Monica Larose

You are here:
ប្រាជ្ញាដ៏ធំប្រសើរ ដើម្បីមើលឲ្យគ្រប់ជ្រុងជ្រោយ

ចូរ​មាន​ចិត្ត​អាណិត​ដល់​ពួក​អ្នក​ខ្លះ ដែល​មាន​សេចក្តី​សង្ស័យ​ផង ហើយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ទាំង​ឆក់​យក​គេ​ចេញ​ពី​ភ្លើង ហើយ​ត្រូវ​មាន​ចិត្ត​មេត្តា​ដល់​មនុស្ស​ឯ​ទៀត​ដោយ​ភ័យ​ខ្លាច។ យូដាស ១:២២-២៣ លោក​ចន ជ្រីសូស្ទុម(John Chrysostom) ដែល​ជា​អ្នក​ដឹក​នាំ​ពួក​ជំនុំ​សម័យ​ដើម បាន​សរសេរ​ថា “អ្នក​គង្វាល​ត្រូវ​ការ​ប្រាជ្ញា​ដ៏​ធំ​ប្រសើរ និង​ភ្នែក​១​ពាន់ ដើម្បី​ពិនិត្យ​មើល​សណ្ឋាន​នៃ​វិញ្ញាណ ឲ្យ​គ្រប់​ជ្រុង​ជ្រោយ”។ លោក​ចន​បាន​សរសេរ​ពាក្យ​ពេចន៍​ទាំង​នេះ នៅ​ក្នុង​ការ​ពិភាក្សា អំពី​ភាព​ស្មុគស្មាញ​នៃ​ការ​ផ្តល់​ឲ្យ​អ្នក​ដទៃ ឲ្យ​នូវ​ការ​ថែទាំ​ខាង​វិញ្ញាណ។ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា ដោយសារ​យើង​មិន​អាច​បង្ខំ​នរណា​ម្នាក់ ឲ្យ​ទទួល​ការ​ប្រោស​ឲ្យ​ជា នោះ​ការ​ឈោង​ទៅ​រក​ចិត្ត​របស់​អ្នក​ដទៃ តម្រូវ​ឲ្យ​យើង​មាន​ការ​អាណិត​អាសូរ​ខ្លាំង។ តែ​គាត់​បាន​ដាស់​តឿន​ថា ការ​នេះ​មិន​មាន​ន័យ​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ មិន​ដែល​នាំ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នោះ​ឡើយ ព្រោះ “បើ​អ្នក​មាន​ការ​ខ្លាច​ចិត្ត​ពេក ចំពោះ​អ្នក​ដែល​ត្រូវ​ការ​ការ​វះ​កាត់​ស៊ី​ជម្រៅ ហើយ​មិន​បាន​ធ្វើ​ការ​វះ​កាត់​ឲ្យ​បាន​ជ្រៅ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​ការ​វះកាត់ អ្នក​នឹង​មិន​អាច​​វះកាត់​ឲ្យ​ដល់​ដុំ​សាច់​មហារីក។ តែ​បើ​អ្នក​ធ្វើ​ការ​វះកាត់​ដោយ​គ្មាន​មេត្តា ជា​ញឹក​ញាប់​អ្នក​ជំងឺ មាន​ការ​ឈឺ​ចាប់​ពេក ក៏​បាន​អស់​សង្ឃឹម ហើយ​លែង​ខ្វល់​អ្វី​ទាំង​អស់…ក៏​គិត​ចង់​លោត​ពីលើ​​ជ្រោះ​តែ​ម្តង”។ កណ្ឌ​គម្ពីរ​យូដាស​ក៏​បាន​ធ្វើ​ការ​បក​ស្រាយ អំពី​ភាព​ស្មុគស្មាញ​ស្រដៀង​នេះ​ផង​ដែរ ជា​ការ​ឆ្លើយ​តប ចំពោះ​អ្នក​ដែល​វង្វេង​ចេញ​ពី​ជំនឿ ដោយសារ​គ្រូ​ខុស​ឆ្គង ដែល​ប្រៀប​ដូច​ជា​ដុំ​ស្អុយ​(១:១២-១៣,១៨-១៩)។ តែ​ពេល​ដែល​លោក​យូដាស​បាន​ណែនាំ​អំពី​របៀប​ឆ្លើយ​តប​ចំពោះ​ការ​គំរាម​កំហែង​ដ៏​ធ្ងន់ធ្ងរ​នេះ គាត់​មិន​ឲ្យ​យើង​មាន​ប្រតិកម្ម​តប ដោយ​កំហឹង​ដ៏​កាច​សាហាវ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​ថា អ្នក​ជឿ​គួរ​តែ​ឆ្លើយ​តប​ចំពោះ​ការ​បង្រៀន​ខុស​ឆ្គង ដោយ​ចាក់​ឫស​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ជ្រៅ ទៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​(ខ.២០-២១)។ ព្រោះ​ទាល់​តែ​យើង​បាន​ចាក់​ឫស​ចូល​ជ្រៅ…

Read article
ក្តីស្រឡាញ់ដែលគ្មានព្រំដែន

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្តី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក។ ទំនុកដំកើង ១៤៣:៨ នៅឆ្នាំ២០១៩ លោក​ឃែប ដាសវូឌ(Cap Dashwood) និង​ឆ្កែ​ពូជ​ឡាប្រាដូ​របស់​គាត់ ឈ្មោះ ឆេឡា(Chaela) បាន​សម្រេច​បាន​នូវ​រឿង​ដ៏​គួរ​ឲ្យ​កត់​សំគាល់ ដោយ​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ជា​រៀង​រាល់​ថ្ងៃ ជា​មួយ​គ្នា បាន​៣៦៥ថ្ងៃ។ លោក​ដាសវូឌ​មាន​រឿង​មួយ សម្រាប់​និយាយ​ប្រាប់​យើង ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត។ គាត់​បាន​រត់​ចោល​ផ្ទះ ពេល​គាត់​មាន​អាយុ​១៦​ឆ្នាំ។ គាត់​គ្រាន់​តែ​ពន្យល់​ថា មូល​ហេតុ គឺ​ដោយសារ​គាត់​ជួប​រឿង​អាក្រក់​ជា​ច្រើន ក្នុង​គ្រួសារ។ ប៉ុន្តែ ស្នាម​របួស​ពី​អតីត​កាល​នេះ បាន​នាំ​ឲ្យ​គាត់​ស្វែង​រក​ការ​ព្យាបាល នៅ​កន្លែង​ផ្សេង។ គាត់​ថា​ ជួន​កាល ពេល​យើង​មាន​ការ​ខក​ចិត្ត ដោយសារ​អ្នក​ដទៃ យើង​ត្រូវ​ងាក​ទៅ​រក​អ្វី​ផ្សេង​ទៀត។ សម្រាប់​លោក​ដាសវូឌ ការ​ឡើង​ភ្នំ និង​សេចក្តី​ស្រឡាញ់​ឥត​លក្ខខណ្ឌ​របស់​ឆ្កែ​គាត់ បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​ចិត្ត​គាត់។ សម្រាប់​អ្នក​ដែល​មាន​ក្តី​ស្រឡាញ់​ជ្រាល​ជ្រៅ ចំពោះ​សត្វ​ចិញ្ចឹម ដូច​ខ្ញុំ​ដែរ មូល​ហេតុ​ដែល​យើង​ស្រឡាញ់​ពួក​វា គឺ​ដោយសារ​ពួក​វា​ស្រឡាញ់​យើង ដោយ​ភាព​ផ្អែម​ល្ហែម និង​គ្មាន​លក្ខខ័ណ្ឌ ជា​ក្តី​ស្រឡាញ់​ដ៏​កំរ។ តែ​ខ្ញុំ​ចូល​ចិត្ត​គិត​ថា ក្តី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​យើង​ ដោយ​គ្មាន​ការ​ហត់​នឿយ គឺ​បាន​ចង្អុល​បង្ហាញ​យើង ឲ្យ​ងាក​ទៅ​រក​ការ​ពិត​ដែល​ធំ​ប្រសើរ​ជាង និង​ជ្រាល​ជ្រៅ​ជាង​ក្តី​ស្រឡាញ់​របស់​មនុស្ស​ដែល​មិន​ស្ថិត​ស្ថេរ ពោល​គឺ​ងាក​ទៅ​រក​ក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មិន​ចេះ​រង្គោះរង្គើ និង​គ្មាន​ព្រំដែន ជា​ព្រះ​ទ្រទ្រង់​ចក្រ​វាល​ទាំង​មូល។​…

Read article
សេរីភាព ក្នុងការជជែក ទុកចិត្ត និងមានមនោសញ្ចេតនា

ក្នុង​សៀវភៅ​ជីវប្រវត្តិ ដែល​លោក​ហ្វ្រេដឺរីក ប៊ូជន័រ(Frederick Buechner) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ការ​ប្រាប់​រឿង​អាថ៌​កំបាំង គាត់​បាន​សរសេរ​ថា “ការ​ហាម​មិន​ឲ្យ​ជជែក មិន​ឲ្យ​ទុក​ចិត្ត មិន​ឲ្យ​មាន​មនោ​សញ្ចេតនា គឺ​ជា​ច្បាប់ ដែល​យើង​រស់​នៅ​តាម ហើយ​វេទនា​ហើយ នរណា​ដែល​បំពាន​ច្បាប់​មួយ​នេះ”។ ក្នុង​គ្រួសារ​គាត់ ការ​អនុវត្តន៍​តាម​ច្បាប់​នេះ គឺ​មាន​ន័យ​ថា លោក​ប៊ូជន័រ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជជែក ឬ​សោក​សង្រេង អំពី​ការ​សម្លាប់​ខ្លួន​របស់​ឪពុក​គាត់​នោះ​ទេ ដោយ​ធ្វើ​ឲ្យ​គាត់​គ្មាន​នរណា​ម្នាក់ ដែល​គាត់​អាច​ទុក​ចិត្ត ក្នុង​ការ​ចែក​ចាយ​អំពី​ការ​ឈឺ​ចាប់​របស់​គាត់។ តើ​អ្នក​ធ្លាប់​ជួប​បទ​ពិសោធន៍​ដូច​នេះ​ទេ? មនុស្ស​ជា​ច្រើន​បាន​រៀន​រស់​នៅ ដោយ​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​ខុស​ឆ្គង តាម​របៀប​ណា​មួយ គឺ​ក្តី​ស្រឡាញ់ ដែល​តម្រូវ​ឲ្យ​មាន​ភាព​មិន​ស្មោះ​ត្រង់ ឬ​មិន​និយាយ អំពី​ការ​អ្វី​ដែល​គ្រោះ​ថ្នាក់ ចំពោះ​យើង។ “ក្តី​ស្រឡាញ់” ប្រភេទ​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​ភ័យ​ខ្លាច ដោយសារ​ការ​គ្រប់​គ្រង និង​នាំ​ឲ្យ​យើង​ជាប់​ក្នុង​ភាព​ជា​ទាសករ​មួយ​ប្រភេទ។​ យើង​មិន​អាច​ភ្លេច​ភាព​ខុស​គ្នា រវាង​សេចក្តី​ស្រឡាញ់​ដែល​ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​មាន និង​ប្រភេទ​នៃ​ក្តី​ស្រឡាញ់​ដែល​មាន​លក្ខ​ខ័ណ្ឌ ដែល​យើង​ច្រើន​តែ​ជួប​ប្រទះ គឺ​សេចក្តី​ស្រឡាញ់ ដែល​យើង​តែង​តែ​ខ្លាច​បាត់​បង់។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ពន្យល់​ថា តាម​រយៈ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ យើង​អាច​យល់​អត្ថន័យ​នៃ​ការ​រស់​នៅ ដោយ​ការ​ភ័យ​ខ្លាច​(រ៉ូម ៨:១៥) ហើយ​ក៏​បាន​ចាប់​ផ្តើម​យល់ អំពី​ប្រភេទ​នៃ​សេរីភាព​ដ៏​រុង​រឿង​(ខ.២១) ដែល​យើង​អាច​មាន ពេល​ដែល​យើង​បាន​ដឹង​ថា ព្រះ​ទ្រង់​ស្រឡាញ់​យើង​ដោយ​សេចក្តី​ស្រឡាញ់ ដ៏​ជ្រាល​ជ្រៅ…

Read article
បទចម្រៀងនៅពេលយប់

ឪពុក​របស់​ខ្ញុំ​បាន​រស់​នៅ ក្នុង​ជីវិត​មួយ ដែល​មាន​សេចក្តី​ប្រាថ្នា​ជា​ច្រើន។​ គាត់​ចង់​បាន​ភាព​ពេញ​លេញ សូម្បី​តែ​នៅ​ពេល​ដែល​ជម្ងឺ​ប៉ាគីនសុន​បាន​ធ្វើ​ឲ្យ​មាន​ភាព​ពិការ​បន្តិច​ម្តង​ៗ នៅ​ក្នុង​គំនិត និង​រូប​កាយ​គាត់​ក៏​ដោយ។ គាត់​ប្រាថ្នា​ចង់​បាន​សន្តិ​ភាព នៅ​ពេល​ដែល​គាត់​កំពុង​តែ​ជួប​ការ​ឈឺ​ចាប់ ដោយសារ​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត។ គាត់​ចង់​ទទួល​សេចក្តីស្រឡាញ់ និង​ការ​ឲ្យ​តម្លៃពី​អ្នក​ដទៃ ប៉ុន្តែ ជា​ញឹក​ញាប់ គាត់​បាន​ជួប​ភាព​ឯកោ​ជា​ញឹក​ញាប់។ គាត់​មាន​អារម្មណ៍​ថា គាត់​មាន​ភាព​ឯកោ​តិច​ជាង​មុន ពេល​ដែល​គាត់​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​៤២ ដែល​ជា​បទ​គម្ពីរ​ទំនុក​ដំកើង​ដែល​គាត់​ចូល​ចិត្ត​ជាង​គេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ក៏​មាន​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​ការ​ប្រោស​ឲ្យ​ជា​ ដូច​គាត់​ផង​ដែរ(ខ.១-២)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ក៏​ធ្លាប់​ជួប​ទុក្ខ​ព្រួយ ដែល​ហាក់​ដូច​ជា​មិន​ដែល​បាត់​ទៅ​ណា​(ខ.៣) ធ្វើឲ្យ​ក្តី​អំណរ​មាន​តែ​នៅ​ក្នុង​ការ​ចង​ចាំ​ដ៏​យូរ​(ខ.៦)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏ធ្លាប់​មាន​អារម្មណ៍​ថា ព្រះ​ជា​ម្ចាស់​បាន​បោះ​បង់​ចោល​គាត់ និង​បាន​ទូល​សួរ​ទ្រង់​ថា “ហេតុ​អ្វី?”(ខ.៩) ពេល​ដែល​ភាព​ជ្រួល​ច្របល់ និង​ការ​ឈឺ​ចាប់​បាន​កើត​មាន​ជា​បន្ត​បន្ទាប់​(ខ.៧)។ ហើយ​ព្រះ​បន្ទូល​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង បាន​បក់​មក​លើ​គាត់ ដោយ​ធានា​ថា គាត់​មិន​ឯកោ​ទេ ហើយ​ឪពុក​ខ្ញុំ​ក៏​បាន​មាន​អារម្មណ៍​ថា សន្តិ​ភាព​ដ៏​ស្ងាត់​ស្ងៀម​បាន​ចាប់​ផ្តើម​មាន ក្នុង​ពេល​ដែល​គាត់​ឈឺ​ចាប់។ គាត់​ក៏​បាន​ស្តាប់​ឮ​សម្លេង​ដ៏ស្រទន់​នៅ​ជុំវិញ​ខ្លួន​គាត់ គឺ​សម្លេង​ដែល​ធានា​គាត់​ថា ព្រះ​ជា​ម្ចាស់​នៅ​តែ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង​ជា​និច្ច(ខ.៨) ទោះ​បី​ជាគាត់​គ្មាន​ចម្លើយ ទោះ​រលក​នៃ​បញ្ហា​នៅ​តែ​បក់​បោក​មក​លើ​គាត់​ក្តី។ ពេល​នោះ គាត់​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​បាន​ស្តាប់​សំនៀង​នៃ​សេចក្តី​ស្រឡាញ់ ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង​នោះ នៅ​ពេល​យប់។ គឺ​មាន​ចិត្ត​ស្កប់​ស្កល់​ល្មម​នឹង​បន្ត​តោង​ជាប់​សេចក្តី​សង្ឃឹម សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដែល​បាន​កើន​ឡើង។ ហើយ​ល្មម​នឹង​ឲ្យ​គាត់…

Read article
ការល្អ និងការអាក្រក់

ការ​ភ័យ​ខ្លាច អាច​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ យើង​ដឹង អំពី​មូល​ហេតុ​ដែល យើង​មាន​ការ​ភ័យ​ខ្លាច។ យើង​ខ្លាច​អ្វីដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ កាល​ពី​អតីត​កាល និង​អ្វី​ៗ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ម្តង​ទៀត។ ដូច​នេះ​ ជួន​កាល យើង​នៅ​ជាប់​គាំង មិន​អាច​ត្រឡប់​ថយ​ក្រោយ ហើយ​ក៏​ភ័យ​ខ្លាច​ពេក មិន​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ យើង​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា “ខ្ញុំ​មិន​អាច​ធ្វើ​វា​បាន​ទេ។ ខ្ញុំ​មិន​មាន​ភាព​វ័យ​ឆ្លាត មិន​ខ្លាំង ឬ​មិន​មាន​ភាព​ក្លាហាន​ល្មម​នឹង​ប្រឈម​មុន​នឹង​ការ​ឈឺ​ចាប់​នោះ​ទៀត”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ពិពណ៌នា របស់​អ្នក​និពន្ធ​ឈ្មោះ ​ហ្វ្រេត​ដឺរិគ បឺចន័រ(Frederick Buechner) អំពី​ព្រះ​គុណ​របស់​ព្រះ។ គាត់​ថា ព្រះ​គុណ​ព្រះ គឺ​ដូច​ជា​សម្លេង​ដ៏​ស្រទន់ ដែល​និយាយ​ថា “ក្នុងលោកិយ​នេះ ការ​អាក្រក់ និង​ការ​ល្អ​នឹង​កើត​ឡើង។ តែ​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​នៅ​ជា​មួយ​អ្នក​ជា​និច្ច”។ ការ​អាក្រក់​នឹង​កើត​ឡើង។ ក្នុង​លោកិយ​នេះ មនុស្ស​ដែល​ទទួល​រង​ការ​ឈឺ​ចាប់ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ដែល​ជា​ញឹក​ញាប់ ពួក​គេ​បាន​ប្រើ​ការ​អាក្រក់។ យើង​ធ្លាប់​ជួប​រឿង​អាក្រក់ ដែល​ក្នុង​នោះ ការ​អាក្រក់​បាន​ហ៊ុម​ព័ទ្ធ​យើង ហើយ​អ្នក​ដទៃ​បាន​ធ្វើ​ឲ្យ​យើង​មាន​របួស គឺ​មិន​ខុស​ពី​ស្តេច​ដាវីឌ​ឡើយ(ទំនុកដំកើង ៥៧:៤)។ ហើយ​យើង​ក៏​បាន​សោក​សង្រេង ហើយ​ក៏​បាន​អំពាវ​នាវ​រក​ព្រះ​ជា​ម្ចាស់(ខ.១-២)។ ប៉ុន្តែ ដោយសារ​ព្រះ​ជា​ម្ចាស់​បាន​គង់​នៅ​ជា​មួយ​យើង នោះ​ការ​ល្អ​ក៏​អាច​កើត​ឡើង​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​រត់ទៅ​រក​ទ្រង់ ដោយ​ការ​ឈឺ​ចាប់ និង​ការ​ភ័យ​ខ្លាច…

Read article
ស្រឡាញ់លើសខ្លួនឯង

នៅ​ក្នុង​រឿង​ប្រលោម​លោក ដែល​អ្នក​ស្រី​អេមីលី ប្រុនតេ(Emily Bronte) បាន​និពន្ធ លោក​វូធើរីង ហាយ(Wuthering Heights)  ជា​បុរស​ម្នាក់ ដែល​បាន​ដក​ស្រង់​ខគម្ពីរ​ជា​ញឹក​ញាប់ ដើម្បី​រិះ​គន់​អ្នក​ដទៃ ហើយ​គេ​ក៏​បាន​ហៅ​គាត់​ថា “ពួក​ផារិស៊ី​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់ ដែល​តាំង​ខ្លួន​ជា​អ្នក​សុចរិត ដែល​ប្រើ​ព្រះ​គម្ពីរ​ក្នុង​ផ្លូវ​ខុស ដើម្បី​កោស​យកព្រះ​បន្ទូល​សន្យា​សម្រាប់​តែ​ខ្លួន​ឯង ហើយ​ថ្លែង​នូវ​ពាក្យ​បណ្តាសារ​ដាក់​អ្នក​ជិត​ខាង​របស់​ខ្លួន”។ រឿង​នេះ​អាច​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​មនុស្ស​ម្នាក់​ដែល​យើង​ស្គាល់។ ប៉ុន្តែ តើ​យើង​រាល់​គ្នា មាន​លក្ខណៈ​ដូច​គាត់​ដែរ​ឬ​ទេ? តើ​យើង​ងាយ​នឹង​រិះ​គន់​អ្នក​ដទៃ ចំពោះ​បរាជ័យ​របស់​ពួក​គេ តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​បរាជ័យ យើង​ក៏​បាន​ធ្វើការ​ដោះសារ​ឬ? ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​អ្នក​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​នេះ។ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ការ​សន្យា ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​ពួក​គេ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ត្រូវ​បណ្តា​សារ ឲ្យ​តែ​អ្នក​ដទៃ​បាន​ទទួល​សេចក្តី​សង្រ្គោះ។ សូម​យើង​ពិចារណា​អំពី​លោក​ម៉ូសេ​ចុះ។ គាត់​បាន​ទូល​ដល់​ព្រះ​ជា​ម្ចាស់​ថា គាត់​សុខ​ចិត្ត​ឲ្យ​ព្រះ​ទ្រង់​លុប​ឈ្មោះ​គាត់ ចេញ​ពី​បញ្ជី​របស់​ទ្រង់ ឲ្យ​តែ​ទ្រង់​អត់​ទោស​ឲ្យ​ពួក​អ៊ីស្រាអែល​(និក្ខមនំ ៣២:៣២)។ ពុំ​នោះ​ទេ យើង​អាច​មើល​គំរូ​របស់​សាវ័ក​ប៉ុល ដែល​សុខ​ចិត្ត ឲ្យ “ខ្លួនគាត់​ដាច់​ចេញ​ពី​ព្រះ​គ្រីស្ទ” ឲ្យ​តែ​រាស្រ្ត​របស់​ទ្រង់ ទទួល​ជឿ​ទ្រង់(រ៉ូម ៩:៣)។ ការ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត គឺ​ជា​រឿង​ដែល​តែង​តែ​កើត​មាន​ជា​ធម្មតា ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​អំពី​អ្នក ដែល​បាន​ស្រឡាញ់​អ្នក​ដទៃ លើស​ខ្លួន​ឯង។ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ប្រភេទ​នេះ។ ទ្រង់​បាន​បង្រៀន​ថា “គ្មាន​អ្នក​ណា​មាន​សេចក្តី​ស្រឡាញ់​ធំ​ជាង​នេះ…

Read article
ជំនន់នៃការផ្លាស់ប្រែ

កាល​ខ្ញុំ​នៅ​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​លេង​ទឹក​ភ្លៀង ​នៅ​ពេល​ដែល​មាន​ព្យុះ​ភ្លៀង លាយ​ឡំ​ដោយ​ផ្គរ​រន្ទះ។​ ពេល​ណា​ មាន​ភ្លៀង​ធ្លាក់​ខ្លំាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សម្លេង​ផ្គរ​លាន់​កក្រើក​ដី ហើយ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ចាក់​ទឹក ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ ក៏​បាន​នាំ​គ្នា​រត់​លេង​គ្មាន​សណ្តាប់​ធ្នាប់ ជុំវិញ​ផ្ទះ​របស់​យើង ព្រម​ទាំង​ធ្វើ​រំអិល​លេង​ផង​ដែរ។ ទំរាំ​តែ​ដល់​ពេល​ដែល​យើង​ត្រូវ​ត្រឡប់​ចូល​ក្នុង​ផ្ទះ​វិញ យើង​បាន​ទទឹក​ជោក​អស់។ វា​គឺ​ជា​បទ​ពិសោធន៍​ដ៏​រំភើប​រីក​រាយ​ណាស់ ទោះ​មួយ​លើក​ៗ មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ក៏​ដោយ។ កាល​នោះ យើង​បាន​លង់​ខ្លួន សប្បាយ​នៅ​ក្នុង​ព្យុះ​ភ្លៀង​ដែល​មាន​អំ​ណាច​ខ្លាំង​ បាន​ជា​យើង​ពិបាក​ពិពណ៌នា​ថា តើ​យើង​កំពុង​តែ​សប្បាយ​រីក​រាយ ឬ​កំពុង​តែ​ភ័យ​ខ្លាច។ រូប​ភាព​នេះ បាន​លេច​ឡើងនៅ​ក្នុង​គំនិត​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១0៧។ តាម​បទ​គម្ពីរ​នេះ​ ការ​ស្អាង​ឡើង​វិញ​របស់​ព្រះ​ជា​ម្ចាស់ គឺ​ប្រៀប​បាន​នឹង​ការ​ផ្លាស់​ប្រែ​ទីហួត​ហែង ឲ្យ​ក្លាយ​ទៅ​ជា “ស្រះ​ទឹក” វិញ (ខ.​៣៥)។ ពីព្រោះ ភ្លៀង​ធម្មតា មិន​អាច​ផ្លាស់​ទីរហោស្ថាន ឲ្យ​ទៅ​ជា​វាល​ស្មៅ​បាន​ទេ។ ភ្លៀង​នោះ ត្រូវ​តែ​ជា​ភ្លៀង​ដែល​ខ្លាំង រហូត​ក្លាយ​ជា​ជំនន់ ដែល​ស្រោច​ស្រព្វ​ជោក​ជាំ ពេញ​ប្រឡោះ​ប្រេះ​ក្រហែង ទើប​ធ្វើ​ឲ្យ​ដី​នោះ ដុះ​ដាល​ជា​ជីវិត​ថ្មី​ឡើង។ តើ​នេះ​មិន​មែន​ជា​ការ​ស្តារ​ឡើង​វិញ ដែល​យើង​រំពឹង​ចង់​បាន​ទេ​ឬ? នៅ​ពេល​ដែល​ឆាក​ជីវិត​របស់​យើង ហាក់​ដូច​ជា​​ ការ​ធ្វើ​ដំណើរ​វិលវល់ គ្មាន​គោល​ដៅ​ច្បាស់​លាស់ ដោយ​យើង “ស្រេក​ឃ្លាន”…

Read article
ភាពល្អឥតខ្ចោះ ដែលមិនល្អឥតខ្ចោះ

កាល​ខ្ញុំ​នៅ​រៀន​នៅ​សកល​វិទ្យាល័យ សាស្រ្តា​ចារ្យ​របស់​ខ្ញុំ​ម្នាក់ បាន​សង្កេត​ឃើញ​ថា ខ្ញុំ​មាន​ភាព​សុក្រឹត​និយម ឬ​ភាពល្អ​ឥត​ខ្ចោះ​និយម ដែល​នាំ​ឲ្យ​មាន​ការ​ពន្យា​ពេល​ជា​ញឹក​ញាប់។ គាត់​ក៏​បាន​ផ្តល់​យោបល​ខ្លះ​ៗ ប្រកប​ដោយ​ប្រាជ្ញា​ដល់​ខ្ញុំ។ គាត់​មាន​ប្រសាសន៍​ថា “ចូរ​កុំ​បណ្តោយ​ឲ្យ​ភាព​ល្អ​ឥត​ខ្ចោះ ធ្វើ​ជា​សត្រូវ​របស់​ភាព​ល្អ”។ គាត់​ពន្យល់​ថា ការព្យាយាម​ធ្វើ​កិច្ចការ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ អាច​រារាំង​ការ​ប្រថុយ ដែល​ចាំ​បាច់​សម្រាប់​ការ​លូត​លាស់។ ប៉ុន្តែ ការ​ទទួល​ស្គាល់​ថា​ កិច្ចការ​របស់​ខ្ញុំ មិន​តែង​តែ​មាន​ភាព​ល្អ​ឥត​ខ្ចោះ នាំ​ឲ្យ​ខ្ញុំ​មាន​សេរីភាព នៅ​ក្នុង​ការ​បន្ត​លូត​លាស់។ យ៉ាង​ណា​មិញ សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ត្រូវ​ឈប់​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ល្អ​ឥត​ខ្ចោះ នៅ​លើ​ផែន​ដី ពុំ​នោះ​ទេ​ វានឹង​ធ្វើ​ឲ្យ​យើង​ភ្លេច​ថា យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​គ្រីស្ទ។ សាវ័ក​ប៉ុល​បាន​រៀន​សូត្រ​អំពី​បញ្ហា​នេះ ដោយ​ឆ្លង​កាត់​ការ​ពិបាក​ជា​ច្រើន។ ពី​ដំបូង​គាត់​បាន​ព្យាយាម​អនុវត្ត​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ បន្ទាប់​ពី​គាត់​បាន​ជួប​ព្រះ​យេស៊ូវ​ហើយ អ្វី​ៗ​ក៏​បាន​ផ្លាស់​ប្តូរ​(កាឡាទី ១:១១-១៦)។ សាវ័ក​ប៉ុល​ក៏​បាន​ដឹង​ថា បើ​សិន​ជា​គាត់​អាច​ជួយ​ខ្លួន​ឯង ឲ្យ​បាន​រួច​ពី​បាប ហើយ​ជា​នឹង​ព្រះ ដោយ​ខំ​កាន់​តាម​ក្រឹត្យ​វិន័យ នោះ “ព្រះយេស៊ូវ​មិន​ចំា​បាច់​ត្រូវ​យាង​មក​សុគត​ឡើយ”(២:២១)។  មាន​តែការ​ឈប់​ពឹង​កម្លាំង​ខ្លួន​ឯង​ទេ  ដែល​អាច​ជួយ​ឲ្យ​គាត់​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​នៃ​ព្រះ​យេស៊ូវ​រស់ នៅ​ក្នុង​គាត់(ខ.២០)។ មាន​តែ​នៅ​ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​គាត់​ទេ ដែល​អាច​ឲ្យ​គាត់​ពិសោធន៍​នឹង​អំណាច​ដ៏​ល្អ​ឥត​ខ្ចោះរបស់​ព្រះ​ជា​ម្ចាស់។ ការ​នេះ​មិន​មាន​ន័យ​ថា ​យើង​មិន​គួរ​ប្រឆាំង​នឹង​អំពើ​បាប(ខ.១៧)​ នោះ​ឡើយ វា​មាន​ន័យ​ថា យើង​ត្រូវ​ឈប់​ពឹង​ផ្អែកលើ​កម្លាំង​ខ្លួន​ឯង ដើម្បី​លូត​លាស់​ខាង​វិញ្ញាណ(ខ.២០)។ ក្នុង​មួយ​ជីវិត​នេះ…

Read article
ព្រះពរនៅក្នុងភាពរញេរញ៉ៃ

មាន​ពេល​មួយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ ទៅ​ក្នុង​ភាព​រញេរ​ញ៉ៃ ដូច​នេះ យក​ល្អ ខ្ញុំ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ភាព​រញេរញ៉ៃ​នេះ។ មាន​ពេល​ខ្លះ ខ្ញុំ​គិត​ថា ទោះ​ខ្ញុំ​បាន​ជឿ​លើ​ព្រះ​ដែល​មាន​ព្រះ​គុណ​ជា​បរិបូរ​ក៏​ដោយ ក៏​ពេល​ខ្លះ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត តាម​របៀប​ដែល​ហាក់​ដូច​ជា​ជឿ​ថា ទ្រង់​ប្រទាន​ជំនួយ តែ​នៅ​ពេល​ដែល​ខ្ញុំ​សក្តិ​សម​នឹង​ទទួល​ជំនួយ​ទ្រង់​ប៉ុណ្ណោះ។ ការ​គិត​ដូច​នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បង្ហាញ​ព្រះ​អង្គទ្រង់​ដល់​លោក​យ៉ាកុប​ជា​លើក​ទីមួយ​។ លោក​យ៉ាកុប​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ព្យាយាម​កែ​ប្រែ​ជោគ​វាសនា​របស់​គាត់។ គាត់​បាន​កើត​មក​ជា​កូន​ទីពីរ នៅ​សម័យ​ដែល​កូន​ប្រុស​ច្បង​មាន​សិទ្ធិ​ទទួល​ពរ​ពី​ឪពុក​របស់​ខ្លួន ជា​ពិសេស​។ គេ​ជឿ​ថា ពរ​នោះ​នឹង​នាំ​ឲ្យ​កូន​ច្បង​មាន​ភាព​សម្បូរ​សប្បាយ​នៅ​ពេល​អនាគត។ ដូច​នេះ យ៉ាកុប​ក៏​បានសម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​ពរ​នោះ​ពី​ឪពុក​គាត់។ ទីបំផុត គាត់​ក៏​បាន​ជោគ​ជ័យ ដោយ​ប្រើ​វិធី​បោក​បញ្ឆោត ដើម្បី​ឲ្យ​បាន​ពរ ដែល​ឪពុក​គាត់​បាន​ត្រៀម​ទុក​សម្រាប់​បង​ប្រុស​គាត់(លោកុប្បត្តិ ២៧:១៩-២៩)។ ប៉ុន្តែ ជា​លទ្ធ​ផល​គ្រួសារ​គាត់​ត្រូវ​បែក​បាក់ ដោយ​គាត់​ត្រូវ​រត់​គេច​ពី​បង​ប្រុស​គាត់ ដែល​ខឹង​សម្បា​នឹង​គាត់(ខ.៤១-៤៣)។ នៅ​ពេល​យប់​មក​ដល់(២៨:១១) លោក​យ៉ាកុប​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ជីវិត​គាត់​ពិបាក គឺខុស​ឆ្ងាយ​ពី​ជីវិត​ដែល​មាន​ព្រះ​ពរ​។ ប៉ុន្តែ នៅ​យប់​នោះ​គាត់​ក៏​បាន​ជួប​ព្រះ​ជា​ម្ចាស់ ដែល​នោះ​ជា​ព្រះ​ពរ​ដ៏​​ពិត ទោះ​ពី​មុន​គាត់​ធ្លាប់​បោក​បញ្ឆោត​គេ​ក៏​ដោយ​។ ព្រះ​ទ្រង់​ក៏​បាន​បង្ហាញ​គាត់​ថា គាត់​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ផែន​ការ​អាក្រក់ ដើម្បី​ទទួល​ព្រះ​ពរ​ឡើយ ដ្បិត​គាត់​ជា​មនុស្ស​មាន​ពរ​ស្រាប់​ហើយ។ ជោគ​វាសនា​របស់​គាត់ គឺ​លើស​ពី​ការ​មាន​ភាព​សម្បូរ​សប្បាយ​ផ្នែក​សម្ភារៈ(ខ.១៤) គឺជោគ​វាសនា​ដែល​បាន​ជាប់​នៅ​ក្នុង​ព្រះ ដែល​ទ្រង់​នឹង​មិន​ដែល​យាង​ចោល​គាត់​ឡើយ(ខ.១៥)។ នេះ​ជា​មេរៀន​ដែល​លោក​យ៉ាកុប ត្រូវ​ចំណាយ​ពេល​រៀន​សូត្រ​ពេញ​មួយ​ជីវិត។ ហើយ​យើង​ក៏​ដូច្នោះ​ដែរ។…

Read article
ការដើរតាម ដែលនាំឲ្យមានសេរីភាព

កាល​រៀន​នៅ​វិទ្យា​ល័យ គ្រូ​បង្វឹក​កីឡា​ថ្នាក់​ជាតិ​របស់​ខ្ញុំ ធ្លាប់​បាន​ឲ្យ​យោបល​ខ្ញុំ មុន​ពេល​ការ​ប្រកួត​រត់​ប្រណាំង​ថា “កុំព្យាយាម​រត់​នាំ​មុខ​គេ។ អ្នក​រត់​នាំ​មុខ​គេ​ឆាប់​អស់​កម្លាំង ស្ទើរ​តែ​គ្រប់​ពេល”។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យរត់​ប្រគិត​ពី​ក្រោយ​អ្នក​ដែល​រត់​លឿន​ជាង​គេ។ កាល​ណា​ខ្ញុំ​ឲ្យ​អ្នក​នោះ នាំ​មុខ​ខ្ញុំ ខ្ញុំ​អាច​សន្សំ​កម្លាំង​កាយ និង​ចិត្ត សម្រាប់​រត់​ឲ្យ​ដល់​ទីមុន​គេ ពេល​ជិត​ដល់​ទី។ ការ​នាំ​មុខ​អាច​មាន​ការ​នឿយ​ហត់ ហើយ​ការ​តាម​ពី​ក្រោយ​គេ អាច​មាន​សេរីភាព​ច្រើន​ជាង។ ការ​យល់​អំពី​ទ្រឹស្តី​នេះ ជួយ​ឲ្យ​ការ​រត់​ប្រណាំ​របស់​ខ្ញុំ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ ប៉ុន្តែ ការ​បង្កើត​សិស្ស តាម​ទ្រឹស្តី​នេះ មាន​ការ​ពិបាក​ជាងការ​រត់​ប្រណាំង។ ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ងាយ​នឹង​គិត​ថា ការ​ធ្វើ​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គឺ​មាន​ន័យ​ថា ខ្ញុំ​ត្រូវ​ប្រឹង​ប្រែងឲ្យ​បាន​ខ្លាំង​មែន​ទែន ។ ប៉ុន្តែ ការ​ដេញ​តាម​ការ​រំពឹង​គិត​បែប​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ឱកាស​ពិសោធន៍​នឹង​ក្តី​អំណរ និង​សេរី​ភាព ដែល​ខ្ញុំ​អាច​រក​បាន នៅ​ក្នុង​ការ​ដើរ​តាម​ទ្រង់(យ៉ូហាន ៨:៣២,៣៦)។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ដឹក​នាំ​ជីវិត​ខ្លួន​ឯង​ឡើយ ហើយ​ទ្រង់​ក៏​មិន​បាន​បង្កើត​កម្ម​វិធី​សម្រាប់​ឲ្យ​យើងជួយ​ខ្លួន​ឯង​ឲ្យ​មាន​ការ​រីក​ចម្រើន​ឡើយ​។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​សន្យា​ថា​ ពេល​យើង​ស្វែង​រក​ទ្រង់ យើង​នឹង​រក​ឃើញ​ការ​សម្រាក ដែល​យើង​ចង់​បាន(ម៉ាថាយ ១១:២៥-២៨)។ គ្រូ​បង្រៀន​ជា​ច្រើន របស់​សាសនា​ដទៃ បាន​សង្កត់​ធ្ងន់​ទៅ​លើការ​សិក្សា​គម្ពីរ​សាសនា​ឲ្យ​បាន​តឹង​រ៉ឹង ឬ​ខំ​កាន់​តាម​វិន័យ​សាសនា​ណា​មួយ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​ដូច្នោះ​ទេ។ ទ្រង់​បាន​បង្រៀន​ថា…

Read article