ដើម្បីអ្នកដទៃ
ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីត១៩ ជនជាតិសិង្ហបុរីជាច្រើននាក់នៅតែក្នុងផ្ទះ ដើម្បីជៀសវាងការឆ្លងជំងឺនេះ។ ប៉ុន្តែ ខ្ញុំនៅតែបន្តទៅហែលទឹកដោយចិត្តរីករាយ ដោយជឿថា វាមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ភរិយារបស់ខ្ញុំខ្លាចខ្ញុំឆ្លងជំងឺ នៅអាងហែលទឹកសាធារណៈ ហើយចម្លងជំងឺនោះទៅម្តាយរបស់នាង ដែលមានវ័យចាស់ជរា ដែលងាយនឹងរងគ្រោះ ដោយសារជំងឺនេះ ដូចមនុស្សចាស់ដទៃទៀត។ នាងក៏បានសុំឲ្យខ្ញុំឈប់ទៅហែលទឹកមួយរយៈ ដើម្បីនាង។ ពីដំបូង ខ្ញុំចង់ប្រកែកជាមួយនាងថា ការទៅហែលទឹកមានការប្រឈមនឹងការឆ្លងតិច។ បន្ទាប់មក ខ្ញុំក៏បានដឹងថា រឿងនេះមិនសំខាន់ជាងការព្រួយបារម្ភរបស់នាងឡើយ។ ហេតុអ្វីខ្ញុំនៅតែចចេសទៅហែលទឹក ដែលស្ទើរតែមិនចាំបាច់ទាល់តែសោះ ខណៈពេលដែលការទៅហែលទឹកនេះ បានធ្វើឲ្យនាងមានការព្រួយបារម្ភ? ក្នុងបទគម្ពីររ៉ូម ជំពូក១៤ សាវ័កប៉ុលបានលើកឡើង អំពីបញ្ហាដែលអ្នកជឿព្រះគ្រីស្ទគួរតែបរិភោគអាហារមួយចំនួន ឬធ្វើពិធីអ្វីខ្លះ។ គាត់មានការព្រួយបារម្ភថា អ្នកខ្លះបានបង្ខំអ្នកដទៃ ឲ្យធ្វើតាមទស្សនៈរបស់ខ្លួន។ សាវ័កប៉ុលបានរំឭកពួកជំនុំ នៅទីក្រុងរ៉ូម និងយើងរាល់គ្នាថា អ្នកជឿព្រះយេស៊ូវ អាចមានទស្សនៈខុសៗគ្នា អំពីរឿងផ្សេងៗ។ យើងក៏មានប្រវត្តិផ្សេងគ្នា ដែលនាំឲ្យយើងមានអាកប្បកិរិយា និងការអនុវត្តន៍ខុសគ្នា។ គាត់ក៏បានសរសេរថា “កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ”(ខ.១៣)។ ព្រះគុណព្រះផ្តល់ឲ្យយើង នូវសេរីភាពដ៏អស្ចារ្យ ដែលជួយយើង ឲ្យបង្ហាញក្តីស្រឡាញ់របស់ព្រះអង្គ ដល់អ្នកជឿដទៃទៀតជាដើម។ យើងអាចប្រើសេរីភាពនោះ…
Read article