Marvin Williams

You are here:
ការរកឃើញក្រាំង

មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ នៅ​ព្រះ​វិហារ​ដែល​ខ្ញុំ​ដឹក​នាំ ខ្ញុំ​បាន​អញ្ចើញ​កុមារ​បីនាក់ ឲ្យ​​ស្វែង​រក​ក្រាំង​មួយ​ចំនួន ដែល​​​មាន​សរសេរ​ខ​គម្ពីរ​ពី​លើ គឺ​ក្រាំង​ដែល​ខ្ញុំ​បាន​លាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ថ្វាយ​បង្គំ​របស់​យើង ។​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា នៅ​ពេ​ល​ពួក​គេ​រក​ក្រាំង​នោះ​ឃើញ ហើយ​​អាន​​ខ​​គម្ពីរ​​នោះឲ្យ​ឮៗ នោះ​ខ្ញុំ​នឹង​ឲ្យ​រង្វាន់​​ពួក​គេ ។​ បើ​សិន​ជា​អ្នក​បាន​ឃើញ​ក្មេង​ទាំង​នោះ​ស្វែង​រក​ក្រាំងនៅ​ពេល​នោះ មិន​ដឹង​ជា​​ប្រសើរ​​យ៉ាង​ណា​ទេ! ព្រោះ​ពួក​គេបាន​​រ​ត់ រំគិល​កៅ​អី ហើយ​រក​មើល​ក្នុង​គុម្ពផ្កា​ និង​​​នៅ​​​ក្នុង​​​កាបូប​​លុយ(ដោយ មានការអនុញ្ញាតិ)។ ពួក​គេ​បាន​ស្វែង​រក​​ក្រាំងនោះ ដោយ​ការប្រឹង​ប្រែង​យ៉ាង​ខ្លាំង តែ​ពួក​គេ​ក៏​មាន​ចិត្ត​រំភើប​រីករាយ​ផងដែរ ។ ​ការ​ព្យាយាម​ស្វែង​រក​របស់​ពួក​គេ និង​ការ​រក​ឃើញ​ក្រាំង​ទាំង​នោះ បាន​នាំ​ឲ្យ​មាន​អំណរ ក្នុង​ចំណោម​ពួក​ក្មេងៗ ការ​បញ្ជាក់​​ដល់​ពួក​ជំនុំ​របស់​យើង និង​ការ​យល់​ដឹង​ជា​ថ្មី​ម្តង​ទៀត អំពី​សារៈ​សំខាន់​នៃ​ព្រះ​បន្ទូល​ព្រះ។​ ព្រះ​គម្ពីរ ២​ពង្សាវតាក្សត្រ ២២-២៣ បាន​ចែង​ឲ្យ​យើង​ដឹង អំពី​របៀប​ដែល​​ស្តេច​យ៉ូសៀស និង​ប្រជាជន​នៃ​នគរ​យូដា​បាន​រក​ឃើញ​ឡើង​វិញ​ នូវ​សេចក្តី​អំណរ និង​សារៈ​សំខាន់​នៃ​ព្រះប​ន្ទូល​ព្រះ ។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ជុស​ជួល​ព្រះ​វិហារ លោក​ហ៊ីលគីយ៉ា ដែល​ជា​សម្តេច​សង្ឃ បាន​រក​ឃើញ​ក្រាំង​គម្ពីរ​ក្រឹត្យ​វិន័យ ។​ ក្រាំង​គម្ពីរ​នោះ​ប្រាកដជា​បាន​បាត់ ឬ​លាក់​ទុក​នៅ​ក្នុង​រជ្ជកាល​នៃ​ស្តេច​ម៉ានាសេ​ហើយ ។​ បន្ទាប់​ពី​គេ​អាន​ក្រាំង​នោះ​ឲ្យ​ស្តេច​យ៉ូសៀស​ស្តាប់ ទ្រង់​ក៏​បាន​ស្តាប់ ហើយ​ឆ្លើយ​តប​ចំពោះ​ក្រាំង​នោះ​(ខ.១០-១១)។ ទ្រង់​បាន​ព្យាយាម​ស្វែង​យល់​ជា​បន្ថែម អំពី​ក្រាំង​នោះ(ខ.១២-២០) ហើយ​ទ្រង់​ក៏​បាន​ដឹក​នាំ​ពួក​ប​ណ្តា​ជន ឲ្យ​មាន​ការប្តេជ្ញា​ចិត្ត​ឡើង​វិញ…

Read article
ពួកបរិសុទ្ធ

អ្នក​ប្រហែល​ជា​មិន​ហៅ​ខ្លួន​ឯង​ថា ពួក​បរិសុទ្ធ​ឡើយ ប៉ុន្តែ ជា​ញឹក​ញាប់ សាវ័ក​ប៉ុល​បាន​ហៅ​អ្នក​ជឿ​ព្រះ​ថា “ពួក​បរិសុទ្ធ” ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​(អេភេសូរ ១:១ កូល៉ុស ១:២)។​​ តើ​គាត់​ហៅ​ពួ​ក​គេ​ថា ពួក​​បរិសុទ្ធ ដោយ​សារ​ពួក​គេ​ល្អ​ឥត​ខ្ចោះ​ឬ? ទេ គឺ​មិន​យ៉ាង​ដូច្នោះ​ទេ ។​ ពួក​គេ​គឺ​ជា​មនុស្ស ដូច​នេះ​ ពួក​គេ​មាន​បាប ។​ តើ​ហេតុ​អ្វី​បាន​ជា​គាត់​ហៅ​ពួក​គេ​យ៉ាង​ដូច​នេះ? ក្នុង​ព្រះ​គម្ពី​រ​សញ្ញា​ថ្មី ពាក្យ ពួក​បរិសុទ្ធ គឺ​មាន​ន័យ​​ថា អ្នក​ដែល​ត្រូវ​បាន​ញែក​ចេញ​សម្រាប់​ព្រះ ។​ ពាក្យ​នេះ គឺ​សំដៅ​ទៅ​លើ​អ្នក​ដែល​មាន​ការ​រួប​រួម​ខាង​វិញ្ញាណ​ ជា​មួយ​ព្រះ​គ្រីស្ទ(អេភេសូរ ១:៣-៦)។ ពាក្យ​នេះគឺ​មាន​ន័យ​ដូច​ជា​ពាក្យ អ្នក​ជឿ​ព្រះ​ម្នាក់​ៗ នៅ​ក្នុង​ព្រះ​យេស៊ូវ​(រ៉ូម ៨:២៧) និង​អ្នក​ដែល​ផ្តុំ​គ្នា​បង្កើត​ជា​ពួក​ជំនុំ​(កិច្ចការ ៩:៣២)។ តាម​រយៈអំណាច​នៃ​ព្រះ​វិញ្ញាណ ពួក​បរិសុ​ទ្ធ​មាន​ការ​ទទួល​ខុស​ត្រូវ ​នៅ​ក្នុង​ការ​រស់​នៅ ឲ្យ​សក្តិ​សម​នឹង​ការ​ត្រាស​ហៅ​ដែល​ខ្លួន​បាន​ទទួល ។​ ពួក​គេ​ត្រូវ​មាន​លក្ខណៈដូច​នេះ គឺ​មិន​ត្រូវ​មាន​ភាព​អសីល​ធម៌​ផ្លូវ​ភេទ និង​ពាក្យ​សម្តី​មិន​សមរ​ម្យ​ឡើយ​(អេភេសូ ៥:៣-៤)។ យើង​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ថ្មី​ៗ ដែល​មាន​ដូច​ជា ភាព​ជា​អ្នក​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​(រ៉ូម ១៦:២) ការ​បន្ទាប​ខ្លួន សេចក្តី​សុភាព ភាព​អត់​ធ្មត់ សេចក្តី​ស្រ​ឡាញ់ ការ​រួប​រួម​នៃ​ព្រះ​វិញ្ញាណ…

Read article
ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក ។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។ ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​ ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​ ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ…

Read article
ស្រលាញ់ព្រះជាម្ចាស់

ពីរ​ឆ្នាំ​មុន​ក្នុង​ព្រះ​វិហារ យើង​អធិប្បាយ​ជា​ខ្សែ​បន្ត​លើ​ព្រះ​ពន្លា​ក្នុង​សញ្ញា​ចាស់។ នាំ​មក​ដល់​ការ​អធិប្បាយ​ពីតុ​ប​ង្ហាញ​នំប៉័ង ខ្ញុំ​ធ្វើ​កា​រមួយដែ​ល​ខ្ញុំ​មិន​ដែល​ធ្វើ​ពី​មុន ខ្ញុំ​តម​អាហារ​បួន​ប្រាំ​ថ្ងៃ។ ខ្ញុំ​តម​អាហារ​ព្រោះ​ខ្ញុំ​ចង់​បទ​ពិសោធន៏សេចក្តី​ពិត​ដែល​មនុស្ស មិន​មែន​រស់​ដោយ​សារតែ​​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​នៃ​ព្រះ​យេហូវ៉ា​មក​ដែរ”(ចោទិយកថា ៨:៣)។ ខ្ញុំចង់​បដិសេធ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់ អាហារ​សំរាប់​ព្រះ​ជា​ម្ចាស់ដែល​ខ្ញុំ​ស្រលាញ់​ជាង។ ពេល​ខ្ញុំ​តម ខ្ញុំ​តាម​ការ​បង្រៀន​របស់ព្រះ​យេស៊ូវ​អំពី​ការ​តម​អាហារ​ ក្នុងម៉ាថាយ ៦:១៦-១៨។ ព្រះ​យេស៊ូវ​បាន​ឱ្យ​ការ​បញ្ជា​អវិជ្ជ​មាន​ថាៈ កាល​ណា​អ្នក​រាល់គ្នា​តម​អាហារ នោះ​កុំ​ឱ្យ​ធ្វើ​ទឹក​មុខ​ក្រៀម ដូច​ជា​មនុស្ស​មានពុត​ឡើយ ដ្បិត​គេ​ក្លែង​ទឹក​មុខ​ស្រងូត(ខ.១៦)។ ទ្រង់​ឱ្យ​បញ្ជា​វិជ្ជមាន​អំពី​ការ​លាប​ប្រេង​លើ​ក្បាល​ និង​លុប​មុខ(ខ.១៧)។​ បទ​បញ្ជា​ពីរ​នេះ​ បើ​ដាក់​ជា​មួយ​គ្នា​មាន​ន័យ​ថាពួក​គេ​មិន​គួរ​ឱ្យ​មាន​ការ​ទាក់​ទាញ​ ចំណាប់​អារម្មណ៍​លើយើង ។ ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា នេះ​ជា​ទង្វើ​ផ្ទាល់​ខ្លួន​ពីការ​ថ្វាយ​បង្គំ​ ដោយ​លះ​បង់​ថា មិន​គួ​រឱ្យ​មាន​ការ​អួត​ខាង​សាសនា។ ចុង​ក្រោយ ទ្រង់​មាន​សន្យា​ថា នោះ​ព្រះ​វរបិតា​នៃ​អ្នក​ដែល​ទ្រង់​ទត​ឃើញ នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់(ខ.១៨)។ ទោះ​បី​ការ​តម​អាហារ​មិន​ទាម​ទារ ក្នុង​ការ​បោះ​ប​ង់​អ្វីដែ​លយើង​ស្រលាញ់ យើង​ប្រហែល​មាន​បទ​ពិសោធន៍​ជ្រាល​ជ្រៅ​នៃព្រះ​ដែល​យើង​ស្រលាញ់។ ទ្រង់​ប្រទាន​រង្វាន់​ដល់​យើង​ជា​មួយ​ទ្រង់​ផ្ទាល់់។ —Marvin Williams

Read article