អធិស្ឋាន ហើយចាំយាម
អេភេសូរ ៦:១០-២០ ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា … សេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ អេភេសូរ ៦:១៨ ពេលណាអ្នកជឿព្រះយេស៊ូវមានការតយុទ្ធក្នុងសង្គ្រាមខាងវិញ្ញាណ ពួកគេចាំបាច់ត្រូវមានចិត្តឆេះឆួលក្នុងការអធិស្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីម្នាក់នៅរដ្ឋផ្លូរីដា បានជួបគ្រោះថ្នាក់ ដោយសារគាត់អធិស្ឋាន ដោយគ្មានការប្រុងប្រយ័ត្ន។ ថ្ងៃមួយ ពេលគាត់កំពុងបើកបររថយន្ត គាត់ក៏បានបិទភ្នែកអធិស្ឋាន។ គាត់មិនបានឈប់នៅត្រង់ចំណុចផ្លូវប្រសប់ ដែលមានផ្លាកសញ្ញាប្រាប់ឲ្យឈប់ ហើយក៏បានបើកចេញពីផ្លូវថ្នល់ដោយមិនដឹងខ្លួន ចូលទៅក្នុងទីធ្លាផ្ទះរបស់គេ។ បន្ទាប់មក គាត់ក៏បានព្យាយាមបើកថយក្រោយចេញពីទីធ្លានោះ តែមិនអាចចេញរួច។ គាត់មិនមានរបួស តែប៉ូលិសបានធ្វើការផាកពិន័យគាត់ សម្រាប់ការបើកបរដោយការធ្វេសប្រហែស និងការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ គាត់ជាអ្នកពូកែអធិស្ឋាន តែគាត់បានភ្លេចផ្នែកជាគន្លឹះ នៃបទគម្ពីរអេភេសូរ ៦:១៨ ដែលបានបង្រៀនឲ្យចាំយាម ឬមានការប្រុងប្រយ័ត្ន។ ការអធិស្ឋាន និងការចាំយាមជាផ្នែកមួយ នៃគ្រឿងសឹកទាំងមូលដែលព្រះប្រទាន ដូចដែលសាវ័កប៉ុលបានលើកឡើង កណ្ឌគម្ពីរអេភេសូរ ជំពូក៦។ ទីមួយ យើងគួរតយុទ្ធនឹងសង្គ្រាមខាងវិញ្ញាណ ដោយការអធិស្ឋាន។ បានសេចក្តីថា យើងអធិស្ឋានក្នុងព្រះវិញ្ញាណ ដោយពឹងផ្អែកលើអំណាចនៃព្រះវិញ្ញាណ។ ហើយពឹងផ្អែកលើការដឹកនាំ និងឆ្លើយតបចំពោះការបណ្តាលចិត្តពីព្រះអង្គ ដោយអធិស្ឋាន គ្រប់កាលៈទេសៈ(ខ.១៨)។ ទីពីរ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យ “ចាំយាម”។ ការចាំយាមខាងវិញ្ញាណ អាចជួយយើងត្រៀមខ្លួន…
Read article