Marvin Williams

You are here:
ស្វែងរក និងជួយសង្រ្គោះ

លោក​ឡាច​ឡាន មែកការី(Lachlan Macquarie) គឺ​ជា​អភិ​បាល​រដ្ឋ​ញូ​សោត​វេល(New South Wales) នៃ​ប្រទេស​អូស្រ្តា​លី ចាប់​ពី​ឆ្នាំ ១៨១០-១៨២១។ គាត់​មាន​វិធី​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ មានអារម្មណ៍​កក់​ក្តៅ នៅ​ក្នុ​ង​តំបន់​ដែល​រដ្ឋា​ភិបា​លបា​ន​ចូល​កាន់​កាប់​ថ្មី​ៗ​។ ពេល​ដែល​ប្រជា​ជន ​​អ្នក​ធ្វើ​កា​ររដ្ឋ និង​ពួក​មន្ត្រី​ទាហាន​មាន​ការ​រើស​អើង មក​មើល​​ពួកអ្នកទោស ដែល​គេបា​ន​ដោះ​លែ​ង និងដឹ​កជ​ញ្ជូន​ពី​ចក្រ​ភព​អង់​គ្លេស​មក លោក​អភិបាល​មែក​ការី​ ក៏​បាន​ទទូ​ច​សុំឲ្យគេចា​ត់​ទុក​អ្នក​ទាំ​ង​នោះ ជា​ប្រជា​ជ​ន​ដែល​មាន​សិ​ទ្ធិ​ស្មើ​គ្នា ក្នុង​សង្គម។ យ៉ាងណា​មិញ   ព្រះ​យេស៊ូវ​បាន​បង្ហាញ​នូវ​ចំណាប់អារ​ម្មណ៍​ចំពោះលោក​សាខេ ដែល​ជាអ្ន​ក​យក​ពន្ធ​ ដែល​គេ​ស្អ​ប់ខ្ពើម និង​មិន​រាប់​អាន នៅ​ក្រុង​យេរីខូ ហើយ​បាន​រាប់​បញ្ចូល​គាត់ នៅ​ក្នុង​ផែន​កា​រ​នៃ​សេចក្តី​សង្រ្គោះរ​បស់​ទ្រង់(លូកា ១៩:១-១០)។ គាត់​ចង់​ឃើញ​​ព្រះយេស៊ូវ​​ខ្លាំ​ងណាស់ បាន​ជា​គាត់​ឡើង​ដើម​ឈើ ដើម្បី​ឲ្យ​បាន​ឃើញ​​ទ្រង់។ ពេល​ព្រះ​យេស៊ូវ​យាង​កាត់​តាម​នោះ ទ្រង់​បាន​ជ្រាប​ អំពី​ចិត្ត​ឆេះ​ឆួ​លរ​ប​ស់គា​ត់ ហើយ​បាន​ឲ្យ​គាត់​ចុះ​ពី​ដើម​ឈើ​នោះ មក​ ព្រោះ​ទ្រ​ង់​សព្វ​ព្រះ​ទ័យ​នឹង​ជួប​គាត់ នៅ​ក្នុង​ផ្ទះ​រប​ស់គា​ត់។ ពេល​នោះ មា​ន​អ្នក​ខ្លះ​បាន​រិះ​គន់​ការ​ដែល​ព្រះ​យេស៊ូ​វ​ចំណាយ​ពេល​ជាមួយ​មនុ​ស្សមា​ន​បាប ប៉ុន្តែ សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​បានបង្ហាញ​ដល់​លោក​សាខេ បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្រែ។ គាត់​បាន​ប្រែ​ចិត្ត ហើយ​​ក៏​បាន​សង​ប្រាក់​ដែល​គាត់​បា​នកេ​ង​បំបាត់​   ឲ្យ​ទៅគេ​វិ​ញ។  ​ ដូចនេះ​  សេចក្តី​ស​ង្រ្គោះបា​ន​ចូល​ម​ក​ដល់​ផ្ទះ​រ​​បស់​គាត់ហើយ​។ ព្រះ​​យេស៊ូ​វ​​ទ្រង់​​​​មា​​ន​ព្រះរាជ​បេសក​កម្ម​ដ៏​សាម​ញ្ញមួ​យ គឺ​ស្វែង​រក​ម​នុស្ស​បាត់​ប​ង់ ទោះ​បី​ជា​ពួក​គេមា​ន​ឋានៈ​អ្វី​ក៏ដោ​យ…

Read article
ដំណឹងអាក្រក់ និងដំណឹងល្អ

ថ្មី​ៗ​នេះ ខ្ញុំ​បាន​សន្ទ​នា​ជា​មួយ​ស្ត្រីម្នា​ក់ ដែល​ធ្លាប់​ឆ្លង​កាត់​ស្ថាន​ភាព​ដ៏​លំបាក​លំបិ​ន។ ភាព​តប់​ប្រមល់​បាន​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​គាត់ បាន​ជា​គាត់​ត្រូវ​ទៅ​ជួ​ប​គ្រូពេទ្យ​ជា​ញឹក​ញាប់​។ ប៉ុន្តែ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ ដោយ​ស្នាម​ញញឹម​នៅ​លើ​ផ្ទៃ​មុខ​ថា គាត់​អាច​ប្រើ​កាលៈ​ទេសៈ​ដ៏​ឈឺចា​ប់​នេះ ជា​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​​គ្រូ​ពេទ្យ​របស់​​នាង។ ព្រះ​គម្ពីរ​ភីលីព​បាន​ចែង​អំ​ពី​របៀប ដែល​សាវ័ក​ប៉ុល​ប្រើស្ថា​នភាព​ដ៏លំ​បាក​របស់​គាត់​ នៅ​ក្នុង​គុក ដើម្បី​ផ្សាយ​​ដំណឹង​ល្អ។ អ្នក​ជឿ​ព្រះ​នៅ​ក្រុង​ភីលីព​បាន​កើត​ទុក្ខ ពេល​សាវ័​ក​ប៉ុល​ត្រូវ​គេ​ចាប់​ខ្លួន​ ដោយសារ​ការ​ផ្សាយ​អំពី​ព្រះ​គ្រីស្ទ ​ប៉ុន្តែ គាត់​បាន​ប្រាប់​ពួក​គេ​ថា ការ​ជាប់​ចំណង​របស់​គាត់ “បាន​ប្រែ​ជា​ចម្រើន​ដល់​ដំណឹង​ល្អ​វិញ”(១:១២)។ ពួក​អ្នក​យាម​វាំង​ទាំង​មូល និ​ង​អ្នក​ដទៃ​ទៀត​បាន​ដឹង​ថា ​​គាត់​​​ជាប់​​​គុក​ ដោយ​សារ​​​​គាត់បាន​ផ្សាយ​អំពី​ព្រះគ្រីស្ទ។ អ្នក​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​សាវ័ក​ប៉ុល ក៏​បាន​ឮ​អំពី​ព្រះ​យេស៊ូវ គឺ​មិន​ថាតែពួ​ក​ទាហាន​(ដែល​យាមគាត់​១​ថ្ងៃ២​៤ម៉ោ​ង និង​៧​ថ្ងៃក្នុ​ង​មួយ​សប្តាហ៍) ឬ​អ្នក​ដទៃ​ទៀត​ដែលនៅ​ក្រៅគុ​ក​ឡើយ។ ការ​ជាប់​គុក​របស់​សាវ័​កប៉ុល អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​ពួក​ជំនុំ តែ​គាត់​បាន​ប្រើ​វា​ជា​ឱកាស ដើម្បី​ផ្សាយ​ដំណឹង​ល្អ បាន​ជា​មាន​អ្នក​យា​ម​ខ្លះ​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះ(៤:២២)។ លោក​សា​វ័ក​ប៉ុល​បាន​ជាប់​ឃុំ​ឃាំង តែ​ដំណឹង​ល្អ​មិន​ត្រូវ​បា​នគេ​ប​ង្ខាំទុ​ក​ឡើយ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ យើង​​អាច​អនុញ្ញាត​ឲ្យ​កា​រ​ឈឺចា​ប់រ​បស់​យើង ក្លាយ​ជា​ឱកាស​សម្រាប់​ផ្សាយ​ដំណឹង​ល្អ។ ទុក្ខលំបាក គឺជាដំណឹងល្អដែលគេមិនចង់ឮ តែចូរយើងប្រើវាជាឱកាសដើម្បីផ្សាយដំណឹងល្អ។—Marvin Williams

Read article
ការបើកទ្វារផ្ទះរបស់យើង​ឲ្យ​អ្នក​ដទៃ

សៀវ​ភៅ​ដែ​ល​មាន​ចំណង​ជើង​ថា “ចូរ​មាន​ជីវិត​កាន់​តែ​ប្រ​សើរឡើង​” ជា​ស្នាដៃនិ​ពន្ធ​របស់​លោក​ម៉ាក លូកាដូ(Max Lucado) ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ការ​ទ​ទួល​ស្វា​គមន៍ គឺ​ជា​ការ​បើក​ទ្វារ សម្រាប់​សហគមន៍​ដទៃ​។ វា​មិ​ន​មែ​ន​ជារឿ​ង​ចៃដន្យ​ទេ ដែល​នៅ​ក្នុង​ភាសា​ឡាតាំង ពាក្យ ទទួល​ស្វាគមន៍ និង​ពាក្យមន្ទី​រពេទ្យ គឺ​ជា​​ពាក្យ​តែ​មួយ ​ព្រោះ​​ពាក្យ​​ទាំង​​ពីរ គឺ​សុទ្ធ​តែនាំ​ឲ្យ​មាន​​លទ្ធ​ផល​មួយ​ដូច​គ្នាគឺ: ការ​ប្រោស​ឲ្យ​ជា។ ការ​បើក​ទ្វា​រ​ឲ្យ​នរណា​ម្នាក់​ចូល គឺ​មិន​ខុស​ពី​ការ​​និយាយ​ប្រាប់​អ្នក​នោះ​ថា : អ្នក​សំខាន់​ចំពោះ​ខ្ញុំ និង​ចំពោះ​ព្រះ ។ អ្នក​ប្រហែល​ជា​និយាយ​ទៅកា​ន់ភ្ញៀ​វ​ថា សូម​អញ្ជើញ​ចូល​ខាងក្នុង ហើយ​ពេល​នោះ គាត់​ក៏គិ​តថា​ ខ្ញុំ​សម​នឹង​ទទួល​ការស្វាគមន៍ ។ សាវ័ក​ប៉ុល​ប្រាកដ​ជា​បាន​ស្តាប់​ឮ​ពាក្យ​ដូច​នេះ ឬ​មាន​អារម្មណ៍​បែប​នេះ​ដែរ ពេល​ដែល​លោក​អ័គីឡា និង​អ្នក​ស្រី​ព្រីស៊ីល​បាន​បើក​ចំហរ​ទ្វា​រ​ផ្ទះ​ទទួល​ស្វាគម​គាត់។ ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​កូរិន​ថូស ​គាត់​ប្រហែល​ជា​មាន​ការ​អស់​កម្លាំង ដោយសារ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​អាថែន។ គាត់​ក៏ប្រ​ហែល​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត ដោយសារ​ការ​ងារ​បម្រើ​ព្រះ​នៅ​ទីនោះ​ ហាក់​ដូច​ជាមិ​ន​បាន​ជោគ​ជ័យ (កិច្ចការ ១៧:១៦-៣៤)។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ថា “ខ្ញុំ​​​ក៏​​បាន​​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្តី​កំសោយ​ភិតភ័យ ហើយ​ញាប់ញ័រ​ជា​ច្រើន​ដែរ”(១កូរិនថូស ២:៣)។ លោក​អ័គីឡា និង​អ្នក​ស្រីព្រីស៊ីលប្រហែល​ជាបា​នជួ​ប​សាវ័​កប៉ុ​ល នៅ​ទីផ្សារ ក្នុង​ក្រុង កូរិនថូស ហើយ​បាន​បើក​ទ្វាផ្ទះ​​ទទួ​លគា​ត់។ ពួក​គេ​ក៏បា​នផ្ត​ល់កា​រក​ម្សាន្តចិ​ត្ត​ខាងវិញ្ញា​ណដ​ល់​សាវ័ក​ប៉ុល…

Read article
អ្នក​ជិត​ខាង​ល្អ

នៅក្នុងខែមិថុនា ឆ្នាំ ២០១១ ពេលដែលទឹកជំនន់ដ៏មហន្តរាយ បានបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន នៅក្រុងមីនូត(Minot) រដ្ឋ​ដាកូ​តាខា​ង​ជើង(North Dakota) ពួក​គេ​ក៏​បាន​ធ្វើ​នូវ​កិច្ច​កា​រមួយ ដែល​ហាក់​ដូច​ជា​គ្មាន​ការ​ស្ទាក់​ស្ទើរ គឺ​ពួក​គេ​បាន​ជួយ​អ្នក​ដទៃ ដែល​កំពុង​ត្រូវ​ការ​ជំនួយ។ មាន​ប្រជា​ជន​ជា​ច្រើន​ដែ​ល​រ​ស់​នៅ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​​ប្រហែល​មួយ​ម៉ោង បាន​ចេញ​មក​ ជួ​យ​អ្នក​​ទាំ​ងនោះ​ ទោះ​បី​ជាពួ​ក​គេ​មិន​បាន​សុំ​ឲ្យ​ជួយ​ក៏​ដោយ។ អ្នក​ខ្លះបា​ន​ឲ្យ​អ្នក​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ខ្ចី​តង់​សម្រាប់​បោះ​ជំរុំ ហើយ​អ្នក​ខ្លះ​ទៀត​បាន​អនុញ្ញាត​ឲ្យគេប្រើ​បន្ទប់​ដាក់​ឡាន​របស់​ខ្លួន សម្រាប់​ដាក់​សម្ភារៈ​ជា​ប​ណ្តោះ​ អា​សន្ន។ ប្រជា​ជ​ន​នៅ​រដ្ឋ​ដា​កូតាខា​ងជើង​កំពុ​ងប​ង្ហាញ​អំពី​អត្ថ​ន័យ​នៃ​ការ​ធ្វើ​ជា​អ្នក​ជិត​ខាង​​ល្អ។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ ការ​ធ្វើជា​អ្ន​ក​ជិត​ខាង​ល្អ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់ដ​ល់​អ្នក ដទៃ គួរ​តែ​ត្រូ​វធ្វើ​ឡើ​ង ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ​ផង​ដែរ​(ម៉ាថាយ ២២:៣៩ យ៉ូហាន ១៣:៣៥ ១យ៉ូហាន ៤:៧-១១)។ ទោះ​បី​ជា​យើង​ប្រហែល​ជា​មិន​មាន​ឱកាស​ឆ្លើយ​តប​ភ្លាម​ៗ ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ ចំពោះ​គ្រោះ​ធម្ម​ជាតិ​ក៏​ដោយ ក៏​យើង​នៅតែ​អា​ចស្វែ​ងរ​ក​វិធី​បង្ហាញ​សេចក្តី​​ស្រឡាញ់​អ្នក ដែល​នៅ​ជុំវិ​ញខ្លួ​ន​យើង​ជា​និច្ច។ ដើម្បី​ធ្វើ​​ជា​​អ្ន​ក​ជិត​ខាង​ល្អ យើង​អាច​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ដទៃ​(លូកា ១០:២៩-៣៧) ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ ដោយ​យុត្តិ​ធម៌​(លេវីវិន័យ ១៩:១៣-១៨ យ៉ាកុប ២:១-៨) និយាយ​ទៅ​កាន់​អ្នក​ដទៃ ដោយ​ពាក្យ​ពិត​(អេភេសូ ៤:២៥) ហើយ​អត់​ទោស​ឲ្យ​អ្នក​ដទៃ​ទាំង​ស្រុង​(អេភេសូ ៤:៣២ កូល៉ុស ៣:១៣)។ គ្រីស្ទបរិស័ទអាចធ្វើជាអ្នកជិតខាងដែលល្អបំផុត ព្រោះសេចក្តីស្រឡាញ់ដែលយើងមានចំពោះអ្នកដទៃ បាន​បង្ហូរ​ចេ​ញ​ពីអ្ន​ក​ជិត​ខាង​ដ៏​ប្រសើរ​បំផុត​របស់​យើង…

Read article
ក្លិនស្អុយដែលគេគ្របបាំង

ក្លិន​ស្អុយ​ដែល​ហើរ​ចេញ​ពី​កន្លែង​ចាក់​សំរាម ដែល​កំពុង​តែ​ហូរ​ហៀរ បាន​នាំ​ឲ្យ​សាធារណៈ​ជន​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ហេតុ​នេះហើ​យ​បាន​ពួក​កម្មករ​បាន​ដំឡើង​កាំភ្លើ​ង​បាញ់​ថ្នាំ​បំបាត់​ក្លិន​ស្អុយ ដើម្បី​​កំចាត់​​ក្លិន​ស្អុយ។ កាំ​ភ្លើង​នីមួយ​ៗ អាច​បាញ់​ទឹក​ក្រ​អូប​ជាង​១០​លីត្រ ​ក្នុងមួ​យនា​ទី ហើយ​អាច​បាញ់​បាន​ចម្ងាយ​៥០​ម៉ែត្រ ចូល​គំនរ​សំរាម​ដែល​កំពុង​រលួយ។ ទោះ​បី​​​ជា​គេបា​ន​ប្រើ​ថ្នាំបំ​បាត់​ក្លិន​ស្អុយ បាញ់​គ្រ​បពី​លើ​ក្លិន​ស្អុយរប​ស់​សំរាម អស់​ប៉ុន្មាន​លីត្រ​ក៏​ដោយ ក៏​ទឹក​ក្រអូ​ប​នោះគ្រា​ន់​តែ​ជា​គ្រឿង​គ្របបាំង​ក្លិន​ស្អុយប៉ុ​ណ្ណោះ ដរាប​ណា​គេ​ពុំ​ទាន់​បាន​យ​ក​ប្រភព​នៃក្លិ​ន​ស្អុយ​នោះ​ចេញ​ទេ​នោះ។ ស្តេច​ដាវិ​ឌ​ក៏ជា​ម​នុស្ស ​ដែល​ខំ​គ្រប​​បាំង​ក្លិន​ស្អុយ​ផងដែរ​។ ក្រោយ​ពី​បាន​ផឹត​ក្បត់​ជា​មួយ​នឹង​នាង​បាត​សេបាហើយ ទ្រង់​ក៏​បាន​ព្យាយាម​លាក់​បាំង​រឿង​អាស្រូវ​របស់​ទ្រង់ ​ដោយ​ធ្វើ​ជា​នៅ​ស្ងៀម និង​ប្រើ​ល្បិច​កល ហើយ​តាំង​ខ្លួន​ជា​អ្នកមា​ន​ជំនឿ​ខ្លាំង(២​សាំយ៉ូអែល ១១-១២)។ ក្នុង​បទ​ទំនុកត​ម្កើង​ជំពូក ៣២ ទ្រង់​បាន​មាន​បន្ទូល​ថា ពេល​ដែល​ទ្រង់​ធ្វើ​ជា​នៅស្ងៀ​ម ព្រះ​ហស្ថ​នៃ​ព្រះ​ក៏​ប៉ះពា​ល់​ទ្រង់ ដោយ​ឲ្យ​ទ្រង់​ជួប​សេច​ក្តីទុ​ក្ខ​ជាច្រើ​ន ដើម្បី​ឲ្យ​ទ្រង់​ដឹង​ថា​ខ្លួន​ខុស​(ខ.៣-៤)។   ពេល​ស្តេច​ដាវីឌ​មិន​អាច​អត់​ទ្រាំ​បាន​តទៅ​ទៀត ទ្រង់​ក៏​ឈប់​បិទ​បាំង​អំពើ​បាប​របស់​ខ្លួន ដោយ​ទទួល​ស្គាល់ និង​សារ​ភាព ហើយ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​(ខ.៥)។ ដូចនេះ​ ទ្រង់មិន​ចាំបា​ច់​ត្រូ​វខំ​បិ​ទបាំង​អំពើ​បាប​របស់ខ្លួ​ន​ទៀត​ឡើយ ព្រោះព្រះ​បានអ​ត់​ទោស​បាប​ឲ្យ​ទ្រង់​​ហើយ។ យើង​នឹង​មិន​ទទួល​បាន​ប្រយោជន៍​អ្វី ពី​ការ​ព្យាយា​មលា​ក់បាំ​ង​អំពើ​បាបរ​បស់​យើង​ឡើយ។ ក្លិន​ដែល​ស្អុយ​ចេញ​ពី​ការ​មិន​ស្តាប់​បង្គាប់​របស់​យើង នឹង​ជ្រាប​ចេញ​តាម​កា​រអ្វី​មួ​យ​ដែល​យើង​ធ្វើ ដើម្បីគ្រ​ប​បាំង​វា​។ បើ​យើង​កំពុ​ងមា​នសំ​រាម​នៅ​ក្នុង​ចិត្ត នោះ​ចូ​រយើ​ងសា​រភាព​នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការលាង​សម្អាត​ឲ្យ​មាន​ភាព​ស្រស់​ថ្លាឡើ​ង​វិញ ដោយ​ព្រះ​គុណ និង​ការ​អត់​ទោស​របស់​ទ្រង់។ —Marvin William

Read article
ការសន្ទនាដោយចិត្តក្លាហាន

តើបច្ចេក​​វិទ្យា​​ដ៏​​ជឿន​​លឿន​ ​ក្នុង​​ការ​ទំនាក់​​ទំនង អាច​ បណ្តាល​ឲ្យ​យើង​ខ្វះ​ការ​គួរ​សម្យ ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ឬ?សព្វ​ថ្ងៃ​នេះ និយោជិក​ទាំង​ឡាយ​អាច​បញ្ឈប់​ការ​ងា​រ​របស់​បុគ្គ​លិក ជា​បណ្តោះអា​សន្ន​ដោយ​បញ្ជូន​សារ​ទៅ​ពួក​គេ តាម​អ៊ីម៉ែល​(សារ​អេឡិច​ត្រូ​នីក)ក៏​បាន​។ ហើយ​គេ​អាច​រិះ​គន់​គ្នា​តាម​ទំព័រ​ហ្វេស​ប៊ុក និង​ធ្វីត​ធ័រ ដោយ​មិន​បាច់​និយាយ​គ្នា​មុខ​ទល់​នឹង​មុខ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ពេ​លខ្លះ​យើង​មិន​គួរ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​អ្នក​ដទៃ តាម​របៀប​ខាង​លើ​ឡើយ តែ​យក​ល្អ យើង​គួរ​យក​គំរូតា​ម​របៀប​ ដែល​សាវ័ក​ប៉ុល​ទំនាក់​ទំន​ង​ជា​មួយនឹង​​សាវ័ក​ពេត្រុស ពេល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា។ ពេល​​​សាវ័ក​ពេត្រុស​​​មាន​ការ​យល់​​ខុស ​អំពី​ព្រះ​គុណ​ព្រះ សាវ័កប៉ុល​ក៏បាន​​ទៅ​ជួបគាត់ ​​ដោយផ្ទាល់(កាឡាទី ២:១១-១៦)។ កាល​​នោះ លោក​​ពេត្រុ​សបា​នថ្វាយ​បង្គំ​ព្រះ អម្ចាស់​ជា​មួយ​សាសន៍​ដទៃ ប៉ុន្តែ ពេល​ពួក​​ក្រឹត្យ​វិន័យ​និយម​បាន​ចូល​ក្នុង​ចំណោម​ពួក​គេ(​ពួក​នោះបាន​ជឿ​ថា​ សេចក្តី​សង្រ្គោះ​ទទួល​បាន​ពី​ជំនឿ​លើ​ព្រះ​យេស៊ូវ បូក​រួម​នឹង​ការ​ខំ​ប្រព្រឹត្ត​តាម​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ) លោក​ពេត្រុស​ក៏​បាន​ដក​ខ្លួន​ចេញ​ពីពួក​សាសន៍​ដទៃ។ ត្រង់ចំ​ណុច​នេះ គាត់​បាន​ផ្តាច់​ខ្លួន​ចេញ​ពីពួ​ក​គេ តែ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​ទទួល​ស្គាល់​ថា គាត់​កំពុង​នៅ​ក្នុង​ក្រុ​មជា​មួយ​ពួក​គេដដែល​។ ការ​នេះបា​ន​​បង្ហា​ញថា គាត់​ជាមនុស្ស​មាន​ពុត​ហើយ បាន​ជា​លោក​​ប៉ុល​ទៅ​ជួប​លោក​ពេត្រុស​ដោយ​ផ្ទាល់ ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ឆេះ​ឆួល ដើម្បី​ឲ្យ​គាត់​ឈប់​ការពារ​លទ្ធិ​ក្រឹត្យ​វិន័យ​និយម ដែល​គ្មាន​អំណាច​កែ​ប្រែ​ជីវិត​មនុ​ស្ស​សោះ​ឡើយ។ គាត់​ក៏​បាន​រំឭក​លោក​ពេត្រុស​ថា ព្រះ​គុណ​ព្រះ​នាំ​ឲ្យ​យើង មាន​សេរី​ភា​ពរួច​ពី​ចំណង​នៃ​អំពើបា​ប ហើយ​នាំ​ឲ្យ​យើង​ស្តាប់​បង្គាប់​ព្រះ។ ការ​ជជែក​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ ដោយ​សេចក្តី​ក្លា​ហាន អាច​មាន​ការ​ពិបាក តែ​អាច​នាំ​ឲ្យ​មាន​ភាពប​រិសុទ្ធ និង​ការរួ​ប​រួ​ម​គ្នា។ យើង​អាច​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នាទៅ​វិ​ញ​ទៅម​ក ដោយ​និយាយ​​សេចក្តី​​ពិត ដោយ​​សេចក្តី​​ស្រឡាញ់​(អេភេសូ…

Read article
ការដាក់ឈ្មោះថ្មី

នៅក្នុង​​អត្ថ​​បទ​​មួយ ដែល​​មា​ន​​ចំណង​​ជើង​​ថា​ “ការ​ដឹក​នាំ​ដោយ​ការ​ដាក់​ឈ្មោះ” លោក​ម៉ាក ឡាប៊ត​តុន(Mark Labberton) បាន​​​សរសេរ​​​​អំពី​​អំណាច​របស់​​ឈ្មោះ។ លោក​​បាន​ពិពណ៌នា​​ថា​ “ខ្ញុំ​​តែ​ង​មាន​​អារម្មណ៍​ថា​ បាន​ទទួល​ឥទ្ធិ​ពល​​​ពី​មិត្ត​ភ័ក្រ​ម្នាក់​ដែល​ជា​តន្រ្តី​ករ ដែលថ្ងៃមួយ គាត់​ស្រាប់​​តែ​ហៅខ្ញុំ​ថា “ពីរោះ”។ ពុំ​មាន​នរណា​ម្នាក់​ធ្លាប់​ហៅ​ឈ្មោះខ្ញុំបែ​ប​នេះ​ទាល់​តែ​សោះ។ ខ្ញុំ​មិន​ចេះ​លេង​ឧបករណ៍​ភ្លេង​ណាមួ​យ ឲ្យ​ច្បាស់​លាស់​ឡើយ។ ខ្ញុំ​ក៏មិ​ន​ចេះ​លេង​ភ្លេង​តែ​ម្នាក់​ឯង​ដែរ។ តែភ្លាម​នោះ​ខ្ញុំ​ស្រាប់​តែ​មាន​អារម្មណ៍​ថា មាន​គេស្គា​ល់ និង​ស្រឡាញ់​ខ្ញុំ (គាត់)បាន​កត់​សំគាល់​ខ្ញុំ ទទួល​ស្គាល់ ​និង​ឲ្យ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ខ្ញុំពិ​ត​ជា​មាន”។ នេះ​ក៏​ប្រហែល​ជា​អ្វី ដែល​លោក​ស៊ីម៉ូន​បាន​ដកពិសោធ ​ផង​ដែរ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​គាត់។ បន្ទាប់​ពី​លោក​អន​ទ្រេ​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មែស៊ី មិន​យូរ​ប៉ុន្មាន គាត់​ក៏​​បាន​ទៅនាំលោ​ក​ស៊ីម៉ូន ដែល​ជា​បង​ប្អូន​គាត់ ឲ្យ​ទទួល​ជឿ​ព្រះ​យេស៊ូវ​ផង​ដែរ​(យ៉ូហាន ១:៤១-៤២)។ ព្រះ​យេស៊ូវ​ក៏​បាន​ទត​មើល​ទៅ​ក្នុង​ជម្រៅ​នៃ​ព្រលឹង​គាត់ និង​បាន​ទទួល​ស្គាល់ ហើយ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​លោក​ស៊ីម៉ូន​ពិត​ជា​មាន​ក្នុង​ជីវិត​គាត់។ ពិត​មែន​ហើយ ​ព្រះ​យេស៊ូវ​ក៏​បាន​ជ្រាប​ពី​បរា​ជ័យ និង​លក្ខណៈ​​ឆេ​វឆាវ​របស់​គាត់ ដែល​អាច​នាំ​ឲ្យ​គាត់​មាន​បញ្ហា​ផង​ដែរ។ ប៉ុន្តែ មាន​ការ​ពិសេស​ជា​ងនេះ​ទៀត​ដែល​ទ្រង់​ទត​ឃើញ គឺ​ទ្រង់​ជ្រាប​អំពី​សក្តា​នុពល​ដែល​លោក​ស៊ីម៉ូន​មាន ដែល​នឹង​នាំ​ឲ្យគាត់​ក្លាយ​ជា​អ្នក​ដឹក​នាំពួ​ក​ជំនុំ។ ហេតុ​ដូច្នេះ បាន​ជា​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះគាត់​ថា កេផាស​វិញ(ជា​ភា​សា​អារ៉ាម​អាន​ថា ពេត្រុស ដែលមា​ន​ន័យ​ថា “ថ្ម”(យ៉ូហាន ១:៤២ និង​មើល ម៉ាថាយ ១៦:១៨)។…

Read article
ភាពពិតប្រាកដ

ពួក​ជំនុំមួ​យក​ន្លែង ក្នុង​ក្រុង​នេភ័រវីល(Naperville) រដ្ឋ​អីលីណយ(Illinois) មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ជួង​ថ្មី​ៗ ​ដែល​គេបា​នដា​ក់​នៅ​ក្នុ​ងប៉ម នៅ​លើ​ដំបូល​ព្រះ​វិហារ។ ពេល​ព្រះវិ​ហារ​មួយ​នេះត្រូ​វ​បាន​សាង​សង់ឡើង កាល​ពី ច្រើ​នឆ្នាំ​កន្ល​ងទៅ​ ពួក​គេ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​ទិញ​ជួង ដាក់​ព្រះ​វិហារ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅក្នុ​ង​ពិធីរំ​ឭក​ខួប​លើកទី​២៥​ ​នៃកា​រសា​ងស​ង់​ព្រះវិហា​រ​នេះ ពួក​គេ​ក៏អា​ចរ៉ៃ​អ​ង្គាស​បាន​ប្រាក់ ដើម្បី​ទិញ​ជួ​ង​៣គ្រឿ​ង សម្រាប់​ព្យួរ​នៅ​ពីលើ​ដំ​បូង​ព្រះវិ​ហារ។ ទោះ​បី​ជា​ជួ​ងទាំ​ង​នោះមា​នភា​ព​ស្រស់​ស្អាត​ក៏ដោយ ក៏​ពួក​វា​មាន​ប​ញ្ហាមួ​យគឺ​ : ពួក​ជំនុំ​​មិន​ដែល​បាន​ស្តាប់ឮ​ស​ម្លេង​ជួង​ទាំងនោះ​​រោទ៍ទេ។ជួង​ទាំងនោះ​មាន​រូប​រាង​ដូច​ជួង​ពិ​ត​ៗ តែ​ពួក​វា​គ្រាន់​តែ​ជា​ជួ​ងសប្ប​និម្មិត​ប៉ុណ្ណោះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​សំបុត្រ​ទី​មួយ​របស់​គាត់ ផ្ញើ​ទៅ​អ្នក​ជឿ​ព្រះ ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ថា ខ្លួន​ជា​គ្រីស្ទ​បិរស័ទ​ពិត​ប្រាកដ តាម​រយៈ​របៀប​នៃ​ការ​រស់​នៅ​ រប​ស់ខ្លួ​ន គឺ​មិន​មែ​ន​គ្រាន់តែ​មាន​​លក្ខណៈ​ខា​ង​ក្រៅ ដូច​ គ្រីស្ទ​បរិ​ស័ទ​ពិត​ប្រាកដ​នោះឡើ​យ។ ភស្តុតាងដែលបញ្ជាក់ថា មនុស្សម្នាក់មានជំនឿពិត គឺមិនត្រូវបានរកឃើញ នៅ​ក្នុង​ការ​មានបទពិសោធន៍​អាថ៌កំ​បាំង​ណាមួ​យ ជា​មួយ​ព្រះឡើ​យ។ ភស្តុតាង​ដែល​បញ្ជាក់​ថា មនុស្សម្នា​ក់ពិត​ជា​បាន​ស្គាល់ និង​ស្រឡាញ់​ព្រះមែន គឺ​ត្រូវ​បាន​រក​ឃើ​ញ​នៅក្នុ​ងកា​រ​ចុះចូ​ល​ចំពោះ​អំណាច និង​ព្រះប​ន្ទូល​ទ្រង់។ សាវ័ក​យ៉ូហាន​បាន​ចែង​ថា “តែ​​អ្ន​ក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ”(១យ៉ូហាន ២:៥-៦)។ បើ​យើង​អះអា​ង​ថា…

Read article
ការអបអរចំពោះផលផ្លែ

យើង​ងាយ​នឹង​មាន​វិញ្ញាណ​រិះគ​ន់​ ​ចំពោះ​អ្នក​ដទៃ ដែល​មិន​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ តាម​ការ​រំពឹ​ងទុ​ក​របស់​យើង។ យើង​ងាយ​នឹង​រក​មើល​ឃើញ​ចំណុច​សំខាន់​ៗ​ដែល​មាន​បញ្ហា ដែល​ត្រូវ​ការ​ការ​កែត​ម្រូវ តែយើង​ក៏​ចាំបា​ច់ត្រូ​វ​ធ្វើ​ការ​កត់​សំគាល់ ចំពោះកា​រ​អ្វី​ដែល​ត្រឹម​ត្រូវ​ផង​ដែរ។ នៅ​ក្នុង​សំបុត្ររ​បស់សា​វ័ក​ប៉ុល ជា​ញឹក​ញាប់ គាត់​ចាំ​បាច់​ត្រូវ​កែត​ម្រង់​ពួក​ជំនុំ តែ​គាត់​ក៏​អប​អរ​ចំពោះការ​អ្វី​ដែល​មាន​ភាព​ល្អប្រសើរ​ផង​ដែរ។ ឧទាហរណ៍ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើរ​ទៅ​កាន់​ពួក​ជំនុំ នៅ​ក្រុង​កូល៉ុស គាត់​បាន​បញ្ជាក់​ថា ដំណឹង​ល្អបា​ន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​របស់​អ្នក​ជឿព្រះ នៅ​ក្រុង​នោះ ហើយ​កំពុងបង្កើត​ផល​ផ្លែ(១:៦)។ គាត់​បាន​អប​អរ​ពួក​គេ ដោយ​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ ចំពោះ​ការ​រីក​លូត​លាស់​ខាង​វិញ្ញាណ​របស់​ពួក​គេ។ ពួក​គេបា​នស្គាល់​ព្រះ​យេ​ស៊ូវ ហើយ​ពេល​នោះ កំពុង​តយុទ្ធ​ប្រឆាំង​នឹង​ពួក​គ្រូក្លែង​ក្លាយ​(២:៦-៨)។ គាត់​បាន​អរ​ព្រះ​គុណព្រះ​អម្ចាស់ ដោយ​សារ​ពួក​គេ​មានសេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ និង​ជាប់​លាប់ ចំពោះ​ពួក​បរិសុទ្ធ ហើយ​បាន​ធ្វើ​ការ​ផ្គត់​ផ្គង់ ដោយ​ការ​លះ​បង់​ចំពោះ​ពួក​គេ(១:៤)។ សាវ័ក​ប៉ុល​ក៏​បា​នអ​រ​ព្រះគុណ​ព្រះ ចំពោះ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​ពួកជំនុំ នៅ​ក្រុង​កូល៉ុស ដែលបាន​កើត​ចេ​ញ​ពី​សេចក្តី​សង្ឃឹម ដោយ​ដឹង​ការ​ពិត និង​ទទួល​ការ​ធានាថា​ ជីវិ​​តមិ​ន​មែន​មាន​តែ​ក្នុង​លោកិយ​នេះ​ទេ​(១:៥)។ សូម​ឲ្យ​ថ្ងៃ​នេះ យើង​មាន​ឱកាស​សង្កេត​មើល​ប​ង​ប្អូន​រួម​ជំនឿរ​បស់យើ​ង។ យើង​អាច​មាន​ការ​រិះ​គន់ស្ថាបនា​ពួក​គេ ឬ​អបអរ​ចំពោះ​ការ​រី​កលូ​តលា​ស់​ខាង​វិ​ញ្ញាណ​របស់​ពួក​គេ។ សូម​យើង​ចំណាយ​ពេល​អរ​ព្រះ​គុណ​ព្រះ​អម្ចាស់ ចំពោះ​ការ​ដែល​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ បាន​ចាក់​ឫស​ចូល​ក្នុង​ជីវិត​ពួក​គេ ហើយ​កំពុង​បង្កើត​ផល​ផ្លៃ។-Marvin Williams

Read article
ការសម្អាតដំបែចាស់

រយៈពេល​បី​បួន​ថ្ងៃ មុន​ពេល​អបអរការ​ចូល​មក​ដល់​នៃ​ឆ្នាំ​ថ្មី គ្រូសារ​ជន​ជាតិ​ចិន​ជា​ច្រើន បាន​ធ្វើ​កា​រសម្អាត​ផ្ទះ​យ៉ាង​ហ្មត់​ចត់។ មាន​ពាក្យ​ស្លោក​មួយ ​ជា​ភាសា​កាន​តាំង​បាន​ពោល​ថា: “ចូរ​លាង​សម្អាត​ឲ្យ​អស់​ដី នៅ​ថ្ងៃនីនី​យ៉ា​បាត”(ថ្ងៃទី២៨ នៃខែ១២)។ ពួក​គេ​បាន​ប្រតិបត្តិ​តាម​ប្រពៃណី​នេះ ដោយសារ​ពួក​គេ​ជឿ​ថា ការ​សម្អាត​ផ្ទះ​នោះ គឺ​ជា​ការ​បោស​សម្អាត​សំណាង​អាក្រក់​ចេញ នៅ​ក្នុង​ឆ្នាំ​បន្ទាប់ ហើយ​ជា​កា​រ​រៀ​ប​ចំ​ផ្ទះ​សម្រាប់​ទទួល​សំណាង​ល្អ។ ពេល​សាវ័ក​ប៉ុល​សរសេរ​សំបុត្រ ទៅ​កាន់​អ្នក​ជឿ​ព្រះ នៅ​ក្រុង​កូរិនថូស គាត់​បាន​ប្រាប់​ពួក​គេ​ឲ្យ​លាង​ជម្រះ​ជីវិត​​ឲ្យ​បាន​ស្អាត់ មិន​មែន​ដើម្បី​ឲ្យ​មាន​សំណាង​ល្អ​ទេ ប៉ុន្តែដើម្បី​ឲ្យ​ព្រះ​សព្វ​ព្រះ​ទ័យ។ គាត់​បាន​ប្រាប់​ពួក​គេ​ឲ្យ “សំអាត​​ដំបែរ​​ចា​ស់​​ចេញ”(១កូរិនថូស ៥:៧)។ ក្នុង​សេចក្តី​បង្រៀន​នេះ សាវ័ក​ប៉ុល​បាន​និយាយ​ប្រៀប​ប្រដូច​អំពី​ពិធី​បុណ្យ​រំលង និង​បុណ្យ​នុំប៉័ង​ឥត​ដំបែ​របស់​សាសន៍​​យូដា​(និក្ខមនំ ១២:១-២៨)។ ដំបែ​គឺ​ជា​មិនិត្ត​រូប​តំណាង​ឲ្យ​អំពើ​បាប និង​ភាព​ពុក​រលួយ ហើយ​ត្រូវ​យក​ចេញ​ពី​ផ្ទះរ​បស់​សាស​ន៍​យូដា ដើម្បី​អប​អរ​ពិធី​បុណ្យ​ទាំង​នេះ​(ចោទិយកថា ១៦:៣-៤)។ ដោយ​សារ​ព្រះយេស៊ូវ​ទ្រង់​ជាកូ​ន​ចៀម​នៃ​ថ្ងៃ​បុណ្យ​រំលង ដែល​លាង​សម្អាត​អំពើ​បាប​របស់​យើង នោះ​គ្រីស្ទ​បរិស័ទ្ទ​នៅ​ក្រុង​កូរិន​ថូស ត្រូវ​តែ​សម្អាត​ចិត្ត​របស់​ខ្លួន ហើយ​ត្រូវ​លប់​បំបាត់​ដំបែ​នៃ​ភាព​អសីល​ធម៌​ផ្លូវ​ភេទ បំណង​អាក្រក់ និង​ភាព​ទុចរិត នៅ​ក្នុង​ជីវិត និង​ក្នុង​ពួក​ជំនុំ​របស់​ពួក​គេ។ ដើម្បី​សម្តែង​ចេ​ញ​នូវ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះ​យេស៊ូវ ចំពោះ​ការ​លះបង់​របស់​ទ្រង់ សូម​យើង​សម្អាត​អំពើ​បាប​ដែល​មាន​ក្នុង​ជីវិត​របស់​យើង ហើយ​អរ​សប្បាយ​នឹង​ភាព​បរិសុទ្ធ ដែល​មាន​តែ​ទ្រង់​ប៉ុណ្ណោះ ដែល​អាច​ប្រទាន​ដល់​យើង។-Marvin Williams

Read article