យើងជាស្នាដៃល្អឯករបស់ព្រះអង្គ
អេភេសូរ ២:១-១០ ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម។ អេភេសូរ ២:១០ ក្នុងសៀវភៅ ដែលលោក អាធ័រ ស៊ី ប្រ៊ូក(Arthur C. Brooks) បាននិពន្ធមានចំណងជើងថា នគរអាត្លង់ទិច គាត់បានពិពណ៌នា អំពីពេលដែលគាត់បានទៅទស្សនាសារៈមន្ទីររាជវាំងជាតិ ក្នុងប្រទេសតៃវ៉ាន់ ដែលមានការប្រមូលផ្តុំនូវ នៃស្នាដៃសិល្បៈចិន មានចំនួនច្រើនជាងគេនៅលើពិភពលោក។ អ្នកនាំភ្ញៀវចូលទស្សនាបានសុំឲ្យគាត់គិត អំពីរបស់អ្វីមួយដែលគេមិនទាន់បានធ្វើឲ្យវាក្លាយជាស្នាដៃសិល្បៈ។ គាត់ក៏បានឆ្លើយថា ពេលនោះគាត់បានគិតអំពីផ្ទាំងក្រណាត់ទទេ ដែលមិនទាន់មានរូបគំនូរ។ អ្នកនាំភ្ញៀវរូបនោះក៏បានតបថា យើងអាចមើលផ្ទាំងក្រណាត់ទទេ តាមរបៀបមួយទៀត ដោយស្រមៃថា រូបគំនូរគឺមាននៅក្នុងគំនិតរបស់វិចិត្រកររួចជាស្រេចហើយ គឺគ្រាន់តែគាត់មិនទាន់បានបង្ហាញចេញមកឲ្យគេឃើញ នៅលើផ្ទាំងក្រណាត់នោះ។ ក្នុងបទគម្ពីរអេភេសូរ ២:១០ ពាក្យ ស្នាដៃដែលទ្រង់បង្កើត ឬស្នាដៃឯក ជាពាក្យដែលបានបកប្រែពីពាក្យ poiēma ជាភាសាក្រិក ដែលជាឫសនៃពាក្យ កំណាព្យ ក្នុងភាសាអង់គ្លេស។ ព្រះទ្រង់បានបង្កើតយើងមកជាស្នាដៃសិល្បៈ ឬបទកំណាព្យដ៏រស់។ ទោះជាយ៉ាងណាក៏ដោយ ស្នាដៃសិល្បៈនោះបានខូច ព្រោះ “ពីដើម អ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលង ហើយក្នុងអំពើបាបដែរ”(ខ.១)។ បានសេចក្តីថា…
Read article