ព្រះអង្គនៅតែមានសេចក្តីស្រឡាញ់ចំពោះយើង
បរិទេវ ៣:១៩-២៦ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ បរិទេវ ៣:២២-២៣ អ្នកស្រីស៊ូសិន(Susan) មិនបានទិញរបស់អ្វីមួយសម្រាប់ខ្លួនឯងទេ ក្រៅពីរបស់របរដែលចាំបាច់សម្រាប់គ្រួសារ។ គាត់បានអនុវត្តដូចនេះអស់រយៈពេល៣ឆ្នាំ។ ការរីករាលដាលនៃជំងឺកូវីត១៩ មានផលប៉ះពាល់មកលើប្រាក់ចំណូលរបស់មិត្តភក្តិខ្ញុំម្នាក់នេះ ហើយគាត់ក៏បានឱបក្រសោបយកការរស់នៅដ៏សាមញ្ញ។ គាត់បានចែកចាយថា ថ្ងៃមួយ នៅពេលដែលគាត់កំពុងបោសសំអាតផ្ទះរបស់គាត់ គាត់ក៏បានកត់សំគាល់ឃើញថា របស់របរប្រើប្រាស់នៅក្នុងផ្ទះគាត់ មានភាពចាស់រីករិល និងស្លេកពណ៌អស់។ គឺនៅពេលនោះហើយ គាត់ក៏បានចាប់ផ្តើមនឹកដល់ពេលដែលគាត់ទិញរបស់របរថ្មីៗដាក់ក្នុងផ្ទះ ដែលនាំឲ្យមានចិត្តស្រស់ស្រាយ និងរំភើបរីករាយ។ អ្វីៗនៅជុំវិញខ្លួនគាត់ ហាក់ដូចជាមានភាពហត់នឿយ និងចាស់រីករិល។ ពេលនោះ គាត់ហាក់ដូចជាលែងមានសេចក្តីសង្ឃឹមថា ការល្អនឹងកើតមាននៅពេលអនាគតទៀតទេ។ អ្នកស្រីស៊ូសិនក៏បានរកឃើញការកម្សាន្តចិត្ត ក្នុងកណ្ឌគម្ពីរ ដែលហោរាយេរេមាបាននិពន្ធ បន្ទាប់ពីទីក្រុងយេរូសាឡិមបានដួលរលំ ដោយសារកងទ័ពបាប៊ីឡូន។ កណ្ឌគម្ពីរបរិទេវបានពិពណ៌នា អំពីរបួសនៃការសោកសង្រេងដែលលោកហោរា និងប្រជាជនគាត់កំពុងឆ្លងកាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនៃការសោកសង្រេងនោះ ក្តីសង្ឃឹមក៏បានកើតមាន ដោយសារសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់។ បានជាហោរាយេរេមាពោលថា “សេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច”( ៣:២២-២៣)។ អ្នកស្រីស៊ូសិនបាននឹកចាំថា សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអម្ចាស់ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច។ ពេលណាកាលៈទេសៈរបស់យើង…
Read article