អ្នកអាចធ្វើបាន!
នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ។ កិច្ចការ១៤:២១-២២ ការលើកទឹកចិត្តមានសារៈសំខាន់ដូចខ្យល់អុកស៊ីហ្សែនអញ្ចឹងដែរ។ យើងមិនអាចរស់នៅ ដោយគ្មានការលើកទឹកចិត្តបានឡើយ។ នេះជារឿងពិត ដែលបានកើតឡើង ក្នុងជីវិតកុមារា អាយុ៩ឆ្នាំ ឈ្មោះ ចេមស៍ សាវិច(James Savage) ដែលបានហែលទឹកបានចម្ងាយជាង៣គីឡូម៉ែត្រ ពីឆ្នេរទីក្រុងសាន់ហ្វ្រាន់ស៊ីសស្កូ ទៅកោះអាល់កាត្រាស ហើយហែលត្រឡប់មកវិញ ដោយបំបែកឯកត្តកម្ម សម្រាប់អ្នកហែលវ័យទឹកក្មេងបំផុត ដែលអាចសម្រេចនូវជោគជ័យនេះបាន។ ប៉ុន្តែ ពេលគាត់ហែលទឹកបាន៣០នាទី ចេមស៍ចង់ឈប់ពាក់កណ្តាលទី ដោយសារទឹកសមុទ្រត្រជាក់ពេក ហើយក៏មានរលកច្រើនផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកអុំទូកជាច្រើនបានស្រែកលើកទឹកចិត្តគាត់ថា “ឯងអាចធ្វើបាន!” ពាក្យសម្ដីនេះបានផ្តល់កម្លាំងចិត្ត ឲ្យគាត់អាចទៅដល់គោលដៅ ដោយជោគជ័យ។ ពេលដែលអ្នកជឿព្រះយេស៊ូវចង់បោះបង់ចោលសេចក្តីជំនឿ ដោយសារទុក្ខលំបាក ប្រៀបដូចជាទឹកសមុទ្រដ៏ត្រជាក់ មានរលកច្រើន សាវ័កប៉ុល និងលោកបាណាបាសក៏បានលើកទឹកចិត្តពួកគេឲ្យបន្តដំណើរទៅមុខទៀត។ បន្ទាប់ពីពួកគេបានផ្សាយដំណឹងល្អនៅក្នុងទីក្រុងឌើបេ ពួកគេក៏បាន “ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿ”(កិច្ចការ ១៤:២១-២២)។ ពួកគេបានជួយអ្នកជឿនៅទីនោះ ឲ្យបន្តឈរមាំមួន ក្នុងជំនឿលើព្រះយេស៊ូវ។ ទុក្ខលំបាកបានធ្វើឲ្យជំនឿពួកគេចុះខ្សោយ…
Read article