Karen Huang

You are here:
ដើម្បីដំណឹងល្អ

ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះត្រង់​ល្អ​គ្រប់ជំពូក ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០ កាល​ឆ្នាំ ១៩១៧ ពេល​ដែល​លោក នែលសិន(Nelson) មាន​អាយុ ២៣ឆ្នាំ គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​រដ្ឋ​វើជីនា ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ ហើយ​គាត់​ក៏បាន​ទៅ​ប្រទេស​ចិន ដើម្បី​ធ្វើការ​ជា​ប្រធាន​មន្ទីរ​ពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ដែល​ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​២​លាន​នាក់ កំពុង​រស់នៅ។ លោក​នែល​សិន​បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នេះ អស់​រយៈ​ពេល​២៤​ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរ​ពេទ្យ ធ្វើ​ការ​វះកាត់ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ ពី​ដំបូង​ជនជាតិ​ចិន​បាន​ហៅ​លោក​នែលសិន ប៊ែល​ថា “បី​សាច​បរទេស” ដោយសារ​គេ​មិន​ទុកចិត្ត​ជន​បរទេស។ តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល ជា​អ្នក​ស្រឡាញ់​ប្រជាជន​ចិន”។ ក្រោយមក កូនស្រី​របស់​គាត់​ក៏បាន​រៀបការ​ជាមួយ​អ្នក​ផ្សាយដំណឹង​ល្អ ឈ្មោះ ប៊ី​លី ក្រា​ហាំ(Billy Graham)។ ទោះ​លោក​នែលសិន ជា​ពេទ្យ​ផ្នែក​វះកាត់​ដ៏​ចំណាន និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​មនុស្សជា​ច្រើន​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ តាម​រយៈ​គាត់ មិនមែន​ដោយសារ​ជំនាញ​របស់​គាត់​នោះ​ទេ តែ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​រស់​នៅ ស្រប​តាម​ដំណឹងល្អ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ ក្នុង​ពួក​ជំនុំ​នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា…

Read article
ចូលជ្រកយ៉ាងសុខសាន្តនៅក្នុងព្រះ

ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​ជាទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុកចិត្ត​នឹង​ទ្រង់។ ទំនុកដំកើង ៩១:២ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ ក្នុង​តំបន់​ដែល​យើង​រស់នៅ ខ្ញុំ​ឃើញ​កូន​ឆ្មា​មួយ​ក្បាល មាន​រូបរាង​ស្គម និង​ប្រឡាក់​ដី កំពុង​ស្រែកយំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរឲ្យ​អាណិត ហើយក៏​បាន​ដើរតាម​ខ្ញុំ រហូតដល់​ផ្ទះ​ខ្ញុំ។ សព្វថ្ងៃ​នេះ មីគឃី(Mickey) បាន​ប្រែ​ក្លាយ​ជា​សត្វ​ឆ្មា​ពេញវ័យ មាន​សុខភាព​ល្អ​គួរឲ្យ​ស្រឡាញ់ និង​កំពុង​អរ​សប្បាយ​នឹង​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ផ្ទះ​របស់ខ្ញុំ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្រឡាញ់​វា​យ៉ាង​ខ្លាំង។ ពេលណា​ខ្ញុំ​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ កាត់តាម​កន្លែង​ដែល​ខ្ញុំ​បាន​រក​ឃើញ​វា ខ្ញុំ​ច្រើនតែ​អរព្រះគុណ​ព្រះ ដែល​បាន​ឲ្យ​សត្វ​ឆ្មា​មីគឃី​ឈប់​រស់នៅ​អនាថា ហើយ​ឲ្យ​វា​មានផ្ទះ​សម្រាប់​រស់នៅ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩១ បាន​ចែង​អំពី​អ្នក​ដែល “នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(ខ.១) ដោយ​បាន​នៅជា​មួយ​ព្រះអង្គ។ ក្នុង​ព្រះគម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ នៅ​ជាប់ គឺ​មានន័យថា “នៅ​ជាប់​ជា​អចិន្ត្រៃយ៍”។ ពេលណា​យើង​នៅ​ជាប់​ក្នុង​ព្រះអង្គ នោះ​ព្រះអង្គ​ជួយ​យើង​ឲ្យ​រស់នៅ តាម​ប្រាជ្ញា​របស់​ព្រះអង្គ ហើយ​ស្រឡាញ់​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់(ខ.១៤ យ៉ូហាន ១៥:១០)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ការកម្សាន្ត​ចិត្ត តាមរយៈ​ការ​នៅ​ជាប់​ជាមួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច ក៏ដូចជា​សន្យា​ប្រទាន​សុវត្ថិភាព ក្នុង​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក​នៅ​ផែនដី។…

Read article
ការលះបង់ ដើម្បីឲ្យបានកំណប់ទ្រព្យដ៏ស្ថិតស្ថេរ

មួយទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូចជា​កំណប់​កប់​ទុក​ក្នុង​ចំការ។ ម៉ាថាយ ១៣:៤៤ មិត្ត​ភក្តិ​របស់ខ្ញុំ ឈ្មោះ រួល(Ruel) បាន​ចូលរួម​ការ​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ នៅផ្ទះ​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់។ គេហដ្ឋាន​នៅ​មាត់សមុទ្រ នៅ​ក្បែរ​ឆ្នេរ​ទីក្រុង​ម៉ានីល អាច​ទទួល​អ្នក​ចូល​រួម​២០០នាក់ ឲ្យ​ស្នាក់នៅ ហើយ​វា​បាន​ធ្វើឲ្យ​លោកគ្រូ​រួល​មាន​អារម្មណ៍​ថា ខ្លួន​គាត់​តូច​ទាប​ណាស់។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ធ្វើការ​បម្រើ​ព្រះ​ជា​គ្រូគង្វាល នៅ​តាម​ព្រះវិហារ ក្នុង​តំបន់​ដាច់​ស្រយាល អស់​ជាច្រើន​ឆ្នាំ ហើយ​ទោះ​គាត់​ដឹង​ថា គាត់​មិន​គួរ​ច្រណែន​គេ​ក៏ដោយ ក៏​គាត់​នៅតែ​មិន​អាច​ឃាត់ចិត្ត​ខ្លួនឯង មិន​ឲ្យ​ច្រណែន​ភាព​ចម្រុងចម្រើន​របស់​មិត្ត​ភក្តិ​គាត់។ គាត់​បាន​គិតថា តើ​ជីវិត​គាត់​មាន​ភាព​ខុសប្លែក​យ៉ាងណា បើសិនជា​គាត់​បាន​ប្រើ​សញ្ញាប័ត្រ​របស់​គាត់ ដើម្បី​ទៅ​ធ្វើ​ជំនួញ​វិញ។ គាត់​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយមក គាត់​បាន​រំឭក​ខ្លួនឯង​ថា គាត់​គ្មានអ្វី​ដែល​ត្រូវ​ច្រណែន​គេ​នោះ​ទេ។ គាត់​បាន​ធ្វើការ​លះបង់ ដើម្បី​បម្រើ​ព្រះ ហើយ​លទ្ធផល​ដែល​គាត់​ទទួល​បាន នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។ ខ្ញុំ​នៅតែ​ចាំ​ទឹកមុខ​ដែល​មាន​ពេញដោយ​សន្តិភាព កាល​គាត់​កំពុង​និយាយ​ដូច​នេះ។ លោកគ្រូ​រួល​បាន​រក​ឃើញ​សន្តិភាព ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦។ គាត់​ដឹង​ថា នគរ​ព្រះ​គឺជា​កំណប់ទ្រព្យ​ដែល​មានតម្លៃ​បំផុត។ យើង​អាច​ស្វែងរក និង​រស់នៅ ដើម្បី​នគរ​របស់​ព្រះអង្គ តាម​របៀប​ខុសៗគ្នា​ជាច្រើន។ សម្រាប់​អ្នកខ្លះ ការ​នេះ​មានន័យថា ពួក​គេ​ត្រូវ​ធ្វើការ​បម្រើ​ព្រះ​ពេញ​ពេល តែ​សម្រាប់​អ្នកខ្លះ​ទៀត ពួក​គេ​ធ្វើការ​ផ្សាយ​ដំណឹង​ល្អ​នៅកន្លែង​ធ្វើការ​របស់​អ្នក​មិន​ជឿ​ព្រះ។ ទោះ​ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​ប្រើប្រាស់​យើង ដោយ​របៀបណា​ក៏ដោយ…

Read article
ពេលណាអ្នកមានការភ័យខ្លាច

ទេវតា​នៃ​ព្រះយេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយនឹង​ឯង។ ពួក​ចៅហ្វាយ ៦:១២ ខ្ញុំ​ដល់​ពេល​ត្រូវ​ទៅ​ពិនិត្យ​សុខភាព តាម​ការណាត់ជួប​ជាមួយ​គ្រូពេទ្យ ហើយ​ទោះ​ខ្ញុំ​មិន​មានការ​ព្រួយបារម្ភ​អំពី​សុខភាព​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ខ្លាច​មិន​ចង់ទៅ​ពេទ្យ។ ខ្ញុំ​មានការ​ភ័យខ្លាច ដោយសារ​ខ្ញុំ​បាន​នឹក​ចាំ អំពី​បទពិសោធន៍​ដ៏​អាក្រក់ ក្នុង​ការពិនិត្យ​សុខភាព​តាំងពី​យូរ​មក​ហើយ។ ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​គង់នៅ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវតែ​ទុកចិត្ត​ព្រះអង្គ តែ​ខ្ញុំ​នៅតែ​មានការ​ភ័យខ្លាច។ ពេលនោះ ខ្ញុំ​មានការ​ខកចិត្ត ចំពោះខ្លួន​ឯង ដែល​មានការ​ភ័យខ្លាច និង​ខ្វះ​ជំនឿ។ បើ​ព្រះ​ទ្រង់​តែងតែ​គង់នៅ​ក្បែរ​ខ្ញុំ ហេតុអ្វី​ខ្ញុំ​នៅតែ​ថប់បារម្ភ? បន្ទាប់មក នៅពេល​ព្រឹក​ថ្ងៃមួយ ខ្ញុំ​ជឿ​ថា ព្រះអង្គ​បាន​ដឹក​នាំ​ខ្ញុំ ឲ្យ​មើល​រឿង​លោក​គេឌាន។ ព្រះ​ទ្រង់​បាន​ហៅ​លោក​គេឌាន​ថា “អ្នកប្រយុទ្ធ​ដ៏​ខ្លាំងពូកែ”(ពួក​ចៅហ្វាយ ៦:១២) តែ​គាត់​មានការ​ភ័យខ្លាច ក្នុង​ការ​បំ​ពេញ​ភារកិច្ច​ដឹកនាំ​ទ័ព​វាយលុក​ពួក​ម៉ាឌាន។ ទោះ​ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​គង់នៅ​ជាមួយ និង​ប្រទាន​ជ័យជម្នះ​ក៏ដោយ ក៏​លោក​គេឌាន​នៅតែ​ទូល​សូម​ទី​សម្គាល់​ម្តង​ហើយ​ម្តង​ទៀត(ខ.១៦-២៣,៣៦-៤០)។ ទោះជាយ៉ាងណា​ក៏ដោយ ព្រះ​ទ្រង់​មិនបាន​ថ្កោលទោស​លោក​គេឌាន ដោយសារ​គាត់​មានការ​ភ័យខ្លាច​នោះ​ទេ។ ព្រះអង្គ​យល់ចិត្ត​គាត់។ នៅពេល​យប់​នៃ​ការ​ប្រយុទ្ធ ព្រះអង្គ​បាន​ធានា​លោក​គេឌាន​ម្តង​ទៀត អំពី​ជ័យជម្នះ ហើយ​ថែមទាំង​បាន​ប្រទាន​គាត់ នូវ​វិធី​ជម្នះ​ការភ័យខ្លាច​ផង​ដែរ(៧:១០-១១)។ ព្រះ​ទ្រង់​ក៏​ជ្រាប​អំពី​ការភ័យខ្លាច​របស់ខ្ញុំ​ផង​ដែរ។ ការធានា​របស់​ព្រះអង្គ បាន​នាំឲ្យ​ខ្ញុំ​មានចិត្ត​ក្លាហាន ក្នុង​ការ​ទុកចិត្ត​ព្រះអង្គ។ ខ្ញុំ​បាន​ស្គាល់​សន្តិភាព​របស់​ព្រះអង្គ…

Read article
ព្រះទ្រង់នាំយើងឆ្លងកាត់ការឈឺចាប់

សូមឲ្យ​លោក​បាន​ពរ​ពី​ព្រះយេហូវ៉ា​ចុះ … លោក​នោះ​ជា​សាច់ញាតិ​ជិតដិត​នឹង​យើង​ហើយ។ នាងរស់ ២:២០ អូ​លីវ(Olive) បាន​មើល​មិត្ត​ភក្តិ​របស់​នាង​លើក​ឧបករណ៍​ពេទ្យធ្មេញ​របស់​នាង ចូល​ទៅ​ក្នុង​ឡាន​គាត់។ មិត្តភក្តិ​នាង​ក៏​ជា​ពេទ្យធ្មេញ​ផង​ដែរ។ គាត់​បាន​ទិញ​ឧបករណ៍​ពេទ្យ​ធ្មេញ​ថ្មី​ៗ​ពី​នាង។ អូ​លីវ​មាន​ក្តី​ស្រមៃ​ចង់​ធ្វើការ​ជា​ពេទ្យធ្មេញ ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ពេល​ដែល​កូនប្រុស​របស់​នាង ឈ្មោះ​ខាល(Kyle) បាន​ចាប់កំណើត​មក​ដោយមាន​ជំងឺ​ពិការ​ខួរក្បាល នាង​ក៏បាន​ដឹង​ថា នាង​ត្រូវតែ​ឈប់​ធ្វើការ ដើម្បី​ចំណាយពេល​ថែរក្សា​កូនប្រុស​នាង។ មិត្ត​ភក្តិ​របស់ខ្ញុំ​ម្នាក់​នេះ​ក៏បាន​ប្រាប់​ខ្ញុំ​ថា បើ​នាង​មានជីវិត​រស់នៅ​ដូចនេះ​មួយ​លាន​ដង​ទៀត ក៏​នាង​នៅតែ​ធ្វើការ​សម្រេចចិត្ត​បោះបង់​ការងារ ដើម្បី​ថែរក្សា​កូនប្រុស​នាង។ តែ​ការបោះបង់​ការងារ​ជា​ពេទ្យធ្មេញ​មានការ​ពិបាក ព្រោះ​ក្តី​ស្រមៃ​របស់​នាង​បាន​រលាយ​អស់។ ជា​ញឹកញាប់ យើង​បាន​ឆ្លងកាត់​ទុក្ខ​លំបាក ដែល​យើង​មិន​អាច​យល់​បាន។ សម្រាប់​អូ​លីវ នាង​មានការ​ឈឺចាប់​ក្នុង​ចិត្ត ដោយសារ​កូន​របស់​នាង​មាន​ជំងឺ​ដែល​មិន​នឹកស្មាន​ដល់ ហើយក៏​ត្រូវ​លះបង់​បំណងប្រាថ្នា​របស់​នាង ដែល​ចង់​ធ្វើ​​ការ​ជា​ពេទ្យធ្មេញ។ សម្រាប់​នាង​ណា​អូ​មី​វិញ នាង​មានការ​ឈឺចាប់​ក្នុងចិត្ត ដោយសារ​កូនប្រុស​របស់​នាង​បាន​ស្លាប់​អស់។ ក្នុង​បទ​គម្ពីរ​នាងរស់ ១:២១ នាង​បាន​ពោល​ទំនួញ​ថា “ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា​បាន​ធ្វើ​ទុក​ខ្ញុំ​ដូច្នេះ”។ រឿង​របស់​នាង​ណា​អូ​មី នៅ​មាន​លើស​ពី​នេះ​ទៀត។ ព្រះ​ទ្រង់​មិនបាន​បោះបង់ចោល​នាង​ឡើយ។ ព្រះអង្គ​បាន​ប្រទាន​ការ​ស្អាង​ឡើងវិញ​ដល់​នាង ដោយ​ប្រទាន​ឲ្យ​នាង​មាន​ចៅប្រុស​មួយ ព្រោះ​អូបិឌ(នាងរស់ ៤:១៧)។ តាមរយៈ​ខ្សែ​លោហិត​អូ​បិឌ ព្រះយេស៊ូវ​ក៏​បាន​យាង​មក​ប្រសូត ដើម្បី​សង្រ្គោះ​មនុស្សជាតិ ឲ្យ​រួច​ពី​បាប(ម៉ាថាយ ១:៥,១៦)។ ព្រះ​ទ្រង់​ប្រោស​លោះ​នាង​ណា​អូ​មី​ឲ្យ​រួចពី​ការឈឺចាប់ នៃ​ការ​បាត់​បង់​កូន។ ព្រះអង្គ​ក៏បាន​ដក​ការឈឺចាប់​ចេញពី​អូ​លីវ ដោយ​ជួយ​នាង​បង្កើត​ការងារ​ផ្នែក​កុមារ…

Read article
ដើម្បីដំណឹងល្អ

ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០ កាលពី​ឆ្នាំ១៩១៦ លោក​នេល​សិន(Nelson) បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​ស្រុកកំណើត​គាត់ នៅ​រដ្ឋ​វើ​ជី​នា។ ក្រោយមក ក្នុង​ឆ្នាំ​ដដែល​នោះ គាត់ និង​ភរិយា​គាត់​ដែល​ទើប​រៀបការ​បាន៦ខែ ក៏បាន​ធ្វើដំណើរ​មកដល់​ប្រទេស​ចិន។ គាត់​ក៏បាន​ក្លាយជា​ពេទ្យវះកាត់ នៅ​មន្ទីរពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ក្នុង​វ័យ២៤ឆ្នាំ ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​រស់នៅ​យ៉ាង​ហោច​ណាស់​២​លាន​នាក់។ លោក​នេល​សិន​ក៏បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នោះ អស់​រយៈពេល២៤ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរពេទ្យ ធ្វើការ​វះកាត់​អ្នកជំងឺ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ កាលពីមុន​ជនជាតិ​ចិន​ដែល​មិន​ទុកចិត្ត​ជនបរទេស បាន​ហៅ​លោក​នេល​សិន ប៊ែល​ថា “បី​សាច​បរទេស” តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល​ជា​អ្នក​ស្រឡាញ់​ជនជាតិ​ចិន”។ នៅ​សម័យ​ក្រោយមក កូនស្រី​របស់​គាត់​គឺ អ្នកស្រី​រស់(Ruth) ក៏បាន​រៀបការ​ជាមួយ​លោក​ប៊ី​លី ក្រា​ហាំ(Billy Graham) ដែល​ជា​អ្នក​ផ្សាយដំណឹង​ល្អ។ ទោះ​លោក​នេល​សិន​ជា​គ្រូ​ពេទ្យ​ឆ្នើម និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​ជំនាញ​របស់​គាត់​មិនមែន​ជា​កត្តា​ចម្បង ដែល​បាន​ទាក់ទាញ​មនុស្សជា​ច្រើន​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​នោះ​ទេ តែ​គឺ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​បង្ហាញ​ឲ្យ​គេ​ឮដំណឹង​ល្អ តាមរយៈ​ការរស់នៅ​របស់​គាត់​ទៅវិញ​ទេ ដែល​បាន​បណ្តាល​ចិត្ត​ឲ្យ​គេ​ជឿ​ព្រះយេស៊ូវ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ​ដ៏​ក្មេង​វ័យ ដែល​កំពុង​ថែ​ទាំ​ពួក​ជំនុំ នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា ការរស់នៅ​ដោយមាន​ចរិយា​សម្បត្តិ​ដូច​ព្រះគ្រីស្ទ…

Read article
តើព្រះអង្គនៅតែស្រឡាញ់ខ្ញុំទេ?

តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់គ្នា​ឲ្យ​ឃើញច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ​ផង។ រ៉ូម ៥:៨ ទីបំផុត​គ្រួសារ​មួយ​បាន​ទទួល​ចិញ្ចឹម​លីនលីន(Lyn-Lyn) ជា​ក្មេង​អាយុ១០ឆ្នាំ តែ​នាង​នៅ​មានការ​ភ័យខ្លាច។ នៅក្នុង​មណ្ឌលកុមារ​កំព្រា​ដែល​នាង​បាន​រស់នៅ​អស់​ជាច្រើន​ឆ្នាំ គេ​បាន​ដាក់ទោស​នាង សូម្បីតែ​នៅពេល​នាង​មាន​កំហុស​តូចបំផុត។ លីនលីន​ក៏​បាន​សួរ​ម្តាយចិញ្ចឹម​របស់​នាង ដែល​ជា​មិត្ត​ភក្តិ​របស់ខ្ញុំ​ថា “ម៉ាក់ តើ​ម៉ាក់​ស្រឡាញ់​កូន​ទេ?” ពេល​មិត្ត​ភក្តិ​ខ្ញុំ​ឆ្លើយ​ថា គាត់​ស្រឡាញ់​នាង នាង​ក៏បាន​សួរ​គាត់​ទៀត​ថា “ពេលណា​កូន​ធ្វើខុស តើ​ម៉ាក់​នៅតែ​ស្រឡាញ់​កូន​ទេ?” ពេល​ដែល​គ្រីស្ទបរិស័ទ​ខ្លះ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើខុស​ចំពោះ​ព្រះ ពួក​គេ​ក៏បាន​សួរ​ផង​ដែរ​ថា “តើ​ព្រះអង្គ​នៅតែ​ស្រឡាញ់​ទូលបង្គំ​ទេ?” យើង​ដឹង​ហើយ​ថា ដរាបណា​យើង​នៅ​រស់នៅ ក្នុង​ពិភពលោក​នេះ យើង​នឹង​នៅតែ​ធ្វើខុស និង​ប្រព្រឹត្ត​អំពើបាប​នៅពេល​ខ្លះ។ ហើយ​យើង​ក៏​ឆ្ងល់​ថា តើ​កំហុស​របស់ខ្ញុំ​មានផល​ប៉ះពាល់​មក​លើ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ខ្ញុំ​ឬទេ? បទ​គម្ពីរ​យ៉ូហាន ៣:១៦ បាន​ផ្តល់​ឲ្យ​នូវ​ធានា​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ព្រះអង្គ​បាន​ប្រទាន​ព្រះរាជបុត្រា ព្រះនាម​យេស៊ូវ ឲ្យ​មក​សុគត​ជំនួស​យើង ដើម្បី​កាលណា​យើង​ទទួល​ជឿ​ព្រះអង្គ យើង​នឹង​មានជីវិត​អស់​កល្ប​ជានិច្ច។ ប៉ុន្តែ ចុះបើ​សិន​ជា​យើង​បាន​ធ្វើខុស​ចំពោះ​ព្រះអង្គ បន្ទាប់ពី​យើង​បាន​ទទួល​ជឿ​ព្រះអង្គ​ហើយ​? ពេលនោះ យើង​ត្រូវ​ចាំ​ថា “ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់គ្នា” ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅឡើយ(រ៉ូម ៥:៨)។ បើ​ព្រះអង្គ​អាច​ស្រឡាញ់​យើង ពេល​យើង​ស្ថិត​ក្នុង​សណ្ឋាន​ដែល​អាក្រក់​បំផុត តើ​ហេតុអ្វី​យើង​នៅតែ​មានការ​សង្ស័យ​មក​លើ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ក្នុងនាម​យើង​ជា​កូន​ព្រះអង្គ? ពេលណា​យើង​ធ្វើអំពើ​បាប…

Read article
ការទុកចិត្តលើព្រះនាមព្រះ

ឯ​អស់​អ្នក​ដែល​ស្គាល់​ព្រះនាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់។ ទំនុកដំកើង ៩:១០ កាលពីក្មេង មាន​ពេល​មួយ ខ្ញុំ​មានការ​ភ័យខ្លាច លែង​ហ៊ាន​ទៅ​សាលារៀន​ទៀត។ មាន​សិស្ស​ស្រី​ៗ​មួយ​ចំនួន បាន​ធ្វើបាប​ខ្ញុំ ដោយ​ការ​លេងសើច​ដ៏​សាហាវ។ ក្នុងអំឡុងពេល​ចេញ​លេង ខ្ញុំ​ក៏បាន​ស្វែងរក​កន្លែងជ្រក​កោន នៅក្នុង​បណ្ណាល័យ ដែល​នៅ​ទីនោះ ខ្ញុំ​ក៏បាន​អាន​សៀវភៅ​រឿង​ភាគ​របស់​គ្រីស្ទបរិស័ទ។ ខ្ញុំ​ចាំ​ថា ពេលនោះ ខ្ញុំ​ក៏​បាន​អាន​ចំ​ព្រះនាម “ព្រះយេស៊ូវ​​” ជា​លើក​ទី១។ ខ្ញុំ​ក៏បាន​ដឹង​ថា ព្រះយេស៊ូវ​​ គឺជា​ព្រះនាម របស់​ព្រះ​ដែល​ស្រឡាញ់​ខ្ញុំ។ នៅ​ខែ​ក្រោយៗ ពេលណា​ខ្ញុំ​ដើរចូល​សាលារៀន ដោយ​ការភ័យខ្លាច​ទារុណកម្ម ដែល​កំពុង​រង់ចាំ​ខ្ញុំ ខ្ញុំ​ក៏បាន​អធិស្ឋាន​ថា “ព្រះយេស៊ូវ​​អើយ សូម​ព្រះអង្គ​ការពារ​ទូលបង្គំ”។ ពេលនោះ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា រឹងមាំ និង​មាន​សន្តិភាព​ក្នុងចិត្ត​ខ្លាំង​ជាង​មុន ដោយ​ដឹង​ថា ព្រះអង្គ​កំពុងតែ​មើលថែ​ខ្ញុំ។ នៅពេល​ខ្លះ ពួក​សិស្ស​ស្រី​ទាំងនោះ ក៏​មានការ​នឿយហត់ ក្នុង​ការធ្វើបាប​ខ្ញុំ ហើយក៏​បាន​ឈប់​ធ្វើបាប​ខ្ញុំ​ទៀត។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ ការ​ទុកចិត្ត​ព្រះនាម​ព្រះអង្គ នៅតែ​បន្ត​ចម្រើន​កម្លាំង​ខ្ញុំ ក្នុង​ពេល​ដែល​មានទុក្ខ​លំបាក។ ការ​ទុកចិត្ត​ព្រះនាម​ទ្រង់ គឺជា​ការ​ជឿ​ថា អ្វី​ដែល​ទ្រង់​មាន​បន្ទូល អំពី​ចរិយា​សម្បត្តិ​របស់​ព្រះអង្គ គឺ​សុទ្ធតែ​ជា​ការពិត ហើយ​ការ​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​សម្រាក​ក្នុង​ព្រះអង្គ។ ស្តេច​ដាវីឌ​ក៏បាន​ជ្រាប​ផង​ដែរ​ថា ការ​ទុកចិត្ត​ព្រះ​នាម​ព្រះ…

Read article
ពេលដែលអ្នកត្រូវការជំនួយ

សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី។ ទំនុកដំកើង ១២១:២ ថ្ងៃ​នោះ​ជា​ថ្ងៃច័ន្ទ តែ​មិត្ត​ភក្តិ​ខ្ញុំ ឈ្មោះ ឈា-មីង(Chia-ming) មិនបាន​នៅ​ការិយាល័យ​ទេ។ គាត់​នៅផ្ទះ កំពុង​សម្អាត​បន្ទប់ទឹក។ គាត់​គិតថា គាត់​​អត់​ការងារ​ធ្វើ​មួយ​ខែ​ហើយ ហើយ​គាត់​មិនឃើញ​មានឱកាស​ការងារ​សោះ។ ក្រុមហ៊ុន​គាត់​បាន​បិទទ្វារ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត១៩។ ការ​ព្រួយបារម្ភ​អំពី​ពេល​អនាគត បាន​នាំ​ឲ្យ​ឈា-មីង​មានការ​ភ័យខ្លាច។ គាត់​គិតថា ខ្ញុំ​ត្រូវ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។ តើ​ខ្ញុំ​ទៅ​រក​ជំនួយ​នៅកន្លែង​ណា? នៅ​គ្រា​សញ្ញាចាស់ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ១២១:១ អ្នកធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម ដើម្បី​ប្រារព្ធ​ពិធីបុណ្យ បាន​សួរ​សំណួរ​ស្រដៀង​នេះ​ផង​ដែរ​ថា តើ​ពួក​គេ​ត្រូវ​ទៅ​រក​ជំនួយ​នៅ​ទីណា? ការ​ធ្វើដំណើរ​ទៅ​ទីក្រុង​បរិសុទ្ធ នៅ​លើ​ភ្នំ​ស៊ី​យ៉ូន មាន​ចម្ងាយ​ឆ្ងាយ ហើយ​មាន​គ្រោះថ្នាក់​ច្រើន​ផង ដោយ​អ្នកដំណើរ​ទាំងឡាយ​ត្រូវ​ស៊ូទ្រាំ​នឹង​ការ​ឡើង​ទៅ​កន្លែង​ខ្ពស់ៗ ដែល​ពិបាក​ក្រៃលែង។ បញ្ហា​ប្រឈម​ដែល​ពួក​គេ​ជួប ហាក់ដូចជា​ការ​ធ្វើដំណើរ​ដ៏​ពិបាក ដែល​យើង​ជួប ក្នុង​ជីវិត ក្នុង​ពេល​សព្វថ្ងៃ ដោយ​ដើរតាម​ផ្លូវ​នៃ​ជំងឺ បញ្ហា​ទំនាក់ទំនង ការ​បែកបាក់ ស្រ្តេស​នៅ​កន្លែង​ធ្វើការ ឬ​មាន​បញ្ហា​ហិរញ្ញវត្ថុ និង​ភាព​គ្មាន​ការងារ​ធ្វើ ដូច​ឈា-មីង ជាដើម។ តែ​យើង​អាច​មាន​សង្ឃឹម​ឡើង ដោយ​ផ្អែក​ទៅលើ​សេចក្តី​ពិត​ដែល​ថា ព្រះ​ដែល​បាន​បង្កើត​ផ្ទៃមេឃ និង​ផែនដី នឹង​ជួយ​យើង(ខ.២)។ ព្រះអង្គ​ថែរក្សា​ជីវិត​យើង(ខ.៣,៥,៧-៨) ហើយ​ព្រះអង្គ​ជ្រាប​ថា…

Read article
ព្រះទ្រង់ទតឃើញអ្នក

  នោះ​នាង​ក៏​ហៅ​ព្រះនាម​ព្រះយេហូវ៉ា ដែល​កំពុង​មាន​ព្រះបន្ទូល​នឹង​នាង​ថា «ព្រះ​ដ៏​ទត​ឃើញ»។  លោកុប្បត្តិ ១៦:១៣ ពេល​ព្រឹក​ព្រលឹម​អាច​ជា​ពេល​ដ៏​ឈឺចាប់ សម្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ ឈ្មោះ អាល់ម៉ា(Alma) ដែល​ជា​ស្រ្តី​មេម៉ាយ មាន​កូន​ពីរ​នាក់។ គាត់​ប្រាប់​ខ្ញុំ​ថា “ពេល​ដែល​អ្វី​ៗ​មាន​ភាព​ស្ងប់​ស្ងាត់ ការ​ព្រួយ​បារម្ភ​ក៏​បាន​លេច​ចេញ​មក។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ការងារ​ផ្ទះ ខ្ញុំ​ក៏​បាន​គិត​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ ហើយ​ព្រួយបារម្ភ​អំពី​សុខភាព និង​ការ​សិក្សា​របស់​កូន”។ កាល​ស្វាមី​របស់​អាល់ម៉ា​បោះ​បង់​គាត់​ចោល គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង។ គាត់​ថា “ខ្ញុំ​មាន​ការ​ពិបាក តែ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ទត​ឃើញ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ។ ព្រះ​អង្គ​ប្រទាន​កម្លាំង ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការងារ​ពីរ​កន្លែង ដើម្បី​បំពេញ​តម្រូវ​ការ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​ខ្ញុំ ពិសោធន៍​នឹង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ”។ ហាការ​ជា​បាវ​ស្រី​សាសន៍​អេស៊ីព្ទ ដែល​បាន​យល់​អំពី​អត្ថន័យ​នៃ​ការ​ដែល​ព្រះ​ទត​ឃើញ​នាង។ បន្ទាប់​ពី​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​លោក​អ័ប្រាហាំ នាង​ក៏​បាន​ចាប់​ផ្តើម​ស្អប់​ខ្ពើម​នាង​សារ៉ាយ(លោកុប្បត្តិ ១៦:៤) ជា​ហេតុ​នាំ​ឲ្យ​នាង​សារ៉ាយ ធ្វើ​បាប​នាង ទាល់​តែ​នាង​រត់​គេច​ខ្លួន​ទៅ​វាល​រហោស្ថាន។ ពេល​នោះ នាង​ហាការ​ស្ថិត​ក្នុង​ភាព​ឯកោ ដោយ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​ហាក់​ដូច​ជា​ងងឹត និង​គ្មាន​សង្ឃឹម សម្រាប់​នាង និង​កូន​ក្នុង​ផ្ទៃ​នាង។ ប៉ុន្តែ “ទេវតា​នៃ​ព្រះយេហូវ៉ា”(ខ.៧) ក៏​បាន​មក​ជួប​នាង ហើយ​ប្រាប់​នាង​ថា “ព្រះយេហូវ៉ា​ទ្រង់​ជ្រាប​ពី​សេចក្តី​ទុក្ខ​លំបាក​របស់​ឯង”(ខ.១១)។ ទេវតា​របស់​ព្រះ​ក៏​បាន​ណែនាំ​នាង​ហាការ អំពី​ការអ្វី​ដែល​ត្រូវ​ធ្វើ ហើយ​ក៏​បាន​ធានា​ដល់​នាង អំពី​ពេល​អនាគត​របស់​នាង។…

Read article