Katara Patton

You are here:
ព្រះអង្គមិនដែលឲ្យយើងឯកោ

ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:២០ អ៊ំស្រី​របស់​ខ្ញុំ​បាន​គេង​នៅ​លើ​គ្រែ​សម្រាក​ព្យាបាល​ជំងឺ ដោយ​ទឹក​មុខ​ញញឹម។ សក់​ស្កូវ​របស់​គាត់​បាន​វែក​ចេញ​ពី​ផ្ទៃ​មុខ​គាត់ ហើយ​ស្នាម​ជ្រួញ​បាន​លេច​ឡើង​នៅ​លើ​ថ្ពាល់​គាត់។ គាត់​មិន​សូវ​និយាយ​ច្រើន​ទេ តែ​ខ្ញុំ​នៅ​ចាំ​ពាក្យ​ពីរ​បី​ម៉ាត់ ដែល​គាត់​បាន​និយាយ កាល​ឪពុក​ម្តាយ​ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ជា​មួយ​ខ្ញុំ។ គាត់​និយាយ​ខ្សឹប​ៗ​ថា គាត់​មិន​ដែល​មាន​ភាព​ឯកោ​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​តែង​តែ​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច។ កាល​នោះ ខ្ញុំ​មិន​ទាន់​រៀប​ការ ខ្ញុំ​មាន​ការ​កោត​ស្ញប់ស្ញែង ចំពោះ​ការ​ប្រកាស​របស់​អ៊ំស្រី​ខ្ញុំ។ ស្វាមី​របស់​គាត់​បាន​លាចាក​លោក​កាល​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​កូន​ៗ​គាត់​រស់​នៅ​ឆ្ងាយ​ពី​គាត់។ គាត់​មាន​អាយុ​ជិត​៩០​ឆ្នាំ​ហើយ តែ​គាត់​រស់​នៅ​ម្នាក់​ឯង ដោយ​សម្រាក​ព្យាបាល​នៅ​លើ​គ្រៃ ស្ទើរ​តែ​កំរើក​ខ្លួន​មិន​រួច។ តែ​គាត់​នៅ​តែ​អាច​និយាយ​ថា គាត់​មិន​មាន​ភាព​ឯកោ​ទេ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​សាវ័ក​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ម៉ាថាយ ២៨:២០)។ អ៊ំស្រី​របស់​ខ្ញុំ​បាន​ជឿ​ថា​ ព្រះ​អង្គ​ពិត​ជា​គង់​នៅ​ជា​មួយ​គាត់​មែន ហើយ​យើង​ក៏​ត្រូវ​ជឿ​ដូច​គាត់​ផង​ដែរ។ គាត់​ដឹង​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​គ្រីស្ទ​គង់​នៅ​ជា​មួយ​គាត់ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​សន្យា កាល​ព្រះអង្គ​បង្គាប់​ពួក​សាវ័ក​ទ្រង់​ឲ្យ​ចេញ​ទៅ​ក្នុង​លោកិយ ដើម្បី​ផ្សាយ​ព្រះ​បន្ទូល​ព្រះ​អង្គ(ខ.១៩)។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង “គង់​នៅ​ជា​មួយ” ពួក​សាវ័ក ក៏​ដូច​ជា​យើង​រាល់​គ្នា(យ៉ូហាន ១៤:១៦-១៧)។ ខ្ញុំ​ជឿ​ជាក់​ថា អ៊ំ​ស្រី​ខ្ញុំ​ពិត​ជា​បាន​ឃើញ​ព្រះ​បន្ទូល​សន្យា​នេះ សម្រេច​ក្នុង​ជីវិត​គាត់។  ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​គង់​នៅ​ជា​មួយ​គាត់ ខណៈ​ពេល​ដែល​គាត់​កំពុង​សម្រាក​នៅ​លើ​គ្រែ​គាត់។…

Read article
បញ្ចប់ការធ្វើដំណើរដោយភាពរឹងមាំ

ខ្ញុំ​ក៏​មិន​រាប់​ជីវិត​នេះ ទុក​ជា​របស់​វិសេស​ដល់​ខ្ញុំ​ដែរ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ​ចុះ ព្រម​ទាំង​ការងារ ដែល​ខ្ញុំ​បាន​ទទួល​អំពី​ព្រះអម្ចាស់យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ ពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​ព្រះ​វិញ។ កិច្ចការ ២០:២៤ ខណៈ​ពេល​ដែល​ខ្ញុំ​ចូល​ទៅ​ដល់​ពេល​ពីរបី​នាទី​ចុង​ក្រោយ ក្នុង​ការ​ហាត់​ប្រាណ​៤០​នាទី ខ្ញុំ​ស្ទើរ​តែ​អាច​ធានា​ថា គ្រូ​បង្វឹក​របស់​ខ្ញុំ​នឹង​ស្រែក​ដាក់​ខ្ញុំ​ឲ្យ​បញ្ចប់​ដោយ​ភាព​រឹងមាំ!” គ្រូ​បង្វឹក​នីមួយ​ៗ ឬ​អ្នក​ដឹក​នាំ​ការ​ហាត់​ប្រាណ ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ សុទ្ធ​តែ​ប្រើ​ពាក្យ​មួយ​ឃ្លា​នេះ ក្នុង​រយៈ​ពេល​ពីរបី​នាទី​ចុង​ក្រោយ មុន​ពេល​សម្រាក។ ពួក​គេ​ដឹង​ថា ការ​បញ្ចប់​ម៉ោង​ហាត់​ប្រាណ គឺ​មាន​សារៈ​សំខាន់ ជាង​ការ​ចាប់​ផ្តើម។ ហើយ​ពួក​គេ​ដឹង​ថា រាង​កាយ​របស់​មនុស្ស​មាន​ទំនោរ​ទៅ​រក​ការ​បន្ថយ​ល្បឿន ឬ​ប្រើ​កម្លាំង​កាន់​តែ​តិច ពេល​ដែល​វា​មាន​ចលនា​មួយ​រយៈ។ ការ​ធ្វើ​ដំណើរ​របស់​យើង​ជា​មួយ​ព្រះយេស៊ូវ ក៏​មាន​លក្ខណៈ​ដូចនេះ​ផង​ដែរ។ សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ចាស់ទុំ​ក្នុង​ពួក​ជំនុំ នៅ​ទីក្រុង​អេភេសូរ​ថា គាត់​ចាំ​បាច់​ត្រូវ​បញ្ចប់​ដោយ​ភាព​រឹង​មាំ ខណៈ​ពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​យេរូសាឡិម ដែល​នៅ​ទីនោះ គាត់​ដឹង​ច្បាស់​ថា គាត់​នឹង​ជួប​ការ​បៀតបៀន​កាន់​តែ​ខ្លាំង ក្នុង​នាម​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ(កិច្ចការ ២០:១៧-២៤)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាវ័ក​ប៉ុល​មិន​បាន​រួញ​រា​ឡើយ។ គាត់​មាន​បេសកកម្ម​មួយ ហើយ​ត្រូវ​បញ្ចប់​ការ​ធ្វើ​ដំណើរ​ដែល​គាត់​បាន​ចាប់​ផ្តើម ហើយ​ធ្វើ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​ឲ្យ​គាត់​ធ្វើ។ គាត់​មាន​ការងារ​មួយ គឺ​ទៅ​ប្រាប់​ដំណឹង​ល្អ​នៃ​ព្រះ​គុណ​ព្រះ​(ខ.២៤)។ ហើយ​គាត់​ចង់​បញ្ចប់​បេសកកម្ម​ដោយ​ភាព​រឹងមាំ។ ទោះ​ទុក្ខ​លំបាក​កំពុង​រង់​ចាំ​គាត់(ខ.២៣) ក៏​គាត់​នៅ​តែ​បន្ត​រត់​ទៅ​រក​ទី ដោយ​ផ្ដោត​ចិត្ត និង​ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ងាករេ។ ទោះ​យើង​កំពុង​តែ​ហាត់​សាច់​ដុំ​របស់​យើង ឬ​ប្រើ​សមត្ថភាព​ដែល​ព្រះ​ប្រទាន តាម​រយៈ​សកម្ម​ភាព…

Read article
ការប្រឹក្សាយោបល់ប្រកបដោយប្រាជ្ញា

ការ​នេះ​ហួស​កំឡាំង​ឯង​ហើយ នឹង​ធ្វើ​តែ​ម្នាក់​ឯង​មិន​បាន​ទេ។ និក្ខមនំ ១៨:១៨ កាល​ខ្ញុំ​កំពុង​រៀន​នៅ​សាលា​ព្រះ​គម្ពីរ ខ្ញុំ​ក៏​ធ្វើ​ការ​ពេញ​ពេល​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ខ្ញុំ​ក៏​បាន​បង្រៀន​ព្រះ​បន្ទូល តាម​វេន ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​ព្រះវិហារ​ផង​ដែរ។ ខ្ញុំ​មាន​ការ​រវល់​ច្រើន​ណាស់​។ ពេល​ដែល​ប៉ា​របស់​ខ្ញុំ​មក​លេង​ខ្ញុំ គាត់​ប្រាប់​ខ្ញុំ​ថា “កូន​មុខ​ជា​បាក់​កម្លាំង​មិន​ខាន”។ ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍​ការ​ដាស់​តឿន​របស់​គាត់ ដោយ​គិត​ថា គាត់​នៅ​ក្នុង​ជំនាន់​ផ្សេង​ពី​ខ្ញុំ ដូច​នេះ គាត់​មិន​យល់​អំពី​ការ​ដាក់​គោល​ដៅ​ទេ។ ខ្ញុំ​មិន​បាន​បាក់​កម្លាំង​ទេ។ តែ​ខ្ញុំ​ពិត​ជា​បាន​ពិសោធ​នឹង​រដូវ​កាល​ដ៏​រាំង​ស្ងួត និង​ពិបាក​យ៉ាង​ខ្លាំង ដោយ​ធ្លាក់​ខ្លួន​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​បាន​រៀន​ស្តាប់​តាម​ការ​ដាស់​តឿន ជា​ពិសេស​ការ​ដាស់​តឿន​របស់​មនុស្ស​ជាទីស្រឡាញ់ ដោយ​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន។ បទ​ពិសោធន៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​របស់​លោក​ម៉ូសេ។ កាល​នោះ គាត់​ក៏​កំពុង​ខិត​ខំ​ធ្វើ​ការ​បម្រើ​ព្រះ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម ក្នុង​ការងារ​ជា​អ្នក​កាត់​ក្តី​ឲ្យ​ប្រជាជន​អ៊ីស្រាអែល(និក្ខមនំ ១៨:១៣)។ តែ​គាត់​បាន​សម្រេច​ចិត្ត​ស្តាប់​តាម​យោបល់​របស់​ឪពុក​ក្មេក​គាត់(ខ.១៧-១៨)។ លោក​យេត្រូ​មិន​ដែល​បាន​ជួប​រឿង​ដូច​លោក​ម៉ូសេ​នោះ​ទេ តែ​គាត់​ស្រឡាញ់​លោក​ម៉ូសេ និង​គ្រួសារ​គាត់ ហើយ​អាច​មើល​ឃើញ​បញ្ហា​នៅ​ពេល​ខាង​មុខ។ ប្រហែល​ហេតុ​នេះ​ហើយ បាន​ជា​លោក​ម៉ូសេ​អាច​ស្តាប់​តាម​លោក​យេត្រូ ហើយ​ស្តាប់​តាម​យោបល់​របស់​គាត់។ លោក​ម៉ូសេ​ក៏​បាន​បង្កើត​ប្រព័ន្ធ​ការងារ​មួយ ដោយ​ឲ្យ “ពួក​ប្រុស​ៗ​ដែល​មាន​សមត្ថភាព និង​កោត​ខ្លាច​ព្រះ ក្នុង​ចំណោម​ពួក​បណ្តាជន” ឲ្យ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​តូច​ៗ ហើយ​ទុក​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដែល​ពិបាក​ៗ​ជាង​(ខ.២១-២២)។ ដោយសារ​គាត់​បាន​ស្តាប់​តាម​លោក​យេត្រូ ដោយ​រៀប​ចំ​ការងារ​របស់​គាត់​ឡើង​វិញ ហើយ​ប្រគល់​ការងារ​ឲ្យ​អ្នក​ដទៃ ដើម្បី​រំលែក​បន្ទុក​គាត់ នោះ​គាត់​អាច​ជៀស​វាង​ការ​បាក់​កម្លាំង ក្នុង​អំឡុង​រដូវ​កាល​ដ៏​ពិបាក​នោះ។…

Read article
ស្អាងឡើងវិញ នូវអ្វីដែលបាត់បង់

អញ​នឹង​សង​បំពេញ​ឆ្នាំ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ស៊ី​បង្ខូច ដោយ​កណ្តូប​ចង្រិត … ឯង​រាល់​គ្នា​នឹង​បាន​ស៊ី​ជា​បរិបូរ ហើយ​បាន​ឆ្អែត​ផង។ យ៉ូអែល ២:២៥-២៦ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​សម្រេច​ចិត្ត​មិន​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ ដើម្បី​ឲ្យ​គាត់​អាច​រៀប​ការ​ជា​មួយ​ឪពុក​ខ្ញុំ នៅ​ឆ្នាំ១៩៦០ តែ​គាត់​នៅ​តែ​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ការ​ជា​គ្រូ​បង្រៀន​សេដ្ឋកិច្ច​គ្រួសារ។ បន្ទាប់​ពី​គាត់​មាន​កូន​បី​នាក់​ហើយ ទោះ​គាត់​មិន​ដែល​មាន​បរិញ្ញា​ប័ត្រ​មហាវិទ្យាល័យ​ក៏​ដោយ គាត់​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​អំពី​អាហារ​បំរុង សម្រាប់​ប្រព័ន្ធ​សុខាភិបាល​របស់​រដ្ឋ​លូវីស៊ីអាណា។ គាត់​បាន​ចម្អិន​អាហារ ដើម្បី​បង្រៀន​គេ អំពី​របៀប​ជ្រើស​រើស​អាហារ​ដែល​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ គឺ​មិន​ខុស​ពី​គ្រូ​បង្រៀន​សេដ្ឋកិច្ច​គ្រួសារ​នោះ​ឡើយ។ ខណៈ​ពេល​ដែល​គាត់​ចែក​ចាយ អំពី​ក្តី​ស្រមៃ​របស់​គាត់ ដល់​ខ្ញុំ បន្ទាប់​ពី​បាន​នឹក​ចាំ​អំពី​រឿង​ល្អ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​គាត់ គាត់​ក៏​បាន​ប្រកាស​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​ស្តាប់​ឮ​ការ​អធិស្ឋាន​របស់​គាត់ ហើយ​បាន​ជួយ​ឲ្យ​គាត់​បាន​សម្រេច​ដូច​បំណង។ ជីវិត​របស់​យើង​អាច​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ផែនការ​យើង​បាន​ចង្អុល​ទៅ​រក​ផ្លូវ​មួយ តែ​ព្រះ​ទ្រង់​អាច​នាំ​យើង​ទៅ​តាម​ផ្លូវ​ផ្សេង។ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ ពេល​វេលា និង​ជីវិត​យើង​អាច​ប្រែ​ទៅ​ជា​ការ​បង្ហាញ​ចេញ​ដ៏​ស្រស់​ស្អាត នៃ​សេចក្តី​អាណិត សេចក្តី​ស្រឡាញ់ និង​ការ​ស្អាង​ឡើង​វិញ។ ព្រះ​ទ្រង់​បាន​ប្រាប់​ប្រជាជន​យូដា​ថា (យ៉ូអែល ២:២១) ព្រះអង្គ​នឹង​សង​ឲ្យ​ពួក​គេ នូវ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ពួក​គេ​ជួប​ការ​ខាត​បង់ ឬ​ការ​បំផ្លាញ ដោយសារ​សត្វ​កណ្តូប និង​ដង្កូវ(ខ.២៥)។ ព្រះ​អង្គ​នៅ​តែ​បន្ត​ធ្វើ​ការ ដើម្បី​ជួយ​យើង ពេល​យើង​ជួប​បញ្ហា​ប្រឈម និង​មាន​ក្តី​ស្រមៃ​ដែល​មិន​បាន​សម្រេច​ដូច​បំណង។ ដ្បិត​យើង​បម្រើ​ព្រះ​ដ៏​ប្រោស​លោះ ដែល​ឲ្យ​តម្លៃ និង​ប្រទាន​រង្វាន់​មក​យើង សម្រាប់​ការ​លះ​បង់​ដែល​យើង​បាន​ធ្វើ​ថ្វាយ​ព្រះ​អង្គ​(ម៉ាថាយ ១៩:២៩)។ ទោះ​យើង​កំពុង​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម​ដ៏​គ្រោះ​ថ្នាក់…

Read article
ការត្រាប់តាមអ្នកដឹកនាំ

ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះគ្រីស្ទ​ដែរ។ ១កូរិនថូស ១១:១ ពួកគេ​មិន​បាន​ប្រើ​ពាក្យ​សម្តី ក្នុង​ការ​ទំនាក់​ទំនង តែ​ប្រើ​តែ​តន្រ្តី និង​កាយ​វិការ​ប៉ុណ្ណោះ។ ក្នុង​អំឡុង​ពេល​នៃ​កម្មវិធី​រាំ​ចង្វាក់​ហ្ស៊ូមបា ដែល​មាន​រយៈ​ពេល​២៤​ម៉ោង ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​កូវីត​១៩​កំពុង​រាត​ត្បាត​ពិភព​លោក មនុស្ស​រាប់​ពាន់​នាក់ នៅ​តាម​តំបន់​ផ្សេង​គ្នា នៅ​លើ​ពិភព​លោក បាន​ហាត់​ប្រាណ​ជា​មួយ​គ្នា តាម​អន​ឡាញ ដោយ​រៀន​រាំ​តាម​គ្រូ​បង្វឹក​នៅ​ប្រទេស​ឥណ្ឌា ចិន មិចស៊ីកូ អាមេរិក អាហ្វ្រិកខាងត្បូង ផ្នែក​ខ្លះ​នៃ​ប្រទេស​អឺរ៉ុប និង​ប្រទេស​ជា​ច្រើន​ទៀត។ មនុស្ស​ចម្រុះ​សាសន៍​ទាំង​នោះ​អាច​ធ្វើ​កាយ​វិការ​រាំ​ជា​មួយ​គ្នា ដោយ​គ្មាន​រនាំង​នៃ​ភាសា។ តើ​ហេតុ​អ្វី? ​ចង្វាក់​ហ្ស៊ូមបា ​ត្រូវ​បាន​គ្រូ​បង្វឹក​កូឡំប៊ី​​បង្កើត​ឡើង នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ព្រោះ​គ្រូ​បង្រៀន​ហាត់​ប្រាណ តាម​ចង្វាក់​នេះ បាន​ប្រើ​កាយ​វិការ ដើម្បី​ទំនាក់​ទំនង។ គ្រូ​បង្វឹក​ធ្វើ​ចលនា សិស្ស​ក៏​បាន​ធ្វើ​តាម។ ពួក​គេ​ធ្វើ​តាម ដោយ​គ្មាន​ពាក្យ​និយាយ ឬ​សម្លេង​ស្រែក​សោះ​ឡើយ។ ជួន​កាល ពាក្យ​សម្តី​អាច​ក្លាយ​ជា​រនាំង និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ។ ពាក្យ​សម្តី​អាច​បណ្តាល​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ គឺ​ដូច​ដែល​ពួកជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ជួប​ប្រទះ ហើយ​សាវ័ក​ប៉ុល​បាន​កត់​សំគាល់​រឿង​នេះ នៅ​ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​ទី១ ដែល​គាត់​បាន​សរសេរ​ផ្ញើ​ទៅ​ពួក​គេ។ វា​ជា​ការ​ភ័ន្តច្រឡំ ដែល​កើត​ឡើង​ពី​ការ​ប្រកែក​គ្នា អំពី​ប្រភេទ​នៃ​អាហារ​ដែល​ពួក​គេ​បរិភោគ​(១កូរិនថូស ១០:២៧-៣០)។ ប៉ុន្តែ ការ​ប្រព្រឹត្ត​របស់​យើង​អាច​ឆ្លង​កាត់​រនាំង​ទាំង​ឡាយ ហើយ​សូម្បី​តែ​ការ​ភ័ន្តច្រឡំ​ក៏​ដោយ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​បទ​គម្ពីរ​សម្រាប់​ថ្ងៃនេះ ​យើង​គួរ​តែ​បង្ហាញ​អ្នក​ដទៃ…

Read article
នៅក្នុងព្រះហស្តរបស់ព្រះដ៏ជាជាងស្មូន

បើ​កាល​ណា​ភាជនៈ​ដែល​គាត់​កំពុង​ធ្វើ​ពី​ដី​ឥដ្ឋ​បាន​ខូច​នៅ​ដៃ​គាត់ នោះ​ក៏​ធ្វើ​ឡើង​ជា​ភាជនៈ​ផ្សេង​ទៀត​វិញ តាម​ដែល​គាត់​យល់​ឃើញ​ថា​គួរ។ យេរេមា ១៨:៤ កាល​ពី​ឆ្នាំ​១៩៥២ ដើម្បី​ជៀស​វាង​ការ​បែក​បាក់​ទំនិញ​ផុយ​ស្រួយ ដោយសារ​អ្នក​ទិញ​ដែល​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ម្ចាស់​ហាង​ទំនិញ នៅ​ឆ្នេរ​ម៉ៃអាមី ក៏​បាន​បិទ​ផ្លាក ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “លោក​អ្នក​ត្រូវ​បង់​ថ្លៃ សម្រាប់​ទំនិញ​ដែល​លោក​អ្នក​បាន​ធ្វើ​ឲ្យ​បែក​ឬ​ខូច”។ ពាក្យ​ដែល​ងាយ​ស្រួល​យល់​នេះ បាន​ផ្តល់​ឲ្យ​នូវ​ការ​ដាស់​តឿន ដល់​អ្នក​មក​ទិញ​ទំនិញ​ទាំង​ឡាយ។ សព្វ​ថ្ងៃ​នេះ គេ​អាច​ឃើញ​ផ្លាក​ប្រភេទ​នេះ នៅ​តាម​ហាង​លក់​របស់​ថ្លៃ​ៗ​ជា​ច្រើន នៅ​អាមេរិក។ អ្វី​ដែល​គេ​មិន​នឹក​ស្មាន​ដល់​នោះ​គឺ គេ​អាច​ដាក់​ផ្លាក​ផ្សេង​មួយ​ទៀត នៅ​ក្នុង​ហាង​របស់​ជាង​ស្មូន ដោយ​សរសេរ​អក្សរ​ពី​លើ​ថា “បើ​លោក​អ្នក​ធ្វើ​ឲ្យ​វា​បែក យើង​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​វត្ថុ​ដែល​ល្អ​ជាង​នេះ​ទៀត”។ ហើយ​នេះ​ជា​អ្វី​ដែល​បាន​បើក​សម្តែង​នៅ​ក្នុង​បទ​គម្ពីរ យេរេមា ជំពូក ១៨។ លោក​យេរេមា​បាន​ទៅ​ផ្ទះ​របស់​ជាង​ស្មូន ហើយ​ក៏​បាន​ឃើញ​ជាង​ស្មូន​សូន​ឆ្នាំង​ដី ពី​ដី​ឥដ្ឋ ដោយ​ផ្ទាល់​ដៃ យ៉ាង​ប្រុង​ប្រយ័ត្ន(ខ.៤)។ លោក​ហោរា​ក៏​បាន​រំឭក​យើង​ថា ព្រះ​ទ្រង់​ពិត​ជា​ជាង​ស្មូន​ដ៏​ជំនាញ ហើយ​យើង​ជា​ដី​ឥដ្ឋ។ ព្រះអង្គ​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វី​ៗ​ទាំង​អស់ ហើយ​អាច​ប្រើ​អ្វី​ដែល​ព្រះ​អង្គ​បាន​បង្កើត ដើម្បី​បំផ្លាញ​ការ​អាក្រក់ ក៏​ដូចជា​បង្កើត​ភាព​ស្រស់​ស្អាត ក្នុង​យើង។​ ព្រះ​ទ្រង់​អាច​កែ​ឆ្នៃ​យើង ពេល​ណា​យើង​មាន​ភាព​ប្រេះ​បែក ឬ​ខូច​សភាព​ដើម។ ព្រះ​អង្គ​ជា​ជាង​ស្មូន​ដ៏​ជំនាញ​បំផុត ដែល​អាច និង​ស្ម័គ្រ​ព្រះទ័យ​បង្កើត​ភាជនៈ​ថ្មី ដ៏​មាន​តម្លៃ ដោយ​ប្រើ​បំណែក​របស់​យើង​ដែល​បាន​ប្រេះ​បែក។ យើង​មាន​ជីវិត​ដែល​ប្រេះ​បែក កំហុស និង​អំពើ​បាប​ពី​អតីត​កាល…

Read article
បានលប់ចោលយ៉ាងងាយ

ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ទំនុកដំកើង ១០៣:១២ ខ្ញុំ​មាន​ប្រអប់​បួន​ជ្រុង​ទ្រវែង​ពណ៌​ខៀវ​តូច​មួយ ដែល​មាន​លក្ខណៈ​អស្ចារ្យ​ណាស់។ កាល​ពី​ក្មេង ខ្ញុំ​អាច​លេង​វា​អស់​ជា​ច្រើន​ម៉ោង។  ពេល​ដែល​ខ្ញុំ​មួល​គន្លឹះ​មួយ​នៅ​លើ​ប្រអប់​នោះ ខ្ញុំ​អាច​បង្កើត​ខ្សែ​បន្ទាត់​ផ្តេក​មួយ​នៅ​លើ​អេក្រង់​របស់​វា។ ពេល​ខ្ញុំ​មួល​គន្លឹះ​មួយ​ទៀត ខ្សែ​បន្ទាត់​ឈរ​ក៏​បាន​លេច​រូបរាងឡើង។ ពេល​ខ្ញុំ​មួល​គន្លឹះ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ ខ្ញុំ​អាច​បង្កើត​ខ្សែ​បន្ទាត់​ទ្រេត រង្វង់ និង​រូប​រាង​ប្លែក​ៗ​ជា​ច្រើន​ទៀត។ ប៉ុន្តែ ភាព​អស្ចារ្យ​ពិត​ប្រាកដ​របស់​វា​កើត​ឡើង នៅ​ពេល​ដែល​ខ្ញុំ​ក្រឡាប់​ក្បាល​វា​ចុះ​ក្រោម ហើយ​អង្រួន​វា​បន្តិច រួច​ត្រឡប់​ក្បាល​វា​ឡើង​ទៅ​លើ​វិញ។ អេក្រង់​វា​ក៏​ប្រែ​ជា​ទទេ​ដូច​ដើម​វិញ ធ្វើ​ឲ្យ​ខ្ញុំ​មាន​ឱកាស​ធ្វើ​ការ​រចនា​ថ្មី​មួយ​ទៀត។ ការ​អត់​ទោស​របស់​ព្រះ មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​អង្គ​លាង​ជម្រះ​អំពើ​បាប​យើង ឲ្យ​ជ្រះ​ស្អាត​ដូច​ផ្ទាំង​ដែល​គ្មាន​ស្នាម​ប្រឡាក់។ ទោះ​យើង​នៅ​ចាំ​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត ព្រះ​អង្គ​នៅ​តែ​ជ្រើស​រើស​ការ​អត់​ទោស និង​បំភ្លេច​អំពើ​បាប​យើង។ ព្រះ​អង្គ​លាង​សម្អាត​យើង​ឲ្យ​ស្អាត ហើយ​មិន​ប្រកាន់​ទោស​បាប​របស់​យើង​ទៀត​ទេ។ ព្រះ​អង្គ​មិន​ប្រព្រឹត្ត​ចំពោះ​យើង ឲ្យ​ធួន​នឹង​អំពើ​បាប​របស់​យើង​នោះ​ទេ​(ទំនុកដំកើង ១០៣:១០) តែ​បាន​ប្រទាន​ព្រះ​គុណ តាម​រយៈ​ការ​អត់​ទោស​បាប​។ យើង​មាន​ជីវិត​ថ្មី​កំពុង​រង់​ចាំ​យើង ពេល​យើង​ស្វែង​រក​ការ​អត់​ទោស​បាប​របស់​ព្រះ។ ព្រះ​អង្គ​អាច​លុបទោស​កំហុស និង​ក្តី​អាម៉ាស់​របស់​យើង ដោយសារ​អំណោយ​ដ៏​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​ប្រទាន​យើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​យើង​ថា ដែល​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា នោះ​ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​នៃ​យើង ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ​(ខ.១២)។ ក្នុង​ព្រះ​នេត្រ​របស់​ព្រះ អំពើ​បាប​របស់​យើង​មិន​នៅ​ជាប់​នឹង​យើង ដូច​ស្នាម​ប្រឡាក់​នៅ​លើ​ក្រដាស ឬ​រូប​គំនូរ​ក្រវេមក្រវាម​នោះ​ទេ។ នេះ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​មាន​អំណរ និង​អរ​ព្រះ​គុណ​ព្រះ​អង្គ…

Read article