ស្វែងរកការសម្រាកក្នុងព្រះយេស៊ូវ
អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។ ម៉ាថាយ ១១:២៨ វិញ្ញាណដែលនឿយព្រួយ មិនដែលមានភាពស្កប់ស្កល់ ដោយសារទ្រព្យសម្បត្តិ ឬភាពជោគជ័យឡើយ។ នេះជាបញ្ហា ដែលបានកើតឡើងក្នុងជីវិតរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញម្នាក់។ បទចម្រៀងរបស់គាត់ ជិត៤០អាល់ប៊ុម ត្រូវបានគេរាប់បញ្ចូល នៅក្នុងចំណោមបទចម្រៀងជនបទ ដែលមានការពេញនិយមបំផុត ក្នុងប្រទេស ហើយក៏បានជាប់ចំណាត់ថ្នាក់លេខមួយជាញឹកញាប់ផងដែរ។ គាត់មានជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពជាអ្នកចម្រៀង តែគាត់បានផ្លាស់ប្តូរប្រពន្ធជាញឹកញាប់ ដូចផ្លាស់ប្តូរសំលៀកបំពាក់ ហើយក៏ធ្លាប់ជាប់គុកផងដែរ។ ទោះគាត់មានជោគជ័យច្រើនយ៉ាងណាក៏ដោយ ក៏គាត់ធ្លាប់ពោលទំនួញថា “វិញ្ញាណរបស់ខ្ញុំមានពេញដោយភាពនឿយព្រួយ ដែលខ្ញុំមិនអាចជម្នះបាន ដោយប្រើភាពជោគជ័យ ការរៀបការ ឬការស្វែងរកអត្ថន័យជីវិត … ភាពនឿយព្រួយនៅតែមាន ហើយចេះតែបន្តមានរហូតដល់ថ្ងៃខ្ញុំស្លាប់”។ គួរឲ្យស្តាយណាស់ ដែលគាត់មិនបានរកឃើញការសម្រាកដ៏ពិត សម្រាប់វិញ្ញាណគាត់ មុនពេលជីវិតគាត់បានបញ្ចប់។ ព្រះយេស៊ូវបានត្រាស់ហៅមនុស្សទាំងអស់ រួមទាំងសិល្បៈករ ដែលកំពុងមានការនឿយព្រួយ ក្នុងអំពើបាប និងផលវិបាកនៃអំពើបាប ឲ្យចូលមករកព្រះអង្គដោយផ្ទាល់ៗខ្លួន។ គឺដូចដែលព្រះអង្គមានបន្ទូលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ បានសេចក្តីថា ពេលណាយើងទទួលសេចក្តីសង្គ្រោះរបស់ព្រះយេស៊ូវ ព្រះអង្គនឹងដកបន្ទុកចេញពីយើង ហើយប្រទានការសម្រាកដល់យើង។ យើងចាំបាច់ត្រូវជឿព្រះអង្គ…
Read article