ញ្ចឹង។ ទោះជា​យ៉ាង​ណា​ក៏​ដោ​យ រូប​ថត​មួ​យ​នេះ​បាន​រំឭក​ខ្ញុំ​ថា​ ទំនាក់​ទំន​ងប្តី​ប្រ​ពន្ធ​ជារូ​ប​ភាព​ដែល​ឆ្លុះប​ញ្ចាំង​អំពី​ក្តី​ស្រឡាញ់ដែ​ល​ព្រះគ្រី​ស្ទមា​ន ចំពោះ​ពួ​ក​ជំនុំ ​គឺដូច​ដែ​លព្រះ​អ​ង្គបា​នប​ង្ហាញ​​សេច​ក្តី​ស្រឡា​ញ់​នោះ នៅលើ​​ឈើ​ឆ្កាង។ ពេល​ដែល​ព្រះ​គម្ពី​រប​ង្គាប់​ប្តី​ឲ្យ​ស្រ​ឡាញ់ប្រ​ពន្ធ​រប​ស់​ខ្លួន(អេភេសូរ ៥:២៥) ព្រះ​បាន​ប្រៀប​ធៀ​ប​សេ​ចក្តី​ស្រឡា​ញ់ដ៏​ស្មោះ​​ត្រង់ ​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ ទៅនឹ​ង​សេចក្តី​ស្រឡាញ់​ដែល​ព្រះគ្រីស្ទ​មាន​ចំពោះពួ​ក​ជំនុំ​ព្រះ​អ​ង្គ។​ ដោយ​សារ​ព្រះ​គ្រីស្ទ​បាន​លះប​ង់​ព្រះជន្មព្រះអង្គ ដោយ​សារ​សេចក្តី​ស្រឡាញ់ នោះ​យើង​រាល់​គ្នាត្រូ​វ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅម​ក​(១យ៉ូហាន ៤:១០-១១)។ ព្រះអ​ង្គ​បាន​សុ​គត​ជួ​សយើ​ង​ ដើម្បីកុំឲ្យ​យើ​ងដា​ច់​ចេ​ញពី​ព្រះ​អ​ង្គ អស់​កល្ប​ជា​និច្ច ​ ដោយ​សារ​អំពើបា​ប​រប​ស់យើ​ង​។ មាន​ពេល​មួ​យ ព្រះអ​ង្គ​បា​នមា​ន​បន្ទូ​លម​ក​កាន់​ពួ​កសាវ័ក​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ”(យ៉ូហាន ១៥:១៣)។ ក្រោយ​មក ព្រះអង្គក៏​បា​ន​ធ្វើ​តា​មព្រះ​ប​ន្ទូល​ព្រះ​អ​ង្គ ដោយ​រង​ទុក្ខ និង​សុគ​ត​ជួ​ស​​យើង​រា​ល់​គ្នា​។ មានម​នុស្ស​ជា​ច្រើន​បាន​រង​ទុក្ខ ដោយសារ​ត្រូ​វ​គេ​បោះប​ង់​ចោល ​បដិសេធ ឬ​ក្បត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ យើង​អាច​យ​ល់​អំ​ពីសេ​ចក្តី​ស្រឡាញ់​ដ៏​ពិត ដែល​មាន​ការលះ​ប​ង់ ការ​អាណិត​អាសូរ និង​ការ​អត់​ធ្មត់ តាមរ​យៈ​ព្រះ​គ្រីស្ទ។…

Read article
ព្រះអង្គស្តាប់ឮ

បន្ទាប់​ពី​ខ្ញុំ​បាន​អាន​សៀវភៅ​រឿង​កុមារ​មួយ​ចំនួន ជា​មួយ​កូន​ស្រីរ​បស់​ខ្ញុំម​ក ខ្ញុំ​ក៏បា​ន​ប្រាប់​នាង​ថា ខ្ញុំនឹ​ង​អាន​​សៀវភៅ​មនុស្ស​ធំ​តែ​​ម្នា​ក់​ឯង មួយ​រយៈ​សិន រួច​ហើយ​យើង​នឹង​អាន​សៀវ​ភៅ​រឿង​កុមារ​ជា​មួយ​​គ្នាទៀ​ត។ ខ្ញុំ​ក៏​បាន​បើក​សៀវ​ភៅ ហើយក៏​​ចាប់​ផ្តើម​អាន​យ៉ាង​ស្ងាត់​ស្ងៀម។ ពីរ​បីនាទី​ក្រោយ​មក នាង​ក៏​បាន​ក្រឡេច​មើល​មក​ខ្ញុំទាំ​ងម​ន្ទិល ហើយ​និយាយថា​ “ម៉ាក់! ម៉ាក់​អត់​អាន​សៀវ​ភៅ​ផ​ង​​ហ្នឹង”។ ត្រង់​ចំណុ​ច​នេះ នាងបា​ន​សន្និដ្ឋា​ន​ថា ខ្ញុំ​មិន​មែន​កំពុ​ង​​អាន​សៀវ​ភៅទេ​ ​ព្រោះ​ខ្ញុំ​មិន​បាន​បញ្ចេញ​សម្លេង​អាន​។ ជាការពិតណាស់ យើង​អា​ចអា​ន​សៀវភៅ​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បញ្ចេញ​សម្លេង​​​ក៏បាន។ យ៉ាង​ណាមិ​ញ យើងក៏អាច​អធិស្ឋាន​យ៉ាង​ស្ងាត់​ស្ងៀម ដោយ​មិន​បញ្ចេញ​សម្លេង​ផង​ដែរ។ ពេល​​ដែល​​នា​ងហាណា​ចង់​បាន​កូន​មួយ នាង​បាន​ទៅ​ព្រះវិហារ ហើយ​អធិស្ឋាន “​​នឹ​ក​​តែ​​ក្នុ​ង​ពោះ”។ ​បបូរ​មាត់​របស់​នាង​កម្រើក តែ​​ឥត​ឮ​សំឡេង​នាង​ឡើយ(១សាំយ៉ូអែល ១:១៣)។ ពេល​លោកអេ​លី ដែល​ជា​សង្ឃ​របស់​ព្រះ បាន​ឃើញ​នាង​អធិស្ឋាន​ដូច​នេះ គាត់​មាន​ការ​យល់​ច្រឡំ​ស្មាន​ថា នាង​ស្រវឹង​ស្រា។ បាន​ជា​នាងជ​ម្រាបគាត់​ថា “​ខ្ញុំ​…បាន​ប្លុង​ចិត្ត​ទៅ​ចំពោះ​ព្រះយេហូវ៉ា​ទេ​តើ”​(ខ.១៥)។ ព្រះ​ក៏បា​ន​ស្តាប់​ឮ​សេចក្តី​សំណូម​របស់​នាង​ហាណា ​ក្នុងកា​រអធិស្ឋាន​ដ៏​ស្ងាត់​ស្ងៀម​នោះ ហើយ​ព្រះអ​ង្គក៏​បា​នប្រ​ទាន​កូន​ប្រុស​មួយ​ដល់​នាង​(ខ.២០)។ ដោយ​សា​រ​ព្រះអម្ចាស់​ទ្រង់​ស្ទង់​មើល​ចិត្ត និង​គំនិត​របស់​យើង(យេរេមា ១៧:១០) នោះ​ព្រះ​អង្គ​ក៏ជ្រា​ប និង​ស្តាប់​ឮ​យើង​អធិស្ឋាន​ជា​និច្ច ទោះ​យើង​មិន​បាន​បញ្ចេញ​សម្លេង​តាម​បបូរ​មាត់​យើង​ក៏ដោ​យ​។ ដោយ​សារ​ព្រះ​អង្គ​ជា​ព្រះ​សព្វ​ញូញាញ ដែល​ជ្រាបអំ​ពីអ្វី​ៗ​ទាំង​អស់ នោះយើ​ង​អាច​អធិស្ឋាន ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះអង្គ​នឹង​ស្តាប់​ឮ និង​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង​(ម៉ាថាយ ៦:៨,៣២)។ ហេតុនេះ​ហើយ​ យើង​អាច​បន្ត​សរសើរ​ដំកើង​ព្រះអ​ង្គ…

Read article
ធ្វើឥដ្ឋដោយគ្មានចំបើង

មនុស្ស​ជា​ច្រើន​បា​ន​ជួប​បញ្ហា នៅ​ក្នុង​​ការងារ ដោយ​សារ​ធន​ធាន​មា​ន​កំណត់។ យើង​នៅ​តែ​មិន​អាច​សម្រាល​បន្ទុ​ករ​បស់​យើ​ង ដោយ​សារ​យើង​មាន​ថ​វិការ និង​ពេល​វេលា​តិច​ជា​ង​មុនកម្លាំង​យើង​ក៏​ចុះ​ខ្សោ​យ ហើយ​អ្នក​ជួ​យ​យើ​ង​ក៏​មាន​គ្នា​កាន់​តែ​តិ​ច។ ជួន​កាល បន្ទុក​នោះក៏​កា​ន់​តែ​ធ្ងន់ថែ​ម​ទៀត។ ទាក់ទ​ង់នឹ​ងប​ញ្ហានេះ​ មានពា​ក្យស្លោ​ក​មួយបា​ន​ពោល​ថា​ “គេ​ឲ្យធ្វើ​​ឥដ្ឋ​កាន់​តែ​​​ច្រើន ដោយ​ប្រើ​ចំ​បើង​កាន់​តែតិ​ច​”។ ពាក្យ​មួយ​ឃ្លានេះ​ ​សំដៅ​ទៅ​លើ​ទុក្ខវេ​ទនា​របស់​សាសន៍​អ៊ីស្រាអែល ​ពេល​ពួក​គេកំ​ពុង​ជា​ប់​ជាទា​សករ ក្នុង​នគរ​អេស៊ីព្ទ។ កាល​នោះ ស្តេច​ផារ៉ោនបាន​សម្រេច​ចិត្ត​ឈប់​ផ្គត់ផ្គ​ង់​ចំបើង ដល់ពួ​ក​គេ តែទ្រ​ង់​បាន​តម្រូ​វឲ្យ​​ពួក​គេផលិត​ឥដ្ឋ​ឲ្យ​បាន​ចំនួន​ដដែល ជា​រៀង​រាល់​ថ្ងៃ។ ពួក​គេ​ក៏​បាន​ដើរ​រក​ចំបើង ​ដោយ​ខ្លួន​ឯង​ ទន្ទឹម​នឹង​នោះ​ ពួក​មេតម្រួត​របស់​ស្តេច​ផារ៉ោន​បាន​វាយ​ដំពួ​កគេ​ ហើយ​បង្ខំ​ពួក​​គេ​ឲ្យ​ធ្វើ​ការ​កាន់​តែ​ច្រើន​ជាង​មុន​​(និក្ខមនំ ៥:១៣)។ ពួក​អ៊ីស្រាអែ​ល​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​មិន​ព្រម​ស្តាប់ព្រះ​​រាជ​សារ​របស់​​ព្រះ​​សោះ​ឡើយ ពេលដែលព្រះ​អង្គ​មានបន្ទូល​តាម​រ​យៈលោ​កម៉ូសេ​ថា ​ព្រះអង្គ​​នឹង​​នាំ​​ពួកគេ​រាល់​គ្នា​ចេញ​ឲ្យ​រួច​ពី​បន្ទុក​នៃ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នឹង​ជួយ​ឲ្យ​រួច​ពី​ការ​បម្រើ​​គេ ព្រះអង្គ​នឹង​លើក​ព្រះហស្ត​ឡើង​លោះ ពួកគេ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ”(៦:៦)។ ទោះ​បី​ជា​ពួក​អ៊ីស្រាអែល​បដិសេធ​មិន​ព្រម​ស្តាប់​ព្រះ​រាជ​សារ​របស់​ព្រះ​ក៏​ដោ​យ ក៏ព្រះ​អ​ង្គ​នៅតែ​បន្ត​ដឹក​នាំ និង​បញ្ជា​លោក​ម៉ូសេ ដោយ​រៀបចំ​​ខ្លួន​គាត់ ឲ្យ​ទៅ​ចូល​គាល់​​ស្តេចផារ៉ោន។ ព្រះអ​ង្គ​នៅ​តែកា​ន់ខា​ងពួកអ៊ី​ស្រាអែល យ៉ាង​ខ្ជាប់​ខ្ជួន ពោល​គឺ​ព្រះអ​ង្គនៅ​តែ​សកម្ម​ជានិ​ច្ច នៅ​ពីក្រោយ​ស្ថាន​ភាព​ទាំង​នោះ​។ យើង​ក៏​អាច​​មាន​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​មិន​ព្រម​ស្តាប់​ការ​លើក​ទឹក​ចិត្ត ដូច​ពួក​អ៊ីស្រាអែល​ផង​ដែរ។ ប៉ុន្តែ ក្នុង​ពេ​ល​ដ៏​ខ្មៅងងឹត យើង​អា​ចមា​ន​ការក​ម្សាន្ត​ចិត្ត ដោយ​ចង​ចាំ​ថា​ ព្រះអង្គ​ជា​អ្ន​កប្រោ​សយើ​ង​ឲ្យ​រួច​(ទំនុកដំកើង ៤០:១៧)។ ព្រះអង្គ​តែង​តែ​ជួយ​ដោះស្រា​យ​បញ្ហា​ជួស​យើង…

Read article
ជំនួយពីព្រះវិញ្ញាណបរិសុទ្ធ

មាន​មនុស្ស​ជា​ច្រើន​បាន​សន្យាខ្លួ​ន​ឯង​ថា នឹង​ធ្វើ​នូវ​កិច្ចការ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​ជា​ច្រើន នៅ​ក្នុង​ការ​ចាប់​ផ្តើ​ម​នៃ​ឆ្នាំថ្មី​។ គេ​សន្យា​ថា ខ្ញុំ​នឹង​សន្សំលុ​យ​ឲ្យ​កាន់​តែ​ច្រើន ហាត់​ប្រាណ​បន្ថែម​ទៀត ឬ​ចំណាយ​ពេល​ទៅ​លើ​អ៊ីន​ធឺណិត ឲ្យ​បា​ន​តិច​ជាង​​មុន​ជា​ដើម​។ យើង​ចាប់ផ្តើមឆ្នាំ​ថ្មី​​ ដោយ​មាន​បំណ​ងល្អ​ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន ទម្លាប់​អាក្រក់​ដែល​យើង​មាន​តាំង​ពី​យូរ​មក​ហើយ ក៏​បាន​ល្បួង​យើង ឲ្យ​ដើរ​តាម​ផ្លូវ​ចាស់​ទៀត។ បាន​ជា​យើង​រអិល​ដួល​ម្តង​ម្កាល តែ​ក្រោយ​មក ការ​រអិល​ដួល​នោះ ក៏​កើត​មាន​ជាញឹក​ញាប់​ទៅ​ៗ ហើយ​ក៏​រអិ​លដួ​ល​គ្រប់​ពេល​តែម្ត​ង។ ទី​បំផុត ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​មាន​នៅ​ដើម​ឆ្នាំ ហាក់​ដូច​ជា​មិន​ដែល​មាន​ទៅ​វិញ។ យើងមិ​ន​គួរ​ជ្រើស​រើស​គោល​ដៅ ដោយ​ចិត្ត​ឯង ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចម្រើន​ឡើង​ឡើយ ផ្ទុយ​ទៅ​វិញ យក​ល្អ យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ថា “តើ​ព្រះ​អម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ សម្រាប់​ឆ្នាំ​ថ្មី​នេះ?” ព្រះ​អម្ចាស់​បាន​បើក​សម្តែង តាម​រយៈ​លោក​ហោរា​មីកា​ថា ព្រះ​អង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​​ដោ​យ​​សុចរិត ឲ្យ​​ស្រឡាញ់​​សេចក្តី​​​សប្បុរស​ ហើយ​​​ឲ្យ​​ដើ​រ​​​ជា​មួយ​នឹង​ព្រះ​នៃ​ខ្លួន ដោយ​​សុភាព​​រាបទាប(មីកា ៦:៨)។ ការ​​ធ្វើដូច​នេះ គឺ​ជួយ​ឲ្យវិ​ញ្ញាណរបស់​​យើង​​ចម្រើន​ឡើង។ សូម​អរ​ព្រះគុ​ណព្រះ​អម្ចាស់ ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើក​ម្លាំង​របស់​យើង។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​អំណាច ជួយ​ឲ្យ​យើង​មាន​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ។ ព្រះ​បន្ទូ​ល​ព្រះ​បាន​ចែង​ថា ព្រះ​អង្គ​អាច​​ប្រោស​​ប្រទាន “ឲ្យ​​អ្ន​ក​រាល់​គ្នា​បាន​ព្រះចេស្តា ចម្រើន​កំឡាំង​នៃ​មនុស្ស​ខាង​ក្នុង ដោយសារ​ព្រះវិញ្ញាណ​ទ្រង់ តាម​សិរីល្អ​នៃ​ទ្រង់​ដ៏​ប្រសើរ​ក្រៃលែង”(អេភេសូរ ៣:១៦)។ ដូចនេះ ខណៈពេ​ល​ដែល​យើ​ងចាប់​ផ្តើម​ឆ្នាំ​ថ្មីនេះ​ ចូរ​យើង​ប្តេជ្ញាចិ​ត្ត…

Read article