Marvin Williams

You are here:
ទ្រង់មិនបានបោះបង់ចោល

មាន​ពេល​មួ​យ​ អ្នក​ស្រី​ខារីសា ស្ម៊ីត(Karissa Smith) បាន​ដើរ​រក​មើ​ល​សៀវ​ភៅ នៅក្នុ​ង​បណ្ណា​ល័យ​ប្រចាំតំ​ប​ន់​មួយ ដោយ​យក​កូ​ន​ស្រីអា​យុ​៤ខែ​របស់នាង​ទៅ​ជាមួ​យ​ផង។ ពេល​នោះ មាន​បុរស​ចំណាស់​ម្នាក់​បាន​ប្រាប់​នាង ឲ្យ​លួង​កូន​ឲ្យ​ស្ងាត់​ម៉ាត់ ពុំ​នោះទេ​ គាត់​នឹង​ធ្វើឲ្យវា​ស្ងា​ត់មា​ត់ ដោយ​ខ្លួនគាត់​ផ្ទាល់​​មិន​​ខាន។ បុរស​ចំណាស់​នេះពិ​ត​ជាគំ​រោះគំ​រើយ​ខ្លាំង​ណាស់​ តែ​អ្នក​ស្រី​ស្ម៊ីត​បាន​ឆ្លើយតប​វិញ​ថា “ខ្ញុំមា​នកា​រសោ​កស្តា​យ​ណាស់ ដែល​លោក​បា​នជួ​ប​ប​ញ្ហាក្នុ​ងជី​វិត ដែល​ធ្វើ​ឲ្យ​លោក​ទៅ​ជាមាន​អារម្មណ៍រំខា​នយ៉ា​ងខ្លាំ​ង ដោយ​សារ​កូន​ង៉ែត ដែល​កំពុង​​បញ្ចេញ​សម្លេង​ដ៏​សប្បាយ​រីករា​យ​យ៉ាង​នេះ​​ តែ​ខ្ញុំ​នឹង​មិន ប្រាប់កូ​ន​រប​ស់ខ្ញុំ​ឲ្យ​ស្ងា​ត់​ម៉ាត់​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក ធ្វើ​ឲ្យ​វាស្ងា​ត់មា​ត់​ដែរ”។ បុរ​ស​នោះក៏​បា​នឈ្ងោកមុខ​ចុះ​ ហើយ​សុំទោ​សនា​ង។ គាត់​ក៏​បាន​ប្រា​ប់​នាង​ថា កាល​ពី​៥០​ឆ្នាំ​មុ​ន កូន​ប្រុស​របស់​គាត់​​បាន​គេង​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​​ ពេលវា​មា​នអា​យុមិ​ន​ទា​ន់​បាន​​១ឆ្នាំ​ផង​។ ហេតុនេះ​ហើ​យ បាន​ជាគា​ត់​​ចេះ​​តែ​​មា​នអា​រម្មណ៍សោក​សៅ និង​ឆេ​វ​ឆាវ ចាប់​តាំង​ពី​ពេល​នោះ​ម​ក។ ក្នុង​បទ​គ​ម្ពីរ​ទំ​នុ​ក​ដំកើង​ជំពូក១៣ ស្តេចដា​វីឌ​បាន​ប​ង្ហាញ​ពី​អារម្មណ៍​សោក​សៅ​​ផង​ដែរ។ ទ្រង់​បាន​អធិស្ឋា​ន​ ដោយ​​ត្រ​ង់ៗ​ថា​ “ឱ​​ព្រះយេ​ហូវ៉ា​​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​​ដ​ល់​​កាល​​ណា​​ទៀត តើ​​ដល់​​អ​ស់ក​ល្ប​​ឬ​​អី តើ​​​នឹ​ង​លាក់​ព្រះ​ភក្ត្រ​​ទ្រ​ង់​​ចំពោះ​ទូល​បង្គំ​ដ​​ល់​​កា​ល​​ណា”(ខ.១)។ សំណួរ​ទាំង​នេះ បាន​ឆ្លុះប​ញ្ចាំង​ឲ្យ​យើង​ដឹង​ថា ទ្រង់​កំពុង​ខ្លាច​ព្រះ​បោះបង់​​ទ្រង់​ចោល។ ការ​ទូល​ដល់​ព្រះ​អំពី​ទុក្ខ​ព្រួយ បាន​បណ្តាល​ចិត្ត​ទ្រង់ ឲ្យ​​ទូ​លអ​ង្វរ​សូមជំនួយ​ពី​ព្រះ ហើយប​ញ្ជាក់​ឡើង​វិញ​ថា ទ្រង់មា​ន​ការជឿ​ជា​ក់​លើសេ​ចក្តី​ស្រឡា​ញ់រ​ប​ស់​ព្រះ(ខ.៣-៦)។ ដូចនេះ ​ជំនឿ​ និង​ការ​ប្តេ​ជ្ញាចិ​ត្ត​កើ​តមា​ន​ឡើ​ង​វិ​ញ ពេល​ដែល​យើ​ង​ទូល​ថ្វាយ​ព្រះ អំពី​ទុក្ខ​ព្រួយ​រ​​បស់​យើង។…

Read article
ចូរអរព្រះគុណ

នៅ​ទីក្រុ​ង​ឡែន​ស៊ីង​(Lansing) រដ្ឋមី​ឈី​ហ្គិន ក្នុង​អំឡុង​​ពេ​លរ​ដូ​វ​រងា យើង​មិន​សូវ​មា​ន​ថ្ងៃរះ​ប៉ុ​ន្មានទេ។ ប៉ុន្តែ ឆ្នាំ​មុន​ ព្រះ​ទ្រង់​បា​ន​ប្រទា​ន​ពរ​ ​​ឲ្យយើ​ង​​​មាន​​ថ្ងៃ​​​ដ៏ស្រស់បំ​ព្រង ហើយ​ខ្ញុំ​សង្កេ​តឃើ​ញ​ថា ​មនុស្សស្ទើ​រ​តែ​គ្រប់​​គ្នាបា​ន​អរ​ព្រះគុ​ណព្រះ​ ​លើក​លែង​តែ​ខ្ញុំម្នា​ក់​ប៉ុ​ណ្ណោះ។ នៅ​​ពេលខ្ញុំ​ចេ​ញពី​ធ្វើ​ការ មាន​បុ​រស​ម្នាក់​បា​ន​​និ​យាយ​​​ថា “ថ្ងៃ​នេះជា​ថ្ងៃ​ដ៏អ​ស្ចា​រ្យ​មែន ជា​អំណោ​យ​ដែល​ព្រះ​ប្រទា​ន!” ខ្ញុំ​​ក៏​​បានឆ្លើ​យ​តប​ថា​ “មែន​ហើយ ប៉ុន្តែ​ ព្រឹល​នឹង​ធ្លាក់​នៅ​សប្តា​ហ៍​ក្រោយ​ទៀត”។ ត្រង់​ចំ​ណុច​នេះ​ ខ្ញុំ​គួរ​តែ​អ​រព្រះ​​គុ​ណ​​ព្រះ គឺ​មិ​​នត្រូ​​​វរ​មិល​គុ​ណយ៉ា​ង​ដូ​ចនេះ​ទេ​។ យ៉ាង​ណាមិ​ញ​ សាវ័​កប៉ុ​ល​បា​នស​រសេ​រ​សំបុ​ត្រ​ទៅកា​ន់​ពួកជំ​នុំស​ម័យដើ​ម ដើម្បី​ឲ្យ​ពួក​គេ​រៀន​ដឹង​គុ​ណព្រះ​។ គាត់​បាន​និយា​យ​​អំ​ពី​ការ​អ​រព្រះ​​​គុណ ក្នុងសំ​បុត្រ​រ​បស់​គា​ត់ គឺ​បាន​ច្រើ​នជា​ង​អ្ន​កនិ​ពន្ធ​នៃក​ណ្ឌគ​ម្ពី​រ​​ស​ញ្ញាថ្មី​​ដទៃទៀ​ត។ ជាក់​ស្តែង គាត់បា​ន​ប្រើ​ពាក្យ​អ​រ​ព្រះគុណ​២​៣​ដង ដែល​ក្នុង​នោះ យើង​អាច​ទ​ទួល​​សេ​ចក្តី​​​​​បង្រៀន​​​អំ​ពី​​កា​រ​​អរ​​ព្រះ​​គុណ។ ជា​និច្ច​ជា​កាល​ ព្រះ​គម្ពី​របា​ន​បង្រៀ​ន​ឲ្យយើ​ង​ថា្វយ​ការ​អ​រគុណ​ដល់​ព្រះ​ ជា​ជាង​អរ​គុណ​មនុស្ស។​ មនុស្ស​​គឺ​​ជា​​​អំណោ​យម​ក​ពី​ព្រះ ​ហើយ​សាវ័ក​ប៉ុលបា​ន​អរ​ព្រះគុណ​ព្រះ​ ដែល​បាន​ប្រទាន​ពរ​ឲ្យ​ពួក​គេ​មាន​ការ​រី​កលូ​ត​លាស់​ មានសេ​ចក្តី​ស្រ​ឡាញ់ និង​សេច​ក្តី​ជំនឿ​​(១​កូរិន​ថូស ​១:៤ ១​ថែ​ស្សាឡូ​នី​ច ១:២)។ យើង​ត្រូវ​អ​រព្រះ​គុ​ណព្រះ​ ដោយ​នូវ​ព្រះ​នា​ម​ព្រះយេ​ស៊ូ​វ​គ្រីស្ទ​​ សម្រាប់​គ្រប់​កា​រទាំ​​ង​អស់ ​(កូល៉ុស ៣:១៥,១៧)។ សាវ័ក​ប៉ុល​ជឿថា​ អ្នក​ដើរ​តា​មព្រះ​យេស៊ូវ​​អា​ច​អរ​ព្រះ​គុ​ណព្រះ​ សម្រាប់​គ្រប់​កា​រទាំ​ង​អស់ ពីព្រោះ​ព្រះ​ទ្រង់​មាន​អំណា​ច​គ្រ​ប់គ្រ​ង ហើយ​ទ្រង់​កំពុ​ង​ធ្វើកា​រ​​របស់​ទ្រង់ ​ដើម្បី​ជា​ប្រ​យោជន៍​ដ​ល់អ្ន​ក​ជឿទ្រ​ង់​(១ថែស្សាឡូនីច ៥:១៨)។…

Read article
តក់ស្លត់ ឬអធិស្ឋាន

មាន​ស្រ្តី​អាយុ​៨​៥ឆ្នាំ​ម្នា​ក់​ រស់​នៅ​ក្នុង​មជ្ឈម​ណ្ឌល​មួយតែ​ម្នា​ក់ឯ​ង។ ថ្ងៃមួ​យ គា​ត់​បា​នជា​ប់​នៅក្នុ​ង​​ជណ្តើ​រ​​​​យន្ត​តែ​​ម្នាក់​ឯង​ អស់​រ​យៈពេ​ល​៤​យ​ប់ ៣ថ្ងៃ។​ ជា​ការ​ប្រសើរ​ណាស់ ដែល​គាត់​​មា​នទឹ​ក​មួយ​ថូ​ បន្លែ​ស៊ីលើរី​ខ្លះៗ ​និង​​ថ្នាំ​ក្អ​កប​ន្តិ​ចប​ន្តួច។ គាត់​​បាន​ព្យាយា​ម​​បើ​ក​ទ្វារ​​​ជណ្តើរ យន្ត តែបើ​ក​មិ​នចេ​ញសោះ​ ហើយទូ​​រស័ព្ទ​ក៏គ្មា​ន​សេវ៉ាទៀ​ត បន្ទាប់​មក គាត់​​​ក៏បា​នស​ម្រេ​ច​ចិត្តងា​ក​ម​ករ​ក​ព្រះ ​ដោយ​​ការ​​អធិស្ឋាន។ ក្រោយ​មក គាត់​​បា​នប្រា​ប់​​​បណ្តាញ​​ទូរទស្សន៍​ស៊ី​អិនអិន(CNN)ថា “ពេលនោះ​ ខ្ញុំ​ត្រូវ​ស​ម្រេចចិ​ត្ត​ថា ត្រូវ​តក់​ស្លត់ ឬក៏​​​អធិស្ឋាន​”។ ពេល​មា​ន​គ្រោះ​អាសន្ន គាត់​បាន​​ពឹង​ផ្អែក​​លើ​​​ព្រះ ហើយ​បាន​រ​ង់​ចាំរ​ហូត​ដល់​ពេ​លគេ​ម​ក​ជួយ។ យ៉ាង​ណាមិ​ញ ស្តេច​អេសា​​ក៏​​បា​នប្រ​ឈម​មុ​ខ​​​នឹ​ងការ​សម្រេច​ចិត្តដូច​នេះ​ដែរ គឺ​ថា​តើ​ត្រូ​វ​ភ័យ​ស្លុ​ត​ ឬ​ក៏អ​ធិ​ស្ឋា​ន(២របាក្សត្រ ១៤)។ កាលនោះ នគរ​ទ្រង់​កំពុង​ទទួ​ល​​រ​ង​ការ​វា​យ​លុក​​ពី​​កង​​ទ័ពអេធី​យ៉ូពី ដែល​មា​​ន​​គ្នា​​​​ប្រ​មា​ណ​ជា១​​លាន​នា​ក់។ ប៉ុន្តែ នៅពេល​ទ្រង់​​​ប្រឈម​​មុខ​នឹង​កង​ទ័ព​ដ៏ធំ​បែប​​នេះ ទ្រង់​មិន​បាន​ពឹង​ផ្អែក​​លើ​​យុទ្ធ​​សាស្រ្ត​​​យោធា ឬក្រា​បពួ​ន ដោយ​ការ​ភ័យ​ខ្លាច​ឡើយ​ ផ្ទុយ​ទៅវិ​ញ ទ្រង់​​បា​នបែ​រ​ម​ករ​​ក​​ព្រះ​ ដោយ​ការ​អធិស្ឋាន​​​ជាប​ន្ទាន់។ ក្នុង​​ការ​​អធិស្ឋាន​ដ៏​មាន​អំ​ណាច និង​ដោយ​ការ​បន្ទាប​ខ្លួ​ននេះ​ សេ្តច​​អេសា​​ពឹង​ផ្អែក​លើ​ព្រះទាំ​ងស្រុ​ង ទ្រង់​ទូល​សូម​ជំ​នួយ​ ហើយ​​បាន​​ទូល​​អ​ង្វរ​​​ឲ្យ​ព្រះអម្ចាស់​ទ្រង់​ ការ​ពារ​​ព្រះ​នាម​​​រប​ស់ទ្រង់ “សូម​ជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែក​លើ​ទ្រ​ង់​​​ជា​​ទី​ពឹង គឺ​​ដោយ​នៅតែ​​ព្រះ​នា​មទ្រ​ង់​​ប៉ុណ្ណោះ ដែល​យើង​រា​ល់គ្នា​បា​នម​ក​ទាស់ នឹ​ងពួ​ក​មា​នគ្នាច្រើ​នទាំ​ង​នេះ​”​(ខ.១១)។ ព្រះ​អម្ចាស់​បា​ន​ឆ្លើយ​តប​​នឹង​សេចក្តី​​អធិ​ស្ឋាន​របស់​ស្តេ​ចអេ​សា ហើយស្តេ​ចអ​ង្គ​នេះ​…

Read article
ការជម្នះការច្រណែន

មាន​រឿង​មួយ បាន​ដំណាល​អំ​ពីម្ចា​ស់ហា​ងពី​រ​នាក់ ដែល​ជា​គូប្រ​ជែង ដែល​ស្អប់​គ្នាយ៉ា​ង​ខ្លាំង។ អ្នក​ទាំងពី​រ​បា​នចំ​ណាយ​ពេល​ជា​រៀង​រា​ល់​ថ្ងៃ ដើម្បី​តាម​ដាន​ការ​រក​ស៊ីរ​ប​ស់គូ​រ​ប្រជែ​ង​រ​បស់​ខ្លួ​ន។ បើមា​ន​ភ្ញៀ​វចូ​ល​ក្នុ​ង​ហាង​ណាមួ​យ ម្ចាស់​​ហា​ង​​នោះនឹ​ង​ញញឹ​ម​ដា​ក់គូ​ប្រ​ជែងរ​បស់​ខ្លួន ដើម្បីប​ង្អួត​ពី​ជ័យ​ជម្នះ​រប​ស់​ខ្លួន។ យប់​មួយ មាន​ទេវ​តាមួ​យ​អ​ង្គបា​នលេ​ច​ឡើង ឲ្យ​ម្ចាស់​ហាង​មួយ ក្នុង​ចំណោ​មម្ចា​ស់​ហាង​ទំាង​ពីរ​ឃើ​ញ នៅ​ក្នុង​សុបិន្ត ហើយ​មាន​ប​ន្ទូ​លថា​ “ខ្ញុំ​នឹង​ឲ្យរ​ប​ស់អ្វី​ដែ​លអ្នក​សូ​មពី​ខ្ញុំ ប៉ុន្តែ បើ​អ្នក​បា​នទ​ទួ​ល​របស់​អ្វីមួយ​ហើ​យ នោះគូ​ប្រ​ជែងរបស់អ្ន​ក​ក៏នឹ​ង​បា​នទ​ទួ​ល​រ​បស់​នោះ ​ច្រើន​ជាង​អ្ន​ក​ទ្វេរ​ដង តើអ្ន​កច​ង់​បាន​អ្វី”? បុរស​នោះ​ក៏​ចង​ចិញ្ចើ​ម ហើយ​និយាយ​ថា “បើអ​ញ្ចឹ​ង សូម​ធ្វើឲ្យ​ខ្ញុំ​ខ្វាក់​ភ្នែ​ក​ម្ខាង​ម​ក”។ រឿ​ងនេះបាន​បង្ហាញ​ពីកា​រ​ច្រ​ណែន​ឈ្នា​នីស​ដ៏​អា​ក្រក់​​បំផុត! ពេលដែ​លកា​រច្រ​ណែន​គ្នា បាន​កើត​មា​ន​ក្នុង​ពួក​ជំនុំក្រុ​ងកូ​រិន​ថូស ការ​បែក​បា​ក់គ្នា​អា​ចកើ​ត​មាន ចំពោះ​ពួក​ជំនុំ​មួយ​នេះ។ ដំបូង​ឡើយ ពួ​ក​គេបា​ន​ទ​ទួល​ជឿដំ​ណឹង​ល្អ តែ​មិន​ទាន់​បាន​អនុ​ញ្ញា​តឲ្យ​​ព្រះ​​​វិញ្ញា​ណប​រិសុ​ទ្ធ​ កែប្រែ​ចិ​ត្ត​របស់​ពួក​គេ​​ឡើយ។ ហេតុ​នេះហើ​យ​បាន​ជា​ពួ​កគេ​​ច្រ​ណែន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ឈាន​ទៅ​រ​ក​កា​រ​បែក​បាក់​គ្នា។​ សាវ័ក​ប៉ុល​ក៏​បា​នប្រា​ប់​ពួ​កគេ​ថា​ ការច្រ​ណែ​នគ្នា​នេះ​ ​គឺជា​ស​ញ្ញានៃ​ភា​ព​មិន​ទាន់​ពេញ​វ័​យ និង​ការ​ដើ​រ​តាមបែ​បលោ​កិយ(១កូរិនថូស ៣:៣)។ បាន​សេច​ក្តី​ថា គ្រីស្ទ​បរិស័ទ​ទាំង​នេះមិនបាន​​ប្រព្រឹ​ត្ត តាម​បែប​មនុស្សដែ​លបា​នផ្លា​ស់​ប្រែ ដោយ​សារ​ដំណឹង​ល្អ​ឡើយ​។ យើង​អាច​ដឹងច្បា​ស់ថា​ ព្រះវិញ្ញា​ណប​រិសុទ្ធ​កំពុងធ្វើ​ការ ក្នុងជី​វិត​យើង ពេលយើ​ង​មាន​ការ​ស្កប់​ចិត្ត និង​អរ​ព្រះគុ​ណ​ព្រះ សម្រាប់​អ្វី​ដែល​យើ​ង​មាន ហើយ​យើង​មិន​មាន​ចិត្ត​ច្រណែន​​ចំពោះ​នរណា​ម្នា​ក់​ឡើយ ផ្ទុយ​ទៅវិញ យើង​អាច​អប​អរ​អ្នក​ដទៃ យ៉ាង​ពិត​ប្រា​កដ…

Read article
កែតម្រង់ពួកគេ

អ្នក​ស្រី ឡូរី ហ្កូត​ឡេប(Lori Gottlieb) គឺ​ជា​គ្រូ​ពេ​ទ្យ​ចិត្តសាស្រ្ត ហើយ​ក៏​ជា​ម្តា​យម្នា​ក់ ដែល​បា​ន​មាន​ប្រសាសន៍ថា ឪពុក​ម្តាយ​ដែល​ងប់​ចិត្ត​​ខ្លាំង​ពេក នឹង​ការ​ខំ​ធ្វើ​ឲ្យកូន​របស់ខ្លួ​ន​មានសុ​ភម​ង្គល អាច​​ជា​​ហេ​តុ​បណ្តាល​ឲ្យ​កូន​របស់​ខ្លួន ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ដែល​គ្មាន​អំណរ។ ឪពុក​ម្តាយ​ទាំង​នោះ​ បាន​ទម្រើស​កូន​របស់​ខ្លួន ដោយ​មិន​បាន​បង្រៀន​ពួកគេ​ អំពី​របៀប​ចេះ​ប្រឈម​មុខ​នឹងជីវិត​ពិត​ទេ ​ហើយ​ពេលដែ​លកូ​ន​របស់​ខ្លួ​ន​ធ្វើ​អ្វីខុ​ស ពួក​គេ​ធ្វើ​មិន​ដឹង​មិន​ឮ ហើយ​ក៏​មិន​ព្រម​លត់​ដំ​កូន​នោះ​ឡើយ។ ក្នុង​បទ​គម្ពី​រ​សាំយ៉ូអែល​ទី​១ យើង​ឃើញ​ថា លោក​អេលី ដែល​ជា​​សម្តេច​សង្ឃ ក៏បា​ន​ធ្វើ​មិន​ដឹង​មិន​ឮ​ផង​ដែរ ​ពេល​ដែល​កូន​របស់​ខ្លួន​ធ្វើ​ខុស។ យើង​មិន​ដឹង​ថា គាត់​ជា​ឪពុក​ប្រភេទ​ណាទេ​ នៅពេ​ល​ដែល​ពួក​កូន​ប្រុស​របស់​គាត់​នៅ​ក្មេង។ ប៉ុន្តែ ពេល​ដែល​ពួ​​ក​គេ​ធំពេ​ញ​វ័យ ហើយ​ចូល​ធ្វើ​​ការ​បម្រើ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់ គាត់​មិន​បាន​កែតម្រង់​ពួក​គេឡើ​យ។ ពួក​គេ​ជាម​នុស្ស​អាត្មា​និយម ជា​មនុស្ស​កំផឹត និង​មាន​ការបះ​បោ​រ​ទាស់​នឹ​ងព្រះ ដោយ​រាប់​សេច​ក្តី​ប៉ង​ប្រាថ្នា​របស់​ខ្លួន ជា​សំខាន់​ជាង​ព្រះ​បន្ទូល​ព្រះ ​និង​សំខាន់​ជាង​​សេច​ក្តី​ត្រូវកា​ររ​បស់​ពួក​បណ្តា​​ជន។ ជា​ដំបូង លោក​អេលី​បាន​ស្តី​បន្ទោស​ឲ្យ​កូនប្រុសរបស់គាត់ តែ ពួក​គេ​មិន​ព្រម​ស្តាប់​គាត់​ឡើយ។ គាត់​មិន​បាន​បញ្ឈប់​ការ​ងារ​របស់​ពួក​គេទេ ផ្ទុយ​ទៅ​វិញ គាត់​បាន​ធ្វើ​មិន​ដឹ​ង​មិន​ឮ ហើយ​បណ្តោយ​ឲ្យ​ពួក​គេ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទៀត។ ដោយ​សារ​​អំពើ​បាប​រប​ស់ពួ​ក​កូ​ន​ប្រុសរ​បស់​លោកអេ​លី និង​ដោយ​សា​រ​គាត់​បាន​លើ​ក​ដំកើង​កូន​គាត់ ខ្លាំង​ជាង​ព្រះ(១សាំយ៉ូអែល ២:២៩) ព្រះ​អម្ចាស់​ក៏​បាន​ព្រមា​នគា​ត់​ថា ក្រុម​គ្រួសារ​រប​ស់គា​ត់ នឹង​ទទួល​រង​កា​រជំ​នុំជ​ម្រះជា​​មិន​ខាន(ខ.៣៤ ៤:១៧-១៨)។ បើ​សិន​ជា​យើ​ង​ជា​ឪពុ​កម្តា​យ​ដែល​ជឿ​ព្រះ…

Read article
ការរស់នៅក្នុងការរួបរួម

លោក​ចូស ហាមីលតុន(Josh Hamilton) ជា​កីឡា​ករ​បេស​ប៊ល របស់​ក្រុម​តិច​សាស់ រេង ជ័រ(Texas Ranger)។​ គាត់​បាន​ខំ​ជម្នះ​ការ​ញៀន​ថ្នាំ និង​ស្រា​។ ហេតុ​នេះហើ​យ​បាន​ជា នៅ​ពេល​ដែល​ក្រុម​របស់​គាត់​បាន​ឈ្នះកា​រ​ប្រកួត​វគ្គ​ជម្រុះ ក្នុង​ឆ្នាំ២​០១០ លោក​ហាមីល​តុន មាន​ការ​ព្រួយ​បារម្មណ៍​ពី​ពិធី​ជប់​លៀង​​ជ័យ​ជម្នះ​​របស់​​ក្រុម​គាត់។ គាត់​បាន​ទទួល​​ស្គា​ល់​​​ថា វា​មិន​មែន​ជា​​កា​រ​ល្អ​ទេ​ សម្រាប់​​អ្នក​ដែ​លទើ​បតែផ្តាច់​គ្រឿង​ស្រវឹង ទៅចូល​រួម​ការ​ផឹក​ស៊ីស្រា​សំប៉ាញ​ដ៏​ជោគ​ជាំនោះ​។ ប៉ុន្តែ គាត់​បែរ​ជា​​បានជួប​រឿ​ងដ៏​គួ​រ​ឲ្យ​រី​ក​រាយ ខុស​ពី​ការរំ​ពឹង​ទុក។ មិត្ត​រួម​ក្រុម​របស់​គាត់មិ​ន​បាន​ប្រើស្រា​សំ​ប៉ាញ នៅ​ក្នុង​ពិធី​ជប់​លៀង​នោះ​ទេ ផ្ទុយ​ទៅវិ​ញ ពួក​គេ​បាន​យ​ក​ស្រាបៀរ​ខ្ញី មក​ដាក់​ក្នុង​បន្ទប់​ដា​ក់​សម្ភារៈ ដើម្បី​ឲ្យ​គាត់​អាច​ចូ​ល​រួម​ ក្នុង​​ការ​អប​អរ​នឹង​គេដែ​រ។ ការ​នេះបា​នប​ង្ហាញនូ​វ​ការ​រួប​រួម ជា​សហគមន៍​ដ៏​អស្ចារ្យ ដែល​មិត្ត​រួម​ក្រុម​របស់​គាត់ ​បាន​យក​សេចក្តី​ត្រូវ​ការរ​បស់​គាត់​ ជា​សំខាន់​ជាង​តម្រូវ​ការ​របស់​ពួក​គេ។ នេះ​ក៏​ជា​អ្វី​ដែល​លោក​សាវ័ក​ប៉ុល​បានបង្រៀនផ​ង​ដែ។ គាត់​បាន​បង្គាប់​ពួក​ជំនុំ​នៅ​​​ក្រុង​​ភីលីព ឲ្យ​គិត​ពី​ប្រយោជន៍​របស់​អ្នក​​ដទៃ ឲ្យ​បាន​ខ្លាំង​ជាង​ប្រយោជន៍​ផ្ទាល់​ខ្លួន​(២:៣-៤)។ ការ​រួប​រួម​គ្នា​​តែ​​​មួយ​ ​ក្នុង​​ព្រះ​គ្រី​ស្ទ បានធ្វើ​ឲ្យ​គ្រី​ស្ទប​រិស័ទ នៅ​ក្រុង​ភីលីព​ ​ក្លាយ​ជា​​គ្រួ​សារ​​​តែ​១ ហើយ​មាន​ចំណង​ទាក់​ទង​ដ៏​ពិសេស​ជា​មួយ​គ្នា។ ដូច្នេះ​ហើយ ពួក​គេ​ត្រូវ​សម្តែង​ចេញ​ នូវ​អា​កប្ប​កិរិយា ដោយ​ការ​រួប​រួម​ ដោយ​សេចក្តី​ស្រឡាញ់ ការ​បម្រើ​គ្នា ដោ​​យ​ការ​លះប​ង់ និង​ស្វែង​​រក​វិធី​ជួយ​អ្នក​ដទៃ ទោះបី​ជា​អ្ន​ក​នោះដឹ​ង​ថា ខ្លួន​ត្រូវ​ការ​ជំនួ​យឬ​អត់​ក៏​ដោយ។ នេះ​ជា​អាកប្ប​កិរិយា…

Read article
ស្វែងរក និងជួយសង្រ្គោះ

លោក​ឡាច​ឡាន មែកការី(Lachlan Macquarie) គឺ​ជា​អភិ​បាល​រដ្ឋ​ញូ​សោត​វេល(New South Wales) នៃ​ប្រទេស​អូស្រ្តា​លី ចាប់​ពី​ឆ្នាំ ១៨១០-១៨២១។ គាត់​មាន​វិធី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ មានអារម្មណ៍​កក់​ក្តៅ នៅ​ក្នុ​ង​តំបន់​ដែល​រដ្ឋា​ភិបា​លបា​ន​ចូល​កាន់​កាប់​ថ្មី​ៗ​។ ពេល​ដែល​ប្រជា​ជន ​​អ្នក​ធ្វើ​កា​ររដ្ឋ និង​ពួក​មន្ត្រី​ទាហាន​មាន​ការ​រើស​អើង មក​មើល​​ពួកអ្នកទោស ដែល​គេបា​ន​ដោះ​លែ​ង និងដឹ​កជ​ញ្ជូន​ពី​ចក្រ​ភព​អង់​គ្លេស​មក លោក​អភិបាល​មែក​ការី​ ក៏​បាន​ទទូ​ច​សុំឲ្យគេចា​ត់​ទុក​អ្នក​ទាំ​ង​នោះ ជា​ប្រជា​ជ​ន​ដែល​មាន​សិ​ទ្ធិ​ស្មើ​គ្នា ក្នុង​សង្គម។ យ៉ាងណា​មិញ   ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​ចំណាប់អារ​ម្មណ៍​ចំពោះលោក​សាខេ ដែល​ជាអ្ន​ក​យក​ពន្ធ​ ដែល​គេ​ស្អ​ប់ខ្ពើម និង​មិន​រាប់​អាន នៅ​ក្រុង​យេរីខូ ហើយ​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ផែន​កា​រ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ទ្រង់(លូកា ១៩:១-១០)។ គាត់​ចង់​ឃើញ​​ព្រះយេស៊ូវ​​ខ្លាំ​ងណាស់ បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​​ទ្រង់។ ពេល​ព្រះ​យេស៊ូវ​យាង​កាត់​តាម​នោះ ទ្រង់​បាន​ជ្រាប​ អំពី​ចិត្ត​ឆេះ​ឆួ​លរ​ប​ស់គា​ត់ ហើយ​បាន​ឲ្យ​គាត់​ចុះ​ពី​ដើម​ឈើ​នោះ មក​ ព្រោះ​ទ្រ​ង់​សព្វ​ព្រះ​ទ័យ​នឹង​ជួប​គាត់ នៅ​ក្នុង​ផ្ទះ​រប​ស់គា​ត់។ ពេល​នោះ មា​ន​អ្នក​ខ្លះ​បាន​រិះ​គន់​ការ​ដែល​ព្រះ​យេស៊ូ​វ​ចំណាយ​ពេល​ជាមួយ​មនុ​ស្សមា​ន​បាប ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បានបង្ហាញ​ដល់​លោក​សាខេ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្រែ។ គាត់​បាន​ប្រែ​ចិត្ត ហើយ​​ក៏​បាន​សង​ប្រាក់​ដែល​គាត់​បា​នកេ​ង​បំបាត់​   ឲ្យ​ទៅគេ​វិ​ញ។  ​ ដូចនេះ​  សេចក្តី​ស​ង្រ្គោះបា​ន​ចូល​ម​ក​ដល់​ផ្ទះ​រ​​បស់​គាត់ហើយ​។ ព្រះ​​យេស៊ូ​វ​​ទ្រង់​​​​មា​​ន​ព្រះរាជ​បេសក​កម្ម​ដ៏​សាម​ញ្ញមួ​យ គឺ​ស្វែង​រក​ម​នុស្ស​បាត់​ប​ង់ ទោះ​បី​ជា​ពួក​គេមា​ន​ឋានៈ​អ្វី​ក៏ដោ​យ…

Read article
ដំណឹងអាក្រក់ និងដំណឹងល្អ

ថ្មី​ៗ​នេះ ខ្ញុំ​បាន​សន្ទ​នា​ជា​មួយ​ស្ត្រីម្នា​ក់ ដែល​ធ្លាប់​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​លំបិ​ន។ ភាព​តប់​ប្រមល់​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​គាត់ បាន​ជា​គាត់​ត្រូវ​ទៅ​ជួ​ប​គ្រូពេទ្យ​ជា​ញឹក​ញាប់​។ ប៉ុន្តែ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ ដោយ​ស្នាម​ញញឹម​នៅ​លើ​ផ្ទៃ​មុខ​ថា គាត់​អាច​ប្រើ​កាលៈ​ទេសៈ​ដ៏​ឈឺចា​ប់​នេះ ជា​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​​គ្រូ​ពេទ្យ​របស់​​នាង។ ព្រះ​គម្ពីរ​ភីលីព​បាន​ចែង​អំ​ពី​របៀប ដែល​សាវ័ក​ប៉ុល​ប្រើស្ថា​នភាព​ដ៏លំ​បាក​របស់​គាត់​ នៅ​ក្នុង​គុក ដើម្បី​ផ្សាយ​​ដំណឹង​ល្អ។ អ្នក​ជឿ​ព្រះ​នៅ​ក្រុង​ភីលីព​បាន​កើត​ទុក្ខ ពេល​សាវ័​ក​ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​ ដោយសារ​ការ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ ​ប៉ុន្តែ គាត់​បាន​ប្រាប់​ពួក​គេ​ថា ការ​ជាប់​ចំណង​របស់​គាត់ “បាន​ប្រែ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ”(១:១២)។ ពួក​អ្នក​យាម​វាំង​ទាំង​មូល និ​ង​អ្នក​ដទៃ​ទៀត​បាន​ដឹង​ថា ​​គាត់​​​ជាប់​​​គុក​ ដោយ​សារ​​​​គាត់បាន​ផ្សាយ​អំពី​ព្រះគ្រីស្ទ។ អ្នក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សាវ័ក​ប៉ុល ក៏​បាន​ឮ​អំពី​ព្រះ​យេស៊ូវ គឺ​មិន​ថាតែពួ​ក​ទាហាន​(ដែល​យាមគាត់​១​ថ្ងៃ២​៤ម៉ោ​ង និង​៧​ថ្ងៃក្នុ​ង​មួយ​សប្តាហ៍) ឬ​អ្នក​ដទៃ​ទៀត​ដែលនៅ​ក្រៅគុ​ក​ឡើយ។ ការ​ជាប់​គុក​របស់​សាវ័​កប៉ុល អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​ពួក​ជំនុំ តែ​គាត់​បាន​ប្រើ​វា​ជា​ឱកាស ដើម្បី​ផ្សាយ​ដំណឹង​ល្អ បាន​ជា​មាន​អ្នក​យា​ម​ខ្លះ​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ(៤:២២)។ លោក​សា​វ័ក​ប៉ុល​បាន​ជាប់​ឃុំ​ឃាំង តែ​ដំណឹង​ល្អ​មិន​ត្រូវ​បា​នគេ​ប​ង្ខាំទុ​ក​ឡើយ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​​អាច​អនុញ្ញាត​ឲ្យ​កា​រ​ឈឺចា​ប់រ​បស់​យើង ក្លាយ​ជា​ឱកាស​សម្រាប់​ផ្សាយ​ដំណឹង​ល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams

Read article
ការបើកទ្វារផ្ទះរបស់យើង​ឲ្យ​អ្នក​ដទៃ

សៀវ​ភៅ​ដែ​ល​មាន​ចំណង​ជើង​ថា “ចូរ​មាន​ជីវិត​កាន់​តែ​ប្រ​សើរឡើង​” ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ម៉ាក លូកាដូ(Max Lucado) ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ការ​ទ​ទួល​ស្វា​គមន៍ គឺ​ជា​ការ​បើក​ទ្វារ សម្រាប់​សហគមន៍​ដទៃ​។ វា​មិ​ន​មែ​ន​ជារឿ​ង​ចៃដន្យ​ទេ ដែល​នៅ​ក្នុង​ភាសា​ឡាតាំង ពាក្យ ទទួល​ស្វាគមន៍ និង​ពាក្យមន្ទី​រពេទ្យ គឺ​ជា​​ពាក្យ​តែ​មួយ ​ព្រោះ​​ពាក្យ​​ទាំង​​ពីរ គឺ​សុទ្ធ​តែនាំ​ឲ្យ​មាន​​លទ្ធ​ផល​មួយ​ដូច​គ្នាគឺ: ការ​ប្រោស​ឲ្យ​ជា។ ការ​បើក​ទ្វា​រ​ឲ្យ​នរណា​ម្នាក់​ចូល គឺ​មិន​ខុស​ពី​ការ​​និយាយ​ប្រាប់​អ្នក​នោះ​ថា : អ្នក​សំខាន់​ចំពោះ​ខ្ញុំ និង​ចំពោះ​ព្រះ ។ អ្នក​ប្រហែល​ជា​និយាយ​ទៅកា​ន់ភ្ញៀ​វ​ថា សូម​អញ្ជើញ​ចូល​ខាងក្នុង ហើយ​ពេល​នោះ គាត់​ក៏គិ​តថា​ ខ្ញុំ​សម​នឹង​ទទួល​ការស្វាគមន៍ ។ សាវ័ក​ប៉ុល​ប្រាកដ​ជា​បាន​ស្តាប់​ឮ​ពាក្យ​ដូច​នេះ ឬ​មាន​អារម្មណ៍​បែប​នេះ​ដែរ ពេល​ដែល​លោក​អ័គីឡា និង​អ្នក​ស្រី​ព្រីស៊ីល​បាន​បើក​ចំហរ​ទ្វា​រ​ផ្ទះ​ទទួល​ស្វាគម​គាត់។ ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​កូរិន​ថូស ​គាត់​ប្រហែល​ជា​មាន​ការ​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​អាថែន។ គាត់​ក៏ប្រ​ហែល​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត ដោយសារ​ការ​ងារ​បម្រើ​ព្រះ​នៅ​ទីនោះ​ ហាក់​ដូច​ជាមិ​ន​បាន​ជោគ​ជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ថា “ខ្ញុំ​​​ក៏​​បាន​​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ​ភិតភ័យ ហើយ​ញាប់ញ័រ​ជា​ច្រើន​ដែរ”(១កូរិនថូស ២:៣)។ លោក​អ័គីឡា និង​អ្នក​ស្រីព្រីស៊ីលប្រហែល​ជាបា​នជួ​ប​សាវ័​កប៉ុ​ល នៅ​ទីផ្សារ ក្នុង​ក្រុង កូរិនថូស ហើយ​បាន​បើក​ទ្វាផ្ទះ​​ទទួ​លគា​ត់។ ពួក​គេ​ក៏បា​នផ្ត​ល់កា​រក​ម្សាន្តចិ​ត្ត​ខាងវិញ្ញា​ណដ​ល់​សាវ័ក​ប៉ុល…

Read article
អ្នក​ជិត​ខាង​ល្អ

នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋ​ដាកូ​តាខា​ង​ជើង(North Dakota) ពួក​គេ​ក៏​បាន​ធ្វើ​នូវ​កិច្ច​កា​រមួយ ដែល​ហាក់​ដូច​ជា​គ្មាន​ការ​ស្ទាក់​ស្ទើរ គឺ​ពួក​គេ​បាន​ជួយ​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ។ មាន​ប្រជា​ជន​ជា​ច្រើន​ដែ​ល​រ​ស់​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​​ប្រហែល​មួយ​ម៉ោង បាន​ចេញ​មក​ ជួ​យ​អ្នក​​ទាំ​ងនោះ​ ទោះ​បី​ជាពួ​ក​គេ​មិន​បាន​សុំ​ឲ្យ​ជួយ​ក៏​ដោយ។ អ្នក​ខ្លះបា​ន​ឲ្យ​អ្នក​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ខ្ចី​តង់​សម្រាប់​បោះ​ជំរុំ ហើយ​អ្នក​ខ្លះ​ទៀត​បាន​អនុញ្ញាត​ឲ្យគេប្រើ​បន្ទប់​ដាក់​ឡាន​របស់​ខ្លួន សម្រាប់​ដាក់​សម្ភារៈ​ជា​ប​ណ្តោះ​ អា​សន្ន។ ប្រជា​ជ​ន​នៅ​រដ្ឋ​ដា​កូតាខា​ងជើង​កំពុ​ងប​ង្ហាញ​អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​អ្នក​ជិត​ខាង​​ល្អ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ការ​ធ្វើជា​អ្ន​ក​ជិត​ខាង​ល្អ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ដ​ល់​អ្នក ដទៃ គួរ​តែ​ត្រូ​វធ្វើ​ឡើ​ង ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ផង​ដែរ​(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះ​បី​ជា​យើង​ប្រហែល​ជា​មិន​មាន​ឱកាស​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ចំពោះ​គ្រោះ​ធម្ម​ជាតិ​ក៏​ដោយ ក៏​យើង​នៅតែ​អា​ចស្វែ​ងរ​ក​វិធី​បង្ហាញ​សេចក្តី​​ស្រឡាញ់​អ្នក ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង​ជា​និច្ច។ ដើម្បី​ធ្វើ​​ជា​​អ្ន​ក​ជិត​ខាង​ល្អ យើង​អាច​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ​(លូកា ១០:២៩-៣៧) ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌​(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយ​ទៅ​កាន់​អ្នក​ដទៃ ដោយ​ពាក្យ​ពិត​(អេភេសូ ៤:២៥) ហើយ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​ទាំង​ស្រុង​(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។ គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បាន​បង្ហូរ​ចេ​ញ​ពីអ្ន​ក​ជិត​ខាង​ដ៏​ប្រសើរ​បំផុត​របស់​យើង…

Read article