jolson

You are here:
ព្រះនៃជីវិតទាំងឡាយ

ពីរ​បី​ឆ្នាំ​មុន នៅ​រដូវ​រងា តំបន់​ដែល​ខ្ញុំ​រស់​នៅ បាន​ជួប​ប្រទះ​អាកាស​ធាតុ​ដែល​ត្រជាក់​ដល់​​ឆ្អឹង ដែល​មាន​រយៈ​ពេល​យូរខុស​ពី​ធម្មតា តែ​ក៏​បាន​បញ្ចប់ ជា​ការ​បើក​ផ្លូវ​ឲ្យ​អាកាស​ធាតុ​ដែល​កក់​ក្តៅ​ជាង ពេល​រដូវ​ផ្កា​រីក​ចូល​មក​ដល់។ ទែរម៉ូម៉ែត្រ​នៅ​ក្រៅ​ផ្ទះ បាន​ប្រាប់​អំពី​សីតុណ្ហា​ភាព​ដែល​ធ្លាក់​ក្រោម​កំរិត​សូន្យ​អង្សា(-២០អង្សាC) អស់​រយៈ​ពេល​២​សប្តាហ៍​ជាប់​គ្នា។ នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ដែល​ត្រជាក់​ខ្លាំង សម្លេង​សត្វ​ចាប​យំ បាន​បង្ហាញ​ថា ភាព​ស្ងប់​ស្ងាត់​នៅ​ពេល​យប់​បាន​ចប់​ហើយ​។ មាន​សត្វ​ចាប​រាប់​សិប​ក្បាល ឬ​រាប់​រយ​ក្បាល បាន​បន្លឺ​សម្លេង​ច្រៀង ចេញ​ពី​ដួង​ចិត្ត។ ខ្ញុំ​អាច​ដឹង​ថា សត្វ​ដ៏តូច​ល្អិត​ទាំង​អស់​នេះ ប្រហែល​ជា​កំពុង​ច្រៀង​អង្វរ​ដល់​ព្រះ​អាទិករ ឲ្យ​ផ្តល់​នូវ​កម្តៅ ដើម្បី​បំបាត់​ភាព​ត្រជាក់។ អ្នក​ឯក​ទេស​ផ្នែក​សត្វ​ចាប បាន​ប្រាប់​យើង​ថា សម្លេង​ច្រៀង​របស់​សត្វ​ចាប​ជា​ច្រើន​សណ្ឋឹក ដែល​គេ​ស្តាប់​ឮ​ក្នុង​អំឡុង​ពេល​ព្រឹក នៅ​ចុង​រដូវ​រងា ភាគ​ច្រើន​ជា​សត្វ​ចាប​ឈ្មោល ដែល​ព្យាយាម​ទាក់​ទាញ​ចាប​ញី ហើយ​ប្រកាស​យក​ទីតាំង​របស់​ខ្លួន។ សម្លេង​យំ​របស់​ពួក​វា​បាន​រំឭក​ខ្ញុំ​ថា ព្រះ​ទ្រង់​បាន​ផ្សំ​សម្លេង​របស់​ស្នា​ព្រះ​ហស្ត​ទ្រង់ ដើម្បី​ទ្រ​ទ្រង់ និង​ធ្វើ​ឲ្យ​ជីវិត​ទាំង​ឡាយ​បាន​ចម្រើន​ឡើង ព្រោះ​ទ្រង់​ជា​ព្រះ​នៃ​ជីវិត​ទំាង​ឡាយ។ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ស្ងើច​សរសើរ​ព្រះ ដែល​បាន​បង្កើត​ភព​ផែន​ដី​ដ៏​ស្រស់​ស្អាត អ្នក​និពន្ធ​បាន​ចាប់​ផ្តើម​ដោយ​ពាក្យ​ថា “ឱ​ព្រលឹង​អញ​អើយ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា”(ទំនុកដំកើង ១០៤:១)។ ហើយ​គាត់​ក៏​បាន​សរសេរ​ទៀត​ថា “អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​ធ្វើ​សំបុក តាម​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​កញ្ជ្រៀវ​លេង​នៅ​លើ​មែក​ឈើ(ខ.១២)។ រាប់​ចាប់​ពី​សត្វ​ចាប់​ដែល​ស្រែក​ច្រៀង និង​ធ្វើ​សំបុក​ រហូត​ដល់​សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ក្នុង​ទឹក​សមុទ្រ ដែល​មាន​របស់​រវើក​ឥត​គណនា…

Read article