Marvin Williams

You are here:
ចូរយើងអបអរសាទរព្រះអម្ចាស់

ពេល​លោក​អាសា​ម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែល​ជា​កីឡា​ករ​ជម្រើស​ជាតិ​ហ្កាណា បាន​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៤ គាត់ និង​ក្រុម​របស់​គាត់​ក៏​បាន​នាំ​គ្នា​រាំ​បោះ​ជំហាន​ទៅ​មុខ​ស្រុះ​គ្នា។​ ពីរ​បីនាទី​ក្រោយមក ពេល​លោក​រីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែល​ជា​កីឡាករ​អាឡឺម៉ង់ បាន​ទាត់​បញ្ចូល​ទី​ក្រុមហ្កាណា​បាន​មួយ​គ្រាប់​វិញ គាត់​ក៏​បាន​រត់​យ៉ាង​លឿន ដោយ​ត្រឡប់​ខ្លួន​ទៅ​មុខ។ “ការ​អប​អរ​សាទរ​ក្នុង​កីឡារ​បាល់​ទាត់ បន្ទាប់​ពី​មាន​ការ​ស៊ុទ​បញ្ចូល​ទី គឺ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ តម្លៃ និង​ភាព​ក្លៀវក្លា​របស់កីឡា​ករ” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែល​យក​បាន​ពិន្ទុះ ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០០២។ យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ១៥០ បាន​បង្គាប់​ឲ្យ “ជីវិត​ទាំង​អស់ ដែល​មាន​ដង្ហើម”សរសើរ​ដំកើង ព្រះ​អម្ចាស់ តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ អ្នក​និពន្ធ​ទំនុក​នេះ ក៏​បាន​ឲ្យ​យើង​សរសើរ​ដំកើង​ទ្រង់ ដោយ​ប្រើ​ឧបករណ៍​តន្រ្តី​ដូច​ជា ត្រែ ​ពិណ ​ស៊ុង ​ក្រាប់​ប្រដាប់​មាន​ខ្សែ ហើយ​និង​ខ្លុយ​ផង ទាំង​លោត​រាំ​។ គាត់​បាន​លើកទឹក​ចិត្ត​យើង ឲ្យ​អប​អរ គោរព និង​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់​។ ដោយ​សារ​ព្រះ​អម្ចាស់​ទ្រង់​អស្ចារ្យ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​រាស្រ្ត​ទ្រង់ នោះ​ទ្រង់​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ​គ្រប់​យ៉ាង។…

Read article
ក្លឹនស្អុយដែលទាក់ទាញ

កាល​ពី​ខែ​សីហា ឆ្នាំ២០១៣ មាន​មនុស្ស​មួយ​ហ្វូង​ធំ បាន​​ប្រមូល​ផ្តុំ​​គ្នា នៅ​មជ្ឈ​មណ្ឌល​អភិរក្ស​ភីព ក្នុង​ក្រុង​ភីតស្បឺក រដ្ឋ​ភេស៊ីលវ៉ានា ដើម្បី​ទស្សនា​ផ្កា​របស់​តំបន់​ត្រូ​ពិកម្យ៉ាង ដែល​កំពុង​រីក។ គេ​បាន​ហៅ​ផ្កា​នោះ​ថា ផ្កា​សាក​សព។  ដោយ​សារ​ផ្កា​នោះ​ដុះ​នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី ហើយ​អាច​ចេញ​ផ្កា​រៀង​រាល់​បីបួន​ឆ្នាំ​ម្តង នោះ​ពេល​ផ្កា​វា​រីក​ម្តង​ៗ គឺ​ពិត​ជា​ធ្វើ​ឲ្យ​គេ​ចង់​គយ​គន់​ណាស់​។ ពេល​ផ្កា​នោះ​បើក​ត្របក​ពណ៌​ក្រហម ស្រួច​ៗ​ធំ​ៗ ដ៏​ស្រស់​ស្អាត ក្លិន​ដែល​ស្អុយ​ដូច​សត្វ​ងាប់ ក៏​បាន​ភាយ​ចេញ​ពី​ផ្កា​នោះ​មក។ ដោយ​សារ​វា​មាន​ក្លិន​ស្អុយ​គគ្រក់ នោះ​វា​បាន​ទាក់​ទាញ​សត្វ​រុយ និង​សត្វ​ល្អិត​ដទៃ​ទៀត ដែល​កំពុង​ស្វែង​រក​សាច់​ដែល​ស្អុយ​រលួយ​។  តែ​ក្នុង​ផ្កា​នោះ  មិន​មាន​ទឹក​ដម​នៅ​ខាង​ក្នុង​ទេ គឺ​មាន​តែ​សេចក្តី​ស្លាប់​សម្រាប់​សត្វ​ល្អិត​ទាំង​អស់​នោះ។ យ៉ាង​ណា​មិញ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ថា អំពើ​បាប​តែង​តែ​ទាក់​ទាញ​យើង ដោយ​ការ​សន្យា​ផ្សេង​ៗ តែ​ចុង​បញ្ចប់ គឺ​គ្មាន​ទទួល​បាន​អ្វី​ទាំង​អស់ ក្រៅ​ពី​ទុក្ខ​ទោស។ គឺ​ដូច​ដែល​អ័ដាំម និង​នាង​អេវ៉ា​បាន​ឆ្លង​កាត់​នូវ​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​បំផុត​នេះ​រួច​ហើយ។ សួន​ច្បារ​អេដែន មាន​ភាព​ស្រស់​ត្រកាល តែ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ខូច ដោយ​ធ្វើ​នូវ​ទង្វើរ​មួយ ដែល​ព្រះ​ទ្រង់​បាន​ហាម​មិន​ឲ្យ​ធ្វើ។ ពួក​គេ​ត្រូវ​អារក្ស​ល្បួង​ឲ្យ​សង្ស័យ​អំពី​សេចក្តី​ល្អ​របស់​ព្រះ ធ្វើ​ឲ្យ​ពួក​គេ​មិន​អើពើរ​ចំពោះ​ការ​ព្រមាន​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​មិន​យូរ​ប៉ុន្មាន​ពួក​គេ​ក៏​បាន​បាត់​បង់​ភាព​សុច​រិត។ ភាព​ទាក់​ទាញ​នៃ​ដើម​ដឹង​ខុស​ត្រូវ បាន​ល្បួង​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​បាប​ខុស​នឹង​ព្រះ គឺ​មិន​ខុស​ពី​ផ្កា​សាក​សព​ឡើយ។ ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​នោះ ពួក​គេ​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​ព្រះ ​មាន​ការ​ឈឺ​ចាប់ ភាព​ទទេរ​ ភាព​នឿយ​ហត់ និង​សេចក្តី​ស្លាប់។ អំពើ​បាប​មាន​លក្ខណៈ​ទាក់​ទាញ​ជា​ច្រើន ហើយ​យើង​ប្រហែល​ជា​គិត​ថា…

Read article
ត្រីវិស័យរបស់ព្រះ

ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ នាវិក​២៧​នាក់ បាន​រួច​ជីវិត​ដោយ​សារ​ត្រី​វិស័យ​តូច​ៗរបស់​ពួក​គេ ពេល​ជួប​គ្រោះ​ភ័យ ក្នុង​សមុទ្រ​ចម្ងាយ​ប្រហែល ៤៨២ គីឡូ​ម៉ែត្រ ពី​ឆ្នេរ​សមុទ្ររដ្ឋ​ខារ៉ូឡាញ​ណា​ខាង​ជើង។ កាល​នោះ លោក​វ៉លដេម៉ា សេមេន៉ូវ(Waldemar Semenov) ដែល​ជា​អ្នក​ជំនួញ​តាម​សមុទ្រ​ដែល​បាន​ចូល​និវត្តន៍ កំពុង​បម្រើ​ការ​ជា​វិស្វករ​ថ្នាក់​ទៀប នៅ​លើ​កប៉ាល់ អេសអេស អាល់ខាវ ហ្កាយ(SS Alcoa Guide) ហើយ​នាវា​មុជ​ទឹក​របស់​អាឡឺម៉ង់​បាន​ផុស​ឡើង​មក​លើ​ផ្ទៃ​ទឹក​ ហើយ​ក៏​បាន​បាញ់​សំដៅ​មក​លើ​នាវា​នោះ។ កប៉ាល់​នោះ​ក៏​បាន​ត្រូវ​គ្រាប់ ​ឆាប​ឆេះ ហើយ​ក៏​បាន​ចាប់​ផ្តើម​លិច។ លោក​សេមេន៉ូវ និង​នាវិក​របស់​គាត់ ក៏​បាន​នាំ​គ្នា​សម្រូត​ទូក​សង្រ្គោះ​ដែល​បំពាក់​ដោយត្រីវិស័យ ចុះ​មក​លើ​ផ្ទៃ​ទឹក ហើយ​ក៏​បាន​ប្រើ​ត្រី​វិស័យ​ទាំង​នោះ ដើម្បី​នាំ​ផ្លូវ ទៅ​រក​កំពុង​កប៉ាល់ ដែល​នៅ​ក្បែរ​ឆ្នេរ។ បី​ថ្ងៃ​ក្រោយ​មក ​ក្រុម​នាវិក​ទាំង​នេះ​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ។ យ៉ាង​ណា​មិញ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​រំឭក​រាស្រ្ត​របស់​ព្រះ​ថា ព្រះ​បន្ទូល​ព្រះ ជា “ត្រីវិស័យ” ដែល​គេ​អាច​ទុក​ចិត្ត​បាន​។ គាត់​ក៏​បាន​ប្រៀប​ប្រដូច​ព្រះ​បន្ទូល​ទ្រង់ ទៅ​នឹង​ចង្កៀង។ នៅ​សម័យ​នោះ ចង្កៀង ដែល​គេ​ដុត​នឹង​ប្រេង​អូលីវ មាន​ពន្លឺ​ភ្លឺ​ល្មម នឹង​អាច​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​ផ្លូវ នៅ​ពី​មុខ​គាត់​មួយ​ជំហាន។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​យល់​ថា ព្រះ​បន្ទូល​ព្រះ ជា​ចង្កៀង ដែល​បញ្ចេញ​ពន្លឺ​បំភ្លឺ​ផ្លូវ ដល់​អ្នក​ដែល​ដើរ​តាម​ព្រះ(ទំនុកដំកើង…

Read article
អំណាចនៃពាក្យសម្តី

លោក​នែលសិន មែនឌែលឡា(Nelson Mandela) បាន​ដឹក​នាំ​ការ​ប្រឆាំង​នឹង​របប​បែង​ចែក​ពូជសាសន៍ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ហើយ​ក៏​បាន​ត្រូវ​គេ​ដាក់​គុក ​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍។ គាត់​ស្គាល់​ពី​អំណាច​នៃ​ពាក្យ​សម្តី។ ដូច​នេះ​ជា​រឿយ​​ៗ គេ​បាន​ដកស្រង់​ពាក្យ​សម្តី​របស់​គាត់ មក​ប្រើ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​គាត់​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង គេ​មិន​អាច​ដក​ស្រង់​ពាក្យ​សម្តី​គាត់​មក​ប្រើ ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​សារ​គេ​ខ្លាច​មាន​ទោស​។ បន្ទាប់​ពី​គេ​បាន​ដោះ​លែង​គាត់​បាន ១ទសវត្សរ៍  គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដែល​មាន​ប្រពៃណីយ​ប្រើ​ពាក្យ​ស្រាល​ៗ​ទេ។ បើ​សិន​ជា​ការ​ជាប់​គុក​២៧​ឆ្នាំ បាន​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​យើង នោះ​គឺ​វា​ត្រូវ​ប្រើ​ភាព​ស្ងប់​ស្ងាត់​នៃ​ភាព​ឯក​កោ ដើម្បី​ធ្វើ​ឲ្យ​យើង​ដឹង​ថា ពាក្យ​សម្តី​មាន​តម្លៃ​ប៉ុណ្ណា ហើយដឹង​ថា ពាក្យ​សម្តី​ដ៏​ពិត​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ណា មក​លើ​ការ​ស្លាប់​រស់​របស់​មនុស្ស”។ ស្តេច​សាឡ៉ូម៉ូន ដែល​បាន​អ្នក​និពន្ធ​ខគម្ពីរ​ភាគ​ច្រើន ក្នុង​ព្រះ​គម្ពីរ​សុភា​សិត  បាន​មាន​បន្ទូល​ជា​ញឹក​ញាប់  អំពី​អំណាច​នៃ​ពាក្យ​សម្តី​។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទោះ​ទាំង​សេចក្តី​ស្លាប់ ហើយ​នឹង​ជីវិត​ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្តាត​ដែរ”(សុភាសិត ១៨:២១)។ ពាក្យ​សម្តី​មាន​អំណាច នាំ​ឲ្យ​មនុស្ស​ទទួល​ផល​វិជ្ជ​មាន ក៏​ដូច​ជា​អវិជ្ជ​មាន(ខ.២០)។ ពាក្យ​សម្តី​មាន​អំណាច​ផ្តល់​ឲ្យ​នូវ​ជីវិត តាម​រយៈ​ការ​លើក​ទឹក​ចិត្ត និង​ភាព​ស្មោះត្រង់ ឬ​វាយ​ប្រហារ និង​សម្លាប់ តាម​រយៈ​ការ​កុហក់ និង​និយាយ​ដើម។ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​យើង​អាច​ប្រើ​ពាក្យ​សម្តី​ល្អ​ៗ ដែល​នាំ​មក​នូវ​លទ្ធ​ផល​វិជ្ជ​មាន? មាន​វិធី​តែ​មួយ​គត់ គឺ​យើង​ត្រូវ​រក្សា ឬ​ការពារ​ចិត្ត​យើង : ​គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ចូរ​រក្សា​ចិត្ត…

Read article
ការសរសើរព្រះដ៏មានព្រះជន្មរស់

កាល​ពី​ឆ្នាំ២០០៥ ពេល​ដែល​អ្នក​ស្រី​រ៉ូសា ផាកស៍(Rosa Parks) ដែល​ជា​វីរ​​នារី​ទាម​ទារ​សិទ្ធិ​ពល​រដ្ឋ​នៃ​សហ​រដ្ឋ​អាមេរិក បាន​ទទួល​មរណៈ​ភាព អ្នក​ស្រី​អូប្រាហ វីន​ហ្វ្រេយ(Oprah Winfrey) បាន​រាប់​ថា ខ្លួន​គាត់​មាន​អភ័យ​ឯក​សិទ្ធិ​ណាស់ ដែល​បាន​ពោល​សរសើរ​អ្នក​ស្រីរ៉ូសា ក្នុង​ពិធី​បុណ្យ​សព​របស់​គាត់។ អ្នក​ស្រី​អូប្រាហ បាន​មានប្រសាសន៍​អំពី​ស្រ្តី​គំរូ​ម្នាក់​នេះ ​ដែល​មិន​ព្រម​ងើប​ចេញ​ពី​កៅអី​អង្គុយ​ក្នុង​ឡាន​ក្រុង ដែល​គេ​ទុក​សម្រាប់​ឲ្យ​បុរស​ស្បែក​សរ​អង្គុយ នៅ​ឆ្នាំ​១៩៥៥។ គឺ​ដូច​ដែល​គាត់មាន​ប្រសាសន៍​ថា “ជា​ញឹក​ញាប់ ខ្ញុំ​បាន​គិត​អំពី​ការ​ដែល​គាត់​មិន​ព្រម​ងើប​ចេញ​ពី​កៅអី ដែល​គេ​ទុក​សម្រាប់​តែ​ជន​ជាតិ​ស្បែក​សរ​អង្គុយ ដោយ​គាត់​ដឹង​ថា បរិយ៉ា​កាស​សង្គម​នៅ​សម័យ​នោះ​ មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច ហើយ​មាន​អ្វី​ខ្លះ​អាច​កើត​ឡើង​ចំពោះ​គាត់។ គាត់​បាន​ធ្វើ​ការ​នេះ ដោយ​មិន​ខ្វល់​ពី​ខ្លួន​ឯង  ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​សម្រាប់​យើង​រាល់​គ្នា”។ ជា​ញឹក​ញាប់ យើង​អាច​និយាយ​សរសើរ​អ្នក​ដទៃ នៅ​ពិធី​បុណ្យ​សព​របស់​ពួក​គេ តែ​យើង​ក៏​អាច​និយាយ​សរសើរ​អ្នក​ដទៃ នៅ​កន្លែង​ផ្សេង​ទៀត​ផង​ដែរ។ ក្នុង​បន្ទាត់​ដំបូង​នៃ​បទ​គម្ពីរ​អេភេសូរ សាវ័ក​ប៉ុល​បាន​ពោល​សរសើរ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​ថា “សូម​សរសើរ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា”។ គាត់​បាន​ប្រើ​ពាក្យ “សូម​សរសើរ” ដោយ​អញ្ជើញ​ពួក​ជំនុំ​នៅ​ក្រុង​អេភេសូរ ឲ្យ​ចូល​រួម​ជា​មួយគាត់ នៅ​ក្នុង​ការ​សរសើរ​ដំកើង​ព្រះ សម្រាប់​ព្រះ​ពរ​ខាង​វិញ្ញាណ​គ្រប់​ប្រភេទ ដែល​មាន​ដូច​ជា : ព្រះ​បាន​ជ្រើស​រើស ហើយ​ទទួល​ចិញ្ចឹម​ពួក​គេ, ព្រះ​យេស៊ូវ​បាន​ប្រោស​លោះ អត់​ទោស ហើយ​ក៏​បានបើក​បង្ហាញ​ពួ​កគេ​ ឲ្យ​ស្គាល់​អាថ៌​កំបាំង​នៃ​ដំណឹង​ល្អ ហើយ​ព្រះ​វិញ្ញាណ​ក៏​បាន​ធានា និង​ដៅ​ចំណាំ​ពួក​គេ​។ សេចក្តី​សង្រ្គោះ​ដ៏​អស្ចារ្យ​នេះ…

Read article
យុថ្ការបស់យើង

បន្ទាប់​ពី​អ្ន​ក​ស្រី​អេស្តេឡា ភីហ្វ្រម(Estella Pyfrom) បាន​ចូល​និ​វត្តន៍ ក្នុង​អាជីព​ជា​គ្រូបង្រៀន គាត់​បា​ន​ទិញ​ឡានក្រុ​ងមួយគ្រឿ​ង។ គាត់ក៏​បានដំឡើងតុ សម្រាប់​ដាក់​កំព្យូទ័រ​ជាច្រើន​គ្រឿង នៅ​ក្នុង​ឡានក្រុងនោះ​។ សព្វ​ថ្ងៃនេះ ​គេបាន​ដាក់​ឈ្មោះឲ្យ​ឡាន​ក្រុង​របស់​គាត់​ថា​ “ឡានក្រុ​ង​ដែល​មា​នគំនិតភ្លឺថ្លា” ដោយ​សារ​គា​ត់​បាន​បើកបរ​វា ទៅរ​កក្មេ​ង​ៗដែ​លងា​យរ​ង​គ្រោះ ក្នុង​ខ័ណ្ឌ​ផាម ប៊ីច រដ្ឋ​ផ្លូរីដា ដើម្បីឲ្យ​ពួ​ក​គេធ្វើ​កិច្ចការដែ​ល​គ្រូដា​ក់ឲ្យ​ ​និងសិ​ក្សាអំ​ពីប​ច្ចេក​វិទ្យា​ក្នុងឡាន​គាត់​។ អ្នកស្រីអេស្តេឡា​កំពុងជួ​យ​ឲ្យក្មេ​ង​ទាំង​នោះ​មាន​លំនឹង និង​ក្តី​សង្ឃឹម​ក្នុងជី​វិត ដើម្បី​កុំឲ្យពួកគេ​បោះ​ប​ង់ចោ​ល​ក្តីស្រ​មៃ សម្រាប់​ពេល​អនាគ​ត។​ ក្នុង​សតវត្សរ៍​ទី១​ សហគមន៍​គ្រីស្ទប​រិស័ទ​បាន​ទ​ទួលរង​ការគំរាមកំហែង ដោយ​ទុក្ខវេទនា និងកា​របាក់ទឹក​ចិត្ត។ បាន​ជាអ្នកនិ​ពន្ធព្រះគម្ពីរ​ហេព្រើបានសរសេរ​សំបុត្រ​បង្រៀន និង​លើកទឹ​ក​ចិត្តគ្រីស្ទ​បរិស័ទ​ទាំងនោះ កុំឲ្យ​បោះបង់​ចោលសេចក្តី​ជំនឿ ដែល​ជាក្តីសង្ឃឹម​ចំពោះ​ពេល​អនា​គត​(២:១)។ ក្តី​សង្ឃឹម​របស់​ពួកគេ គឺជាជំនឿ​លើ​ព្រះ ដែល​នាំឲ្យបានសេ​ចក្តី​សង្រ្គោះ និង​ចូល​នគរ​ស្ថានសួគ៌ ហើយ​អាច​រក​បាន​ ក្នុង​អង្គ​ព្រះយេ​ស៊ូវ​គ្រីស្ទ និងក្នុ​ងការលះ​បង់រ​បស់​ទ្រ​ង់។ ពេលដែល​ព្រះយេស៊ូវ​យាង​ឡើង​ស្ថានសួគ៌​ បន្ទាប់ពីទ្រង់​មាន​ព្រះ​ជ​ន្ម​រស់​ឡើងវិញ​ គឺ​មាន​ន័យថា​ ទ្រង់​បាន​ការ​ពា​រក្តីសង្ឃឹម សម្រាប់ពេ​លអនាគត(៦:១៩-២០)។ ការសុគត ការមា​នព្រះជន្មរស់ឡើងវិ​ញ និងការវិលត្រឡប់រ​បស់ទ្រង់ ទៅន​គរស្ថាន​សួគ៌វិញ បាន​ផ្តល់នូ​វការ​ធានា​ និង​លំនឹង​ដល់​ជីវិត​គ្រីស្ទ​បរិ​ស័ទ គឺ​ដូច​ជាយុថ្កា  ដែលគេ​បានទំលាក់ចុះ  នៅក្នុ​ងសមុទ្រ  ដើម្បី​ការពារនាវាមិនឲ្យរសាត់​អណ្តែត​ទៅឆ្ងាយ។ ក្តី​សង្ឃឹមដែលទ្រង់ប្រទា​ន សម្រាប់ពេលអនាគត…

Read article
ធ្វើឲ្យខ្យល់ព្យុះស្ងប់

ពេល​ដែល​ខ្យ​ល់​ព្យុះ​កំបុតត្បូង​កាទ្រីណា បា​ន​បក់បោក​មក​រក​តំបន់ឆ្នេរ​នៃរ​ដ្ឋ​មីស៊ីស៊ីពី មានគ្រូ​គង្វាល​ដែល​បា​ន​ចូល​និ​វត្តន៍​ម្នា​ក់​បាន​ចាក​ចេ​ញ​ពី​ផ្ទះ ជា​មួយ​ភរិ​យារ​បស់​គា​ត់ ទៅ​រកកន្លែង​ជ្រក​ខ្យ​ល់ព្យុះ​។ កូន​ស្រីរ​បស់​ពួក​គាត់​បាន​អង្វរ​ពួក​គាត់​ ឲ្យ​ធ្វើដំ​ណើរ​ទៅ​រដ្ឋ​អាតាឡាន់​តា ដែល​នៅទី​នោះ​នា​ង​នឹង​បា​ន​មើល​ថែរពួ​កគា​ត់​ តែ​អ្នក​ទាំ​ងពី​រ​មិន​មាន​លុ​យស​ម្រាប់​ធ្វើដំ​ណើ​រ ព្រោះ​ធនាគា​បាន​បិទ​អស់ហើ​យ។ បន្ទាប់​ពី​ខ្យល់​ព្យុះបា​ន​ស្ងប់ហើយ​ ពួក​គាត់​ក៏​បា​នត្រ​ឡប់ម​កផ្ទះ​វិញ ដើម្បី​ទៅរ​ក​របស់​របរ​បន្តិ​ច​បន្តួច ហើយ​ពួក​គេអា​ចស្រ​ង់រូ​បថត​រប​ស់គ្រួ​សារ​បាន​តែ​ពីរបីស​ន្លឹក ដែលអ​ណ្តែតទឹ​ក។ បន្ទាប់​មក ពេល​លោក​គ្រូគ​ង្វាល​​​ដក​រូប​ថ​ត​​ឪពុក​គាត់ ចេញ​ពី​ស៊ុមរូ​បថ​ត ដើម្បី​ហាល​ឲ្យស្ងួ​ត មាន​លុយ​៣៦៦ដុល្លាបា​ន​ធ្លាក់​ចេ​ញ​ពី​ស៊ុម​រូប​ថតនោះ​ គឺល្មម​នឹង​ឲ្យ​ពួក​គា​ត់ធ្វើ​ដំណើរ​ទៅរ​ដ្ឋ​អាតាឡាន់តា។ ពួកគា​ត់ក៏​បា​នអ​រព្រះ​គុ​ណដល់ព្រះយេស៊ូវ ដែលពួក​គាត់​អា​ចទុ​ក​ចិ​ត្ត ពេល​ពួកគាត់​មា​ន​តម្រូ​វការ។ រឿងនេះ​បា​ន​ធ្វើ​ឲ្យ​ខ្ញុំ​នឹ​ក​ចាំ​ អំពីកា​លដែ​ល​ព្រះ​យេស៊ូវ​បានបង្រៀន​ពួក​សាវ័ក​ឲ្យទុ​ក​ចិ​ត្តទ្រង់ នៅក្នុ​ងខ្យល់​ព្យុះ ​គឺដូច​ដែ​លមា​ន​ចែង ក្នុង​បទ​គ​ម្ពីរ ម៉ាកុស ៤:៣៥-៤១។ កាល​នោះ ព្រះយេ​ស៊ូវ​បាន​ឲ្យពួ​ក​សាវ័ក​ធ្វើ​ដំណើរ​តាមទូ​ក ឆ្លង​សមុទ្រ​កាលីឡេ ហើយបន្ទាប់​មក ទ្រង់​ក៏បា​នផ្ទំ​លក់ក្នុ​ងទូ​ក។ ពេល​ដែល​​ខ្យល់​ព្យុះស្រាប់​តែប​ក់បោកម​កយ៉ា​ងខ្លាំ​ង​ ដោយ​ទឹករល​កធំ​ៗ​ ពួកសា​វ័ក​ក៏​មា​ន​កា​រថប់បា​រម្ភ និង​ភ័យ​ខ្លា​ច​អស់​ជីវិត​។ ពួកគេ​ក៏​បាន​តើ​ន​ទ្រ​ង់ឡើង​ ទូលថា “លោក​គ្រូ​អើយ យើង​វិនាស ហើយ​លោក​មិន​រវល់​ទេ​ឬ​?”​(ខ.៣៨)។ កាល​​តើន​​​ឡើង ទ្រង់​កំហែង​ខ្យល់ ក៏​បង្គាប់​ទៅ​សមុទ្រ​ថា “ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ នោះ​ខ្យល់​ក៏​ស្ងប់ ហើយ​ស្ងាត់​ឈឹង​សូន្យ​ទាំង​អស់​ទៅ”។ យើងម្នា​ក់​ៗ​សុ​ទ្ធតែ​ធ្លាប់ជួ​បខ្យល់ព្យុះ ក្នុង​ជីវិត ដែ​លមា​នដូច​ជា​…

Read article
ព្រះទ្រង់កំពុងស្តាប់

នៅថ្ងៃ មុន​ពេល​លោ​កប៊ីលី ក្រាហាំ(Billy Graham) ធ្វើប​ទ​ស​ម្ភាស ក្នុង​ឆ្នាំ ១៩៨២ ក្នុងកម្ម​វិធី​ទូរទស្សន៍​​មានចំណងជើងថា​ ថ្ងៃ​​នេះ លោក​ឡារី រ៉ូស(Larry Ross) ដែល​ជានាយក​ផ្នែក​ទំនាក់​ទំន​ង​សាធារណៈ បាន​ស្នើ​សុំ​ឲ្យលោ​ក​ក្រាហាំ មាន​បន្ទប់​មួយ​សម្រាប់​អធិ​ស្ឋានម្នាក់ឯ​ង​ មុ​ន​ពេលការ​សម្ភាស​ចាប់​ផ្តើ​ម​។ ប៉ុន្តែ ពេល​លោក​ក្រា​ហាំ បាន​មក​ដ​ល់​ស្ទូឌីយ៉ូ អ្នក​ជំនួយរបស់​គាត់​​​ក៏បា​ន​ឲ្យដំណឹង​លោក​រ៉ូស​ថា លោក​ក្រាហាំ មិន​ត្រូវ​ការ​បន្ទប់​អធិ​ស្ឋាន​ទេ។ គាត់​ថា “លោក​ក្រហាំ​បាន​អ​ធិស្ឋាន ចាប់តាំងពីពេ​ល​គា​ត់​ក្រោក​ពីគេ​ង ពេល​ព្រឹក​នេះ​ គាត់​បាន​អធិស្ឋានពេល​គាត់​ញាំអា​ហារ​ពេល​ព្រឹ​ក គាត់បា​នអធិស្ឋាន​នៅក្នុ​ងឡា​ន ពេល​ធ្វើដំ​ណើរ​មក​ទី​នេះ ហើយ​គាត់​ក៏​ប្រហែល​ជា​នឹងអ​ធិស្ឋានទៀត នៅ​ក្នុង​ប​ទ​សម្ភាស​ទាំង​មូ​ល”។ ក្រោយ​មក លោក​រ៉ូស​ក៏​បា​ន​មាន​ប្រសាស​ន៍​ថា “នេះ​ជាមេ​រៀន​ដ៏​ល្អ សម្រាប់​ឲ្យ​ខ្ញុំ​រៀន​សូត្រ ក្នុងនាម​ខ្ញុំ​ជា​យុវ​ជ​ន”។ ការ​អធិស្ឋាន​ឥ​ត​ឈប់​ឈ​រ មិ​នមែ​នជា​ព្រឹត្តិការណ៍នោះ​ទេ តែជាវិធី​ទំនាក់​ទំន​​ងជា​មួយព្រះ។ ទំនាក់​ទំន​ង​ដ៏ជិត​ស្និ​ទ្ធ​នេះ កើត​មាន ពេល​ដែល​រាស្រ្តរ​បស់ព្រះ​យល់​ថា ការ​អធិ​ស្ឋាន​ឥត​ឈប់​ឈ​រ គឺ​ជា​អ្វីដែល​ពួក​គេ​ត្រូវ​អនុវ​ត្ត​ជា​ប្រ​ចាំ ក្នុង​ជីវិត។ បទ​គម្ពីរទំនុកដំ​កើង បាន​លើក​ទឹក​ចិ​ត្ត​យើ​ង ឲ្យ​ចាប់​ផ្តើម​ថ្ងៃ​នីមួយ​ៗ​ ដោយ​លើក​សម្លេងឡើង អធិស្ឋាន​ដ​ល់​ព្រះ​អ​ម្ចាស់​(​ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានស​ន្ទនាជា​មួ​យ​ទ្រង់​  ពេញមួយ​ថ្ងៃ(​៥៥:១៧)  ហើយនៅ​ចំ​ពោះ​មុខ​កា​រ​ចោទប្រ​កា​ន់  និង​មួល​ប​ង្កាច់…

Read article
ព្រះទ្រង់កំពុងស្តាប់

នៅថ្ងៃ មុនពេលលោកប៊ីលី ក្រាហាំ(Billy Graham) ធ្វើបទសម្ភាស ក្នុងឆ្នាំ ១៩៨២ ក្នុងកម្មវិធីទូរទស្សន៍មានចំណងជើងថា ថ្ងៃនេះ លោកឡារី រ៉ូស(Larry Ross) ដែលជានាយកផ្នែកទំនាក់ទំនងសាធារណៈ បានស្នើសុំឲ្យលោកក្រាហាំ មានបន្ទប់មួយសម្រាប់អធិស្ឋានម្នាក់ឯង មុនពេលការសម្ភាសចាប់ផ្តើម។ ប៉ុន្តែ ពេលលោកក្រាហាំ បានមកដល់ស្ទូឌីយ៉ូ អ្នកជំនួយរបស់គាត់ក៏បានឲ្យដំណឹងលោករ៉ូសថា លោកក្រាហាំ មិនត្រូវការបន្ទប់អធិស្ឋានទេ។ គាត់ថា “លោកក្រហាំបានអធិស្ឋាន ចាប់តាំងពីពេលគាត់ក្រោកពីគេង ពេលព្រឹកនេះ គាត់បានអធិស្ឋានពេលគាត់ញាំអាហារពេលព្រឹក គាត់បានអធិស្ឋាននៅក្នុងឡាន ពេលធ្វើដំណើរមកទីនេះ ហើយគាត់ក៏ប្រហែលជានឹងអធិស្ឋានទៀត នៅក្នុងបទសម្ភាសទាំងមូល”។ ក្រោយមក លោករ៉ូសក៏បានមានប្រសាសន៍ថា “នេះជាមេរៀនដ៏ល្អ សម្រាប់ឲ្យខ្ញុំរៀនសូត្រ ក្នុងនាមខ្ញុំជាយុវជន”។ ការអធិស្ឋានឥតឈប់ឈរ មិនមែនជាព្រឹត្តិការណ៍នោះទេ តែជាវិធីទំនាក់ទំនងជាមួយព្រះ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនេះ កើតមាន ពេលដែលរាស្រ្តរបស់ព្រះយល់ថា ការអធិស្ឋានឥតឈប់ឈរ គឺជាអ្វីដែលពួកគេត្រូវអនុវត្តជាប្រចាំ ក្នុងជីវិត។ បទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តយើង ឲ្យចាប់ផ្តើមថ្ងៃនីមួយៗ ដោយលើកសម្លេងឡើង អធិស្ឋានដល់ព្រះអម្ចាស់(ទំនុកដំកើង ៥:៣) ដើម្បីឲ្យយើងបានសន្ទនាជាមួយទ្រង់  ពេញមួយថ្ងៃ(៥៥:១៧)  ហើយនៅចំពោះមុខការចោទប្រកាន់  និងមួលបង្កាច់…

Read article
របស់ដែលលុយមិនអាចទិញបាន

លោកមៃឃល សែនដេល(Michael Sandel) ដែលជាអ្នកនិពន្ធសៀវភៅ មានចំណងជើងថា របស់ដែលលុយមិនអាចទិញបាន បានមានប្រសាសន៍ថា “មានរបស់ខ្លះលុយមិនអាចទិញបានទេ តែសព្វថ្ងៃនេះ មានរបស់តិចណាស់ ដែលលុយមិនអាចទិញបាន”។ នៅអាមេរិក អ្នកទោសអាចបង់លុយ ៩០ដុល្លា ក្នុងមួយយប់ ដើម្បីឲ្យបានដេកក្នុងបន្ទប់ឃុំឃាំងដែលទំនើបជាងមុន។   នៅអាហ្វ្រិកពួកមនុស្សខិលខូចអាចបង់លុយ២៥ម៉ឺនដុល្លា  ដើម្បីទិញសិទ្ធិប្រម៉ាញ់សត្វរមាសដែលជិតផុតពូជ ហើយគេអាចទិញលេខទូរស័ព្ទពិសេសសម្រាប់វេជ្ជបណ្ឌិត ក្នុងតម្លៃ១៥០០ដុល្លា។ ដូចនេះ គេហាក់ដូចជាស្ទើរតែអាចទិញអ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ មានរបស់មួយដែលលុយមិនអាចទិញបាន គឺការប្រោសលោះ  ឲ្យរួចពីចំណងនៃអំពើបាប។ ពេលដែលសាវ័កប៉ុលចាប់ផ្តើមតែងបទគម្ពីរ អំពីលក្ខណៈនៃព្រះគុណដ៏ធ្ងន់របស់ព្រះ ដែលទ្រង់ប្រទានក្នុងផែនការសង្រ្គោះ តាមរយៈព្រះយេស៊ូវ គាត់បានសរសើរដំកើងទ្រង់ថា “យើងបានសេចក្តីប្រោសលោះ នៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧-៨)។ ការសុគតរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង គឺជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីរំដោះយើងឲ្យរួចពីអំពើបាប។ ហើយមានតែទ្រង់ទេ ដែលអាចបង់ថ្លៃលោះយើង ព្រោះទ្រង់ជាព្រះរាជបុត្រានៃព្រះ ដែលល្អឥតខ្ចោះ។ យើងអាចឆ្លើយតប ចំពោះព្រះគុណដ៏ថ្លៃឧត្តម្ភ ដែលយើងទទួលដោយឥតគិតថ្លៃនោះ ដោយសរសើរដំកើងអស់ពីចិត្ត ហើយប្តេជ្ញាចិត្តចំពោះព្រះ ដែលបានប្រោសលោះយើងឲ្យរួចពីបាប តាមរយៈព្រះយេស៊ូវ(១:១៣-១៤)។ សូមសរសើរព្រះដ៏មានព្រះជន្មរស់នៃយើង ដ្បិតទ្រង់បានយាងមកលោះយើងឲ្យរួចពីបាប!-Marvin…

Read article