ជីវិតដែលមានន័យ
«សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»។ ១កូរិនថូស ១៥:៥៤ អ្នកនិពន្ធ ជាជនជាតិអាហ្សង់ទីន ឈ្មោះ ជក លូអ៊ីស ប៉ច(Jorge Luis Borges) បាននិពន្ធរឿងខ្លីមួយ ដែលនិយាយ អំពីលោកម៉ាកូស រូហ្វូស(Marcus Rufus) ជាទាហានរ៉ូម៉ាំង ដែលបានផឹកទឹក ពី “ទន្លេអាថ៌កំបាំងមួយ ដែលជួយឲ្យមនុស្សមានជីវិតអមតៈ”។ ពេលមួយ លោកម៉ាកូសក៏បានដឹងថា ជីវិតអមតៈមិនមានលក្ខណៈដូចអ្វីដែលមនុស្សរំពឹងចង់បាននោះទេ ព្រោះ ជីវិតដែលគ្មានទីបញ្ចប់ ជាជីវិតឥតន័យ។ តាមពិត សេចក្តីស្លាប់បានធ្វើឲ្យជីវិតមានន័យ។ លោកម៉ាកូសក៏បានរកឃើញថ្នាំបន្សាប ដែលជាទឹកផុសដែលមានទឹកថ្លា។ បន្ទាប់ពីគាត់បានផឹកទឹកនោះហើយ គាត់ក៏បានយកដៃគាត់ទៅឆ្កូតនឹងបន្លា ហើយឈាមមួយដំណក់ក៏បានស្រក់ចុះមក ជាសញ្ញាបង្ហាញថា គាត់មានជីវិតដូចដើមវិញ ដែលអាចស្លាប់ដូចមនុស្សទូទៅ។ យើងក៏មិនខុសពីលោកម៉ាកូសដែរ ព្រោះជួនកាល យើងអស់សង្ឃឹម ដោយសារភាពអន់ខ្សោយនៃជីវិត និងការរំពឹងគិតអំពីសេចក្តីស្លាប់(ទំនុកដំកើង ៨៨:៣)។ យើងយល់ស្របថា សេចក្តីស្លាប់នាំឲ្យជីវិតមានន័យ។ តែខ្លឹមសារនៃរឿងនេះបានបែកជាពីរនៅត្រង់ចំណុចនេះឯង។ យើងខុសពីលោកម៉ាកុស ព្រោះយើងដឹងថា នៅក្នុងការសុគតរបស់ព្រះគ្រីស្ទ យើងរកឃើញអត្ថន័យពិតនៃជីវិតយើង។ ព្រះគ្រីស្ទបានឈ្នះសេចក្តីស្លាប់ តាមរយៈការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរហូតអស់ព្រះជន្ម ហើយជ័យជម្នះរបស់ទ្រង់បានលេបសេចក្តីស្លាប់ហើយ(១កូរិនថូស ១៥:៥៤)។ សម្រាប់យើង…
Read article