Monica Larose

You are here:
មិនមែនជាក្តីស្រមៃទេ

«ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤ មាន​ជំងឺ​ផ្លូវ​ចិត្ត​មួយ​ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​ថា ពួក​គេ​កំពុង​រស់នៅ​ក្នុង​ការយល់​សប្តិ​មួយ ដែល​មិន​អាច​ភ្ញាក់​ដឹង​ខ្លួន​បាន។ អ្នក​ដែល​មាន​បញ្ហា​នេះ ច្រើនតែ​មាន​អារម្មណ៍​ថា អ្វី​ៗ​នៅ​ជុំវិញ​ខ្លួន​ពួក​គេ គ្រាន់តែ​ជា​ការ​ស្រមើ​ស្រមៃ។ អ្នក​ដែល​មាន​អារម្មណ៍​ដ៏​រ៉ាំរ៉ៃ​ដូចនេះ​ អាច​ត្រូវ​គ្រូពេទ្យ​ពិនិត្យ​ឃើញថា ពួក​គេ​មាន​ជំងឺផ្លូវចិត្ត តែ​គេ​ជឿ​ថា វា​ជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​កើតមាន​ជា​ធម្មតា ជាពិសេស​ក្នុងអំឡុងពេល​ដែល​មាន​ស្រ្តេស​ច្រើន។ ប៉ុន្តែ ជួនកាល អារម្មណ៍​ដូចនេះ​នៅតែ​បន្ត​មាន សូម្បីតែ​នៅពេល​ដែល​ជីវិត​ហាក់ដូចជា​ដំណើរការ​ល្អ។ គឺ​ធ្វើ​មើលតែ​គំនិត​យើង​មិន​អាច​ទុកចិត្ត​ថា ការ​ល្អ​ពិតជា​កំពុងតែ​កើតឡើង​អញ្ចឹង។ ព្រះគម្ពីរ​បាន​ចែង អំពី​បញ្ហា​ស្រដៀង​នេះ ដែល​រាស្រ្ត​របស់​ព្រះ​ជួប នៅពេល​ដែល​ពួក​គេ​មិនដឹង​ថា ព្រះ​ចេស្តា និង​ការ​រំដោះ​របស់​ព្រះអង្គ​វា​ជា​រឿង​ពិត ឬ​ជា​ការ​ស្រមៃ​។ ក្នុង​បទ​គម្ពីរ​កិច្ចការ ជំពូក១២ ពេល​ដែល​ទេវតា​បាន​រំដោះ​លោក​ពេត្រុស ចេញពី​គុក និង​ការប្រហារ​ជីវិត​ដែល​អាច​កើតមាន(ខ.២,៤) ព្រះគម្ពីរ​បាន​ពិពណ៌នា​ថា សាវ័ក​ពេត្រុស “ឥតមាន​ដឹង​ជា​ការដែល​កើតមក ដោយសារ​ទេវតា​នោះ ពិត​ឬ​មិន​ពិត​ទេ គឺ​គាត់​ស្មាន​ថា​បានឃើញ​ការ​ជាក់ស្តែង​វិញ​(ខ.៩-១០)។ ពេល​ទេវតា​នាំ​គាត់​ចេញក្រៅ​គុក​ហើយ ទីបំផុត សាវ័ក​ពេត្រុស​ក៏បាន​ដឹងខ្លួន​ឡើង ហើយ​ដឹង​ថា ទេវតា​ពិតជា​បាន​រំដោះ​គាត់​មែន(ខ.១១)។ ក្នុង​ពេល​ដ៏​លំបាក ក៏ដូចជា​ពេល​ដ៏​រីករាយ ជួនកាល យើង​អាច​ពិបាក​ជឿ​មួយ​រយ​ភាគរយ​ថា ព្រះ​ទ្រង់​កំពុងធ្វើការ​ក្នុង​ជីវិត​យើង។ តែ​យើង​អាច​ទុកចិត្ត​ថា ពេលណា​យើង​រង់​ចំា​ព្រះអង្គ…

Read article
រត់ប្រណាំង ដោយចិត្តអំណត់

ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅមុខ​យើង ដោយ​អំណត់។ ហេព្រើរ ១២:១ ខ្ញុំ​មិន​អាច​ទប់ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់ ពេល​បានឃើញ​រូបភាព​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ អ៊ី​រ៉ា(Ira) បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម។ នាង​បាន​បង្ហោះ​រូប​នោះ ក្នុង​ឆ្នាំ២០២២ តែ​ប៉ុន្មាន​ថ្ងៃ មុន​ពេល​នាង​ចាកចេញ​ពី​ផ្ទះ​របស់​នាង នៅ​ទីក្រុង​ខៀវ ជា​រដ្ឋ​ធានី​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​ស្ថិត​ក្រោម​ការ​លោម​ព័ទ្ធ។ ក្នុង​រូប​នោះ គេ​ឃើញ​នាង​លើក​ទង់ជាតិ​អ៊ុយក្រែន បន្ទាប់​ពី​នាង​បាន​បញ្ចប់​ការ​រត់​ប្រណាំង​មួយ។ ក្នុង​ការ​បង្ហោះ​រូប​នោះ នាង​បាន​សរសេរ​ថា “ជីវិត​របស់​យើង​ម្នាក់​ៗ គឺជា​ការរត់ប្រណាំង​ម៉ា​រ៉ា​តុន ដែល​យើង​រាល់គ្នា​កំពុងតែ​រត់ អស់ពី​លទ្ធភាព។ ចូរ​យើង​រត់ប្រណាំង​ក្នុង​ពេល​បច្ចុប្បន្ន ឲ្យ​កាន់តែ​ល្អ​ជាង​មុន ដោយមាន​អ្វីមួយ ដែល​នៅ​ជាប់​ក្នុងចិត្ត​យើង​ជានិច្ច”។ នៅ​ថ្ងៃបន្ទាប់ ខ្ញុំ​ក៏បាន​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​នេះ​បន្ត​រត់ប្រណាំង តាមមធ្យោបាយ​ជាច្រើន ខណៈ​ពេល​ដែល​នាង​បន្ត​ចែកចាយ​សំណូមពរ​អធិស្ឋាន​ថ្មីៗ សម្រាប់​អ្នក​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ប្រទេស​នាង ហើយក៏​បាន​ចែកចាយ​អំពី​របៀប​ជួយ​ពួក​គេ​ផង​ដែរ។ ពាក្យ​លើកទឹកចិត្ត​របស់​អ៊ី​រ៉ា បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​បទ​គម្ពីរ​ហេព្រើរ ជំពូក១២ ដែល​បាន​ត្រាស់​ហៅ​អ្នកជឿ ឲ្យ “រត់ ដោយ​អំណត់”(ខ.១)។ ការ​ត្រាស់​ហៅ​នេះ គឺ​ស្របតាម​គំរូ​របស់​វីរបុរស​នៃ​សេចក្តី​ជំនឿ ដែល​មាន​ចែង​ក្នុង​ជំពូក១១ ដែល “ជា​ស្មរបន្ទាល់១ហ្វូង​ធំ” (១២:១) ដែល​បាន​រស់នៅ​ដោយ​ជំនឿ ​មានចិត្ត​ក្លាហាន និង​ភាព​អត់ធន់ ទោះ​ត្រូវ​លះបង់​ជីវិត​ក៏ដោយ(១១:៣៣-៣៨)។ ទោះ​ពួក​គេ​បានឃើញ និង​ស្វាគមន៍​សេចក្តី​សន្យា​របស់​ព្រះអង្គ​ពី​ចម្ងាយ​ក៏ដោយ(ខ.១៣) ក៏​ពួក​គេ​បាន​រស់នៅ…

Read article
ការចាប់ផ្តើមជាថ្មី

ឱ​ព្រះយេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំ ឲ្យ​រួចពី​បបូរមាត់​ដ៏​កំភូត ហើយពី​អណ្តាត​ដែល​បញ្ឆោត។ ទំនុកដំកើង ១២០:២ “ការយល់​ដឹង​របស់​គ្រីស្ទបរិស័ទ​អាច​នាំ​ឲ្យ​មានការ​ឈឺចាប់ បន្ទាប់ពី​យើង​បាន​សន្និដ្ឋាន​ថា រឿង​អ្វីមួយ​គឺជា​ការពិត តែ​តាមពិត វា​ជា​ការកុហក​សោះ”។ នេះ​ជា​អ្វី​ដែល​លោក​យូ​ជីន ភី​ធ័រ​សិន(Eugene Peterson) បាន​សរ​សេរ ក្នុង​ការ​ពន្យល់​ដ៏​មានអំណាច អំពី​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២០។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២០ ជា​បទ​គម្ពីរ​ទំនុកដំកើង​ទី១ ក្នុងចំណោម “បទ​គម្ពីរ​ទំនុកដំកើង​របស់​អ្នក​ឡើងភ្នំ”(ទំនុកដំកើង ១២០-១៣៤) ដែល​រាស្រ្ត​របស់​ព្រះ​បាន​ច្រៀង ក្នុង​ការ​ធ្វើដំណើរ​ជា​ក្រុម​តាមផ្លូវ​ចោទ ឡើង​ទៅ​ទីក្រុង​យេ​រូ​សា​ឡិម ដើម្បី​ធ្វើ​ពិធី​បុណ្យ។ គាត់​បាន​បកស្រាយ​ថា បទ​គម្ពីរ​ទំនុកដំកើង​នេះ​បាន​និយាយ​អំពី​ការ​ស្តាប់​បង្គាប់ ​ដែល​មាន​រយៈពេល​យូរ ក្នុង​ការ​ធ្វើដំណើរ​តាម​ទិសដៅ​តែមួយ ពោល​គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ទិដ្ឋភាព​នៃ​ការ​ធ្វើដំណើរ​ខាងវិញ្ញាណ​ឆ្ពោះទៅ​រក​ព្រះ។ ការ​ធ្វើដំណើរ​នេះ​អាច​ចាប់ផ្តើម​បាន ទាល់តែ​យើង​មានការ​យល់ដឹង​ដ៏​សំខាន់​ថា យើង​ត្រូវការ​អ្វីមួយ​ដែល​ខុសពី​មុន។ លោក​ភី​ធ័រ​សិន​បាន​បកស្រាយ​ដូចនេះ​ថា “ដើម្បីឲ្យ​មនុស្ស​ម្នាក់​អាច​ចាប់ផ្តើម​ការ​ធ្វើដំណើរ​តាម​ផ្លូវ​របស់​គ្រីស្ទាន គាត់​ត្រូវតែ​មានចិត្ត​ស្អប់ខ្ពើម​ផ្លូវ​ចាស់​របស់​គាត់​…បាន​សេចក្តី​ថា គាត់​មានការ​ឆ្អែតចិត្ត​ចំពោះ​ផ្លូវ​របស់​លោកិយ មុន​ពេល​គាត់​មានចិត្តចង់​ចូល​ទៅ​ក្នុង​ពិភព​នៃ​ព្រះគុណ​ព្រះ”។ យើង​ងាយ​នឹង​មានការ​បាក់ទឹកចិត្ត ដោយសារ​ភាព​ប្រេះ​បែក និង​ភាព​អស់សង្ឃឹម ដែល​យើង​ឃើញ​មាន​ក្នុង​លោកិយ ដែល​នៅ​ជំ​វិញ​ខ្លួន​យើង ដែល​មាន​ដូចជា​ភាព​អសីលធម៌​នៃ​វប្បធម៌​យើង ដែល​ច្រើនតែ​មិន​អើពើ ចំពោះ​អំពើអាក្រក់​ដែលគេ​កំពុងតែ​ធ្វើ​មក​លើ​អ្នកដទៃ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក១២០ បាន​ពោល​ទំនួញ​អំពី​រឿង​នេះ យ៉ាង​ស្មោះត្រង់​ថា “ខ្ញុំ​ចូលចិត្ត​ខាង​សេចក្តី​សុខ តែ​កាលណា​ខ្ញុំ​ថាទៅ…

Read article
ការសម្រាកពិតប្រាកដ

…ទាំង​ធ្វើ​បន្ទាល់​ឲ្យ​អ្នករាល់គ្នា​បាន​ដើរ​យ៉ាង​គួរ​នឹង​ព្រះ ដែល​ទ្រង់​ហៅ​អ្នករាល់គ្នា​មក​ក្នុង​នគរ ហើយ​ក្នុង​សិរីល្អ​របស់​ទ្រង់។ ១ថែ​ស្សា​ឡូ​និច ២:១២ ក្នុង​បទ​កំណាព្យ​មាន​ចំណងជើង​ថា “ការសម្រាក” អ្នកនិពន្ធ​បាន​ជំរុញចិត្ត​យើង ឲ្យ​មានទម្លាប់​ញែក ពេល “សម្រាក” ឲ្យ​ដាច់​ពី​ពេល “ធ្វើការ” ដោយ​សួរ​ថា “តើ​វា​ជា​ការសម្រាក​ពិតប្រាកដ ឬ​ជា​ការងារ?” បើ​អ្នក​ចង់​ពិសោធន៍​នឹង​ការសម្រាក​ដ៏​ពិត ជាជាង​ព្យាយាម​ជៀសវាង​តួនាទី​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត អ្នកនិពន្ធ​បាន​ជំរុញ​យើង​ថា “ចូរ​ធ្វើការ​ឲ្យអស់​ពីចិត្ត។ ចូរ​ប្រើ​ពេលសម្រាក ឲ្យបាន​ល្អ ពុំ​នោះ​ទេ វា​មិនមែន​ជា​ការសម្រាក​ទេ តែ​នៅ​ក្បែរ​អ្នកមាន​តែ​ការ​បំពេញ​តួនាទី”។ អ្នកនិពន្ធ​រូប​នេះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​សម្រាក និង​ក្តី​អំណរ​ពិតប្រាកដ​អាច​រកបាន តាមរយៈ​សេចក្តី​ស្រឡាញ់ និង​ការបម្រើ។ ទស្សនៈ​របស់​គាត់​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​លើកទឹកចិត្ត ដែល​សាវ័ក​ប៉ុល​បាន​ផ្តល់​ឲ្យ​ពួក​ជំនុំ​នៅ​ទី​ក្រុង​ថែស្សាឡូនិច។ គាត់​បាន​ពិពណ៌នា​ថា ព្រះ​បាន​ត្រាស់​ហៅ​គាត់​ឲ្យ​លើកទឹកចិត្ត​អ្នកជឿ “ឲ្យ​រស់នៅ ឲ្យ​សមគួរ​នឹង​ព្រះ”(១ថែ​ស្សា​ឡូ​និច ២:១២) ហើយ​បន្ទាប់មក គាត់​ក៏បាន​បកស្រាយ​ឲ្យ​កាន់តែ​ជាក់លាក់​ថា ជីវិត​ប្រភេទ​នោះ គឺ​មាន​ភាព​ពិត​ត្រង់ សេចក្តី​ស្រឡាញ់ និង​ការបម្រើ ដោយ​ស្រគត់ស្រគំ។ គាត់​ក៏បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​ចម្រើន​សេចក្តី​ស្រឡាញ់​របស់​ពួក​គេ ឲ្យ​បាន​ពេញ​ពោរ​ហូរហៀរ​ដល់គ្នា​ទៅវិញទៅមក ព្រមទាំង​ដល់​មនុស្ស​ទាំងអស់​ផង(៣:១២)។ ហើយ​គាត់​ក៏បាន​ជំរុញ​អ្នកជឿ​ព្រះយេស៊ូវ​ ឲ្យ “ខំប្រឹង​ឲ្យអស់​ពីចិត្ត និង​នៅ​ដោយ​ស្រគត់ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើការដោយដៃ​ខ្លួនឯង​ផង”(៤:១១)។ វា​ជា​ប្រភេទ​ជីវិត…

Read article
ព្រះគុណដ៏សុភាពរបស់ព្រះ

ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២ កវី​កំណាព្យ​ឈ្មោះ អ៊ែម​ម្លី ឌីកឃិនសិន(Emily Dickinson) បាន​សរសេរ​ថា “ចូរ​យើង​និយាយប្រាប់​សេចក្តី​ពិត​គ្រប់យ៉ាង តែ​និយាយ ដោយចិត្ត​សុភាព​”។ គាត់​លើកឡើង​ថា មូលហេតុ​ដែល​គាត់​សរសេរ​ដូចនេះ គឺ​ដោយសារ​សេចក្តី​ពិត និង​សិរីល្អ​របស់​ព្រះ “មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ណាស់​” បាន​ជា​មនុស្ស​មិន​អាច​យល់ ឬទទួល​ទាំងអស់ ក្នុង​ពេល​តែមួយ​បាន​ឡើយ ដូចនេះ យកល្អ យើង​ត្រូវ​ទទួល ហើយ​ចែកចាយ​ព្រះគុណ និង​សេចក្តី​ពិត​របស់​ព្រះ ដោយចិត្ត​សុភាព។ ព្រោះ “មនុស្ស​ត្រូវ​ទទួល​សេចក្តី​ពិត បន្តិច​ម្តងៗ ពុំ​នោះ​ទេ ពួក​គេ​នឹង​ខ្វាក់ភ្នែក​មិនខាន​”។ រឿង​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​អេភេសូរ ជំពូក៤ ដែល​បាន​ជំរុញ​អ្នកជឿ​ទាំងឡាយ ឲ្យ​មាន “ចិត្តសុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់​”(ខ.២)។ គាត់​បាន​ពន្យល់​ថា របៀប​ដែល​ព្រះគ្រីស្ទ​បាន​ធ្វើ​សម្រាប់​យើង ដោយ​ព្រះគុណ​ទ្រង់ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​សំឡូត និង​ការ​ទ្រាំទ្រ ដែល​យើង​មាន​ចំពោះ​គ្នា​ទៅវិញទៅមក។ នៅក្នុង​ការ​ប្រសូត​របស់​ព្រះអង្គ(ខ.៩-១០) ព្រះអង្គ​បាន​បង្ហាញ​ព្រះអង្គ​ទ្រង់ តាមរបៀប​ដ៏​ស្ងាត់ស្ងៀម និង​សុភាព ដើម្បីឲ្យ​មនុស្ស​ទទួល​ជឿ​ព្រះអង្គ។ ហើយ​ព្រះអង្គ​នៅតែ​បន្ត​បង្ហាញ​ព្រះអង្គ​ទ្រង់…

Read article
ជំនួយរបស់ព្រះ សម្រាប់ពេលអនាគតរបស់យើង

ឱ​សូម​ចំអែត​យើងខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅពេល​ព្រឹក ដើម្បីឲ្យ​យើងខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូតដល់​អស់១ជីវិត។ ទំនុកដំកើង ៩០:១៤ តាម​ការស្រាវជ្រាវ​របស់​អ្នកស្រី មែក ជេយ(Meg Jay) ដែល​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត បាន​ឲ្យដឹង​ថា គំនិត​របស់​យើង​ច្រើនតែ​គិត អំពី​ពេល​អនាគត​របស់​ខ្លួនឯង ស្រដៀងនឹង​របៀប​ដែល​យើង​គិត​អំពី​មនុស្ស​ដែល​យើង​មិន​ស្គាល់។ តើ​ហេតុអ្វី? គឺ​ប្រហែល​បណ្តាល​មក​ពី “យើង​ខ្វះ​ការ​អាណិត”។ យើង​ប្រហែល​មិន​ងាយ​អាណិត និង​យកចិត្ត​ទុកដាក់ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់ ឬ​សូម្បី​តែ​ខ្លួនឯង នៅពេលអនាគត។ ដូចនេះ ក្នុង​ការងារ​របស់​អ្នក​ស្រី​ជេយ គាត់​បាន​ព្យាយាម​ជួយ​យុវជន ឲ្យ​ស្រមៃ​អំពី​ខ្លួនឯង នៅ​ពេល​អនាគត ហើយ​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង ដោយ​ការអនុវត្ត​ជា​ជំ​ហានៗ។ ការ​នេះ​ក៏​រាប់បញ្ចូល​ការអនុវត្ត​តាម​ផែនការ ដើម្បីឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ប្រភេទ​ណាមួយ ដោយ​រៀបចំ​ផ្លូវ​ឲ្យ​ខ្លួនឯង​សម្រេច​ក្តី​ស្រមៃ ហើយ​បន្ត​មានការ​ចម្រើនឡើង។ បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៩០ បាន​បង្រៀន​យើង​ឲ្យ​គិត​អំពី​ខ្លួនឯង មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​អនាគត​ផង​ដែរ ដើម្បី​សូមឲ្យ​ព្រះ​ទ្រង់​ជួយ​យើង​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​ខ្លួន​ឯង ដើម្បីឲ្យ​យើង​មានចិត្ត​ខ្មីឃ្មាត ឲ្យបាន​សតិបញ្ញា(ខ.១២)។ ការ​នឹក​ចាំ​ថា ពេលវេលា​ដែល​យើង​មាននៅ​លើ​ផែនដី​នេះ មានកំណត់ អាច​រំឭក​យើង​ថា យើង​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​ព្រះ ដោយ​មិន​អាច​ខ្វះ​បាន។ យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ដើម្បីឲ្យ​យើង​ចេះ​ស្វែងរក​ការ​ស្កប់ចិត្ត និង​ក្តី​អំណរ មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ “អស់​មួយ​ជីវិត” (ខ.១៤)។…

Read article
ការបន្ទាប់ខ្លួន គឺជាសេចក្តីពិត

ចូរ​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នករាល់គ្នា​ឡើង។ យ៉ាកុប ៤:១០ ថ្ងៃមួយ មាន​អ្នកជឿ​ព្រះ​ម្នាក់ នៅ​សតវត្សរ៍​ទី១៦ ឈ្មោះ ថេរី​សា(Teresa) មក​ពី​ក្រុង​អ័វីឡា បាន​ពិចារណា អំពី​មូលហេតុ​ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​តម្លៃ​មក​លើ​ការ​បន្ទាបខ្លួន​យ៉ាង​ខ្លាំង។ ភ្លាមៗនោះ គាត់​ក៏បាន​រក​ឃើញ​ចម្លើយ។ “គឺ​ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ពិត​ដែល​ខ្ពស់​បំផុត ហើយ​ការ​បន្ទាបខ្លួន​គឺជា​សេចក្តី​ពិត​…”។ សេចក្តីល្អ​ដែល​មាន​ក្នុង​យើង មិនបាន​កើត​ចេញ​ពី​ខ្លួន​យើង​ទេ។ ផ្ទុយទៅវិញ វា​កើត​ចេញពី​ទឹក​នៃ​ព្រះគុណ​ដែល​ហូរ​ឥត​ឈប់ នៅ​ក្បែរ​វិញ្ញាណ​របស់​យើង ដូច​ដើម​ឈើ​ដុះ​ក្បែរ​ទឹក និង​បាន​ពី​ព្រះអង្គ ដែល​ប្រទាន​ពន្លឺជីវិត​មក​យើង​”។ ថេរី​សា​ក៏បាន​សន្និដ្ឋាន​ថា ការអធិស្ឋាន​ជួយ​ឲ្យ​យើង​បោះយុថ្កា​ជាប់​ក្នុង​សេចក្តី​ពិត​នោះ ព្រោះ “ការ​បន្ទាបខ្លួន គឺជា​គ្រឹះ​ទាំងមូល​នៃ​ការអធិស្ឋាន។ យើង​បន្ទាបខ្លួន​កាន់តែ​ខ្លាំង ក្នុង​ការអធិស្ឋាន នោះ​ព្រះ​ទ្រង់​ក៏​នឹង​លើក​យើង​កាន់តែ​ខ្ពស់​ឡើង​ផង​ដែរ​”។ ការ​ពិពណ៌នា​របស់​ថេរី​សា អំពី​ការ​បន្ទាប់​ខ្លួន បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​យ៉ាកុប ជំពូក៤ ដែល​ក្នុង​នោះ សាវ័ក​យ៉ាកុប​បាន​ដាស់​តឿន អំពី​លក្ខណៈ​ដ៏​គ្រោះថ្នាក់​នៃ​អំ​ណួ​ត និង​ភាព​អាត្មានិយម ដែល​ផ្ទុយ​នឹង​លក្ខណៈ​នៃ​ជីវិត ដែល​ពឹងផ្អែក​លើ​ព្រះគុណ​ព្រះ(ខ.១-៦)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ដំណោះស្រាយ​តែមួយ​ដើម្បី​ជៀស​ចេញពី​ជីវិត ដែល​លោភលន់ អស់​សង្ឃឹម និង​ការ​ប៉ះទង្គិច គឺ​ត្រូវ​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​ត្រូវ​ទទួល​ព្រះគុណ​របស់​ព្រះ​វិញ។ ឬអាច​និយាយ​ម្យ៉ាងទៀត​ថា យើង​ត្រូវ “បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះអម្ចាស់​” ដោយ​ការធានា​ថា…

Read article
រកកូនសោនៅកន្លែងខុស

  ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង។ ម៉ាថាយ ១១:២៩ លោក​ថូម៉ាស ឃីតធីង(Thomas Keating) បាន​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ស្ថានភាព​របស់​មនុស្ស ដែល​ក្នុង​នោះ គាត់​បាន​ចែក​ចាយ​រឿង​ដែល​គួរ​ឲ្យ​ចង​ចាំ​មួយ​ថា៖ មាន​គ្រូ​បង្រៀន​ម្នាក់​បាន​បាត់​កូន​សោ​ផ្ទះ។ គាត់​បាន​លត់​ជង្គង់​ចុះ នៅ​លើ​ស្មៅ ដើម្បី​រក​មើល​កូនសោ​នោះ។ ពេល​ដែល​សិស្ស​គាត់​ឃើញ​គាត់​កំពុង​ស្វែង​រក​កូនសោ​ដូចនោះ ពួក​គេ​ក៏​បាន​ជួយ​ស្វែង​រក​ផង​ដែរ តែ​​រក​មិន​ឃើញ។ ទីបំផុត សិស្ស​ម្នាក់​ដែល​ឆ្លាត​ជាង​គេ​ក៏​បាន​សួរ​គាត់​ថា “លោក​គ្រូ តើ​លោក​គ្រូ​នឹក​ឃើញ​ថា កូនសោ​នោះ​ប្រហែល​បាត់​នៅ​កន្លែង​ណា?” គ្រូ​របស់​ពួក​គេ​ក៏​បាន​ឆ្លើយ​ថា “​បាទ ខ្ញុំ​បាន​បាត់​វា នៅ​ក្នុង​ផ្ទះ”។ ពួកគេ​ក៏បាន​លាន់​មាត់​ថា “បើ​អញ្ចឹង ហេតុអ្វី​លោកគ្រូ​មក​ស្វែង​រក​វា នៅ​ទីនេះ​ទៅ​វិញ?” គាត់​ឆ្លើយ​ថា “ព្រោះ​នៅ​ទី​នេះ មាន​ពន្លឺ​ថ្ងៃ​ស្រួល​រក​ជាង”។​ លោក​ឃីតធីង ក៏​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា យើង​បាន​បាត់​កូនសោ​ចូល​ទៅ​រក “ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ ដែល​ជា​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​វត្តមាន​នៃ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ”។ “បើ​គ្មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ​ទេ នោះ​អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​គ្មាន​ប្រយោជន៍។ តែ​បើ​យើង​មាន​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ នោះ​ព្រះអង្គ​នឹង​នាំ​យើង​ធ្វើអ្វី​ដែល​មាន​ប្រយោជន៍”។ មនុស្ស​ពិត​ជា​ងាយ​ភ្លេច​ថា សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ជីវិត​យើង​កំពុង​ឡើង​ចុះ ព្រះ​ទ្រង់​នៅ​តែ​មាន​កូនសោ​សម្រាប់​បំពេញ​ការ​ស្រេក​ឃ្លាន ដែល​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។ តែ​ពេល​ណា​យើង​ឈប់​ស្វែង​រក​កូន​សោ​នោះ នៅ​កន្លែង​ខុស ​ព្រះ​អង្គ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រទាន​យើង…

Read article
សេចក្តីស្រឡាញ់ ដែលអាចទុកចិត្តបាន

សេចក្តី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ។ រ៉ូម ១៣:១០ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ឈប់​គិត​ពី​រឿង​នោះ​ទៀត? អារម្មណ៍​របស់​ខ្ញុំ​បាន​ចាក់​ស្រែស​ទៅ​ដោយ​ការ​ពិបាក​ចិត្ត ការ​ប្រកាន់​ទោស​ខ្លួន​ឯង កំហឹង និង​ការ​ភាន់ភាំង។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈឺ​ចាប់ ដើម្បី​កាត់​ផ្តាច់​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ ជា​មួយ​មនុស្ស​ម្នាក់ បន្ទាប់​ពី​ខ្ញុំ​បាន​ព្យាយាម​លើក​ឡើង អំពី​ការ​ឈឺចាប់ ដោយសារ​អាកប្ប​កិរិយា​របស់​គាត់ តែ​គាត់​បាន​ឆ្លើយ​តប​មក​វិញ ដោយ​ការ​បដិសេធន៍។ សព្វ​ថ្ងៃ​នេះ ពេល​ណា​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា នាង​មក​លេង​ទីក្រុង គំនិត​របស់​ខ្ញុំ​ក៏​បាន​គួច​ត្របាញ់​ទៅ​រក​អតីត​កាល។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ព្យាយាម​សម្រួល​អារម្មណ៍ ខ្ញុំ​ក៏​បាន​ឮ​បទ​ចម្រៀង​ដែល​គេ​កំពុង​ចាក់​ផ្សាយ​តាម​វិទ្យុ។ បទ​ចម្រៀង​នោះ​មិន​គ្រាន់​តែ​បាន​បង្ហាញ​នូវ​ការ​ឈឺចាប់​ដោយ​សារ​ការ​ក្បត់ តែ​ក៏​បង្ហាញ​ការ​ស្រេក​ឃ្លាន​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​មនុស្ស​ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នោះ។ ខ្ញុំ​ក៏​បាន​ចេញ​ទឹក​ភ្នែក​រលីង​រលោង ស្រប​ពេល​ដែល​ខ្ញុំ​កំពុង​តែ​នឹក​ចាំ អំពី​ការ​ស្រេក​ឃ្លាន​ក្នុង​ជម្រៅ​ចិត្ត​ខ្ញុំ។ សាវ័ក​ប៉ុល​បាន​សរសេរ​នៅ​ក្នុង​បទ​គម្ពីរ​រ៉ូម ១២:៩ ថា “ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា”។ ខគម្ពីរ​នេះ​បាន​រំឭក​ថា សេចក្តី​ស្រឡាញ់​ខ្លះ​មិន​មែន​ជា​សេចក្តី​ស្រឡាញ់​ពិត​នោះ​ទេ។ តែ​ក្នុង​ជម្រៅ​ចិត្ត​របស់​យើង មាន​ការ​ស្រេក​ឃ្លាន​រក​ក្តី​ស្រឡាញ់​ពិត គឺ​ក្តី​ស្រឡាញ់​ដែល​មិន​អាត្មា​និយម ឬ​មិន​ប្រើ​គេ​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង តែ​មាន​ក្តី​អាណិត និង​ការ​លះ​បង់។ ក្តី​ស្រឡាញ់​មិន​ព្យាយាម​គ្រប់​គ្រង​អ្នក​ដទៃ ដោយសារ​ការ​ភ័យ​ខ្លាច  តែ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដោយ​អំណរ ចំពោះ​សុខុមាល​ភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក(ខ.១០-១៣)។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ។ ដោយសារ​ព្រះ​យេស៊ូវ នោះ​យើង​អាច​ស្គាល់ និង​ចែក​រំលែក​ក្តី​ស្រឡាញ់ ដែល​យើង​អាច​ជឿ​ទុក​ចិត្ត គឺ​ក្តី​ស្រឡាញ់​ដែល​មិន​ធ្វើ​ការ​អាក្រក់(១៣:១០)។ ការ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ជា​ការ​រស់​នៅ​ដែល​មាន​សេរីភាព។—Monica…

Read article
ការសោកសង្រេងដែលបានកត់ទុក

ឱ​បើ​សិន​ជា​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ។ យ៉ូប ១៩:២៣-២៤ បន្ទាប់​ពី​អ្នក​ស្រី​ឃែរ៉ូឡាញ(Caroline) បាន​ទៅ​ពិនិត្យ​សុខភាព ឃើញ​មាន​ជំងឺ​មហារីក​ខួរ​ក្បាល​ដ៏​កម្រ និង​មិន​អាច​ព្យាបាល​បាន ដែល​ធ្វើ​ឲ្យ​គាត់​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង គាត់​ក៏​បាន​រក​ឃើញ​ក្តី​សង្ឃឹម និង​គោល​បំណង​ថ្មី​មួយ តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត​ថត​រូប​ឲ្យ​ក្មេង​ៗ​ដែល​ឈឺ​ធ្ងន់ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ តាម​រយៈ​សេវា​កម្ម​នេះ ក្រុម​គ្រួសារ​ទាំង​ឡាយ​អាច​ថត​រូប ក្នុង​ពេល​ដ៏​មាន​តម្លៃ ដែល​ពួក​គេ​មាន​ជា​មួយ​កូន​ៗ​របស់​ពួក​គេ ទាំង​មាន​ចិត្ត​សោក​សង្រេង និង​ក្នុង​ពេល​ដែល​ប្រកប​ដោយ​ព្រះ​គុណ និង​ភាព​ស្រស់​ស្អាត ដែល​គេ​សន្និដ្ឋាន​ថា មិន​អាច​កើត​មាន នៅ​កន្លែង​ដែល​អស់​សង្ឃឹម​ទាំង​នោះ។ គាត់​បាន​សង្កេត​ឃើញ​ព្រះ​គុណ​ព្រះ នៅ​ក្នុង​ពេល​ដែល​ពិបាក​បំផុត ដែល​ក្រុម​គ្រួសារ​ទាំង​នោះ​បាន​សម្រេច​ចិត្ត​ស្រឡាញ់ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ កាល​ណា​យើង​សង្កេត​មើល​ការ​សោក​សង្រេង យើង​អាច​មើល​ឃើញ​ភាព​ពិត​នៃ​ការ​សោក​សង្រេង ព្រម​ទាំង​អាច​មើល​ឃើញ​សម្រស់ និង​ក្តី​សង្ឃឹម ក្នុង​ពេល​នោះ។ កណ្ឌ​គម្ពីរ​យ៉ូប មាន​ចំណុច​ជា​ច្រើន ដែល​ប្រៀប​ដូច​ជា​រូប​ថត​ដែល​បាន​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ការ​សោក​សង្រេង របស់​លោក​យ៉ូប នៅ​ក្នុង​ការ​ឆ្លង​កាត់​ការ​បាត់​បង់​ដ៏​តក់ស្លុត​(១:១៨-១៩)។ បន្ទាប់​ពី​មិត្ត​សំឡាញ់​របស់​លោក​យ៉ូប​បាន​អង្គុយ​កំដរ​គាត់​អស់​ជា​ច្រើន​ថ្ងៃ ពួកគេ​ក៏​មាន​ការ​ហត់​នឿយ ចំពោះ​ការ​សោក​សង្រេង​របស់​គាត់ ដោយ​ពួកគេ​បាន​ព្យាយាម​កាត់​បន្ថយ​ទុក្ខ​សោក​របស់​គាត់ ដោយ​ពន្យល់​ថា ទុក្ខ​សោក​របស់​គាត់ ជា​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ តែ​លោក​យ៉ូប​មិន​យល់​ស្រប​នឹង​គំនិត​របស់​ពួក​គេ ដោយ​លើក​ឡើង​ថា រឿង​ដែល​គាត់​កំពុង​ឆ្លង​កាត់​នោះ គឺ​សំខាន់​ចំពោះ​គាត់ ហើយ​គាត់​ចង់​ឲ្យ​គេ​យក​ទីបន្ទាល់​នៃ​ការ​សោក​សង្រេង​របស់​គាត់ ទៅ​ឆ្លាក់​ទុក​នៅ​លើ​ថ្ម ជា​រៀង​រហូត(១៩:២៤)។ រឿង​របស់​លោក​យ៉ូប​ក៏​ត្រូវ​បាន​ចារ​ទុក​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប ដោយ​ចង្អុល​បង្ហាញ​យើង…

Read article