ព្រះទ្រង់មិនដែលភ្លេចអ្នកឡើយ
អេសាយ ៤៩:១៣-១៨ អញមិនដែលភ្លេចឯងឡើយ! អេសាយ ៤៩:១៥ កាលពីក្មេង ខ្ញុំចូលចិត្តប្រមូលតែម ដែលគេប្រើសម្រាប់បិទស្រោមសំបុត្រ។ ពេលដែលជីតាខ្ញុំបានដឹងថា ខ្ញុំមានចំណង់ចំណូលចិត្តដូចនេះ គាត់ក៏បានចាប់ផ្តើមសន្សំតែម ដែលគាត់បកពីស្រោមសំបុត្រ ក្នុងការិយាល័យរបស់គាត់ ជារៀងរាល់ថ្ងៃ។ ពេលណាខ្ញុំបានទៅលេងផ្ទះគាត់ គាត់ក៏បានយកស្រោមសំបុត្រមួយមកឲ្យខ្ញុំ ដែលនៅក្នុងនោះ មានតែមស្អាតៗជាច្រើនប្រភេទ។ គាត់ធ្លាប់ប្រាប់ខ្ញុំថា ទោះគាត់តែងតែរវល់ធ្វើការងារក៏ដោយ ក៏គាត់មិនដែលភ្លេចខ្ញុំដែរ។ ជីតារបស់ខ្ញុំមិនបានបង្ហាញសេចក្តីស្រឡាញ់តែសម្បកក្រៅនោះទេ តែខ្ញុំមានអារម្មណ៍ថា គាត់មានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះខ្ញុំ។ ព្រះអម្ចាស់បានបង្ហាញសេចក្តីស្រឡាញ់ ដែលជ្រាលជ្រៅជាងនេះទៀត ដល់ពួកអ៊ីស្រាអែល ដោយប្រកាសប្រាប់ពួកគេថា ព្រះអង្គមិនដែលភ្លេចពួកគេឡើយ(អេសាយ ៤៩:១៥)។ រាស្រ្តរបស់ព្រះអង្គបានរងទុក្ខវេទនានៅក្នុងចក្រភពបាប៊ីឡូន ដោយសារពួកគេបានថ្វាយបង្គំរូបព្រះ និងមិនស្តាប់បង្គាប់ព្រះអង្គ កាលពីមុន។ ពួកគេក៏បានពោលទំនួញថា ព្រះអម្ចាស់បានភ្លេចពួកគេហើយ(ខ.១៤)។ តែសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះរាស្រ្តព្រះអង្គ មិនដែលប្រែប្រួលឡើយ។ ព្រះអង្គបានសន្យាថា នឹងអត់ទោសឲ្យ ហើយស្អាងពួកគេឡើងវិញ(ខ.៨-១៣)។ ព្រះអង្គបានប្រាប់ពួកគេ ក៏ដូចជាប្រាប់យើងក្នុងពេលបច្ចុប្បន្នថា ព្រះអង្គបានឆ្លាក់ឈ្មោះយើង នៅលើបាទព្រះហស្តព្រះអង្គហើយ(ខ.១៦)។ ខណៈពេលដែលខ្ញុំពិចារណា អំពីពាក្យធានានេះ ខ្ញុំក៏បាននឹកចាំ អំពីព្រះហស្តព្រះយេស៊ូវ ដែលធ្លាប់មានរបួសដោយសារដែកគោល ដែលគេបានដំជាប់នឹងឈើឆ្កាង ដោយសារព្រះអង្គមានសេចក្តីស្រឡាញ់ចំពោះយើង និងដើម្បីសង្គ្រោះយើងឲ្យរួចពីបាប(យ៉ូហាន ២០:២៤-២៧)។ ព្រះអង្គបានលាព្រះហស្តនៃការអត់ទោសមករកខ្ញុំ…
Read article