Kirsten Holmberg

You are here:
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ

កាល​ខ្ញុំ​កំពុង​រស់​នៅ​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើ​កំណត់​ហេតុ អំពី​រយៈ​ពេល​១​ឆ្នាំ​ដំបូង នៃ​ជីវិតរបស់​កូន​ស្រី​ខ្ញុំ។ ជា​រៀង​រាល់​ខែ ខ្ញុំ​បាន​ថត​រូប​នាង​ទុក ដើម្បី​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ និង​ការ​លូត​លាស់​របស់​នាង។ ក្នុង​ចំណោម​រូប​ថត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​រូប​ថត​មួយ ដែល​ខ្ញុំ​បាន​ថត ពេល​នាង​កំពុង​អង្គុយ​យ៉ាង​រីក​រាយ នៅ​ក្នុង​ផ្លែល្ពៅ​ដ៏​ធំ​មួយ​ផ្លែ ដែល​ខ្ញុំ​បាន​ទិញ​ពី​កសិករ​ប្រចំា​តំបន់ ហើយ​បាន​ចោះ​ឲ្យ​ប្រហោង​ក្នុង។ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ពេល​ឃើញ​នាង​អង្គុយ​នៅ​ក្នុង​ផ្លែ​ល្ពៅ​នោះ។ ផ្លែ​ល្ពៅ​បាន​ក្រៀម​ស្វឹត​ទៅ នៅ​សប្តាហ៍​បន្ទាប់ ប៉ុន្តែ កូន​ស្រី​ខ្ញុំ​បាន​បន្ត​លូត​លាស់ ហើយ​ចម្រើន​ឡើង។ សាវ័ក​ប៉ុល​បាន​ពិពណ៌​នា អំពី​ការ​ស្គាល់​សេចក្តី​ពិត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​នរណា។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​រូប​ថត​នោះ។ គាត់​បាន​ប្រដូច​ការ​ស្គាល់​ព្រះ​យេស៊ូវ នៅ​ក្នុង​ចិត្ត​យើង ទៅ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​បាន​ទុក​នៅ​ក្នុង​ក្អម។ ការ​នឹក​ចំា អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​កម្លាំង សម្រាប់​អត់​ទ្រាំ ក្នុង​ទុក្ខ​លំបាក ទោះ​ជា​យើង​ត្រូវ​គេ​សង្កក់​សង្កិន​គ្រប់​ជំពូក​ក៏​ដោយ(២កូរិនថូស ៤:៨)។ ពេល​គេ​វាយ​យើង​ដេក​ស្តូក តែ​មិន​ស្លាប់ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​យើង ដោយ​សារ​អំណាច​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ជីវិត​យើង(ខ.៩)។ យើង​អាច​មាន​អារម្មណ៍​នឿយ​ព្រួយ ដោយ​សារ​ទុក្ខ​លំបាក​របស់​យើង ដូច​ជា​ផ្លែ​ល្ពៅ​ដែល​ក្រៀម​ស្វិត។ ប៉ុន្តែ ក្តី​អំណរ​របស់​យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​យេស៊ូវ ទោះ​មាន​ការ​ប្រឈម​មុខ​ទាំង​នោះ​ក៏​ដោយ។ ការ​ស្គាល់​ទ្រង់ ដោយ​ដឹង​ថា អំណាច​ទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង…

Read article
យកទូករបស់អ្នកមក

ខ្យល់​ព្យុះ​កំបុត​ត្បូង​ហាវេយ បាន​នាំ​មក​នូវ​ទឹក​ជំនន់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​ជា​ច្រើន នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​តិច​សាស់ កាល​ពី​ឆ្នាំ​២០១៧។ ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​របស់​ទឹក​ភ្លៀង បាន​បណ្តាល​ឲ្យ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់ ជាប់​នៅ​ក្នុង​ផ្ទះ មិន​អាច​គេច​ចេញ​ពី​ទឹក​ជំនន់​រួច។ មាន​ជន​ស៊ីវិល​ជា​ច្រើន​នាក់ បាន​នាំ​យក​ទូក​ពី​ផ្នែក​ដទៃ​ទៀត​របស់រដ្ឋ​តិច​សាស់ និង​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន ដែល​បាន​ជាប់​នៅ​ក្នុង​ផ្ទះ​ទាំង​នោះ ហើយ​គេ​ក៏​បាន​ហៅ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​នោះ​ថា “តិច​សាស់ នេវី”(កង​ទ័ព​ជើង​ទឹក​របស់​រដ្ឋ​តិច​សាស់)។ សកម្ម​ភាព​ដ៏​ក្លាហាន និង​សប្បុរស របស់​បុរស និង​ស្រ្តី​ទាំង​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើក​ទឹក​ចិត្ត ដែល​បានចែង​ក្នុង​បទ​គម្ពីរ សុភាសិត ៣:២៧ ដែល​បាន​បង្រៀន​យើង ឲ្យ​ជួយ​អ្នក​ដទៃ ពេល​ណា​ដែល​យើង​អាច​ធ្វើ​ទៅ​បាន។ ពួក​គេ​មាន​លទ្ធ​ភាព​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ដោយ​នាំ​យក​ទូក​របស់​ពួក​គេ​មក​តំបន់​មាន​ទឹក​ជំនន់។ ក្រុម​អ្នក​ជួយ​សង្រ្គោះ​ទាំង​នោះ​បាន​បង្ហាញ​ចេញ​នូវ​ការ​ស្ម័គ្រ​ចិត្ត​ប្រើ​ប្រាស់​ធន​ធាន​អ្វី​ក៏​ដោយ ដែល​ខ្លួន​មាន ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។ យើង​ប្រហែល​ជា​មិន​តែង​តែ​មាន​អារម្មណ៍​ថា យើង​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កិច្ចការ​នៅ​ចំពោះ​មុខ​នោះ​ទេ។ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា ដូច​ជា​ពិការ​រក​ធ្វើ​អ្វី​មិន​កើត ដោយ​គិត​ថា យើង​ខ្វះ​ជំនាញ បទ​ពិសោធន៍ ធន​ធាន ឬ​ពេល​វេលា ដើម្បី​ជួយ​អ្នក​ដទៃ​។ ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ក៏​បាន​ប្រញាប់​ដើរ​ចេញ ដោយ​មិន​បាន​គិត​ដល់​អ្វី​ដែលខ្លួន​ពិត​ជា​មាន ដែល​អាច​ជួយ​អ្នក​ដទៃ​បាន។ ក្រុម​ជួយ​សង្រ្គោះ​តិច​សាស់​នេវី មិន​អាច​ធ្វើ​ឲ្យ​ទឹក​ជំនន់​ឈប់​បាន​ទេ ហើយ​ក៏​មិន​អាច​ចេញ​ច្បាប់​ឲ្យ​រដ្ឋា​ភិបាល​មក​ជួយ​ភ្លាម​ៗ​បាន​ដែរ។ ប៉ុន្តែ ពួក​គេ​បាន​ប្រើ​អ្វី​ដែល​ពួក​គេ​មាន…

Read article
តាមពេលវេលាដ៏សមស្របមួយ

កាល​ពី​ម្សិល​មិញ ខ្ញុំ​បាន​ទិញ​សំបុត្រ​យន្ត​ហោះ ឲ្យ​កូន​ច្បង​របស់​ខ្ញុំ ទៅ​រៀន​នៅ​មហា​វិទ្យាល័យ។ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ឃីប៊ត​នៅ​លើ​កុំព្យូទ័រ​របស់​ខ្ញុំ នៅ​តែ​ដំណើរ​ការ ព្រោះ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ​បញ្ជា​ទិញ​សំបុត្រ​យន្ត​ហោះ​នោះ ខ្ញុំ​បាន​ហូរ​ទឹក​ភ្នែក​ជោគ​លើឃីប៊ត​នោះ។ ខ្ញុំ​ធ្លាប់​មាន​ភាព​រីក​រាយ នឹង​ជីវិត​ប្រចាំ​ថ្ងៃ ជា​មួយ​នឹង​កូន​ស្រី​របស់​ខ្ញុំ រយៈ​ពេល​១៨​ឆ្នាំហើយ  បានជា​ខ្ញុំ​មាន​ចិត្ត​សោក​សៅ ចំពោះ​ការ​ចាក​ចេញ​របស់​នាង។ ប៉ុន្តែ ខ្ញុំ​មិន​ចង់​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ បាត់​បង់​ឱកាស នៅ​ពេល​អនាគត ដោយសារ​តែ​ខ្ញុំ​មិន​ចង់​ឲ្យ​នាង​បែក​ចេញ​ពី​ខ្ញុំ​នោះ​ឡើយ។ នាង​បាន​ដើរ​ដល់​ផ្លូវ​បំបែក នៅ​ក្នុង​ជីវិត​របស់​នាង គឺ​សក្តិ​សម នឹង​ឲ្យ​នាង​ចាប់​ផ្តើម​ធ្វើ​ដំណើរ លើ​ផ្លូវ​ថ្មី​មួយ ក្នុង​ការ​ស្វែង​យល់​ពី​ភាព​ពេញ​វ័យ ព្រម​ទាំង​ស្គាល់​ផ្នែក​ផ្សេង​ទៀត​នៃ​ប្រទេស។ ខណៈ​ពេល​ដែល​រដូវ​កាល​នៃ​ភាព​ជា​ឪពុក​ម្ដាយ​ ជិត​ដល់​ទី​បញ្ចប់ រដូវ​កាល​ថ្មី​មួយ​ទៀត​ក៏​បាន​ចាប់​ផ្តើម។ វា​ប្រាកដ​ជា​នាំ​មក​នូវ​ឧប​សគ្គ និង​ការ​លំបាក ក៏​ដូច​ជា​ភាព​សប្បាយ​រីក​រាយ​ថ្មី​ៗ។ ស្តេច​សាឡូម៉ូន​ដែលជា​ស្ដេច​ទីបី នៃ​សាសន៍​អ៊ីស្រាអែល បាន​មាន​បន្ទូល​ថា ព្រះជា​ម្ចាស់​តាំង​ឲ្យ “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ” (សាស្ដា ៣:១)។ យើង​ជា​មនុស្ស​មាន​ការ​គ្រប់​គ្រង តិច​តួច​ណាស់ មក​លើ​ព្រឹត្ដិ​ការណ៍​ក្នុង​ជីវិត​របស់​យើង ទោះ​យើង​យល់​ថា ព្រឹត្ដិការណ៍​ទាំង​នោះ​មាន​លក្ខណៈ​អំណោយ​ផល ឬ​អត់​ក៏​ដោយ។ តែ​ព្រះ​ដែល​មាន​គ្រប់​អំណាច​ចេស្តា ទ្រង់​បាន​បង្កើត “របស់​សព្វ​សារពើ​ឲ្យ​ល្អ​ តាម​​រដូវ​កាល” (ខ.១១)។ នៅ​ក្នុង​រដូវ​នៃ​ការ​ឈឺចាប់ យើង​អាច​ជឿ​ទុក​ចិត្ត​ព្រះ​ថា…

Read article
ពង្រឹងកម្លាំងក្នុងពេលទន់ខ្សោយ

អ្នក​ប្រកួត​សាច់​ដុំ សុទ្ធ​តែ​បាន​លត់​ដំ​ខ្លួន​ឯង ដោយ​ការ​ហ្វឹក​ហាត់ ដ៏​តឹង​រឹង និង​ទៀង​ទាត់។ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ដំបូង ការ​ហ្វឹក​ហាត់​របស់​ពួក​គេ សង្កត់​ធ្ងន់​ទៅ​លើ​ការ​ពង្រីក​មាឌ និង​បង្កើន​កម្លាំង។ នៅ​ពេល​ដែល​ការ​ប្រកួត ជិត​ចូល​មក​ដល់  ពួក​គេ​ផ្តោត​អារម្មណ៍ ទៅ​លើ​ការ​សម្រក​ខ្លាញ់ ដែល​បាន​គ្រប​បាំង​សាច់​ដុំ។ នៅ​ថ្ងៃ​ចុង​ក្រោយ មុន​ការ​ប្រកួត​ ពួក​គេ​ក៏​បាន​ផឹក​ទឹក​តិច​ជាង​ធម្មតា ដើម្បី​ឲ្យ​សាច់​ដុំ​របស់​ពួក​គេ​លេច​មក​កាន់​តែ​ច្បាស់។ ដោយ​សារ​តែ​ការ​កាត់​បន្ថយ​របប​អាហា​រូប​ត្ថម្ភ ពេល​ថ្ងៃ​ប្រកួត​មក​ដល់ អ្នក​ប្រកួត​ទាំង​នោះ មាន​កម្លាំង​ខ្សោយ​ជាង​ពេល​ធម្មតា ទោះ​បី​ជា​មើល​ទៅ ពួក​គេ​ហាក់​ដូច​ជា​រឹង​មាំ​ក៏​ដោយ។ បទ​គម្ពីរ របាក្សត្រ​ខ្សែ​ទី២ ជំពូក២០ បាន​ចែង​អំពី​ភាព​ផ្ទុយ​គ្នា​ពីរ​យ៉ាង ដែល​កើត​មាន ពេល​ដែល​យើង​ទទួល​ស្គាល់​ភាពកម្សោយ​របស់​យើង ដើម្បី​ទទួល​បាន​កម្លាំង​មក​ពី​ព្រះ​ជា​ម្ចាស់។ នៅ​សម័យ​នោះ ពួក​បណ្តា​ជន​បាន​ទូល​ស្ដេច​យ៉ូសាផាត​ថា  “កងទ័ព​ដ៏​ធំ​កំពុង​តែ​សម្រុក​ចូល​មក ប្រឆាំង​ទាស់​នឹង​ទ្រង់​ហើយ”  ដូច្នេះ “ទ្រង់​ប្រកាស​ពី​ការ​តម​អាហារ សំរាប់​ពួក​យូដា​ទាំង​អស់” (ខ.៣) បាន​សេចក្តី​ថា ទ្រង់ និង​ប្រជា​រាស្រ្ត​របស់​ទ្រង់​ទាំង​អស់ ត្រូវ​ដាច់​អាហារ​រូប​ត្ថម្ភ ក្នុង​មួយ​រយៈ​ពេល​នោះ។ បន្ទាប់​មក ពួក​គេបាន​ទូល​សូម​ជំនួយ​ពី​ព្រះ​ជា​ម្ចាស់។ នៅ​ពេល​ដែល​ស្ដេច​យ៉ូសាផាត​រៀប​ក្បួន​ទ័ព​រួច​រាល់​ហើយ ទ្រង់​ក៏​បាន​ដាក់​ក្រុម​ចម្រៀង​សរសើរ​ដំកើង​ព្រះ ឲ្យ​នាំ​មុខ​កង​ទ័ព​របស់​ទ្រង់​(ខ.២១)។ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង “នោះ​ព្រះយេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​ទាហាន​ម្ខាង​ទៀត … ដែល​មក​ឈ្លានពាន​ពួក​យូដា ហើយ​ពួក​ទាហាន​នោះ​ក៏​ចាញ់”…

Read article
ទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?

កាល​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់​នៅ​ឡើយ ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​ដំណាក់​កាល​នៃ​ការ​រឹង​ចចេស ទាស់​នឹង​ម្ដាយ​របស់​ខ្ញុំ។ ឪពុក​របស់​ខ្ញុំ​បាន​ទទួល​មរណ​ភាព តាំង​ពី​មុន​ពេល​ដែល​ខ្ញុំ​ឈាន​ចូល​វ័យ​ជំទង់ ដូច​នេះ ម្តាយ​របស់​ខ្ញុំ​ត្រូវ​ទទួល​បន្ទុក​ដឹក​នាំ​នាវា​គ្រួសារ ឆ្លង​កាត់​សាគរ​ដែល​មាន​ព្យុះ​ភ្លៀង​តែ​ម្នាក់​ឯង ដោយ​គ្មាន​ជំនួយ​ពី​ឪពុក​ខ្ញុំ។។ ខ្ញុំ​នៅ​ចាំ​ថា កាល​នោះ ខ្ញុំ​ធ្លាប់​គិត​ថា ម្តាយ​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​មាន​ការ​សប្បាយ​ ហើយ​តាម​មើល​ទៅ គាត់​ប្រហែល​ជា​មិន​ស្រឡាញ់​ខ្ញុំ​ទេ។ បាន​ជា​ខ្ញុំ​គិត​ដូច​នេះ ព្រោះ​គាត់​ច្រើន​តែ​ហាម​ខ្ញុំ ជា​ញឹក​ញាប់ មិន​ឲ្យ​ធ្វើ​នេះ ឬ​ធ្វើ​នោះ។ ក្រោយ​មក ទើប​ខ្ញុំដឹង​ថា គាត់​បាន​ហាម​ឃាត់ ចំពោះ​តែ​សកម្មភាព​ណា ដែល​មិន​ល្អ​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ​ ព្រោះ​ គាត់​ស្រឡាញ់​ខ្ញុំ។ ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​ចោទ​សួរ​ថា ព្រះ​ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​ឬ​អត់ គឺ​ដោយ​សារ​កាល​នោះ ពួក​គេ​បាន​ជាប់​ក្នុង​ភាព​ជា​ឈ្លើយ​សឹក នៅ​ក្នុង​ចក្រ​ភព​បាប៊ីឡូន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ឲ្យ​ពួក​គេ​ធ្លាក់​ចូល​ភាព​ជា​ឈ្លើយ​សឹក​នោះ គឺ​ដើម្បី​កែ​តម្រង់​ពួក​គេ ដោយ​សារ​ពួក​គេ​បន្ត​បះ​បោរ​ទាស់​នឹង​ទ្រង់។ ដូច​នេះ ព្រះ​ទ្រង់​ក៏​បាន​ចាត់​ហោរា​ម៉ាឡាគី ឲ្យ​មក​ឯ​ពួក​គេ។ ទ្រង់​ក៏​បាន​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ ដោយ​ប្រាប់​ពួក​គេ​ថា ទ្រង់​បាន​ស្រឡាញ់​ពួក​គេ​រាល់​គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែល​បាន​ឆ្លើយ​តប​ ដោយ​ចិត្ត​សង្ស័យ ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ​គឺ​ហាក់​ដូច​ជា​ចង់​សួរ​ថា “​តើ​ទ្រង់​ពិត​ជា​ស្រឡាញ់​ពួក​គេ​មែន​ឬ?” ប៉ុន្តែ ព្រះ​ទ្រង់​បាន​រំឭក​ពួក​គេ តាមរយៈ​ហោរា​ម៉ាឡាគី​ថា ទ្រង់​បាន​សំដែង​ចេញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដោយ​ទ្រង់​បាន​ជ្រើស​រើស​ពួក​គេ ជា​ជាង​ជ្រើស​រើស​ពួក​សាសន៍​អេដំម។…

Read article
ការជិះទូកតាមល្បាក់ទឹក

មាន​ពេល​មួយ យើង​បាន​នាំ​គ្នា​ជិះ​ទូក​កម្សាន្ត តាម​ទឹក​ទន្លេ។ អ្នក​នាំ​ជិះ​ទូក​បាន​នាំ​ផ្លូវ​យើង​ ទៅ​រក​មាត់​ទន្លេ ហើយ​បាន​ឲ្យ​យើង​ទាំង​អស់​គ្នា ពាក់​អាវ​ពោង​សុវត្ថិ​ភាព រួច​ឲ្យ​ចាប់​កាន់​ចង្វា​រៀងៗ​ខ្លួន។ ខណៈ​ពេល​ដែល​យើង​ចូល​ទៅ​ក្នុង​ទូក គាត់​បាន​កំណត់​កន្លែង​ឲ្យ​យើង​អង្គុយ ដើម្បី​ធ្វើ​ឲ្យ​ទូក​មាន​លំនឹង និង​មិន​ឃ្លីង​ឃ្លោង នៅ​ពេល​ដែល​យើង​ជិះ​ទៅ​ដល់​ខ្សែ​ទឹក​ដែល​ហូរ​លឿន​នៅ​ត្រង់​ល្បាក់​ទឹក។ គាត់​បាន​រៀប​រាប់​ អំពី​អារម្មណ៍​រំភើប​រីក​រាយ ដែល​យើង​នឹង​ទទួ​ល​បាន នៅ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ ទៅ​មុខ​ទៀត។ បន្ទាប់​មក គាត់​ក៏​បាន​និយាយ​លម្អិត អំពី​ការ​បញ្ជា​ទិស​ដៅ​ជា​បន្ត​បន្ទាប់ ដែល​យើង​ត្រូវ​ស្ដាប់​ ហើយ​ត្រូវ​ធ្វើ​តាម ដើម្បី​ឲ្យ​ទូក​អាច​បទ​បាន​ត្រឹម​ត្រូវ កាត់​តាម​ខ្សែ​ទឹក​ដែល​ហូរ​យ៉ាង​គំហុក។ ទី​បំផុត គាត់​ក៏​បាន​ធានា​យើង​ថា ទោះ​បី​ជា​ពេល​ខ្លះ យើង​អាច​ជួប​ភាព​តាន​តឹង នៅ​តាម​ផ្លូវទឹក​ដែល​យើង​ធ្វើ​ដំណើរ​នោះ​ក៏​ដោយ ក៏​ការ​ធ្វើ​ដំណើរ​របស់​យើង នឹង​មាន​ភាព​រំភើប​រីក​រាយ ហើយ​មាន​សុវត្ថិ​ភាព។ ជួន​កាល យើង​មាន​អារម្មណ៍​ថា ជីវិត​របស់​យើង ប្រៀប​ដូ​ចជា​កា​រធ្វើ​ដំណើរ​តាម​ទូក ​កាត់​ផ្លូវ​ទឹក​ដែល​ហូរ​លឿន ដែល​ត្រូវ​ឆ្លង​កាត់​ខ្សែ​ទឹក​ហូរ​យ៉ាង​គំហុក ជា​ញឹក​ញាប់​ពេក។ ​ស្ថិត​ក្នុង​ពេល​បែប​នេះ ចូរ​យើង​នឹក​ចាំ អំពី​សេចក្តី​សន្យា ដែល​ព្រះ​ជា​ម្ចាស់ ប្រទាន​ឲ្យ​ពួក​អ៊ី​ស្រាអែល តាម​រយៈ​ហោរា​អេសាយ ដែល​អាច​ជួយ​រម្ងាប់​អារម្មណ៍​របស់​យើង នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ រឿង​កាន់​តែ​ការ​អាក្រក់​ជា​មុន​ នឹង​កើត​ឡើង នៅ​ពេល​ខាង​មុខ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ” (អេសាយ…

Read article
ការជម្នះឧបស័គ្គ

ខ្ញុំ និង​មិត្ត​ភ័ក្ត​របស់​ខ្ញុំ​បាន​ជួប​ជុំ​គ្នា​ជា​រៀង​រាល់​ខែ​ ដើម្បី​ឲ្យ​គ្នាយើង​ទទួល​ខុស​ត្រូវ ចំពោះ​គោល​ដៅ​របស់​យើង​ផ្ទាល់​ៗ​ខ្លួន​។ ម៉ារី(Mary) មិត្ត​ភក្តិ​របស់​ខ្ញុំ​ ចង់​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី នៅ​ក្នុង​ផ្ទះ​បាយ​របស់​នាង មុន​ពេល​ឆ្នាំ​ថ្មី​មក​ដល់។ នៅ​ក្នុង​ការ​ប្រជុំ​របស់​យើង ក្នុង​ខែ​វិច្ឆិការ នាង​ក៏​បាន​ធ្វើ​ការ​រាយ​ការណ៍ យ៉ាង​ឆ្លាត​វ័យ អំពី​ការ​រីក​ចម្រើន​របស់​នាង ចាប់​តាំង​ពី​ខែ​ធ្នូ​មក។ នាង​ប្រាប់​យើង​ថា នាង​បាន​ចំណាយ​ពេល​១០​ខែ និង​ពីរ​ម៉ោង ដើម្បី​ផ្លាស់​ប្តូរ​កម្រាល​កៅ​អី​របស់​នាង​។ នាង​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ទំរាំ​តែ​រក​បាន​កម្រាល​ដែល​នាង​ត្រូវ​ការ ឬ​រក​បាន​ពេល​ដ៏​ស្ងាត់​ស្ងៀម នៅ​ឆ្ងាយ​ពី​ការ​ទាម​ទា​នៃ​ការងារ​របស់​នាង និង​តម្រូវ​ការ​របស់​កូន​តូច​របស់​នាង ហើយ​បន្ទាប់​ពី​នោះ គម្រោង​ផ្លាស់​ប្តូរ​កម្រាលកៅអី​នេះ​ចំណាយ​ពេល​ធ្វើ​ការ​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ ដើម្បី​សម្រេច​បាន​ជោគ​ជ័យ ដោយ​ការ​ប្តេជ្ញា​ចិត្ត។ ព្រះ​អម្ចាស់​បាន​ត្រាស​ហៅ​លោក​នេហេមា ឲ្យ​បំពេញ​កិច្ច​ការ ដែល​ធំ​ជាង​កិច្ចការ​នេះ គឺ​នាំ​មក​នូវ​ការ​ជួស​ជុល​ទីក្រុង​យេរូសាឡិម​ឡើង​វិញ បន្ទាប់​ពី​កំផែង​នៃ​ទីក្រុង​នេះ បាន​ខូច​អស់​រយៈ​ពេល​១៥០​ឆ្នាំ​(នេហេមា ២:៣-៥,១២)។ ខណៈ​ពេល​ដែល​គាត់​កំពុង​ដឹក​នាំ​ពួក​បណ្តា​ជន ឲ្យ​ធ្វើ​កិច្ចការ​នេះ ពួក​គេ​ក៏​បាន​ជួប​ការ​សើច​ចម្អក ការ​វាយ​ប្រហារ ការ​រំខាន និង​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​(៤:៣,៨ ៦:១០-១២)។​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បំពាក់​សមត្ថ​ភាព​ពួក​គេ ឲ្យ​ឈរ​យ៉ាង​មាំមួន ដោយ​ការប្តេជ្ញា​ចិត្ត នៅ​ក្នុង​ការ​ប្រឹង​ប្រែង សម្រេច​កិច្ចការ​ដ៏​សំខាន់​នេះ ក្នុង​រយៈ​ពេល​តែ​៥២​ថ្ងៃ។ ដើម្បី​ជម្នះ​ឧបស័គ្គ​ទាំង​អស់​នេះ លោក​នេហេមា​មិន​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​មាន​បំណង​ចិត្ត ឬ​គោលដៅ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ឡើយ ប៉ុន្តែ គាត់​ថែម​ទាំង​បាន​ទទួល​ការ​ជម្រុញ​ចិត្ត ដោយ​ដឹង​ថា…

Read article
ព្រះទ្រង់មិនត្រូវការអ្នកធានា

ធនាគារ​ច្រើន​តែ​មាន​ការ​ស្ទាក់​ស្ទើរ មិន​ហ៊ាន​ប្រថុយ នៅ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី ដល់​អតិថិ​ជន ដែល​ចង់​ខ្ចី​លុយ​ទិញ​ផ្ទះ ឬ​ឡាន បើ​សិន​ជា​ពួក​គេ​មិន​មាន​ប្រវត្តិ​បង់​ប្រាក់​ទាន់​ពេល​វេលា អស់​ជា​ច្រើន​ឆ្នាំ។​ បើ​សិន​ជា​គ្មាន​ប្រវ​ត្តិនៃ​ការ​ខ្ចី​លុយ​ ដែល​បាន​កត់​ត្រា​ទុក​ទេ នោះ​ការ​សន្យា​ថា នឹង​បង់​លុយ​ទាន់​ពេល​វេលា គឺ​មិន​ទាន់​មាន​ភាព​គ្រប់​គ្រាន់ ចំពោះ​ធនាគារ​ឡើយ។ តាម​ធម្មតា អ្នក​ដែល​ចង់​ខ្ចី​លុយ​នោះ ក៏​បាន​ដាច់​ចិត្ត​ស្វែង​រក​នរណា​ម្នាក់ ដែល​មាន​ប្រវត្តិ​ល្អ នៅ​ក្នុង​ការ​សង​បំណុល ហើយ​ក៏​សុំ​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ធានា។ ពួក​គេ​ក៏​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​គ្នា ដោយ​សន្យា​ចំពោះ​ធនាគារ​ថា ប្រាក់​កម្ចី​នឹង​ត្រូវ​បាន​សង​វិញ​គ្រប់​ចំនួន និង​ទាន់​ពេល​វេលា។ ពេល​នរណា​ម្នាក់​ធ្វើ​ការ​សន្យា​ចំពោះ​យើង ទោះ​នៅ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ទំនាក់​ទំនង​ប្តី​ប្រពន្ធ ឬ​ដោយ​ហេតុ​ផល​អ្វី​ក៏​ដោយ យើង​រំពឹង​ចង់​ឲ្យ​ពួក​គេ​គោរព​ពាក្យ​សន្យា​នោះ។​ យ៉ាង​ណា​មិញ យើង​ក៏​ចង់​ឲ្យ​ព្រះ​ទ្រង់​រក្សា​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​ផង​ដែរ។ ពេល​ទ្រង់​សន្យា​លោក​អ័ប្រាហាំ​ថា ទ្រង់​នឹង​ប្រទាន​ពរ​គាត់ ហើយ​ប្រទាន​នូវ “កូន​ចៅ​ជា​ច្រើន” ដល់​គាត់​(ហេព្រើរ ៦:១៤ មើល​លោកុប្បត្តិ ២២:១៧) លោក​អ័ប្រាហំា​ក៏​បាន​ជឿ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ ក្នុង​នាម​ជា​ព្រះ​អាទិករ​នៃ​របស់​សព្វ​សារពើ គ្មាន​នរណា​ធំ​ប្រសើរ​ជាង​ទ្រង់​ឡើយ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ ដែល​អាច​ធានា ចំពោះ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់។ លោក​អ័ប្រាហាំ​ត្រូវ​រង់​ចាំ​កំណើត​របស់​កូន​ប្រុស​គាត់(ហេព្រើរ ៦:១៥)(ហើយ​ក៏​មិន​ដែល​បាន​ឃើញ​កូន​ចៅ​ទាំង​អស់របស់​គាត់​មាន​ចំនួន​ច្រើន​ប៉ុណ្ណា​ទេ) ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ ទ្រង់​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បន្ទូល​សន្យា​ទ្រង់។ ពេល​ដែល​ទ្រង់​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច(១៣:៥) កាន់​យើង​ជាប់(យ៉ូហាន ១០:២៩) ហើយកម្សាន្ត​ចិត្ត​យើង(១កូរិនថូស…

Read article
ការឆ្លើយតប ចំពោះការរិះគន់

ខ្ញុំ​ធ្វើ​ការ​ជា​មួយ​ក្រុម​ការងារ ដែល​រៀប​ចំ​ពិធី​ប្រចំា​ឆ្នាំ​របស់​សហ​គមន៍។ យើង​បាន​ចំណាយ​ពេល​១១​ខែ ដើម្បី​រៀប​គម្រោង​លម្អឹត​ជា​ច្រើន ដើម្បី​ធ្វើ​យ៉ាង​ណា ឲ្យ​មាន​ជោគ​ជ័យ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី។ យើង​បាន​ជ្រើស​រើស​កាល​បរិច្ឆេទ​ និង​ទីកន្លែង​ដ៏​ល្អ។ យើង​កំណត់​តម្លៃ​សំបុត្រ​ចូល​រួម។ យើង​បាន​ជ្រើស​រើស​អ្វី​ៗ​គ្រប់​យ៉ាង រាប់​ចាប់​ពី​អ្នក​លក់​អាហារ​ ដល់​អ្នក​បច្ចេក​ទេស​ផ្នែក​សម្លេង។ ខណៈ​ពេល​ដែល​ពិធី​កាន់​តែ​ជិត​ចូល​មក​ដល់ យើង​ក៏​បាន​ឆ្លើយ​តប សំណួរ​របស់​សាធារណៈ​ជន ហើយ​ក៏​បាន​ផ្តល់​ឲ្យ​នូវ​ការណែនាំ។ ក្រោយ​មក យើង​ក៏​បាន​ប្រមូល​មតិ​របស់​អ្នក​ចូល​រួម។ មតិ​ខ្លះ​ល្អ។ មតិ​ខ្លះ​ទៀត មិន​ពិរោះ​ស្តាប់។ ក្រុម​ការងារ​របស់​យើង​បាន​ឮ​ថា​ អ្នក​ចូល​រួម​មាន​ចិត្ត​រំភើប​រីក​រាយ ហើយ​ក៏​បាន​ឮ​ពាក្យរអ៊ូ​រទាំ​ផង​ដែរ។ ការ​ឆ្លើយ​តប​អវិជ្ជ​មាន អាច​ធ្វើ​ឲ្យ​យើង​បាក់​ទឹក​ចិត្ត ហើយ​ជួន​កាល ធ្វើ​ឲ្យ​យើង​ចង់​បោះ​បង់​ចោល​ការងារ​យើង។ យ៉ាង​ណា​មិញ លោក​នេហេមា ក៏​មាន​អ្នក​រិះ​គន់​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ដឹក​នាំ​ក្រុម​ការងារ សាង​សង់​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ។ គេ​ពិត​ជា​បាន​សើច​ចម្អក​ឲ្យ​លោក​នេហេមា និង​អ្នក​ដែល​ធ្វើ​ការ​ជា​មួយ​គាត់ ដោយ​និយាយ​ថា “បើ​គ្រាន់​តែ​មាន​ចចក​មួយ​ឡើង​ទៅ​លើ​កំផែង​ថ្ម ដែល​គេ​កំពុង​តែ​ធ្វើ​នោះ​ឲ្យ​រលំ​ទៅ​ហើយ”(នេហេមា ៤:៣)។ ពេល​ដែល​ខ្ញុំ​បាន​រៀន​សូត្រ​អំពី​របៀប​ដែល​គាត់​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់ ខ្ញុំ​ក៏​ចេះ​ឆ្លើយ​តប ចំពោះ​អ្នក​រិះ​គន់​របស់​ខ្ញុំ។ គឺគាត់​បាន​ឆ្លើយ​តប​ ដោយ​ងាក​បែរ​ទៅ​រក​ព្រះ ដើម្បី​ទទួល​ជំនួយ​ពី​ទ្រង់ ជា​ជាង​មាន​អារម្មណ៍​ពិបាក​ចិត្ត ឬ​ខំ​តបត​ចំពោះ​ពាក្យ​សម្តី​របស់​គេ។ គាត់​មិន​បាន​ឆ្លើយ​តប ដោយ​ត្រង់​ៗ​តែ​ម្តង​ទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ទូល​ដល់​ព្រះ​ថា គេកំពុង​តែ​ប្រព្រឹត្ត​មក​លើ​រាស្រ្ត​របស់​ទ្រង់ យ៉ាង​ដូច​ម្តេច​ខ្លះ​(ខ.៤)។​…

Read article
គ្មាននរណាម្នាក់ចូលចិត្តខ្ញុំទេ

កាល​នៅ​ពី​ក្មេង ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឯក​កោ ត្រូវ​គេ​បដិសេធន៍ ឬ​អាណឹត​ខ្លួន​ឯង ជួន​កាល​ ម្តាយ​ខ្ញុំ​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ខ្ញុំ ដោយ​ច្រៀង​ចម្រៀង​ខ្លី​ដ៏​ពេញ​និយម​មួយ​បទ ដែល​គេ​ច្រៀង​ថា “គ្មាន​នរណា​ចូល​ចិត្ត​ខ្ញុំ​ទេ គ្រប់​គ្នា​សុទ្ធ​តែ​ស្អប់​ខ្ញុំ។ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ទៅ​ញាំ​ដង្កូវ​ហើយ”។ បន្ទាប់​ពី​ស្នាម​ញញឹម​បាន​លេច​ឡើង នៅ​លើ​ផ្ទៃ​មុខ​ដ៏ស្រពោន​របស់​ខ្ញុំ គាត់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់ អំពី​ទំនាក់​ទំនង​ដ៏​ពិសេស​ជា​ច្រើន និង​មូល​ហេតុ​ដែល​ខ្ញុំ​ត្រូវ​ដឹង​គុណ ដែល​ខ្ញុំ​មាន​ស្រាប់​ហើយ។ ក្រោយ​មក​ ខ្ញុំ​ក៏​បាន​អាន​បទ​គម្ពីរ​ដែល​ចែង​អំពី​ស្តេច​ដាវីឌ។ មាន​ពេល​មួយ ទ្រង់​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់ខ្វល់​ពី​ទ្រង់​ទេ បទ​ចម្រៀង​ខ្លី​នោះ ក៏​បាន​បន្លឺ​ឡើង​នៅ​ក្នុង​ត្រចៀក​ខ្ញុំ។ ប៉ុន្តែ ស្តេច​ដាវីឌ​មិន​បាន​មាន​បន្ទូល​ពន្លើស អំពី​ការ​ឈឺ​ចាប់​របស់​ទ្រង់​សោះ​ឡើយ។ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា ឯកកោ​ ដែល​កើត​មាន​ជា​ធម្មតា នៅ​ក្នុង​វ័យ​របស់​ខ្ញុំ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា ស្តេច​ដាវីឌ​មាន​អារម្មណ៍​ឯកោ ដោយ​សារ​មូល​ហេតុ​ដ៏​ច្បាស់​លាស់។ ទ្រង់​បាន​និពន្ធ​អំពី​សេចក្តី​នេះ នៅ​ក្នុង​ទី​ងងឹត ក្នុង​ជម្រៅ​នៃ​រូង​ភ្នំ ជា​កន្លែង​ដែល​ទ្រង់​កំពុង​លាក់​ខ្លួន​ពី​ស្តេច​សូល ដែល​បាន​ដេញ​តាម​សម្លាប់​ទ្រង់(១សាំយ៉ូអែល ២២:១ ២៤:៣-១០)។ ស្តេច​ដាវីឌ​បាន​ទទួល​ការ​ចាក់​ប្រេង​តាំង ឲ្យ​ធ្វើ​ជា​ស្តេច​របស់​សាសន៍​អ៊ីសា្រ​អែល បន្ទាប់​ពី​ស្តេច​សូល(១៦:១៣)។ ទ្រង់​ធ្លាប់​ធ្វើ​ការ​បម្រើ​ស្តេច​សូល​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ ក្រោយ​មក ទ្រង់​ក៏​បាន​រត់​គេច ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ទៀត ដើម្បី​ឲ្យ​រួច​ពី​ការ​តាម​សម្លាប់។ ស្ថិត​ក្នុង​ពេល​ដ៏​ឯក​កោ​នោះ ទ្រង់​ក៏​បាន​ស្រែក​រក​ព្រះ ដោយ​បន្លឺ​ឡើង​ថា…

Read article