Karen Huang

You are here:
អំណួត និងការបោកបញ្ឆោត

សេចក្តី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ។ អូបាឌា ១:៣ មាន​ពេល​មួយ​ខ្ញុំ​បាន​អធិស្ឋាន​ថា ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​កែ​តម្រង់​ទូល​បង្គំ ដោយ​សុភាព ។ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​បន្ត​ទៀត ដោយ​ពាក្យ​ដ៏​ពិបាក​ថា ទូល​បង្គំ​មាន​ចិត្ត​ក្រអឺត​ក្រទម ទូល​បង្គំ​គិតថា ទូល​បង្គំ​អាច​ធ្វើ​អ្វី​ៗ ដោយ​ខ្លួន​ឯង ។ ខ្ញុំ​បាន​អរសប្បាយ​នឹង​គម្រោង​ដ៏​ជោគជ័យ ហើយ​មោទនភាព​នេះ​បាន​លួង​លោម​ខ្ញុំ ឲ្យ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ហើយ​បដិសេធន៍​ការ​ដឹកនាំ​របស់​ព្រះ។ ទាល់​តែ​ខ្ញុំ​បាន​ធ្វើ​គម្រោង​ដែល​ពិបាក​ខ្លាំង ទើប​ខ្ញុំ​ដឹង​ថា ខ្លួន​ឯង​មិន​ឆ្លាត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ។ ចិត្ត​ដែល​មាន​អំនួត​បាន​បោក​បញ្ឆោត​ខ្ញុំ ឲ្យ​ជឿ​ថា ខ្ញុំ​មិន​ត្រូវ​ការ​ជំនួយ​របស់​ព្រះ​។ នគរ​អេដំម​ជា​ប្រទេស​ដ៏​មាន​អំណាច ដែល​បាន​ទទួល​ការ​វាល​ផ្ចាល​ពី​ព្រះ ដោយសារ​អំនួត​របស់​ខ្លួន។ ទឹកដី​អេដំម មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​ភ្នំ ដែល​ហាក់​ដូច​ជា​មិន​ងាយ​រង​គ្រោះ ដោយសារ​ពួក​ខ្មាំង​សត្រូវ(អូបាឌា ១:៣)។ អេដំម​ក៏​ជា​ជាតិ​សាសន៍​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ផង​ដែរ ដោយ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ផ្លូវ​ជំនួញ​ជា​ច្រើន និង​សំបូរ​រ៉ែ​ទង់ដែង ជា​ធនធាន​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​សម័យ​បុរាណ។ នគរ​នេះ​មាន​របស់​ល្អ​ៗ​ជា​ច្រើន តែ​ក៏​មាន​ពេញ​ដោយ​អំនួត​ផង​ដែរ។​ សាសន៍​អេដំម​បាន​កៀប​សង្កត់​រាស្ត្រ​របស់​ព្រះ ដោយ​ជឿ​ថា គ្មាន​ខ្មាំង​សត្រូវ​ណា​អាច​ឈ្លាន​ពាន​ទឹកដី​ខ្លួន​បាន​ឡើយ(ខ.១០-១៤)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រើ​ហោរា​អូបាឌា ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ។ សាសន៍​ដទៃ​នឹង​លើក​ទ័ព​មក​ច្បាំង​នឹង​ពួកគេ ហើយ​នគរ​ដែល​ធ្លាប់​តែ​មាន​អំណាច​នេះ នឹង​មិន​អាច​ការពារ​ខ្លួន​បាន ហើយ​នឹង​ត្រូវ​ជួប​ភាព​អាម៉ាស់(ខ.១-២)។ អំនួត​បោក​ប្រាស់​យើង​ឲ្យ​គិត​ថា យើង​អាច​រស់​នៅ​តាម​ចិត្ត​របស់​យើង ដោយ​គ្មាន​ព្រះ។ វា​ធ្វើ​ឲ្យ​យើង​មិន​គោរព​អំណាច​ដែល​នៅ​ពី​លើ​យើង…

Read article
ព្រះអង្គស្គាល់ពួកគេច្បាស់បំផុត

ឱ​ព្រះយេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង។ ទំនុកដំកើង ១៣៩:១ មាន​ពេល​មួយ អ្នក​ស្រី​ លៀ(Lea) ហៀប​ទៅ​ធ្វើការ ជា​គិលានុបដ្ឋាយិកា នៅ​ប្រទេស​តៃវ៉ាន់ ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ ការងារ​នៅ​ប្រទេស​តៃវ៉ាន់ នឹង​ជួយ​ឲ្យ​នាង​អាច​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​របស់​នាង បាន​ច្រើន​ជាង​ការងារ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ភីលីពីន ដែល​មិន​សូវ​មាន​ឱកាស​ការងារ​ច្រើន។ នៅ​ពេល​យប់​មុន​នាង​ចាក​ចេញ​ទៅ​ប្រទេស​តៃវ៉ាន់ នាង​ក៏​បាន​ណែនាំ​ប្អូន​ស្រី​របស់​នាង ដែល​កំពុង​មើល​ថែ​កូន​ស្រី​របស់​នាង មាន​អាយុ​៥​ឆ្នាំ។ អ្នក​ស្រី​ លៀ​បាន​ពន្យល់​ប្អូន​ស្រី​នាង​ថា “កូន​ស្រី​បង​នឹង​ញាំ​ថ្នាំ​វីតាមីន បើ​សិន​ជា​ប្អូន​ឯង​ឲ្យ​នាង​ញាំ​ប័រ​សណ្តែក​ដី​មួយ​ស្លាប​ព្រា។ ហើយ​ត្រូវ​ចាំ​ថា នាង​មិន​ហ៊ាន​ទៅ​លេង​ជា​មួយ​គេ ព្រោះ​នាង​អៀន។ នាង​នឹង​លេង​ជា​មួយ​បង​ប្អូន​ជីដូន​មួយ​របស់​នាង​មិន​ខាន។  ហើយ​នាង​ខ្លាច​កន្លែង​ងងឹត…”។ ខណៈ​ពេល​ដែល​អ្នក​ស្រី លៀ អង្គុយ​មើល​ទៅ​ខាង​ក្រៅ តាម​បង្អួច​យន្ត​ហោះ នៅ​ថ្ងៃ​បន្ទាប់ នាង​ក៏​បាន​អធិស្ឋាន​ថា ឱ​ព្រះ​អម្ចាស់ ក្រៅ​ពី​ព្រះ​អង្គ គ្មាន​នរណា​ស្គាល់​កូន​ស្រី​ទូល​បង្គំ​ច្បាស់​ជាង​ទូល​បង្គំ​ឡើយ។ ទូលបង្គំ​មិន​អាច​នៅ​ក្បែរ​នាង តែ​ព្រះ​អង្គ​គង់​នៅ​ជា​មួយ​នាង​ជា​និច្ច។ យើង​ស្គាល់​មនុស្ស​ដែល​យើង​ស្រឡាញ់ ហើយ​យើង​កត់​សម្គាល់​ពួក​គេ​ជា​លម្អិត ព្រោះ​ពួកគេ​មាន​តម្លៃ​ចំពោះ​យើង​ណាស់។ ពេល​ណា​យើង​មិន​អាច​នៅ​ក្បែរ​ពួក​គេ ដោយសារ​កាលៈទេសៈ​ផ្សេង​ៗ យើង​ច្រើន​តែ​មាន​ការ​ថប់​បារម្ភ​ថា ដោយសារ​គ្មាន​នរណា​ម្នាក់​ស្គាល់​ពួក​គេ​បាន​ច្រើន​ដូច​យើង នោះ​ពួក​គេ​កាន់​តែ​ងាយ​រង​គ្រោះ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង​ជំពូក១៣៩ ស្តេច​ដាវីឌ​បាន​រំឭក​យើង​ថា គ្មាន​នរណា​ស្គាល់​យើង​ច្បាស់ ដូច​ព្រះអម្ចាស់​ឡើយ។ ម្យ៉ាង​ទៀត ព្រះ​អង្គ​ក៏​ស្គាល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ច្បាស់​ផង​ដែរ​(ខ.១-៤)។…

Read article
ការស្វាគមន៍ពិតប្រាកដ

ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ … តាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មក ទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អ នៃ​ព្រះគុណ​ដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ១ពេត្រុស ៤:៩-១០ “គូមេន កា ណា បា?” (ប្រែ​មក​ថា តើ​អ្នក​បាន​ញាំ​បាយ​ហើយ​ឬ​នៅ?)។ នេះ​ជា​សំណួរ​ដែល​អ្នក​នឹង​ឮ​គេ​សួរ​ជា​និច្ច ពេល​អ្នក​ទៅ​លេង​ផ្ទះ​របស់​ប្រជាជន នៅ​ប្រទេស​ភីលីពីន ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ។ នេះ​ជា​របៀប​ដែល​ជន​ជាតិ​ភីលីពីន បង្ហាញ​ចេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្តី​សប្បុរស ចំពោះ​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​របស់​ពួក​គេ។ ទោះ​អ្នក​បាន​ឆ្លើយ​តប​ដូចម្តេច​ក៏​ដោយ ម្ចាស់​ផ្ទះ​តែង​តែ​រៀប​ចំ​អាហារ​អ្វី​មួយ ឲ្យ​អ្នក​បរិភោគ។ ជនជាតិ​ភីលីព​បាន​ជឿ​ថា សេចក្តី​សប្បុរស​ពិតប្រាកដ គឺ​មិន​គ្រាន់​តែ​ជា​ការ​និយាយ​គួរសម​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​បង្ហាញ​ចេញ​នូវ​ការ​ស្វាគមន៍​ពិត​ប្រាកដ តាម​រយៈ​ការ​ប្រព្រឹត្ត​ផង​ដែរ។​ រេបិកា​ក៏​ស្គាល់​អត្ថន័យ​នៃ​សេចក្តី​សប្បុរស​ផង​ដែរ។ កិច្ចការ​ប្រចាំថ្ងៃ​របស់​គាត់ ក៏​រាប់​បញ្ចូល​ការ​ដង​ទឹក​ពី​អណ្តូង នៅ​ក្រៅ​ទីក្រុង ហើយ​កណ្តៀត​ក្អម​ទឹក​ត្រឡប់​មក​ផ្ទះ​ផង​ដែរ។ មាន​ពេល​មួយ អ្នក​បម្រើ​របស់​លោក​អ័ប្រាហាំ ដែល​កំពុង​ស្រេក​ទឹក ដោយសារ​ការ​ធ្វើ​ដំណើរ​មក​ពី​ចម្ងាយ បាន​សុំ​ទឹក​របស់​នាង​ផឹក​បន្តិច។ ពេល​នោះ នាង​ក៏​បាន​ឲ្យ​ទឹក​គាត់​ផឹក ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ (លោកុប្បត្តិ ២៤:១៧-១៨)។ តែ​នាង​រេបិកា​បាន​ធ្វើ​លើស​ពី​នេះ​ទៀត។ ពេល​ដែល​នាង​បាន​ឃើញ​សត្វ​អូដ្ឋ​របស់​ភ្ញៀវ​នាង​ស្រេក​ទឹក នាង​ក៏​ប្រញាប់​ទៅ​ដង​ទឹក​ឲ្យ​ពួកវា​ផឹក​ផង​ដែរ(ខ.១៩-២០)។ នាង​បាន​ជួយ​យក​អសារ​គេ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ទោះ​នាង​ត្រូវ​ត្រឡប់​ទៅ​ដង​ទឹក​ម្តង​ទៀត ហើយ​កណ្តៀត​ក្អម​ទឹក​ដ៏​ធ្ងន់​ក៏​ដោយ។ មនុស្ស​ជា​ច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ ហើយ​ជា​ញឹក​ញាប់ អំពើ​សប្បុរស​ធម៌​តែ​បន្តិច​បន្តួច អាច​លើក​ទឹក​ចិត្ត​ពួក​គេ​បាន។…

Read article
សន្តិភាពរបស់ព្រះអង្គ

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ជម្នះ​​ភាព​តាន​តឹង នៅ​កន្លែង​ធ្វើការ ដែល​មាន​ពេញ​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា។ ការ​ព្រួយ​បារម្ភ​បាន​ក្លាយ​ជា​ទម្លាប់​របស់​ខ្ញុំ​ទៅ​ហើយ ដូចនេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ខ្លួន​ឯង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ជា​ជាង​មាន​ការ​ថប់​បារម្ភ ខ្ញុំ​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា ដោយ​ចិត្ត និង​គំនិត​ដែល​ស្ងប់​។ ខ្ញុំ​ដឹង​ថា មាន​តែ​ព្រះ​ទេ ដែល​អាច​ប្រទាន​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​នេះ​បាន។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ផ្សេង​ទៀត ក្នុង​ជីវិត​ខ្ញុំ ពេល​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ​ល្អ ចិត្ត​របស់​ខ្ញុំ​បែរ​ជា​គ្មាន​សន្តិភាព​ទៅ​វិញ។ ខ្ញុំ​ដឹង​ថា វា​បណ្តាល​មក​ពី​ខ្ញុំ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ជា​ជាង​ជឿ​ព្រះ និង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ។ ក្រឡេក​មក​ក្រោយ​វិញ ខ្ញុំ​ក៏​បាន​ដឹង​ថា សន្តិភាព​ពិត​ប្រាកដ គឺ​សន្តិភាព​របស់​ព្រះ គឺ​មិន​ផ្តេក​ផ្តួល​ទៅ​តាម​កាលៈទេសៈ​របស់​យើង​នោះ​ទេ តែ​ដោយសារ​យើង​ទុក​ចិត្ត​ព្រះ​អង្គ។ សន្តិភាព​របស់​ព្រះ​កើត​មាន​ដល់​យើង ពេល​ដែល​គំនិត​របស់​យើង​ជាប់​តាម​ព្រះ​អង្គ​(អេសាយ ២៦:៣)។ ក្នុង​ព្រះគម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ ពាក្យ ជាប់​តាម គឺ​មាន​ន័យ​ថា “ពឹង​ផ្អែក​លើ”។ កាល​ណា​យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ យើង​នឹង​បាន​ពិសោធន៍​នូវ​ព្រះ​វត្ត​មាន​ដ៏​សុខ​សាន្ត​របស់​ព្រះ​អង្គ។ យើង​អាច​ទុក​ចិត្ត​ព្រះ ដោយ​នឹក​ចាំ​ថា ព្រះអង្គ​ទម្លាក់​មនុស្ស​អួត និង​មនុស្ស​អាក្រក់​ចុះ ឲ្យ​រៀប​ទាប ហើយ​តម្រង់​ផ្លូវ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ(ខ.៥-៧)។ ពេល​ណា​ខ្ញុំ​បាន​ពិសោធន៍​នឹង​សន្តិភាព ក្នុង​រដូវ​កាល​ដ៏​ពិបាក…

Read article
ពេលដែលអ្នកមិនអាចបន្តដំណើរទៅមុខទៀត

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ … សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។  បរិទេវ ៣:២២-២៣ កាល​ពី​ឆ្នាំ​២០០៦ ឪពុក​ខ្ញុំ​បាន​ទៅ​ពិនិត្យ​សុខភាព​រក​ឃើញ​ថា គាត់​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​បាន​ឆក់​យក​ការ​ចង​ចាំ សមត្ថភាព​ក្នុង​ការ​និយាយ​ស្តី និង​ការ​គ្រប់​គ្រង​មក​លើ​ចលនា​នៃ​រូប​កាយ​គាត់។ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ងើប​ពី​គ្រែ​មិន​រួច នៅ​ឆ្នាំ​២០១១ ហើយ​ម្តាយ​ខ្ញុំ​ក៏​បាន​បន្ត​មើល​ថែ​គាត់​នៅ​ផ្ទះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ យើង​ហាក់​ដូច​ជា​កំពុង​ស្ថិត​ក្នុង​ភាព​ងងឹត ពេល​ដែល​គាត់​ចាប់​ផ្តើម​មាន​ជំងឺ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​មិន​ចេះ​ថែរក្សា​អ្នក​ជំងឺ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ អំពី​បញ្ហា​ហិរញ្ញវត្ថុ ​និង​សុខភាព​របស់​ម្តាយ​ខ្ញុំ។​ ពេល​ដែល​ពន្លឺ​មាន​ភាព​ស្រអាប់ ដូច​សណ្ឋាន​នៃ​ចិត្ត​ខ្ញុំ ជា​ញឹក​ញាប់ បទ​គម្ពីរ​បរិទេវ ៣:២២ បាន​ជួយ​ខ្ញុំ​ឲ្យ​ក្រោក​ឡើង នៅ​ពេល​ព្រឹក ដោយ​រំឭក​ខ្ញុំ​ថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ”។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ “សូន្យ​បាត់” មាន​ន័យ​ថា “ប្រើ​អស់​ទាំង​ស្រុង” ឬ “ដល់​ទី​បញ្ចប់”។ សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ ជួយ​ឲ្យ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ក្រោក​ឡើង ដើម្បី​ប្រឈម​មុខ​ដាក់​ថ្ងៃ​នីមួយ​ៗ។ ទុក្ខ​លំបាក​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​ស៊ូទ្រាំ​បាន តែ​យើង​នឹង​មិន​វិនាស​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ធំ​ជាង​បញ្ហា​របស់​យើង​ឆ្ងាយ​ណាស់! មាន​ពេល​ជា​ច្រើន​ដង ​ខ្ញុំ​បាន​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ផ្លូវ​ដ៏​ស្មោះ​ត្រង់ ពេញ​ដោយ​ក្តី​ស្រឡាញ់ ដល់​ក្រុម​គ្រួសារ​ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ…

Read article
គ្មានអ្វីដែលសាមញ្ញនោះទេ

ពេល​ដែល​អ្នក​ស្រី​អានីតា(Anita) បាន​លា​ចាក​លោក ក្នុង​អាយុ​៩០​ឆ្នាំ ក្នុង​ដំណេក​របស់​គាត់ ភាព​ស្ងាត់​ស្ងៀម​នៃ​ការ​ស្លាប់​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​ស្ងាត់​ស្ងៀម​នៃ​ជីវិត​គាត់​ផង​ដែរ។ គាត់​ជា​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​បាន​ធ្វើ​ការ​លះ​បង់​សម្រាប់​កូន​ចៅ​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​យុវនារី​ជា​ច្រើន ក្នុង​ពួក​ជំនុំ។ អ្នក​ស្រី​អានីតា មិន​មាន​ឈ្មោះ​ល្បី ជា​អ្នក​មាន​ប្រាជ្ញា ឬ​មាន​ស្នាដៃ​នោះ​ទេ។ ប៉ុន្តែ ជំនឿ​ដ៏​ជ្រាល​ជ្រៅ ដែល​គាត់​មាន​ចំពោះ​ព្រះ បាន​បណ្តាល​ចិត្ត​អ្នក​ដែល​ស្គាល់​គាត់។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​និយាយ​ថា “ពេល​ដែល​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​របៀប​ណា ខ្ញុំ​មិន​បាន​រំឭក​ខ្លួន​ឯង អំពី​ពាក្យ​សម្តី​របស់​គ្រូ​អធិប្បាយ ឬ​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​នោះ​ទេ។ គឺ​ខ្ញុំ​គិត អំពី​ពាក្យ​អ្វី​ដែល​អ្នក​ស្រី​អានីតា​និយាយ”។ មនុស្ស​ជា​ច្រើន​មាន​លក្ខណៈ​ដូច​អ្នក​ស្រី​អានីតា ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ។ ឈ្មោះ​យើង​នឹង​មិន​ឮ​គេ​និយាយ ក្នុង​ព័ត៌មាន​នោះ​ទេ ហើយ​គេ​ក៏​នឹង​មិន​សង់​រូប​សំណាក់ ដើម្បី​ផ្តល់​កិត្តិយស​ដល់​យើង​ដែរ។ តែ​ជីវិត​ដែល​រស់​នៅ ដោយ​ជំនឿ ក្នុង​ព្រះ​យេស៊ូវ មិន​មែន​ជា​ជីវិត​ធម្មតា​ឡើយ។ បទ​គម្ពីរ​ហេព្រើរ ជំពូក​១១ បាន​និយាយ​អំពី​មនុស្ស​មួយ​ចំនួន ដោយ​មិន​បញ្ចេញ​ឈ្មោះ​ពួក​គេ (ខ.៣៥-៣៨) ។ ពួក​គេ​បាន​ដើរ តាម​ផ្លូវ​ដ៏​លំបាក​វេទនា ហើយ​ក៏​មិន​បាន​ទទួល​រង្វាន់ ក្នុង​ជីវិត​នេះ​ដែរ​(ខ.៣៩)។​  តែ​ដោយសារ​ពួក​គេ​ស្តាប់​បង្គាប់​ព្រះ នោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ​មិន​អសារ​ឥត​ការ​ឡើយ។ ព្រះ​ទ្រង់​ប្រើ​ជីវិត​ពួក​គេ ទោះ​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ(ខ.៤០)។ តើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ដោយសារ​ជីវិត​អ្នក​ហាក់​ដូចជា​សាមញ្ញ​ពេក នោះ​ចូរ​ចាំ​ថា…

Read article