Mike Wittmer

You are here:
ព្រះយេស៊ូវជាចម្លើយ

មើល យើង​ឃើញ៤នាក់ ឥត​ជាប់ចំណង​សោះ កំពុង​ដើរ​នៅ​កណ្តាល​ភ្លើង ឥតមាន​អ្វី​សោះ ឯអ្នក​ទី៤ក៏​មាន​ភាព​ដូចជា​កូន​ព្រះ។ ដានីយ៉ែល ៣:២៥ មានរឿង​មួយ​ដំណាល​ថា បន្ទាប់ពី​លោក​អាល់​បឺត អា​ញស្តា​ញ(Albert Einstein) បាន​បញ្ចប់​ការ​ធ្វើដំណើរ​មួយ​លើក​ទៀត ក្នុង​ការ​បង្រៀន​តាម​បណ្តា​សកលវិទ្យាល័យ អ្នកបើកបរ​ឡាន​របស់​គាត់ ក៏បាន​លើកឡើង​ថា ខ្លួន​បាន​ស្តាប់​ការ​បង្រៀន​របស់​គាត់​គ្រប់គ្រាន់​ល្មម​នឹងអាច​បង្រៀន​បាន។ លោក​អាញស្តាញ​ក៏​បាន​បបួល​អ្នកបើកបរ​គាត់ ឲ្យ​ផ្លាស់​ប្តូរ​តួនាទី​គ្នា នៅ​សកលវិទ្យាល័យ​បន្ទាប់ ដោយ​​នៅ​ទីនោះ គ្មាន​នរណា​ម្នាក់​ធ្លាប់​ឃើញ​មុខ​គាត់​នៅឡើយ​ទេ។ អ្នកបើកបរ​ក៏បាន​យល់ព្រម ហើយក៏​បាន​ឡើង​បង្រៀន​យ៉ាង​រៀបរយ។ បន្ទាប់មក ម៉ោង​សំណួរចម្លើយ​ក៏បាន​មកដល់។ មាន​អ្នកចូលរួម​ម្នាក់​បាន​ចោទ​ជា​សំណួរ យ៉ាង​គឃ្លើន អ្នកបើកបរ​ក៏បាន​ឆ្លើយ​ថា “ខ្ញុំ​អាច​មើលឃើញ​ថា លោក​ជា​សាស្ត្រា​ចារ្យ​ដ៏​ឆ្លាត​វ័យ តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ណាស់ ពេល​ដែល​បានឃើញ​លោក​សួរ​សំណួរ​ដ៏​សាមញ្ញ​យ៉ាងនេះ ដែល​សូម្បីតែ​អ្នកបើកបរ​ឡាន​ខ្ញុំ ក៏​អាច​ឆ្លើយ​បាន​ដែរ”។ បន្ទាប់មក លោក​អាញស្តាញ ដែល​បាន​ក្លែងខ្លួន​ជា​អ្នកបើកបរ​ក៏បាន​ឆ្លើយ​សំណួរ​នោះ។ មាន​ពេល​មួយ មិត្ត​ភក្តិ​ទាំង៣នាក់​របស់​លោក​ដានីយ៉ែល ត្រូវ​ធ្វើការ​សម្រេចចិត្ត​ដ៏​សំខាន់។ ស្តេច​នេប៊ូក្នេសា​បាន​គំរាម​ដាក់ទោស​ពួក​គេ ដោយ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង បើ​ពួក​គេ​មិន​ថ្វាយបង្គំ​រូប​ព្រះ​របស់​ទ្រង់​ទេ។ ទ្រង់​សួរ​ពួក​គេ​ថា “តើមាន​ព្រះ​ឯណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់គ្នា ឲ្យ​រួចពី​កណ្តាប់​ដៃ​យើង​បាន?”(ដានីយ៉ែល ៣:១៥)។ មិត្តសំឡាញ់​ទាំង​បី​នៅតែ​បដិសេធន៍​មិនព្រម​ឱនក្បាល​ថ្វាយបង្គំ​រូប​ព្រះ​នោះ ដូចនេះ ស្តេច​ក៏បាន​ឲ្យ​គេ​ដុតភ្លើង​ឲ្យ​ក្តៅ​ជាង​មុន​៧​ដង ហើយក៏​បាន​ឲ្យ​គេ​បោះ​ពួក​គេ​ចូល​ទៅ​ក្នុង​គុក​ភ្លើង​នោះ។ ពួក​គេ​មិន​ចូល​ទៅ​ក្នុង​គុក​ភ្លើង​នោះ​តែម្នាក់ឯង​ទេ។ មាន “ទេវតា”…

Read article
ថ្វាយដាច់ដល់ព្រះអង្គ

កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បីនឹង​បំពេញ​សេចក្តី​ប៉ងប្រាថ្នា ខាង​ឯ​សាច់ឈាម​ឡើយ។ រ៉ូម ១៣:១៤ សៀវភៅ​ជីវប្រវត្តិ ដែល​លោកគ្រូ​អូ​គូស្ទីន(Augustine) បាន​និពន្ធ​មាន​ចំណងជើង​ថា ការ​លន់តួ​បាប បាន​ពិពណ៌នា អំពី​ការ​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​របស់​គាត់ តាម​ផ្លូវ​ក្រង៉ិកក្រង៉ក់ ឆ្ពោះទៅ​រក​ព្រះយេស៊ូវ​។ នៅពេល​មួយ​នោះ គាត់​ជិះរទេះ​សេះ ទៅ​កាន់​រាជវាំង ដើម្បី​ថ្លៃង​សន្ទរកថា​បែប​បញ្ជោរ​ថ្វាយព្រះ​ចៅ​អធិរាជ។ នៅ​តាមផ្លូវ គាត់​មានការ​ព្រួយបារម្ភ​អំពី​ពាក្យបញ្ជោរ ដែល​គាត់​ត្រូវ​ទូល​ថ្វាយ​ទ្រង់។ ពេលនោះ គាត់​ក៏បាន​សង្កេតឃើញ​អ្នកសុំទាន​ម្នាក់ ដែល​កំពុង​ស្រវឹងស្រា។ អ្នកសុំទាន​នោះ​កំពុងតែ “និយាយ​កំប្លែង ហើយក៏​បាន​សើច​តែម្នាក់ឯង”។ គាត់​ក៏បាន​ដឹង​ថា ​អ្នកសុំទាន​ប្រមឹក​នោះ​កំពុងតែ​មាន​ភាព​សប្បាយ​រីករាយ​ដែល​មាន​រយៈពេល​ខ្លី ពីមុខ​របរ​របស់​ខ្លួន ដោយ​ចំណាយ​កម្លាំង​តិច​ជាង​គាត់។ ដូចនេះ លោកគ្រូ​អូគូស្ទីន ក៏បាន​ឈប់​ព្យាយាម​ស្វែង​រក​ភាព​ជោគជ័យ​បែប​លោកិយ​ទៀត។ ប៉ុន្តែ​គាត់​នៅតែ​ជាប់​ក្នុង​ភាពជា​ទាសករ​របស់​ភាព​ស្រើបស្រាល។ គាត់​ដឹង​ថា គាត់​មិន​អាច​ងាក​ទៅ​រក​ព្រះយេស៊ូវ​ ដោយ​មិនបាន​ងាក​បែរ​ចេញ​ពី​អំពើ​បាប​បាន​ឡើយ តែ​គាត់​នៅតែ​ប្រឈមមុខ​ដាក់​អំពើ​អសីលធម៌​ផ្លូវភេទ។ ដូចនេះ គាត់​ក៏បាន​អធិស្ឋាន​សូម​ព្រះអង្គ​ប្រទាន​គាត់ នូវ​ភាព​បរិសុទ្ធ​ខាង​ផ្លូវភេទ តែ​ទន្ទឹម​នឹង​នោះ គាត់​នៅតែ​មានការ​ស្ទាក់ស្ទើរ។ លោកគ្រូ​អូគូស្ទីន​បាន​ជំពប់​ដួល ដោយ​ពិបាក​ដើរតាម​ផ្លូវ​នៃ​សេចក្តី​សង្គ្រោះ ខណៈ​ពេល​ដែល​គាត់​បន្ត​រស់នៅ​ក្នុង​អំពើបាប រហូតដល់​ពេល​មួយ គាត់​ក៏បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថ្វាយ​ព្រះ​អង្គ។ បន្ទាប់ពី​បាន​ទទួលការ​លើកទឹកចិត្ត​ពី​អ្នកដទៃ ដែល​បាន​ងាក​បែរមក​រក​ព្រះយេស៊ូវ​ គាត់​ក៏បាន​បើក​ព្រះគម្ពីរ អាន​បទ​គម្ពីរ រ៉ូម ១៣:១៣-១៤ ដែល​បាន​ចែងថា…

Read article
យើងមិននៅតែម្នាក់ឯងឡើយ

មើល អញ​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ។ វិវរណៈ ៣:២០ សៀវភៅរឿង​ខ្លី មាន​ចំណងជើង​ថា “សម្លេង​គោះទ្វារ” ដែល​លោក​ហ្វ្រេ​ឌ្រី​ក ប្រោន(Fredric Brown) បាន​និពន្ធ បាន​ដំណាល​ថា “មនុស្ស​ចុងក្រោយ នៅ​មានជីវិត​តែម្នាក់ឯង នៅ​លើ​ផែនដី បាន​អង្គុយ​នៅក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​មានសម្លេង​គោះទ្វារ”។ ពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់! តើ​នរណា​កំពុង​គោះទ្វារ ហើយ​មានការអ្វី? តើ​ជនអាថ៌កំបាំង​ដែល​មករ​ក​គាត់​នោះ ជា​នរណា? បុរស​នោះ​មិនមែន​កំពុងតែ​រស់នៅ​លើ​ផែនដី​តែ​ម្នាក់​ឯង​នោះ​ទេ។ យើង​ក៏​មិនរស់នៅ​តែម្នាក់​ឯង​ដែរ។ ពួក​ជំនុំ​នៅ​ទីក្រុង​ឡៅ​ឌី​សេ​បានឮ​សម្លេង​គោះទ្វារ(វិវរណៈ ៣:២០)។ តើន​រណា​បាន​មករ​ក​ពួក​គេ? ព្រះអង្គ​មាន​ព្រះនាម​យេ​ស៊ូ​វ “ជាដើម និង​ជា​ចុង … ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់”(១:១៧-១៨)។ ព្រះនេត្រ​ទ្រង់​ដូចជា​អណ្តាត​ភ្លើង ហើយ “ព្រះ​ភក្ត្រ​ទ្រង់ ដូចជា​ថ្ងៃ​ភ្លឺ​ពេញអំណាច”(ខ.១៦)។ ពេល​មិត្តសម្លាញ់​ទ្រង់ គឺ​សាវ័ក​យ៉ូហាន បានឃើញ​សិរីល្អ​របស់​ព្រះអង្គ គាត់​ក៏​បាន​“ដួល​នៅ​ទៀប​ព្រះបាទ​ទ្រង់​ដូចជា​ស្លាប់”(ខ.១៧)។ ជំនឿ​លើ​ព្រះគ្រីស្ទ​មានការ​ចាប់ផ្តើម ដោយ​ការ​កោតខ្លាច​ព្រះ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​ថា យើង​មិន​នៅតែ​ម្នាក់ឯង។ ព្រះយេស៊ូវ​ជា “រស្មី​ភ្លឺ​មក​ពី​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់ ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំងអស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះ​ចេស្តា​នៃ​ទ្រង់”(ហេព្រើរ ១:៣)។ តែ​ព្រះគ្រីស្ទ​បាន​ប្រើ​កម្លាំង​របស់​ព្រះអង្គ មិនមែន​ដើម្បី​សម្លាប់​យើង តែ​ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​យើង។ គឺ​ដូចដែល​ព្រះអង្គ​បាន​បញ្ជាក់​ថា…

Read article
តើឈ្មោះអ្នកមានន័យដូចម្តេច?

កុំ​ហៅ​ខ្ញុំ​ថា​ន៉ា​អូ​មី​ឡើយ ត្រូវ​ហៅថា​ម៉ា​រ៉ា​វិញ ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្ដា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​ខ្ញុំ​ដោយ​ជូរ​ល្វីង​ណាស់។ នាងរស់ ១:២០ អ្នកស្រី​ជែន(Jen) បាន​រៀបការ​ម្តង​ទៀត បន្ទាប់ពី​ស្វាមី​ទីមួយ​បាន​ស្លាប់។ កូនៗ​របស់​ប្តី​ក្រោយ មិនដែល​ស្វាគមន៍​នាង​ទេ ហើយ​ពេលនេះ គាត់​ក៏បាន​ស្លាប់​ដែរ ដូចនេះ ពួក​គេ​ស្អប់​នាង ដោយ​មិន​ចង់​ឲ្យ​នាងរស់​នៅក្នុង​ផ្ទះ​ដែល​ពួក​គេ​បាន​រស់នៅ​តាំង​ពីក្មេង​នោះ​ទេ។ ប្តី​ក្រោយ​បាន​បន្សល់ទុក​ប្រាក់​បន្តិចបន្តួច សម្រាប់​នាង តែ​កូនៗ​របស់​គាត់​បាន​និយាយ​ថា នាង​កំពុងតែ​លួច​កេរ​មរដក​របស់​ពួក​គេ។ អ្នកស្រី​ជែន​មានការ​បាក់ទឹកចិត្ត ហើយក៏​កើតមាន​ចិត្ត​ជូរ​ល្វីង។ ប្តី​របស់​អ្នកស្រី​ណា​អូ​មី​បាន​នាំ​ក្រុម​គ្រួសារ​គាត់ ទៅ​រស់នៅ​ក្នុង​ស្រុក​ម៉ូអាប់ ដែល​នៅ​ទីនោះ គាត់​និង​កូនប្រុស​គាត់​ទាំងពីរ​នាក់​ក៏បាន​ស្លាប់។ ប៉ុន្មាន​ឆ្នាំក្រោយ​មក អ្នកស្រី​ណា​អូ​មី​ក៏បាន​ក៏បាន​វិលត្រឡប់​ទៅ​ភូមិ​បេថ្លេហិម​វិញ ដោយ​មិន​មានទ្រព្យ​សម្បត្តិ​អ្វី​ជាប់​ខ្លួន លើកលែង​តែ​នាងរស់ ជា​កូន​ប្រសារ​ប៉ុណ្ណោះ ដែល​មក​ជាមួយ​នាង។ អ្នកភូមិ​មានការ​រំជួលចិត្ត ហើយក៏​បាន​សួរ​នាង​ថា “នេះ​តើ​ជាណា​អូ​មី​មែន​ឬអី?”(នាងរស់ ១:១៩)។ នាង​ប្រាប់​ពួក​គេ ឲ្យ​ឈប់​ហៅ​ឈ្មោះ​នេះ​ទៀត តែ​ត្រូវ​ហៅ​នាង​ថា “ម៉ា​រ៉ា” ដែល​មានន័យថា “ជូរ​ល្វីង” នាង​ក៏បាន​ពន្យល់​ថា “ដ្បិត​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ​ចេស្តា ទ្រង់​បាន​ប្រព្រឹត្ត​នឹង​នាង​ដោយ​ជូរ​ល្វីង​ណាស់ ខ្ញុំ​បាន​ចេញទៅ​ទាំង​ពោរពេញ តែ​ព្រះយេហូវ៉ា​បាន​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ​វិញ”(ខ.២០-២១)។ តើ​ឈ្មោះ​អ្នកមាន​ន័យ​ថា “ជូរ​ល្វីង” ដែរ​ឬទេ? អ្នក​បាន​ជួប​ការ​ខកចិត្ត ដោយសារ​មិត្ត​ភក្តិ ក្រុម​គ្រួសារ ឬ​បញ្ហា​សុខភាព​ដែល​កំពុង​អន់ខ្សោយ។ អ្នក​គិតថា…

Read article
ជ្រើសរើសយកក្តីអំណរ

ចូរ​អរ​សប្បាយ ក្នុង​ព្រះអម្ចាស់​ជានិច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង។ ភីលីព ៤:៤ លោក​ឃី​ធ(Keith) មានការ​បាក់ទឹកចិត្ត ខណៈ​ពេល​ដែល​គាត់​ដើរ​យឺតៗ កាត់តាម​កន្លែង​លក់​បន្លែ និង​ផ្លែឈើ ក្នុង​ផ្សា​ទំនើប។ ដៃ​របស់​គាត់​បាន​ញ័រ ជា​រោគសញ្ញា​ទីមួយ នៃ​ជំងឺ​ប៉ាក់គីនសិន។ តើ​គាត់​នៅសល់​ពេល​ប៉ុន្មាន​ទៀត មុន​ពេល​គុណភាព​នៃ​ជីវិត​របស់​គាត់​ចាប់ផ្តើម​ចុះ​ខ្សោយ​យ៉ាង​ឆាប់​រហ័ស? តើ​ភរិយា និង​កូន​ៗ​របស់​គាត់ នឹង​មានការ​ពិបាក​យ៉ាងណា? តែ​ភ្លាម​ៗ​នោះ លោក​ឃីធ​ក៏បាន​អស់សំណើច​នឹង​ខ្លួនឯង ធ្វើឲ្យ​ភាព​អាប់អួរ​រលាយ​បាត់​អស់។ គាត់​បាន​មើលតាម​ប្រឡោះ​ធ្នើរ​ដាក់​ដំឡូងបារាំង ឃើញ​បុរស​ម្នាក់​រុញ​ក្មេងប្រុស​ពិការ​ម្នាក់​នៅ​លើ​រទេះរុញ។ បុរស​នោះ​ក៏បាន​ឱន​ចុះ ហើយ​ខ្សឹប​ដាក់​ត្រចៀក​កូនប្រុស​គាត់ ដែល​មាន​ទឹកមុខ​ញញឹម​ជាប់​ជានិច្ច។ គាត់​ស្ថិត​ក្នុង​សភាព​ដែល​ពិបាក​ជាង​លោក​ឃីធ​ឆ្ងាយណាស់ តែ​គាត់ និង​ឪពុក​គាត់​កំពុងតែ​រក​ឃើញ​ក្តី​អំណរ នៅកន្លែង​ណា​ដែល​ពួក​គេ​អាច​រក​ឃើញ​បាន។ កាល​សាវ័ក​ប៉ុល​កំពុង​សរសេរ​សំបុត្រ​ផ្ញើ​ពី​ក្នុង​គុក ឬ​ក្នុង​ពេល​ជាប់ឃុំ​ខ្លួន​ក្នុង​ផ្ទះ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ទោស​គាត់ គាត់​ហាក់ដូចជា​គ្មាន​សិទ្ធិ​ដើម្បី​អរ​សប្បាយ​នោះ​ឡើយ(ភីលីព ១:១២-១៣)។ អធិរាជ​ណេរ៉ូ(Nero) ជា​មនុស្ស​អាក្រក់​ដែល​ល្បី​ខាង​ប្រើ​អំពើ​ហិង្សា និង​ភាព​សាហាវ​ព្រៃផ្សៃ ដូចនេះ សាវ័ក​ប៉ុល​មានហេតុ​ផល ដែល​ត្រូវ​ព្រួយបារម្ភ។ គាត់​ក៏បាន​ដឹងផង​ដែរ​ថា មាន​គ្រូ​ខុសឆ្គង​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស ក្នុង​ពេល​អវត្តមាន​របស់​គាត់ ដើម្បី​ស្វែងរក​ភាព​រុងរឿង​សម្រាប់​ខ្លួន​ឯង។ ពួក​គេ​យល់ឃើញ​ថា ខ្លួន​អាច​បន្ថែម​ទុក្ខ​លំបាក​ដល់​សាវ័ក​ប៉ុល ពេល​គាត់​កំពុង​ជាប់ឃុំ(ខ.១៧)។ តែ​សាវ័ក​ប៉ុល​បានសម្រេច​ចិត្ត​អរ​សប្បាយ(ខ.១៨-២១) ហើយ​គាត់​ក៏បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព ឲ្យ​យក​តម្រាប់​តាម​គាត់។ គឺ​ដូចដែល​គាត់​ប្រាប់​ពួក​គេ​ថា…

Read article
ចក្រវាលក្នុងព្រះហស្តព្រះអង្គ

តើ​ផ្លូវ​ឯណា​ដែល​នាំទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្តី​ងងឹត តើមាន​កន្លែងនៅ​ឯណា? យ៉ូប ៣៨:១៩ លោក​វី​លៀម សា​តន័រ(William Shatner) បាន​ដើរតួ​ជា​លោក​កា​ពី​ទែន ខឺក(Kirk) ក្នុង​រឿង​ភាគ ដែលគេ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​មាន​ចំណងជើង​ថា ការ​ធ្វើដំណើរ​ទៅ​កាន់​ភព​ផ្កាយ តែ​គាត់​មិនបាន​ត្រៀមខ្លួន​ធ្វើដំណើរ​ចូល​លំ​ហរ​អវកាស ក្នុង​ជីវិត​ពិត​ទេ។ គាត់​ក៏បាន​ធ្វើដំណើរ​ក្នុង​លំ​ហរ​អវកាស​ក្នុង​កំរិត​ទៀប បាន១១នាទី ហើយក៏​បាន​ហៅ​ការ​ធ្វើដំណើរ​នោះ​ថា បទពិសោធន៍​ដែល​អស្ចារ្យ​បំផុត​ដែល​គាត់​អាច​នឹកស្រមៃ​ដល់។ គាត់​បាន​បោះជំហាន​ចេញពី​យានអវកាស ហើយ​មាន​ចិត្ត​ស្ងើច ពេល​បានឃើញ​ផែនដី​ពណ៌ខៀវ​នៅ​ក្រោម​ជើង​គាត់ ហើយ​បាន​សម្លឹង​មើលទៅ​ភាព​ងងឹត​នៃ​លំ​ហរ​អវកាស នៅ​ក្រៅ​ភពផែន​ដី។ គាត់​ថា សម្រស់​នៃ​ពណ៌​ដែល​គាត់​បានឃើញ និង​អារម្មណ៍​ដែល​គាត់​មាន ពេល​ខ្លួន​គាត់​កំពុង​អណ្ដែត​ក្នុង​លំហ​អវកាស គឺ​ពិតជា​អស្ចារ្យ​ណាស់។ ភពផែន​ដី​របស់​យើង​ជា​ចំណុច​ពណ៌ខៀវ​តូច​ល្អិត នៅក្នុង​លំ​ហ​ងងឹត​ដ៏​សែន​ធំ​គ្មាន​ដែន​កំណត់។ ពេល​យើង​បានឃើញ​ទិដ្ឋភាព​នោះ​ដោយ​ផ្ទាល់ យើង​អាច​មាន​អារម្មណ៍​ភ័យ​ព្រួយ។ លោក​សា​តន័​រ​បាន​ប្រាប់​យើង​ថា ការហោះហើរ​ចេញពី​ផ្ទៃមេឃ​ពណ៌ខៀវ ចូល​ទៅ​ក្នុង​ភាព​ងងឹត​នៃ​លំហ​អវកាស គឺ​ប្រៀប​ដូចជា​ការហោះហើរ​ចូល​ទៅ​ក្នុង​សេចក្តី​ស្លាប់។ គាត់​ថា បទពិសោធន៍​ពេលនោះ​បាន​ធ្វើឲ្យ​គាត់​មានការ​ប៉ះពាល់​ចិត្តខ្លាំង​ណាស់ ហើយ​វា​ពិតជា​មិន​គួរឲ្យ​ជឿ។ រឿង​នៃ​ការ​ធ្វើដំណើរ​របស់​លោក​សាត​ន័រ​ឡើង​លំ​ហរ​អវកាស អាច​ធ្វើឲ្យ​យើង​ពិចារណា​អំពី​ជីវិត។ យើង​ជា​វត្ថុ​តូច​ល្អិត ក្នុង​ចក្រវាល តែ​ព្រះ​ដែល​បាន​បង្កើត​ពន្លឺ ហើយ​ញែក​វា​ចេញពី​ភាព​ងងឹត បាន​ស្រឡាញ់​យើង(លោកុប្បត្ដិ ១:៣-៤)។ ព្រះវរបិតា​ជ្រាប​ថា ភាព​ងងឹត​មាននៅ​ទីណា ហើយ​ជ្រាប​អំពី​ផ្លូវ​ទៅ​រក​ទីលំនៅ​របស់​វា(យ៉ូប ៣៨:១៩-២០)។ ព្រះអង្គ​បាន “ចាប់តាំង​បង្ក​ផែនដី​ឡើង ……

Read article
ក្តីសង្ឃឹម សម្រាប់អ្នកងាកបែរមករកព្រះវិញ

ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​ទីនេះ។ យេរេមា ១៩:៣ កាលពី​ឆ្នាំ១៩៧៩ លោក​គេ​ព្រាល បា​ខេយ(Gabriel Barkay) ជា​អ្នក​បុរាណវត្ថុ​វិទូ ដែល​បាន​ធ្វើ​កំណាយ​រក​ឃើញ​ក្រាំង​តូចៗ​ពីរ​ធ្វើ​ពី​ប្រាក់។ គេ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ ក្នុង​ការ​ពន្លាត​ក្រាំង​ប្រាក់​នោះ យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ហើយក៏​បានឃើញ​បទ​គម្ពីរ​ជនគណនា ៦:២៤-២៦ ដែលគេ​បាន​ឆ្លាក់​នៅ​លើ​ក្រាំង​នីមួយ​ៗ​ថា “សូមឲ្យ​ព្រះយេហូវ៉ា​ប្រទាន​ពរ ហើយ​រក្សា​ឯង សូមឲ្យ​ព្រះយេហូវ៉ា​ធ្វើឲ្យ​ព្រះ​ភក្ត្រ​ទ្រង់​ភ្លឺ​មកដល់​ឯង ព្រមទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង សូមឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ”។ អ្នកជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​ថា គេ​បាន​បង្កើត​ក្រាំង​ទាំង២នោះ នៅ​សតវត្សរ៍​ទី៧ មុន​គ្រីស្ទ​សករាជ គឺជា​សម្រង់​ខគម្ពីរ​ដែល​មាន​អាយុ​ចាស់​ជាងគេ​បំផុត ដែលគេ​បាន​រក​ឃើញ ក្នុង​ពិភពលោក។ ទីកន្លែង​ដែលគេ​បាន​រក​ឃើញ​ក្រាំង​ទាំងនោះ ក៏​មាន​លក្ខណៈ​គួរឲ្យ​ចាប់អារម្មណ៍​ដូចគ្នា។ កាលនោះ លោក​បាខេយ​កំពុង​ធ្វើ​កំណាយ​រក​វត្ថុបុរាណ នៅក្នុង​រូងភ្នំ​មួយ ក្នុង​ជ្រលង​ហ៊ីនណំម ជា​កន្លែង​ដែល​ហោរា​យេរេមា បាន​ប្រាប់​ប្រជាជន​យូដា​ថា ព្រះ​ទ្រង់​នឹង​ប្រហារជីវិត​ពួក​គេ ដោយសារ​ពួក​គេ​បាន​យកកូន​ខ្លួនឯង​ធ្វើជា​យញ្ញបូជា​ថ្វាយ​រូប​ព្រះ(យេរេមា ១៩:៤-៦)។ ជ្រលងភ្នំ​នោះ ជា​កន្លែង​ដែល​មានអំពើ​សាហាវ​ព្រៃផ្សៃ​នោះ បាន​ជា​ព្រះយេស៊ូវ​បាន​ប្រើ​ពាក្យ “គេ​ហេ​ណា”(ម៉ាថាយ ២៣:៣៣) ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ស្ថាននរក (គេ​ហេ​ណា ជា​ទម្រង់​ពាក្យ​ជា​ភាសា​ក្រិក សម្រាប់​ឈ្មោះ “ជ្រលង​ហ៊ីនណំម” ជា​ភាសា​ហេព្រើរ)។ ប្រហែល​ជា​មាន​នរណា​ម្នាក់​បាន​ឆ្លាក់​បទ​គម្ពីរ​នេះ…

Read article
ពេលដែលភាពកម្សោយក្លាយជាកម្លាំង

ហេតុអ្វីបានជា​ខ្ញុំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការនឿយហត់ និង​សេចក្តី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្តី​អាម៉ាស់​ខ្មាស​ដូច្នេះ? យេរេមា ២០:១៨ លោ​កឌ្រូ(Drew) បាន​ជាប់ពន្ធ​ធនាគា២ឆ្នាំ ដោយសារ​គាត់​ធ្វើការ​បម្រើ​ព្រះយេស៊ូវ​។ គាត់​បាន​អាន​ទីបន្ទាល់​របស់​បេសកជន ដែល​មាន​អំណរ​ជានិច្ច ក្នុង​ពេល​ជាប់ពន្ធ​ធនាគារ តែ​គាត់​បាន​សារភាព​ថា គាត់​មិនបាន​មាន​អំណរ​ដូច​ពួក​គេ​ឡើយ។ គាត់​ក៏បាន​ប្រាប់​ភរិយា​គាត់​ថា ព្រះ​ទ្រង់​បាន​ជ្រើស​មនុស្ស​ខុស ឲ្យ​មក​រង​ទុក្ខ​ថ្វាយព្រះ​អង្គ។ នាង​ក៏បាន​តប​គាត់​ថា ព្រះ​បាន​ជ្រើសរើស​មនុស្ស​ត្រូវ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ លោក​ឌ្រូ​ទំនងជា​មាន​អារម្មណ៍​មិន​ខុសពី​ហោរា​យេរេមា ដែល​បាន​បម្រើ​ព្រះ​ដោយ​ស្មោះត្រង់ ដោយ​ព្រមាន​ប្រជាជន​យូដា​ថា ព្រះ​ទ្រង់​នឹង​ដាក់ទោស​ពួក​គេ ដោយសារ​អំពើបាប​របស់​ពួក​គេ។ តែ​ការ​ជំនុំជម្រះ​របស់​ព្រះ​មិន​ទាន់​បាន​មកដល់​នៅឡើយ ហើយ​អ្នកដឹកនាំ​ស្រុក​យូដា​បាន​វាយដំ​គាត់ ហើយ​ឃុំខ្លួន​គាត់។ លោក​យេរេមា​បាន​ទូល​ព្រះអម្ចាស់​ថា “ទ្រង់​បាន​បញ្ចុះបញ្ចូល​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​បណ្តោយ​តាម”(យេរេមា ២០:៧)។ លោក​ហោរា​ជឿ​ថា ព្រះ​ទ្រង់​បាន​ខកខាន​នៅក្នុង​ការ​ធ្វើតាម​ព្រះបន្ទូល​ព្រះអង្គ។ គាត់​ថា “គេ​យក​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ធ្វើឲ្យ​ត្រឡប់ជា​សេចក្តី​ដំនៀល​ដល់​ទូលបង្គំ ហើយ​ជា​សេចក្តី​ឡកឡឺយ​ឲ្យ​ទូលបង្គំ​ជានិច្ច​រាល់ថ្ងៃ”(ខ.៨)។ “សូមឲ្យ​ថ្ងៃ​ដែល​ខ្ញុំ​កើតមក​ត្រូវ​បណ្តាសា​ចុះ” “ហេតុអ្វីបានជា​ខ្ញុំ​បាន​ចេញពី​ផ្ទៃ​ម្តាយ​មក ឲ្យ​ឃើញ​តែ​ការនឿយហត់ និង​សេចក្តី​ទុក្ខ​ព្រួយ ឲ្យ​ថ្ងៃ​អាយុ​ខ្ញុំ​បាន​សូន្យ​ទៅ ដោយ​សេចក្តី​អាម៉ាស់​ខ្មាស​ដូច្នេះ”(ខ.១៤-១៨)។ ទីបំផុត គេ​ក៏បាន​ដោះលែង​លោ​កឌ្រូ តែ​តាមរយៈ​ទុក្ខ​លំបាក​របស់​គាត់ គាត់​ក៏បាន​ចាប់ផ្តើម​យល់ឃើញ​ថា ព្រះ​ទ្រង់​ប្រហែលជា​បាន​ជ្រើសរើស​គាត់​មែន ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​លោក​យេរេមា ព្រោះ​គាត់​មាន​ភាព​កម្សោយ។ បើ​គាត់ និង​លោក​យេរេមា​មាន​ភាពរឹងមាំ​ពី​កំណើត នោះ​មនុស្ស​ប្រហែលជា​នឹង​លើក​ដំ​កើង​ពួក​គេ​មិន​ខាន…

Read article
ចូលក្នុងការប្រយុទ្ធដោយចិត្តក្លាហាន

កាល​សាសន៍​ភី​លី​ស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួបនឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់​ប្រញាល់​រត់​ចូល​ទៅ​ខាងគេ ដើម្បី​ជួយគ្នា។ ១សាំ​យ៉ូអែល ១៧:៤៨ មាន​សត្វ​មាន់​ទើ​គី​ព្រៃ២ក្បាល​ឈរ​នៅ​លើ​ផ្លូវលំ នៅ​ខាងមុខ​ខ្ញុំ។ ខ្ញុំ​ឆ្ងល់​ថា តើ​ខ្ញុំ​អាច​នៅ​ឆ្ងាយ​ពី​ពួក​វា ប៉ុន្មាន​ម៉ែត្រ ទើប​មាន​សុវត្ថិភាព? ខ្ញុំ​ក៏បាន​បន្ថយល្បឿន។ ការ​រត់​ត្រឹក​ៗ​ហាត់ប្រាណ​ក៏បាន​ក្លាយជា​ការ​ដើរ​វិញ បន្ទាប់មក ខ្ញុំ​ក៏​ឈរ​ត្រឹង​មួយ​កន្លែង។ ខ្ញុំ​គិតស្មាន​ថា វិធី​សាស្ត្រ​នេះ​មានប្រសិទ្ធភាព​ហើយ។ តែ​សត្វ​មាន់​ទើ​គី​ព្រៃ​ទាំងនោះ​ក៏បាន​ដើរមក​រក​ខ្ញុំ ដោយ​មិន​បង្អង់។ មួយសន្ទុះ​ក្រោយមក ពួក​វា​ក៏បាន​ចឹក​ដៃ​ខ្ញុំ បន្ទាប់មក​ចឹក​ខ្លួនខ្ញុំ​ពី​ខាងក្រោយ​ទៀត។ តើ​ចំពុះ​ពួក​វា​មុត​ប៉ុណ្ណា? ខ្ញុំ​ក៏បាន​ដើរ​គេច​ពី​ពួក​វា។ ពួក​វា​ក៏បាន​ដើរ​ទ្រេតទ្រោត​តាម​ពីក្រោយ​ខ្ញុំ ហើយក៏​បាន​ឈប់​ដេញ​តាមខ្ញុំ​ទៀត។ តាមធម្មតា​មនុស្ស​តាម​ប្រ​ម៉ាញ់​សត្វ​ទាំងនេះ! តែ​ឥឡូវនេះ​សត្វ​ដែល​គេ​តាម​ប្រ​ម៉ាញ់ បែរជា​ក្លាយជា​ព្រាន​ប្រមាញ់​វិញ ដោយ​ពួក​វា​ជា​អ្នក​ចាប់​ផ្តើម​មុន។ ខ្ញុំ​ក៏បាន​ឆ្ងល់​ថា តើ​ពួក​វា​ល្ងង់ខ្លៅ​ពេក​ទេ បាន​ជា​មិន​ខ្លាច​ខ្ញុំ​ចាប់​ពួក​វា​អញ្ចឹង? តែ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​មានរបួស​ដោយសារ​ពួក​វា​ដែរ ដូចនេះ ខ្ញុំ​ក៏បាន​គេច​ចេញពី​ពួក​វា។ កាល​ដាវីឌ​ប្រយុទ្ធ​នឹង​កូលីយ៉ាត កូលីយ៉ាត​មើលឃើញ​ថា ដាវីឌ​គ្មានអ្វី​គួរឲ្យ​ខ្លាច​ទេ ដូចនេះ គាត់​ក៏បាន​បញ្ឈឺ​ដាវីឌ ឲ្យ​ចូល​មក​ក្បែរ​គាត់។ គាត់​ស្រែក​ប្រាប់​ដាវីឌ​ថា “ចូរ​មក​ឯ​អញ​ចុះ អញ​នឹង​ឲ្យ​សាច់​ឯង ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វព្រៃ​ផង”(១សាំ​យ៉ូអែល ១៧:៤៤)។ ដាវីឌ​ក៏បាន​ចាប់ផ្តើម​ការ​ប្រយុទ្ធ​មុន ដោយ​រត់​ទៅ​រក​កូ​លី​យ៉ាត តែ​មិនមែន​ដោយសារ​គាត់​ល្ងង់ខ្លៅ​នោះ​ទេ តែ​ដោយសារ​គាត់​ទុកចិត្ត​ព្រះ។ ដាវីឌ​ក៏​ស្រែក​ឡើង​ថា “នៅ​ថ្ងៃនេះ…

Read article
អំណាចនៃព្រះបន្ទូលធ្វើឲ្យជីវិតផ្លាស់ប្រែ

ពីព្រោះ ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង។ ហេព្រើរ ៤:១២ លោក​ស្ទីហ្វិ​ន(Stephen) ទើបតែ​ក្លាយជា​តារា​កំប្លែង ហើយក៏​ជា​អ្នក​ដែល​ធ្លាប់​ឈប់​ជឿ​ព្រះ។ គាត់​បាន​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​គ្រីស្ទបរិស័ទ​មួយ តែ​គាត់​មានការ​សង្ស័យ​ជាច្រើន​ក្នុង​ជំនឿ​គាត់ បន្ទាប់ពី​ឪពុក​គាត់ និង​បងប្អូន​ប្រុស​ពីរ​នាក់​បាន​បាត់បង់ជីវិត នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ ពេល​គាត់ទើប​តែ​ឈាន​ចូល​វ័យ២០ឆ្នាំ គាត់​ក៏បាន​បាត់បង់​ជំនឿ។ តែ​គាត់​មាន​សេចក្តី​ជំនឿ​ឡើងវិញ នៅពេល​យប់​ថ្ងៃមួយ នៅ​តាម​ដង​វិថី​នៃ​ទីក្រុង​ឈឺ​កា​ហ្គោ ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់។ មនុស្ស​ម្នាក់​ដែល​គាត់​មិនដែល​ស្គាល់ បាន​ឲ្យ​ព្រះគម្ពីរ​សញ្ញាថ្មី​ខ្នាត​តូច​មួយ​ក្បាល។ គាត់​បាន​បើក​មើល​ព្រះគម្ពីរ​នោះ ចំ​បទ​គម្ពីរ​ម៉ាថាយ ៦:២៧-៣៤ ដែល​និយាយ​មកកាន់​អស់អ្នក​ដែល​កំពុង​មានចិត្ត​ថប់បារម្ភ។ ពេល​ដែល​គាត់​បាន​អាន​ខគម្ពីរ​នោះ ព្រះបន្ទូល​ព្រះ​បាន​បញ្ឆេះ​ចិត្ត​គាត់។ គាត់​ក៏បាន​រំឭក​ថា កាលនោះ ចិត្ត​គាត់​ក៏បាន​ភ្លឺស្វាង​ឡើង។ គាត់​ឈរ​នៅ​ជ្រុង​ផ្លូវ ក្នុង​អាកាសធាតុ​ដ៏​រងា អាន​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​  ហើយ​ជីវិត​គាត់​ក៏បាន​ផ្លាស់​ប្រែ​ចាប់តាំងពី​ពេលនោះ​មក។ នេះ​ជា​អំណាច​នៃ​ព្រះគម្ពីរ។ ព្រះគម្ពីរ​ប៊ីប​មាន​លក្ខណៈ​ខុសពី​គម្ពីរ​ផ្សេងទៀត ព្រោះ​ជា​ព្រះបន្ទូល​ដ៏​រស់។ យើង​មិនគ្រាន់​តែ​អាន​ព្រះបន្ទូល​ប៉ុណ្ណោះទេ តែ​ព្រះបន្ទូល​ក៏​ពិនិត្យមើល​ចិត្ត និង​គំនិត​របស់​យើង​ផង​ដែរ។ “ឯ​ព្រះបន្ទូល​នៃ​ព្រះ​រស់នៅ ហើយ​ពូកែ​ផង ក៏​មុត​ជាង​ដាវ​ណា​មានមុខ២ ទាំង​ធ្លុះ​ចូល​ទៅ ទាល់តែ​កាត់​ព្រលឹង និង​វិញ្ញាណ ហើយ​សន្លាក់ និង​ខួរឆ្អឹង​ដាច់​ពីគ្នា ទាំង​ពិចារណា​អស់ទាំង​គំនិត ដែល​ចិត្តគិត ហើយដែល​សំរេច​ដែរ”(ហេព្រើរ ៤:១២)។ ព្រះគម្ពីរ​បាន​បង្ហាញ​ឲ្យ​យើង​ស្គាល់​អំណាច​ដែល​ខ្លាំង​បំផុត នៅ​លើ​ភពផែន​ដី ជា​អំណាច​កែប្រែ…

Read article