Marvin Williams

You are here:
ព្រះនាមដ៏ល្អឥតខ្ចោះ

ព្រះអម្ចាស់​ទ្រង់​នឹង​ប្រទាន​ទី​សំគាល់​១​មក​អ្នក​រាល់​គ្នា ដោយ​ព្រះអង្គ​ទ្រង់ មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល។ អេសាយ ៧:១៤ នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ និង​សំណើម​ច្រើន នៅ​ខែ​សីហា ​ឆ្នាំ​មួយ​នោះ កូន​ប្រុស​ទីពីរ​របស់​ខ្ញុំ​ក៏​បាន​ចាប់​កំណើត។ តែ​គាត់​នៅ​តែ​មិន​ទាន់​មាន​ឈ្មោះ ដោយ​សារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​មិន​ទាន់​រើស​បាន​ឈ្មោះ ដែល​យើង​ទាំង​ពីរ​នាក់​ពេញ​ចិត្ត។ បន្ទាប់ ពី​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង នៅ​ហាង​លក់​ការ៉េម ហើយ​បើក​ឡាន​មួយ​សន្ទុះ​ធំ យើង​នៅ​តែ​មិន​អាច​សម្រេច​ចិត្ត។ យើង​គ្រាន់​តែ​ហៅ​ឈ្មោះ​គាត់​ថា​ “កូន វីលៀម” អស់​រយៈ​ពេល​៣​ថ្ងៃ មុន​ពេល​យើង​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា មីកា។ ការ​ពិបាក​នៅ​ក្នុង​ការ​ជ្រើស​រើស​ឈ្មោះ​ឲ្យ​ត្រូវ អាច​នាំ​ឲ្យ​មាន​ភាព​នឿយ​ណាយ​បន្តិច​បន្តួច​ដែរ។ មាន​តែ​ព្រះ​ទេ ដែល​បាន​ប្រទាន​ព្រះនាម​ដ៏​ឥត​ខ្ចោះ មក​ព្រះ​អង្គ​សង្រ្គោះ ដែល​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ ជា​រៀង​រហូត។ តាម​រយៈ​ហោរា​អេសាយ ព្រះ​ទ្រង់​បាន​បង្គាប់​ស្តេច​អេហាស ឲ្យ​ទូល​សូម​ព្រះ​អង្គ នូវ “ទី​សម្គាល់​មួយ” ដើម្បី​ពង្រឹង​ជំនឿ​ទ្រង់(អេសាយ ៧:១០-១១)។ ទោះ​ស្តេច​អង្គ​នេះ​បាន​បដិសេធ មិន​ព្រម​ទូល​សូម​ទី​សម្គាល់​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​ប្រទាន​ពរ​ទ្រង់ ដោយ​ប្រទាន​បទ​ទំនាយ​ថា “មើល នាង​ព្រហ្មចារី​នឹង​មាន​គភ៌​ប្រសូត​បាន​បុត្រា​១ ហើយ​នឹង​ឲ្យ​ព្រះនាម​ថា អេម៉ាញូអែល”(ខ.១៤)។ ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​នាម​មក​បុត្រ​តូច​នោះ ហើយ​បុត្រ​តូច​នោះ​ក៏​បាន​ធ្វើ​ជា​ទី​សម្គាល់​នៃ​ក្តី​សង្ឃឹម ដល់​មនុស្ស​ដែល​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម។ កណ្ឌ​គម្ពីរ​ដំណឹងល្អ​ម៉ាថាយ…

Read article
ព្រះអង្គបំពេញចន្លោះប្រហោង

ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សំឡាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង។ យ៉ូហាន ១០:១០ អ្នក​ជំនាញ​ផ្នែក​ចិត្ត​វិទ្យា ឈ្មោះ​ម៉ាដេលីន លេវ៉ាញ(Madeline Levine) បាន​កត់​សំគាល់​ឃើញ​ថា ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ពាក់​អាវ​យឺត​ដៃ​វែង​មួយ​ប្រភេទ ដែល​មនុស្ស​ធ្លាប់​ធ្វើ​បាប​ខ្លួន​ឯង បាន​ប្រើ​ដើម្បី​លាក់​ស្នាម​អារ​ក​ដៃ។ ពេល​ដែល​ក្មេង​ស្រី​នោះ​ទាញ​ដៃ​អាវ​ឡើង​លើ អ្នក​ស្រី​លេវ៉ាញ​ក៏​បាន​ដឹង​ថា ក្មេង​ស្រី​នោះ​ធ្លាប់​យក​ឡាម​មក​អារ​ក​ដៃ​ខ្លួន។​ នាង​អាណិត​ក្មេង​ស្រី​នោះ​ណាស់ តែ​នាង​អរ​ព្រះ​គុណ​ព្រះ ដែល​ក្មេង​ស្រី​នោះ​បើក​ចំហ​ចិត្ត ទទួល​ជំនួយ​ដែល​ខ្លួន​ត្រូវ​ការ​យ៉ាង​ខ្លាំង។ ក្មេង​ស្រី​ម្នាក់​នេះ ជា​តំណាង​ឲ្យ​មនុស្ស​ជា​ច្រើន ដែល​កំពុង​មាន​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត។ កណ្ឌ​គម្ពីរ​យ៉ូហាន​បាន​ចែង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ដើម្បី​ឲ្យ​យើង​មាន​ជីវិត ហើយ​ឲ្យ​ជីវិត​នោះ​ពេញ​បរិបូរ (យ៉ូហាន ១០:១០)។ ព្រះ​ទ្រង់​បាន​ដាក់​នៅ​ក្នុង​ចិត្ត​មនុស្ស​ម្នាក់​ៗ នូវ​ចិត្ត​ដែល​ចង់​មាន​ជីវិត​ពេញ​លេញ ហើយ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​មនុស្ស ពិសោធន៍​នឹង​ទំនាក់​ទំនង​នៃ​ក្តី​ស្រឡាញ់​ ជា​មួយ​ព្រះ​អង្គ។ តែ​ព្រះ​អង្គ​ក៏​បាន​ដាស់​តឿន​ពួក​គេ​ថា “ចោរ” ដែល​មក​បំផ្លាញ នឹង​ប្រើ​មនុស្ស សម្ភារៈ និង​កាលៈទេសៈ ដើម្បី​បំផ្លាញ​ជីវិត​ពួក​គេ​(ខ.១,១០)។ ការ​ដែល​វា​អះ​អាង​ថា វា​នឹង​នំា​មក​នូវ​ជីវិត សុទ្ធ​តែ​ជា​ការ​បោក​ប្រាស់។ ផ្ទុយ​ទៅ​វិញ ព្រះ​យេស៊ូវ​ប្រទាន​អ្វី​ដែល​ពិត គឺ “ជីវិត​អស់​កល្ប” ហើយ​សន្យា​ថា “​គ្មាន​អ្នក​ណា​ឆក់​យក​យើង…

Read article
រកឃើញក្តីអំណរ នៅក្នុងរឿងដែលហាក់ដូចជាគ្មានន័យ

គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។ សាស្តា ២:១១ កាល​ពី​ឆ្នាំ​២០១០ លោក​ចេម វ៉ដ(James Ward)​ ដែល​ជា​ស្ថាបនិក នៃ​វិបសាយ​ប្លក់​ មាន​ចំណង​ជើង​ថា “ខ្ញុំ​ចូល​ចិត្ត​​រឿង​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់” បាន​បើក​សន្និសីទ​មួយ ដែល​មាន​ឈ្មោះ​ថា “សន្និសីទ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់” ដែល​ជា​ការ​អបអរ​មាន​រយៈ​ពេល​១​ថ្ងៃ សម្រាប់​រឿង​សាមញ្ញ និង​ធម្មតា ហើយ​និង​រឿង​ដែល​គេ​មើល​រំលង។ កាល​ពី​មុន  វាគ្មិន​ទាំង​ឡាយ​បាន​លើក​ឡើង អំពី​ប្រធាន​បទ​ដែល​ហាក់​ដូច​ជា​គ្មាន​ន័យ​ ដែល​មាន​ដូច​ជា ការ​កណ្ដាស់ សម្លេង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ និង​ម៉ាស៊ីន​បោះពុម្ព​ដោយ​ប្រើ​ទឹក​ខ្មៅ នៅ​ឆ្នាំ១៩៩៩ ជា​ដើម។ លោក​វ៉ដ​ដឹង​ថា ប្រធាន​បទ​នេះ​ប្រហែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ប៉ុន្តែ វាគ្មិន​អាច​ធ្វើ​ឲ្យ​ប្រធាន​បទ​ដ៏​សាមញ្ញ​នោះ មាន​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍ មាន​ន័យ និង​ថែម​ទាំង​នាំ​ឲ្យ​មាន​ភាព​រីក​រាយ​ផង​ដែរ។​ កាល​ប៉ុន្មាន​ពាន់​ឆ្នាំ​មុន ស្តេច​សាឡូម៉ូន ជា​ស្តេច​មាន​ប្រាជ្ញា​លើស​គេ បាន​ស្វែង​រក​ក្តី​អំណរ ក្នុង​រឿង​សាមញ្ញ​ៗ​ដែល​គ្មាន​ន័យ។ ទ្រង់​បាន​ខិតខំ​ធ្វើ​ការងារ ទិញ​សត្វ​ចិញ្ចឹម​ទាំង​ហ្វូង បង្កើត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​លើស​លប់ រក​បាន​អ្នក​ច្រៀង​កំដរ  ហើយ​ក៏​បាន​សង់​សំណង់​ធំ​ៗ​ផង​ដែរ​(សាស្តា ២:៤-៩)។ ការ​ដេញ​តាម​ទាំង​នោះ មាន​ខ្លះ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​គោរព តែ​ខ្លះ​ទៀត​មិន​គួរ​ឲ្យ​គោរព​ឡើយ។ ទី​បំផុត…

Read article
របៀបចាប់ផ្តើមជីវិតថ្មី

បន្ទាប់​ពី​ម្តាយ​របស់​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ភ្លាម​ៗ ខ្ញុំ​ក៏​មាន​ចិត្ត​ចង់​ចែក​ចាយ​អត្ថបទ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ចង់​សរសេរ​អត្ថបទ ដែល​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ប្រើ​ប្រាស់​ពេល​វេលា ដែល​ខ្លួន​នៅ​សល់ នៅ​លើ​ផែនដី​នេះ ដើម្បី​ធ្វើ​រឿង​សំខាន់​ៗ ក្នុង​ជីវិត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​មេរៀន​ណែនាំ អំពី​របៀប​ចាប់​ផ្តើម​សរសេរ​អត្ថបទ​បង្ហោះ​ប្លុក​តាម​អ៊ីនធឺណិត។ ខ្ញុំ​ក៏​បាន​រៀន​អំពី​ប្រភេទ​វិបសាយ​ដែល​ត្រូវ​ប្រើ របៀប​ជ្រើស​រើស​ចំណង​ជើង និង​របៀប​សរសេរ​អត្ថបទ​ដែល​ជំរុញ​ចិត្ត។ ហើយ​នៅ​ឆ្នាំ​២០១៦ អត្ថបទ​ប្លុក​ទី​មួយ​របស់​ខ្ញុំ ក៏​បាន​ចាប់​កំណើត។​ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ណែនាំ​របស់​សាវ័ក​ប៉ុល ដើម្បី​​ទទួល​បាន​ជីវិត​អស់​កល្ប។ ក្នុង​បទ​គម្ពីរ រ៉ូម ៦:១៦-១៨ គាត់​បាន​និយាយ​អំពី​ការ​ពិត​ដែល​ថា យើង​បាន​បះបោរ​ទាស់​នឹង​ព្រះ តាំង​ពី​កំណើត​(ជា​មនុស្ស​មាន​បាប) ហើយ​ក៏​បាន​ប្រៀប​ធៀប​ការ​ពិត​នេះ នឹង​ការ​ពិត​ដែល​ថា ព្រះ​យេស៊ូវ​អាច “ជួយ​រំដោះ​យើង​ឲ្យ​រួច​ពី​បាប”(ខ.១៨)។ សាវ័ក​ប៉ុល​បាន​ពិពណ៌នា អំពី​ភាព​ខុស​គ្នា រវាង​ការ​រស់​នៅ​ជា​ទាសករ​នៃ​អំពើ​បាប និង​ការ​រស់​នៅ​ជា​បាវ​បម្រើ​របស់​ព្រះ និង​ផ្លូវ​របស់​ទ្រង់ ដែល​នាំ​ទៅ​រក​ជីវិត​(ខ.១៩-២០)។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.២៣)។ ត្រង់​ចំណុច​នេះ សេចក្តី​ស្លាប់​គឺ​មាន​ន័យ​ថា យើង​ដាច់​ចេញ​ពី​ព្រះ​ជា​រៀង​រហូត។ នេះ​ជា​លទ្ធ​ផលនៃ​​សេចក្តី​ហិន​វិនាស ដែល​យើង​នឹង​ជួប ពេល​យើង​បដិសេធ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ព្រះ​ទ្រង់​ប្រទាន​អំណោយ​មួយ ក្នុង​ព្រះ​យេស៊ូវ គឺ​ជីវិត​ថ្មី។ គឺ​ជីវិត​ដែល​ចាប់​ផ្តើម​មាន​នៅ​លើ​ផែន​ដី ហើយ​បន្ត​ជា​រៀង​រហូត…

Read article
ថ្ងៃជម្រុះចោល

ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក មាន​មនុស្ស​មួយ​ក្រុម បាន​ប្រារព្ធ​ទិវា​មួយ ដែល​ចម្លែក​ខុស​ធម្មតា ដើម្បី​អបអរ​ឆ្នាំ​ថ្មី។ គេ​បាន​ហៅទិវា​នោះ​ថា ថ្ងៃ​ជម្រុះ​ចោល​រឿង​មិន​ល្អ។​​ តាម​ប្រពៃណី​របស់​ជន​ជាតិ​អាមេរិក​ឡាទីន មនុស្ស​ម្នាក់​ៗ​ដែល​ចូល​រួម ក្នុង​ការ​ប្រារព្ធពិធី​នេះ បាន​យក​ក្រដាស់​មក​សរសេរ អំពី​បទ​ពិសោធន៍​មិន​ល្អ ឬ​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​ក៏​រឿង​អាក្រក់​ៗ ដែល​ពួក​គេ​ជួប​កាល​ពី​ឆ្នាំចាស់ ហើយ​បោះ​ក្រដាស​នោះ ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កម្ទេច​ក្រដាស។ ពុំ​នោះ​ទេ មាន​អ្នក​ខ្លះ​បាន​យក ញញួរ​ធំ​មួយ មក​វាយ​កម្ទេចវត្ថុ តំណាង​ឲ្យ​រឿង​អាក្រក់​ៗ។ ព្រះគម្ពីរ​មិន​បាន​បង្រៀន​យើង ឲ្យ​មាន​ប្រពៃណី​ដូច​នេះ​ទេ។ ​អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១០៣ មិន​គ្រាន់​តែ​បានលើក​ទឹក​ចិត្ត​យើង ឲ្យ​ជម្រុះ​បទ​ពិសោធន៍ ឬ​រឿង​ដែល​មិន​ល្អ​ចោល​ប៉ុណ្ណោះ​ទេ។ គាត់​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​បាន​ជម្រុះអំពើ​បាប​របស់​យើង​ចោល​ហើយ។ បទ​គម្ពីរ​នេះ​ក៏​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង ដែល​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ គាត់​បាន​ប្រៀប​ធៀប​ភាព​ធំធេង នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ទៅ​នឹង​កម្ពស់​នៃ​ផ្ទៃ​មេឃ ​នៅ​លើផែនដី​(ខ.១១)។ បន្ទាប់​មក បទ​គម្ពីរ​នេះ​ក៏​បាន​និយាយ អំពី​ការ​អត់​ទោស​របស់​ទ្រង់ ដោយ​ប្រៀប​ធៀប​ថា ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​របស់​រាស្រ្ត​ទ្រង់ ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ(ខ.១២)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ចង់​ឲ្យ​រាស្រ្ត​របស់​ព្រះ​ដឹង​ថា សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​បាប​របស់​ទ្រង់ គ្មាន​ដែនកំណត់ ហើយ​ក៏​មាន​ភាព​ពេញ​លេញ។ ព្រះ​ជា​ម្ចាស់​បាន​រំដោះ​រាស្ត្រ​ទ្រង់​ពី​អំណាច​នៃ​អំពើ​បាប​របស់​ពួក​គេ ដោយ​អត់​ឱន​ទោស​ឲ្យ​ពួក​គេ​ទាំង​ស្រុង។…

Read article
ទ្រង់ទទួលបន្ទុករបស់យើង

មាន​ពេល​មួយ លោក​ខេរិន ហៀលី(Kieran Healy) បាន​មើល​វិក្កិយ​ប័ត្រ​ទឹក ឃើញ​ថា នៅ​ខែ​មុន​គាត់​បាន​ប្រើ​ទឹក ក្នុង​បរិមាណ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។ នេះ​មិន​មែន​ជា​រឿង​ធម្មតា​ទេ ដែល​ពល​រដ្ឋ​នៅ​រដ្ឋ​ឃែរ៉ូឡាយណា ខាង​ជើង​រូប​នេះ ឃើញ​គេ​ជូន​ដំណឹង​ថា គាត់​បាន​ជំពាក់​រដ្ឋាករ​ទឹក ១០០​លាន​ដុល្លា សម្រាប់​ការ​ប្រើ​ប្រាស់​ទឹក​ខែ​មុន។ រឿង​នេះ អាចធ្វើ​ឲ្យ​អ្នកខ្លះ​គាំង​បេះដូង​បាន។ តែ​គាត់​មាន​ទំនុក​ចិត្ត​ថា គាត់​មិន​បាន​ប្រើ​ទឹក​អស់​ច្រើន​យ៉ាង​នេះ​ទេ។ គាត់​ក៏​បាន​សួរ​គេ បែប​កំប្លែង​លេង​ថា តើ​គាត់​អាច​បង់​រំលួស​បាន​អត់។ ការ​ជំពាក់​លុយ​១០០​លាន​ដុល្លា ជា​បន្ទុក​ដែល​ធ្ងន់​ហួស​ពី​លទ្ធភាព​ដែល​យើង​អាច​ទទួល ប៉ុន្តែ បន្ទុក​នេះ​មិន​ធ្ងន់​ទេ បើ​ធៀប​នឹង​បន្ទុក​ដែល​មិន​អាច​វាស់​បាន ដែល​អំពើ​បាប​បាន​ដាក់​ឲ្យ​យើង​ទទួល។ ការ​ព្យាយាម​សែង​បន្ទុក និង​ជៀស​វាង​លទ្ធ​ផល​នៃ​អំពើ​បាប​របស់​យើង នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ហត់​នឿយ ហើយ​ពេញ​ដោយ​ការ​ប្រកាន់​ទោស​ខ្លួនឯង និង​ភាព​ខ្មាស់​អៀន។ ជា​ការ​ពិត​ណាស់ យើង​មិន​មាន​លទ្ធ​ភាព​សែង​បន្ទុក​នេះ​បាន​ឡើយ។ ហើយ​ព្រះ​ទ្រង់​ក៏​មិន​បាន​បង្កើត​យើង​មក សម្រាប់​ឲ្យ​សែង​បន្ទុក​នៃ​អំពើ​បាប​ដែរ។ គឺ​ដូច​ដែល​សាវ័ក​ពេត្រុស​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ​ថា មាន​តែ​ព្រះ​យេស៊ូវ​ទេ ដែល​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដែល​គ្មាន​បាប ដែល​អាច​សែង​បន្ទុក​នៃ​អំពើ​បាប​របស់​យើង ហើយ​ទទួល​ទម្ងន់​នៃ​លទ្ធ​ផល​នៃ​អំពើ​បាប​នោះ​បាន​(១ពេត្រុស ២:២៤)។ កាល​ព្រះ​យេស៊ូវ​សុគតនៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ទទួល​អំពី​បាប​ទាំង​អស់​របស់​យើង មក​លើ​ព្រះ​អង្គ​ទ្រង់ ហើយ​ក៏​បាន​ប្រទាន​ការ​អត់​ទោស​បាប ដល់​យើង​រាល់​គ្នា។ ដោយ​សារ​ទ្រង់​បាន​សែង​បន្ទុក​យើង​ហើយ នោះ​យើង​មិន​ចំា​បាច់​ត្រូវ​ទទួល​រង​ការ​ជំនុំ​ជម្រះ ដែល​យើង​សម​នឹង​ទទួល​នោះ​ឡើយ។ យើង​មិន​ត្រូវ​រស់​នៅ ក្នុង​ការ​ភ័យ​ខ្លាច ឬ​កំហុស ឬ​“​កិរិយា​ឥត​ប្រយោជន៍…

Read article
ការអំពាវនាវសុំជំនួយ

កាល​ពី​ឆ្នាំ ​២០១៦ មាន​គ្រោះ​ថ្នាក់​ក្នុង​ជណ្ដើរ​យន្ត ​នៅ​ទីក្រុង​ញូយ៉ក បាន​បណ្តាល​ឲ្យ​មនុស្ស​៥នាក់​បាត់​បង់​ជីវិត និង​៥១​នាក់​រង​របួស។ ក្រោយ​មក​ អាជ្ញា​ធរ​ទីក្រុង​ញូយ៉ក​ក៏បាន​បើក​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ ដើម្បី​អប់​រំ​ប្រជាជន​ អំពី​របៀប​រក្សា​ភាព​ស្ងប់​ស្ងាត់ ហើយ​ស្វែង​រក​សុវត្ថិភាព។ ករណី​ដែល​គ្រោះ​ថ្នាក់​បំផុត នៅ​ក្នុង​ជណ្តើរ​យន្ត​ ​គឺ​នៅ​ពេល​ដែល​មនុស្ស​ខំ​ព្យាយាម​ជួយ​ខ្លួន​​ឯង នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង។ អាជ្ញា​ធរ​បាន​ផ្តល់​ការ​ណែ​នាំ​ថា ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​គ្រាន់​តែ “​ចុក​កណ្ដឹង រួច​នៅ​ឲ្យ​ស្ងៀម ហើយ​រង់​ចាំ”។ អាជ្ញាធរ​ទទួល​បន្ទុក​ផ្នែក​សំណង់​អគារ បាន​ប្ដេជ្ញា​ថា នឹង​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ​ ដើម្បី​ការពារ​ប្រជាជន​ ​ឲ្យ​រួច​ផុត​ពី​ការ​រង​របួស ហើយ​ស្រោចស្រង់​ពួកគេ ពី​ស្ថាន​ភាព​គ្រោះ​ថ្នាក់។ នៅ​ក្នុង​ព្រះ​គម្ពីរ​កិច្ច​ការ សាវ័ក​ពេត្រុស​បាន​អធិប្បាយ​ព្រះ​បន្ទូល​ អំពី​កំហុស​ឆ្គង​នៃ​ការ​ព្យាយាម​ជួយ​សង្រ្គោះ​ខ្លួន​ឯង​។ លោក​លូកា ដែល​ជា​អ្នក​និពន្ធ​កណ្ឌ​កិច្ចការ​ បាន​កត់​ត្រា​អំពី​ព្រឹតិ្ត​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន ដែល​ក្នុង​នោះ ពួក​អ្នក​ជឿ​ ព្រះ​យេស៊ូវ​គ្រីស្ទ ចាប់​តាំង​និយាយ​ជា​ភាសា ដែល​ពួក​គេ​មិន​ចេះ​និយាយ(កិច្ចការ ២:១-១២)។​ នៅ​ពេល​នោះ សាវ័ក​ពេត្រុស​ក៏​ក្រោក​ឡើង ហើយ​ពន្យល់​ដល់​ពួក​បង​ប្អូន​សាសន៍​យូដាថា​ អ្វី​ដែល​ពួក​គេ​កំពុង​តែ​ឃើញ​នេះ គឺ​បាន​សម្រេច​បទ​ទំនាយ​ ដែល​មាន​តាំង​ពី​សម័យ​បុរាណ​មក (យ៉ូអែល ២:២៨-៣២) ដែល​និយាយ​អំពី​ការ​ចាក់​បង្ហូរ​ព្រះ​វិញ្ញាណ និង​ថ្ងៃ​នៃ​សេចក្តី​សង្រ្គោះ។ នៅ​ថ្ងៃ​នោះ មនុស្ស​អាច​មើល​ឃើញ គេ​ទទួល​ព្រះ​ពរ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​បាន​ឃើញ​នៅ​ក្នុង​អ្នក​ដែល​បាន​ទទួល​ជឿ​ព្រះ​នាម​ព្រះយេស៊ូវ ដើម្បី​ឲ្យ​បាន​សង្រ្គោះ…

Read article
ជំនួយនៅមុខផ្ទះ

នៅ​ថ្ងៃ​មួយ ដែល​មាន​អាកាស​ធាតុ​ក្តៅ ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ ឈ្មោះ ខាមិន មែកឌែនញល(Carmine McDaniel) ចង់​ឲ្យ​អ្នក​រត់​សំបុត្រ ក្នុង​តំបន់​ដែល​វា​រស់​នៅ មាន​ភាព​ត្រជាក់​ស្រួល និង​មិន​ខ្វះ​ជាតិ​ទឹក។ ដូច​នេះ វា​ក៏​បាន​យក​ដប​ទឹក​ដាក់​ភេសជ្ជៈ​កីឡា និង​ដប​ទឹក​ពីរបី​ដប នៅ​លើ​កាំ​ជណ្តើរ​ខាង​មុខ។ កាំមីរ៉ា​សុវត្ថិភាព​របស់​គ្រួសារ​នេះ ក៏​ថត​បាន​សកម្ម​ភាព​របស់​អ្នក​រត់​សំបុត្រ ដែល​បាន​ឆ្លើយ​តប ដោយ​ពាក្យ​ថា “អូហ៍ ពិត​ជា​ប្រសើរ​ណាស់ មាន​ទឹក ហើយ​មាន​ភេសជ្ជៈ​កាតូរ៉ាដ​ទៀត សូម​អរ​ព្រះ​គុណ​ព្រះ​ និង​សូម​អរ​គុណ​អ្នក​ដែល​បាន​ដាក់​ឲ្យ!” ម្តាយ​របស់​ខា​មិន​ក៏​បាន​និយាយ​ថា “ខាមិន​យល់​ថា កិច្ច​ការ​របស់​វា គឺ​ត្រូវ​ផ្តល់​ឲ្យ​នូវ​ភេសជ្ជៈ​ត្រជាក់​ៗ ដល់​អ្នក​រត់​សំបុត្រ ទោះ​ឪពុក​ម្តាយ​របស់​វា មិន​នៅ​ផ្ទះ​ក៏​ដោយ”។ រឿង​នេះ​ស្តាប់​ទៅ ធ្វើ​ឲ្យ​ចិត្ត​យើង​រីក​រាយ ប៉ុន្តែ វា​ក៏​បាន​រំឭក​យើង​ថា មាន​ព្រះ​មួយ​អង្គ ដែល “បំពេញ​តម្រូវ​ការ​របស់​យើង” គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​យើង​ស្រាប់។ ទោះ​សាវ័ក​ប៉ុល​កំពុង​ជាប់​ក្នុង​គុក ហើយ​មិន​ដឹង​ច្បាស់​ថា អនាគត​របស់​គាត់​នឹង​ទៅ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​បាន​បង្ហាញ​ចេញនូវ​ក្តី​អំណរ ចំពោះ​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​ភីលីព ដ្បិត​ព្រះ​ទ្រង់​បាន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គាត់​ តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​ពួក​គេ។ ពួក​ជំនុំ​នៅ​ក្រុង​ភីលីព​មិន​សំបូរ​អ្នក​មាន​ទ្រព្យ​ច្រើនទេ ប៉ុន្តែ ពួក​គេ​មាន​ចិត្ត​សប្បុរស ដោយ​ជួយ​ផ្គត់​ផ្គង់​សា​វ័ក​ប៉ុល និង​អ្នក​ដទៃ​ទៀត ដែល​មាន​ការ​ខ្វះ​ខាត​(២កូរិនថូស ៨:១-៤)។ ដែល​ពួក​ជំនុំ​ក្រុង​ភីលីព​បាន​បំពេញ​សេចក្តី​ត្រូវការ​របស់​សាវ័ក​ប៉ុល​ជា​យ៉ាង​ណា…

Read article
ដោយអំណាចនៃព្រះវិញ្ញាណ

តើ​អ្នក​នឹង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ​កំពុង​តែ​រាំង​ផ្លូវ​អ្នក? សូម​យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពី​រឿង​របស់​លោកដារ៉ាត ម៉ានជី(Dashrath Manjhi) ដូច​តទៅ។ ពេល​ភរិយា​របស់​គាត់​ស្លាប់ ដោយ​សារ​គាត់​មិន​អាច​នាំ​នាង​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​សង្រ្គោះ​បន្ទាន់ លោក​ម៉ានជី ក៏​បាន​ធ្វើ​នូវ​កិច្ច​ការ​មួយ ដែល​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច។ គឺ​គាត់​បាន​ចំណាយ​ពេល​២២​ឆ្នាំ​ នៅ​ក្នុង​ការ​ដាប់​ធ្វើ​ផ្លូវ​ដ៏​ធំ កាត់​តាម​ភ្នំ ដើម្បី​ឲ្យ​អ្នក​ភូមិ​ដទៃ​ទៀត អាច​ទៅ​មន្ទីរ​ពេទ្យ ទទួល​ការ​ព្យាបាល តាម​ដែល​ត្រូវ​ការ។ មុន​ពេល​គាត់​លា​ចាក​លោក រដ្ឋា​ភិបាល​ប្រទេស​ឥណ្ឌា ក៏​បាន​អប​អរសាទរ​គាត់ សម្រាប់​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ។ ស្តេច​សូរ៉ូបាបិល​ប្រាកដ​ជា​គិត​ថា ការ​សាង​សង់​ព្រះវិហារ​ក្រុង​យេរូសាឡិម​ឡើង​វិញ ជា​កិច្ចការ​ដែល​ទ្រង់​មិន​អាច​ធ្វើ​បាន​ទេ។ ស្តេច​សូរ៉ូបាបិល​ស្ថិត​ក្នុង​ចំណោម​អ្នក​ដឹក​នាំ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​វិល​ត្រឡប់​ពី​ការ​និរទេស។ ប្រជាជន​អ៊ីស្រាអែល​មាន​ការ​បាក់​ទឹក​ចិត្ត និង​បាន​ជួប​ការ​ប្រឆាំង ពី​ពួក​ខ្មាំង​សត្រូវ​របស់​ពួក​គេ ហើយ​ក៏​ខ្វះ​ធន​ធាន ឬ​ខ្វះ​ទាហាន​ដែល​មាន​គ្នា​ច្រើន។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ចាត់​លោក​សាការី ដើម្បី​រំឭក​ស្តេច​សូរ៉ូបាបិល​ថា  កិច្ច​ការ​នេះ​ត្រូវ​ការ​ជំនួយ​ពី​អំណាច ដែល​ធំ​លើស​កម្លាំង​ទាហាន អំណាច​របស់​បុគ្គល ឬ​ធន​ធាន​ដែល​មនុស្ស​បង្កើត។ និយាយ​រួម ទ្រង់​ត្រូវ​ពឹង​ផ្អែក​លើ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ(សាការី ៤:៦)។ ដោយ​មាន​ការ​ធានា​ថា ទ្រង់​នឹង​បាន​ទទួល​ជំនួយ​ពី​ព្រះ នោះ​ទ្រង់​ក៏​បាន​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ភ្នំ​នៃ​ការ​លំបាក​ទាំង​ឡាយ​រាប​ស្មើ ឈប់​រារាំង​ដំណើ​រនៃ​ការ​សាង​សង់​ព្រះ​វិហារ​ឡើង​វិញ និង​ការ​ស្អាង​សហគមន៍​នៃ​ជន​ជាតិ​អ៊ីស្រា​អែល(ខ.៧)។ តើ​យើង​ធ្វើ​ដូច​ម្តេច ពេល​ដែល​មាន​ភ្នំ​មួយ កំពុង​រាំង​ផ្លូវ​យើង? យើង​មាន​ជម្រើស​ពីរ​ប៉ុណ្ណោះ គឺ​ត្រូវ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​យើង…

Read article
ការធ្វើអំពើល្អ

គេនិយាយ​​ថា “ការ​ល្អ​ដែ​ល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​គេ​ភ្លេច​នៅ​ថ្ងៃស្អែក។​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ចូរ​កុំឈប់​ធ្វើ​​ការ​​ល្អ​ឡើយ”។​ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​មួយ​ឃ្លា​នេះ ព្រោះ​វា​ជា​ការ​ក្រើន​រំឭក​ដ៏​ប្រសើរ។​ ក្នុង​ព្រះ​គម្ពីរ​កិច្ចការ លោក​លូកា​បាន​និយាយ​សង្ខេប អំពី​ព្រះ​រាជ​កិច្ច​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​នៅ​លើ​ផែន​ដីថា “ទ្រង់​​បា​ន​​យាង​​ចុះ​ឡើង​ធ្វើ​ការ​ល្អ”(១០:៣៨)។ ពេល​​ដែល​ព្រះ​​គម្ពីរ​បង្គាប់​ឲ្យ​យើង ”ធ្វើ​​ការ​​ល្អ” តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ខ្លះ​? ព្រះ​យេស៊ូវ​ទ្រង់​បាន​ធ្វើ​កា​រ​ល្អ ដោយ​បង្រៀន ​ប្រោស​ជម្ងឺ​ ប្រទាន​អាហារ និង​កម្សាន្ត​ចិត្ត​ជន​ទាំង​ឡាយ ។​ ព្រះ​យេស៊ូវ​បាន​ផ្តល់​ឲ្យ​នូវ​គំរូ​ដ៏​ល្អឥ​ត​ខ្ចោះ ហើយ​ទ្រង់​បាន​​ត្រាស់​​ហៅ​​អ្នក​​ដើរ​​តាម​​ទ្រង់ ឲ្យ​​​បំពេញ​​សេចក្តី​ត្រូវ​ការ​របស់​អ្នក​ដទៃ ដែល​​​រាប់​​​​​បញ្ចូល​ទាំង​អ្នក​ដែល​ស្អប់​ពួក​គេ​ផង​ដែរ ​គឺ​ដូច​ដែល​មាន​ចែង​ថា “ត្រូវ​​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសារ ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា”(ម៉ាថាយ​ ៥:៤៤ និងមើល លូកា ៦:២៧-៣៥ ផងដែរ)។​ ពួក​គេ​ត្រូ​វ​បម្រើ​ខ្មាំង​សត្រូវ​របស់​ខ្លួន ​ដោយ​មិន​រំពឹង​ចង់​បាន​ការ​តប​ស្នងអ្វី​មក​វិញ​ឡើយ ។​ ជាង​នេះ​ទៅ​ទៀត អ្នក​ដើរ​តាម​ទ្រង់​ត្រូវ​ធ្វើ​ការ​ល្អ ជា​ពិសេស​ដល់​គ្រីស្ទ​បរិស័ទ​ឯ​ទៀត តាម​ឱកាស​ដែល​ខ្លួន​មា​ន(កាឡាទី ៦:១០)។​ ពួក​គេ​មិន​ត្រូវ​ភ្លេច​ធ្វើ​ការ​ល្អ និង​ចែក​ចាយ​នូ​វ​អ្វី​ដែល​ខ្លួន​មាន ដល់​អ្នក​ដទៃ ដោយ​សារ​តែ​ការ​បៀត​បៀន ភាព​អាត្មា​និយម និង​ការ​ជាប់​រ​វល់​ឡើយ(ហេព្រើ ១៣:១៦)។​ ដើម្បី​ឲ្យ​យើង​មាន​លក្ខណៈដូច​ព្រះ​អង្គ​សង្គ្រោះ និង​អ្នក​ដើរ​តាម​ទ្រង់​កាល​ពី​សម័យ​ដើម យើង​គួរ​តែ​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ​ថា “តើ​មាន​ការ​ល្អ​អ្វី​ខ្លះដែល​ខ្ញុំ​អា​ច​ធ្វើ​នៅ​ថ្ងៃ​នេះ ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ?” ការ​ល្អ​ដែ​ល​យើង​ធ្វើ នឹង​បាន​​ក្លាយ​ជា​ដង្វាយ​ដែល​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ទទួល​(ហេព្រើ…

Read article